កាមេរ៉ានៅក្នុងទូរស័ព្ទដែលយើងកំពុងប្រើប្រាស់ នាពេលបច្ចុប្បន្ននេះ ត្រូវបានអភិវឌ្ឍសមត្ថភាពយ៉ាងសម្បូរបែបពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីបំពេញតម្រូវការជូនអ្នកប្រើប្រាស់។ ទន្ទឹមនឹងនោះ ក៏មានចម្ងល់មួយបានលើកឡើងថា តើកាមេរ៉ាដំបូងដែលបានបំពាក់នៅលើទូរស័ព្ទនោះ ត្រូវបានបង្កើតឡើងដោយអ្នកណា?The first camera phone was sold 22 years ago, but what was it?

ដូច្នេះហើយអ្នកដែលបានបង្កើតកាមេរ៉ាទូរស័ព្ទដៃដំបូងគេបង្អស់នោះគឺ លោក ហ្វីលីប កាន់ (Philippe Kanh)។ លោក ហ្វីលីប កាន់ បានចាប់ផ្តើមបង្កើតកាមេរ៉ាទូរស័ព្ទដំបូងនៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ១៩៩៧ ហើយក៏បានចែករំលែករូបភាពភ្លាមៗនៅលើបណ្តាញសាធារណៈ។1997: Birth of the Camera Phone | DOCVILLE - Documentary Film Festival  Leuven, Belgium - 22-30.03.2023

រូបភាពដំបូងដែលលោកបានថតនោះ គឺកូនស្រីរបស់លោកដែលទើបនឹងកើត ទារិកានេះមានឈ្មោះថា សុហ្វី (Sopie)។ លោកបានតភ្ជាប់ខ្សែទូរស័ព្ទដៃទៅកាន់កាមេរ៉ា និងកុំព្យូទ័រយួរដៃមួយរបស់លោក រួចបានបញ្ជូនរូបភាពដំបូងរបស់លោកភ្លាមទៅមិត្តភក្តិ និងក្រុមគ្រួសារនៅជុំវិញពិភពលោក ហើយរូបថតដែលបានចែកចាយនេះ គឺជាជំហាននៃការបើកចំហ «សករាជចែករំលែកប្រព័ន្ធផ្សព្វផ្សាយសង្គមសម័យទំនើប»។
បន្ទាប់មក ក្នុងឆ្នាំ ២០១៦ ទស្សនាវដ្តី Time បានរួមបញ្ចូលរូបថតទូរស័ព្ទកាមេរ៉ាដំបូងរបស់លោក ហ្វីលីប កាន់ នៅក្នុងបញ្ជីរូបថតដ៏មានឥទ្ធិពលបំផុតទាំង ១០០ របស់ពួកគេ៕The first camera phone was sold 22 years ago, but what was it?