Home Blog Page 1594

ទម្លាប់អាក្រក់ ៧ យ៉ាងរបស់ស្ត្រីដែលងាយនឹងមានស្បែកជ្រីវជ្រួញ ឬចាស់ជាងវ័យ

0

តើមិត្តនារីៗធ្លាប់ឆ្ងល់អត់? វ័យនៅក្មេងទេ ប៉ុន្តែហេតុអ្វីបានជាស្បែកមានស្នាមជ្រីវជ្រួញខ្លាំងម្ល៉េះ? ដូច្នេះថ្ងៃនេះ KBN News នឹងប្រាប់ពីទម្លាប់អាក្រក់ដែលនាំឱ្យមានស្បែកជ្រីវជ្រួញ ឬចាស់ជាងវ័យ៖

១.បរិភោគអាហារមិនល្អ៖ ប្រភេទអាហារមិនល្អដូចជា អាហារកែច្នៃ អាហារដែលមានជាតិខ្លាញ់ខ្ពស់ ឬមានជាតិផ្អែម ឬភេសជ្ជៈប៉ូវកម្លាំងផ្សេងៗ…អាចបង្កើនកម្រិតសូដ្យូម ការកើនឡើងកូលេស្តេរ៉ុល ការឡើងទម្ងន់ ហើយក៏ងាយនឹងកើតជំងឺទឹកនោមផ្អែមផងដែរ។ លើសពីនេះ វាក៏រួមចំណែកដល់ស្បែកដែលធ្វើឱ្យមានស្នាមជ្រីវជ្រួញ ឬចាស់ជាងវ័យជាដើម។Poor diets responsible for more deaths globally than any other risk factor,  including smoking, study says - The Washington Post

២.ការជក់បារី៖ ការជក់បារីរួមចំណែកដល់ភាពចាស់មុនអាយុ ហើយក៏នាំឱ្យកើតជំងឺជាច្រើនទៀតផងដែរ លើសពីនេះការជក់បារីក៏ធ្វើឱ្យរាងកាយប្រឈមនឹងផលអវិជ្ជមានផងដែរ។Girl Smoking Images - Free Download on Freepik

៣.គ្រឿងស្រវឹង៖ ការផឹកស្រា ឬគ្រឿងស្រវឹងផ្សេងៗ អាចមានឥទ្ធិពលអវិជ្ជមានលើរាងកាយ ដែលរួមចំណែកធ្វើឱ្យស្បែកឆាប់ចាស់ និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ដំណើរការនៃសរីរាង្គផ្សេងៗដូចជា ការឡើងទម្ងន់ ហានិភ័យនៃជំងឺថ្លើម មហារីក ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។Girl Drink Pictures | Download Free Images on Unsplash

៤.ការប៉ះពាល់នឹងកាំរស្មីយូវី៖ កាំរស្មីUVចេញពីពន្លឺព្រះអាទិត្យ គឺជាអាវុធដ៏កាចសាហាវ ដែលចូលទៅបំផ្លាញស្បែករបស់យើងនៅពេលដែលយើងមិនបានប្រុងប្រយ័ត្ន។ វានឹងធ្វើឱ្យខូឡាជែននៃស្បែកបាត់បង់ ហើយបង្កទៅជាស្នាមជ្រីវជ្រួញនៅក្នុងមួយរំពេច។UV Index Scale: Meaning and How to Read It

៥.មិនធ្វើលំហាត់ប្រាណ៖ ការមិនធ្វើលំហាត់ប្រាណ វានឹងធ្វើឱ្យឈឺសន្លាក់ ឬឈឺសាច់ដុំយ៉ាងងាយ ខណៈពេលដែលលំហាត់ប្រាណជួយបន្ធូរសាច់ដុំ និងសន្លាក់ផងដែរ។ ដូច្នេះគួរបន្តធ្វើលំហាត់ប្រាណដើម្បីចៀសវាងបញ្ហាស្បែកជ្រីវជ្រួញ និងជំងឺជាច្រើនទៀត។Weekend workout: 10 easy indoor exercises when you don't want to hit the  gym | Health - Hindustan Times

៦.មានភាពតានតឹង៖ នៅពេលដែលរាងកាយមានភាពតានតឹង វានឹងធ្វើឱ្យអរម៉ូន cortisol ត្រូវបានបញ្ចេញ នេះបណ្តាលឱ្យមានការរលួយនៃ collagen ព្រមទាំងនាំឱ្យមានបញ្ហាស្បែកយារធ្លាក់ ស្នាមជ្រួញ និងបង្កឱ្យមានការរលាកស្បែក ហើយវាក៏ធ្វើឱ្យស្បែកមើលទៅចាស់ជាងអាយុផងដែរ។Strategies to cope with family stress - Healthy Relationships

៧.គេងមិនបានគ្រប់គ្រាន់៖ នៅពេលដែលយើងគេងមិនគ្រប់គ្រាន់ កម្រិតអ័រម៉ូនស្រ្តេសនឹងឡើងខ្ពស់ ដែលអាចចូលទៅបំផ្លាញជាតិខូឡាជែន និងធ្វើឱ្យភាពយឺតនៃស្បែកចុះថយ ដែលជាហេតុបណ្ដាលឱ្យលេចឡើងនូវស្នាមជ្រីវជ្រួញ៕ Why Can't I Sleep?: Causes, How to Get to Sleepប្រភព៖sanook

ក្នុងសប្ដាហ៍នេះឯកអគ្គរដ្ឋទូតតួកម៉េនីស្ថាននឹងទៅទស្សនកិច្ចនៅតំបន់រមណីយដ្ឋានអង្គរ

0

នៅក្នុងសប្ដាហ៍នេះ ឯកអគ្គរដ្ឋទូតតួកម៉េនីស្ថាន លោក មូហាំម៉េតនីយ៉ះ ម៉ាស្សាឡូវ នឹងទៅទស្សនកិច្ចនៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ដើម្បីស្វែងយល់ពីសក្ដានុពលទេសចរណ៍នៅទីនោះ ព្រោះប្រាសាទអង្គរវត្ត និងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រមួយនេះមានភាពល្បីល្បាញយ៉ាងខ្លាំង ដែលភ្ញៀវទេសចរគ្រប់ប៉ងប្រាថ្នាចង់មកទស្សនា។

ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឱ្យឯកឧត្តម មូហាំម៉េតនីយ៉ះ ម៉ាស្សាឡូវ (Muhammetnyyaz Mashalov) ឯកអគ្គរដ្ឋទូតតួកម៉េនីស្ថានប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាននៅប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសមនៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitMxcoqGOKsshjEfEF1uIY4vjr7OPKVMcvsc4oGPWXxlmWqxKbBGjlqZKndMGkdFJMfckGvqt4NSTdEODuFhv9t8PtDfXguN7WgcvQgkOsYR0fretIl0AYBD8uw5oGXw03kV_rs5y_qE6ZubDb5h_AUIp6VWm9UZMGDpD7mNu8VV69MfEootfn-QdrQJs/s1280/image_2023-08-15_11-42-34.png

នៅក្នុងពិធីសំណេះសំណាលខាងលើនេះដែរ តួកម៉េនីស្ថានបង្ហាញគោលបំណងចង់ភ្ជាប់ជើងហោះហើរត្រង់ជាមួយប្រទេសកម្ពុជាឱ្យបានមុនគេ ក្នុងចំណោមប្រទេសនៅតំបន់អាស៊ីកណ្ដាល ព្រមទាំងចាប់អារម្មណ៍ចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ដើម្បីជំរុញរំហូរទេសចរទៅវិញទៅមកឱ្យកាន់តែច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyDSJTANWujB3ksyLq6RXxOSR4ZEVD-StIJl10N1Q4zznwkE5Mo24xxRTEm-LVAIEqZsFhWyI_nW4DxsaOKgF225AwFxGCF-3xvpnOq9rQ_J_dIOP_QgkUGbZN_Facyzgu6tTfwtggIdIkiNgoPMfHumqg5K1GtmzdoPKs_1MfB3EbcNqVdQ9iN80PdHc/s1280/image_2023-08-15_11-42-35.png

បន្ថែមពីលើនេះ ឯកអគ្គរដ្ឋទូតតួកម៉េនីស្ថានថារដ្ឋាភិបាលខ្លួនមានបំណងចង់ភ្ជាប់ជើងហោះហើរត្រង់ពីប្រទេសខ្លួនមកខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់ក្នុងតំបន់អាស៊ាន ដើម្បីឱ្យភ្ញៀវទេសចរនៅប្រទេសតួកម៉េនីស្ថាន និងភ្ញៀវទេសចរប្រទេសជុំវិញបានមកទស្សនាខេត្តសៀមរាប តំបន់រមណីយដ្ឋានអង្គរដែលជាតំបន់បេតិកភណ្ឌពិភពលោក ក៏ដូចជាទូទាំងប្រទេសកម្ពុជាផងដែរ។

គួរជម្រាបថា តួកម៉េនីស្ថាន គឺជាប្រទេសមួយក្នុងចំណោមក្រុមប្រទេសនៅតំបន់អាស៊ីកណ្ដាលទាំង៥ (កាហ្សាក់ស្ថាន កៀរហ្ស៉ីស៊ីស្ថាន តាជីគីស្ថាន តួកម៉េនីស្ថាន និងអ៊ូបេគីស្ថាន) ក្រុមប្រទេសនៅតំបន់អាស៊ីកណ្ដាលទាំងនេះមិនទាន់មានប្រទេសណាភ្ជាប់ជើងហោះហើរត្រង់មកកាន់កម្ពុជានៅឡើយទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjpQQ8hH2zywaXQxKl9OKYjthFVTs3JgzAFcUdwQzUgRsiHN11V-TV3fjakQn3rgvoiKR_RKegLBxS_S0xSxMdZMqhgv8UHseu0SRVXqUSKmBDyagxBsWcZgrM7BtsBxMar02RfZWSmGRFC8kiPIoh2vUB_5YkVX-U6rj7rYcQ3ilaeuc6uLEAGKXRdXU/s1280/image_2023-08-15_11-42-36%20(2).png

យន្តហោះម៉ាឡេស៊ីបង្ខំចិត្តត្រឡប់ទៅទីក្រុងស៊ីដនី ដោយសារអ្នកដំណើរម្នាក់

0

ប្រទេសម៉ាឡេស៊ី ៖ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ សារព័ត៌មាន Channel News Asia បានចុះផ្សាយថា ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ដែលកំពុងហោះមកកាន់ទីក្រុងកូឡាឡាំពួរ ត្រូវបង្ខំចិត្តហោះត្រឡប់ទៅទីក្រុងស៊ីដនី ក្រោយពីអ្នកដំណើរម្នាក់អុកឡុក និងបង្ខំឱ្យយន្តហោះនេះត្រឡប់ក្រោយវិញដោយគ្មានមូលហេតុ ។

ជើងហោះហើរ MH 122 បានហោះចេញពីអាកាសយានដ្ឋានស៊ីដនី នៅរសៀលថ្ងៃទី១៤ ខែសីហា ដោយដឹកអ្នកដំណើរចំនួន១៩៩នាក់ ព្រមទាំងអ្នកបម្រើការលើយន្តហោះ១២នាក់ទៀត ។ ក្រោយពីមានការចលាចល យន្តហោះនេះបានចុះចតនៅអាកាសយានដ្ឋានក្នុងទីក្រុងស៊ីដនី ដោយសុវត្ថិភាព។Disruptive Passenger Causes Malaysia Airlines Plane From Sydney To Turn Back,  32 Flights Cancelled

បើតាមវីដេអូរបស់អ្នកដំណើរលើយន្តហោះ បានបង្ហាញពីបុរសម្នាក់កំពុងឈរគំរាមអ្នកដំណើរ និងភ្នាក់ងារយន្តហោះ ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines លើកឡើងថា ៖ «ដើម្បីសុវត្ថិភាពអ្នកដំណើរ អ្នកគ្រប់គ្រងយន្តហោះបានសម្រេចចិត្តឱ្យយន្តហោះត្រឡប់ក្រោយទៅកាន់ទីក្រុងស៊ីដនី ។ ចំណែកអ្នកដំណើរបង្កភាពចលាចល សមត្ថកិច្ចបានឃាត់ខ្លួនហើយ» ។

សារព័ត៌មានអូស្ត្រាលីរាយការណ៍ថា បុរសអុកឡុកលើយន្តហោះ មានអាយុ៤៥ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅលើយន្តហោះ ហើយសមត្ថកិច្ចបានចេញសេចក្តីថ្លែងការណ៍ថា ពួកគេនឹងតាមដានហេតុការណ៍នៅអាកាសយានដ្ឋាន ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ។ រីឯសារព័ត៌មាន 9 News រាយការណ៍ថា យន្តហោះបានចុះចតនៅខាងចុងផ្លូវ Runway និងមានរថយន្តសង្គ្រោះបន្ទាន់ចតនៅក្បែរផងដែរ ។Malaysia Airlines passenger arrested after making threats onboard Kuala  Lumpur flight

ចំណែកសារព័ត៌មាន Sydney Morning Herald រាយការណ៍ថា ក្រោយពីកើតហេតុការណ៍នេះ ១ក្នុងចំណោម៣ នៃ Runway នៅអាកាសយានដ្ឋានត្រូវបិទ ។ វាធ្វើឱ្យជើងហោះហើរក្នុងស្រុកជាង៣០ ត្រូវលុបចោលការធ្វើដំណើរ ខណៈជើងហោះហើរខ្លះទៀតពន្យារពេល ។

Malaysia Airlines ឱ្យដឹងថា អ្នកដំណើរផ្សេងទៀត និងភ្នាក់ងារបម្រើការលើយន្តហោះបានចុះពីយន្តហោះអស់ហើយ ។ ភ្នាក់ងារពាក់ព័ន្ធនឹងត្រួតពិនិត្យយន្តហោះនេះឱ្យបានលម្អិត ចំណែកអ្នកដំណើរនឹងប្តូរទៅជិះយន្តហោះផ្សេង ៕ Malaysia Airlines flight returns to Sydney due to 'disruptive passenger' -  CNAប្រភព ៖ matichon

យឿន ពិសី ទម្លាយព្រះសង្ឃមួយអង្គជិត១ឆ្នាំហើយនៅមិនទាន់ទូទាត់ប្រាក់១០០ដុល្លារថ្លៃធ្វើភ្លេង

0

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គមក្រោយពីលោក យឿន ពិសី អតីតម្ចាស់ពានរង្វាន់ Cambodia’s Got Talent រដូវកាលទី១ចេញមកទម្លាយព្រះសង្ឃមួយអង្គនៅមិនទាន់ទូទាត់ប្រាក់ចំនួន១០០ដុល្លារហើយព្យាយាមគេចវេសទៅលើថ្លៃពលកម្មនៃការធ្វើភ្លេង។May be an image of 1 person and text

