កាហ្វេ គឺជាភេសជ្ជៈដ៏ពេញនិយមបំផុតនៅក្នុងពិភពលោក។ មនុស្សជាច្រើនតែងតែផឹកកាហ្វេជាប្រចាំដើម្បីបង្កើនការប្រុងប្រយ័ត្ន និងបង្កើនផលិតភាព។ ទោះជាយ៉ាងណាក៏ដោយ តើអ្នកដឹងទេថាពេលណាជាពេលល្អបំផុតដើម្បីផឹកកាហ្វេ? ដូច្នេះហើយខាងក្រោមនេះគឺជាពេលវេលាដ៏ល្អបំផុតដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនពីកាហ្វេ៖

ជាទូទៅ ពេលវេលាដ៏ល្អបំផុតដើម្បីផឹកកាហ្វេគឺ ចន្លោះម៉ោង ៩:៣០ ដល់ ១១:៣០ ព្រឹក ព្រោះក្នុងអំឡុងពេលនេះរាងកាយបញ្ចេញអរម៉ូន cortisol ដើម្បីរៀបចំសម្រាប់ការងារឬសកម្មភាព ក្នុងជីវិតប្រចាំថ្ងៃ ជាតិកាហ្វេអ៊ីនក្នុងកាហ្វេប្រឆាំងនឹងឥទ្ធិពលរបស់អ័រម៉ូន cortisol ធ្វើឱ្យរាងកាយមានអារម្មណ៍ស្វាហាប់ និងស្រស់ស្រាយជាងមុន។ ប្រសិនបើអ្នកផឹកកាហ្វេមុនម៉ោង ៩:៣០ ព្រឹក ជាតិកាហ្វេអ៊ីននឹងចូលទៅក្នុងខួរក្បាលរបស់អ្នកច្រើនពេករហូតដល់ធ្វើឱ្យអ្នកមានអារម្មណ៍ថប់បារម្ភ ឬគេងមិនលក់។Study finds we overlook the influence of habits — like drinking coffee

ទោះជាយ៉ាងណាក៏ដោយ ពេលវេលាត្រឹមត្រូវក្នុងការផឹកកាហ្វេអាចប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ វាអាស្រ័យលើកត្តាដូចជាចង្វាក់នៃការគេងរបស់អ្នក កម្រិតស្ត្រេស និងសកម្មភាពប្រចាំថ្ងៃ។ បើរកឃើញថាផឹកកាហ្វេគ្រប់ពេលហើយមានអារម្មណ៍មិនស្រួល អ្នកគួរព្យាយាមកែតម្រូវម៉ោងកាហ្វេឱ្យសមនឹងខ្លួនឯង។
ក្រៅពីម៉ោងផឹកកាហ្វេ បរិមាណកាហ្វេដែលអ្នកផឹកក៏សំខាន់ផងដែរ។ អង្គការសុខភាពពិភពលោកបានណែនាំថាអ្នកមិនគួរផឹកកាហ្វេលើសពី ៤០០ មីលីក្រាមក្នុងមួយថ្ងៃ ដែលស្មើនឹងកាហ្វេប្រហែល ៤-៥ ពែង។ កាលដែលអ្នកផឹកកាហ្វេច្រើនពេក អាចធ្វើឱ្យចង្វាក់បេះដូងលោតញាប់ គេងមិនលក់ ឬមានជំងឺពីកំណើតដូចជា ជំងឺបេះដូង ជំងឺលើសឈាម ឬជំងឺរលាកក្រពះ ជាដើម៕Is Coffee Bad for You?
ប្រភព៖sanook