បរទេស៖ យោងតាមសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែកក្កដា បានឱ្យដឹងថា ក្រុមហ៊ុន Huawei អាចនឹងប្រកាសចេញនូវម៉ូដែលស្មាតហ្វូន 5G នៅចុងឆ្នាំនេះ។ ការវិលត្រឡប់ទៅកាន់ ទីផ្សារទូរស័ព្ទ 5G នឹងត្រូវបានកត់សម្គាល់ពីជ័យជម្នះដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។

Huawei ធ្លាប់ជាដៃគូប្រកួតប្រជែងដ៏ខ្លាំងមួយ ហើយបានវ៉ាដាច់ Apple និង Samsung ដើម្បីក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតរបស់ពិភពលោកក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២០។ ជាមួយគ្នានេះដែរ ប្រាក់ចំណូលឧបករណ៍ប្រើប្រាស់របស់ Huawei បានកើនឡើងយ៉ាងខ្លាំងរហូតដល់ ៦៧ ពាន់លានដុល្លារ។

បច្ចុប្បន្នក្រុមហ៊ុន Huawei បានរចនាបន្ទះឈីប 5G និងបានធ្វើការស្រាវជ្រាវបន្ថែមទៀតទៅលើឧស្សាហកម្មស្មាតហ្វូនរបស់ប្រទេសចិន ដោយសម្រេចបាននូវរបកគំហើញថ្មីមួយក្នុងការអភិវឌ្ឍន៍ឧបករណ៍អេឡិចត្រូនិករចនាស្វ័យប្រវត្តិ (EDA) ។ ក្រុមហ៊ុនក៏គ្រោងនឹងផលិតស្មាតហ្វូន 5G ពី ២-៤ លានគ្រឿងក្នុងមួយឆ្នាំ និងអតិបរមា ១០ លានគ្រឿងប៉ុណ្ណោះ ក្នុងការសាកល្បងស្មាតហ្វូន 5G ជាលើកដំបូងរបស់ខ្លួននៅចុងឆ្នាំនេះ។ ទោះជាយ៉ាងណាក៏ដោយ បន្ទះឈីប 5G របស់ Huawei បច្ចុប្បន្ន មិនអាចប្រៀបធៀបទៅនឹង TSMC និងបន្ទះឈីប ៣ nm របស់ Samsung បានទេ៕ ប្រភព៖vnexpress