បរទេស៖ ពណ៌នៃមហាសមុទ្របានផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ ដែលភាគច្រើនទំនងជាការប្រែប្រួលអាកាសធាតុដោយសារសកម្មភាពរបស់មនុស្ស។
យោងតាមប្រភពព័ត៌មាន Nature កាលពីថ្ងៃទី១២ ខែកក្កដា បានឱ្យដឹងថា ជាង ៥៦% នៃមហាសមុទ្ររបស់ពិភពលោកបានប្រែពណ៌ទៅជាពណ៌បៃតងកាន់តែច្រើនក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ដែលឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនៃប្រព័ន្ធអេកូឡូស៊ី។ បាតុភូតនេះមិនអាចពន្យល់បានដោយការប្រែប្រួលធម្មជាតិនោះទេ នេះបើយោងតាមក្រុមស្រាវជ្រាវដែលដឹកនាំដោយអ្នកវិទ្យាសាស្ត្រមកពីមជ្ឈមណ្ឌលមហាសមុទ្រជាតិរបស់ចក្រភពអង់គ្លេស និងវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts សហរដ្ឋអាមេរិក។Oceans Are Changing Color Due to Human-Caused Climate Change, New Study  Finds | Tech Times

លោកស្រី Stephanie Dutkiewicz អ្នកវិទ្យាសាស្ត្រនៅនាយកដ្ឋាន MIT នៃផែនដី និងវិទ្យាសាស្ត្របរិយាកាសភព បាននិយាយថា យើងមិនដឹងច្បាស់ថាតើប្រព័ន្ធអេកូឡូស៊ីទាំងនេះផ្លាស់ប្តូរទៅជាយ៉ាងណាទៀតទេ ខណៈពេលដែលមហាសមុទ្រនៅតែបន្តឡើងកំដៅខ្លាំង ដែលធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពរបស់មហាសមុទ្រក្នុងការរក្សាទុកកាបូនផងដែរ។ លោកស្រីក៏បានសង្កត់ធ្ងន់ថាការប្រែប្រួលអាកាសធាតុអាក្រក់បែបនេះគឺភាគច្រើនអាចបណ្តាលមកពីសកម្មភាពរបស់មនុស្ស។Climate Change Is Changing the Color of the Ocean - Scientific American

ក្រុមអ្នកស្រាវជ្រាវក៏បានតាមដានការផ្លាស់ប្តូរពណ៌ទឹកសមុទ្រពីលំហ ដោយសង្កេតមើលបរិមាណនៃពន្លឺពណ៌បៃតង ឬពណ៌ខៀវដែលឆ្លុះបញ្ចាំងពីផ្ទៃសមុទ្រ។ ពួកគេបានប្រើប្រាស់ទិន្នន័យពីផ្កាយរណប Aqua ដែលបានតាមដានការផ្លាស់ប្តូរពណ៌ទឹកសមុទ្រអស់រយៈពេលជាង ២ ទសវត្សរ៍ ហើយបានរកឃើញភាពខុសគ្នាយ៉ាងខ្លាំងនៃពណ៌ពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០២២។Climate Change Is Likely Changing Color Of Oceans, Scientists Say—Here's  Why It Matters ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវមិនមានការភ្ញាក់ផ្អើលទេចំពោះការរកឃើញនេះ ដោយពួកគេនៅតែបន្តធ្វើការស្វែងយល់ឱ្យកាន់តែច្បាស់បន្ថែមទៀតអំពីមូលហេតុនៃការផ្លាស់ប្តូរពណ៌នៅក្នុងតំបន់មហាសមុទ្រផ្សេងៗទៀត៕ ប្រភព៖vnexpress