Home Blog Page 1606

កោះនេះមានទំហំតូច និងមានដុំពពកជារបស់កោះផ្ទាល់

0

ប្រទេសដាណឺម៉ាក ៖ «Lithla Diman» គឺជាឈ្មោះកោះមួយមានទំហំតូចបំផុតក្នុងចំណោមកោះចំនួន១៨ នៅប្រជុំកោះ Faro ហើយវាស្ថិតនៅភាគខាងជើងនៃប្រទេសដាណឺម៉ាក ។ អ្វីដែលធ្វើឱ្យកោះនេះល្បីល្បាញជាងកោះផ្សេងទៀត គឺមានដុំពពកអណ្តែតនៅលើកំពូលកោះ និងមានរូបរាងដូចក្រែមដាក់លើនំខេក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjt0ZHHNBodLzddwQ64en-FeyPXnr4W4dzpzFXZS-15IqnO8CuSDXr6CwxkChURFvrzxeIa0b7Sdy-GqYW9Y9BwVmi_sdeuWCUANkxVlR99PPs0dJ1A0aRBUwnsBiU1i21uhWFrT1y_RbampTEKftxbkV4sj80-IqyX6cs5S9j7_w8O6zbxa_brg-5_rmk/s790/photo_2023-07-10_14-52-53.jpg

ការពិត ដុំពពកអណ្តែតនៅពីលើកោះនេះមានរូបរាងដូចគ្នានឹងកញ្ចក់កែវ ។ វាកើតឡើងពីខ្យល់សើមបក់ពីលើកំពូលភ្នំខ្ពស់ ហើយបណ្តាលឱ្យកើតលំហូរនៃខ្យល់សំណើម និងមានរលកជាច្រើន ។ នៅពេលសីតុណ្ហភាពធ្លាក់ចុះ វាក៏បំបែកខ្លួន និងក្លាយជាបាតុភូតនេះ ។Lítla Dímun - Secret World

ដុំពពកនៅលើកំពូលកោះ Lithla Diman នឹងបង្ហាញខ្លួនបែបនេះជាញឹកញាប់ ហើយពេលខ្លះ វាមានទំហំធំរហូតដល់ប៉ះនឹងផ្ទៃសមុទ្រផងដែរ ។ បើទោះជាមានដុំពពកបង្ហាញនៅលើកំពូលកោះញឹកញាប់ក្តី ប៉ុន្តែមិនមានន័យថា មនុស្សគ្រប់គ្នានឹងមានឱកាសបានឃើញទិដ្ឋភាពបែបនេះទាំងអស់ទេ ។The Cloud Covered Island of Litla Dimun – Around The World - YouTube

គួរឱ្យសោកស្តាយ កោះនេះមិនបើកទទួលភ្ញៀវទេសចរមកកម្សាន្តទេ ហើយមូលហេតុសំខាន់ គឺនៅលើកោះមិនមានដីរាបស្មើច្រើនឡើយ ហើយវាពោរពេញទៅដោយច្រាំងថ្មចោតដែលអាចបង្កគ្រោះថ្នាក់ផ្សេងៗបាន ។ ប៉ុន្តែភ្ញៀវទេសចរទាំងឡាយអាចទៅកាន់កោះស្ថិតនៅក្បែរនោះ ដើម្បីទស្សនាពពកអណ្តែតនៅលើកំពូលកោះ Lithla Diman ដែលវាមានរាងដូចនំខេកនៅលើកំពូលភ្នំ ៕ ប្រភព ៖ Chiang Mai News

ផ្គើនក្រសួងខ្លាំង! ក្រុមសម្តែងមួយនេះហ៊ានថតរឿងខ្លីបញ្ចេញភាពស៊ិ.ចស៊ីមិនសមភ្នែកដូចរឿងក្តៅសាច់

0

ចំណាត់ការការព្រមានរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចេញរួមមកហើយថាសកម្មភាពថតវីដេអូបង្កប់រូបភាពមិនសមរម្យបំផ្លាញប្រពៃណីទំនៀបទម្លាប់ខ្មែរ តម្លៃស្រ្តី និងកុមារ និងប្រឈមតាមផ្លូវច្បាប់។ តែក្រុមសម្តែងមួយនេះផ្គើននឹងការប្រកាសរបស់ក្រសួងខ្លាំងណាស់ហ៊ានថតរឿងខ្លីតួសម្តែងលេងខ្លួនស៊ិចស៊ីមិនសមភ្នែកទាល់តែសោះដូចទៅនឹងរឿងក្តៅសាច់ទៅហើយ ព្រមទាំងមិនកោតខ្លាចការប្រកាសក្តែងៗរបស់ក្រសួងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigSZWcEH56DfV-LGLQvTaNk5V2_ikJ1b9MoMHlEjRRHkqOejPDQy4xeGVxwJLdnmTvg4FYO9LrCzokhk910-i9H-YHFDx9IsuO3fmstW7tOvg5JgwanvYURrWZUk1wrQMJHib3Z5XSnbqSZQjSwcKkt2iSXp1jA88P0uICfEwmLSueA1V-Fd6jnnOUZN8/s2048/320598943_1347477715790668_6875305721087057964_n.jpg

