កូនប្រុងច្បងរបស់អ្នកឧកញ្ញ៉ាគិត ម៉េង លោក គិត ស៊ូឡា ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារ ជា “ឧកញ៉ា” នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។
ទន្ទឹមគ្នានេះ លោកជំទាវឧកញ៉ា ម៉ៅ ចំណាន ដែលជាភរិយារបស់អ្នកឧកញ្ញ៉ាគិត ម៉េង ក៏ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារ ជា “អ្នកឧកញ៉ា” ផងដែរ ដោយការចេញព្រះរាជក្រឹត្យខាងលើនេះ គឺតាមសេចក្ដីក្រាបបង្គំទូលថ្វាយពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕










