Home Blog Page 1582

ចិនពង្រីកការវិនិយោគផ្នែកថាមពលនៅប្រទេសឡាវ

0

ប្រទេសឡាវ ៖ ក្រុមហ៊ុនរបស់ចិនឈ្មោះ China Southern Power Grid (CSG) កំពុងតែសម្លឹងមើលឱកាសប្រកបអាជីវកម្មបបន្ថែមទៀតនៅប្រទេសឡាវ ក្រោយពីក្រុមហ៊ុននេះបានវិនិយោគលើផ្នែកថាមពល និងទទួលបានប្រាក់ចំណេញជាបន្តបន្ទាប់ រហូតក្លាយជាដៃគូពាណិជ្ជកម្មនៅប្រទេសនេះ ។

សារព័ត៌មាន Vientiane Times ចុះផ្សាយថា លោក Li Xinhao នាយកគ្រប់គ្រងទូទៅផ្នែកសហការអន្តរជាតិរបស់ក្រុមហ៊ុន CSG បានលើកឡើងនៅខែកក្កដា ឆ្នាំ២០២៣ ថា ប្រទេសដៃគូពាណិជ្ជកម្មក្នុងតំបន់អាស៊ានបានជួយគ្នាទៅវិញទៅមក ដើម្បីធ្វើឱ្យការផ្គត់ផ្គង់ថាមពលអគ្គិសនីមានតុល្យភាព ។ ប្រទេសចិនបាននាំចេញថាមពលទៅកាន់តំបន់អាស៊ានក្នុងរដូវក្តៅ និងនាំចូលថាមពលក្នុងរដូវវស្សា នៅពេលសមត្ថភាពផលិតអគ្គិសនីកើនឡើងនៅប្រទេសទាំងនេះ ។China Southern Power Grid - Wikipedia

ហេតុនេះ ក្រុមហ៊ុន CSG បានដាក់ផែនការបង្កើតខ្សែបញ្ជូនបន្ថែមនៅប្រទេសឡាវ និងជួយពង្រីកខ្សែបញ្ជូនផ្សេងៗទៅកាន់ប្រទេសជិតខាងរបស់ឡាវ ដើម្បីបង្កើនទំនាក់ទំនងរវាងប្រទេសក្នុងតំបន់ទន្លេមេគង្គ និងតំបន់ Lan Xang នាថ្ងៃអនាគត ។ ប្រទេសឡាវមានសមត្ថភាពគ្រប់គ្រាន់ដើម្បីផលិតថាមពលវារីអគ្គិសនីចែកចាយទៅកាន់ប្រទេសជិតខាង ដោយសារនៅតំបន់អាស៊ានមានទន្លេឆ្លងកាត់ ទើបក្រុមហ៊ុន CSG សម្លឹងឃើញថា វាជាឱកាសល្អសម្រាប់ក្រុមហ៊ុនពង្រីកការវិនិយោគថាមពលបន្ថែមទៀត ។Financially Strapped Laos Partners with Chinese Company to Manage Power Grid  — Radio Free Asia

ទោះយ៉ាងណា ការធ្វើពាណិជ្ជកម្មថាមពលអគ្គិសនីរវាងប្រទេសឡាវ និងចិន នាពេលនេះចាត់ទុកថា មានចំនួនតិចនៅឡើយ ដោយសារមានការដំឡើងខ្សែបញ្ជូនអគ្គិសនីតភ្ជាប់គ្នាត្រឹមតែ១១៥គីឡូវ៉ុលប៉ុណ្ណោះ ។ គេនឹងបង្កើតបណ្តាញបញ្ជូនថាមពលទំហំ៥០០គីឡូវ៉ុល នាប៉ុន្មានឆ្នាំខាងមុខ ដើម្បីធ្វើពាណិជ្ជកម្មថាមពលរវាងប្រទេសទាំងពីរបន្ថែមទៀត ។ ចំណែករថភ្លើងតភ្ជាប់ប្រទេសឡាវ និងចិន បានដំណើរការដោយក្រុមហ៊ុន CSG សហការជាមួយសហគ្រាសរដ្ឋឡាវ EDL ហើយវាបានជួយប្រទេសឡាវធ្វើបង្គោលអគ្គិសនីនៅតាមបណ្តោយផ្លូវរថភ្លើងផងដែរ ៕ ប្រភព ៖ AEC connect

អ្នកគាំទ្រគណបក្សកាវក្លៃស្នើឱ្យមហាជនស្លៀកពាក់ខ្មៅកាន់ទុក្ខ

0

ប្រទេសថៃ ៖ មេដឹកនាំក្រុមគាំទ្រគណបក្សកាវក្លៃបានស្នើឱ្យមហាជនទូទៅក្រោកឈរឡើងតស៊ូជាមួយឧបសគ្គ ដោយបបួលឱ្យស្លៀកពាក់ឈុតខ្មៅកាន់ទុក្ខ រហូតដល់ដាច់ខែកក្កដា ឆ្នាំ២០២៣ ។ លើសពីនេះ ពួកគេក៏បានសំណូមពរឱ្យគណបក្សនយោបាយចំនួន៨ ដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យសហការគ្នាឱ្យរឹងមាំផងដែរ និងមើលឃើញពីទឹកចិត្តពលរដ្ឋថៃ ដែលត្រូវរងទុក្ខវេទនាអស់រយៈពេលជាង៨ឆ្នាំ ។Pita Limjaroenrat: Thailand's man who would be PM – DW – 07/14/2023កាលពីថ្ងៃទី១៩ ខែកក្កដា កន្លងមក គេរាយការណ៍ថា ក្រោយពីរដ្ឋសភាបានបោះឆ្នោត និងសម្រេចថា មិនអាចដាក់ឈ្មោះលោក Pita Limjaroenrat មេដឹកនាំគណបក្សកាវក្លៃ ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីម្តងទៀត ក៏បានធ្វើឱ្យពលរដ្ឋថៃស្ទើរទូទាំងប្រទេសបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ។Thailand to hold another PM vote next week but Pita's bid over — speaker |  Arab News

គេសង្កេតឃើញថា នៅបរិវេណវិមានប្រជាធិបតេយ្យ (Democracy Monument) ដែលជាកន្លែងណាត់ជួបគ្នារបស់ក្រុមអ្នកគាំទ្រគណបក្សកាវក្លៃ មានអ្នកគាំទ្រគណបក្សនេះបាននាំគ្នាដើរចូលមកជាបន្តបន្ទាប់ និងបង្កើតវេទិកានិយាយពាក់ព័ន្ធនឹងតុលាការធម្មនុញ្ញដកសមាជិកភាពសភារបស់លោក Pita Limjaroenrat ។ មេដឹកនាំក្រុមគាំទ្រគណបក្សកាវក្លៃមកពីតំបន់ផ្សេងៗបានឆ្លាស់គ្នាឡើងនិយាយលើវេទិកា ។

លោក Somyot Prueksakasemsuk លើកឡើងថា ពួកផ្តាច់ការបានរួមគ្នាបំផ្លាញសិទ្ធិសេរីភាពរបស់ពលរដ្ឋ និងធ្វើឱ្យក្តីសុបិនរបស់ពលរដ្ឋ ដែលចង់ឃើញគណបក្សកាវក្លៃ និងគណបក្សភឿថៃរួមគ្នាបង្កើតរដ្ឋាភិបាលនោះបានរលាយអស់ ហើយគណបក្សកាវក្លៃទំនងជាត្រូវធ្វើបក្សប្រឆាំង ។ តើពលរដ្ឋទាំងអស់ទទួលយកបានដែរឬទេ ?Thai reformist Pita's PM bid crashes on establishment opposition

លោកបន្តថា ចាប់ពីពេលនេះ យើងត្រូវតស៊ូបន្តទៀតតាមគ្រប់វិធី មិនថាការទៅគោះទ្វារ ឬចុចកណ្តឹងផ្ទះរបស់សមាជិកព្រឹទ្ធសភា ដើម្បីឱ្យពួកគេដឹងខ្លួន និងប្តូរចិត្ត ។ ការតស៊ូនេះមិនមែនជារឿងរបស់គណបក្សកាវក្លៃតែមួយទេ ប៉ុន្តែវាជារឿងរបស់ពលរដ្ឋទាំងអស់ដែលត្រូវចេញមកតស៊ូរួមគ្នា ។ លើសពីនេះ យើងនឹងរួមគ្នាកម្ចាត់នូវអំណាចមើលមិនឃើញផងដែរ ។ សូមអញ្ជើញបងប្អូនពលរដ្ឋគ្រប់គ្នាស្លៀកពាក់ឈុតពណ៌ខ្មៅដើម្បីកាន់ទុក្ខ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ។

រីឯលោក Rattaphoom Lertphaichit លើកឡើងថា សូមផ្តល់កម្លាំងចិត្តដល់គណបក្សនយោបាយចំនួន៨ ត្រូវចាប់ដៃគ្នាឱ្យណែន និងជជែកដោយបើកចំហ ហើយត្រូវគិតថា អ្វីដែលលោកអ្នកបានធ្វើនោះ គឺពលរដ្ឋជាអ្នកទទួលបានប្រយោជន៍ ព្រោះពលរដ្ឋបានរងទុក្ខវេទនាអស់រយៈពេល៨ឆ្នាំហើយ និងចង់ឃើញពន្លឺ ។Thai reformist faces second uphill battle in bid to become PM

ចំណែកលោក Yingcheep Atchanon លើកឡើងថា លោក Pita Limjaroenrat បានកាន់តំណែងជាសមាជិកសភាតាំងពីឆ្នាំ២០១៩ មកម៉្លេះ បើលោកខ្វះគុណសម្បត្តិ គួរតែខ្វះតាំងពីយូរមកហើយ ។ ម្យ៉ាងទៀត កាលពីខែមេសា ឆ្នាំ២០២៣ លោក Pita Limjaroenrat បានដាក់ពាក្យចូលរួមក្នុងការបោះឆ្នោត ហើយគេត្រូវត្រួតពិនិត្យគុណសម្បត្តិ ដូច្នេះ បើលោកខ្វះគុណសម្បត្តិ គួរតែបញ្ជាក់នៅពេលនោះ ៕ ប្រភព ៖ Thairath

