Home Blog Page 1586

អ្នកប្រើប្រាស់កម្មវិធី Threads កើនឡើងដល់១០០លាននាក់ត្រឹម១សប្តាហ៍

0

Threads បានក្លាយជាកម្មវិធីបណ្តាញសង្គមមួយរីកចម្រើនឆាប់រហ័សបំផុតនៅលើពិភពលោក ។ វាជាកម្មវិធីរបស់ក្រុមហ៊ុន Meta ដែលបង្កើតឡើងមកសម្រាប់ទប់ទល់ជាមួយកម្មវិធី Twitter ។ Quiver Quantitative ដែលផលិតឧបករណ៍តាមដានកម្មវិធី Threads បង្ហាញថា ចំនួនអ្នកប្រើប្រាស់បានកើនឡើងដល់១០០លាននាក់ត្រឹមរយៈពេល១សប្តាហ៍ប៉ុណ្ណោះ ខណៈគេមិនទាន់អនុញ្ញាតឱ្យតំបន់អឺរ៉ុបប្រើប្រាស់កម្មវិធីនេះទេ ដោយសាររាំងស្ទះផ្នែកច្បាប់ទិន្នន័យផ្ទាល់ខ្លួន ។Threads app: Meta officially launches Twitter rival | CNN Business

កម្មវិធី Threads មានអ្នកប្រើប្រាស់ចំនួន១០លាននាក់ក្នុងរយៈពេល៧ម៉ោងដំបូងក្រោយពីគេដាក់ឱ្យប្រើប្រាស់ ហើយចំនួននេះបានកើនឡើងជាបន្តបន្ទាប់ ។ កម្មវិធីថ្មីនេះជាការតភ្ជាប់គណនីអ្នកប្រើប្រាស់ Instagram ដែលមានអ្នកប្រើប្រាស់រាប់លាននាក់ក្នុង១ខែ ។

ទោះយ៉ាងណា កម្មវិធី Threads មិនទាន់មានលក្ខណៈសម្បូរបែបទេ ហើយមានចំណុចជាច្រើនដែលមហាជនរិះគន់ ដូចជា គ្មាន Hashtags ដើម្បីស្វែងរក, លក្ខណៈពិសេសមូលដ្ឋាន ដូចជា alt text ដែលជួយឱ្យអ្នកមានបញ្ហាភ្នែកអាចអានចំណងជើងពីរូបភាព ក៏បាត់ដែរ, វាមិនអាចប្រើប្រាស់តាមរយៈគេហទំព័របានទេ ហើយកម្មវិធីនេះបានបង្ហាញតែមនុស្សដែលអ្នកប្រើប្រាស់មិនបានចុច Follow គឺមានតែតារាសម្តែង និងផលិតផលម៉ាកល្បីៗប៉ុណ្ណោះ ។How to sign up for Threads, Meta's new Twitter competitor

មុននេះ លោក Adam Mosseri ប្រធានផ្នែក Instagram បានបង្ហោះក្នុងបណ្តាញសង្គមថា កម្មវិធី Threads មិនមែនសម្រាប់ជំនួស Twitter ទេ ។ ដូច្នេះ វាចៀសមិនរួចទេ ដែល Threads feed នឹងបង្ហាញនូវព័ត៌មាននយោបាយ ប៉ុន្តែយើងនឹងមិនធ្វើអ្វីដើម្បីគាំទ្រ content ទាំងនេះទេ ។ វាបានបង្ហាញព័ត៌មានកីឡា និងការកម្សាន្តដើម្បីលំហែអារម្មណ៍ ដោយមិនចាំបាច់មានព័ត៌មាននយោបាយ ៕ ប្រភព ៖ TODAY Bizview

សាំងធម្មតារក្សាតម្លៃដដែល ខណៈ ម៉ាស៊ូតឡើងដល់១លីត្រ ៤០០០រៀល

0

តម្លៃប្រេងនៅកម្ពុជាមានការកើនឡើង ដោយសាំងធម្មតារក្សាតម្លៃដដែល និង ប្រេងម៉ាស៊ូត ឡើងថ្លៃ៥០រៀលក្នុង១លីត្របើធៀបនឹងតម្លៃចាស់។ នេះតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងនោះ តម្លៃប្រេងសាំងធម្មតាក្នុង១លីត្រ គឺថ្លៃ ៤ ១៥០រៀល និងប្រេងម៉ាស៊ូតថ្លៃ ៤០០០ រៀលក្នុង១លីត្រ ដែលគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈត្រូវអនុវត្តចាប់ពីថ្ងៃទី១១-២០ ខែកក្កដា ឆ្នាំ២០២៣។

