ប្រទេសកូរ៉េខាងត្បូង ៖ កសិដ្ឋានចិញ្ចឹមត្រី និងអាហារសមុទ្របានទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារទឹកសមុទ្រក្តៅ ។ ជាក់ស្តែង នៅឆ្នាំ២០២៣ ត្រីរាប់លានក្បាលបានងា.ប់ជាបន្តបន្ទាប់ក្នុងកសិដ្ឋានចិញ្ចឹមត្រីនៅប្រទេសកូរ៉េខាងត្បូង ដោយសារសីតុណ្ហភាពទឹកសមុទ្រកើនឡើងលើសមុន៥អង្សារសេ ។More than 1 million fish die in South Korea - CGTN

ស្ថានការណ៍បម្រែបម្រួលអាកាសធាតុ កំពុងតែខ្លាំងក្លា និងគួរឱ្យខ្លាចជារៀងរាល់ថ្ងៃ ។ អង្គការសហប្រជាជាតិ (UN) ប្រកាសថា នៅពេលសីតុណ្ហភាពកើនឡើងបានធ្វើឱ្យមហាសមុទ្រស្រូបយកកំដៅរហូតដល់៩០% ហើយវាធ្វើឱ្យទឹកសមុទ្រកាន់តែក្តៅ ។ ដូច្នេះ ទឹកសមុទ្រក្តៅ គឺជាសញ្ញាមិនល្អសម្រាប់ពិភពលោក និងសត្វមានជីវិត ។

ម្ចាស់កសិដ្ឋានចិញ្ចឹមត្រីនិយាយថា តាំងពីធ្វើកសិដ្ឋានចិញ្ចឹមត្រីរយៈពេល២០ឆ្នាំមកឃើញថា វាជាលើកដំបូងហើយដែលទឹកសមុទ្រក្តៅបែបនេះ គឺសីតុណ្ហភាពទឹកសមុទ្រកើនឡើងដល់២៨,២អង្សារសេ ខណៈរយៈពេលដូចគ្នានៅឆ្នាំ២០២២ សីតុណ្ហភាពទឹកសមុទ្រស្មើត្រឹមតែ២៣,១អង្សារសេប៉ុណ្ណោះ ។ ដូច្នេះ សីតុណ្ហភាពទឹកសមុទ្រកើនឡើងជាប់ៗគ្នាជាច្រើនថ្ងៃបណ្តាលឱ្យត្រីងា.ប់រាប់លានក្បាល ។Over 1 Billion Sea Creatures 'Cooked' Underwater Due To Extreme Heatwave

អ្នកជំនាញផ្នែកនេសាទលើកឡើងថា នៅពេលសីតុណ្ហភាពទឹកកើនឡើងធ្វើឱ្យអុកស៊ីសែននៅក្នុងទឹកធ្លាក់ចុះ ហើយវាប៉ះពាល់ដល់ការរស់នៅរបស់សត្វក្នុងទឹកផងដែរ ។ តាមទិន្នន័យរបស់ Baylor Fox Kemper ជាសាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រពិភពលោក និងបរិស្ថាន មកពីសាកលវិទ្យាល័យ Brown លើកឡើងថា ៖ «៩០% របស់កម្តៅនៅលើផែនដីដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ គេអាចរកឃើញក្នុងមហាសមុទ្រក្តៅ ហើយតាមការស្ទង់មតិបង្ហាញថា ទឹកក្នុងមហាសមុទ្រមានសីតុណ្ហភាពខ្ពស់បំផុត» ៕ ប្រភព ៖ Nation