ទីតាំងនិងពេលវេលា របស់រថយន្តក្រុងជិះទៅស្រុកកំណើតឥតគិតថ្លៃ ដើម្បីទៅចូលរួមបោះឆ្នោត

0

អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសជូនដំណឹងដល់បងប្អូនកម្មករ-និយោជិត និង ប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា៖” ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនកម្មករ-និយោជិត និង ប្រជាពលរដ្ឋទៅស្រុកកំណើត នៅថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងការផ្តល់សេវាដឹកជញ្ជូនសាធារណៈប្រចាំថ្ងៃជូនបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងចំនួន ៤៣០គ្រឿងសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយចេញដំណើរពីរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ និងធ្វើដំណើរត្រឡប់ពីខេត្តមករាជធានីភ្នំពេញវិញ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ និងមិនប្រកាន់និន្នាការនយោបាយណាមួយឡើយ។

  • សម្រាប់សេវាស្ពឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ប្រើប្រាស់រថយន្តក្រុងចំនួន ៨០គ្រឿង
  • សម្រាប់សេវាដឹកជពាំនបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត និងពីបណ្តាខេត្តត្រឡប់មករាជធានីភ្នំពេញវិញប្រើប្រាស់រថយន្តក្រុងចំនួន ៣៥០គ្រឿង ដែលមានគោលដៅ ទីតាំងដូចខាងក្រោម៖

ទំនងកៀកថ្ងៃពិសេស! គូស្នេហ៍តារាចម្រៀង អ៊ីវ៉ា បង្ហោះសារមានតួនាទីច្រើនជាមួយគូជីវិត

0

មាត់ចេះតែប្រកែកក្តី តែការពិតនៅតែមិនអាចលាក់បាំងបានរហូតនោះស្នេហា Private របស់តារាចម្រៀង អ៊ីវ៉ា និងលោកលី សេងហួរ ម្ចាស់ក្លិបបាល់ទាត់សៀមរាម យូណាយធីត កាន់តែបើកចំហ ខណៈម្ចាស់ក្លិបរូបនេះបានបង្ហោះរូបភាពនិងសារយ៉ាងមានអត្ថន័យចំពោះតារាចម្រៀង អ៊ីវ៉ា ថាលោកមានតួនាទីច្រើនជាមួយគូជីវិតព្រោះដើម្បីឱ្យម្ចាស់ចិត្តលោកសប្បាយចិត្តឱ្យបានច្រើនបើទោះបីជាពេលខ្លះ អ៊ីវ៉ា មិនពេញចិត្តក៏ដោយ។May be an image of 4 people, people playing football, people playing soccer and text that says 'CHIE BANK 8'

កាលពីថ្ងៃទី១៧ កក្កដា តារាចម្រៀងកែវ វាសនា បានបង្ហោះរូបភាពជាមួយកញ្ញា ឃីន ស្រីនាថ ហៅ អ៊ីវ៉ា ដោយព្រលយពាក្យថានាងជិតមានស្វាមីហើយតែតារាចម្រៀងស្រីរូបនេះព្យាយាមបដិសេធ តែអ្នកមួយចំនួនក៏ដឹងដូចគ្នាថាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះមានទំនាក់ទំនងស្នេហាបែប Private ជាមួយលោកលី សេងហួរ រយៈពេល៧ឆ្នាំមកហើយ។May be an image of 1 person

ជាមួយគ្នានេះដែរ ទំនងជាកៀកដល់ថ្ងៃពិសេស ស្រាប់តែនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ នៅលើបណ្តាញសង្គមលោក សេងហួរ ជាម្ចាស់ក្លិបបាល់ទាត់បានបង្ហោះរូបភាពជាមួយ អ៊ីវ៉ា និងបង្ហោះសារយ៉ាងមានន័យដោយលោកមានតួនាទីច្រើនណាស់ចំពោះតារាចម្រៀង អ៊ីវ៉ា។May be an image of 4 people, people playing soccer, people playing football and text

លោកបានសរសេរថា «សួរថាហេតុអ្វីខ្ញុំអាចធ្វើរឿងទាំងអស់នេះបាន…?
– ជាជំនួយការ – អ្នកប្រឹក្សា – ជាAdmin – ជាអ្នកថតរូប
– ជាអ្នកបើកឡាន – ជាអង្គរក្ស – ជាអ្នកចាក់ភ្លេង
– ជាអ្នកបំពេញបំណង – ជាអ្នកធ្វើឱ្យសប្បាយចិត្ត
– ជាចុងភៅ – ជាអ្នកដឹងគ្រប់រឿងទាំងល្អនិងអាក្រក់
– ជាអ្នកឃើញស្នាមញញឹម និងទឹកភ្នែក
– ជាអ្នកផ្តល់យោបល់ – ជាអ្នកស្តាប់ឃ្មុំ(រអ៊ូរ)
– ជាអ្នកទទួលខុសត្រូវ – ជាអ្នកមើលថែទាំ …។-។
ចម្លើយគឺ ព្រួយបារម្ភ មិនចង់ឱ្យនាងពិបាក ហត់នឿយ គិតច្រើន ខាតពេលវេលា ក្តៅស្អុះស្អាប់ មិនសប្បាយចិត្ត អ្វីដែលអាចធ្វើបានខ្ញុំនឹងធ្វើ ទោះការធ្វើនោះត្រូវចិត្តខ្លះ មិនត្រូវចិត្តខ្លះ អន់ចិត្តខ្លះ ខឹងខ្លះ ពិបាកចិត្តខ្លះ មិនសមបំណងខ្លះ យំខ្លះ…។.។ ក៏ដោយតែអ្វីៗសុទ្ធតែជារឿងល្អ ដែលមិនបានក្បត់ មិនកុហក់ មិនលាក់លៀម ធ្វើចេញដោយភាពស្មោះត្រង់…»។May be an image of 2 people and shoes