នាពេលបច្ចុប្បន្ននៅលើបណ្តាញសង្គមគេសង្កេតឃើញថា ក្រុមផលិតវីដេអូមួយចំនួននៅបន្តសម្តែងរឿងអប់រំបង្កប់រូបភាពមិនសមរម្យបាត់បង់សេចក្តីថ្លៃថ្នូរ ត្រូវក្រសួងហៅទៅព្រមាន និងរងការរិះគន់ពីមហាជនក្តីនៅតែមានអស់ពីមួយក្រុមចូលមួយក្រុមមិនចេះអស់។ ជាក់ស្តែង នៅលើផេកមួយឈ្មោះថា «Kdey Gaming» បានផលិតវីដេអូរឿងខ្លី មួយមានចំណងជើងថា «មិត្តឬស្សា» តែតួអង្គសម្តែងស្រីបានស្លៀកពាក់មិនសមទំនងបញ្ចេញភាពស៊ិចស៊ីមិនសមភ្នែកទាល់តែសោះយកមកសម្តែងទៅវិញ។ ទង្វើនេះប្រៀបដូចជាបំផ្លាញសេចក្តីថ្លៃថ្នូររបស់នារីខ្មែរ បាត់បង់តម្លៃស្រ្តីដែលមហាជនមិនអាចទទួលយកបាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLTdr0e1QmVs_rEti-vy245UeJFT3doSlXenwh25kpEk9SCZLxOSN2ioFT_wRGxQcNdagzOLJXqC6uCUngy3xxCFKJZ5O0l8gkDF4-N8uPxbhxA5BaOQj9QOh5VpfwBqVbhQwuARgyd4YFDlkZch2NYfnbdx4DNYA5M0rIX3hap-ltgBubz5XuLgt9vO4/s876/%E1%9E%84%E1%9E%84%20(2).jpg

អ្នកលេងបណ្តាញសង្គមជាច្រើនបានបញ្ចេញមតិប្រតិកម្មចំពោះវីដេអូនោះដោយបានលើកឡើងថាតួអង្គមិនមែនមកសម្តែងរឿងទេតែមកបញ្ចេញដើមទ្រូងកណ្តាលវាលដាក់នៅលើប្រព័ន្ធផ្សព្វផ្សាយ។ អ្នកខ្លះបានលើកឡើងថា ការសម្តែងរបស់ក្រុមនេះដូចរឿងក្តៅសាច់ មិនមែនរឿងអប់រំអីនោះទេ ដើម្បីលុយអ្វីក៏ហ៊ានធ្វើទោះបីលះបង់កត្តិយសក៏ដោយ និងអ្នកខ្លះស្នើឱ្យក្រសួងមានចំណាត់ការទៅលើក្រុមផលិតនេះផងកុំឱ្យមកបំពុលសង្គមពេក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho_jjJnCnnu_tdHTReygWMoa2emA7pOm0d5cUFkJhXpCcIaSLP3iuXgzc2Fk5qvpUWa4PKzMvvVDxNr625QCKgKWxzpk3YgzHCEhgbhHDSKd6JFRIDYOkHnBQ29fCI3h67KuDpciutfGbEf3oWPR4gsFVzwtDyt5tzmXKxsjAUvoutMJsR_YaqU2TxJuE/s747/%E1%9E%84%20(3).jpg

គួរបញ្ជាក់ថា កន្លងមកក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏បានចេញសេចក្តីណែនាំ និងព្រមានដល់ក្រុមផលិតមាតិកាកម្សាន្តទាំងឡាយដែលមានរូបភាព និងខ្លឹមសារប្រាសចាកក្រមសីលធម៌ បង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ពិសេសតម្លៃស្ត្រី និងកុមារ ក្នុងចរិតលក្ខណៈអាសអាភាស ស្រើបស្រាល ឱ្យបញ្ឈប់ជាបន្ទាន់បើនៅបន្តប្រព្រឹត្តសកម្មភាពអវិជ្ជមានក្រសួងនឹងចាត់ការតាមផ្លូវច្បាប់។ យ៉ាងណាមិញការព្រមានរបស់ក្រសួងហាក់មិនបានធ្វើឱ្យក្រុមផលិតវីដេអូខាងលើនេះព្រឺឆ្អឹងខ្នងទាល់តែសោះមិនដឹងជាអាងអ្វីហ៊ានផ្គើននឹងក្រសួងបែបនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjiiisjgpeoYNqdaIFCCugPGZc5DBPonsN6WTRbzKQrj_iC4pxG9f4yKrZRciYqdB__m7azQTZpyFvOCM444W_1CUiE68HGhkPFHoWkw-a9uXDSae5VY4C-cgFP152TO0BSjH1sllxbYK8o7RENpISEkevboEtzPjJa8Ou4OjZTLDvI0tIvI4XsUkTEYEo/s1045/%E1%9E%9C.jpg

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNgZAbIeLraJqPOA_Sk7Z_yC5sUwFcIaK4lks2VUXiJoZbmxCgXSTKFEmnrDobduJ904ea2uayzQQCyT_ek3p2sG2Q71eZnB3OOZODRRBZNBg0Q9HbuocZPSLS5qjU7H1fXy60usy9F_npkAFSoF05GebCwGDEmnOom3ZNeUUghXBsGbmipVL8PPa4RaA/s1041/%E1%9E%99%E1%9E%99.jpg

ឧស្សាហកម្មគ្រឿងម៉ាស៊ីននៅចិនរីកចម្រើនយ៉ាងឆាប់រហ័ស

0

ប្រទេសចិន ៖ សហព័ន្ធគ្រឿងម៉ាស៊ីនចិនលើកឡើងថា រយៈពេល៥ខែក្នុងឆ្នាំ២០២៣ ការផលិតរបស់ឧស្សាហកម្មគ្រឿងម៉ាស៊ីននៅប្រទេសចិនបានកើនឡើងជាបន្តបន្ទាប់ ហើយសន្ទស្សន៍សំខាន់ផ្សេងៗក៏បានកើនឡើងយ៉ាងឆាប់រហ័សផងដែរ ។

