ការមានជំងឺរលាកសន្លាក់ ឬឈឺសន្លាក់អាចមកពីបញ្ហាជាច្រើន ដូចជាការទទួលទានអាហារមិនបានត្រឹមត្រូវ ឬដោយសារបញ្ហាកើនអាយុ…ជាដើម។ ដូច្នេះហើយខាងក្រោមនេះគឺជាប្រភេទអាហារមួយចំនួនដែលបណ្តាលឱ្យមានជំងឺរលាកសន្លាក់ឆ្អឹងដូចជា៖

១. អាហារបំពង ឬមានជាតិខ្លាញ់ច្រើន៖ យោងតាមការស្រាវជ្រាវលើរបបអាហារ និងការការពារជំងឺបង្ហាញថា ប្រសិនបើអ្នកជំងឺទទួលទានអាហារចៀន បំពង ច្រើនពេកអាចធ្វើឱ្យអ្នកមានជំងឺរលាកសន្លាក់បានយ៉ាងឆាប់។
ដំណោះស្រាយ៖ កាត់បន្ថយបរិមាណអាហារចៀន បំពង និងកែច្នៃ ទទួលទានផ្លែឈើ និងបន្លែឱ្យបានច្រើន។Deep Fried and Good for You - The New York Times

២.ទឹកដោះគោ៖ យោងតាមគណៈកម្មាធិការគ្រូពេទ្យសម្រាប់ការទទួលខុសត្រូវ នឹងជាអង្គការឱសថជំនួសដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានឱ្យដឹងថា ប្រូតេអ៊ីនរបស់ទឹកដោះគោអាចប៉ះពាល់ដល់ជាលិកាជុំវិញសន្លាក់។
ដំណោះស្រាយ៖ គួរទទួលទានបន្លែ គ្រាប់ធញ្ញជាតិ ស្ពៃខ្មៅ ប៊័រ សណ្តែកដី និងតៅហ៊ូ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកជំងឺសន្លាក់។How to Make Almond Milk | Downshiftology

៣.គ្រឿងស្រវឹង និងបារី៖ យោងតាមការស្រាវជ្រាវបង្ហាញថា អ្នកដែលជក់បារីងាយនឹងកើតជំងឺរលាកសន្លាក់ឆ្អឹង ចំណែកអ្នកដែលផឹកស្រា ងាយនឹងកើតជំងឺរលាកសន្លាក់ក្បាលជង្គង់។
ដំណោះស្រាយ៖ ឈប់ជក់បារី និងឈប់ផឹកស្រា រៀបចំផែនការ និងទទួលទានរបបអាហារដែលមានសុខភាពល្អ ធ្វើលំហាត់ប្រាណឱ្យបានត្រឹមត្រូវ និងសម្រាកឱ្យបានគ្រប់គ្រាន់។The Dangers of Smoking for Alcoholics

៤.ការទទួលទានប្រៃពេក៖ យោងតាមការសិក្សា បានឱ្យដឹងថា ការទទួលទានជាតិប្រៃពេក ឬអំបិលខ្ពស់ពេក អាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺរលាកសន្លាក់។
ដំណោះស្រាយ៖ គួរប្រុងប្រយ័ត្ន និងកាត់បន្ថយអាហារដែលមានរសជាតិប្រៃពេក៕The Real Reason You're Craving Salty Foods All The Time ប្រភព៖sanook