ទន្ទឹមនឹងការបង្ហោះសារខាងលើនេះមានមិត្តរួមអាជីពសិល្បៈ និងអ្នកគាំទ្រ អ៊ីវ៉ា ជាច្រើនបានចែករំលែកព្រាតនិងសម្តែងក្តីត្រេកអរដល់គូស្នេហ៍មួយគូនេះជាពិសេសកោតសរសើរដល់អ៊ីវ៉ា ដែលជ្រើសបានបុរសល្អជាគូជីវិតបែបនេះ។ ក្នុងនោះដែរតារាចម្រៀង វីរៈនិច្ច ក៏បានចូលរួមអបអរពួកគេផងដែរនិងកុំឱ្យ អ៊ីវ៉ា លាក់ទៀតអី ព្រមទាំងទម្លាយទៀតថាបន្តិចទៀតនឹងចេញរូបភាព Pre wedding ៕

វិធី ៥ យ៉ាងដើម្បីកម្ចាត់ក្លិនមិនល្អក្នុងខ្លួន

0

មនុស្សមួយចំនួន តែងជួបនឹងបញ្ហាក្លិនខ្លួនមិនល្អ ហើយបានប្រើប្រាស់នៅគ្រឿងក្រអូបដើម្បីជួយទប់ស្កាត់ ប៉ុន្តែវាមិនមែនជាវិធីត្រឹមត្រូវក្នុងការលុបបំបាត់ក្លិននោះឡើយ។ ដូច្នេះ ដើម្បីកម្ចាត់ក្លិនមិនល្អក្នុងខ្លួន វិធី ៥ យ៉ាងខាងក្រោមនេះអាចជួយអ្នកបាន៖

១.ឧស្សាហ៍សម្អាតកាយ ៖ ដើម្បីរក្សាអនាម័យក្នុងខ្លួន រឿងដំបូងដែលអ្នកត្រូវធ្វើ គឺឧស្សាហ៍លាងសម្អាតរាងកាយដូចជាតំបន់ផ្សេងៗជាដើម ការលាងសម្អាតតំបន់ឯកជនជាមួយនឹងទឹកក្តៅឧណ្ណៗនៅពេលងូតទឹក និងជូតសម្អាតឱ្យស្ងួតដោយប្រើក្រណាត់ទន់ៗ មួយថ្ងៃ ២ ទៅ ៣ ដង ដើម្បីកាត់បន្ថយញើសដែលបណ្តោលឱ្យមានក្លិនអាក្រក់។Soap VS Body Wash | What Is Better | Be Beautiful India | Be Beautiful India

២.ឧស្សាហ៍ប្តូរខោអាវ៖ ត្រូវប្រាដកថា អ្នកផ្លាស់ប្តូរខោទ្រនាប់ជារៀងរាល់ថ្ងៃ ឬពីរដងក្នុងមួយថ្ងៃប្រសិនបើអ្នកមានអារម្មណ៍ថា ញើសច្រើន។ ការបែកញើសនៅក្នុងតំបន់ឯកជនអាចនាំឱ្យមានការលូតលាស់នៃផ្សិតដែលអាចបណ្តោលឱ្យមានក្លិនអាក្រក់។ ដូចនេះ ការផ្លាស់ប្តូរខោក្នុង ហើយលាងសម្អាតបន្ទាប់ពីការដើរ ឬធ្វើលំហាត់ប្រាណគឺជាកត្តាដ៏ចាំបាច់បំផុតសម្រាប់រាងកាយ។

៣.ទទួលទានទឹកដោះគោ ឬយ៉ាអ៊ួ៖ ទឹកដោះគោ ឬយ៉ាងអួ មានផ្ទុកសារធាតុប្រូបាយអូទិក ដែលអាចជួយបង្កើនការលូតលាស់បាក់តេរីល្អនៅក្នុងតំបន់ឯកជន កម្ចាត់បាក់តេរីអាក្រក់ និងរក្សាកម្រិត pH ធម្មជាតិនៃតំបន់ឯកជន ដូច្នេះក្លិនអាក្រក់នឹងជៀសទៅឆ្ងាយ។What Drinking Milk Every Day Really Does To You - YouTube

៤.ទទួលទានទឹកឱ្យបានច្រើន៖ យ៉ាងហោចណាស់ អ្នកត្រូវទទួលទានទឹក ២ ទៅ ២.៥ លីត្រក្នុងមួយថ្ងៃ ដើម្បីរក្សាតំបន់ឯកជនឱ្យមានសំណើម និងបង្កើតបាក់តេរីល្អដើម្បីបំបាត់ក្លិន។

៥.ទឹកខ្មេះប៉ោម៖ ការលាយទឹកខ្មេះប៉ោម នៅក្នុងទឹកក្តៅឧណ្ណៗ ក៏អាចជួយកាត់បន្ថយបាក់តេរីដែលជាភ្នាក់ងារបង្ករោគបានដែរ ដោយអ្នកគ្រាន់តែលាយទឹកខ្មេះប៉ោមមួយពែងទៅក្នុងអាងទឹក ហើយចុះត្រាំប្រហែលជា ២០នាទី។ ឧស្សាហ៍អនុវត្តបែបនេះ ២ទៅ៣ ដងក្នុងមួយសប្តាហ៍ នោះរាងកាយរបស់អ្នកនឹងលែងមានក្លិនអាក្រក់ទៀតហើយ៕ ប្រភព៖sanook

