Home Blog Page 1578

១១ វិធីដើម្បីគ្រប់គ្រង “ជំងឺទឹកនោមផ្អែម”

0

ជាទូទៅ ដោយសារតែបែបបទរស់នៅប្រចាំថ្ងៃរបស់យើងមិនសូវសកម្ម ក៏ដូចជាការទទួលទានមិនបានត្រឹមត្រូវផងនោះសុខភាពរបស់យើងកំពុងតែប្រឈមនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។ ប្រសិនបើយើងចង់ការពារខ្លួនពីជំងឺទឹកនោមផ្អែម យើងត្រូវតែយកចិត្តទុកដាក់ចំពោះការថែទាំសុខភាពឱ្យបានដិតដល់។ ដូច្នេះហើយខាងក្រោមនេះគឺជាវិធីងាយៗ ១១ យ៉ាងដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែម៖Hermina Hospitals | danger of diabetes mellitus

១.ញ៉ាំអង្ករដែលមានជាតិសរសៃខ្ពស់ ដូចជាអង្ករសំរូប ។
២.បរិភោគសាច់ដែលមានជាតិខ្លាញ់ទាប ឬគ្មានខ្លាញ់ ដូចជា សាច់ត្រី ស៊ុតស តៅហ៊ូ ។
៣.ក្នុងអាហារនីមួយៗ អ្នកគួរតែញ៉ាំបន្លែស្ងោរ ឬបន្លែស្លឹកបៃតង ឱ្យបានច្រើន។
៤.ជៀសវាងពោត ដំឡូងបារាំង ល្ពៅ និងផ្លែឈើកែច្នៃគ្រប់ប្រភេទ ដោយសារបរិមាណម្សៅខ្ពស់។
៥.ជៀសវាងបង្អែម តែ កាហ្វេ និងភេសជ្ជៈប៉ូវកម្លាំងផ្សេងៗ។
៦.ជៀសវាងបារី និងគ្រឿងស្រវឹង។
៧.ទទួលទានផ្លែឈើស្រស់ៗឱ្យបានច្រើន ដូចជា ចេក ប៉ោម ក្រូចថ្លុង និងផ្លែប៊ឺ…។
៨.ផឹកទឹកដោះគោធម្មតា ឬយ៉ាអ៊ួ ១-២ កែវក្នុងមួយថ្ងៃ។
៩.ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ និងសម្រាកឱ្យបានគ្រប់គ្រាន់។
១០.ផឹកទឹកឱ្យបានច្រើន ១.៥-២ លីត្រក្នុងមួយថ្ងៃ។
១១.បន្ដចាក់វាក់សាំង ដើម្បីការពារជំងឺផ្សេងៗ៕Can Type 2 Diabetes Be Reversed? | Joslin Diabetes Center ប្រភព៖sanook

ហ្វេនរំភើបចិត្ត! ក្រោយឃើញលោក ហួរ ឡាវី និង ជី ដេវីត ក្នុងរូបតែមួយទំនងមានអ្វីថ្មីសម្រាប់វិស័យតន្រ្តីកម្ពុជា

0

ហ្វេនៗរំភើបចិត្តមិនតិចនោះទេក្រោយពីឃើញរូបភាពរបស់តារាចម្រៀងជើងចាស់សំឡេងស្អកលោក ហួរ ឡាវី ឪពុកបង្កើតតារាចម្រៀង វី ឌីណែត និងតារាចម្រៀង ជី ដេវីត ស្ថិតក្នុងបន្ទប់ថតសំឡេង។ ឃើញរូបភាពបែបនេះហ្វេនៗកំពុងជជែកគ្នាយ៉ាងច្រើនដឹងតែតារាចម្រៀងល្បីឈ្មោះទាំងពីររូបនេះមានអ្វីថ្មីសម្រាប់អ្នកគាំទ្រហើយនិងចង់ឱ្យ ជី ដេវីត ទម្លាក់បទឆាប់ៗផងដែរ។May be an image of 1 person

លោក ហួរ ឡាវី គឺជាតារាចម្រៀងជើងចាស់ល្បីឈ្មោះមួយរូបទោះបីជាលោកមានវ័យជ្រេ៧៧ឆ្នាំហើយតែលោកនៅតែមានរូបសង្ហា និងបំរើវិស័យសិល្បៈដដែលដោយសារឆន្ទះមោះមុតក្តីស្រលាញ់កើតចេញពីបេះដូងពិតប្រាកដលើវិស័យចម្រៀងរបស់លោក។ តារាចម្រៀងសំឡេងស្អករូបនេះត្រូវបានមហាជនស្គាល់តាមរយៈបទចម្រៀងល្បីៗដូចជា «អាណែតមាសបង» «ឱ្យបងសុំស្រលាញ់ផង» និងបទ «សែនអាល័យ» ជាដើម។

កេរ្តិ៍ឈ្មោះរបស់លោកនៅតែល្បីសុះសាយនឹងទទួលបានការគោរពស្រលាញ់ពីតារាចម្រៀងស្រករក្រោយជាច្រើន។ មិនត្រឹមតែលោកអាចសាងឈ្មោះល្បីល្បាញក្នុងអាជីពសិល្បៈប៉ុណ្ណោះទេ តែលោក ហួរ ឡាវី ក៏មានកូនស្រីម្នាក់ដែលជាតារាចម្រៀងល្បីឈ្មោះដូចគ្នានោះគឺកញ្ញា វី ឌីណែត ដែលជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាសដែលមានសំឡេងស្រែកខ្ពស់មិនខុសពីឪពុកនោះទេខណៈនាងក៏ជាម្ចាស់ពានមួយរូបក្នុងការប្រកួត I am a Singer Cambodia រដូវកាលទី២ផងដែរ។

អ្វីដែលកាន់តែធ្វើឱ្យមហាជនជាហ្វេនៗរបស់តារាចម្រៀងជើងចាស់លោក ហួរ ឡាវី សប្បាយចិត្តនោះ កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា នេះលោក ជី ដេវីត បានបង្ហោះរូបជាមួយលោក ហួរ ឡាវី ដោយភ្ជាប់ជាមួយសំណេរថា « Me and the Legendary»។ ចំណែកនៅលើ Story វិញក៏បង្ហាញឱ្យឃើញថាតារាចម្រៀងសំឡេងស្អកខាងលើកំពុងតែថតសំឡេងផងដែរ។

ត្រឹមតែដំរួយប៉ុណ្ណេះ តែក៏បានធ្វើឱ្យហ្វេនៗរបស់តារាចម្រៀងទាំងពីររូបបង្ហាញនូវអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងព្រមទាំងចង់ឱ្យទម្លាក់បទឆាប់ៗផងដែរព្រោះចង់ឃើញស្នាដៃថ្មីរបស់ ជី ដេវីត ផងដែរក្នុងការច្រៀងជាមួយរៀមច្បង៕

ក្រុមអាវក្រហមប្រចាំខេត្តប៉ាធុមថានីស្រាយខ្សែនំអន្សម និងលើកទឹកចិត្តគណបក្សភឿថៃ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៥ ខែកក្កដា ក្រុមពលរដ្ឋដែលហៅខ្លួនឯងថា «ប្រព័ន្ធផ្សព្វផ្សាយមហាជនខេត្តប៉ាធុមថានី» បាននាំគ្នាមកដាក់លិខិត និងអានសេចក្តីថ្លែងការណ៍របស់ពួកគេ ដើម្បីបង្ហាញពីគោលជំហររបស់ក្រុមអាវក្រហមដែលផ្តល់កម្លាំងចិត្តដល់គណបក្សភឿថៃ ។ ពួកគេស្នើឱ្យគណបក្សភឿថៃប្រមូលសំឡេងគាំទ្រពីគណបក្សនយោបាយផ្សេងៗ ដែលមិនគាំទ្រការធ្វើវិសោធនកម្មច្បាប់មាត្រា១១២ មករួមគ្នាបង្កើតរដ្ឋាភិបាល ព្រមទាំងគាំទ្របេក្ខជននាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃ ។Thai opposition tops pre-election voting intention poll - EFE Noticias

