Home Blog Page 1598

ណាហ្គាវើលដ៍បេះដូងសប្បុរសដាំកូនឈើ៤០០ដើមដើម្បីអបអររុក្ខទិវា

0

ភ្នំពេញ៖ដើម្បីអបអរទិវាដាំកូនឈើជាតិ ឬរុក្ខទិវាជាតិ ណាហ្គាវើលដ៍បេះដូងសប្បុរសដែលជាផ្នែកការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ និងសមាគមខ្មែរដើម្បីអភិវឌ្ឍន៍ បានដាំកូនឈើ ៤០០ ដើមក្នុងខេត្តកំពង់ស្ពឺ។ កូនឈើទាំងនោះ ត្រូវបានឧបត្ថម្ភដោយអ្នកចូលរួមកម្មវិធី “ណាហ្គាវើលដ៍បេះដូងសប្បុរស និង Beyond The Games” ដែលបានធ្វើឡើងកាលពីពេលថ្មីៗនេះនៅកីឡដ្ឋានកំពង់ស្ពឺ។

អំឡុងពេលកម្មវិធី “ណាហ្គាវើលដ៍បេះដូងសប្បុរស និង Beyond The Games” អ្នកចូលរួមអាចជ្រើសរើសឧបត្ថម្ភជាទឹកប្រាក់ ឬឧបត្ថម្ភជាកូនឈើ។ កូនឈើនីមួយៗដែលបានដាំ មានដាក់ស្លាកឈ្មោះដែលមានសរសេរឈ្មោះអ្នកឧបត្ថម្ភនៅក្បែរកូនឈើ។ សរុបរួម មានកូនឈើ ៨៥០ ដើមត្រូវបានឧបត្ថម្ភដែលក្នុងនោះ ៤០០ ដើមត្រូវបានដាំរួមគ្នាជាមួយសមាគមខ្មែរដើម្បីអភិវឌ្ឍន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv0ydaqtV5b80Uib9QLVqSewMV62bcMmLsAhbwd_p2YJJmAMZL1u9GA5qNvNzOBbwRfkt9ssfV1h6k8etoJJv0c8UgvzpwcYin5hdNZYIdJUWoFVqQflX7eE67OMj_v0OuQ1Tf64oX_54-tpH8Mt1hDyiDJp9QTZV-yuNMaCtia6gg5HIXXuBFfzQS454/s1280/photo_2023-07-14_10-13-16.jpg

កូនឈើ ត្រូវបានដាំនៅក្នុងវាលស្រែមួយនៅក្នុងស្រុកត្រគៀតជាទីតាំងដែលជ្រើសរើសដោយសមាគមខ្មែរដើម្បីអភិវឌ្ឍន៍ដែលមានវត្តមានលោក ខាន់ ឈៀន ប្រធានភូមិត្រគៀត លោក មាស ចាន់ដេត នាយកប្រតិបត្តិសមាគមខ្មែរដើម្បីអភិវឌ្ឍន៍ លោក Pern Chen នាយកគ្រប់គ្រងក្រុមហ៊ុនណាហ្គាវើលដ៍ កុមារនៅក្នុងសមាគម និងបុគ្គលិកស្ម័គ្រចិត្តរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស។

លោក ខាន់ ឈៀន ប្រធានភូមិត្រគៀត បានឱ្យដឹងថា “ខ្ញុំរីករាយដែលបានឃើញការដាំកូនឈើលើកដំបូងបែបនេះនៅក្នុងភូមិរបស់ខ្ញុំចាប់តាំងពីខ្ញុំមកកាន់តំណែងនេះ។ ក្មេងៗជំនាន់ក្រោយ នឹងបានឃើញដើមឈើដ៏ស្រស់បំព្រងក្នុងពេលអនាគតដ៏ខ្លីខាងមុខ។ អរគុណដល់ណាហ្គាវើលដ៍បេះដូងសប្បុរស”។

នៅក្នុងថ្ងៃនោះដែរ មានបុគ្គលិកស្ម័គ្រចិត្តមកពីក្រុមហ៊ុនណាហ្គាវើលដ៍ ៥០ នាក់ និងកុមារមកពីសមាគមខ្មែរដើម្បីអភិវឌ្ឍន៍ ៥០ នាក់ បានចូលរួមដាំកូនឈើជាមួយគ្នា។

លោក មាស ចាន់ដេត នាយកប្រតិបត្តិសមាគមខ្មែរដើម្បីអភិវឌ្ឍន៍បាននិយាយថា “យើងពឹងទៅលើដើមឈើដោយសារវាផ្តល់ខ្យល់ឱ្យយើងដកដង្ហើម និងអត្ថប្រយោជន៍ជាច្រើនទៀត។ គ្មានដើមឈើ គឺយើងជួបការលំបាកយ៉ាងខ្លាំងក្នុងពេលអនាគត។ ដូច្នេះយើងត្រូវធ្វើអ្វីដែលយើងអាចដើម្បីការពារបរិស្ថានមុនហួសពេល”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4eG6sWpfA0BqMevWKm3j8EIAWZzEFprmdELaQ5fw7NelOvz7ncJDMNSajnlsaD1xrxuBr6xuxwnO-_lv_wuIoey-0MRieWFNpMVIuC_rcd5e4C2ZR29JzjXmvVpwXoYqcR4t0D4kzGFiFECaNO0N9h4xQLD9DFTzMxqYIVhVZw3fvJ1Ph94H_rJVPr2s/s1280/photo_2023-07-14_10-13-17.jpg

លោក Pern Chen នាយកគ្រប់គ្រងក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា “ការលើកកម្ពស់ការយល់ដឹងក្នុងចំណោមសាធារណជនអំពីសារសំខាន់នៃនិរន្តរភាពបរិស្ថាន គឺវាមានសារសំខាន់ណាស់។ ការដាំកូនឈើ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនរបស់យើងដែលជំរុញឱ្យមានការផ្លាស់ប្តូរវិជ្ជមានសំដៅឆ្ពោះទៅរកការការពារធនធានធម្មជាតិដែលយើងម្នាក់ៗអាចធ្វើបាន”។

គួរដឹងថា សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ គឺជាអង្គការក្រៅរដ្ឋាភិបាលដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដែលមានបេសកកម្មផ្តល់ការអភិវឌ្ឍបច្ចេកទេស និងធនធានមនុស្ស និងអនុវត្តគម្រោងសហគមន៍។ កម្មវិធីបច្ចុប្បន្នរបស់សហគមនេះ រួមមាន ការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍសហគមន៍តាមរយៈការលើកកម្ពស់និរន្តរភាពកសិកម្ម។ បច្ចុប្បន្ន សមាគមកំពុងបម្រើកុមារមកពីសហគមន៍ប្រមាណ ៦០០ នាក់។

គួររំឭកផងដែរថា ណាហ្គាវើលដ៍បេះដូងសប្បុរស បាន និងកំពុងចូលរួមគាំពារបរិស្ថានដើម្បីចូលរួមធ្វើឱ្យប្រទេសកម្ពុជាកាន់តែស្រស់បំព្រងដោយបានដាំកូនឈើប្រមាណ ៤.១៩៨ ដើមគិតមកដល់បច្ចុប្បន្នសម្រាប់អនាគតប្រកបដោយនិរន្តរភាព។ តាមរយៈយុទ្ធនាការ “កម្ពុជាបៃតង ៖ ការលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងការដាំកូនឈើ” ណាហ្គាវើលដ៍បេះដូងសប្បុរស នឹងបន្តប្តេជ្ញាការពារបរិស្ថានដើម្បីសហគមន៍ឱ្យកាន់តែមានភាពស្រស់បំព្រង៕