អត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ផ្លែទទឹម ដែលប្រជាជនជប៉ុននិយមទទួលទាន

0

ផ្លែទទឹមគឺជាផ្លែឈើដែលមានសារធាតុចិញ្ចឹមច្រើនជួយដល់សុខភាព និងអាចកាត់បន្ថយហានិភ័យនៃជំងឺផ្សេងៗបានទៀតផង។ ដូច្នេះហើយខាងក្រោមនេះគឺជា អត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ផ្លែទទឹម ដែលប្រជាជនជប៉ុននិយមទទួលទានជារៀងរាល់ថ្ងៃ៖

១.ការពារជំងឺភ្លេចភ្លាំង៖ នៅក្នុងផ្លែទទឹមមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចពន្យារការវិវត្តនៃជំងឺភ្លេចភ្លាំង និងការពារការចងចាំឱ្យបានល្អទៀតផង។

២.ការពារជំងឺមហារីក៖ យោងតាមការសិក្សាបានឱ្យដឹងថា ផ្លែទទឹមអាចបញ្ឈប់ការលូតលាស់នៃកោសិកាមហារីកប្រូស្តាត ដូចនេះវាអាចជួយការពារជំងឺមហារីកយ៉ាងមានប្រសិទ្ធភាព។How To Seed a Pomegranate the Easy Way | The Kitchn

៣.ប្រឆាំងការរលាក៖ ផ្លែទទឹមគឺមានប្រសិទ្ធភាពបំផុតក្នុងការប្រឆាំងការរលាក ព្រោះផ្លែទទឹមមានសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនដែលអាចជួយបន្ថយការរលាកក្នុងរាងកាយ និងការពារអាការៈ oxidative stress។

៤.ការពារជំងឺបេះដូង៖ យោងតាមការសិក្សាបានបង្ហាញថាទឹកទទឹមជួយដល់ចរន្តឈាម និងរក្សាសរសៃអាកទែមិនឱ្យរឹង និងក្រាស់ មិនត្រឹមតែប៉ុណ្ណោះវាក៏បន្ថយការកើនឡើងនៃកូលេស្តេរ៉ុលក្នុងសរសៃឈាមបេះដូងផងដែរ។ ដូចនេះ ទឹកទទឹមមានប្រយោជន៍ខ្លាំងណាស់ចំពោះសុខភាពបេះដូង និងបញ្ចុះសម្ពាធឈាមប្រសិនជាផឹករាល់ថ្ងៃ។How to cut a pomegranate and make pomegranate juice - Alphafoodie

៥.ប្រឆាំងនឹងវីរុស៖ ដោយសារទឹកទទឹមមានវីតាមីន C និង E ដែលជួយដល់ប្រព័ន្ធភាពស៊ាំ ដូចនេះវាអាចការពារជំងឺបង្កដោយមេរោគផ្សេងៗ។ ក្នុងការពិសោធន៍ផ្លែទទឹមអាចប្រឆាំងបាក់តេរី និងប្រឆាំងវីរុសបាន។

៦.ជួយដល់ការហាត់ប្រាណ៖ ក្រៅពីទឹកផ្លែឈើ ទឹកទទឹមក៏ជាភេសជ្ជៈជួយដល់ការហាត់ប្រាណកាន់តែប្រសើរឡើង ដោយទឹកទទឹមអាចជួយកាត់បន្ថយអាការៈឈឺចាប់ និងធ្វើឱ្យមានកម្លាំងឡើងវិញ៕ ប្រភព៖sanook

តើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នឹងបិទបញ្ចប់នៅថ្ងៃណា?

0

យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣​បានប្រព្រឹត្តទៅអស់រយៈពេល២សប្តាហ៍ជាងមកហើយ​ ដោយខណៈបក្សទាំង១៨ បានធ្វើការឃោសនាបោះឆ្នោត ស្របតាមច្បាប់របស់គ.ជ.ប។

ក្រោយធ្វើការឃោសនាបោះឆ្នោតប្រមាណជា២សប្តាហ៍ជាងមក នៅថ្ងៃទី២១ ខែកក្កដា ខាងមុខនេះ  គឺជាថ្ងៃចុងក្រោយនេះយុទ្ធនាការឃោសនា ដែលគ.ជ.ប អនុញ្ញាតឱ្យត្រឹមថ្ងៃទី២១ ខែកក្កដា វេលាម៉ោងដល់៩យប់តែប៉ុណ្ណោះ។

ទន្ទឹមគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ របស់គណបក្សនយោបាយនានាដែលបានស្នើសុំទៅគណៈកម្មការរៀបចំការ បោះឆ្នោតរាជធានីភ្នំពេញ ដើម្បីធ្វើការជួបជុំសមាជិក សមាជិកា និងដង្ហែក្បួនឃោសនារកសម្លេងឆ្នោតក្នុង រាជធានីភ្នំពេញ ក្នុងនោះមានគណបក្សចំនួន០៣ ក្នុងចំណោមគណបក្សទាំង១៨ ដែលមានសកម្មភាព ដូចខាងក្រោម៖May be an image of textMay be an image of textMay be an illustration of text

