ប្រទេសចិន៖ អ្នកបុរាណវត្ថុវិទូបានរកឃើញបំពង់បង្ហូរទឹកសេរ៉ាមិចជាច្រើននៅទីតាំងយុគថ្មនៃវប្បធម៌ Longshan ដែលមានអាយុកាលជាង ៤,០០០ ឆ្នាំមកហើយ។

ប្រព័ន្ធលូត្រូវបានគេជីកកកាយនៅប្រាសាទបុរាណ Pinliangtai ក្នុងខេត្ត Henan ភាគកណ្តាលនៃប្រទេសចិន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ នៅពេលដែលអ្នកស្រាវជ្រាវកំពុងសម្លឹងមើលប្រព័ន្ធបង្ហូរទឹកបុរាណនេះ ពួកគេក៏បានរកឃើញភស្តុតាងថ្មីជាច្រើនទៀតនៃទិដ្ឋភាពរួមក្នុងវប្បធម៌ Neolithic ។How an ancient Chinese city used collective power to redirect the flood threat - Photo 1.

យោងតាមការស្រាវជ្រាវដែលចុះផ្សាយក្នុងទស្សនាវដ្ដី Nature Water នៅថ្ងៃទី១៥ ខែសីហា បានឱ្យដឹងថា ប្រាសាទបុរាណ Pingliangtai ត្រូវបានរៀបចំជារាងការ៉េ សាងសង់នៅលើវេទិកាកម្ពស់ ៥ ម៉ែត្រ ដែលមានផ្ទៃដីប្រហែល ៥០,០០០ ម៉ែត្រការ៉េ និងមានប្រវែង ១៨៥ ម៉ែត្រ។ លោក Zhuang Yijie អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន UCL Institute of Archaeology (UK) បាននិយាយថា មុនពេលដែល Pingliangtai និងការតាំងទីលំនៅផ្សេងទៀតត្រូវបានសាងសង់ តំបន់ដីល្បាប់នេះមានរាងសំប៉ែត និងទាប ហើយត្រូវបានជន់លិចតាមកាលកំណត់។ លោក Zhuang ក៏បានបន្តទៀតថា ដើម្បីកាត់បន្ថយការជន់លិចក្នុងរដូវវស្សានេះ ប្រជាជនបុរាណនាសម័យនោះ ក៏បានបង្កើតប្រព័ន្ធលូពីរជាន់។photo-1

ប្រព័ន្ធលូពីរជាន់នេះ គឺជាការរួមផ្សំគ្នានៃប្រឡាយ និងលូ ដែលវាមានសមត្ថភាពជាពិសេសក្នុងការបង្វែរទឹកក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង ដោយបង្ហូរទឹកជាបន្តបន្ទាប់ ដែលរត់ស្របទៅនឹងផ្ទះ និងជួយបង្វែរទឹកចេញពីតំបន់លំនៅដ្ឋាន។ ដូចនេះប្រជាជននាសម័យមុនពិតជាអស្ចារ្យណាស់ក្នុងការផលិតប្រព័ន្ធបង្ហូរទឹកបុរាណនេះ។
ប្រាសាទបុរាណ Pingliangtai ត្រូវបានរកឃើញក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ និងជាទីក្រុងបុរេប្រវត្តិដែលបានគ្រោងទុកមុនគេបំផុតនៅក្នុងប្រទេសចិន។ ទីតាំងបុរាណវត្ថុ Pinliangtai ធ្លាប់ជាមជ្ឈមណ្ឌលក្នុងតំបន់នៅក្នុងវប្បធម៌ Longshan ។ វត្ថុបុរាណវប្បធម៌ជាច្រើន រួមទាំងគ្រឿងស្មូនល្អៗ និងត្បូងថ្ម ក៏ត្រូវបានជីករកឃើញនៅទីនោះផងដែរ៕photo-1ប្រភព៖cafef.com