ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅយប់ថ្ងៃទី៧ ខែកក្កដា បានជូនដំណឹងថាកូនផ្សោតទី៥ក្នុងឆ្នាំ២០២៣ បានប្រទះឃើញនៅចំណុចអន្ទង់វៀននៃអន្លង់កាំពី ដែលកូនផ្សោតនេះមានអាយុប្រមាណ១០ថ្ងៃ។.png)
ក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង រដ្ឋបាលជលផល និងអង្គការ WWF បានកត់ត្រាកូនផ្សោតថ្មីមួយទៀត នៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។ ក្រុមការងារបានទទួលព័ត៌មានពីក្រុមសហគមន៍អ្នកចម្លងទូកទេសចរណ៍ និងក្រុមឆ្នាំទន្លេប្រចាំអន្លង់កាំពី បានចុះថតបានកូនផ្សោតនៅម៉ោង១១:៣០នាទីព្រឹក នាថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣នេះ នៅចំណុចអន្ទង់វៀន នៃអន្លង់កាំពី។ តាមការអង្កេត កូនផ្សោតទើបកើតថ្មីនេះមានអាយុប្រមាណ១០ថ្ងៃកំពុងហែលជាមួយផ្សោតពេញវ័យចំនួន០៩ក្បាលទៀត។
គួរបញ្ជាក់ផងដែរថា តាំងពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣ កម្ពុជាបានកត់ត្រាកូនផ្សោតចំនួន៥ហើយ ខណៈក្នុងឆ្នាំ២០២១ និង ២០២២ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន៦ក្បាលដូចគ្នា៕