តុលាការបារាំងកាត់ទោសមនុស្សជាង៧០០នាក់ឱ្យជា.ប់ពន្ធនា.គារ

0

ប្រទេសបារាំង ៖ កាលពីថ្ងៃទី១៩ ខែកក្កដា កន្លងមក ក្រសួងមហាផ្ទៃបារាំងបានប្រកាសថា មានមនុស្សជាង៧០០នាក់ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ ។ តុលាការបានចោទប្រកាន់ពួកគេពីបទបង្កចលាចលនៅទូទាំងប្រទេសបារាំង កាលពីចុងខែមិថុនា ឆ្នាំ២០២៣ ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Eric Dupond-Moretti បានថ្លែងទៅកាន់ស្ថានីយវិទ្យុក្នុងប្រទេសថា វាចាំបាច់ណាស់ដែលអាជ្ញាធរត្រូវចាត់វិធានការប្រឆាំងដាច់ខាតនឹងការប្រើអំពើហិង្សា និងជាប្រព័ន្ធផងដែរ ពីព្រោះការរៀបចំសណ្តាប់ធ្នាប់នៅក្នុងប្រទេសបារាំង គឺជារឿងសំខាន់ ។More than 700 sentenced to prison over French riots: minister | The Daily  Star

តុលាការបានកាត់ទោសក្រុមបង្កចលាចលសរុបចំនួន១.២៧៨នាក់ ក្នុងនោះ៩៥% ត្រូវបានតុលាការកាត់ទោសពាក់ព័ន្ធនឹងបទចោទប្រកាន់ផ្សេងៗដូចជា បំផ្លាញទ្រព្យសម្បត្តិសាធារណៈ រហូតដល់វាយតប់មន្ត្រីប៉ូលិសជាដើម ។ តុលាការបានកាត់ទោសមនុស្សជាង៧០០នាក់ឱ្យជាប់ពន្ធនាគារ ក្នុងនោះគេបានចាប់ខ្លួនមនុស្ស៦០០នាក់ទៅដាក់ពន្ធនាគាររួចហើយ ។ គេសង្កេតឃើញថា ការបង្កចលាចលនេះធ្ងន់ធ្ងរជាងកាលពីឆ្នាំ២០០៥ ទៅទៀត ខណៈកាលពីឆ្នាំ២០០៥ មានអ្នកជាប់ពន្ធនាគារប្រមាណ៤០០នាក់ ។More than 700 sentenced to prison over French riots: minister

ការបង្កចលាចលលើកចុងក្រោយនៅប្រទេសបារាំង មានមនុស្សជាង៣.៧០០នាក់ត្រូវបានគេចាប់ខ្លួន ក្នុងនោះមានយុវជនអាយុត្រឹម១៧ឆ្នាំផងដែរ ហើយគេបានបញ្ជូនយុវជនដែលប្រព្រឹត្តខុសទៅកាន់តុលាការយុវជន ។ ចំពោះមូលហេតុនាំឱ្យមានការប្រើហិង្សានេះ ដោយសារប៉ូលិសបានបា.ញ់យុវជនម្នាក់ជនជាតិអាល់ហ្សេរី មានអាយុ១៧ឆ្នាំ បណ្តាលឱ្យស្លា.ប់កាលពីថ្ងៃទី១៧ ខែមិថុនា កន្លងមក ។ ប៉ូលិសនិយាយថា បានហៅយុវជនខាងលើឱ្យចតរថយន្ត ដើម្បីត្រួតពិនិត្យក្នុងតំបន់ Nanterre នៅភាគខាងលិចទីក្រុងប៉ារីស ។More than 700 sentenced to prison over French riots

ចាប់ពីពេលនោះមក ក៏មានការធ្វើបាតុកម្មជាប់ៗគ្នាចំនួន៤យប់ ហើយអាជ្ញាធរបានបញ្ជូនភ្នាក់ងារសន្តិសុខរហូតដល់៤៥.០០០នាក់ រួមទាំងប្រើប្រាស់រថពាសដែកផងដែរ ដើម្បីចេញល្បាតនៅតាមកន្លែងប្រើហិង្សានានា រហូតអាចគ្រប់គ្រងស្ថានការណ៍បាន ៕France Riots Over Police Shooting Escalate in Worst Night of Violence Yet ប្រភព ៖ TNN World

ពាក្យសម្តីចំប៉ីខ្មៅ «មានលុយប៉ុន្មានលានដុល្លារចង់ដើរក្តី» មហាជនរិះគន់ដូចព្យុះថាសម្តីមិនសមអ្នករៀនច្បាប់

0

ក្រោយពីបោះសម្តីថា «មានលុយប៉ុន្មានលានដុល្លារចង់ដើរក្តី» លោក យិន ហេង ហៅចំប៉ីខ្មៅ រងនូវពាក្យរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនអ្នកលេងបណ្តាញសង្គមហ្វេកប៊ុក ដោយពួកគេបានលើកឡើងថា សម្តីរបស់ចំប៉ីខ្មៅមិនសមជាអ្នករៀនច្បាប់សោះ ឆ្លើយភ្លាវមិនមានសីលធម៌នៅក្នុងខ្លួន។