ការប្រែប្រួលអាកាសធាតុបានធ្វើឱ្យមហាសមុទ្រធំៗលើពិភពលោកផ្លាស់ប្តូរពណ៌

0

បរទេស៖ ពណ៌នៃមហាសមុទ្របានផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ ដែលភាគច្រើនទំនងជាការប្រែប្រួលអាកាសធាតុដោយសារសកម្មភាពរបស់មនុស្ស។
យោងតាមប្រភពព័ត៌មាន Nature កាលពីថ្ងៃទី១២ ខែកក្កដា បានឱ្យដឹងថា ជាង ៥៦% នៃមហាសមុទ្ររបស់ពិភពលោកបានប្រែពណ៌ទៅជាពណ៌បៃតងកាន់តែច្រើនក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៃប្រព័ន្ធអេកូឡូស៊ី។ បាតុភូតនេះមិនអាចពន្យល់បានដោយការប្រែប្រួលធម្មជាតិនោះទេ នេះបើយោងតាមក្រុមស្រាវជ្រាវដែលដឹកនាំដោយអ្នកវិទ្យាសាស្ត្រមកពីមជ្ឈមណ្ឌលមហាសមុទ្រជាតិរបស់ចក្រភពអង់គ្លេស និងវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts សហរដ្ឋអាមេរិក។Oceans Are Changing Color Due to Human-Caused Climate Change, New Study  Finds | Tech Times

លោកស្រី Stephanie Dutkiewicz អ្នកវិទ្យាសាស្ត្រនៅនាយកដ្ឋាន MIT នៃផែនដី និងវិទ្យាសាស្ត្របរិយាកាសភព បាននិយាយថា យើងមិនដឹងច្បាស់ថាតើប្រព័ន្ធអេកូឡូស៊ីទាំងនេះផ្លាស់ប្តូរទៅជាយ៉ាងណាទៀតទេ ខណៈពេលដែលមហាសមុទ្រនៅតែបន្តឡើងកំដៅខ្លាំង ដែលធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពរបស់មហាសមុទ្រក្នុងការរក្សាទុកកាបូនផងដែរ។ លោកស្រីក៏បានសង្កត់ធ្ងន់ថាការប្រែប្រួលអាកាសធាតុអាក្រក់បែបនេះគឺភាគច្រើនអាចបណ្តាលមកពីសកម្មភាពរបស់មនុស្ស។Climate Change Is Changing the Color of the Ocean - Scientific American

ក្រុមអ្នកស្រាវជ្រាវក៏បានតាមដានការផ្លាស់ប្តូរពណ៌ទឹកសមុទ្រពីលំហ ដោយសង្កេតមើលបរិមាណនៃពន្លឺពណ៌បៃតង ឬពណ៌ខៀវដែលឆ្លុះបញ្ចាំងពីផ្ទៃសមុទ្រ។ ពួកគេបានប្រើប្រាស់ទិន្នន័យពីផ្កាយរណប Aqua ដែលបានតាមដានការផ្លាស់ប្តូរពណ៌ទឹកសមុទ្រអស់រយៈពេលជាង ២ ទសវត្សរ៍ ហើយបានរកឃើញភាពខុសគ្នាយ៉ាងខ្លាំងនៃពណ៌ពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០២២។Climate Change Is Likely Changing Color Of Oceans, Scientists Say—Here's  Why It Matters ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវមិនមានការភ្ញាក់ផ្អើលទេចំពោះការរកឃើញនេះ ដោយពួកគេនៅតែបន្តធ្វើការស្វែងយល់ឱ្យកាន់តែច្បាស់បន្ថែមទៀតអំពីមូលហេតុនៃការផ្លាស់ប្តូរពណ៌នៅក្នុងតំបន់មហាសមុទ្រផ្សេងៗទៀត៕ ប្រភព៖vnexpress

ថៃ និងឥណ្ឌូនេសុី ត្រូវពិន័យបន្ថែមពីសហព័ន្ធបាល់ទាត់ទ្វីបអាស៊ី ក្រោយការប៉ះទង្គិចគ្នានៅសុីហ្គេម២០២៣

0

សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (Asian Football Confederation) បានធ្វើការដាក់ពិន័យបន្ថែមទៀត ទៅលើករណីហិង្សា នៅក្នុងវគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលបញ្ចប់ដោយឥណ្ឌូណេស៊ីយកឈ្នះថៃក្នុងលទ្ធផល ៥-២។

ការពិន័យទាំងនោះរួមមាន៖

ថៃ

  • កីឡាករ ១នាក់ និងមន្ត្រីកីឡាថៃ ៣នាក់ ត្រូវបានផ្អាកមិនឱ្យប្រកួតចំនួន ៦ប្រកួត និងពិន័យជាប្រាក់ម្នាក់ ១ពាន់ដុល្លារ
  • មន្ត្រីកីឡាថៃ ៤នាក់ ត្រូវបានផ្អាកមិនឱ្យប្រកួតចំនួន ៦ប្រកួត
  • ពិន័យសហព័ន្ធបាល់ទាត់ថៃ ជាទឹកប្រាក់ ១មុឺនដុល្លារ

ឥណ្ឌូនេសុី

  • កីឡាករ ២នាក់ និងមន្ត្រីកីឡា ២នាក់ត្រូវបានផ្អាកមិនឱ្យប្រកួតចំនួន ៦ប្រកួត និងពិន័យជាប្រាក់ម្នាក់ ១ពាន់ដុល្លារ
  • កីឡាករ ១នាក់ និងបុគ្គលិក ១នាក់ត្រូវបានផ្អាកមិនឱ្យប្រកួតចំនួន ៦ប្រកួត

លោក ភីថា មិនទទួលបានសំឡេងឆ្នោតគ្រប់គ្រាន់ពីសមាជិកសភា និងព្រឹទ្ធសភា

0

ប្រទេសថៃ ៖ ការបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៣ ខែកក្កដា របស់លោក Pita Limjaroenrat ជាបេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សកាវក្លៃ គឺជាកត្តាជំរុញឱ្យនយោបាយប្រទេសថៃឈានទៅរកស្ថានភាពតានតឹង ។ សមាជិកព្រឹទ្ធសភាភាគច្រើនជ្រើសរើសយកអនុវវាទ និងមិនបោះឆ្នោតគាំទ្រលោក Pita ធ្វើជានាយករដ្ឋមន្ត្រីទេ ។ ដូច្នេះ វាជាចំណុចសំខាន់ដែលលោក Pita និងសមាជិកគណបក្សកាវក្លៃ ត្រូវរៀបចំផែនការជាថ្មីសម្រាប់ការបោះឆ្នោតរបស់សមាជិកសភា និងព្រឹទ្ធសភា នាពេលបន្ទាប់ ។Uncertainty looms over Thai PM vote even if front-runner wins | The Japan  Times

