Home Blog Page 1608

ពេជ្រ វត្តី លះខ្លាំងសម្តែងបទថៃក្នុងឱកាសខួបកំណើត គង់ ចាន់ស្រីមុំ

0

កាលពីយប់ថ្ងៃទី៧ ខែកក្កដា ជាថ្ងៃប្រារព្ធពិធីខួបកំណើតរបស់អ្នកនាង គង់ ចាន់ស្រីមុំ ដែលប្រមូលផ្តុំដោយតារាល្បីជាច្រើនរូបចូលរួម ជាពិសេសខួបកំណើតឆ្នាំនេះ គង់ ចាន់ស្រីមុំ ណាត់ភ្ញៀវកិត្តិយសតុបតែងខ្លួនដូចតុក្កតា ???????????????????????????????????????? យ៉ាងស្រស់ស្អាត។ អ្វីដែលកាន់តែពិសេស ពេជ្រ វត្តីសារ៉ាវឌ្ឍី និងក្រុមផេនខេក បានសម្តែងបទចម្រៀងថៃមានចំណងជើងថា «Ok Na kha » យ៉ាងលះតែម្តងនៅក្នុងកម្មវិធីនេះ។ ទោះយ៉ាងណាទន្ទឹមនឹងការសរសើរ ពេជ្រ វត្តី ក៏រងមតិរិះគន់ដូចគ្នាដោយសារតែការជ្រើសបទថៃមិនយកបទខ្មែរមកសម្តែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIng59Zb8qYjBDBa8lN03dEJyNzOHyh_0nNj_HXfDE9Vhi5WM_WT4nbbfEEYQrm-rGE_w2v6sCjk2G8gEj08KnDtiULITlNOLmrQgqe04W1QVkOioad6sNymbIZfS62CGl_JeSvGWWfnoIziIexnha-N0P8tmedJwrW5N7wJX2UmrnALrrlLjrH8kW4as/s2048/image_2023-07-08_11-17-16.png

តារាសម្តែង និងពិធីការិនី គង់ ចាន់ស្រីមុំ តែងតែនិយមតុបតែងខ្លួនបែបស្ទាយ៍ប្លែកៗជាច្រើនមិនឱ្យសាំភ្នែកនោះទេ។ ជាក់ស្តែងឆ្នាំនេះនាងបានរៀបចំកម្មវិធីខួបកំណើតរបស់ខ្លួនជាមួយកូនស្រីគឺតុបតែងខ្លួនដូចតុក្កតា ???????????????????????????????????????? ដោយ មានតារាល្បីៗជាច្រើនចូលរួមដូចជា ទេព បូព្រឹក្ស មាន សូនីតា រ៉ូលីន ពេជ្រ វត្តី គ្រួសារអ្នកនាង ផន សុផារី និងតារាល្បីៗជាច្រើនរូបទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSIqP-Xmy_-KC3ibb25CiB48NjtKAQs15Tk9eDWfQ9ZDcz09DStDFk-Z5bZlwz7zTTe5AQRDj3L4QUJ66sZ0boPpdSUmwkwSDZKsHgIoRLquOBj0ArDxSyPyIlYS-ex2-GI5Ctjwav8JJnSqUJ4LqSYjS9xFXyhFFFu8xSs2RaEkFY1k-rqIuIABcqvd8/s1479/image_2023-07-08_11-17-14.png

កាន់តែពិសេស ឆ្នាំនេះលំដាប់រងទី៥ Miss Grand International 2022 ពេជ្រ វត្តីសារ៉ាវឌ្ឍី បានបង្ហាញការសម្តែងបទចម្រៀងថៃមានចំណងជើង «Ok Na kha » យ៉ាងលះនៅក្នុងកម្មវិធីមានសំឡេងស្រែកហ៊ោមិនធម្មតា រួមជាមួយការសម្តែងក្រុមរបស់តារាកំប្លែង ផេនខេក ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះបវរកញ្ញារូបនេះបង្ហាញខ្លួនក្នុងកងរង្វង់ពីលើចុះក្រោមបានយ៉ាងឡូយមិនធម្មតានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8hkJ-pQjkaEjK9aV8adqTbW2_HdS0q_dyPpqMBSwvdzfVG5SYHHgGF24eWO3Ph8wnol-Lj3NiLsfonFdCxZ8NGuDJfqtpqKBEP_trDbXhxTxPQf01lBdq8AFbi8WV5i2X7K7cTgzoVNW0mIJ8e573C_Clzfq0vIxgMnRkAcmp8ptoWCqTgK5_GEr89tM/s1479/image_2023-07-08_11-17-15.png

យ៉ាងណាមិញ បន្ទាប់ពីវីដេអូដែល ពេជ្រ វត្តី រាំបទថៃ ចែកចាយលើបណ្តាញសង្គមមកក៏មានទាំងមតិរិះគន់ និង សរសើរ ដោយអ្នកខ្លះបានបញ្ចេញមតិថា នាងរាំលះៗសាហាវ លេងឈុតធំតែម្តង និងអ្នកខ្លះទៀតលើកឡើងថា បទខ្មែរមានច្រើនណាស់ហេតុអ្វីបានជាមិនយកមកសម្តែងបែរជាចូលចិត្តយកបទថៃមកសម្តែងទៅវិញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZsRmpf0lUuzGDgCnDdXB9mxAq9jWfz7nwjyouGpQS_1MKXJNS3T2p5U3CpLOU3ZMOXacwvS-fbjMfwtiPSPPYdQ6f3zEFYLoujrWMZBlSpJmgbAeQ9PLd45f8ZbUhAUF651oKACeoO4cfw0l6y1WiucJ96s6upxXvDEsWJ_-1S2XQIlfo_OBwDyzZaiM/s2048/image_2023-07-08_11-38-26%20(2).pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2RBAY1yoLh3Qd_be8vgRmZpiDoVwl3N1LCUjbwaX5Z30xE1vJ4iJPAR36053cswbuMq6mAILKNsHBjskCXPjKR57iJHIQu-tPCdGInckD5ibbj7rpWZhK2uC-VLhgJEfAqWd8Duy3RHcwCQfGT9p3_decC9houIClmlvItR3ob80OpeNDdReXqov49MY/s1038/%E1%9E%84%20(2).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMQr9A29LOdZ4Ux-64NGWb-37wgJXZAeePhq21prNaTPFAknBxk65DeIAOJSltAs1G4a6cIQcQnOJQXIMy4xDYHFNXDP0PXtXvSFiBcP43blH_dgcGd6S4CaC763weUz1t2WtYwnGGOT0B6n2v72B2ljr9sSH8WCMn--m8oOkc5FsA6KkA_QJ0lKkiHEs/s1037/Capture%20(34).PNG

