រដ្ឋធានីកៀវ៖ ក្រោយពេលសង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន បានផ្ទុះឡើង នៅក្នុងប្រទេសអ៊ុយក្រែន មិនបានប៉ុន្មានខែផង ក្រុងមូស្គូ បានបញ្ជាឲ្យកេណ្ឌកងទ័ព រាប់សែននាក់ ដើម្បីបញ្ជូនទៅកាន់សមរភូមិ ហើយឥឡូវនេះ រដ្ឋាភិបាលក្រុងកៀវ ក៏បានចាប់ផ្ដើមលើកទឹកចិត្ត ដល់ប្រជាជនរបស់ខ្លួន ឲ្យចុះឈ្មោះ ចូលបម្រើកងទ័ព។Ukraine's Zelensky visits Kherson region, vows to 'restore everything' |  Arab News

សារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅថ្ងៃសុក្រ ទី១៨ ខែសីហា ថា ក្រសួងការពារជាតិអ៊ុយក្រែន កំពុងតែលើកទឹកចិត្តដល់ប្រជាពលរដ្ឋរបស់ខ្លួន មានអាយុចូលបម្រើកងទ័ព ត្រូវតែទៅធ្វើបច្ចុប្បន្នភាពទិន្នន័យរបស់ខ្លួន នៅឯការិយាល័យចុះឈ្មោះកងទ័ព ហើយជម្នះលើការភ័យខ្លាចរបស់ពួកគេ ស្របពេលក្រុងកៀវ កំពុងតែបើកយុទ្ធនាការ វាយបករំដោះទឹកដីរបស់ខ្លួន ឈានដល់ខែទី៣។

លោកស្រី ហានណា ម៉ាលីយ៉ា (Hanna Maliar) អនុរដ្ឋមន្រ្ដី ក្រសួងការពារជាតិអ៊ុយក្រែន បានអះអាង ថា យុទ្ធនាការចុះឈ្មោះរបស់ប្រជាពលរដ្ឋ ចូលបម្រើកងទ័ពនេះ បានចាប់ផ្ដើម កាលពីថ្ងៃព្រហស្បតិ៍ (ទី១៧ ខែសីហា)។ សកម្មភាពទាំងនេះ បានបង្ហាញ នៅលើវីដេអូ និង រូបថតដែលជាសក្ខីកម្ម សម្រាប់ទាហានលេចធ្លោ ដោយបានពិពណ៌នា អំពីការភ័យខ្លាចរបស់ពួកគេ មានបំណងបំបែកឧបសគ្គដ៏ធំមួយ នៅក្នុងការជ្រើសរើសកងទ័ព។Dénes Törteli 🇪🇺🇭🇺🇺🇦 on Twitter: "Ukrainian deputy defence minister Hanna  Maliar: "According to available information, it has become known that the  enemy is moving its most combat-ready units from the Kherson direction,

លោកស្រី ហានណា ម៉ាលីយ៉ា បានសង្កត់ធ្ងន់ ថា «យើងទាំងអស់គ្នា កំពុងតែនៅមានជីវិត ហើយយើងទាំងអស់គ្នា ត្រូវតែយកឈ្នះ លើការភ័យខ្លាចទាំងនេះ ដើម្បីឈ្នះ។ ពលរដ្ឋដែលមានអាយុចូលបម្រើកងទ័ព មានកាតព្វកិច្ចរក្សាទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ នៅក្នុងការិយាល័យជ្រើសរើសកងទ័ព។We need Europe to show Putin its power — that's all he understands

យុទ្ធនាការជ្រើសរើសកងទ័ពនេះ បានកើតឡើង ស្របពេលអ៊ុយក្រែន ទំនងជាប្រឈមមុខនឹងបញ្ហាប្រឈម កាន់តែខ្លាំង នៅក្នុងការជ្រើសរើសទ័ព ស្របពេលក្រុងកៀវ កំពុងតែធ្វើសង្រ្គាមជាមួយរុស្ស៊ី។ ឥឡូវ សង្គ្រាមនេះ កំពុងតែឈានចូល នៅក្នុងដំណាក់កាលដ៏ឃោរឃៅ ចាប់តាំងពីលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានបញ្ជាឲ្យកងទ័ពរបស់គាត់ បើកទ្វារព្រំដែន វាយលុកលុយ ចូលទៅក្នុងប្រទេសជិតខាងរបស់ខ្លួន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក។

លោកស្រី អនុរដ្ឋមន្រ្ដី ក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយ ដោយមានការប្រយ័ត្នប្រយែង ដោយបានគូសបញ្ជាក់ អំពីយុទ្ធការជ្រើសរើសកងទ័ព ថា ប្រជាពលរដ្ឋអ៊ុយក្រែន ទាំងអស់ ដែលមិនបានធ្វើបច្ចុប្បន្នភាពផ្ទាល់ខ្លួន នឹងអាចបញ្ចូលទៅក្នុងជួរកងទ័ព ដោយស្វ័យប្រវត្ដិ ហើយមិនថា ពួកគាត់ទាំងនោះ ត្រូវចល័ត នឹងជាប់ នៅក្នុងតំបន់ប្រយុទ្ធនោះឡើយ។Ukraine looking for foreign volunteers with military, medical experience,  embassy says | CBC News

សកម្មភាពបែបនេះ ក៏ធ្លាប់ធ្វើរួចមកហើយ នៅក្នុងប្រទេសរុស្ស៊ី ក្រោយពេលលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានចេញក្រឹត្យ ជំរុញឲ្យកេណ្ឌទ័ព នាំទៅសមរភូមិ ចាប់តាំងពីរដ្ឋាភិបាលក្រុងមូស្គូ បានលើកទ័ព ចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន មិនបានប៉ុន្មានខែផង។ ការចេញក្រឹត្យរបស់មេដឹកនាំវិមានក្រឹមឡាំង បានធ្វើឲ្យយុវជនរុស្ស៊ី មានការភ័យខ្លាច រត់ចេញពីប្រទេសរបស់ខ្លួន គេចេញពីការកេណ្ឌទ័ពទៅច្បាំងនេះ។

ដោយឡែក អគ្គសេនាធិការកងទ័ពអ៊ុយក្រែន បានបង្ហោះ នៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ថា គិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ រុស្ស៊ី បានបាត់បង់កម្លាំងទាហាន នៅលើសមរភូមិរបស់អ៊ុយក្រែន ចំនួន ២៥៦ ០៥០នាក់។Ukrainian church leaders rejoice at progress in war

បើទោះជាយ៉ាងណា នៅមិនទាន់មានប្រភពឯករាជ្យណាមួយ បញ្ជាក់នោះឡើយ។ រីឯការអះអាងទាំងនេះ គ្រាន់តែជាការចេញផ្សាយ ដោយភាគីអ៊ុយក្រែន តែប៉ុណ្ណោះ។ ជាការពិតណាស់ ទាំងរុស្ស៊ី និង អ៊ុយក្រែន តែងតែលាក់តួលេខ អំពីចំនួនទាហានរបស់ខ្លួន ស្លាប់ ឬ រងរបួស នៅលើសមរភូមិ៕