លោក Satitorn Thananithichot អ្នកជំនាញមកពីការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ King Prajadhipok’s Institute លើកឡើងថា មូលហេតុដែលលោក Pita បរាជ័យក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី និងមិនបានទទួលសំឡេងឆ្នោតតាមការគ្រោងទុកនោះ គឺមានបញ្ហានយោបាយ ជាពិសេស សមាជិកព្រឹទ្ធសភាដែលគាំទ្រលោក ប្រាយុទ្ធ ចាន់អូចា និងសមាជិកសភាគាំទ្រលោក Prawit Wongsuwan គឺពួកគេមិនបានបោះឆ្នោតគាំទ្រលោក Pita ទេ ។ អ្វីគួរឱ្យចាប់អារម្មណ៍ គឺមានសមាជិកព្រឹទ្ធសភាត្រឹមតែ១៣រូបប៉ុណ្ណោះបានបោះឆ្នោតគាំទ្រលោក Pita ខណៈសមាជិកព្រឹទ្ធសភាសរុបមានចំនួន២៥០រូប ។

គេសង្កេតឃើញថា សមាជិកសភា និងព្រឹទ្ធសភាមិនគាំទ្រលោក Pita ឱ្យធ្វើជានាយករដ្ឋមន្ត្រីថៃ គឺពួកគេបានណាត់គ្នាមិនបោះឆ្នោតគាំទ្រ ហើយក្រុមខ្លះទៀតមិនចូលរួមបោះឆ្នោត ឬមិនចូលរួមប្រជុំ ។ ក្រុមទាំងនេះធ្លាប់បានប្រកាសថា ពួកគេនឹងបោះឆ្នោតគាំទ្រលោក Pita ប៉ុន្តែនៅពេលដល់ថ្ងៃបោះឆ្នោតពិតប្រាកដ បែរជាបាត់មុខពួកគេទៅវិញ ។Thailand's Pita says won't give up PM bid despite parliament loss |  Politics News | Al Jazeera

សមាជិកព្រឹទ្ធសភាដែលបានបោះឆ្នោតគាំទ្រលោក Pita ភាគច្រើន គឺជាក្រុមដែលគណបក្សកាវក្លៃបានបញ្ចុះបញ្ចូល ប៉ុន្តែសមាជិកព្រឹទ្ធសភាទាំងនេះបានបោះឆ្នោតគាំទ្រលោក Pita ក្នុងចំនួនតិចតួចប៉ុណ្ណោះ ។ ការបរាជ័យក្នុងការបោះឆ្នោតលើកនេះរបស់លោក Pita តម្រូវឱ្យលោករៀបចំផែនការថ្មីជាមួយគណបក្សចូលរួមចំនួន៨ ។ ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីពីសមាជិកសភា និងព្រឹទ្ធសភា នឹងប្រព្រឹត្តឡើងជាលើកទី២ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ហើយការបោះឆ្នោតលើកទី២ គណបក្សកាវក្លៃនឹងចុះឈ្មោះលោក Pita ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីថៃម្តងទៀត ។

* លទ្ធផលបោះឆ្នោតបង្ហាញថា ៖
-សំឡេងគាំទ្រស្មើ ៣២៤សំឡេង (សមាជិកសភា ៣១១រូប និងសមាជិកព្រឹទ្ធសភា ១៣រូប)
-សំឡេងមិនគាំទ្រស្មើ ១៨២សំឡេង (សមាជិកសភា ១៤៨រូប និងសមាជិកព្រឹទ្ធសភា ៣៤រូប)
-អនុបវាទស្មើ ១៩៩សំឡេង (សមាជិកសភា ៤០រូប និងសមាជិកព្រឹទ្ធសភា ១៥៩រូប)Thai Progressive Pita Limjaroenrat Stymied By Parliament | MENAFN.COM

ហេតុនេះ វាបានធ្វើឱ្យការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថៃលើកទី១ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ លោក Pita Limjaroenrat ទទួលបានសំឡេងគាំទ្រមិនដល់៣៧៥ពិន្ទុ ។ ដូច្នេះ ធ្វើឱ្យលោក Pita មិនជាប់ឆ្នោតធ្វើជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃទេ ហើយនឹងមានការប្រជុំសភាម្តងទៀត នៅថ្ងៃទី១៩ ខែកក្កដា ៕ ប្រភព ៖ Thairath

ឈប់ប្រើហ្វេកប៊ុក! ឥឡូវសម្តេចមាន App បណ្តាញសង្គមផ្ទាល់ខ្លួន

0

ក្រោយពីការប្រកាសឈប់ប្រើប្រាស់បណ្តាញសង្គមប្រមាណជាជាង២សប្តាហ៍មុន ឥឡូវនេះសម្តេចបានធ្វើការដាស់តេស្តសាកល្បងនូវ App បណ្តាញសង្គមផ្ទាល់ខ្លួន ដែលមានទម្រង់ស្រដឿងនឹងហ្វេកប៊ុកដែរ។

បណ្ដាញសង្គមរបស់សម្ដេចតេជោ នេះមានឈ្មោះថា Happy Watch99- Angkor Social Mediaទូរទស្សន៍តេជោ SPM HD TV ដែលកំពុងដាក់ឱ្យប្រើប្រាស់សាកល្បង។Cambodian Prime Minister Congratulates the Current Situation on Korea Peninsula | អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស

App នេះ នឹងក្លាយជាបណ្តាញសង្គមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានបង្កើតឡើង ដើម្បីផ្តល់ព័ត៌មានឆាប់រហ័សតាមរយៈ ”ទូរទស្សន៍តេជោ SPM-HD TV”។

ក្រៅពីការទស្សនាទូរទស្សន៍តេជោ (HD TV), Happy Watch កំពុងរៀបចំបន្ថែមនូវទម្រង់មួយចំនួនដែលបងប្អូនប្រជាពលរដ្ឋជាពិសេសយុវវ័យកំពុងនិយមប្រើស្រដៀងនឹង facebook, Titk Tok, Youtube, Live ដែលនឹងបន្តដាក់អោយប្រើប្រាស់ជាបន្តបន្ទាប់។ Happy Watch បង្កើត និងគ្រប់គ្រងដោយខ្មែរ និងដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។

Happy Watch99 នឹងជួយឱ្យបងប្អូន ទទួលបានព័ត៌មានសម្តេចតេជោបានរហ័សជាវីដេអូ (HD TV) ដែលមានសម្លេង ពណ៍ និងរូបភាពភ្លឺច្បាស់ល្អ និងពីស្ថានីយ៍ទូរទស្សន៍ជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជាដែលយើងអាចទស្សនាបាននៅគ្រប់ទីកន្លែងគ្រាន់តែភ្ជាប់អ៊ិនធឺណិត (internet)៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbJ-3uRLY7V02jP_8fQa6bqiTFva8grm8RwHctlDhQk0AoseaDND8mnncbZmV3-6fz31IweVWchCVYK4szkGB5uxEb9HtuK2yT5o5FEAmp3o_sV8IRcgz-5rt4wLNDrBa_lvUe6ZARG_s2lpxfT_P381XzBFyPi82VcgskLNTDY8mdjJkKG95u-PmpWc4/s982/64af7b46d4895_1689221940_medium.jpeg

អបអរសាទរខួប១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរោងចក្រដំឡើងរថយន្ត Ford និងពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះ Ambulance ជូនដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់