គូសបញ្ជាក់ថា តម្លៃប្រេងខាងលើនេះគឺផ្អែកទៅលើទីផ្សារអន្តរជាតិ ក្នុងនោះរាជរដ្ឋាភិបាលបានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្រ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibZPi3zI_Za_fZCu0qnfFjYOIY8Zs-PrcrNEX1Le13uqLb4fLbKwcNmLC9zSYG8dOBN8I6FEu9FtLWBeekMaON1JNuDlK8coMPu3clAyfStOFcOaVKCZLLMeUxeL-uOHscZFqJV-awpdbTKgln9vG15YPn18dYxSZAjG_Y_m-oFslEiwYbu4-hHS2w4fs/s1280/photo_2023-07-11_10-59-00.jpg

គម្រោងផលិតបន្ទះឈីបតម្លៃជាង ១៩ ពាន់លានដុល្លាររបស់ឥណ្ឌាបានដួលរលំ

0

បរទេស៖ ក្រុមហ៊ុនបច្ចេកវិទ្យារបស់តៃវ៉ាន់ Foxconn កាលពីថ្ងៃទី ១០ ខែកក្កដា បានប្រកាសដកខ្លួនចេញពីការបណ្តាក់ទុនចំនួន ១៩.៥ ពាន់លានដុល្លារជាមួយ Vedanta Group របស់ប្រទេសឥណ្ឌា។
ការបណ្តាក់ទុនរួមគ្នានេះបានកើតឡើងនៅក្នុងបរិបទដែលឥណ្ឌាមានបំណងចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបសកល។ ទន្ទឹមនឹងនោះ Foxconn ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាល្បីល្បាញ និងជាអង្គភាពក្រៅប្រព័ន្ធសម្រាប់ Apple ក៏ចង់ពង្រីកទៅផ្នែកថ្មីៗដើម្បីធ្វើអាជីវកម្មរបស់ខ្លួនផងដែរ។India has ambitious plans to be a global semiconductor hub

មូលហេតុនៃការដកខ្លួនចេញរបស់ Foxconn ពីឥណ្ឌាគឺអាចមកពីការខ្វែងគំនិតគ្នារវាងភាគីទាំងពីរ ។ Foxconn មិនពេញចិត្តនឹងការពន្យារពេលក្នុងការអនុម័តការលើកទឹកចិត្តរបស់រដ្ឋាភិបាលទេ ខណៈដែលប្រទេសឥណ្ឌាទាមទារការប៉ាន់ស្មានតម្លៃពីក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាដើម្បីផ្តល់ការលើកទឹកចិត្ត។Why We Can't Build Our Way Out of the Semiconductor Shortage | Extremetech

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Vedanta Group របស់ប្រទេសឥណ្ឌាបានបញ្ជាក់ថាទោះបី Foxconn បានដកខ្លួនចេញពីការបណ្តាក់ទុនចំនួន ១៩.៥ ពាន់លានដុល្លារក៏ដោយ ក៏ក្រុមហ៊ុននៅតែបន្តការប្តេជ្ញាចិត្តចំពោះគម្រោងផលិតបន្ទះឈីបរបស់ខ្លួនដើម្បីបង្កើតគ្រឹះដំបូងជាមួយទឹកប្រាក់ ៨២៥ លានដុល្លារ ទោះពេលបច្ចុប្បន្នកំពុងប្រឈមមុខនឹងឧបសគ្គខ្លាំងប៉ុណ្ណាក៏ដោយ។

យោងតាម ក្រសួងព័ត៌មាននៃប្រទេសនេះបាននិយាយថាកិច្ចសហប្រតិបត្តិការឬអត់គឺជាបញ្ហារបស់ក្រុមហ៊ុនទាំងពីរការសម្រេចចិត្តរបស់ Foxconn មិនប៉ះពាល់ដល់ផែនការផលិតបន្ទះឈីបរបស់ឥណ្ឌាទេ៕ ប្រភព៖vnexpress

កូរ៉េខាងជើងគំរាមបាញ់យន្តហោះអាមេរិកឈ្លានពានដែនអាកាស

0

ប្រទេសកូរ៉េខាងជើង ៖ សារព័ត៌មាន KCNA របស់រដ្ឋាភិបាលកូរ៉េខាងជើងបានចុះផ្សាយក្នុងគេហទំព័រថា យន្តហោះស៊ើបការណ៍របស់អាមេរិកបានហោះចូលមកក្នុងដែនអាកាសរបស់ប្រទេសកូរ៉េខាងជើង ។ ហេតុនេះ កូរ៉េខាងជើងចាត់ទុកថា វាជារឿងមិនសមគួរ ហើយកូរ៉េខាងជើងក៏បានព្យាយាមអត់ធ្មត់ និងមិនបាញ់យន្តហោះនេះទម្លាក់ទេ ។North Korean leader's powerful sister says warplanes repelled U.S. spy plane  - The Globe and Mail