អាហារ ៤ មុខដែលអ្នកឈឺសន្លាក់គួរជៀសវាង

0

ការមានជំងឺរលាកសន្លាក់ ឬឈឺសន្លាក់អាចមកពីបញ្ហាជាច្រើន ដូចជាការទទួលទានអាហារមិនបានត្រឹមត្រូវ ឬដោយសារបញ្ហាកើនអាយុ…ជាដើម។ ដូច្នេះហើយខាងក្រោមនេះគឺជាប្រភេទអាហារមួយចំនួនដែលបណ្តាលឱ្យមានជំងឺរលាកសន្លាក់ឆ្អឹងដូចជា៖

១. អាហារបំពង ឬមានជាតិខ្លាញ់ច្រើន៖ យោងតាមការស្រាវជ្រាវលើរបបអាហារ និងការការពារជំងឺបង្ហាញថា ប្រសិនបើអ្នកជំងឺទទួលទានអាហារចៀន បំពង ច្រើនពេកអាចធ្វើឱ្យអ្នកមានជំងឺរលាកសន្លាក់បានយ៉ាងឆាប់។
ដំណោះស្រាយ៖ កាត់បន្ថយបរិមាណអាហារចៀន បំពង និងកែច្នៃ ទទួលទានផ្លែឈើ និងបន្លែឱ្យបានច្រើន។Deep Fried and Good for You - The New York Times

២.ទឹកដោះគោ៖ យោងតាមគណៈកម្មាធិការគ្រូពេទ្យសម្រាប់ការទទួលខុសត្រូវ នឹងជាអង្គការឱសថជំនួសដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានឱ្យដឹងថា ប្រូតេអ៊ីនរបស់ទឹកដោះគោអាចប៉ះពាល់ដល់ជាលិកាជុំវិញសន្លាក់។
ដំណោះស្រាយ៖ គួរទទួលទានបន្លែ គ្រាប់ធញ្ញជាតិ ស្ពៃខ្មៅ ប៊័រ សណ្តែកដី និងតៅហ៊ូ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកជំងឺសន្លាក់។How to Make Almond Milk | Downshiftology

៣.គ្រឿងស្រវឹង និងបារី៖ យោងតាមការស្រាវជ្រាវបង្ហាញថា អ្នកដែលជក់បារីងាយនឹងកើតជំងឺរលាកសន្លាក់ឆ្អឹង ចំណែកអ្នកដែលផឹកស្រា ងាយនឹងកើតជំងឺរលាកសន្លាក់ក្បាលជង្គង់។
ដំណោះស្រាយ៖ ឈប់ជក់បារី និងឈប់ផឹកស្រា រៀបចំផែនការ និងទទួលទានរបបអាហារដែលមានសុខភាពល្អ ធ្វើលំហាត់ប្រាណឱ្យបានត្រឹមត្រូវ និងសម្រាកឱ្យបានគ្រប់គ្រាន់។The Dangers of Smoking for Alcoholics

៤.ការទទួលទានប្រៃពេក៖ យោងតាមការសិក្សា បានឱ្យដឹងថា ការទទួលទានជាតិប្រៃពេក ឬអំបិលខ្ពស់ពេក អាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺរលាកសន្លាក់។
ដំណោះស្រាយ៖ គួរប្រុងប្រយ័ត្ន និងកាត់បន្ថយអាហារដែលមានរសជាតិប្រៃពេក៕The Real Reason You're Craving Salty Foods All The Time ប្រភព៖sanook

មិនធម្មតាទេ ! ប្រទេសមួយនេះមានរន្ទះបាញ់រហូតដល់ទៅ១៦០ថ្ងៃក្នុង១ឆ្នាំ

0

ប្រទេសវេណេស៊ុយអេឡា ៖ នៅតំបន់ Catatumbo lightning ក្នុងប្រទេសវេណេស៊ុយអេឡា គឺជាតំបន់មួយដែលសម្បូររន្ទះបាញ់ច្រើនបំផុតនៅលើពិភពលោក ។ តំបន់នេះស្ថិតនៅបរិវេណមាត់ទន្លេ Catatumbo ក្នុងទ្វីបអាមេរិកខាងត្បូង និងមានប្រវែង៣៣៨គីឡូម៉ែត្រ ។Catatumbo Lightning Storms Venezuela - Travel Begins at 40

គេសង្កេតឃើញថា ពន្លឺភ្លើងដែលកើតឡើងដោយសាររន្ទះបាញ់កំពុងហូរចូលទៅក្នុងបឹង Maracaibo ។ ក្នុង១ឆ្នាំៗ នៅតំបន់នេះនឹងមានរន្ទះបាញ់ចាប់ពី១៤០ថ្ងៃ ទៅ១៦០ថ្ងៃ ហើយមានប្រេកង់រហូតដល់២៨ដងក្នុង១នាទី ។Venezuela- Lightning | La cueva de español