0

[ភ្នំពេញ – ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៣] ក្រុមហ៊ុន RMA (Cambodia)​ PLC ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford ក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះចំនួន ២ គ្រឿង ជូនទៅដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ ដែលកម្មវិធីនេះត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកអគ្គីសនីកម្ពុជា និងលោកអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន Ford Motor Company ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Group និងក្រុមហ៊ុន RMA (Cambodia) PLC រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណជាង ២០០ នាក់។​ កម្មវិធីនេះបានប្រារព្ធឡើងនៅក្នុងបរិវេនរោងចក្រដំឡើងរថយន្ត Ford ក្នុងភូមិសារវ័ន ឃុំស្នាអន្សារ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់ នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhke62L3Tys6sDT9r3g1y8VOBHDukvIjwr7l42MqTHjiMnZFV6cVu3qrwyXT4vmxp-C47vN0CGhykD6a8N-kqjQ-twC0mfwV9jB-gTwMjkgVqce4opBrgPeQEGViWyUqTW4vKw0plUY5eslICJihFLY5ArsTO-KdOLLNrm8MICPqCXRxSZQvcatnCTASTw/s1581/Picture1.jpg

ក្នុងឱកាសនៃពីធីអបអរសាទរខួប១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរោងចក្រដំឡើងរថយន្ត Ford និងពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះ Ambulance ចំនួន ២​ គ្រឿង ជូនដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA (Cambodia)​ PLC បានមានប្រសាសន៍ថា៖​ “ យើងខ្ញុំមានមោទភាពជាពន់ពេកដែលទទួលបានសេចក្ដីទុកចិត្តពីក្រុមហ៊ុន FORD MOTOR COMPANY ក្នុងការដំឡើងរថយន្ត FORD RANGER និង FORD EVEREST ជំនាន់ថ្មីនៅ លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្តង់ដាររបស់ក្រុមហ៊ុន FORD ។ យើងខ្ញុំជឿជាក់ថា ការបោះជំហានវិនិយោគក្នុងវិស័យយានយន្តរបស់ក្រុមហ៊ុនយើងខ្ញុំ ចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យឧសហ្សាកម្មយានយន្តនៅកម្ពុជា និងជាសក្ខីភាពនៃទំនុកចិត្តលើកិច្ចខិតខំប្រឹង ប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យប្រសើរឡើង នូវបរិយាកាសធុរកិច្ច និងវិនិយោគ។ វត្តមានរបស់ រោងចក្រយើងខ្ញុំក៏បានចូលរួមចំណែកការកាត់បន្ថយការធ្វើចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស របស់ប្រជាពលរដ្ឋ និងលើកកម្ពស់សេដ្ឋកិច្ចក្នុងតំបន់តាមរយៈការជំរុញសន្ទុះអាជីវកម្មសហគ្រាស ធុនតូច និងមធ្យម ការបង្កើតឱកាសការងារដោយផ្ទាល់និងដោយប្រយោល ក៏ដូចជាការអភិវឌ្ឍន៍ ធនធានមនុស្សនៅក្នុងទឹកដី ខេត្តពោធិ៍សាត់នេះផ្ទាល់ផងដែរ។ ”

មិនតែប៉ុណ្ណោះ លោកក៏បានបន្ថែមទៀតថា៖ “ ក្រុមហ៊ុនយើងខ្ញុំនឹងបន្តប្តេជ្ញាគាំទ្រ និង ជំរុញវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា ដើម្បីឱ្យកម្ពុជា ផ្លាស់ប្ដូរមុខមាត់ថ្មី ពីប្រទេសដែលដំឡើងរថយន្ត ទៅជាប្រទេសដែលផលិតរថយន្ត ក្នុងពេលអនាគត។ ក្រុមហ៊ុននឹងពង្រីកការវិនិយោគគម្រោងដំឡើងរថយន្ត Ford ដោយបង្កើនការនាំចូលនៃចំនួន គ្រឿងបង្គុំច្រើនជាងមុន បង្កើនចំនួនការងារក្នុងស្រុក ជំរុញការប្រើប្រាស់ធាតុផ្សំក្នុងស្រុក និងបង្កើន ដើមទុនវិនិយោគបន្ថែមទៀត។ យើងខ្ញុំជឿជាក់ថា ការវិនិយោគនេះនឹងបន្តផ្តល់អត្ថប្រយោជន៍ជាច្រើនបន្ថែមទៀតជូនប្រទេសកម្ពុជា ជាពិសេសការអភិវឌ្ឍន៍ខ្សែសង្វាក់ផ្គត់ផ្គង់ និងធ្វើឱ្យប្រសើរ ឡើងនូវខ្សែចង្វាក់ដែលគាំទ្រគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។ ការវិនិយោគនេះ នឹងនាំមកនូវផលិតផលថ្មី បច្ចេកវិទ្យាថ្មី ដើម្បីផ្គត់ ផ្គង់តម្រូវការប្រើប្រាស់រថយន្តថ្មីក្នុងស្រុក ជាមួយនឹងមោទភាពផលិតកម្មក្នុងស្រុក រោងចក្រ ដំឡើងរថយន្ត Ford នឹងបន្តទាក់ទាញវិនិយោគិនផ្សេងៗជាច្រើនទៀតមកវិនិយោគនៅកម្ពុជា ជា ពិសេស អ្នកវិនិយោគដែល ពាក់ព័ន្ធនឹងការផលិត និងដំឡើងរថយន្ត ដូចជា៖ សំបកកង់ កង់ឡាន ខ្សែភ្លើងឡាន អាគុយឡាន និងអាជីវកម្មផ្សេងៗទៀត។”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7nYbS_RQ5MsDW8ys4PCyjuwvIq6jmc2jBFnhdFEDHPR0uAWYZK6GUSMCftCOfVnViHG_YGBQqHCR5Y5i9SF1ncc_2C64ouClhOGX3Jnei_FsWHbHRlXRXXLWeg_1WMJrn22Yz2k_syAp7YXDzlKHTJIPDITm83pVepgVfuknbDLkGz7milkEjjeuG_TE/s1581/Picture2.jpg

ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រី Kay Hart​ ប្រធានគ្រប់គ្រងទីផ្សារអន្តរជាតិនៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “ រថយន្តគិលានសង្គ្រោះ (The Next-Generation Ford Ranger-Converted Ambulances) នេះ បានបំពាក់មកជាមួយនូវបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាពទំនើបជំនាន់ចុងក្រោយដែលធ្វើឱ្យរថយន្តនេះក្លាយជារថយន្តមួយដែលមានលក្ខណៈ ធន់ រឹងមាំ និងមានសមត្ថភាពក្នុងការចល័ត និងដឹកជញ្ជូនអ្នកជំងឺដោយសុវត្ថិភាព។ ”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHPoDOYusvYvN35jO_ppVJ7Z8_vSW8_Z3eIt5zLrJ-j21kq8rsBG7wH8-WmL-RJpvast9C-zWQyIeVyXceJh52LAax6PMVltNAMGKywhaC3nNMLgX7NWVViaI9VUs2klqQ4K6pzQxQRUIoHAk4-HsTf6nYtZcecDIywU89hKrTS8IbJ_nVXPxinYeWW7o/s1581/Picture3.jpg

 

លោកស្រីក៏បានបន្តទៀតថា៖ “ រថយន្តគិលានសង្គ្រោះ (The Next-Generation Ford Ranger-Converted Ambulances) នឹងចូលរួមចំណែកយ៉ាងសំខាន់សម្រាប់កាកបាទក្រហមកម្ពុជាក្នុងខេត្តពោធិ៍សាត់ ក្នុងការគាំពារ សង្គ្រោះបន្ទាន់ និងជាជំនួយការដ៏សំខាន់ក្នុងការជួយដល់សកម្មភាពសប្បុរសធម៌ផ្សេងៗដល់ប្រជាពលរដ្ឋ និងអ្នកជំងឺដើម្បីទទួលបាននូវសេវាកម្មសង្គ្រោះបន្ទាន់មួយដែលមាន គុណភាព សុវត្ថិភាព និងប្រសិទ្ធភាព។ ”