សារព័ត៌មានកូរ៉េខាងជើងបានបញ្ជាក់ដែរថា ការប្រព្រឹត្តរបស់អាមេរិកនេះចាត់ទុកថា គឺជាការបង្កហេតុខាងកងទ័ព និងធ្វើឱ្យបញ្ហាជម្លោះនៅបរិវេណឧបទ្វីបកូរ៉េកាន់តែខ្លាំងក្លាឡើង ហើយវាអាចនឹងកើតមានសង្គ្រាមនុយក្លេអ៊ែរផងដែរ ។US to face 'dear price' for air espionage in North Korea

ក្រៅពីនេះ ប្រទេសកូរ៉េខាងជើងក៏បានបញ្ជាក់ពីករណីដែលអាមេរិកធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ ដោយសារអាមេរិកបានបញ្ជូននាវាមុជទឹកប្រើប្រាស់ថាមពលនុយក្លេអ៊ែរមកប្រចាំការនៅក្បែរឧបទ្វីបកូរ៉េ ។North Korea says US surveillance aircraft violated its airspace, warns of  shoot down | Stars and Stripes

ទោះយ៉ាងណា អ្នកនាំពាក្យអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានលើកឡើងថា រឿងដែលកូរ៉េខាងជើងអះអាងថា មានការឈ្លានពានដែនអាកាសរបស់ខ្លួននោះ មិនមែនជាការពិតទេ ហើយអ្នកនាំពាក្យរូបនេះបញ្ជាក់ថា យន្តហោះស៊ើបការណ៍របស់អាមេរិកបានហោះល្បាតនៅបរិវេណក្បែរៗឧបទ្វីបកូរ៉េតាមធម្មតាប៉ុណ្ណោះ ។ ប្រទេសកូរ៉េខាងត្បូង និងអាមេរិកបានសហការគ្នាយ៉ាងស្អិតរមួត ដើម្បីត្រៀមខ្លួនទប់ទល់នឹងស្ថានការណ៍ដែលបង្កឡើងដោយកូរ៉េខាងជើង ៕ ប្រភព ៖ TNN World

រកឃើញលំហតូចៗនៅក្នុងសមុទ្រដែលគេសង្ស័យថាជាបច្ចេកវិទ្យារបស់មនុស្សក្រៅភព

0

បរទេស៖ អ្នកវិទ្យាសាស្ត្រជនជាតិអាមេរិក និង អ៊ីស្រាអែល បានរកឃើញគ្រាប់តូចៗដែលធ្លាក់ពីលំហចូលទៅក្នុងសមុទ្រចំនួន ១០ ដែលមានរចនាសម្ព័ន្ធ និងល្បឿនមិនធម្មតានៅខាងក្រៅប្រព័ន្ធព្រះអាទិត្យ។
យោងតាមប្រភព Business Insider កាលពីថ្ងៃទី ៨ ខែកក្កដា បានឱ្យដឹងថា ដំបូងឡើយ លោក Avi Loeb ដែលជាសមាជិកនៃក្រុមប្រឹក្សាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រធានាធិបតី នៅសកលវិទ្យាល័យ Harvard បានរកឃើញភស្តុតាងនៃបច្ចេកវិទ្យា alien ពីអាចម៍ផ្កាយ IM1 ដែលបានធ្លាក់នៅឆ្នេរសមុទ្រ Papua New Guinea កាលពីឆ្នាំ២០១៤។A microscopic metal ball glitters with various elements

បន្ទាប់មកថ្មីៗនេះ ក្រុមរបស់លោក Loeb បានធ្វើការជាមួយអាជ្ញាធរដើម្បីស្រាវជ្រាវបន្ថែមទៀតអំពីអាចម៍ផ្កាយ និងបង្កើតជួរចម្ងាយ ១០ គីឡូម៉ែត្រដែលអាចម៍ផ្កាយអាចចុះចតបាន ហើយពួកគេក៏បានទៅតំបន់នោះដើម្បីស្វែងរកដោយផ្កាយប្រាក់។ ជាមួយគ្នានេះដែរ អ្នកជំនាញក៏បានប្រើមេដែកដើម្បីស្កែនបាតសមុទ្រ ហើយក៏បានប្រទះឃើញវត្ថុចម្លែកៗចំនួន ១០ ដែលលោក Loeb ជឿថាអាចជាបច្ចេកវិទ្យាពីភពក្រៅ។ បញ្ជាការអវកាសអាមេរិកបាននិយាយថា វាស្ទើរតែប្រាកដណាស់ថា កំទេចកំទីទាំងនេះមានប្រភពមកពីប្រព័ន្ធផ្កាយមួយផ្សេងទៀត។