ចំពោះមូលហេតុបណ្តាលឱ្យកើតរន្ទះបាញ់ជាច្រើនលើកក្នុងតំបន់ Catatumbo ដោយសារនៅតាមដងទន្លេនេះបាននាំយកសារធាតុសរីរាង្គជិតរលួយជាច្រើនមកកាន់មាត់ទន្លេ ។ ហេតុនេះ វាបានផលិតជាឧស្ម័នមេតានសាយភាយទៅលើបរិយាកាស ហើយប្រមូលផ្តុំគ្នាដូចដុំពពក ។ នៅមានខ្យល់បក់ខ្លាំង វាបណ្តាលឱ្យកកិតគ្នា និងប្រមូលផ្តុំនូវចរន្តអគ្គិសនី រហូតក្លាយជាបាតុភូតរន្ទះបាញ់ ។STAR - NOAA / NESDIS / Center for Satellite Applications and Research -  News & Events - 30 May 2012 - CIRA VIIRS Team Captures Lightning

រន្ទះបាញ់តែងកើតឡើងនៅពេលអាកាសធាតុក្តៅ ចាប់ពីខែមករា រហូតដល់ខែកុម្ភៈ ហើយក្នុងអំឡុងពេលអាកាសធាតុសើមនៅខែតុលា នឹងមានរន្ទះបាញ់ច្រើនបំផុត ៕ ប្រភព ៖ chiangmai news

រកឃើញកូនផ្សោតទី៥ក្នុងឆ្នាំ២០២៣ មានអាយុប្រមាណ១០ថ្ងៃនៅអន្លង់កាំពី

0

ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅយប់ថ្ងៃទី៧ ខែកក្កដា បានជូនដំណឹងថាកូនផ្សោតទី៥ក្នុងឆ្នាំ២០២៣ បានប្រទះឃើញនៅចំណុចអន្ទង់វៀននៃអន្លង់កាំពី ដែលកូនផ្សោតនេះមានអាយុប្រមាណ១០ថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqYGFtgxrbSD-0GTPz1c97MPg4Q9jxa_UlKFDlqlwG_1blYWOPxD9K7C7gC1lvh7cdHsFaDTvv-oH1p-ac-2CFDt-HDlUcLA8WoIHIEMMGmBfg-Eh3P6xIH-1EnZdbvTE1E5_XaBbbORaxUgroIi98INS9Te3jOgOCtx4PkzW1QHDIEcS7gAkja4XZSOI/s1280/image_2023-07-08_10-31-36%20(2).png

ក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង រដ្ឋបាលជលផល និងអង្គការ WWF បានកត់ត្រាកូនផ្សោតថ្មីមួយទៀត នៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្រុមការងារបានទទួលព័ត៌មានពីក្រុមសហគមន៍អ្នកចម្លងទូកទេសចរណ៍ និងក្រុមឆ្នាំទន្លេប្រចាំអន្លង់កាំពី បានចុះថតបានកូនផ្សោតនៅម៉ោង១១:៣០នាទីព្រឹក នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣នេះ នៅចំណុចអន្ទង់វៀន នៃអន្លង់កាំពី។ តាមការអង្កេត កូនផ្សោតទើបកើតថ្មីនេះមានអាយុប្រមាណ១០ថ្ងៃកំពុងហែលជាមួយផ្សោតពេញវ័យចំនួន០៩ក្បាលទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGkq70FRNDIH5vvKO6fciuvCGvvU6VqfZprABq-OQQVyoBTRkJK6MbvX8SDWsQX9z_ElriQRhk0dB_U9D_JRfgnDNtnOjaHENjtmwHX4O-g804VYGedIGZ_gTbzJTkXWV7nzPOTRmNWXJY27utOZFI11jutu-RXC9K0yvw5v3KfaJiSheqnQfpiybssFw/s1280/image_2023-07-08_10-31-37.png

គួរបញ្ជាក់ផងដែរថា តាំងពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣ កម្ពុជាបានកត់ត្រាកូនផ្សោតចំនួន៥ហើយ ខណៈក្នុងឆ្នាំ២០២១ និង ២០២២ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន៦ក្បាលដូចគ្នា៕

ប្រទេសចិននឹងហាមឃាត់ការនាំចូលម្ហូបអាហារពីជប៉ុន

0

ប្រទេសចិន ៖ ប្រទេសចិននឹងហាមឃាត់ការនាំចូលម្ហូបអាហារពីជប៉ុន ដោយសារបារម្ភពីសុវត្ថិភាពអាហារទាំងនេះ ខណៈប្រទេសជប៉ុនត្រៀមបង្ហូរទឹកកខ្វក់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរទៅក្នុងសមុទ្រ ។ International Atomic Energy Agency (IAEA) បានបញ្ជាក់ថា គម្រោងបង្ហូរទឹកកខ្វក់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលក្នុងសមុទ្រ នឹងធ្វើតាមស្តង់ដារសកល ។China to ban food imports from Japan citing safety reasons | Malay Mail

មន្ត្រីគយចិនលើកឡើងថា ពួកគេនឹងបង្កើនការត្រួតពិនិត្យ និងប្រុងប្រយ័ត្នចំពោះសារធាតុវិទ្យុសកម្មជាបន្តបន្ទាប់ ដើម្បីធានាសុវត្ថិភាពរបស់ម្ហូបអាហារនាំចូលពីជប៉ុន ក្នុងនោះចិននឹងហាមនាំចូលអាហារពីខេត្តចំនួន១០ របស់ជប៉ុន ។ ចិន គឺជាប្រទេសនាំចូលគ្រឿងសមុទ្រដ៏ច្រើនបំផុតរបស់ជប៉ុន បញ្ជាក់ថា ចិននឹងពិចារណាលើឯកសារសុំនាំចូលម្ហូបអាហារឱ្យតឹងរ៉ឹង ជាពិសេស គ្រឿងសមុទ្រមកពីតំបន់ផ្សេងៗរបស់ជប៉ុន ។