លោក យឿន ពិសី បានសរសេរនៅល្ងាចថ្ងៃទី១៥ សីហា នេះថា «មកដល់ពេលនេះរឿងកន្លងផុតទៅជិតមួយឆ្នាំទៅហើយដែលលោកបងមិនដោះស្រាយជាមួយខ្ញុំករុណាលោកបងជួលខ្ញុំករុណាឱ្យធ្វើបទភ្លេងជូនលោកបង ប៉ុន្តែពេលនេះថវិកាដែលលោកបងថានឹងទូទាត់ជូនខ្ញុំករុណានៅមិនទាន់អស់នៅឡើយទេ ។ បើលោកបងអត់បច្ច័យលោកបងអាចនិយាយជាមួយខ្ញុំករុណាបាន មិនមែនលោកបងព្យាយាមគេចវេសមិនឆ្លើយតបឆាតរបស់ខ្ញុំករុណា ហើយនៅពេលដែលខ្ញុំករុណាទំនាក់ទំនងទូរសព្ទទៅលោកបងក៏លោកបងព្យាយាមបិទលេខទូរសព្ទរបស់ខ្ញុំករុណាទៀត លើកទីមួយលោកបងថាចាំចូលឆ្នាំរួចបន្ទាប់ពីនោះមកខ្ញុំករុណាទាក់ទងលោកបងលែងបានតែម្ដង។May be an image of 1 person

អតីតម្ចាស់ពានដ៏កំសត់នេះបន្តថា «ខ្ញុំករុណាក្រណាស់លោកបង ខំប្រឹងធ្វើបទភ្លេងខំប្រឹងតស៊ូរាល់ថ្ងៃនេះដើម្បីតែក្រពះនិងជីវភាពចិញ្ចឹមគ្រួសារនិងកូនៗតែប៉ុណ្ណោះ ខ្ញុំករុណាមិនចង់បានអ្វីទៀតទេប៉ុន្តែពេលនេះបើខ្ញុំករុណាជ្រុលតែបង្ហោះបែបនេះទៅហើយ ចាត់ទុកថាទឹកប្រាក់ 100$ នោះខ្ញុំករុណាប្រគេនចូលបច្ច័យជូនលោកបងតែម្ដងឱ្យខ្ញុំករុណាសូមអភ័យទោសផងលោកបង»។

យ៉ាងណាមិញ បើតាមអ្នកលេងបណ្តាញសង្គមបានចូលទៅខម្មិនលើការបង្ហោះរបស់ យឿន ពិសី បានឱ្យដឹងថាព្រះអង្គខាងលើនេះបានលាចាកសិក្ខាបទហើយ៕

ប្លែក! អាមេរិករៀបចំការប្រណាំងកូនទាជ័រក្នុងទន្លេចំនួនជាង៩ម៉ឺនក្បាល

0

សហរដ្ឋអាមេរិក ៖ ភ្ញៀវទេសចរ និងមនុស្សម្នារស់នៅទីក្រុងឈីកាហ្គោ រដ្ឋអ៊ីលីណយ សហរដ្ឋអាមេរិក បានសប្បាយរីករាយ និងរំភើបនៅពេលពួកគេឃើញកូនទាជ័រតូចពណ៌លឿងគួរឱ្យស្រឡាញ់ចំនួនជាង៩ម៉ឺនក្បាល ត្រូវបានគេលែងចេញពីគូទរថយន្តធំដែលចតនៅលើស្ពាន Columbus Drive ចូលក្នុងទន្លេសំខាន់ក្នុងទីក្រុង ។

ការលែងកូនទាជ័រទាំងនេះ គឺដើម្បីធ្វើការប្រណាំងនៅលើទឹក និងទៅកាន់គោលដៅក្នុងពិធីប្រកួត Ducky Derby 2023 ។ គេសង្កេតឃើញថា មានភ្ញៀវទេសចរអន្តរជាតិ និងពលរដ្ឋរស់នៅទីនេះរាប់ពាន់នាក់ចាប់អារម្មណ៍ និងនាំគ្នាមករង់ចាំទស្សនានៅតាមមាត់ច្រាំងទាំងសងខាង ។Video: Chicago Ducky Derby 2022 | WGN Radio 720 - Chicago's Very Own

ពិធីប្រណាំងកូនទាលឿងបណ្តែតទឹក គឺជាផ្នែកមួយនៃការរៃអង្គាសប្រាក់ប្រចាំឆ្នាំ ដែលបើកឱកាសឱ្យពលរដ្ឋទូទៅចូលរួមបរិច្ចាគប្រាក់ដើម្បីគាំទ្រកម្មវិធី Special Olympics ។ វាជាការផ្តល់ឱកាសដល់កុមារ និងមនុស្សពេញវ័យជាង២ម៉ឺន១ពាន់នាក់ ដែលមានបញ្ហាពិការភាពផ្នែកបញ្ញានៅទូទាំងរដ្ឋ ក្នុងការប្រកួតប្រជែងកីឡា, ការសិក្សា, សុខភាព និងការអភិវឌ្ឍផ្ទាល់ខ្លួន ។Ducky Derby races 70,000 rubber ducks in the Chicago River, raises money  for Special Olympics Illinois - Chicago Sun-Times