ក្រុមអាវក្រហមប្រចាំខេត្តប៉ាធុមថានីលើកឡើងថា ការសហការគ្នាបង្កើតរដ្ឋាភិបាលថ្មី គឺដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច និងការប្រកបមុខរបររបស់ពលរដ្ឋឱ្យបានទាន់ពេលវេលា ។ ប្រព័ន្ធផ្សព្វផ្សាយមហាជនដើម្បីប្រជាធិបតេយ្យអាវក្រហមរីករាយគាំទ្រគណបក្សភឿថៃប្រព្រឹត្តនូវទង្វើល្អបំផុត ដើម្បីពលរដ្ឋថៃនៅទូទាំងប្រទេស ។20230721110736-64baa6329afe9addd5e956afjpeg

ជាមួយគ្នានេះ ពួកគេនិយាយថា វាដល់ពេលដែលគណបក្សភឿថៃត្រូវស្រាយខ្សែចំណងនំអន្សមហើយ ដើម្បីពិភាក្សាគ្នាពីកិច្ចព្រមព្រៀង MOU ។ ពួកគេបានយកនំអន្សមមកស្រាយខ្សែចេញ ហើយបំបែកនំអន្សមឱ្យដាច់ពីគ្នា បន្ទាប់មក បកស្លឹកចេកចេញ និងបរិភោគនំបង្ហាញក្រុមអ្នកសារព័ត៌មានថា ប្រទេសថៃត្រូវតែស្រាយខ្សែនំចេញ និងបរិភោគវាដើម្បីក្រពះ ។บ้านเมือง - คณะเสื้อแดงยื่นแถลงการณ์ต่อเพื่อไทย แนะแกะข้าวต้มมัด เร่งจัดตั้งรัฐบาล

ក្រោយមក លោក Anusorn Iamsa-ard សមាជិកសភាមកពីគណបក្សភឿថៃ បានចុះមកទទួលលិខិត និងស្តាប់សេចក្តីថ្លែងការណ៍បញ្ជាក់ថា បច្ចុប្បន្ននេះ គណបក្សនយោបាយចំនួន៨ ស្ថិតក្រោមការចរចាគ្នានៅឡើយ ហើយក្រុមអាវក្រហមក៏បង្ហាញក្តីបារម្ភរបស់ខ្លួនទៅកាន់គណបក្សភឿថៃផងដែរ ទាក់ទងនឹងជីវភាពរស់នៅរបស់ពលរដ្ឋ ៕ ប្រភព ៖ ch3plus

ព្រីន និង Billy សហការគ្នាចេញបទចម្រៀងលាយcoverបទពីដើមលើកដំបូងផ្ទុះការគាំទ្រ

0

អ្នកមួយចំនួនអាចដឹងនិងមិនដឹងថា ព្រីន មិនត្រឹមតែជាតារាសម្តែងប៉ុណ្ណោះទេតែលោកក៏ជាតារាចម្រៀងម្នាក់ដែលមានបទចម្រៀងនៅលើទីផ្សារផងដែរ ជារួមទាំងការសម្តែងនិងច្រៀងតារាប្រុសរូបនេះទៅរួចទាំងអស់។ ថ្មីៗនេះទៀតសោត ព្រីន បានឆាបឆក់បេះដូងអ្នកគាំទ្រតាមរយៈបទចម្រៀងមួយបទមានការសហការជាមួយនិង Billy ផងដែរ។

