ការទទួលទានអាហារមិនបានត្រឹមត្រូវនៅពេលយប់ងាយនឹងធ្វើឱ្យយើងឆាប់ឡើងទម្ងន់។ ដូចនេះ KBN News សូមណែនាំអាហារពេលយប់ដែលអ្នកមិនអាចធាត់បាន ទោះញ៉ាំច្រើនប៉ុណ្ណាក៏ដោយ ដែលអាហារទាំងនោះមានដូចជា៖

១.ស៊ុត៖ ការទទួលទានស៊ុតស្ងោរ ឬជំហុយ នៅពេលយប់គឺជាជម្រើសល្អបំផុត ដែលវាអាចផ្តល់ប្រូតេអ៊ីនដល់ទៅ ៦ ក្រាម ឯណោះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយអ្នកគួរជៀសវាងស៊ុតចៀន ព្រោះអាចនឹងធ្វើឱ្យអ្នកឆាប់ឡើងកាឡូរី។How to Boil Eggs Perfectly (Every Time) - Downshiftology

២.ផ្លែឈើស្រស់ៗ៖ ការទទួលទានផ្លែឈើស្រស់ៗដែលមិនសូវមានជាតិស្ករ អាចជួយឱ្យអ្នកគេងលក់ស្រួល ជួយបំបាត់ការឃ្លានរបស់ផ្អែម ជួយបំពេញក្រពះ និងការពារកម្រិតជាតិស្ករក្នុងឈាមមិនឱ្យកើនឡើង។Is Fruit Good or Bad for You?

៣.បន្លែស្រស់៖ ការទទួលទានបន្លែស្រស់ដូចជា ការ៉ុត ត្រសក់ ស្ពៃក្តោប ប៉េងប៉ោះ ឬសាឡាដបៃតង រួមជាមួយទឹកជ្រលក់ផ្សេងៗ អាចធ្វើឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ មិនធ្ងន់ពោះ និងជួយក្នុងការបន្ទោរបង់។Vegetable | Description, Types, Farming, & Examples | Britannica

៤.ទឹកដោះគោជូរ៖ ការទទួលទានទឹកដោះគោជូរនៅពេលយប់ អាចជួយការពារការទល់លាមកហើយសំខាន់បំផុត វាជាអាហារដែលធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែត និងជួយឱ្យគេងលក់ស្រួលផងដែរ៕Homemade Yogurt Recipe ប្រភព៖sanook