អ្នកចាប់អារម្មណ៍អាចបរិច្ចាគប្រាក់តាមការស្ម័គ្រចិត្ត គឺចាប់ផ្តើមពីចំនួន៥ដុល្លារអាមេរិកសម្រាប់កូនទាពណ៌លឿង១ក្បាល ។ ចំណែកការបរិច្ចាគជាកញ្ចប់ (Quack Pack) គឺចំណាយប្រាក់ត្រឹមតែ២៥ដុល្លារអាមេរិកប៉ុណ្ណោះសម្រាប់កូនទា៦ក្បាល ។ លើសពីនេះ អ្នកចូលរួមអាចបរិច្ចាគប្រាក់សម្រាប់កូនទា១ហ្វូងផងដែរ ដោយពួកគេត្រូវបរិច្ចាគប្រាក់ចំនួន១០០ដុល្លារអាមេរិក ។Over 63,000 rubber ducks were dumped into the Chicago River for charity |  CNN

ក្រោយពីពិធីប្រណាំងកូនទាបញ្ចប់ អ្នករៀបចំកម្មវិធីបញ្ជាក់ថា ពួកគេអាចរៃអង្គាសប្រាក់ក្នុងឆ្នាំ២០២៣ រហូតដល់ជាង៤២ម៉ឺនដុល្លារអាមេរិក ហើយពួកគេនឹងយកប្រាក់នេះទៅឧបត្ថម្ភកម្មវិធី Special Olympic បន្តទៀត ។ ជាមួយគ្នានេះ អ្នកបរិច្ចាគប្រាក់អាចទទួលបានរង្វាន់ធំផងដែរ ប្រសិនបើកូនទារបស់ខ្លួនទៅកាន់គោលដៅមុនគេ ហើយអ្នកទទួលជ័យជម្នះ Ducky Derby នឹងទទួលបានរថយន្ត Chevy Trax ឆ្នាំ២០២៤ មួយគ្រឿង ៕2022 Ducky Derby in Chicago5G spectrum | Chicago's annual Duck Derby event dumps more plastic into  waterbodies - Telegraph India ប្រភព ៖ TNN World

រដ្ឋបាលខេត្តកែប សម្រេចកែប្រែអតីតមូលដ្ឋាន​ទ័ព​របស់​ខ្មែរ​ក្រហម ទៅ​ជាតំបន់​ទេសចរណ៍​ប្រវត្តិសាស្រ្តសង្គ្រាម

0

តំបន់​ភ្នំវល្លិ៍ អតីតតំបន់ខ្មែរក្រហមដ៏រឹងមាំមួយ ត្រូវបានអភិវឌ្ឍន៍ប្រែក្លាយឱ្យទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តសង្គ្រាម និងជាតំបន់កសិកម្មដ៏សំខាន់របស់ខេត្តកែប ដែលសម្បូរទៅដោយចម្ការម្រេច។No photo description available.

យោងតាមឯកសារផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប ២០២៣-២០៣៥ រាជរដ្ឋាភិបាលសម្រេចនឹងប្រែក្លាយជាតំបន់​ភ្នំវល្លិ៍ ប៉ូលទេសចរណ៍ធម្មជាតិតំបន់ភ្នំវល្លិ៍ជា តំបន់កសិទេសចរណ៍ ទេសចរណ៍ប្រវត្តិសាស្រ្តសង្គ្រាម និងទេសចរណ៍ផ្សងព្រេង។No photo description available.

នៅក្នុងផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកែប ២០២៣-២០៣៥ ត្រូវបានកំណត់ជា៣ទៅលើតំបន់​ភ្នំវល្លិ៍ ដែលរួមមាន៖

  • ការអភិវឌ្ឍកសិទេសចរណ៍តំបន់ភ្នំវល្លិ៍
  • ទេសចរណ៍តំបន់ប្រវត្តិសាស្រ្តសង្គ្រាម
  • ទេសចរណ៍ផ្សងព្រេងតំបន់ភ្នំវល្លិ៍

សូមបញ្ជាក់ផងដែរថា បើលោកអ្នកចង់ទៅទស្សនាភ្នំវល្លិ នោះលោកអ្នកត្រូចេញដំណើរពីទីប្រជុំជន ស្រុកកំពង់ត្រាចឆ្ពោះទៅកែបបានប្រមាណជិត ១០ គីឡូម៉ែត្រ នឹងបានឃើញស្លាកសញ្ញាចូលភ្នំវល្លិនៅខាងស្តាំដៃ ហើយបន្តដំណើរតែជាង ៥ គីឡូម៉ែត្រទៀត នឹងបានដល់ភ្នំវល្លិនេះ៕https://cdn.sabay.com/cdn/media.sabay.com/media/Samphy-2023/August(2)/Week-(12)/64d59c7d64a96_1691720820_small.jpg

តម្លៃអង្ករពិភពលោកអាចនឹងកើនឡើងបន្ថែមទៀតដោយសារទឹកជំនន់នៅប្រទេសចិន

0

បរទេស៖ យោងតាមក្រុមហ៊ុន Fitch Ratings បានឱ្យដឹងថា ទីផ្សារអង្ករពិភពលោកអាចនឹងមានភាពតានតឹងបន្ថែមទៀត នៅពេលដែលប្រទេសចិនកំពុងជួបប្រទះភ្លៀងធ្លាក់ខ្លាំង រួមជាមួយគ្រោះទឹកជំនន់។
របាយការណ៍ថ្មីមួយដោយ Fitch Ratings បានព្រមានថា ភ្លៀងធ្លាក់ខ្លាំងនៅភាគឦសានប្រទេសចិនបានកាត់បន្ថយទិន្នផល និងអាចដាក់សម្ពាធនៃការកើនឡើងលើតម្លៃអង្កររបស់ពិភពលោក។ ការព្រមានអំពីទឹកជំនន់ត្រូវបានគេលើកឡើងសម្រាប់ខេត្តចំនួនបីដែលមាន ២៣% នៃផលិតកម្មស្រូវរបស់ប្រទេសចិនគឺម៉ុងហ្គោលី ជីលីន និងហីឡុងជាំង។ តំបន់ផលិតគ្រាប់ធញ្ញជាតិសំខាន់ៗជាច្រើននៅក្នុងខេត្តទាំងបីនេះក៏ត្រូវបានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំង និងព្យុះទីហ្វុង Doksuri ផងដែរ។Thailand rice output projected to decline | 2020-02-10 | World Grain

សេដ្ឋកិច្ចធំទីពីររបស់ពិភពលោកត្រូវបានបំផ្លិចបំផ្លាញដោយទឹកជំនន់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ព្យុះទីហ្វុង Doksuri គឺជាព្យុះទីហ្វុងដ៏ធំបំផុតមួយដែលបានវាយប្រហារភាគខាងជើងប្រទេសចិនក្នុងរយៈពេលជាច្រើនឆ្នាំ។ រដ្ឋធានីប៉េកាំងបានទទួលរងនូវភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេល ១៤០ ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ការបាត់បង់ជាក់លាក់ក្នុងផលិតកម្មធញ្ញជាតិមិនទាន់ត្រូវបានរាយការណ៍នៅឡើយទេ។China floods: at least 14 killed after torrential rain in north-east |  China | The Guardian

យោងតាមក្រុមហ៊ុនវាយតម្លៃឥណទានរបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា តម្លៃគ្រាប់ធញ្ញជាតិក្នុងស្រុកនៃប្រទេសចិននឹងកើនឡើង ហើយប្រទេសនេះក៏ត្រូវការនាំចូលបន្ថែមទៀតនៅក្នុងឆមាសទីពីរនៃឆ្នាំ ២០២៣ ដើម្បីទូទាត់ការខាតបង់ក្នុងផលិតកម្ម។ ជាពិសេស ប្រសិនបើការប្រមូលផលស្រូវខ្វះខាត ប្រទេសចិនប្រហែលជាត្រូវបង្កើនការនាំចូល ដែលជំរុញឱ្យតម្លៃអង្ករពិភពលោកកាន់តែកើនឡើង។ ការនាំចូលអង្កររបស់ចិនក្នុងឆ្នាំនេះមានចំនួន ៧,២ លានតោន ប៉ុន្តែនេះមិនមែនជាកម្រិតកំណត់ដែលអាចត្រូវបានកែសម្រួលដើម្បីរក្សាស្ថិរភាពតម្លៃក្នុងស្រុកនោះទេ។China floods: The families torn apart by 'huge, furious waves' - BBC News

តម្លៃអង្ករពិភពលោកបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ១២ ឆ្នាំ នេះបើយោងតាមសន្ទស្សន៍តម្លៃអង្កររបស់អង្គការស្បៀងអាហារ និងកសិកម្ម។ អនាគតអង្ករឆៅក៏ស្ថិតក្នុងកម្រិតខ្ពស់នៃមួយទសវត្សរ៍ផងដែរ ដោយឡើងដល់ ១៥,៩៨ ដុល្លារក្នុងមួយរយផោន (CWT) ឬ ៤៥,៣៦ គីឡូក្រាម។ ដូចនេះ ក្រុមអ្នកសង្កេតការណ៍រំពឹងថាតម្លៃអង្ករនឹងកើនឡើងនាពេលខាងមុខ បន្ទាប់ពីឥណ្ឌាបានហាមឃាត់ការនាំចេញអង្ករកាលពីខែមុន ហើយប្រទេសថៃក៏បានជំរុញឱ្យកសិករដាំស្រូវតិចដើម្បីសន្សំសំចៃទឹកដោយសារគ្រោះរាំងស្ងួតផងដែរ៕ ប្រភព៖vnexpress

ឆមាសទី១អង្គភាពស៊ីម៉ាក់បានរកឃើញនិងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង៣ម៉ឺនគ្រាប់