តាមទិន្នន័យចុងក្រោយបង្ហាញឱ្យឃើញថា ចាប់តាំងពីខែមករា រហូតដល់ខែឧសភា ឆ្នាំ២០២៣ ឧស្សាហកម្មគ្រឿងម៉ាស៊ីននៅប្រទេសចិន ទទួលបានប្រាក់ចំណូលកើនឡើងក្នុងអត្រា១០,៦% បើធៀបនឹងឆ្នាំ២០២២ និងទទួលបានប្រាក់ចំណេញសរុបចំនួន៦១៣.៦៦០លានយន់ បើប្រៀបធៀបពីមួយឆ្នាំទៅមួយឆ្នាំបានកើនឡើង១៨,២% ។China industrial profits tumble 18% in April as demand sputters | Reuters

ចាប់តាំងពីដើមឆ្នាំ២០២៣ មក ការនាំចេញរបស់ឧស្សាហកម្មគ្រឿងម៉ាស៊ីននៅចិន បានបង្ហាញឱ្យឃើញពីចំនួនបរិមាណកើនឡើង និងមានគុណភាពខ្ពស់ ។ លើសពីនេះ ការនាំចេញផលិតផលក៏បានកើនឡើងយ៉ាងឆាប់រហ័សផងដែរ ។

ចាប់ពីខែមករា រហូតដល់ខែឧសភា ឆ្នាំ២០២៣ តម្លៃការនាំចេញរបស់ឧស្សាហកម្មគ្រឿងម៉ាស៊ីនបានកើនឡើង១៨,១% បើធៀបនឹងឆ្នាំ២០២២ ក្នុងនោះការនាំចេញទៅកាន់ប្រទេសស្ថិតក្នុងគម្រោង «ខ្សែក្រវាត់១ ផ្លូវ១» បានកើនឡើង២៧,៦% ។ ចំណែកបរិមាណការនាំចេញរបស់រថយន្ត, ត្រាក់ទ័រជីកដី, ត្រាក់ទ័រចូកដី និងគ្រឿងចក្រផ្សេងៗបានកើនឡើងជាង៣០% ។Machinery makers eye sustainable growth in 2021-25 period -  Chinadaily.com.cn

នៅថ្ងៃអនាគត ប្រទេសចិននឹងបង្កើនភាពរឹងមាំក្នុងការអភិវឌ្ឍឧស្សាហកម្មគ្រឿងម៉ាស៊ីនឆ្លាតវៃលំដាប់ខ្ពស់ និងមិនប៉ះពាល់ដល់បរិស្ថាន ។ លើសពីនេះ ប្រទេសចិននឹងអភិវឌ្ឍន៍ឧបករណ៍សំខាន់ និងរៀបចំបច្ចេកវិទ្យាសំខាន់ៗដើម្បីលើកកម្ពស់ការអភិវឌ្ឍគុណភាពជាបន្តបន្ទាប់ ។ គេរំពឹងថា នៅឆ្នាំ២០២៣ កំណើនសេដ្ឋកិច្ចក្នុងវិស័យផ្សេងៗរបស់ឧស្សាហកម្មគ្រឿងម៉ាស៊ីននៅចិន នឹងកើនឡើងប្រមាណ៥% ៕ ប្រភព ៖ China Face

អាហារពេលយប់ដែលអ្នកមិនអាចធាត់បាន ទោះបរិភោគច្រើនប៉ុណ្ណាក៏ដោយ

0

ការទទួលទានអាហារមិនបានត្រឹមត្រូវនៅពេលយប់ងាយនឹងធ្វើឱ្យយើងឆាប់ឡើងទម្ងន់។ ដូចនេះ KBN News សូមណែនាំអាហារពេលយប់ដែលអ្នកមិនអាចធាត់បាន ទោះញ៉ាំច្រើនប៉ុណ្ណាក៏ដោយ ដែលអាហារទាំងនោះមានដូចជា៖

១.ស៊ុត៖ ការទទួលទានស៊ុតស្ងោរ ឬជំហុយ នៅពេលយប់គឺជាជម្រើសល្អបំផុត ដែលវាអាចផ្តល់ប្រូតេអ៊ីនដល់ទៅ ៦ ក្រាម ឯណោះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយអ្នកគួរជៀសវាងស៊ុតចៀន ព្រោះអាចនឹងធ្វើឱ្យអ្នកឆាប់ឡើងកាឡូរី។How to Boil Eggs Perfectly (Every Time) - Downshiftology

២.ផ្លែឈើស្រស់ៗ៖ ការទទួលទានផ្លែឈើស្រស់ៗដែលមិនសូវមានជាតិស្ករ អាចជួយឱ្យអ្នកគេងលក់ស្រួល ជួយបំបាត់ការឃ្លានរបស់ផ្អែម ជួយបំពេញក្រពះ និងការពារកម្រិតជាតិស្ករក្នុងឈាមមិនឱ្យកើនឡើង។Is Fruit Good or Bad for You?

៣.បន្លែស្រស់៖ ការទទួលទានបន្លែស្រស់ដូចជា ការ៉ុត ត្រសក់ ស្ពៃក្តោប ប៉េងប៉ោះ ឬសាឡាដបៃតង រួមជាមួយទឹកជ្រលក់ផ្សេងៗ អាចធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ មិនធ្ងន់ពោះ និងជួយក្នុងការបន្ទោរបង់។Vegetable | Description, Types, Farming, & Examples | Britannica

៤.ទឹកដោះគោជូរ៖ ការទទួលទានទឹកដោះគោជូរនៅពេលយប់ អាចជួយការពារការទល់លាមកហើយសំខាន់បំផុត វាជាអាហារដែលធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែត និងជួយឱ្យគេងលក់ស្រួលផងដែរ៕Homemade Yogurt Recipe ប្រភព៖sanook

