សាសនាគឺជាប្រព័ន្ធនៃជំនឿ និងការគោរពប្រតិបត្តិដែលមានឥទ្ធិពលលើរបៀបដែលមនុស្សម្នាក់ៗគិត ទស្សនៈ និងអន្តរកម្មជាមួយពិភពលោក។ ទោះបីជាមនុស្សគ្រប់ជាតិសាសន៍លើលោកយើងនេះ រស់នៅលើផែនដីតែមួយក៏ដោយ ក៏ជំនឿរបស់ពួកគេមិនដូចគ្នាទេ ដោយអាស្រ័យទៅតាមបរិបទ និងទីកន្លែងដែលពួកគេរស់នៅ។ ដូច្នេះហើយតើអ្នកដឹងទេ? សាសនាណាខ្លះដែលមានអ្នកគោរពប្រតិបត្តិច្រើនបំផុតនៅលើពិភពលោក?
១.សាសនាគ្រិស្ត៖ គ្រិស្ត គឺជាសាសនាដ៏ធំបំផុតលំដាប់ទី១ ក្នុងពិភពលោក ដែលកើតមានទ្បើងប្រហែលជា ២០០០ឆ្នាំមុន ក្នុងប្រទេសអ៊ីស្រាអែលនាពេលបច្ចុប្បន្ន។ សាសនានេះ មានអ្នកប្រតិបត្តិតាមចំនួន ២.៤ ពាន់លាននាក់ ស្មើនឹង ២៩ ភាគរយ នៃចំនួនប្រជាជនសរុបក្នុងពិភពលោក។
២.សាសនាឥស្លាម៖ អ៊ីស្លាម គឺជាសាសនាលំដាប់ទី២ ដែលមានអ្នកជឿច្រើនបំផុតក្នុងពិភពលោក។ សាសនាអ៊ីស្លាម បានកើតមានទ្បើងប្រហែលជា ១៤០០ឆ្នាំមុន ក្នុងប្រទេសអារ៉ាប៊ីសាអូឌីតនាពេលបច្ចុប្បន្ន ហើយសាសនានេះ មានអ្នកប្រតិបត្តិតាមចំនួន ១.៩ ពាន់លាននាក់ ស្មើនឹង ២៤ ភាគរយ នៃចំនួនប្រជាជនសរុបក្នុងពិភពលោក។
៣.សាសនាហិណ្ឌូ៖ ហិណ្ឌូ គឺជាសាសនាមួយដែលត្រូវបានគេចាត់ទុកថាជាសាសនាដ៏មានវ័យចំណាស់បំផុតក្នុងពិភពលោក ដែលពុំមាននរណាម្នាក់បានដឹងអំពីប្រវត្តិនៃការចាប់ផ្ដើមរបស់សាសនានេះទេ។ សាសនាហិណ្ឌូ មានអ្នកប្រតិបត្តិតាមចំនួន ១.២ ពាន់លាននាក់ ស្មើនឹង ១៥.៤ ភាគរយនៃចំនួនប្រជាជនសរុបក្នុងពិភពលោក។
៤.សាសនាព្រះពុទ្ធ៖ ពុទ្ធសាសនា បានកើតមានទ្បើងប្រហែលជា ២៥០០ឆ្នាំមុន ក្នុងប្រទេសឥណ្ឌា។ បច្ចុប្បន្ន សាសនានេះមានអ្នកប្រតិបត្តិតាមចំនួន ៥០៧ លាននាក់ ស្មើនឹង ៦ ភាគរយ នៃចំនួនប្រជាជនសរុបក្នុងពិភពលោក។
រីឯសាសនាផ្សេងទៀតមានអ្នកគោរព ៤៣០ លាននាក់ នឹង ៤ ភាគរយ នៃចំនួនប្រជាជនសរុបក្នុងពិភពលោក។ ចំណែកអ្នកដែលគ្មានសាសនាវិញមានចំនួន ១.២ លាននាក់៕