0

ក្នុងរយៈពេល៦ខែចាប់ពីខែមករា-មិថុនា ឆ្នាំ២០២៣អង្គភាពស៊ីម៉ាក់បានបោសសម្អាតផ្ទៃដីចម្ការមីន/គ្រាប់បានសរុបចំនួនជាង១៥១គីឡូម៉ែត្រក្រឡា ស្មើនឹង១១៣,២៨% ធៀបនឹងផែនការឆមាសទី១ឆ្នាំ២០២៣ ដែលមានផ្ទៃដីចំនួនជាង១៣៤គីឡូម៉ែត្រក្រឡា។ ក្នុងកិច្ចប្រតិបត្តិការនេះបានរកឃើញនិងកម្ទេចចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៣៦.៣១៥គ្រាប់។ នេះបើយោងតាមផេក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា – CMAC ថ្ងៃទី១៥ សីហា។គម្រោង​ «​សម្តេចតេជោ សម្រាប់​សកម្មភាព​មីន​» ​បានទទួល​ថវិកា​បរិច្ចាគ​ $១៤  ​លាន | ភ្នំពេញ ប៉ុស្ដិ៍

តាមប្រភពដដែលបានបញ្ជាក់ទៀតថា ក្នុងឆមាសទី១ ឆ្នាំ២០២៣ នេះផងដែរ អង្គភាពស៊ីម៉ាក់បានផ្តល់ការអប់រំផ្សព្វផ្សាយយល់ដឹងពីគ្រោះថ្នាក់ដោយសារមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមដល់ក្រុមគោលដៅតាមបណ្តាខេត្តបានចំនួន១១.៦៤៨លើក ស្មើនឹង៥៧១.៨១០ ខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមសរុប៨៩២.១២៩នាក់ ស្មើនឹង៥៥,៧៧% នៃផែនការឆ្នាំ២០២៣។អគ្គនាយក​ស៊ីម៉ាក់ ស្នើ​ឲ្យ​ចាត់​វិធា​ការ​លើ​មេដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ ដោះ​មីន​បរទេស ដែល​និយាយថា គ្រាប់​មីន​នៅ​ស្រុក​ខែ្មរ​ស្អុយ​អស់ ...

រយៈពេល៦ខែមកនេះ គម្រោងមួយចំនួនរបស់អង្គភាពស៊ីម៉ាក់មានការពន្យារពេលនិងយឺតយ៉ាវក្នុងការចាប់ផ្តើមអនុវត្តន៍ក្តី កិច្ចប្រតិបត្តិការគ្រប់មុខព្រួញរបស់អង្គភាពស៊ីម៉ាក់បានប្រព្រឹត្តទៅដោយរលូន និងទទួលលទ្ធផលល្អប្រសើរតាមផែនការដែលបានដាក់ចេញ។

គួរបញ្ជាក់ផងដែរថា កម្ពុជាបានដាក់ផែនការថានឹងអាចសម្រេចបាននូវគោលដៅ “កម្ពុជាគ្មានមីននៅឆ្នាំ២០២៥”៕

ប្រទេសចិននាំមុខគេលើពិភពលោកក្នុងការដំឡើងថាមពលខ្យល់នៅឆ្នេរសមុទ្រ

0

បរទេស៖ ការដំឡើងថាមពលខ្យល់នៅឯនាយសមុទ្ររបស់ប្រទេសចិនបានជាប់ចំណាត់ថ្នាក់លេខ ១ សម្រាប់ឆ្នាំទីពីរជាប់ៗគ្នា ដែលជួយឱ្យប្រទេសនេះសម្រេចបាននូវគោលដៅអព្យាក្រឹតកាបូន ២០៦០ របស់ខ្លួន។
យោងតាមប្រភពព័ត៌មាន CGTN ដែលបានរាយការកាលពីថ្ងៃទី ១២ ខែសីហាថា បន្ទាប់ពីការអភិវឌ្ឍមួយទសវត្សរ៍ សមត្ថភាពដំឡើងថាមពលខ្យល់នៅឆ្នេរសមុទ្ររបស់ប្រទេសនេះបានកើនលើស ៣០ លានគីឡូវ៉ាត់ នៅចុងឆ្នាំ ២០២២។ នេះជាឆ្នាំទីពីរជាប់គ្នាដែលចិនជាប់ចំណាត់ថ្នាក់លេខមួយក្នុងពិភពលោកសម្រាប់ខ្យល់បក់នៅសមុទ្រ។China poised to power huge growth in global offshore wind energy | Wind  power | The Guardian

ទួរប៊ីននេះមានទីតាំងនៅខេត្ត Fujian ភាគអាគ្នេយ៍នៃប្រទេសចិន។ រាល់ពេលដែលវាបញ្ចប់ការបង្វិលមួយដង ផ្លោងហោះលើផ្ទៃដី ៥០,០០០ ម៉ែត្រការ៉េ ដែលស្មើនឹងទីលានបាល់ទាត់ស្តង់ដារចំនួនប្រាំពីរ។ ទិន្នផលជាមធ្យមប្រចាំឆ្នាំរបស់ទួរប៊ីនគឺច្រើនជាង ៦៦ លានគីឡូវ៉ាត់ ដែលគ្រប់គ្រាន់ដើម្បីផ្តល់ថាមពលដល់គ្រួសារដែលមានសមាជិក ៣៦,០០០ ក្នុងមួយឆ្នាំ។