ពាមក្រសោប កំណប់ទ្រព្យធម្មជាតិរបស់អ្នកខេត្តកោះកុង

0

សហគមន៍តំបន់ការពារធម្មជាតិ ពាមក្រសោប ស្ថិតក្នុងភូមិបាងកាយ៉ាក ឃុំពាមក្រសោប ស្រុកមណ្ឌល សីមា ខេត្តកោះកុង មានចម្ងាយប្រមាណ ៧គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ អាចធ្វើដំណើរទៅកាន់តំបន់នេះ ដោយចំណាយពេលត្រឹមតែ ២០ ទៅ ២៥ នាទីប៉ុណ្ណោះ។រមណីយដ្ឋានទេសចរណ៍ធម្មជាតិពាមក្រសោប ដែលអ្នកស្រុកនិយមហៅថា( បឹងកាយ៉ាក )ពិតជាបានបង្កប់ នូវទេសភាពធម្មជាតិដ៏សម្បូរបែប ដែលនៅពីក្រោមព្រៃកោងកាង គឺមានទឹកខៀវស្រងាត់ មានស្ពានបេតុង១ខ្សែប្រវែង ប្រមាណ៦០០ម៉ែត្រ ពិសេសអាចផ្តិតយកទិដ្ឋភាពព្រៃកោងកាងបានយ៉ាងស្រស់ស្អាតទៀតផង

ពាមក្រសោបផ្ដោតសំខាន់ទៅលើព្រៃកោងកាង ហើយនិងជិះទូកតាមដងព្រែកចេញទៅសមុទ្រក្រៅបាន ហើយបើសិនជាខែ១២ចន្លោះទៅខែ០១នោះ គឺអាចមានផ្សោតគឺភ្ញៀវទេសចរអាចជិះទូកមើលផ្សោតសមុទ្របាន។ សម្រស់​ព្រៃកោងកាង​ពាម​ក្រសោប ធ្វើ​ឲ្យ​អ្នកទេសចរ​គយគន់​មិន​ចង់​ចាកចេញ

បន្ថែមពីនេះទៅទៀត នៅទីនោះក៏មានកូនកោះតូចមួយផុសឡើងកណ្តាលសមុទ្រ ដែលភ្ញៀវទេសចរអាចជួលទូកអ្នកនេសាទ ហើយបន្តដំណើរតាមទូកប្រមាណ១០នាទីទៀត នឹងទៅដល់កោះដែលមានឆ្នេរខ្សាច់និងព្រៃលិចទឹកនោះ។ ពេលទៅដល់លើកូនកោះនោះ ប្រជាសហគមន៍មានរៀបចំជាតូបតូចៗ សម្រាប់ស្វាគមន៍ភ្ញៀវទេសចរឱ្យសម្រាកលម្ហែកាយស្រូបយកខ្យល់អាកាសធម្មជាតិ និងមានបម្រើសេវាកម្មម្ហូបអាហារ ហើយចំណុចដ៏ពិសេសមួយទៀតនៅលើដែនកោះដ៏តូចនេះ គឺអាចគយគន់ថ្ងៃរៀបលិចបានថែមទៀត។

សូមបញ្ជាក់ថា ខេត្តកោះកុងត្រូវបានគេទទួលស្គាល់ថាជាខេត្តនៃតំបន់មាត់សមុទ្រមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារសម្រស់ពីធម្មជាតិនៃរមណីយដ្ឋានជាច្រើន ដែលត្រូវបានគេ បែងចែកតំបន់ទេសចរណ៍ជា២ប្រភេទ គឺតំបន់ភ្នំនិងតំបន់ឆ្នេរ មានសរុបប្រមាណជាង២០កន្លែង

ប្រភព: មន្ទីទេសចរណ៍ខេត្តកោះកុង

ភ្ញៀវទេសចរស្នើឱ្យអាជ្ញាធរបង្កើនសុវត្ថិភាពនៅឆ្នេរសមុទ្រប៉ាតាយ៉ា

0

ប្រទេសថៃ ៖ ភ្ញៀវទេសចរបានស្នើឱ្យអាជ្ញាធរបង្កើនសុវត្ថិភាពនៅឆ្នេរសមុទ្រប៉ាតាយ៉ា ប្រទេសថៃ ព្រោះតាំងពីខែមិថុនា គេឃើញមានក្រុមក្មេងស្ទាវមកអុកឡុកនៅទីនេះជាប្រចាំ ។ ភ្ញៀវទេសចរលើកឡើងថា ពួកគេតែងមកអង្គុយទទួលទានអាហារជុំគ្នានៅឆ្នេរនេះ ប៉ុន្តែត្រូវបានក្មេងស្ទាវមករំខាន និងរករឿងឈ្លោះប្រកែកគ្នាជាញឹកញាប់ រហូតបណ្តាលឱ្យមានអ្នករងរបួស និងស្លា.ប់ទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipqSpmELDz6nTM_emO19d3_oWzWOCtZWm8TuhAgezHBT8fE_app_Q1cOsiQDQQSs-UZ5HBf6x6yaMH6C76-Ss54bXX8qQk3bg1lUYl7vA29NmwHYSxvwQL_4KJ4HC0-rD1lUkn_pVw_k4KxbeMwGJMGJvMTgQ00tRLHb0Y7COZXLiFoCghFIBk2aYDcO0/s768/photo_2023-07-10_12-04-29.jpg

កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ ភ្ញៀវទេសចរមួយចំនួនបានត្អូញត្អែរពីពួកក្មេងស្ទាវមករំខានប្រាប់អ្នកសារព័ត៌មាន នៅពេលពួកគេមកកម្សាន្តនៅឆ្នេរប៉ាតាយ៉ា និងឆ្នេរណាចមធៀន ខណៈភ្ញៀវទេសចរទាំងនេះបានមកអង្គុយទទួលទានអាហារ និងគយគន់ទេសភាព ។ ពួកក្មេងស្ទាវបានមកអុកឡុក និងរករឿងឈ្លោះប្រកែកគ្នា តាំងពីខែមិថុនា មកម្ល៉េះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs7kb9sI8iy93lelvelbk-K8tceI36pKKzL5hFCbPEOmhjHm4ULp7PRfIbL8OqYm9eb7JDO8yl1h_ZLC1nVKn0xFODJg646bx22eUTsCor3-9FKH3XHFxKNWVVnnVdtIfkjNIpoS631TewIjuz0W4ip8XlH6hSZg9FmL_U17pbk38IriDIT75rtQvaiLA/s768/photo_2023-07-10_12-04-37.jpg

គេសង្កេតឃើញថា នាថ្ងៃឈប់សម្រាក នៅឆ្នេរប៉ាតាយ៉ា និងឆ្នេរណាចមធៀន តែងមានភ្ញៀវទេសចរជាច្រើននាក់មកអង្គុយជុំគ្នាផឹកស្រាបៀរជាក្រុមតាំងពីក្បាលព្រលប់ ក្រោយពីកន្លែងកម្សាន្តបិទទ្វារ ។ ក្រៅពីនេះ ក៏មានក្រុមក្មេងស្ទាវដែលមានអាយុមិនដល់២០ឆ្នាំ ក្នុងចំណោមនោះ ក្មេងខ្លះបានស្លៀកពាក់ឯកសណ្ឋានសិស្សមកអង្គុយផឹកស្រាបៀរផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYk-S1zBwsEuQx_wgfnkZIZPxrXzEGgfCAPKv_PnUBiBjh6ZP15HIzyDGVJc15utwPq-Oy-PrlDzRLU4RSHZDAL0d3ThUHM1lAL7mrCg0VMdFozETnmr5UEtLLiiwhoMu8GD-vblVyUjwT4-3V36lVHUnCmQQVWBmwLEmgD2T3l4A5Az-55vIWHXLfemo/s768/photo_2023-07-10_12-04-41.jpg

បើតាមការសាកសួរភ្ញៀវទេសចរឱ្យដឹងថា ពួកគេចូលចិត្តមកហូបអី និងផឹកស្រាបៀរនៅទីនេះក្រោយពីកន្លែងកម្សាន្តបិទទ្វារ ប៉ុន្តែនៅពេលយប់បន្តិច តែងមានក្រុមក្មេងស្ទាវមករំខាន និងបង្កជម្លោះជាប្រចាំ ។ ហេតុនេះ ពួកគេសំណូមពរទៅអាជ្ញាធរប៉ូលិស និងភ្នាក់ងារពាក់ព័ន្ធចុះមកត្រួតពិនិត្យនៅតំបន់នេះឱ្យបានតឹងរ៉ឹង ដើម្បីផ្តល់សុវត្ថិភាពដល់ភ្ញៀវទេសចរដែលមកកម្សាន្តនៅប៉ាតាយ៉ា ៕ ប្រភព ៖ khaosod

៥ វិធីមានប្រសិទ្ធភាពបំផុតក្នុងការសម្រកទម្ងន់ ដោយមិនបាច់តមអាហារ

0

ពិតណាស់ មនុស្សភាគច្រើនគិតថាការទទួលទានអាហារច្រើនអាចធ្វើឡើងទម្ងន់ ដូច្នេះពួកគេក៏សម្រេចចិត្តតមអាហារ ទោះជាយ៉ាងណាក៏ដោយគោលការណ៍សម្រកទម្ងន់ឱ្យបានត្រឹមត្រូវ គឺកាត់បន្ថយជាតិខ្លាញ់ដែលមាននៅក្នុងខ្លួន មិនមែនការកាត់បន្ថយសាច់ដុំនោះទេ។ ដូច្នេះហើយខាងក្រោមនេះគឺជាវិធីទាំង ៥ យ៉ាងដែលមានប្រសិទ្ធភាពបំផុតក្នុងការសម្រកទម្ងន់ ដោយមិនបាច់តមអាហារ៖

១. បរិភោគអាហារគ្មានកាឡូរី៖ អ្នកគួរតែផ្លាស់ប្ដូររបបអាហារដោយបែរមកទទួលទានអាហារដែលគ្មានជាតិកាឡូរីវិញ ដូចជា ផ្លែប៉ោម ត្រសក់ ប៉េងប៉ោះ ការ៉ុត ស្ត្រប័ររី ស្ពៃក្ដោប ក្រូចឆ្មារជាដើម។ ដូច្នេះការទទួលទានបែបនេះទោះអ្នកញ៉ាំច្រើនយ៉ាងណាក៏មិនឡើងគីឡូដែរ។35 Best Low-Calorie, Filling Foods to Lose Weight, Per Dietitians

២.បរិភោគអាហារដែលសម្បូរប្រូតេអ៊ីន៖ ការញ៉ាំអាហារដែលមានជាតិប្រូតេអ៊ីនច្រើននឹងជួយឱ្យរាងកាយរបស់អ្នកឆ្អែតបានយូរ កាលណាអ្នកមិនសូវឃ្លាន អ្នកនឹងឃ្លាតឆ្ងាយពីការញ៉ាំរបស់ចិបចុប ឬអាហារសម្រន់ ហើយនឹងអាចរក្សាទំងន់បានឱ្យនៅថេរ។ ដូចនេះ អាហារដែលសម្បូរប្រូតេអ៊ីនមានដូចជា ទឹកដោះគោ យ៉ាអួ ផ្កាខាត់ណាខៀវ ត្រីធូណា សត្វគោ ទ្រូងមាន់ គ្រាប់ល្ពៅ បង្គា និងសណ្ដែកដីជាដើម។15 High-Protein Foods With More Protein Than an Egg