ប្រទេសចិនបញ្ជាក់ថា ការហាមឃាត់នេះ ដើម្បីការពារមិនឱ្យអាហារមានជាតិវិទ្យុសកម្មរបស់ជប៉ុនចូលមកប្រទេសចិន និងការពារសុវត្ថិភាពពលរដ្ឋចិនផងដែរ ។ ភ្នាក់ងារ IAEA បានបើកភ្លើងខៀវឱ្យជប៉ុនចាប់ផ្តើមបង្ហូរទឹកកខ្វក់ចេញពីរោងចក្រថាមពុលនុយក្លេអ៊ែរ Fukushima ចូលក្នុងសមុទ្រ បើទោះមានការប្រឆាំងពីប្រទេសចិនក្តី ។China to ban food imports from Japan citing safety reasons, China News -  AsiaOne

កាលពីខែមេសា ឆ្នាំ២០២១ រដ្ឋាភិបាលជប៉ុនបានអនុញ្ញាតឱ្យគេបង្ហូរទឹកមានជាតិវិទ្យុសកម្មចេញពីរោងចក្រថាមពលនុយក្លេអ៊ែរចូលក្នុងសមុទ្រ ។ រដ្ឋាភិបាលជប៉ុនបានបញ្ជាក់នាពេលនោះថា ការបង្ហូរទឹកចេញពីរោងចក្រចូលក្នុងសមុទ្រ នឹងចាប់ដំណើរការក្នុងរយៈពេល២ឆ្នាំទៀត ។

ប្រព័ន្ធបង្កើតភាពត្រជាក់សម្រាប់ម៉ាស៊ីនក្នុងរោងចក្រថាមពលនុយក្លេអ៊ែរ បានរងផលប៉ះពាល់ដោយសារគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ កាលពីឆ្នាំ២០១១ ។ នេះចាត់ទុកថា វាជាគ្រោះថ្នាក់នុយក្លេអ៊ែរដ៏អាក្រក់បំផុត ចាប់តាំងពីគ្រោះមហន្តរាយនៅរោងចក្រថាមពល Chernobyl ។ គេបានធ្វើការរុះរើរោងចក្រថាមពល Fukushima ហើយគេសង្ឃឹមថា នឹងចំណាយពេលប្រមាណ៤០ឆ្នាំ ៕ China to maintain food import bans from Japan | The Canberra Times |  Canberra, ACTប្រភព ៖ Bangkok biznews

រ៉េត ស៊ូហ្សាណា រំភើបស្ទើរហោះនិងត្រូវចំណាយខ្ទង់ពាន់ដុល្លារដើម្បីទៅចូលរួមការប្រគំតន្រ្តី Taylor Swift

0

ទោះបីជាខ្លួនជាអាយដលសម្រាប់មហាជនប៉ុន្តែ រ៉េត ស៊ូហ្សាណា ក៏មានអាយដលប្រចាំចិត្តដូចគ្នានោះគឺជាតារាចម្រៀង Taylor Swift មិនត្រឹមតែប៉ុណ្ណោះតារាចម្រៀងរូបនេះរំភើបចិត្តអរស្ទើរហោះក្រោយពីសម្រេចក្តីស្រមៃបានទិញសំបុត្រចូលរួមទស្សនាការប្រគំតន្រ្តីរបស់អាយដលនាងក្នុងឆ្នាំ២០២៤នៅប្រទេសសិង្ហបុរី និងត្រូវចំណាយខ្ទង់ពាន់ដុល្លារដោយមិនស្តាយឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmZ2InhydpaFD97PeJyQkkKyKNxeOyf8Xb8yTkLAymmbh7M-3WOKcOtl_i67duck2jgeKxShQP-RZ26H6fIPq_o0GxQASYgZVmx3-5-dO0VqcU4nXkniNr7pYO-vu40jfE_Wr9qsvIFMmVA_7N9mLbNC2WiDOkfntDFil9U0zhFgqRexGFKQ79U4AzGG8/s2048/image_2023-07-08_09-49-57.png

Taylor Swift គឺជាកំពូលតារាចម្រៀងម្នាក់ល្បីទូទាំងពិភពលោកមានអ្នកគាំទ្ររាប់ពាន់លាននាក់ រួមទាំងតារាល្បីៗជាច្រើនក៏ជាហ្វេនរបស់តារាចម្រៀងប៉ុបរូបនេះដែរ ហើយក៏ចង់ទៅទស្សនាការប្រគំរបស់នាងដូចគ្នាព្រោះឱកាសមិនមានច្រើននោះទេ។ បន្ទាប់ពីជំងឺកូវីដ១៩ បានធូរស្រាល Taylor ក៏មានការប្រគំតន្រ្តីផ្ទាល់ខ្លួនដែរមានឈ្មោះថា «THE ERAS TOUR» ដែលជាការប្រគំតន្រ្តីលើកទី៦របស់នាងផងដែរដោយចាប់ផ្តើមពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នឹងរៀបចំឡើងនៅបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក។ ក្នុងនោះប្រទេសសិង្ហបុរី ក៏ជាគោលដៅមួយរបស់ការ Taylor នឹងត្រូវមកប្រគំតន្រ្តីផងដែរ។Taylor Swift returns to the stage with epic three-hour, 44-song show as she launches Eras Tour

