ជនរងគ្រោះដោយសារកម្ចីលើអនឡាញអស់បារម្ភហើយ ពេលនេះមានសមត្ថកិច្ចជំនាញចាំជួយ
កន្លងមកមានព័ត៌មានជាច្រើន អំពីប្រជាពលរដ្ឋមួយចំនួនបានរងគ្រោះពីកម្ចីលើអនឡាញ ព្រោះតែការប្រាក់ច្រើនលើសលុបពេក ហើយមិមានក្រសួងពាក់ព័ន្ធណាមួយអើពើ ក៏ប៉ុន្តែឥឡូវសមត្ថកិច្ចជំនាញរង់ចាំជួយដោះស្រាយហើយ។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានចេញសេចក្តីប្រកាស ទៅកាន់ប្រជាពលរដ្ឋទាំងឡាយណា ដែលបានរងគ្រោះដោយសារកម្ចីខុសច្បាប់ ឬកម្ចីអនឡាញជាដើម សូមធ្វើការទំនាក់ទំនងមកនាយកដ្ឋានភ្លាម តាមប្រព័ន្ធ 023 72 68 22 ឬទៅទំនាក់ទំនងផ្ទាល់នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក៏បាន។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា មានទីតាំងនៅក្នុងក្រសួងមហាផ្ទៃ រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពេលព្រឹកចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ១១៖៣០នាទី និងពេលរសៀល ចាប់ពីម៉ោង១៤៖៣០នាទី ដល់ម៉ោង១៧៖៣០នាទី”។
កម្ចីក្រៅផ្លូវការ សំដៅដល់ការខ្ចីប្រាក់តាមអនឡាញមួយចំនួនជាមួយក្រុមដែលគ្មានច្បាប់អនុញ្ញាតិធ្វើអាជីវកម្ម និងទទួលស្គាល់ដោយស្ថាប័នជំនាញខាងផ្នែកហិរញ្ញវត្ថុ។ បច្ចុប្បន្ន ក្រុមនេះបាន និងកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មនៅកម្ពុជា ជាមួយការផ្ដល់កម្ចីមានលក្ខខណ្ឌងាយៗដើម្បីទទួលកម្ចី តែបង្កជាហានិភ័យខ្ពស់បំផុត៕

ប្រភព៖ នាយកដ្ឋានប្រឆាំបទល្មើសបច្ចេកវិទ្យា








ចំណែកឯហ្វេនមួយភាគទៀតបានលើកឡើងថា lisa រក្សាភាពឯកជនណាស់បើសិនជាមានការណាត់ជួបពិតមែននាងមិនឱ្យគេថតបាននោះទេ ខណៈ lisa ក៏បានយកទូរសព្ទ។ថតអ្នកកាសែតវិញដូចគ្នា។ អ្នកខ្លះទៀតបានលើកឡើងថា បុរសដែលអង្គុយជិត Lisa នោះគឺជាបុគ្គលិក Celine ហើយក៏មិនបានផ្អែកស្មានរណាដែរ វាជាភួយតូចមួយដែលគេទុកដណ្តប់ជើងឬដងខ្លួនពេលរងាប៉ុណ្ណោះ ។






ប្រភព៖vnexpress















ប្រភព ៖ TNN World
ភាពអស្ចារ្យរបស់គុនខ្មែរ បានធ្វើឱ្យកក្រើកលើទឹកដីទីក្រុងប៉ារីសប្រទេសបារាំង ដោយប្រកួត 4 ឈ្នះ 3 និងទទួលបានការឧបត្ថម្ភលើកទឹកចិត្តម៉ូតូថ្មីម្នាក់ 1គ្រឿង និងថែមលុយម្នាក់ 1លានរៀល ពីប៊ូសស្រ្តង នៅថ្ងៃទី8 ខែកក្កដា ឆ្នាំ2023 នេះ។
មុនទៅប្រកួត ប៊ូសស្រ្តងបានសន្យាថានឹងជូនម៉ូតូថ្មីម្នាក់1គ្រឿងដល់កីឡាករគុនខ្មែររូបណាដែលប្រកួតឈ្នះលើកីឡាករបារាំង។ ជាលទ្ធផលចប់ការប្រកួតកីឡាករគុនខ្មែរដែលឈ្នះមានតែ 3រូបប៉ុណ្ណោះ រួមមានកីឡាករ អេលិត សាន់ , អេលីត សម្ភស្ស និង ពេជ្រ សម្បត្តិ រីឯកីឡាករ មឿន សុខហ៊ុច ចាញ់កីឡាករបារាំងដោយពិន្ទុ ប៉ុន្តែដោយសារតែប៊ូសស្រ្តងឃើញកីឡាករគុនខ្មែរ សុខហ៊ុច ពិតជាចង់ឈ្នះ និងតស៊ូវៃកីឡាករបារាំងតបតវិញដោយប្រើក្បាច់គុនបុរាណខ្មែរ ធ្វើឱ្យបរទេសស្គាល់គុនខ្មែរកាន់តែច្បាស់ ទើបធ្វើឱ្យប៊ូសស្រ្តងចិត្តល្អព្រមជូនម៉ូតូថ្មីដល់កីឡាករ សុខហ៊ុច ចំនួន 1គ្រឿងដែរ ចំណែកឯកីឡាករឈ្នះ 3រូបទៀត ដែលទទួលបានម៉ូតូថ្មីម្នាក់1គ្រឿង ក៏ទទួលបានប្រាក់ឧបត្ថម្ភបន្ថែមទៀត គឺម្នាក់ 1លានរៀល នៅក្នុងការប្រកួត Kun Khmer All Star លើទឹកដីបារាំង។






