នាវេលាម៉ោង៥ព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ នៅខាងកើតស្ថានីយ៍ចំងាយ៣០០ម៉ែត្រ ចន្លោះគីឡូម៉ែត្រ១៤៨-១៤៩ (ផ្លូវដែក) ក្នុងភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប មានហេតុការណ៍រថភ្លើងដឹកប្រេងមួយខ្សែ បានរបូតកង់ចេញពីផ្លូវ បុកធ្លាយសុីទែនប្រេងចំនួន២ ហូរចូលវាលស្រែ ផ្អើលប្រជាពលរដ្ឋអ្នករស់តាមបណ្តោយផ្លូវនោះ ចុះនាំគ្នាដួសព្រោងព្រៀត។
បើតាមបុគ្គលិកក្រុមហ៊ុនរថភ្លើង បានលើកឡើងថា៖” ការធ្លាក់ផ្លូវនេះ គឺដោយសារដាច់របូតទូ ទើបធ្វើឱ្យទូនិងទូបុកគ្នា ដែលបានបណ្តាលឱ្យបុកធ្លាយសុីទែនប្រេង”។
សូមបញ្ជាក់ផងដែរថា រថភ្លើងខ្សែខាងលើអូសទូប្រេងចំនួន៤៧ទូ ពីក្រុងព្រះសីហនុ យកទៅកាត់ទូនៅខេត្តកំពត និងយកទៅរាជធានីភ្នំពេញ៕