យោងតាមលោក Qin Haiyan អ្នកជំនាញថាមពលខ្យល់នៃសមាគមថាមពលកកើតឡើងវិញរបស់ប្រទេសចិនបានឱ្យដឹងថា តម្លៃនៃការបង្កើតអគ្គិសនីពីកសិដ្ឋានខ្យល់នៅឯនាយសមុទ្រកំពុងធ្លាក់ចុះ។ លោក Qin បាននិយាយថា “នាពេលបច្ចុប្បន្ននេះ ការចំណាយជាមធ្យមបានធ្លាក់ចុះមកនៅត្រឹម ០.៣៣ យន់ក្នុង ១ kWh ។ ការចំណាយនឹងមានកម្រិតទាបដូចប្រភពថាមពលផ្សេងទៀតនៅឆ្នាំ ២០២៥” ។Low-carbon Day: China tops world in installed offshore wind power - CGTN

លោក Qin ក៏បានបន្តទៀតថា ប្រទេសចិនបានប្រើប្រាស់តិចជាង ១.១% នៃសក្តានុពលខ្យល់នៅឆ្នេរសមុទ្រ។ ប្រទេសនេះបានរៀបចំគម្រោងរោងចក្រថាមពល ១០ លានគីឡូវ៉ាត់ ជាបន្តបន្ទាប់នៅឆ្នេរសមុទ្រនៃខេត្ត Shandong ឧបទ្វីប Yangtze និងតំបន់ផ្សេងទៀត ដើម្បីផលិតថាមពលស្អាតបន្ថែមទៀតសម្រាប់គោលបំណងនៃកាបូនអព្យាក្រឹត៕ ប្រភព៖vnexpress

ទីក្រុងបាងកកទទួលបានភ្ញៀវទេសចរច្រើនបំផុតលើពិភពលោក

0

ប្រទេសថៃ ៖ តាមលទ្ធផលការស្ទង់មតិរបស់គេហទំព័រមួយឈ្មោះ Travelness បង្ហាញថា ទីក្រុងបាងកក ប្រទេសថៃ បានជាប់ចំណាត់ថ្នាក់ទី១ ដែលមានភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តច្រើនបំផុតលើពិភពលោក ក្នុងឆ្នាំ២០២៣ ។ ការចាត់ចំណាត់ថ្នាក់នេះ គឺផ្អែកលើចំនួនភ្ញៀវទេសចរអន្តរជាតិដែលបានចូលមកស្នាក់នៅ និងបានចំណាយប្រាក់លើសេវាកម្មផ្សេងៗនៅប្រទេសថៃ ។Keeping tourists coming back

តាមការចាត់ចំណាត់ថ្នាក់នេះបង្ហាញថា ទីក្រុងបាងកកបានជាប់ចំណាត់ថ្នាក់ទី១ ដែលមានភ្ញៀវទេសចរមកកម្សាន្តចំនួន២២,៧៨លាននាក់ ហើយទីក្រុងបាងកកបានវ៉ាដាច់ទីក្រុងប៉ារីសរបស់ប្រទេសបារាំង ដែលមានភ្ញៀវទេសចរមកកម្សាន្តត្រឹមតែ១៩,០៩លាននាក់ ។ ដូច្នេះ ទីក្រុងប៉ារីស បានជាប់ចំណាត់ថ្នាក់ទី២ នៅឆ្នាំ២០២៣ ។Top attractions in Bangkok, Bangkok - Times of India Travel

ភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តនៅប្រទេសថៃ ពួកគេនិយមទៅលេងនៅតំបន់ទេសចរណ៍វប្បធម៌ និងទិញចំណីអាហារលក់នៅតាមផ្លូវយ៉ាវរ៉ាជ និងផ្លូវខាវសាន ក្នុងទីក្រុងបាងកក ។ លើសពីនេះ ពួកគេក៏បានទៅកម្សាន្តនៅវត្តល្បីៗជាច្រើន ដូចជា វត្តអារុណ និងវត្តព្រះស្រីរតនា សាតសាដារាម (ឬវត្តព្រះកែវ) ផងដែរ ។Bangkok - What you need to know before you go – Go Guides

លើសពីនេះ ទស្សនាវដ្តីពាណិជ្ជកម្ម និងទេសចរណ៍ (Business Traveller) បានផ្តល់ចំណាត់ថ្នាក់ទី១ ឱ្យទីក្រុងបាងកក ប្រទេសថៃ គឺជាទីក្រុងគួរមកសម្រាកលំហែកាយបំផុតនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (Best Leisure time city in Asia-Pacific) ក្នុងរយៈពេល៦ឆ្នាំជាប់ៗគ្នា ។ នេះបើតាមការស្ទង់មតិរបស់ Business Traveller Asia-Pacific Awards 2022 កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ៕ Bangkok Travel Guide | Bangkok Tourism - KAYAKប្រភព ៖ Mono News