លោក Loeb ក៏បានបន្តទៀតថា យើងបានគណនាល្បឿនរបស់គ្រាប់តូចៗដែលបានធ្លាក់ពីលំហនៅខាងក្រៅប្រព័ន្ធព្រះអាទិត្យរហូតដល់ ៦០ គីឡូម៉ែត្រក្នុងមួយវិនាទី។ ពួកវាត្រូវបានផលិតពីវត្ថុធាតុខ្លាំងជាងអាចម៍ផ្កាយដែកសំខាន់ៗដទៃទៀត ហើយធ្វើដំណើរបាន ៩៥ ភាគរយលឿនជាងផ្កាយទាំងអស់នៅក្នុងប្រព័ន្ធព្រះអាទិត្យ។ ដូចនេះយើងសន្មត់ថាគ្រាប់តូចៗដែលធ្លាក់ពីលើលំហនៅខាងក្រៅប្រព័ន្ធព្រះអាទិត្យចូលទៅក្នុងសមុទ្រនេះគឺជាបច្ចេកវិទ្យារបស់មនុស្សក្រៅភព។ ទោះជាយ៉ាងណាក៏ដោយ យើងនៅតែបន្តការសិក្សាស្រាវជ្រាវអំពីវត្ថុចម្លែកៗទាំងនេះបន្ថែមទៀត៕ ប្រភព៖vnexpress

ប្រធានសហព័ន្ធកាយវប្បកម្មកម្ពុជា​ ទាក់ទងឱ្យភាគីថៃបញ្ឈប់កីឡាករខ្មែរ ខណៈកំពុងប្រកួតដណ្តើមមេដាយមាស

0

កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ កីឡាករកាយវប្បកម្មកម្ពុជា បានចេញទៅចូលរួមការប្រកួតអន្តរជាតិនៅឯប្រទេសថៃ ដោយបានឈ្នះមេដាយមាសមួយ ពីកីឡាករជើងចាស់សំបូរ នន់។May be an image of 2 people, people bodybuilding and text

ក្រោយពីឈ្នះមេដាយមាស កីឡាករសំបូរ នន់ បានធ្វើការឡាយតាមបណ្តាញសង្គមហ្វេកប៊ុក ផ្លូវការរបស់លោក ដោយបានចោទប្រកាន់ទៅកាន់ប្រធានសហព័ន្ធកាយវប្បកម្មកម្ពុជា​ថា បានទាក់ទងឱ្យភាគីខាងសហព័ន្ធកាយវប្បកម្មថៃ បញ្ឈប់កីឡាករខ្មែរ ខណៈកំពុងប្រកួតដណ្តើមមេដាយមាស។May be an image of body building and text

តែយ៉ាងណាមិញ ដោយមានភាពវ័យឆ្លាត និងចេះភាសាថៃច្បាស់លាស់ផងនោះ កីឡាករសំបូរ នន់ បានធ្វើការសម្របសម្រួល ជាមួយភាគីថៃ ដោយបានសុំបន្តប្រកួតបន្តរហូតដល់ចប់នឹងទទួលបានមេដាយមាសមួយគ្រឿងទៀតថែមផងដែរ។May be an image of 1 person, biceps, punching bag and text

ទន្ទឹមគ្នានេះដែរ លោក សំបូរ នន់ បានសង្កត់ធ្ងន់ថា៖ ទង្វើបែបនេះរបស់សហព័ន្ធកាយវប្បកម្មកម្ពុជា ដែលមានលោក តឹក ប៊ុនវីជាប្រធាន ជាអំពើខុសប្រក្រតី ដោយមិនបានជួយលើកទឹកចិត្តដល់កីឡាករនោះឡើយ តែបែបជាបំបាក់ទឹកចិត្តកីឡាករ ដែលខំលះបង់ដើម្បីជាតិ៕

តំបន់មាត់សមុទ្រសូមប្រុងប្រយ័ត្នខ្ពស់! កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់ពេញមួយសប្តាហ៍ទៀត