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកអគ្គីសនីកម្ពុជា បានមានប្រសាសន៍ថា៖ “ ការសាងសង់រោងចក្រដំឡើងរថយន្ត Ford ក្នុងខេត្តពោធិ៍សាត់ គឺជាសក្ខីភាពមួយដែលបានបង្ហាញពីទំនុកចិត្តរបស់ក្រុមហ៊ុន RMA Cambodia មកលើរាជរដ្ឋាភិបាលកម្ពុជា ហើយការផ្តល់ជូននូវរថយន្តគិលានសង្គ្រោះ ២ គ្រឿងក្នុងថ្ងៃនេះនឹងជាការចូលរួមចំណែកដ៏សំខាន់មួយក្នុងការពង្រឹងសមត្ថភាពមូលដ្ឋានសុខាភិបាលបន្ថែមទៀត ក្នុងការឆ្លើយតបទៅនឹងតម្រូវការសេវាថែទាំសុខភាពអោយកាន់តែមានគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។ ភាពជាដៃគូរវាង RMA Cambodia និងវិទ្យាស្ថានបច្ចេកទេសក្នុងស្រុករបស់យើង បានដើរតួរនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ធនធានមនុស្ស តាមរយៈការបង្កើតកម្មវិធីបណ្តុះបណ្តាលដោយផ្ទាល់ពីអ្នកជំនាញដែលគ្រឹះមួយដ៏សំខាន់សម្រាប់យុវជន ក៏ដូចជាយុវនារីក្នុងការត្រៀមខ្លួនរួចជាស្រេចសម្រាប់ភាពជោគជ័យនាពេលខាងមុខ។ ”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHLZKBYWHtkoc8IeXDsw9FrA0I5Wckp_IN6F-GyOzjteU8B4Rj_XKZ8ZWcQ_pYNCIsZ_k6qgerGW2Qvk815U0aAFigVeiWklMbvM5IpMDnDG5HO_sXacguxRJCneahKcqabCEV4TMf4-BAElpkvCMOmBSQnJlju8Iws_zR3fyTpWHIpzfOlMNmJQwm0Gk/s1581/Picture4.jpg

 

 

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន RMA (CAMBODIA) PLC ជាក្រុមហ៊ុនដំបូងគេបំផុត ដែលទទួលបានការទទួលស្គាល់ពី វិទ្យាស្ថានស្ដង់ដារកម្ពុជា នៃ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងនាមជាអ្នក អនុវត្តស្តង់ដារសុវត្ថិភាពយានយន្ត និងស្តង់ដារសុវត្ថិភាពគ្រឿងបង្គុំយានយន្តបានខ្ពស់បំផុត។ ក្នុងឆ្នាំ ២០២០ ក្រុមហ៊ុន RMA (CAMBODIA) PLC បានចុះបញ្ជីលក់មូលបត្រ បំណុលចំនួន ៨០ ពាន់លានរៀល ដែលស្មើនឹង ២០ លានដុល្លារអាមេរិក ក្នុងផ្សារមូលបត្រកម្ពុជា ហើយក្លាយជាក្រុមហ៊ុនមិនមែនស្ថាប័នហិរញ្ញវត្ថុដែលបានបោះផ្សាយមូលបត្របំណុលដំបូងគេបង្អស់នៅប្រទេសកម្ពុជា។ ការបោះផ្សាយមូលបត្របំណុលនេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនយើងខ្ញុំក្នុងការលើកកម្ពស់ទីផ្សារមូលបត្រកម្ពុជា និងចូលរួមចំណែកអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុនៅប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSFttGyZhVIDM-pFmfS-jQxc1YbV-Xm5YC8jh7_kAVP6QplayqubGjQajSguUXncca8lHDK0mDRmfUTBGIghUF1oMBuE_bWT45oikqAq-Y_KNwopXELPM8_rAwG7PUTJHdoh5JDEDPc73QtRzfgSKkYnzGR-QMCS_kR-kezy-mTLykflSq22B9DEIBW2I/s1078/Picture6.png

 

តាមរយៈកំណើនសេដ្ឋកិច្ច និងកំរិត GDP របស់ប្រជាជនកម្ពុជាកើនឡើងខ្ពស់ជាបន្តបន្ទាប់ បានធ្វើឱ្យប្រជាជនកម្ពុជាងាកមកប្រើប្រាស់រថយន្តថ្មីមានការកើនឡើងជាលំដាប់។ ក្នុងនោះការប្រើប្រាស់ រថយន្តថ្មីម៉ាក FORD មានកំណើនកាន់តែច្រើនឡើង និងបានក្លាយជាជម្រើសឈានមុខរបស់អតិថិជននៅកម្ពុជា។ ដូច្នេះ ក្រុមហ៊ុនបានសម្រេចចិត្តបង្កើតរោងចក្រដំឡើងរថយន្ត FORD ដែលទទួលបានសិទ្ធិពេញលេញក្នុងការផ្គុំ និងដំឡើងរថយន្តពីក្រុមហ៊ុនម្ចាស់ដើម FORD MOTOR COMPANY។ រោងចក្រនេះ ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីសរុបប្រមាណជាង ៥ ហិកតា ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាមួយនឹងទុនវិនិយោគចំនួន ២១ លានដុល្លារសហរដ្ឋអាមេរិក ដែលអាចបង្កើតការងារជំនាញបានជាង ៥០០ កន្លែង និងមានសមត្ថភាពអាចដំឡើងរថយន្តបានចំនួនប្រមាណ ៩,០០០ គ្រឿងក្នុងមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWmwef8QFVT-AtqRqexBH9ZekHAZqvOMW-xpv9SFqCfI_Nmlt7v0AuAo5MYppS6dARdRdhW-1_R7vmR63K6g1kHJplpqUbwZP60z3gMi5_UnpgVSXQtjfYgDI3T26xrXLkSUtXyUnVWSvVBuQE7Thl5qYodRlPJ3eAsimQUVFNxLDc5JtJ3VO7UnF97UA/s4917/05%20Ford%20Donate.jpg

 

រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានដំឡើងរថយន្ត Ford Ranger Wildtrak និងរថយន្ត Ford Everest បានចំនួន ៣,០០០ គ្រឿងដើម្បីបម្រើតម្រូវការទីផ្សារក្នុងស្រុក។ ក្រុមហ៊ុនបន្តសហការ ជាមួយនឹងវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់ក្នុងការបណ្តុះបណ្តាលអភិវឌ្ឍជំនាញបច្ចេកទេសដល់បុគ្គលិកក្រុមហ៊ុនដើម្បីធានាឱ្យបាននូវធនធានមនុស្សប្រកបដោយគុណភាព។ ថ្មីៗនេះ ក្រុមហ៊ុនបានបញ្ជូនបុគ្គលិកទៅប្រទេស Australia ដើម្បីសិក្សាអំពីបច្ចេកវិទ្យាដំឡើងរថយន្ត ក្នុងគោលបំណងបង្កើនកម្រិតបច្ចេកទេសបុគ្គលិកក៏ដូចជាពាំនាំចំណេះដឹងថ្មី និង បច្ចេកវិទ្យាថ្មីមកប្រទេសកម្ពុជា។ ដើម្បីបន្តចូលរួមលើកកម្ពស់វិស័យយានយន្ត ក្រុមហ៊ុននឹងបង្កើតមជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋកម្ពុជាទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេសប្រកបដោយគុណភាពដើម្បីចូលរួមចំណែកអភិវឌ្ឍធនធាន មនុស្សនៅកម្ពុជាស្របតាមគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា។

