ប្រទេសថៃ ៖ សហករណ៍សាច់គោ ស្រ៊ីវិឆ័យ ខេត្តផាត់ថាលុង ប្រទេសថៃ បានសហការជាមួយផ្នែកឯកជនម៉ាឡេស៊ី ដើម្បីនាំចេញសត្វគោទៅប្រទេសម៉ាឡេស៊ី ដោយមិនឆ្លងកាត់ឈ្មួញកណ្តាល ។ ការសហការគ្នានេះដើម្បីដោះស្រាយបញ្ហាតម្លៃគោធ្លាក់ចុះ ហើយប្រទេសថៃនឹងឃុំទុកគោទាំងនេះរយៈពេល១ខែ មុននឹងបញ្ជូនទៅប្រទេសម៉ាឡេស៊ី បន្ទាប់មក ប្រទេសម៉ាឡេស៊ីនឹងឃុំវារយៈពេល១ខែទៀត មុននឹងលក់ឱ្យអតិថិជន ។

លោក Suphat Thammaphet អតីតសមាជិកសភាខេត្តផាត់ថាលុង និងជាប្រធានក្រុមប្រឹក្សាសហករណ៍សាច់គោ ស្រ៊ីវិឆ័យ ខេត្តផាត់ថាលុង លើកឡើងថា បច្ចុប្បន្ននេះ ការជួញដូរគោមានតម្លៃធ្លាក់ចុះជាបន្តបន្ទាប់ ដែលធ្វើឱ្យកសិករថៃប្រឈមនឹងបញ្ហាខាតបង់ដើមទុន ដោយសារគ្មានឈ្មួញកណ្តាលមកទិញ ហើយពួកគេមិនអាចលក់ទៅឱ្យប្រទេសម៉ាឡេស៊ី ។Thailand Is Ready To Re-Supply Cattle To Malaysia By Aidiladha |  BusinessToday

លោក Suphat Thammaphet បន្តថា ការជួញដូរគោជាមួយប្រទេសម៉ាឡេស៊ី គ្មានភាពប្រាកដប្រជាទេ ព្រមទាំងមានបញ្ហាក្នុងការឃុំខ្លួនសត្វ មុននឹងលក់ចេញទៅប្រទេសម៉ាឡេស៊ីទៀតផង ។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហានេះ សហករណ៍សាច់គោ ស្រ៊ីវិឆ័យ បានសហការគ្នាជាមួយអ្នកជំនួញម៉ាឡេស៊ី ក្នុងការលក់គោទាំងនេះទៅឱ្យអតិថិជន ។ ការអនុវត្តគម្រោងនេះ សហករណ៍សាច់គោ ស្រ៊ីវិឆ័យ នឹងទទួលទិញសាច់គោពីសមាជិកសហករណ៍ និងក្រុមបណ្តាញចំនួន៥០ ក្នុងតម្លៃខ្ពស់ជាងពេលបច្ចុប្បន្ន ។

លោកបន្ថែមថា យើងនឹងយកសត្វគោទាំងអស់មកឃុំទុកនៅសហករណ៍សាច់គោ ស្រ៊ីវិឆ័យ រយៈពេល១ខែ ហើយនៅពេលគ្រប់កំណត់ ខាងសហករណ៍នឹងបញ្ជូនគោទាំងអស់ទៅឃុំនៅប្រទេសម៉ាឡេស៊ីបន្តរយៈពេល១ខែទៀត ហើយចុងក្រោយ យើងនឹងលក់គោទៅឱ្យអតិថិជនម៉ាឡេស៊ី ។Malaysia suspends import of live cattle from Australia citing lumpy skin  disease concerns - ABC News

លោកបញ្ជាក់ថា បច្ចុប្បន្ន ខាងសហករណ៍ និងក្រុមអ្នកជំនួញម៉ាឡេស៊ីបានជួលទីកន្លែងសម្រាប់ឃុំគោទាំងនេះរួចរាល់ហើយ ហើយទីកន្លែងទាំងពីរនេះនឹងមានអ្នកជំនាញផ្នែកសត្វមកថែទាំគោផងដែរ ។ ដូច្នេះ ការជួញដូរគោ នឹងមិនចាំបាច់ឆ្លងកាត់តាមរយៈឈ្មួញកណ្តាលទៀតទេ ហើយគម្រោងនេះនឹងអនុវត្តចាប់ពីខែកញ្ញា ឆ្នាំ២០២៣ តទៅ ។ យើងមានទំនុកចិត្តថា ការអនុវត្តគម្រោងខាងលើនឹងធ្វើឱ្យការជួញដូរគោមានតម្លៃខ្ពស់ជាងមុនមិនខាន ៕ ប្រភព ៖ Thairath