មិនឱ្យឱកាសរំលងផុត តារាចម្រៀងល្បីនៅក្នុងទ្រនំហង្សមាស រ៉េត ស៊ូហ្សាណា ក៏ជាហ្វេនម្នាក់របស់កំពូលតារាចម្រៀងខាងលើនិងបង្ហាញអារម្មណ៍អរស្ទើរហោះព្រោះនាងទិញសំបុត្របានហើយក្នុងទស្សនាការប្រគំតន្រ្តីរបស់ Taylor Swift ។ មិនត្រឹមតែប៉ុណ្ណោះ ហ្សាណា បានចំណាយទឹកប្រាក់ខ្ទង់ពាន់ដុល្លារដោយមិនស្តាយដើម្បីទិញសំបុត្រ VIP មានឱកាសកាន់តែជិតកំពូលតារាចម្រៀងក្នុងចិត្តរបស់នាង។
នៅក្នុង Story IG រ៉េត ស៊ូហ្សាណា នឹងទស្សនាការប្រគំតន្រ្តី «THE ERAS TOUR» របស់ Taylor Swift នៅប្រទេសិង្ហបុរី ក្នុងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRh-vqOkTdd5B0JTiSsvM3gpmxMn5MbwbXOOmt5IGUhTxzJfJrhLJQySS5umXFPmSUnG2YazaFZpDIOVWWVy6vTNyfwoO0T4qbN7he9Atqwcmka4K49yv3enVGm_yWpxiSqWupifylQ5b5FQ4RCuGnnVnHBglddV5cbQUxmignPZ1VwgZBRLnwtnuA7VE/s2048/image_2023-07-08_09-50-00.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgikEUzuoENTttw27QjgUTccW7pt9zlTHXzwFsrinqcvyZOfTvlvTc84-e3wuuesQu00SSNjM2yC7l9Ot0ucKI5lktd6ncoLFjhYcv-qjXcRlFf2CIC5AB3m6y8SWYzlF84XCgLLI8jpgtZxi-KqAjqbMUrRHDppIsYN70DPCq3_XzYnDMBtXmahD97vwQ/s852/KBN%20Feature%20%20copy.pngTaylor Swift's Pittsburgh show draws largest concert crowd in Pittsburgh history | Pittsburgh Post-Gazette

ស្ទះចរាចរណ៍ត្រឹមតែ២ម៉ោងបណ្តាលឱ្យប៉ះពាល់ដល់ខួរក្បាល

0

ការស្រាវជ្រាវជាច្រើនបានលើកឡើងពីទំនាក់ទំនងរវាងខ្យល់ពុលនៅតាមដងផ្លូវ និងបញ្ហាការចងចាំរបស់ខួរក្បាល ។ ជាទូទៅ ការទទួលបានខ្យល់បំពុលកាន់តែយូរ វានឹងធ្វើឱ្យយើងមានបញ្ហាប្រឈមកាន់តែខ្លាំង ។ ចំណែកការស្រាវជ្រាវចុងក្រោយគេបង្ហាញថា ការទទួលខ្យល់ពុលនៅតាមដងផ្លូវត្រឹមតែរយៈពេល២ម៉ោង វានឹងធ្វើឱ្យប៉ះពាល់ដល់ខួរក្បាលរបស់យើង ។

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ British Columbia និងសាកលវិទ្យាល័យ Victoria បានចាត់ឱ្យអ្នកស្ម័គ្រចិត្តចំនួន២៥នាក់ ដែលមានអាយុចាប់ពី១៩ឆ្នាំ ដល់៤៩ឆ្នាំ ចូលទៅក្នុងបន្ទប់មួយរយៈពេល១២០នាទី ហើយបន្ទប់នេះបានរៀបចំប្រព័ន្ធខ្យល់ ។ គេបានបែងចែកបន្ទប់មានតម្រងខ្យល់ និងបន្ទប់មានខ្យល់កខ្វក់ដោយសារផ្សែងម៉ាស៊ូត ។This One Simple Driving Trick Can Clear Traffic Jams From Your Commute |  Inc.com

ក្នុងអំឡុងពេលនោះ អ្នកស្រាវជ្រាវបានឱ្យក្រុមអ្នកស្ម័គ្រចិត្តទាំងនេះជិះកង់រយៈពេល១៥នាទីដើម្បីបង្កើនកម្លាំងដកដង្ហើម ។ បន្ទាប់មក នៅពេលគ្រប់កំណត់រយៈពេល១២០នាទី ក្រុមអ្នកស្ម័គ្រចិត្តនឹងត្រូវបានស្កេនដោយប្រព័ន្ធ MRI ដើម្បីតាមដានការធ្វើការរបស់ខួរក្បាល ។ ពេលនោះ គេសង្កេតឃើញថា ការស្រូបយកផ្សែងម៉ាស៊ូតបានកាត់បន្ថយសមត្ថភាពធ្វើការរបស់ខួរក្បាល ។ ដូច្នេះ វាជាផ្នែកសំខាន់មួយដើម្បីវាស់ថា តើផ្នែកណាខ្លះនៃខួរក្បាលមានទំនាក់ទំនងគ្នា ?Parts of the Brain: Anatomy, Functions, and Conditions

ការស្រាវជ្រាវបានបង្ហាញដែរថា ខ្យល់ពុលនៅលើបរិយាកាស មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទប៉ុណ្ណោះទេ ប៉ុន្តែវានឹងបង្កើតហានិភ័យឈានដល់ការស្លា.ប់ទៀតផង ។ ការលើកឡើងថា ការស្រូបយកផ្សែងប្រេងម៉ាស៊ូតអាចបំផ្លាញដល់ខួរក្បាលនោះ វាមិនមែនជាការរកឃើញថ្មីទេ ជាក់ស្តែង កាលពីឆ្នាំ២០០៨ អ្នកស្រាវជ្រាវជនជាតិហូឡង់បានតាមដានអ្នកស្ម័គ្រចិត្តចំនួន១០នាក់ ដោយភ្ជាប់ពួកគេនឹងម៉ាស៊ីនអេឡិចត្រូនិកផ្នែកខួរក្បាល ខណៈពួកគេបានស្រូបយកខ្យល់ពុល និងផ្សែងម៉ាស៊ូតរយៈពេល៣០នាទី ហើយសង្កេតឃើញថា ខួរក្បាលរបស់ពួកគេមានភាពតានតឹងកើនឡើង ៕ ប្រភព ៖ TNN Health