នៅថ្ងៃទី១៩ ខែកក្កដា ចំប៉ីខ្មៅ បានបង្ហោះរូបភាពមួយសន្លឹកដែលជាសារឆ្លើយឆ្លងគ្នានៅលើហ្វេកប៊ុកដោយមានបុគ្គលម្នាក់បានឆាតសួរ ចំប៉ីខ្មៅថា «បងខ្ញុំចង់សួររឿងមួយបានអត់បង គេដើរនិយាយមិនល្អពីយើង យើងអាចមានសិទ្ធិប្ដឹងបានអត់បង?»។ ចំប៉ីខ្មៅបានតបវិញថា «ធ្វើខ្លួនឱ្យល្អគេលែងនិយាយដើមហើយ ហើយមានប៉ុន្មានលានដុល្លារក្នុងខ្លួនហ្នឹងចង់ដើរក្តី ?»។

ពាក្យសម្តីរបស់ ចំប៉ីខ្មៅ «មានប៉ុន្មានលានដុល្លារក្នុងខ្លួនហ្នឹងចង់ដើរក្តី ?» នេះបានធ្វើឱ្យមានការរិះគន់លោកយ៉ាងខ្លាំង។ អ្នកលេងបណ្តាញសង្គមបានសរសេរថា «សម្ដីដូចគ្មានសីលធម៌ គេសួរបែបស្រួលបួលឆ្លើយទៅគេមិនទំនង, The រៀនច្បាប់ but ខ្វះសីលធម៌ , ចឹងឱ្យតែបុគ្គលត្រូវគេនិយាយដើមសុទ្ធតែមិនល្អមែន? បាននិយាយឆ្លើយបែបនិងទៅគាត់?ហើយអ្នកដែលនិយាយពីគេសុទ្ធតែត្រូវទាំងអស់មែន? ,គួរតែចែករំលែកទៅបងគ្រាន់តែផ្តល់យោបល់ ឬចំណេះតិចតួចគាត់ប្រហែលទាល់ហើយ មិនចេះទើបគាត់សួរបងណាមួយគាត់ឃើញបងចេះច្បាប់ផង ពេលខ្លះអំពើល្អដែលបងធ្លាប់ធ្វើល្អដាក់គេច្បាស់ជាគេចងចាំបង»។May be an image of fire and text

អ្នកផ្សេងទៀតបានលើកឡើងទៀតថា «មិនប្រាកដថាមនុស្សដែលត្រូវគេនិយាយដើមសុទ្ធតែធ្វើខ្លួនមិនល្អនោះទេបង ចឹងអ្នកនិយាយពីគេដឹងតែត្រូវមែន សួរឡើងសុទ្ធមានលុយប៉ុន្មានចង់ដើររឿងក្តីដូចបែបមើលងាយគេម៉េសបងនឹងមែនសម្តីអ្នករៀន ?, មិច idolឆ្លើយភ្លាវម៉េស ,យូរៗទៅកាន់តែភ្លាវម៉ងចេះឆ្លើយភ្លើចឹងកើត»។May be an image of 1 person, child, smiling, tree and grass

ក្រៅពីអ្នកលេងបណ្តាញសង្គមដែលរិះគន់ ចំប៉ីខ្មៅ នោះមានអ្នកដែលយល់ដឹងផ្នែកច្បាប់ដែលមានគណនី Morno Morano បានចែករំលែកដែរថា «ខ្ញុំជាបេក្ខជនបណ្ឌិតច្បាប់ម្នាក់ និងមានបទពិសោធន៍ជំនួយការមេធាវី៤ឆ្នាំ ប៉ុន្តែខ្ញុំតែងតែមើលទៅលើឃើញ សិស្សមេធាវី សិស្សចៅក្រម សិស្សព្រះរាជអាជ្ញា ក្រឡាបញ្ជី សិស្សអាជ្ញាសាលា គេមិនដែលអំនួតលើបណ្តាញសង្គមសោះ។May be an image of 1 person បទល្មើសនេះអាចប្តឹងបាន យោងតាមមាត្រា៣១១នៃក្រមព្រហ្មទណ្ឌ“បទប្តឹងបរិហារបង្កាច់កេរ្ត៍” មាត្រា៣១២ ដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី១សែនទៅ២លានរៀល។ បណ្តឹងអាជ្ញាបទល្មើសនេះផុតអាជ្ញាយុកាលក្នុងរយៈពេល១ឆ្នាំ។ ខ្ញុំរីករាយនិងប្រឹក្សាផ្នែកច្បាប់ បើរឿងខ្លះគួរគឺគួរ រឿងខ្លះប្តឹងមិនចំណេញ កុំខាតពេល។ គ្នាមិនចេះច្បាប់ រឿងល្មមៗឱ្យតែឮថាគេប្តឹងភ័យណាស់ ទាំងបទល្មើសខ្លះមិនតម្រូវឱ្យទទួលទណ្ឌកម្មព្រហ្មទណ្ឌ។ ដូច្នេះមានតែយើងអ្នកចេះនឹងហើយជួយណែនាំផ្លូវ»៕

