ប្រទេសថៃ ៖ ក្រោយពីសារព័ត៌មានជប៉ុនឈ្មោះ Global News Asia ចុះផ្សាយវីដេអូនារីជនជាតិថៃម្នាក់រាំនៅលើរថភ្លើងអាកាសប្រទេសជប៉ុន បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃជាច្រើននាក់រិះគន់នារីរូបនេះថា គ្មានមារយាទក្នុងខ្លួន និងរាំមិនចេះមើលកាលៈទេសៈ ខណៈជនជាតិជប៉ុនបានអង្គុយជិះរថភ្លើងយ៉ាងស្ងៀមស្ងាត់ ហើយអ្នកខ្លះទៀតធុញទ្រាន់នឹងទង្វើរបស់នាង ។

នារីថៃរូបនេះបានរាំនៅលើរថភ្លើងអាកាសប្រទេសជប៉ុន ដើម្បីយកទៅបង្ហោះក្នុង TikTok ហើយនាងមិនចាប់អារម្មណ៍នឹងក្រសែភ្នែករបស់អ្នកដំណើរជាជនជាតិជប៉ុនផ្សេងទៀត ដែលអង្គុយជិះរថភ្លើងជាមួយគ្នាទេ ។ គេសង្កេតឃើញថា ជនជាតិជប៉ុនទាំងអស់ដែលរួមដំណើរតាមរថភ្លើងជាមួយនាង ពួកគេអង្គុយយ៉ាងស្ងៀមស្ងាត់ ហើយអ្នកខ្លះទៀតសម្លឹងមើលនាងរាំទាំងក្រសែភ្នែកមិនពេញចិត្ត ។งามหน้า! สื่อญี่ปุ่นตีข่าว สาวไทยเต้นบนรถไฟ ไม่สนคนมอง-วิจารณ์ แถมด่าสาระแน

ជាធម្មតា ការប្រើប្រាស់មធ្យោបាយសាធារណៈនានានៅប្រទេសជប៉ុន អ្នកដំណើរទាំងអស់ត្រូវគោរពតាមវិន័យត្រឹមត្រូវ ហើយនារីថៃប្រព្រឹត្តទង្វើនេះចាត់ទុកថា ខុសសីលធម៌យ៉ាងខ្លាំង ។ ក្រោយពីវីដេអូនេះត្រូវបានគេចែកចាយបន្តគ្នាក្នុងបណ្តាញសង្គម ធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃសម្តែងការមិនពេញចិត្ត និងរិះគន់ផងដែរ ។ ផ្ទុយទៅវិញ នារីថៃរូបនេះបានបញ្ចេញប្រតិកម្មចំពោះការរិះគន់វិញថា អ្នកជេរស្តីនាង តើពួកគេធ្លាប់ទៅលេងប្រទេសជប៉ុនដែរឬទេ ? ពួកគេត្រូវមើលពិភពលោកថា គេដើរដល់ណាហើយ ។ នាងបន្តថា វាជាសិទ្ធិរបស់បុគ្គលម្នាក់ៗ បើបុគ្គលនោះចង់រាំ គឺវាមិនពាក់ព័ន្ធជាមួយអ្នកណាទេ ។

ចំណែកជនជាតិជប៉ុនម្នាក់បានបញ្ចេញយោបល់ថា ៖ «ដោយសារពួកយើងជាជនជាតិជប៉ុន ហេតុនេះ យើងត្រូវតែរក្សាភាពស្ងប់ស្ងាត់ និងអត់ធ្មត់ចំពោះរឿងដែលកើតឡើង ។ យើងមានចរិតបែបនេះនៅគ្រប់ទីកន្លែងលើពិភពលោក» ។งามหน้า 'คนไทย' เต้นบน 'รถไฟ' ญี่ปุ่น สุดไร้มารยาท ชาวเน็ตเตือนเจอด่า สรน.

ក្រោយមក នារីជនជាតិថៃក៏បានសូមទោសចំពោះទង្វើមិនសមរម្យរបស់នាង ដោយនាងទទួលស្គាល់ថា នាងធ្វើទាំងពុំបានគិត និងមិនបានសិក្សាពីច្បាប់ទម្លាប់នៅប្រទេសជប៉ុន ។ នាងបានសូមទោសក្នុងហ្វេសប៊ុកថា ៖ «ករណីការចុះផ្សាយព័ត៌មានរឿងខ្ញុំរាំនៅលើរថភ្លើងអាកាសជប៉ុន គឺខ្ញុំមិនបានសិក្សាពីច្បាប់ទម្លាប់នៃការប្រើប្រាស់ទីកន្លែងសាធារណៈឱ្យល្អ ។ ដូច្នេះ នាងខ្ញុំសូមអភ័យទោសចំពោះជនជាតិថៃ និងជប៉ុន ព្រមទាំងសូមទោសអ្នកដំណើរលើរថភ្លើងជប៉ុនទាំងអស់ ព្រោះខ្ញុំបានថតជាប់ពួកគេយកមកបង្ហោះក្នុងបណ្តាញសង្គម ខ្ញុំសូមទោសដែលរាំមិនគិតមុខ គិតក្រោយ» ។

នារីថៃដដែលបន្តថា ខ្ញុំសូមទោសផងដែរចំពោះអ្នកចូលមកបញ្ចេញយោបល់ដាស់តឿនទាំងអស់ ដែលខ្ញុំ និងមិត្តភក្តិបានឆ្លើយតបយោបល់ទាំងនេះដោយប្រើពាក្យសម្តីមិនសុភាព ដោយសារខ្ញុំខឹង ។ ខ្ញុំ និងមិត្តភក្តិទាំងអស់នឹងប្រុងប្រយ័ត្នឱ្យខ្លាំងជាងនេះ ហើយមិនឱ្យហេតុការណ៍បែបនេះកើតឡើងទៀតទេ ។ ពេលនេះ ពួកយើងព្រមស្តាប់ពាក្យដាស់តឿន និងទទួលស្គាល់កំហុស ។ អរគុណ សម្រាប់ពាក្យជេរ និងមតិកែលម្អទាំងជនជាតិថៃ និងជប៉ុន ៕ ប្រភព ៖ Mono News