Elon Musk គំរាមប្តឹង Mark Zuckerberg

0

អាមេរិក៖ លោក Alex Spiro ដែលជាមេធាវីផ្ទាល់ខ្លួនរបស់ Elon Musk បានផ្ញើលិខិតមួយច្បាប់គំរាមយក Mark Zuckerberg ទៅកាន់តុលាការ បន្ទាប់ពី Meta ណែនាំ Threads ជាមួយនឹងមុខងារស្រដៀងគ្នាទៅនឹង Twitter ។Elon Musk vs Mark Zuckerberg: Instagram unveils Threads app, a potential  rival to Twitter | Mint #AskBetterQuestionsលោក Alex Spiro បានចោទប្រកាន់ថា Meta បានប្រើប្រាស់ “អាថ៌កំបាំងពាណិជ្ជកម្ម និងកម្មសិទ្ធិបញ្ញារបស់ Twitter” ដើម្បីបង្កើត Threads ដោយជួល “អតីតបុគ្គលិក Twitter រាប់សិបនាក់ អោយបង្កើតឧបករណ៍អេឡិចត្រូនិច” នៃបណ្តាញសង្គមនេះដោយខុសច្បាប់។ ដូច្នេះប្រសិនបើលោក Mark Zuckerberg នៅតែបន្តដំណើរការវេទិការបស់គាត់ទៀត Twitter នឹងប្តឹងនៅតុលាការ។

គួររំលឹកដែរថា កាលពីឆ្នាំមុន លោក Elon Musk បានកាត់បន្ថយបុគ្គលិក Twitter អស់ជាច្រើននាក់ ដោយលោក Musk បាននិយាយកាលពីចុងឆ្នាំមុនថា “សុំទោសចំពោះការបណ្តេញចេញទេពកោសល្យដ៏ឆ្នើមរបស់ពួកគេ ប៉ុន្តែអ្នកទាំងអស់គ្នាពិតជាមានប្រយោជន៍យ៉ាងខ្លាំងនៅកន្លែងផ្សេងទៀត”។Twitter rolls out changes for some users ahead of new Blue launch

ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះអ្នកលេងបណ្តាញសង្គម Twitter បានបង្ហោះចែកចាយ Status របស់លោក Elon Musk ដែលបាននិយាយកាលពីថ្ងៃទី៦ ខែកក្កដា ថា “ការប្រកួតប្រជែងគឺល្អ ប៉ុន្តែការបោកប្រាស់មិនល្អទេ” ។ ជាមួយគ្នានោះដែរ លោក Mark Zuckerberg ក៏បានបង្ហោះរូបភាពនៅលើ Twitter ជាលើកដំបូងបន្ទាប់ពីលោកបានផ្អាកលេង Twitter អស់រយៈពេល ១១ ឆ្នាំ ដោយលោកបានបង្ហោះរូប Spider-Man ពីររូបដែលប្រឈមមុខគ្នា នឹងភ្ជាប់ Caption ថា “មិនដឹងអ្នកណាជា Spider-Man ពិតប្រាកដនោះទេ”។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នកម្មវិធី Threats របស់ Meta មានអ្នកប្រើប្រាស់ជាង ៣០ លាននាក់ក្នុងរយៈពេល ២៤ ម៉ោង ដោយមានតារាល្បីៗ ជាច្រើនក៏បានបង្កើតគណនីនៅលើ Threads ដូចជាមហាសេដ្ឋី Bill Gates តារាសម្តែង Ellen DeGeneres តារាចម្រៀង Shakira Jennifer Lopez និងកំពូលតារារ៉េប Wiz Khalifa…ជាដើម៕ ប្រភព៖vnexpress

ស្និទ្ធខ្លាំង! មានបណ្តាញសង្គមថ្មីភ្លាម ថន លក្ខិណា បង្ហោះរូបជាមួយ Top5 តែម្តង

0

ថ្មីៗនេះ App threads ជាផ្នែកមួយរបស់បណ្តាញសង្គម IG ដែលក្លាយជាដៃគូប្រកួតប្រជែងសំខាន់របស់បណ្តាញសង្គម Twitter ពេលនេះមានអ្នកប្រើរាប់លាននាក់ហើយគ្រាន់តែដាក់ឱ្យប្រើប្រាស់ក្នុងមួយប៉ព្រិចភ្នែក។ ស្របតាមសម័យកាលពេញនិយមតារាជាច្រើនរូបរួមទាំងតារានៅក្នុងប្រទេសកម្ពុជាក៏បានប្រើបណ្តាញសង្គមថ្មីស្រឡាងនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgl-Nfi9petb-sQkaXs-KXviXX6Bj_4CKQrm2kZqhrWGhWbnSuuIsc91Way_yQKFgtKvthKdef86hidX6_6ykyW7jZsHD4AFvR5IJmgdFdplXzwO7cgMpAU4yDlB4Ne25ZILvas1Bk59Ww_WUID19K_zX6Xol2s5HNCi8U26eHvjR9T82INLJuN61IUQSY/s960/355029463_822247119262200_3769940840211339829_n.jpg