៣.កុំទុកឱ្យរាងកាយឃ្លានយូរពេក៖ បើអ្នកទុកឱ្យរាងកាយស្ថិតក្នុងសភាពឃ្លានយូរពេក រាងកាយនឹងងាយបឺតស្រូបយកអាហារបានច្រើនជាងបរិមាណដែលគួរទទួលទាន។ ដូចនេះនៅពេលអ្នកមានអារម្មណ៍ឃ្លាន អ្នកត្រូវញ៉ាំភ្លាមៗ ឬអាចជ្រើសរើសអាហារសម្រន់ដែលល្អចំពោះរាងកាយដូចជា យ៉ាអួដែលគ្មានជាតិផ្អែម ដំឡូងបារាំងចំហុយ ឬផ្លែឈើដែលមានជាតិស្ករទាបជាដើម។Michael Pollan on why eating intentionally can help eliminate food guilt |  Fortune Well

៤.ផឹកទឹកក្ដៅឧណ្ហៗឱ្យបានច្រើនជាង២លីត្រក្នុងមួយថ្ងៃ៖ ធ្វើបែបនេះវានឹងជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតមួយចំណែក ហើយកាត់បន្ថយការញ៉ាំបានល្អជាងមុន នឹងជួយឱ្យអ្នកញ៉ាំអាហារដែលមានកាឡូរីបានតិចជាងមុនផងដែរ។7 Super Surprising Benefits of Drinking Hot Water | Reader's Digest

៥.ញ៉ាំអាហារសម្បូរជាតិសរសៃ៖ ការបរិភាគអាហារដែលសម្បូរជាតិសរសៃច្រើន នឹងជួយសម្រួលដល់ដំណើរការសម្រកខ្លាញ់ក្បាលពោះបានយ៉ាងល្អប្រសើរ។ ដូចនេះ អាហារដែលសម្បូរជាតិសរសៃមានដូចជា ពោត ពោតបារាំង ផ្សិត ការ៉ុត ផ្លែចេក ប៉ោម ដំឡូងជ្វា ផ្កាខាត់ណាខៀវ សូកូឡាពណ៌ស ជាដើម៕

ប្រភព៖sanook

ហ្សេឡែនស្គី ប្រាប់ពីវិធីសាស្រ្ដរបស់អ៊ុយក្រែន ចាប់បង្ខំពូទីន ឲ្យព្រមចូលតុចរចា

0

រដ្ឋធានីកៀវ៖ ក្រោយពេលប្រេសិតពិសេស មកពីប្រទេសជាច្រើន រួមមាន ចិន មេដឹកនាំអាហ្វ្រិក និង តំណាងពិសេស នៃវិមានវ៉ាទីកង់របស់ស្ដេចសង្ឃកាតូលិក បានទទួលបរាជ័យ មិនអាចបញ្ចុះបញ្ចូលដល់ក្រុងមូស្គូ និង ក្រុងកៀវ ឲ្យឈានដល់កិច្ចព្រមព្រៀង ចូលតុចរចាស្វែងរកសន្ដិភាព ដើម្បីបញ្ចប់សង្គ្រាមនោះ លោកប្រធានាធិបតីអ៊ុយក្រែន បានចេញមុខ មកអះអាង ថា នៅពេលកងទ័ពការពារទឹកដីរបស់គាត់ ចូលដល់ព្រំដែនរដ្ឋបាល នៃឧបទ្វីបគ្រីមៀ (Crimea) ទើបអាចចាប់បង្ខំលោក ពូទីន ឲ្យយល់ព្រមចូលតុចរចា។News digest: Zelensky makes first visit to Slovakia since the war's start -  spectator.sme.sk

សារព័ត៌មាន Ukrinform បានចេញផ្សាយ នៅថ្ងៃចន្ទ ទី១០ ខែកក្កដា ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelensky) ប្រធានាធិបតីអ៊ុយក្រែន បានថ្លែង នៅក្នុងបទសម្ភាសន៍មួយ ជាមួយនឹងទូរទស្សន៍របស់អូស្រ្ដាលី ABC ថា «ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នឹងចង់ចរចា ជាមួយនឹងអ៊ុយក្រែន ខណៈកងទ័ពក្រុងកៀវ ចូលទៅដល់ព្រំដែនរដ្ឋបាលជាប់ជាមួយនឹងឧបទ្វីបគ្រីមៀ ដែលក្រុងមូស្គូ បានកាន់កាប់ជាបណ្ដោះអាសន្ន»។Putin Tells Russia: 'Sanctions War Was Declared on Us'

លោកប្រធានាធិបតី ហ្សេឡែនស្គី បានសង្កត់ធ្ងន់ ថា «វាជាការពិតណាស់ វោហារសាស្ត្រសមហេតុសមផល នៅពេលនោះ នឹងកើតឡើង ខណៈកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន នឹងចូលទៅដល់ព្រំដែនរដ្ឋបាល នៃឧបទ្វីបគ្រីមៀរបស់អ៊ុយក្រែន។ សកម្មភាពបែបនេះ នឹងចាប់បង្ខំឲ្យលោក ពូទីន ស្វែងរកការសន្ទនាគ្នា ជាមួយពិភពអរិយធម៌ មិនដូចអ្វីដែលវាបានកើតឡើង នាពេលកន្លងមកនោះឡើយ ព្រោះការវាយលុកពេញលេញ នៃទាហានរុស្ស៊ី នឹងត្រូវចុះខ្សោយ»។Russia-Ukraine war: List of key events, day 500 | Russia-Ukraine war News |  Al Jazeera

