ចូលរួមអបអរសាទរ គុនខ្មែរឈ្នះនៅបារាំងភ្លាម ប៉ូសស្រ្តង ជូនម៉ូតូថ្មីនិងថវិកា ដល់កីឡាករគុនខ្មែរភ្លែត។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmnxrwNVjjNeDmxDGzuwlvpH6GF_PEehBgtXv2_0-m3R-zVZIn15MjGpeNgU-knrxLE3QG2klRV913HTaaNAz-sZrbcsf81ElvUBHFTG8_Ir22H8YelkCdlZVr_7ZeIr1_11gKR571rKJqFYPfdwFlHa8hEcknyD9BaEBFvjSN5oUpZMpL7_QSLpGkGurh/s1280/2023-07-09%2013.28.41.jpgភាពអស្ចារ្យរបស់គុនខ្មែរ បានធ្វើឱ្យកក្រើកលើទឹកដីទីក្រុងប៉ារីសប្រទេសបារាំង ដោយប្រកួត 4 ឈ្នះ 3 និងទទួលបានការឧបត្ថម្ភលើកទឹកចិត្តម៉ូតូថ្មីម្នាក់ 1គ្រឿង និងថែមលុយម្នាក់ 1លានរៀល ពីប៊ូសស្រ្តង នៅថ្ងៃទី8 ខែកក្កដា ឆ្នាំ2023 នេះ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEInVE14mbUOwqUkvLhCaFdfnVhOLs3OruxmGDeTf4gfn76B4tK_WTx_K9NOy2ZdMHrx4CmkgBKw9HWxvmXOvgqxa2_orultxd1RUfe_Be0RXayl-YP8Ibon6dGHzsNeUZ0p73kB9Tt4QjCprivIviEXwGccKtwNK0zoXnFnE6zkvHUbo2qPsqXJsk9rGy/s1280/2023-07-09%2013.28.47.jpgមុនទៅប្រកួត ប៊ូសស្រ្តងបានសន្យាថានឹងជូនម៉ូតូថ្មីម្នាក់1គ្រឿងដល់កីឡាករគុនខ្មែររូបណាដែលប្រកួតឈ្នះលើកីឡាករបារាំង។ ជាលទ្ធផលចប់ការប្រកួតកីឡាករគុនខ្មែរដែលឈ្នះមានតែ 3រូបប៉ុណ្ណោះ រួមមានកីឡាករ អេលិត សាន់ , អេលីត សម្ភស្ស និង ពេជ្រ សម្បត្តិ រីឯកីឡាករ មឿន សុខហ៊ុច ចាញ់កីឡាករបារាំងដោយពិន្ទុ ប៉ុន្តែដោយសារតែប៊ូសស្រ្តងឃើញកីឡាករគុនខ្មែរ សុខហ៊ុច ពិតជាចង់ឈ្នះ និងតស៊ូវៃកីឡាករបារាំងតបតវិញដោយប្រើក្បាច់គុនបុរាណខ្មែរ ធ្វើឱ្យបរទេសស្គាល់គុនខ្មែរកាន់តែច្បាស់ ទើបធ្វើឱ្យប៊ូសស្រ្តងចិត្តល្អព្រមជូនម៉ូតូថ្មីដល់កីឡាករ សុខហ៊ុច ចំនួន 1គ្រឿងដែរ ចំណែកឯកីឡាករឈ្នះ 3រូបទៀត ដែលទទួលបានម៉ូតូថ្មីម្នាក់1គ្រឿង ក៏ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមទៀត គឺម្នាក់ 1លានរៀល នៅក្នុងការប្រកួត Kun Khmer All Star លើទឹកដីបារាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgD5y69efyb_TtEW5bMGJOpSHzo572HpYW9PUxQ5Yz_QJfeqKIrN0UUt1QSO02FRcFyHoXpKkuuiRxRMro7rYJ5hfuH6IDNmSt-VWxKA-7JIIZt7c2SXiBC_3pa1enlGOOGL7HbAnqVdr3YkUVkF03mHxy0qUYB1kaY2Mu41xAIcYspT6FqDPTT4PhgIP81/s1280/2023-07-09%2013.28.20.jpg

ប៊ូសស្រ្តងពិតជាចិត្តល្អមែន មិនត្រឹមតែសហការជាមួយ KAS ដើម្បីនាំយកគុនខ្មែរទៅប្រកួតនៅលើទឹកដីអ៊ឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងផ្ដល់ប្រាក់រង្វាន់ជាច្រើនដើម្បីជួយគាំទ្រ និងឧបត្ថម្ភលើកទឹកចិត្តដល់កីឡាករគុនខ្មែរ ដោយហេតុតែស្រលាញ់និងចង់ឃើញគុនខ្មែរល្បីល្បាញនៅលើឆាកអន្តរជាតិ និងធ្វើឱ្យពិភពលោកស្គាល់កាន់តែច្បាស់ពីភាពអស្ចារ្យបំផុតរបស់គុនខ្មែរ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTCiHpnt6dkOXS7jA2XFm4rlBNtdheWWwyQJHoMjN8wXUvVAgmh6bAoSA4VxGr602y0CLt44_Ut7qix8UGpkhLhRmMthjezdDD8CXk_jPlHWxx898deKoaCEjtp2lHVGu7otdhow33ussGId_d-H6mvR39EQHtXF76XiLfainheD22Xw8-shmgBTgXwR3X/s1280/2023-07-09%2013.28.27.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6vvDtRMQAgU3-aWmksxnq8a310Neqbn-dQeQKJUDA3-TQYL6NrVLIGuXvYIRTDno8WTLWojBCoDCYfK19uscTCgvdMQVSnm9d5fihOzzP01_iNjj8jXFXpmXaUTNgbQHnu4zkVO6D5mr2_WCTGX_LCROtXTHN1UQ87iaF4aiClZlNVuXep4Nr8vJhNrc_/s1280/2023-07-09%2013.28.13.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKEjXqzU4Txt7JOLiCStQgHhwosteF7YX4cL09YB7GMQ_Gv0y5bK0JXH0zEib9XxFLqukMmBtUyOhOEGR5Gr9oW_Y2MaCwAJajQmYj9oaqYB47-wlGrINX1ATggjaE6V6Fniq8-19hQ1jEBdHKvmQ37T-a5jqNRPBnXOVBoOv9wzdwnImV0goU-rwFBzQR/s1280/2023-07-09%2013.28.06.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSWTL4RoIlM5OaqVukNzwhkgkJcnaip_ULVjAiiqrC3B6Eo4B7eWK4Kz56CJGmBrWRKJI1PvVdK1toILYzHpFwvHQJuADMmtb3_LgFRE7A0q1Kaz6GiPNDm6_JpbFZacr_b4K_go1reDiXrE_-ZZ7b9GtH-Zf91OfNEZrHkyip3fb7IGA-3W9c5pAW2LDE/s1280/2023-07-09%2013.28.35.jpg