ជាមួយគ្នានេះដែរ ពិធីការិនី ថន លក្ខិណា ក៏បានប្រើប្រាស់បណ្តាញសង្គមថ្មីរបស់ក្រុមហ៊ុនមេតា ដូចគ្នាព្រមទាំងបង្ហោះរូបបុរស៣នាក់បង្អួតហ្វេនៗតែម្តង ជាពិសេសគឺរូបទី៣ ដែលតារាស្រីនេះបង្ហោះគឺផ្ទុះការងឿងឆ្ងល់តែម្តងពីទំនាក់ទំនងអ្នកទាំងពីរខណៈកន្លងមកគេសង្កេតឃើញថាពួកគេហាក់មានភាពស្និទ្ធស្នាលខ្លាំង។

បុរសដំបូងដែល កញ្ញា ថន លក្ខិណា បានបង្ហោះនោះគឺរូបជាមួយលោក ជា វិបុល ដែលជាដៃគូយល់ចិត្តម្នាក់និងបានក្តោបឱកាសចាប់ដៃគូជាមួយគ្នានៅក្នុងកម្មវិធីល្បី Cambodian Idol រដូវកាលទី៤និង Cambodian Idol Junior រដូវកាលទី២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVCw8SZweTA6N0Evsxjc3bCIxRdoHlXOmxyYsPaX81WvXYgB8mF-MFV11sw0oUW9xsYQrOl5mAXzJfZemIdxSmHx50czmUd9UNiZIzFLAAqzSdUAl1dRYiDaQbgAoqkP1jfdYt8TeBBqII6IduL9---y7qcsmly4Jdd7vZpndQ1VWczSTyHN2D4rTeu2A/s2048/345666669_1406587473442351_3302253600461019897_n.jpg

ជាបន្តទៀត ថន លក្ខិណា បានបង្ហោះរូបជាមួយ តារាចម្រៀង លីម តិចម៉េង ដែលជាម្ចាស់ពានក្នុងកម្មវិធីដែលនាងបានធ្វើនាពេលកន្លងមកហើយក៏ជាកម្មវិធីដែលធ្វើឱ្យមានការគាំទ្រពីសំណាក់មហាជនបន្ថែមទៀតទៅលើអាជីពរបស់នាងក្នុងនាមជាពិធីការិនី ទន្ទឹមនឹងទទួលបានឱកាសធំពីស្ថានីយ៍ទូរទស្សន៍ហង្សមាស បន្ទាប់ពីពិធីការិនី ចាន់ កែវនិមល ដែលមិនអាចចាប់ដៃគូជាមួយលោក ជា វិបុល បាន។

មិនត្រឹមតែបុរសពីររូបខាងលើដែលជាដៃគូយល់ចិត្ត និងជាសិស្សប្អូនជំនាន់ក្រោយក្នុងអាជីពសិល្បៈប៉ុណ្ណោះទេ តែបុរសទី៣ ក៏ធ្វើឱ្យមហាជនចាប់អារម្មណ៍ដូចគ្នាព្រោះគឺជាវត្តមានរបស់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ដែលត្រូវអ្នកគាំទ្របានដាក់រហ្ស័សនាមឱ្យថា Top 5។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRrMBUMJRgOc2pBHq0aeZ8VAgvSHyrvPJY_LENmpDPcfcBVIjFoR-JFte8yNoHu1k1XAvQDpGi3oK4c-Ibzl48Er7UW7LW7ze3PXGyEF7_was0WtCJk_B_yZMbMEq0faMu4SZ2ANWjHS4ejVTxgVlqptSdB27isOp4SE4xTzL9pBNCA_fEfr19lUY37zo/s1280/photo_2023-07-07_13-28-22.jpg
ទំនាក់ទំនង ពិធីការិនី ថន លក្ខិណា និង អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ឬTop5 មានភាពសិ្នទ្ធស្នាលគ្នាជាបន្តបន្ទាប់ក្រោយពីបញ្ចប់នៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី៤ ដែលក្នុងថ្ងៃផ្តាច់ព្រ័ត្រអ្នកឧកញ៉ា មានវត្តមានក្នុងកម្មវិធីហើយក៏ជាពេលវេលាដែលហ្វេនៗចាប់ផ្តើមដាក់រហ័ស្សនាមឱ្យTop5ដូចគ្នា។

ជាមួយកម្មវិធីផ្សេងទៀតដែលក្រុមហ៊ុន Top5 បានឧបត្ថម្ភជារឿយៗក៏មានវត្តមានរបស់ពិធីការិនី ថន លក្ខិណា ផងដែរ សូម្បីក្នុងការប្រកួតបាល់ទាត់នាពេលកន្លងមក ថន លក្ខិណា បានថតរូបជាមួយ Top5 បង្ហោះបង្អួតហ្វេនៗផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL-cZRjzUa3ibx303Vtz-j2MYeiq41wXSE1Phk3_bKYpNLliABdroZYwr0WJEePPogXrM42jxsXXOMdvK_A0ZbPjXyz_UfwyR61dn-NRi4J2DXuW1OGklW1LpVIz6GnEjQA0Orau5luQJ5NMYkkjBzOzawQk315BY3gMAbjxvke_V4M9H7sNbWo8SVcTk/s1280/photo_2023-07-07_13-28-24%20(2).jpg