0

តាមសេចក្តីប្រកាសពីក្រសួងធានធនធានទឹក និងឧតុនិយម បានឱ្យដឹងថាពីថ្ងៃទី១២-១៤ ខែកក្កដា កម្ពុជាបន្តទទួលនូវឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាប (ចិន) ។ បន្ទាប់ពីនោះ ចាប់ពីថ្ងៃទី១៥ ខែកក្កដា នឹងអាចទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាបថ្មីដែលកើតឡើងក្នុង មហាសមុទ្រប៉ាស៊ីហ្វិក ( ខាងកើតហ្វីលីពីន), សមុទ្រចិនខាងត្បូង និងកំណើននៃខ្យល់មូសុងនិរតី ។

ស្ថានភាពបែបនេះធ្វើឱ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៣-២៥ °C និង សីតុណ្ហភាពអតិបរមាមានពី ៣៣-៣៥ °C។ ពីថ្ងៃទី១២-១៤ ខែកក្កដា អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម និងពីថ្ងៃទី១៥-១៨ ខែកក្កដា អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់ ។

ចំណែកឯ តំបន់ខ្ពង់រាប សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C ថ្ងៃទី១២-១៤ ខែកក្កដា អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម និងពីថ្ងៃទី១៥-១៨ ខែកក្កដា អាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

សម្រាប់ តំបន់មាត់សមុទ្រ វិញសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C ពីថ្ងៃទី១២-១៤ ខែកក្កដា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅតិច។ ពីថ្ងៃទី១៦-១៨ ខែកក្កដា អាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅបង្គរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់ កន្ត្រាក់ ហើយនៅលើផ្ទៃសមុទ្រ ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រមានកម្ពស់ខ្ពស់៕May be an image of map and text

ស្ពាននៅតំបន់ Lat Krabang ក្នុងក្រុងបាងកកបាក់សង្កត់មនុស្ស និងរថយន្ត

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១០ ខែកក្កដា កន្លងមក ស្ពាននៅតំបន់ Lat Krabang ទីក្រុងបាងកក ដែលគេកំពុងសាងសង់នៅឡើយបានបាក់ក្នុងប្រវែងជាង៣០០ម៉ែត្រ ធ្លាក់ចុះមកក្រោមបណ្តាលឱ្យមនុស្សស្លា.ប់ និងរងរបួសជាច្រើននាក់ ។ ជាមួយគ្នានេះ ការធ្វើចរាចរណ៍នៅបរិវេណនេះបានកកស្ទះយ៉ាងខ្លាំង ព្រោះជាពេលដែលពលរដ្ឋចេញពីធ្វើការ និងធ្វើដំណើរត្រឡប់ទៅផ្ទះ។ ភ្នាក់ងារពាក់ព័ន្ធបានចុះមកត្រួតពិនិត្យការខូចខាត និងជួយសង្គ្រោះអ្នករងគ្រោះចេញពីគំនរបាក់បែក ។Under Construction Lat Krabang Overpass Bridge in Bangkok Collapses,  Multiple Fatalities and Injuries Reported - The Pattaya News

គម្រោងស្ពានមានឈ្មោះជាផ្លូវការថា «គម្រោងសាងសង់ស្ពានពីផ្លូវ On Nut ទៅកាន់តំបន់ Lat Krabang» ។ គម្រោងនេះមានគោលដៅឱ្យការធ្វើចរាចរនៅលើផ្លូវឆាប់រហ័ស, គាំទ្រការរីកចម្រើនរបស់ទីប្រជុំជន និងអាកាសយានដ្ឋានសុវណ្ណភូមិ ក៏ដូចជាដោះស្រាយបញ្ហាការស្ទះចរាចរណ៍នៅតាមដងផ្លូវ ដើម្បីបង្កើនប្រសិទ្ធភាពបណ្តាញផ្លូវដឹកជញ្ជូនក្នុងតំបន់ Lat Krabang ហើយចម្ងាយផ្លូវរបស់គម្រោងនេះមានប្រវែងប្រមាណ៣.៣៦០ម៉ែត្រ ។Under Construction Lat Krabang Overpass Bridge in Bangkok Collapses,  Multiple Fatalities and Injuries Reported - TPN National News

គេបានកំណត់រយៈពេលសាងសង់ស្ពានចំនួន៩០០ថ្ងៃ ហើយសង្ឃឹមថា នៅពេលគម្រោងនេះរួចរាល់ វានឹងជួយសម្រួលការធ្វើចរាចរណ៍នៅតាមដងផ្លូវ On Nut ទៅកាន់តំបន់ Lat Krabang ដោយសារមានការពង្រីកទីប្រជុំជននៅបរិវេណនេះ ។ ក្រៅពីនេះ វាក៏ជាផ្លូវមួយសម្រាប់ឱ្យរថយន្តធំៗដឹកទំនិញផងដែរ ។Bangkok Governor Says The Bridge Girder That Fatally Collapsed Is Not Force  Majeure