នៅក្នុងការផ្ដល់បទសម្ភាសន៍មួយ ជាមួយបណ្ដាញទូរទស្សន៍របស់សហរដ្ឋអាមេរិក CNN កាលពីពេលមុននោះ លោក ហ្សេឡែនស្គី បានលើកឡើង ថា «គោលដៅចុងក្រោយរបស់អ៊ុយក្រែន ត្រូវតែរំដោះឧបទ្វីបគ្រីមៀ (Crimea) របស់ខ្លួន ត្រឡប់មកវិញ។ យើងមិនអាចស្រមៃមើល សម្រាប់អ៊ុយក្រែន ដោយគ្មានឧបទ្វីបគ្រីមៀ ខណៈស្ថិតនៅក្រោមការកាន់កាប់របស់រុស្ស៊ី នោះឡើយ។ នេះមានន័យតែមួយគត់ គឺសង្រ្គាមនៅមិនទាន់បញ្ចប់នោះឡើយ»៕Extraordinarily difficult operation': All eyes on Ukraine attack |  Russia-Ukraine war News | Al Jazeera

ហេង សុវណ្ណនរៈ ប្អូនថ្លៃ នី រតនា , សួន សុវណ្ណចន្នី និង ង៉ូត សិលា ធ្វើឱ្យមហាជនភ្ញាក់ផ្អើលខ្លាំង

0

ប្រទេសថៃ ៖ ភ្លៀងធ្លាក់ញឹកញាប់នៅស្រុកមឿង ខេត្តខនគែន ប្រទេសថៃ បានធ្វើឱ្យដំណាំម្រេះព្រៅដុះលូតលាស់ល្អជាងពេលធម្មតា ប៉ុន្តែតម្លៃរបស់វាបានធ្លាក់ចុះខ្លាំងនាពេលបច្ចុប្បន្ន ។ កាលពីមុន ម្រេះព្រៅមានតម្លៃ១០០បាតក្នុង១ថង់ ប៉ុន្តែវាបានធ្លាក់មកត្រឹមតែ៥០បាតប៉ុណ្ណោះក្នុង១ថង់ ។ ហេតុនេះ កសិករបានងាកមកដាំននោងវិញ ប៉ុន្តែពួកគេបារម្ភថា ខ្លាចមានគ្រោះទឹកជំនន់ដូចនៅឆ្នាំ២០២២ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguogIGqorbr_pwrSlkiAauh9V2WvUeVssebe1TvjDQmC1dzMpAhfjYW3jQB3IjWbGxYahaVrsBzs-LvkfBUymu_wX8edBlabIhSSw5qtVXGCEvrk6-GsndZbHyhTzuzTTAh4COdyOEhi21D9rD1w_8WhyX9M54nrk8CfNe-gfxWr6EbU9-DJjWlUP06oc/s960/337672798_886379159323206_6910955392488685670_n.jpg

ស្រុកមឿង គឺជាស្រុកដាំដុះបន្លែជាច្រើនប្រភេទនៅក្នុងខេត្តខនគែន ។ នៅដើមខែកក្កដា ឆ្នាំ២០២៣ ភ្លៀងបានធ្លាក់មកជាបន្តបន្ទាប់នៅខេត្តខនគែន ជាពិសេស នៅស្រុកមឿង ហើយបានធ្វើឱ្យដំណាំម្រេះព្រៅដុះលូតលាស់ល្អជាងពេលធម្មតា ប៉ុន្តែបែរជាតម្លៃធ្លាក់ចុះខ្លាំងទៅវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi41eeqoGrN9s3w9wwLMrjDgXdDWJo8zcFqKJIxFsUHsovduvphk-TfoOVItCvgEVh3N7r3PGo_llbOFQls1UL0y2xQSQcRiNk_Xpa0RcXdYXI_auMNgvNCH7rQH8_0d2qqWl3JrzWsLSejWwwmPRhgubgI0UMDUzv1M-giY7GwSE0wNEYvN814nAPQRxI/s2048/358068223_819606586196128_166575433810169281_n.jpg

អ៊ំស្រី រ៉ាក់បល ដេតផែង អាយុ៦៨ឆ្នាំ ជាកសិករដាំម្រេះព្រៅនៅស្រុកមឿង និយាយថា ការដាំដំណាំនេះមិនពិបាកទេ ហើយពេលភ្លៀងធ្លាក់កន្លងមក វាបានដុះលូតលាស់ល្អ ប៉ុន្តែធ្វើឱ្យតម្លៃធ្លាក់ចុះដល់ពាក់កណ្តាល ។ អ៊ំស្រីបន្តថា កាលពីមុន ម្រេះព្រៅមានតម្លៃ១០០បាតក្នុង១ថង់ ប៉ុន្តែវាបានធ្លាក់មកត្រឹមតែ៥០បាតប៉ុណ្ណោះក្នុង១ថង់ ។ ហេតុផលធ្វើឱ្យតម្លៃធ្លាក់ចុះនាពេលនេះ ដោយសារសម្បូរម្រេះព្រៅលក់នៅលើទីផ្សារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjY2Afp0NIX6C2jMEPqKiETHBqSIvaCyj6AoA1u39v9kmqs-9y63m40cEy-Qswgqm-RGVVNiGmMjjJ-vC-WEXE5rZ-XTW1g2i91lqjbnDQFW5jgON9438l7PPQnVt-kYUM3HXBB6lbUtxSJQ2_oVbxrxeGewENvGbJPI_g4ehJb42yHidSHWzrJUmrqnNA/s2048/270284507_1645023225839068_641617846257428811_n.jpg