ការបង្ហាញភាពសិ្នទ្ធស្នាលជាហូរហែនេះ អ្នកខ្លះក៏លើកឡើងថាអ្នកឧកញ៉ា សំអាង វឌ្ឍនៈ ជាអ្នកមានមុខមាត់ក្នុងសង្គមដែលដាក់ខ្លួន មានភាពរុសរាយដាក់មនុស្សជុំវិញខ្លួន អ្នកគាំទ្រទូទៅសុំលោកថតជាមួយក៏លោកយល់ព្រមថតដែរដោយមិនប្រកាន់ខ្លួនជាម្ចាស់ក្រុមហ៊ុនធំនោះទេ។ ខណៈអ្នកខ្លះទៀតក៏ផ្តើមក្តីសង្ស័យចំពោះទំនាក់ទំនងនេះដូចគ្នាដោយសារតែឃើញថាមានភាពសិ្នទ្ធស្នាលគ្នាខ្លាំង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYPDabRziSQvpuixaxRW2OGwC7zGU2rSPae3LBqIg2auQB1PJwTEDrPG6Gyg0nvTXmEl0XGd_UPVwK1QazXELn3wquAwzDHS_Tjcm9D-YxtS-MQnS5QVRdR3NRSObh5Ard2q1ILHDQWHXOC5oVBbPFdyilh_5_bcb7uhbdThMu6VezrBt-936_IKNqvv0/s1280/photo_2023-07-07_13-28-24.jpg

អបអរសាទរ! ខួបលើកទី ៦ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

0

នាថ្ងៃទី០៨ កក្កដា ឆ្នាំ២០១៧ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ត្រូវបានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងKrakow ប្រទេសប៉ូឡូញ ដែលគិតមកទល់ពេលនេះមានរយៈពេល៦ឆ្នាំហើយ។

ការសម្រេចដាក់បញ្ចូលប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ធ្វើឡើងក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលរៀបចំឡើងចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ១២ កក្កដា មាន ១៩៣ ប្រទេសជាសមាជិក និង ២១ ប្រទេសជាគណៈកម្មាធិការអចិន្ត្រៃយ៍។ទេសភាពតំបន់ប្រាសាទសំបូរព្រៃគុកលេចឆោមស្រស់ខ្ចី សម្ងែងសោភ័ណភាពទាក់ចិត្តទេសចរ

​ប្រាសាទ​សំបូរ​ព្រៃ​គុក មាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​ស្ទឹង​សែន និង​មាន​ចម្ងាយ​ជាង ២០០​គីឡូម៉ែត្រ​ពី​រាជ​ធានី​ភ្នំពេញ គឺ​ជា​អតីត​រាជ​ធានី​ឦសានបុរៈ​របស់​កម្ពុជា​នៅមុន​សម័យ​អង្គរ នៅ​ចន្លោះ​សតវត្សរ៍​ទី​៦ ដល់​សតវត្សរ៍​ទី៧។

ព្រៃ​គុកជា​រាជធានី​នៃ​អាណាចក្រ​ចេនឡា​មាន​លក្ខណៈ​ពិសេស​ជាច្រើន ដែល​ខុស​ប្លែ​ក​ពី​ប្រាសាទ​នា​នា។​ តួ​ប្រាសាទ​របស់​ប្រាសាទ​នេះ ភាគ​ច្រើន​កសាង​អំពី​ឥដ្ឋ និង​មាន​តួ​រហូត​ទៅ​ដល់ ៨ ជ្រុង ដែល​មិន​មាន​ទេ​ក្នុង​សិល្បៈ​ខ្មែរ​សម័យ​ក្រោយ និង​នៅ​តាម​ប្រទេស​ដទៃ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ក្នុង​សម័យ​កាល​នោះ​។តំបន់ប្រាសាទសំបូរព្រៃគុក ជារមណីយដ្ឋានទេសចរណ៍ដ៏សាកសមបំផុតសម្រាប់ភ្ញៀវទេសចរ  ដែលឆ្លងកាត់ផ្លូវជាតិលេខ៦ និង៦២ ក្នុងឱកាសបុណ្យភ្ជុំ ...

បើ​និយាយ​ពី​ចម្លាក់​វិញ ត្រូវ​បាន​អ្នក​សិក្សា​ស្រាវ​ជ្រាវ អះអាង​ថា មាន​លក្ខណៈ​ខ្មែរ​ច្រើន​ជាង​ឥណ្ឌា បើទោះ​ជា​កាល​ពី​សម័យ​មុន​កម្ពុជា​ទទួល​ឥទ្ធិពល​ពី​ឥណ្ឌា​ក៏​ដោយ។ ចំណែក​គំរូ​ស្ថាបត្យកម្ម ចម្លាក់​តុប​តែង​លម្អ​លើ​ជញ្ជាំង និង​ផ្តែរ​ទ្វារ​ជា​ប្រភព​ព័ត៌មាន​ដ៏​សំបូរ​បែប​ពី​គំនិត និង​ជំនឿ​នៃ​ការ​ប្រណិប័តន៍​បត្តិសាសនា​នា​សម័យ​ចេន​ឡា​។ប្រាសាទសំបូរព្រៃគុក – ព្រះរាជាណាចក្រកម្ពុជា

​អ្នក​សិក្សា​ស្រាវជ្រាវ បាន​ចុះ​បញ្ជី​ប្រាសាទ និង​រចនា​សម្ព័ន្ធ​សំណង់​ប្រាសាទ​ចំនួន​ជិត​៣០០ ក្នុង​តំបន់រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក។ ដែល​មាន​បួន​ក្រុម​ធំ​គឺ ប្រាសាទ​របង​រមាស ប្រាសាទ​រណប កំពែង​ក្រុង និង​ក្រុម​ប្រាសាទ​សំខាន់​ បី​ទៀត គឺ​ប្រាសាទ​សំបូរ យាយ​ព័ន្ធ និង​ប្រាសាទ​តោ។ ក្រុម​ប្រាសាទ​ទាំងនោះ​ សាង​សង់​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញ្ញ​សាសនា​៕មិនមែនមួយ​ ក៏មិនមែនពីរ​! ទៅលេង​ ប្រាសាទសំបូរព្រៃគុក​ អ្នកនឹងស្គាល់ប្រាសាទជាច្រេីន​  ស្អាតអស្ចារ្យ​ផ្សេងៗគ្នា - Nearytop