តាមការត្រួតពិនិត្យដំបូងឃើញថា គ្រោងដែកស្ពានដែលបាក់ធ្លាក់មកបានសង្កត់លើកម្មករនៅខាងក្រោម រួមទាំងកម្មករនៅខាងលើស្ពានដែលកំពុងធ្វើការ ក៏បានធ្លាក់ចុះមកក្រោមដែរ ។ លើសពីនេះ ស្ពានក៏បានបាក់សង្កត់លើអគារស្ថិតនៅក្បែរនោះ ព្រមទាំងសង្កត់លើរថយន្តជាច្រើនគ្រឿងទៀត ។Under Construction Lat Krabang Overpass Bridge in Bangkok Collapses,  Multiple Fatalities and Injuries Reported - The Pattaya News

គេសង្កេតការណ៍ថា ហេតុការណ៍នេះបណ្តាលឱ្យមនុស្សចំនួន៤នាក់ស្លា.ប់នៅក្នុងរថយន្ត ចំណែកអ្នករងរបួសជាច្រើននាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ ។ អាជ្ញាធរបានត្រួតពិនិត្យនៅចំណុចកើតហេតុដើម្បីឱ្យដឹងថា តើតួស្ពាននឹងអាចបន្តបាក់ទៀតដែរឬអត់ ។ គួរបញ្ជាក់ថា ស្ពានដែលបាក់នេះចាប់ផ្តើមពីបរិវេណនៅមុខស្ថានីយចាក់ប្រេង រហូតដល់មុខហាងលក់ទំនិញ Lotus ៕ ប្រភព ៖ sanook

មុនថ្ងៃភ្ជុំបិណ្ឌ ព្រលានយន្តហោះអន្តរជាតិ​សៀមរាប-អង្គរ​ នឹងបើកដំណើរការជាផ្លូវការ

0

ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ បានសម្រេចការសាងសង់ប្រមាណជា៩៨ភាគរយហើយ ដោយនៅសេសសល់គឺជាការងាររៀបចំសម្អាត និងត្រៀមខ្លួនសម្រាប់ទទួលយន្តហោះចុះចតតែប៉ុណ្ណោះ។

ព្រលានយន្តហោះមួយនេះ អាចទទួលយន្តហោះប្រភេទខ្នាតធំ (Boeing) ប៊ូអ៊ីងចុះចតបានដោយរំពឹងថានឹងទទួលបានអ្នកដំណើរបន្ថែមរាប់លាននាក់ទៀតនៅឆ្នាំ២០២៤។ព្រលានយន្តហោះ អន្ដរជាតិសៀមរាបអង្គរ អាចនឹងបើកដំណើរការ នៅចុងឆ្នាំនេះ – DAP  News

អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរស៊ីវិល ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានបង្ហាញថា៖”បច្ចុប្បន្ននេះ ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ កំពុងរៀបចំ ដើម្បីត្រៀមដាក់ដំណើរការនៅខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ដោយក្រុមហ៊ុនកំពុងទទួលយកបុគ្គលិកពីព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់មកព្រលានយន្តហោះថ្មី មុននឹងព្រលានយន្តហោះចាស់ត្រូវបានបិទ”។ព្រលានយន្តហោះអន្តរជាតិសៀមរាប​អង្គរ​  មាន​សមត្ថភាព​ឱ្យ​យន្ត​ហោះ​ខ្នាត​ធំ​ប្រភេទ​​ប៊ូអ៊ីង​ចុះចតបាន

ដោយឡែកសម្រាប់បុគ្គលិកដែលបម្រើការនៅព្រលានយន្តហោះអន្តរជាតិសៀមរាបចាស់ នឹងមកបម្រើការនៅព្រលានថ្មីនឹងត្រូវរក្សាតួនាទីដូចមុនដដែល ឬអាចប្រសើរជាងមុន អាស្រ័យលើការវាយតម្លៃពីសមត្ថភាព។

