បរទេស៖ បច្ចុប្បន្នអត្រាអត់ការងារធ្វើរបស់យុវជននៅក្នុងទីក្រុងនៃប្រទេសចិនគឺនៅកម្រិតខ្ពស់បំផុត ដែលប្រឈមមុខនឹងស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះ។ ដូចនេះយុវជនចិនភាគច្រើនបានងាកមករកមុខរបរដែលចាត់ទុកថាប្លែក ប៉ុន្តែនាំមកនូវប្រាក់ចំណូលដ៏អស្ចារ្យ។

យោងតាមទិន្នន័យដែលចេញផ្សាយដោយការិយាល័យស្ថិតិទូទៅនៃប្រទេសចិន (NBS) កាលពីថ្ងៃទី ១៧ ខែកក្កដា បានឱ្យដឹងថា អត្រាគ្មានការងារធ្វើរបស់យុវជននៅក្នុងទីក្រុងដែលមានអាយុពី ១៦-២៤ ឆ្នាំបានកើនឡើងបន្តបន្ទាប់ជាច្រើនខែក្នុងឆ្នាំ ២០២៣។ NBS ក៏បានបន្ថែមទៀតថាក្នុងចំណោមនិស្សិតបញ្ចប់ការសិក្សាវ័យក្មេងជាង ៣៣ លាននាក់មានប្រហែលជាង ៦ លាននាក់ដែលគ្មានការងារធ្វើ។ ដូច្នេះ អត្រាគ្មានការងារធ្វើក្នុងចំណោមយុវជនចិនអាចលើសពី ២៥% ក្នុងឆ្នាំ ២០២៣ នេះ។Why Unemployed Chinese Youngsters Are Working As 'Full-time Children'

ការប្រឈមនឹងបញ្ហាអត់ការងារធ្វើ បានធ្វើឱ្យយុវជនចិនភាគច្រើនសម្រេចចិត្តប្រកបមុខរបរបូជាសាកសពសត្វ ដែលត្រូវបានគេចាត់ទុកថាជាការងារចម្លែក ប៉ុន្តែទទួលបានប្រាក់ចំណូលយ៉ាងច្រើន ដោយក្នុងមួយខែរកបានជាង ១៥០,០០០ យន់ (ជាង ២ ម៉ឺនដុល្លារ)។ ដូចនេះ ដំណើរការនៃការរៀបចំពិធីបុណ្យសពសត្វចិញ្ចឹមត្រូវបានធ្វើជាបន្តបន្ទាប់តាមជំហាន ដោយដំបូង គេត្រូវសម្អាតសាកសពសត្វយ៉ាងប្រុងប្រយ័ត្នក៏ដូចជា “ការតុបតែងមុខ” និងធ្វើពិធីបុណ្យសព។ បន្ទាប់ពីបូជារួច គ្រឹះស្ថានមួយចំនួននឹងផលិតវត្ថុអនុស្សាវរីយ៍ដូចជា ខ្សែក ខែ្យដៃ… ពីផេះនៃឆ្អឹង ឬរោមសត្វ ហើយផ្ញើជូនម្ចាស់វិញដើម្បីទុកជាវត្ថុអនុស្សាវរីយ៍។Pet Cremation: Seeking 'Good Afterlife' for Bangkok's Pampered Dogs - The  New York Times

បច្ចុប្បន្ន សត្វចិញ្ចឹមក្នុងជីវិតសម័យទំនើបមិនត្រឹមតែជាសត្វចិញ្ចឹមក្នុងគ្រួសារប៉ុណ្ណោះទេ ថែមទាំងមានគុណតម្លៃជាច្រើន និងជាផ្នែកមួយដែលមិនអាចខ្វះបានសម្រាប់ម្ចាស់របស់វា។ ដូចនេះ ការស្លាប់របស់សត្វចិញ្ចឹមបានធ្វើឱ្យមនុស្សជាច្រើនខូចចិត្ត និងប្រាថ្នាចង់កប់ពួកវាតាមរបៀបដ៏ល្អបំផុត។ នោះហើយជាមូលហេតុដែលសេវាពិធីបុណ្យសពសត្វចិញ្ចឹមកំពុងអភិវឌ្ឍកាន់តែខ្លាំងឡើងនៅក្នុងប្រទេសចិន៕Pet funerals on the rise as owners say farewell - Chinadaily.com.cn ប្រភព៖ cafef.com