អ៊ំស្រី រ៉ាក់បល ដេតផែង រៀបរាប់ថា ៖ «ម្រេះព្រៅមានតម្លៃខ្ពស់ចាប់ពីខែមីនា ដល់ខែឧសភា ព្រោះមានទិន្នផលផលិតតិច ប៉ុន្តែតម្រូវការស្មើដើម ។ ដូច្នេះ ធ្វើឱ្យតម្លៃម្រេះព្រៅពេលនោះលក់បានថ្លៃ ហើយដាំលក់មិនទាន់ ព្រោះវាជាបន្លែដែលហាងលក់ម្ហូបទាំងអស់ទិញយកទៅធ្វើម្ហូបជាចម្បង ។ កសិករមើលឃើញថា ម្រេះព្រៅជាដំណាំសេដ្ឋកិច្ចដ៏សំខាន់ក្នុងខេត្តភាគឦសានដែលមិនអាចខ្វះបាន» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZEpYYZ4nkiINN-k9tQFXLWoS5kxChXUtJdtxn6GBxk6l8yf86F3qUiwijEIlcq717uBZmyQjs1f-Fc-S1JflQYjUaaJS2CXWNTDW7m3YBhls8_eNyEe74_n7jyBqmAnjF7YSiLt8MZbkUPf0NXvZkoXnt0YhXcV9lZFD6T_ek2jMzk3YA9OwvVGOMz9M/s2000/358541228_285949430615025_3075344235600288059_n.jpg

អ៊ំស្រីបន្តថា ៖ «ក្នុងចម្ការរបស់ខ្ញុំតែងមានអាជីវករបោះដុំបន្លែធំៗក្នុងខេត្តភាគឦសានមកទទួលទិញម្រេះព្រៅជាប្រចាំ និងមានការបញ្ជាទិញបន្លែតាមរដូវកាលផងដែរ ។ ដូច្នេះ គ្រួសារខ្ញុំបានត្រៀមផ្ទៃដីដាំដុះបន្លែតាមរដូវកាលពេញមួយឆ្នាំតែម្តង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSh_twKzkoCzGn2rKYhVXR4wM1Z8yxYoGmXEc1mof76yTyCQGRZi1eQDN1yiFUnnMTgzQv9VUvQVMPcwIXwD8ZYZdYtj_hfE-woirxjoPk9C9wdj17QtnB2nU2PvzeqC2Ny5lGtWjtBVbJK25PFdrCxqqTN08Jnkb3n30QH9S4Py_J6-xtZhPAvkgRCaU/s2000/358146879_285949780614990_3448845980951486343_n.jpg

ចំណែកលោក ប៊ុនកែវ សួនជិក អាយុ៦២ឆ្នាំ ជាកសិកររស់នៅស្រុកមឿង រៀបរាប់ថា នៅឆ្នាំ២០២៣ ផ្លែម្ទេសលក់បានថ្លៃជាងឆ្នាំ២០២២ ហើយពេលនេះ លោកបានត្រៀមផ្ទៃដីដាំដុះននោង ប៉ុន្តែលោកបារម្ភថា ខ្លាចមានទឹកជំនន់ដូចឆ្នាំ២០២២ ។ ទោះយ៉ាងណា លោកមិនអាចធ្វើអ្វីបានទេ គឺអាស្រ័យលើទឹកភ្លៀង និងការបង្ហូរទឹកពីខេត្តជ័យភូមិ និងខេត្តណងបួឡាំភូ ។

លោកបន្តថា ភូមិរបស់យើងជាតំបន់ទទួលទឹក ហើយសព្វថ្ងៃនេះ អ្នកភូមិបានធ្វើស្រែចម្ការទាំងប្រថុយ ព្រោះពេលខ្លះ យើងដាំដំណាំរួច ស្រាប់តែមានទឹកជំនន់ភ្លាមៗ ។ ប៉ុន្តែការដាំបន្លែ គឺជាមុខរបរសម្រាប់ចិញ្ចឹមគ្រួសារ មិនថាទទួលបានផលល្អ ឬមិនល្អ មានទឹកលិច ឬគ្មានទឹកលិច ក៏ពួកយើងត្រូវតែប្រកបមុខរបរនេះដូចដើម ។ បើទោះជាមិនទទួលបានប្រាក់ចំណេញ ខណៈយើងបានចំណាយដើមទុនច្រើនក្តី ប៉ុន្តែវាប្រសើរជាងមិនទទួលបានអ្វីមកវិញ ។ ចំណែកការឧបត្ថម្ភប្រាក់ជំនួយផ្សេងៗអាស្រ័យលើរដ្ឋាភិបាល ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_b9NcdtpFggFn91oIXOST8g2VMLJrCed7VavuKJavpEc5qcsPdnQzgDpBn3jmZHs0F5Ah4KPXXLZWQ9ux8cpU2aBRPsBEKl6lGOH3lepRX5M6jh0murTICEOfSNziGdWMYPH1d8jZf331LeIXNovSsKMdhevb28NCSsk_w95pGLicmyMky9QenHX7Tmo/s2000/358102441_285949517281683_8296907310304526968_n.jpg ប្រភព ៖ Thairath

ត្រឹមវ័យ១៨ឆ្នាំ កូនប្រុសអ្នកឧកញ្ញ៉ាគិត ម៉េង ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារ “ឧកញ៉ា”

0

កូនប្រុងច្បងរបស់អ្នកឧកញ្ញ៉ាគិត ម៉េង លោក គិត ស៊ូឡា ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារ ជា “ឧកញ៉ា” នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។

ទន្ទឹមគ្នានេះ លោកជំទាវឧកញ៉ា ម៉ៅ ចំណាន ដែលជាភរិយារបស់អ្នកឧកញ្ញ៉ាគិត ម៉េង ក៏ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារ ជា “អ្នកឧកញ៉ា” ផងដែរ ដោយការចេញព្រះរាជក្រឹត្យខាងលើនេះ គឺតាមសេចក្ដីក្រាបបង្គំទូលថ្វាយពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