 

ក្រុមហ៊ុន Huawei គ្រោងនឹងបញ្ចេញស្មាតហ្វូន 5G នៅចុងឆ្នាំនេះ

0

បរទេស៖ យោងតាមសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែកក្កដា បានឱ្យដឹងថា ក្រុមហ៊ុន Huawei អាចនឹងប្រកាសចេញនូវម៉ូដែលស្មាតហ្វូន 5G នៅចុងឆ្នាំនេះ។ ការវិលត្រឡប់ទៅកាន់ ទីផ្សារទូរស័ព្ទ 5G នឹងត្រូវបានកត់សម្គាល់ពីជ័យជម្នះដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។

Huawei ធ្លាប់ជាដៃគូប្រកួតប្រជែងដ៏ខ្លាំងមួយ ហើយបានវ៉ាដាច់ Apple និង Samsung ដើម្បីក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតរបស់ពិភពលោកក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២០។ ជាមួយគ្នានេះដែរ ប្រាក់ចំណូលឧបករណ៍ប្រើប្រាស់របស់ Huawei បានកើនឡើងយ៉ាងខ្លាំងរហូតដល់ ៦៧ ពាន់លានដុល្លារ។

បច្ចុប្បន្នក្រុមហ៊ុន Huawei បានរចនាបន្ទះឈីប 5G និងបានធ្វើការស្រាវជ្រាវបន្ថែមទៀតទៅលើឧស្សាហកម្មស្មាតហ្វូនរបស់ប្រទេសចិន ដោយសម្រេចបាននូវរបកគំហើញថ្មីមួយក្នុងការអភិវឌ្ឍន៍ឧបករណ៍អេឡិចត្រូនិករចនាស្វ័យប្រវត្តិ (EDA) ។ ក្រុមហ៊ុនក៏គ្រោងនឹងផលិតស្មាតហ្វូន 5G ពី ២-៤ លានគ្រឿងក្នុងមួយឆ្នាំ និងអតិបរមា ១០ លានគ្រឿងប៉ុណ្ណោះ ក្នុងការសាកល្បងស្មាតហ្វូន 5G ជាលើកដំបូងរបស់ខ្លួននៅចុងឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយ បន្ទះឈីប 5G របស់ Huawei បច្ចុប្បន្ន មិនអាចប្រៀបធៀបទៅនឹង TSMC និងបន្ទះឈីប ៣ nm របស់ Samsung បានទេ៕ ប្រភព៖vnexpress

ជ្រះថ្លាណាស់! ធ្លាប់បួសហើយពេលនេះ ជី ដេវីត ចាប់ផ្តើមរៀនភាសាបាលី-សំស្ក្រឹត វិញម្តង

0

ថ្មីៗនេះមានវីដេអូ និងរូបភាពបង្ហាញឱ្យដឹងថាតារាចម្រៀងល្បីឈ្មោះ ជី ដេវីត បានចាប់ផ្តើមចូលរៀនស្រូបយកចំណេះវិជ្ជាបន្ថែមទៀតទៅលើភាសាបាលី-សំស្ក្រឹត ខណៈលោកក៏មានសេចក្តីជ្រះថ្លាក្នុងវិស័យពុទ្ធសាសនាធ្លាប់បួសជាព្រះសង្ឃនាពេលកន្លងមកផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQyYojJqx_2xxHu8YXOK-xLTCVcw0ZeZH1vsrSx1hSMgGb8-l4DPq36ZYfAM3dQ9C5fqtwtsD4VpKp7U6SzjH-TyOaaaRXggKGUJNDtzfxGv6Z-Aui6Jp_fOc4yNfxCk8sCNGgwbCUxw9v-pqQ5DZdCwN8OMrW9zCtU96fQIRdJJWOUsWThm8DczEOVvU/s1080/358699123_609923797927370_2924114136709164295_n.jpg

ពាក្យថារៀនគឺរៀនមិនចេះចប់ទេទោះស្ថិតក្នុងវ័យណា ឋានៈណាក៏ដោយក៏អាចរៀនបានដែរប្រសិនជាមានចិត្តចង់ចេះចង់ដឹងមិនទាន់ហួសពេលនោះទេ។ តួយ៉ាងដូចជាតារាចម្រៀង ជី ដេវីត ជាដើមដ្បិតតែរស់នៅផ្ទះធំទ្រនំខ្ពស់ ការងារសិល្បៈក៏ជោគជ័យ មានលុយចាយពេញៗដៃក៏តារាប្រុសរូបនេះមិនហត់នឿយនឹងស្រូបចំណេះវិជ្ជាបន្ថែមនៅក្នុងជីវិតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp1bKYzTyL1DbcaMR6s6LFEaHb6KWzjyq_Aeh_SDFV7RQOyfjhyLaqxcXc419vzMzO0XjaQKzn7QAztT6_9gKtd9nHONTK8olVNTwsXRY_pMm1D0NwlDLQLf8-uRHtjWQM6QxxClU0NjHRc90b0Is1xGVld3nbdDCUbki3QrF2Matzcyx8JkgViGcBlyE/s2048/359059188_609925564593860_6928251908909513366_n.jpg

ថ្មីៗនេះនៅលើបណ្តាញសង្គមមានវីដេអូ និង រូបភាពបង្ហាញពីតារាចម្រៀង ជី ដេវីត បានចាប់ផ្តើមចូលសិក្សារៀនសូត្រពីភាសាបាលី-សំស្ក្រឹត នៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ប្រកបដោយស្នាមញញឹម។ បន្ទាប់ពីឃើញសកម្មភាពគួរឱ្យសរសើររបស់ ជី ដេវីត ដូចនេះហើយអ្នកគាំទ្រពោលសរសើរពីតារាចម្រៀងរូបនេះមិនដាច់ពីមាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNKIN9A0JAMB6EKkWSQGbAlJ8Bw3j8Pm1TzOCtlW7iCJYfVSCJ-hfCQSs3THeMmxLe1ZReQuTaeeUywOVfKRLAKl1KIsJuOnzqSkzf4pTVzKSXhkYu_JWTibdfZm_vLd4jyhCGLhWVxj48M8Qb1_q0EYAq0gmxCLa0CrLEeQ_8oD_KdDRehbpiedRNglw/s1471/359470587_609923671260716_2978523465689349676_n.jpg

គួរបញ្ជាក់ផងដែរថា ជី ដេវីត មិនត្រឹមតែដាក់ចិត្តដាក់កាយក្នុងការរៀនភាសាបាលី-សំស្ក្រឹតនោះទេតែកន្លងមកលោកជាតារាប្រុសម្នាក់ដែលមានចិត្តជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា ធ្លាប់សាងផ្នូសបួសជាសង្ឃនៅវត្តល្អាងកង្កែប ឯស្រុកបាណន់ ខេត្តបាត់ដំបង កាលពីខែកក្កដា ឆ្នាំ២០២០ ដោយបានបួសមួយរយៈពេលខ្លីដើម្បីស្វែងយល់ពីព្រះពុទ្ធសាសនា និងជម្រះភាពម៉ងសៅរឿងស្មុគស្មាញទាំងឡាយនៅក្នុងជីវិត៕