សូមបញ្ជាក់ផងដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ មានសមត្ថភាពទទួលយន្តការហោះចុះចតធុនធំប្រភេទប៊ូអ៊ីង ដែលមានចំនួនរហូតដល់ជិត៤០ចំណត អាចទទួលបានអ្នកដំណើរបានពី៧លាននាក់ក្នុងឆ្នាំនេះ និង ១០,៥លាននាក់នៅក្នុងឆ្នាំ២០២៣ និង២០៤០ ខាងមុខ ក៏ដូចជាអាចទទួលជើងហោះហើរបានពី ៥ម៉ឺន ៨ពាន់ជើងក្នុងមួយឆ្នាំ (២០២៣) ទៅ ៨ម៉ឺន ៦ពាន់ជើងក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០៣០ ទៅឆ្នាំ២០៤០៕

ទីប្រឹក្សាជាតិអាមេរិក ប្រៀបធៀប រវាងហានិភ័យគ្រាប់បែកចង្កោម និងគ្រោះថ្នាក់ពីការលុកលុយរបស់រុស្ស៊ី នៅអ៊ុយក្រែន

0

រដ្ឋធានីវ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានរងនូវការរិះគន់យ៉ាងខ្លាំង ពីមជ្ឈដ្ឋាននានា នៅលើពិភពលោក ជាពិសេស ក្រុមអង្គការសិទ្ធិមនុស្សអន្ដរជាតិ ជុំវិញការផ្គត់ផ្គង់គ្រាប់បែកចង្កោម ជួយដល់ប្រទេសអ៊ុយក្រែន ប៉ុន្ដែឥឡូវនេះ សេតវិមាន ក៏បានចេញមុខ មកការពារនូវការសម្រេចចិត្តរបស់ខ្លួន។

សារព័ត៌មាន Defense News បានចេញផ្សាយ នៅថ្ងៃចន្ទ ទី១០ ខែកក្កដា ថា លោក ជេក ស៊ូលលីវ៉ាន់ (Jake Sullivan) ទីប្រឹក្សាសន្ដិសុខជាតិអាមេរិក បានបញ្ជាក់ កាលពីថ្ងៃសុក្រ សប្ដាហ៍កន្លងទៅថ្មីៗនេះ ថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន នឹងផ្ដល់គ្រាប់បែកចង្កោម ទៅដល់ប្រទេអ៊ុយក្រែន ដោយបានប្តេជ្ញា ថា សហរដ្ឋអាមេរិក នឹងមិនទុកឱ្យអ៊ុយក្រែន នៅដោយគ្មានកិច្ចការពារនោះឡើយ។ រីឯរដ្ឋាភិបាលក្រុងកៀវ ក៏បានសន្យា ថា នឹងប្រើប្រាស់គ្រាប់បែកដ៏ចម្រូងចម្រាស ដោយការប្រុងប្រយ័ត្នបំផុត។How Jake Sullivan, Biden's Future NSC Chief, Wants to Reshape U.S. Foreign  Policy

ការសម្រេចចិត្តផ្ដល់ជំនួយយោធាលើកទី៤២របស់សហរដ្ឋអាមេរិក រាប់បញ្ចូលទាំងគ្រាប់បែកចង្កោមនោះ បានកើតឡើង នៅមុនកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅក្នុងប្រទេសលីទុយអានី ខណៈលោកប្រធានាធិបតី ចូ បៃដិន ទំនងជាប្រឈមមុខនឹងសំណួរជាច្រើន មកពីសម្ពន្ធមិត្ត ថាហេតុអ្វីបានជាសហរដ្ឋអាមេរិក បញ្ជូនអាវុធបែបនេះ ទៅកាន់ប្រទេសអ៊ុយក្រែន ព្រោះសមាជិករបស់អង្គការសម្ពន្ធមិត្តយោធាមួយនេះ ជាង២ភាគ៣ បានចូលរួមនៅក្នុងអនុសញ្ញា ហាមឃាត់ប្រើប្រាស់គ្រាប់បែកចង្កោម ព្រោះវាអាចបណ្តាលឲ្យជនស៊ីវិលស្លាប់ច្រើន។ ការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កំពុងតែប្រឈមមុខជាមួយនឹងប្រតិកម្មផ្សេងៗគ្នា មកពីសភា ដោយសមាជិកសភា មកពីគណបក្សប្រជាធិបតេយ្យ ខ្លះ រិះគន់ ខណៈសមាជិកសភា មកពីគណបក្សសាធារណរដ្ឋ ខ្លះ បានគាំទ្រ។

