ទោះបីជាខ្លួនជាអាយដលសម្រាប់មហាជនប៉ុន្តែ រ៉េត ស៊ូហ្សាណា ក៏មានអាយដលប្រចាំចិត្តដូចគ្នានោះគឺជាតារាចម្រៀង Taylor Swift មិនត្រឹមតែប៉ុណ្ណោះតារាចម្រៀងរូបនេះរំភើបចិត្តអរស្ទើរហោះក្រោយពីសម្រេចក្តីស្រមៃបានទិញសំបុត្រចូលរួមទស្សនាការប្រគំតន្រ្តីរបស់អាយដលនាងក្នុងឆ្នាំ២០២៤នៅប្រទេសសិង្ហបុរី និងត្រូវចំណាយខ្ទង់ពាន់ដុល្លារដោយមិនស្តាយឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmZ2InhydpaFD97PeJyQkkKyKNxeOyf8Xb8yTkLAymmbh7M-3WOKcOtl_i67duck2jgeKxShQP-RZ26H6fIPq_o0GxQASYgZVmx3-5-dO0VqcU4nXkniNr7pYO-vu40jfE_Wr9qsvIFMmVA_7N9mLbNC2WiDOkfntDFil9U0zhFgqRexGFKQ79U4AzGG8/s2048/image_2023-07-08_09-49-57.png

Taylor Swift គឺជាកំពូលតារាចម្រៀងម្នាក់ល្បីទូទាំងពិភពលោកមានអ្នកគាំទ្ររាប់ពាន់លាននាក់ រួមទាំងតារាល្បីៗជាច្រើនក៏ជាហ្វេនរបស់តារាចម្រៀងប៉ុបរូបនេះដែរ ហើយក៏ចង់ទៅទស្សនាការប្រគំរបស់នាងដូចគ្នាព្រោះឱកាសមិនមានច្រើននោះទេ។ បន្ទាប់ពីជំងឺកូវីដ១៩ បានធូរស្រាល Taylor ក៏មានការប្រគំតន្រ្តីផ្ទាល់ខ្លួនដែរមានឈ្មោះថា «THE ERAS TOUR» ដែលជាការប្រគំតន្រ្តីលើកទី៦របស់នាងផងដែរដោយចាប់ផ្តើមពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ នឹងរៀបចំឡើងនៅបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក។ ក្នុងនោះប្រទេសសិង្ហបុរី ក៏ជាគោលដៅមួយរបស់ការ Taylor នឹងត្រូវមកប្រគំតន្រ្តីផងដែរ។Taylor Swift returns to the stage with epic three-hour, 44-song show as she launches Eras Tour

មិនឱ្យឱកាសរំលងផុត តារាចម្រៀងល្បីនៅក្នុងទ្រនំហង្សមាស រ៉េត ស៊ូហ្សាណា ក៏ជាហ្វេនម្នាក់របស់កំពូលតារាចម្រៀងខាងលើនិងបង្ហាញអារម្មណ៍អរស្ទើរហោះព្រោះនាងទិញសំបុត្របានហើយក្នុងទស្សនាការប្រគំតន្រ្តីរបស់ Taylor Swift ។ មិនត្រឹមតែប៉ុណ្ណោះ ហ្សាណា បានចំណាយទឹកប្រាក់ខ្ទង់ពាន់ដុល្លារដោយមិនស្តាយដើម្បីទិញសំបុត្រ VIP មានឱកាសកាន់តែជិតកំពូលតារាចម្រៀងក្នុងចិត្តរបស់នាង។
នៅក្នុង Story IG រ៉េត ស៊ូហ្សាណា នឹងទស្សនាការប្រគំតន្រ្តី «THE ERAS TOUR» របស់ Taylor Swift នៅប្រទេសិង្ហបុរី ក្នុងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRh-vqOkTdd5B0JTiSsvM3gpmxMn5MbwbXOOmt5IGUhTxzJfJrhLJQySS5umXFPmSUnG2YazaFZpDIOVWWVy6vTNyfwoO0T4qbN7he9Atqwcmka4K49yv3enVGm_yWpxiSqWupifylQ5b5FQ4RCuGnnVnHBglddV5cbQUxmignPZ1VwgZBRLnwtnuA7VE/s2048/image_2023-07-08_09-50-00.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgikEUzuoENTttw27QjgUTccW7pt9zlTHXzwFsrinqcvyZOfTvlvTc84-e3wuuesQu00SSNjM2yC7l9Ot0ucKI5lktd6ncoLFjhYcv-qjXcRlFf2CIC5AB3m6y8SWYzlF84XCgLLI8jpgtZxi-KqAjqbMUrRHDppIsYN70DPCq3_XzYnDMBtXmahD97vwQ/s852/KBN%20Feature%20%20copy.pngTaylor Swift's Pittsburgh show draws largest concert crowd in Pittsburgh history | Pittsburgh Post-Gazette