អ៊ីរ៉ង់ អូសទាញអ៊ីរ៉ាក់ រួមគ្នាធ្វើពាណិជ្ជកម្មដ៏ធំបំផុត មិនចាយលុយដុល្លារអាមេរិក

0

រដ្ឋធានីតេអ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ង់ ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតមួយរបស់រុស្ស៊ី ហើយប្រទេសទាំង២នេះ មានសត្រូវរួមគ្នា គឺបណ្ដាប្រទេសមហាអំណាចបស្ចិមលោក ជាពិសេស សហរដ្ឋអាមេរិក ប៉ុន្ដែឥឡូវនេះ រដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ បានធ្វើពាណិជ្ជកម្មទ្វេភាគី ជាមួយនឹងប្រទេសអ៊ីរ៉ាក់ មានទំហំទឹកប្រាក់ រហូតដល់១០ពាន់លានដុល្លារអាមេរិក ប៉ុន្ដែរដ្ឋាភិបាល នៃប្រទេសទាំង២ នឹងមិនទទួលទូទាត់ជាប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក នោះឡើយ។

សារព័ត៌មានហិរញ្ញវត្ថុ Watcher Guru បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ថា រដ្ឋាភិបាលអ៊ីរ៉ង់ កំពុងតែពិចារណា លើការផាត់ចេញប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក សម្រាប់ការធ្វើពាណិជ្ជកម្មទ្វេភាគី មានទំហំទឹកប្រាក់ ១០ពាន់លានដុល្លារអាមេរិក ជាមួយនឹងប្រទេសអ៊ីរ៉ាក់។ បច្ចុប្បន្ន ប្រទេសជិតខាងទាំង២នេះ មានគោលបំណង ចង់បង្កើនតម្លៃរូបិយប័ណ្ណជាតិរបស់ខ្លួន ហើយបញ្ឈប់នូវការពឹងផ្អែក ទៅលើប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYN1F4tKNN1ryFYoA_lAHHqUhhnJfnX8gz_uh--8lWPy_edPY5UdzuI-QvpQHZQ3qydW2hF__f8Cz6UL2SmNt5fXQc7rXiYYEgYkKHzI41SuEJ1FDMwSuYAY5ZOSLT7TwXuQ6qBWGG_-2PHk2YsrIR6oMhOndWqKXiZEEsOVzC-o1j64obEflxMVrhqNc/s1000/photo_2023-07-13_15-08-10.jpg

ផែនការរបស់រដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ នឹងជំរុញសេដ្ឋកិច្ចក្នុងស្រុករបស់ប្រទេសនេះឲ្យងើបឡើង ហើយជួយឲ្យអាជីវកម្មមាននិរន្តរភាព នៅក្នុងរយៈពេលយូរ។ កិច្ចព្រមព្រៀង រវាងរដ្ឋាភិបាលអ៊ីរ៉ង់ និង អ៊ីរ៉ាក់ បានកើតឡើង ស្របពេលសម្ពន្ធភាព BRICS (ប្រ៊ីកស៍) កំពុងតែស្វះស្វែងរកនូវការបង្កើតរូបិយប័ណ្ណថ្មីមួយ សម្រាប់ចាយវាយលើការធ្វើពាណិជ្ជកម្ម ជំនួសប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLMrG7x8AGy8pCtQ_XcQniUO0L57H3e4uJEwR07mn8nML3OKAN1hL9iE8s-c6_F4SzOtIQPLjOhrMKYmwQTmtv2wrdO8FXNV6j479NuVGI4yRSjufFeKyaAvWXhJcRH0wjDMD7YErd5MuubvzZ6739Wexd5q3M8k6b8poVS55wy_L8zdMScKNCUKSbE6g/s742/photo_2023-07-13_15-08-09.jpg

ស្របគ្នានេះ អ៊ីរ៉ង់ កំពុងតែពិចារណា លើការចាយវាយប្រាក់ឌីណា (Dinar) របស់ប្រទេសអ៊ីរ៉ាក់ នៅក្នុងការធ្វើពាណិជ្ជកម្មរួមគ្នា រវាងប្រទេសទាំង២នេះ ដោយមានទំហំទឹកប្រាក់ រហូតដល់១០ពាន់លានដុល្លារអាមេរិក។ ប៉ុន្ដែគោលដៅដ៏ចម្បងរបស់រដ្ឋាភិបាលក្រុងតេអ៊ីរ៉ង់ ចង់លុបបំបាត់រូបិយប័ណ្ណដុល្លាររបស់សហរដ្ឋអាមេរិក។ ប្រសិនបើការធ្វើពាណិជ្ជកម្ម ប្រកបដោយជោគជ័យនោះ រូបិយប័ណ្ណឌីណារបស់អ៊ីរ៉ាក់ អាចនឹងក្លាយជារូបិយប័ណ្ណដ៏សំខាន់មួយ រវាងប្រទេសអ៊ីរ៉ង់ និងអ៊ីរ៉ាក់ នៅក្នុងគោលដៅឆ្ពោះទៅមុខ ហើយនឹងមិនទទួលយកប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក។ ការជំនួសប្រាក់ដុល្លារ មកជាប្រាក់ឌីណារបស់អ៊ីរ៉ាក់ អាចនឹងធ្វើឱ្យប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក ធ្លាក់ចុះបន្ថែមទៀត ហើយវានឹងធ្វើឱ្យរូបិយប័ណ្ណរបស់អាមេរិក មានការពិបាក ដើម្បីផ្តល់មូលនិធិ ចំពោះឱនភាពរបស់ខ្លួន ផងដែរ។

លោក យេសយ៉ា អេសហាគ (Yehya Eshaq) ប្រធានសភាពាណិជ្ជកម្មអ៊ីរ៉ង់-អ៊ីរ៉ាក់ បានបញ្ជាក់ ថា ប្រទេសទាំង២ ចង់ឲ្យរូបិយប័ណ្ណជាតិរបស់ពួកគេ ត្រូវបានប្រើប្រាស់ សម្រាប់ការធ្វើពាណិជ្ជកម្ម។ ទន្ទឹមគ្នានេះ ក៏មានប្រទេសមួយចំនួន កំពុងតែរួមដៃគ្នា កាត់បន្ថយនូវអនុត្តរភាពរបស់សហរដ្ឋអាមេរិក លើផ្នែកទីផ្សារហិរញ្ញវត្ថុសកល ផងដែរ។ ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក សម្រាប់ការធ្វើពាណិជ្ជកម្មសកល នឹងក្លាយជាជំហានដំបូង សម្រាប់ការជំរុញឲ្យប្រាក់ដុល្លារធ្លាក់ចុះ។الزامات تحقق جهش تولید/ آل اسحاق:همه باید برای حرکت جهشی عزم خود را جزم کنند- اخبار اقتصاد ایر - اخبار اقتصادی تسنیم | Tasnim

លោកប្រធានសភាពាណិជ្ជកម្មអ៊ីរ៉ង់-អ៊ីរ៉ាក់ បានថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មានរបស់អ៊ីរ៉ង់ Mehr News ថា «ប្រទេស ភាគច្រើន នៅលើពិភពលោក កំពុងតែស្វះស្វែងរកនូវការបំបែកអនុត្តរភាពរបស់សហរដ្ឋអាមេរិក នៅក្នុងការផ្លាស់ប្តូររបស់ពួកគេ។ ការប្រើប្រាស់រូបិយប័ណ្ណជាតិ អាចជួយពន្លឿនដំណើរការនេះផងដែរ»។