លោក ជេក ស៊ូលលីវ៉ាន់ ទីប្រឹក្សាសេតវិមាន បានគាំទ្រដល់ការសម្រេចចិត្តនេះ ដោយបាននិយាយ ថា សហរដ្ឋអាមេរិក នឹងបញ្ជូនគ្រាប់បែកចង្កោម ដែលជាប្រភេទមានគ្រាប់បែកតូចៗតិចជាងមុន នឹងមិនអាចផ្ទុះបាន។ គ្រាប់មិនទាន់ផ្ទុះ ជាញឹកញាប់ នៅសមរភូមិប្រយុទ្ធ និង តំបន់ជនស៊ីវិលដែលមានប្រជាជនរស់នៅច្រើន បានសម្លាប់មនុស្ស ដោយអចេតនា។Russia-Ukraine war: List of key events, day 503 | Russia-Ukraine war News |  Al Jazeera

លោកទីប្រឹក្សា រូបនេះ បានបញ្ជាក់ ថា «យើងទទួលស្គាល់ ថា គ្រាប់បែកចង្កោម បង្កហានិភ័យនាំឲ្យមានគ្រោះថ្នាក់ដល់ជនស៊ីវិល ខណៈវាមិនទាន់ផ្ទុះ។ ប៉ុន្តែអ្វីដែលមានហានិភ័យដ៏ធំជាងនេះ សម្រាប់គ្រោះថ្នាក់ដល់ជនស៊ីវិល ប្រសិនបើកងទ័ព និង រថក្រោះរបស់រុស្ស៊ី វាយលុកចូលមកលើទីតាំងរបស់អ៊ុយក្រែន ហើយដណ្តើមយកទឹកដីអ៊ុយក្រែន បន្ដទៀត ហើយបណ្តេញជនស៊ីវិលរបស់អ៊ុយក្រែន ចេញបន្ថែមទៀត ព្រោះអ៊ុយក្រែន មិនមានកាំភ្លើងធំគ្រប់គ្រាន់។ ដូច្នេះ យើងក៏មិនអាចអត់ឱនឲ្យ សម្រាប់សកម្មភាពបែបនេះដែរ»។

លោក ខូលីន ខល (Colin Kahl) អនុរដ្ឋមន្រ្ដី ក្រសួងការពារជាតិសហរដ្ឋអាមេរិក ទទួលបន្ទុកគោលនយោបាយ បានបញ្ជាក់ ថា ក្រុងវ៉ាស៊ីនតោន នឹងផ្ដល់គ្រាប់បែកចង្កោមដ៏ទំនើបយ៉ាងច្រើន ដែលមានកម្រិតគ្រោះថ្នាក់ទាប ទៅអ៊ុយក្រែន។ គ្រាប់បែកទាំងនេះ បានតេស្ដសាកល្បង ចំនួន៥លើករួចមកហើយ ចន្លោះពីឆ្នាំ១៩៩៨ និង ២០០០ ហើយសហរដ្ឋអាមេរិក មានទំនុកចិត្ត លើអត្រាការមុនផ្ទុះក្រោម២,៣៥ភាគរយ។Russia-Ukraine war: List of key events, day 498 | Russia-Ukraine war News |  Al Jazeera

រហូតមកដល់ពេលនេះ មានប្រទេសជាង១២០ បានចូលរួម នៅក្នុងអនុសញ្ញា ពាក់ព័ន្ធនឹងការហាមឃាត់ប្រើប្រាស់គ្រាប់បែកចង្កោម ដោយបានព្រមព្រៀង មិនប្រើប្រាស់ ផលិត ផ្ទេរ ឬ ស្ដុកអាវុធបែបនេះ។ ដោយឡែក សហរដ្ឋអាមេរិក រុស្ស៊ី និង អ៊ុយក្រែន គឺស្ថិតក្នុងចំណោមប្រទេសមិនចុះហត្ថលេខា។Russia plans to continue its 'operation' in Ukraine till achieving all goals

ក្រុមមន្រ្ដីសហរដ្ឋអាមេរិក បានបញ្ជាក់ ថា ជំនួយថ្មីរបស់សហរដ្ឋអាមេរិក ចំនួន៨០០លានដុល្លារ ក៏រាប់បញ្ចូលទាំងគ្រាប់បែកចង្កោម រថពាសដែក Bradley (Bradley) រថចម្បាំងដឹកកងទ័ព ហើយគ្រាប់រំសេវសម្រាប់កាំភ្លើងផ្លោង Howitzer និង ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតហាយម៉ាស ផងដែរ។ បើគិតចាប់តាំងពីការផ្ទុះសង្គ្រាម នៅលើទឹកដីរបស់អ៊ុយក្រែន ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក បានផ្ដល់ជំនួយយោធាដល់ក្រុងកៀវ មានទំហំទឹកប្រាក់ ជាង៤០ពាន់លានដុល្លារ៕