តារាសម្តែង អ៊ីងអ៊ីង បានចេញមកLiveបកស្រាយបញ្ជាក់បន្ទាប់ពីរងនូវមតិវែកញែកយ៉ាងច្រើនពីសំណាក់មហាជនជាពិសេសត្រង់នាងបាននិយាយសើចរឿងថតពិតឬសម្តែងដែលនាំឱ្យមានការលើកឡើងថាជាកាឌឺដងទៅគូស្នេហ៍ ថុល សុភិទិ ព្រមទាំងអះអាងដោយច្បាស់លាស់ថានាងគ្មានគំនិតចង់បានសង្សារឬទៅរញ៉េរញៃជាមួយរបស់គេឡើយក្រោយពីជាប់ឈ្មោះថាចង់បានសង្សាររបស់គេ។No photo description available.

នៅយប់ថ្ងៃទី៣១ សីហា ដោយសារតែកម្តៅនៅលើបណ្តាញសង្គមនិងមតិរិះគន់មិនទាន់ថមថយ តារាសម្តែងអ៊ីងអ៊ីង ចេញមកLiveបកស្រាយនៅលើហ្វេកប៊ុកនូវរឿងដែលបានកើតឡើងយ៉ាងក្តៅគគុកចំពោះនាង រួមទាំងតារាចម្រៀង ថុល សុភិទិ និងគូស្នេហ៍។ អ៊ីងអ៊ីង បាននិយាយថា ការដែលមហាជនឃើញឈុតថើបគ្នានោះមើលទៅដូចពិតៗព្រោះតែនាងចង់ឱ្យចូលតួល្អ ហើយតួអង្គរបស់នាងដែលសម្តែងគឺជាតួអង្គខូចទើបធ្វើឱ្យមហាជនមើលមកថានាងបានទៅថើបមាត់ ភិទិ មុនតែមុននឹងថតពួកយើងសុទ្ធតែបានព្រោងព្រាងគ្នាហើយមិនចង់ឱ្យមានបញ្ហាណាមួយកើតឡើង។

ក្នុងនោះដែរ អ៊ីងអ៊ីង ចង់បញ្ជាក់រឿងមួយទៀតនោះគឺមានការលើកឡើងថានាងចង់បានសង្សារគេបានជាធ្វើដូចនេះ។ គំនិតដែលគិតដណ្តើមរបស់គេឬរញ៉េរញៃរបស់គេនោះគឺ មិនអាចទេហើយនាងមានមុខមាត់ប៉ុណ្ណឹងដែរនាងមានកម្រិតរបស់នាងគួរកាត់គំនិតដែលថាចង់បានរបស់គេនោះទៅរឿងរបស់គេនាងគ្មានចង់បានសូម្បីតែបន្តិច។May be an image of 1 person

ស្រីស្អាតសាច់សខ្ចីរូបនេះ បន្តទៀតថា ទាក់ទិនវីដេអូដែលនិយាយថាថើបមែនឬលេងនោះគឺជានិយាយដោយមិនបានចាប់អារម្មណ៍ទេ គ្រាន់តែនិយាយរបៀបអ្នកធ្វើការចប់ហើយនិលេងសើចជាមួយក្រុមការងារតែប៉ុណ្ណោះដោយមិនដឹងថារឿងនោះក្លាយទៅជាមានបញ្ហាធ្ងន់ធ្ងរនោះទេ។

ទន្ទឹមនឹងនោះ អ៊ីងអ៊ីង ក៏បានពោលពាក្យសូមទោសទៅកាន់សាធារណជនការដែលនាងសើចដែលធ្វើឱ្យមានមហាជនយល់ច្រលំ មិនមានចេតនាឌឺ នាំភ្លើងទៅកាន់អ្នកណាមួយនោះទេ និងសូមឱ្យសាធារណជនគិតក្នុងន័យវិជ្ជមាន អ្វីដែលយើងគិតល្អអ្វីៗនឹងល្អមិនឆេះដុំទេ ហើយប្រសិនជានិយាយអវិជ្ជមាននោះនាំឱ្យពួកគាត់ទាំងពីរនាក់មានបញ្ហាកាន់តែខ្លាំង។May be an image of 1 person

តារាសម្តែងរូបនេះបន្តទៀតថា ចំពោះរឿងដែលបង្ហោះភ្ជាប់ជាមួយរូបថើបគ្នាជាមួយ ភិទិនោះដែលនាំឱ្យមានការលើកឡើងថាជាការនាំភ្លើង នាងបញ្ជាក់ថាគ្រាន់តែចង់បង្ហាញរឿងដែលនាងបកស្រាយទៅលើអ្វីដែលបានកើតឡើងតែប៉ុណ្ណោះ ហើយរឿងនោះទេដែលធ្វើឱ្យនាងខាតបង់ទៅវិញដោយនាងទេជាអ្នកបែកបាក់គូស្នេហ៍។ អ៊ីងអ៊ីង បន្ថែមទៀតថា សូមឱ្យសាធារណជនឱ្យតម្លៃសិល្បៈផងនាងខិតខំប្រឹងសម្តែងទាំងថ្ងៃទាំងយប់ដើម្បីតែសិល្បៈតែដល់ពេលមានរឿងចឹងទៅនាងក៏ពិបាកចិត្តដូចគ្នា៕