លោក យេសយ៉ា អេសាគ បានបន្ថែម ថា រដ្ឋាភិបាលអ៊ីរ៉ង់ មានបំណងបំផ្លាញនូវការត្រួតត្រារបស់ពិភពលោក ដោយប្រាក់ដុល្លារអាមេរិក ហើយដំណើរការនេះ កំពុងតែបន្តទៅមុខ។ ការងាកមក ចាយវាយប្រាក់ឌីណា ជំនួសប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក នៅក្នុងប្រតិបត្តិការពាណិជ្ជកម្ម ជាមួយប្រទេសអ៊ីរ៉ាក់ នោះ យើងកំពុងតែធ្វើឱ្យខូចឥទ្ធិពលរបស់ប្រាក់ដុល្លារយ៉ាងខ្លាំង នៅក្នុងប្រតិបត្តិការនាំចូល-នាំចេញរបស់យើង។ នេះក៏ជាផ្នែកមួយ សម្រាប់ទ្ធសាស្ត្ររបស់រដ្ឋាភិបាល កាន់តែមានភាពទូលំទូលាយឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6t53bIEqQqvxKYgETydf8wr3NolDhuwXbOETMU-ptxY3C_JWqytfae7kACfwXWTHF-mU1px2-AZEUnWxKX5Zyl520TpMpAr7m1ZsI3AGrNSBWasNZKyEUcT-qT74ObmbTgwur16gZ_C79rWHWf0fBQcuRGesa6VuDG_Sr9crISvDVrZcfOWGOVfrJNWY/s1280/photo_2023-07-13_15-08-11.jpg

ជាមួយគ្នានេះដែរ សម្ពន្ធមិត្ត BRICS នឹងចាប់ផ្តើមចេញរូបិយប័ណ្ណថ្មីរបស់ខ្លួន ក្នុងពេលដ៏ឆាប់ៗខាងនេះ ហើយទាំងអ៊ីរ៉ង់ និង អ៊ីរ៉ាក់ ក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ សម្រាប់ការទទួលទទួលទាត់ប្រាក់ថ្មីនេះ។ អ៊ីរ៉ាក់ និង អ៊ីរ៉ង់ មានបំណង ចង់បញ្ចប់នូវការពឹងផ្អែក ទៅលើប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក ហើយ ទទួលយករូបិយប័ណ្ណរបស់សម្ពន្ធមិត្ត BRICS ។ គោលនយោបាយនេះ នឹងធ្វើឱ្យប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិក ស្ថិតក្រោមសម្ពាធ កាន់តែខ្លាំងឡើង។ សកម្មភាពបេពនេះ នឹងធ្វើឱ្យរូបិយប័ណ្ណ BRICS មាននិរន្តរភាព នៅទូទាំងពិភពលោក។

សូមជម្រាប ថា BRIC ជាអក្សរកាត់ សម្រាប់ប្រទេសប្រេស៊ីល (Brazil) រុស្ស៊ី (Russia) ឥណ្ឌា (India) និង ចិន ខណៈ BRICS គ្រាន់តែបន្ថែមបញ្ចូលប្រទេសអាហ្វ្រិកខាងត្បូង (South Africa) នៅក្នុងឆ្នាំ២០១០។ បើតាមWikipedia បានឲ្យដឹង ថា BRIC ឬ BRICS គឺជាការកំណត់ប្រទេស ដោយសារមហាអំណាចសេដ្ឋកិច្ច កំពុងតែកើនឡើង។ ពាក្យនេះ ត្រូវបានបង្កើតឡើង នៅក្នុងឆ្នាំ២០០១ ដោយលោក ជីម អូណែល (Jim O’Neill) ជាសេដ្ឋវិទូ ដោយប្រើអក្សរកាត់ សម្រាប់ប្រទេសទាំងបួន (Brazil Russia India China) ដោយគាត់បានកំណត់ ថា ប្រទេសទាំងនេះ កំពុងស្ថិតក្នុងដំណាក់កាលស្រដៀងគ្នា នៃសេដ្ឋកិច្ចជឿនលឿនថ្មី៕

«ត្រីអាំងបែបថៃ»ល្បីប៉ុន្មានថ្ងៃម្ចាស់ស្លាកឈ្មោះចេញមុខបញ្ជាក់ហើយនិងគ្រោងកែសម្រួលឡើងវិញ

0

ពីរ បី ថ្ងៃចុងក្រោយនេះនៅលើបណ្តាញសង្គមមានការជជែកគ្នាយ៉ាងក្តៅគគុកមិនធម្មតាបន្ទាប់ពីមានរូបភាពមួយភ្ជាប់ជាមួយសរសេរថា «ត្រីអាំងបែបថៃ» រហូតមានអ្នកខ្លះថែមទាំងលើកឡើងទៀតថាប្រសិនជាអាជីវករលក់ដូរណាចូលចិត្តដាក់ថា «បែបថៃ» នឹងមិនគាំទ្រផលិតផលនោះឡើយ។ យ៉ាងណាប្រតិកម្មនៅលើបណ្តាញសង្គមដោយសារតែរូបភាពរឿង «ត្រីអាំងបែបថៃ» នេះម្ចាស់ស្លាកឈ្មោះបានចេញវីដេអូបញ្ជាក់ហើយ។

វីដេអូមួយដែលមានគណនីទិកតុកឈ្មោះ Visoth ដែលបានបង្ហោះនៅល្ងាចថ្ងៃទី១២ ខែកក្កដា បានអះអាងថាជាម្ចាស់រទេះឈ្មោះ «ត្រីអាំងបែបថៃ» ដែលឈ្មោះនេះបានជជែកវែកញែកយ៉ាងច្រើននៅលើបណ្តាញសង្គម។ បុរសរូបនេះបានឱ្យដឹងថាឈ្មោះនេះខ្លួនបានប្រើរយៈពេល៣ឆ្នាំមកហើយ វាគ្រាន់តែជាឈ្មោះដែលលោកបានដាក់តែប៉ុណ្ណោះពេលចាប់ផ្តើមរកស៊ី សម្រាប់អ្នកលក់និងអ្នកអាំងគឺជាកូនខ្មែរជនជាតិខ្មែរនោះទេ។

ទន្ទឹមនឹងការបញ្ជាក់នេះបុរសជាម្ចាស់ «ត្រីអាំងបែបថៃ»បានសូមសុំខន្តីអភ័យទោសពីសាធារណៈជនដែលបានប្រតិកម្មលើរឿងនេះទៅលើឈ្មោះដែលខ្លួនបានដាក់នេះព្រមទាំង លើកឡើងទៀតថានឹងព្យាយាមកែសម្រួលចំពោះឈ្មោះនេះឡើងវិញ។ បើតាមឈ្មោះនៅទិកតុកនោះអ្នកលក់ត្រីអាំងនេះទំនងជាលក់ដូរនៅទួងទំពួង។

ក្រោយពីបកស្រាយដូចនេះហើយអ្នកលេងបណ្តាញសង្គមបានចូលទៅបញ្ចេញយោបល់គាំទ្រឱ្យដូរឈ្មោះ«ត្រីអាំងបែបថៃ»នេះចោល ព្រមទាំងផ្តល់គំនិតឈ្មោះត្រីអាំងបែបនេះ បែបនោះជាច្រើនទៅដល់បុរសរូបនោះផងដែរ៕

@visoth530

♬ original sound – ត្រីអាំងផ្សាទួលទំពូង – ត្រីអាំងផ្សាទួលទំពូង