ជី ដេវីត ថា ៨០%ជាមិត្ត ២០%ជាសត្រូវក្នុងការប្រកួតប្រជែងជើងខ្លាំងលើវិស័យចម្រៀងរ៉េប

0

ក្នុងជំនួបអ្នកគាំទ្ររបស់តារាចម្រៀង ជី ដេវីត នាពេលកន្លងមកនេះលោកបាននិយាយថានៅពេលប៉ះដៃគូប្រកួតប្រជែងជាជើងខ្លាំងលើវិស័យរ៉េប និងដើម្បីរក្សាប្រជាប្រិយភាពរបស់ខ្លួនគឺចាត់ទុកគូប្រជែងជើងខ្លាំងរូបនោះជាមិត្ត៨០%ហើយ២០%ជាសត្រូវប៉ុណ្ណោះ។May be an image of 1 person

ដ្បិតជាតារាចម្រៀងឯករាជ្យមិនពឹងផលិតកម្មជ្រកកោនដូចមុនតែតារាចម្រៀង ជី ដេវីត នៅតែឈរជើងយ៉ាងរឹងមាំក្នុងវិស័យសិល្បៈជាតារាជើងខ្លាំងមួយរូបនៅកម្ពុជាដែលអាចបញ្ជាក់បានថា ភាពល្បីល្បាញរបស់គេដល់សព្វថ្ងៃនេះគឺដោយសារតែសមត្ថភាពរបស់ខ្លួនពិតប្រាកដ។ យ៉ាងណាមិញ ទន្ទឹមនឹងទទួលបានការគាំទ្រពីសំណាក់មហាជនយ៉ាងខ្លាំងក្លានោះ ជី ដេវីត ក៏រងនូវការរិះគន់ ព័ត៌មានអាស្រូវជាច្រើននៅលើវិថីនេះដូចគ្នា។

នាពេលបច្ចុប្បន្ននេះគេសង្កេតឃើញថា តារាចម្រៀងមានច្រើននៅក្នុងប្រទេសកម្ពុជាដែលទាមទារឱ្យពួកគេត្រូវមានអ្វីដែលថ្មី ខ្លាំង និងល្អ សម្រាប់អ្នកគាំទ្ររបស់ខ្លួនមិនដូច្នេះទេពិបាកនឹងរក្សាលំនឹងលើអាជីពនេះណាស់។ ជាមួយគ្នានេះដែរ ក្នុងកម្មវិធីជំនួបអ្នកគាំទ្ររបស់តារាចម្រៀង ជី ដេវីត កាលពីកន្លងមកថ្មីៗនេះ ជី ដេវីត បានផ្តល់ចម្លើយយ៉ាងល្អសម្រាប់អ្នកគាំទ្ររបស់ខ្លួនជុំវិញរក្សាប្រជាប្រិយភាពពេលប៉ះជើងខ្លាំងក្នុងវិស័យរ៉េបផងដែរ។May be an image of 6 people and bangs

ជី ដេវីត ថាខ្លួនមិនផ្តោតលើការប្រកួតប្រជែងទាំងស្រុងនោះទេ ពោលមិនចាត់ទុកជាសត្រូវ១០០%ឡើយព្រោះពេលណាឱ្យនាមគេជាសត្រូវ១០០%ពេលមានឱកាសសម្លាប់គេចោលមិនខានដែលមានន័យថាបំបាក់ប្រជាប្រិយភាពតែម្តង។ ប៉ុន្តែមិនដូច្នេះទេ នៅពេលប៉ះជើងខ្លាំងលោកចាត់ទុកគេជាសត្រូវ២០% ប៉ុណ្ណោះ ហើយមិត្តភក្តិ៨០% ដោយផ្នែកលើទសពិធរាជធម៌ តែលោកមិនប្រាកដទេថាខ្លួនមិនសម្លាប់គេ តែគេអាចសម្លាប់វិញឬអត់គឺអាស្រ័យលើពេលវេលាជាក់ស្តែង។

ម្ចាស់បទ «មហានគរ» រូបនេះបន្តថា ចំណុចមួយទៀតបើចាត់ទុកគេជាមិត្តភក្តិទោះមិត្តភក្តិនោះក្បត់យើងយ៉ាងណាតែក៏មិនដល់ថ្នាក់សម្លាប់ដែរ យ៉ាងច្រើនអាចថាធ្វើជាមនុស្សមិនស្គាល់គ្នា តែបើជាសត្រូវនោះពេលមានឱកាសពិតជាសម្លាប់មិនខាន។ ជាមួយគ្នានេះដែរ ជី ដេវីត ក៏បានលើកឡើងថាកុំមើលគេក្នុងផ្លូវអវិជ្ជមានច្រើនពេកព្រោះកាលណាយើងគិតបែបនេះច្បាស់ជាលទ្ធផលបែបនោះ ប៉ុន្តែប្រសិនជាគិតភាពវិជ្ជមានប្រាកដជាចេញផ្លូវល្អមិនខាន។May be a black-and-white image of 1 person and crowd

ក្រោយពីស្តាប់ការរៀបរាប់របស់ តារាចម្រៀង ជី ដេវីត រួចហើយអ្នកគាំទ្រជាច្រើនពេញចិត្តយ៉ាងខ្លាំងចំពោះចម្លើយនេះដែលអាយដលរបស់ពួកគេតែងតែមានភាពវិជ្ជមានក្នុងចិត្តជានិច្ចបើទោះជាប្រឈមបញ្ហាច្រើនក៏ដោយនៅលើវិថីសិល្បៈនេះ៕