«អញ្ជើញចូលចុះបើស្រលាញ់» គឺជាបទល្បីមួយបទរបស់តារាចម្រៀងជើងចាស់លោកស្រី សុង សេងហ៊ន ដែលបច្ចុប្បន្ននេះលោកស្រីកំពុងរស់នៅលើទឹកដីសហរដ្ឋអាម៉េរិក។ ដ្បិតតែពេលនេះលោកស្រីមិនបានប្រលូកអាជីពសិល្បៈក្តីប៉ុន្តែកេរ្តិ៍ឈ្មោះលោកស្រីនៅតែល្បីសុះសាយលើអាជីពសិល្បៈជាពិសេសបទរបស់លោកស្រីផ្ទាល់តែម្តង។

តួយ៉ាងនាពេលថ្មីៗនេះតារាសម្តែងព្រីន និង Billy បានសហការផលិតបទ «អញ្ជើញចូលចុះបើស្រលាញ់» លាយជាមួយបារ៉ូថ្មី និងភ្លេងថ្មីបន្ថែមទៀត ជាពិសេសតួស្រីក្នុងបទនេះកាន់តែទាក់ទាញទស្សនិកជន ដោយអ្នកខ្លះបានលើកឡើងថាតួស្រីក្នុងបទនេះស្មានតែជាតួបរទេសតែការពិតជាខ្មែរសោះ។

អ្នកលេងបណ្តាញសង្គមបានលើកឡើងស្រដៀងៗគ្នាថា បទចម្រៀងមួយបទនេះអេមខ្លាំង ទាំងភ្លេង ទាំងប៉ារ៉ូល តួស្រីស្លៀកពាក់ស៊ិចស៊ីតែសមល្មមមិនខ្លាំងពេក អ្នកច្រៀងក៏សង្ហា ទើបធ្វើឱ្យមួយបទនេះមានការចាប់អារម្មណ៍ច្រើនពីស្រទាប់យុវវ័យ។ ទន្ទឹមនឹងការកោតសរសើរនោះអ្នកគាំទ្រខ្លះក៏បង្ហាញការព្រួយបារម្ភចំណុចមួយនោះគឺទាក់ទងទៅនឹងបទម្ចាស់ដើមខ្លាចតារាចម្រៀងទាំងពីររូបនេះមានបញ្ហាដោយប្រការណាមួយ៕

ក្រុមហ៊ុន VinFast នឹងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅអាមេរិក

0

ប្រទេសវៀតណាម ៖ ក្រុមហ៊ុនផលិតរថយន្តរបស់វៀតណាមឈ្មោះ VinFast លើកឡើងថា នៅខែកក្កដា ឆ្នាំ២០២៣ ក្រុមហ៊ុននឹងចាប់ផ្តើមសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅរដ្ឋ North Carolina របស់អាមេរិក ស្មើនឹងទឹកប្រាក់ប្រមាណ៤ពាន់លានដុល្លារអាមេរិក ។ វាជាផ្នែកមួយជំរុញការលក់រថយន្តអគ្គិសនីក្នុងប្រទេសរីកចម្រើនមួយនេះ ។

ក្រុមហ៊ុន VinFast បានប្រកាសពីគម្រោងសាងសង់រោងចក្រនៅអាមេរិក តាំងពីឆ្នាំ២០២២ មកម៉្លេះ ។ ក្រុមហ៊ុនបានដាក់គោលដៅថា នឹងដំណើរការផលិតរថយន្តនៅឆ្នាំ២០២៥ ។ ហេតុនេះ ការសាងសង់រោងចក្រនៅអាមេរិកនៅឆ្នាំ២០២៣ គឺយឺតជាង១ឆ្នាំ ខណៈក្រុមហ៊ុននេះបានប្រកាសតាំងពីឆ្នាំ២០២២ ។VinFast buys land for auto plant for $44M | WRAL TechWire

Thuy Le ជានាយកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន VinFast Auto លើកឡើងថា នៅពេលចាប់ផ្តើមដំណើរការផលិតរថយន្ត រោងចក្រនេះនឹងក្លាយជាកន្លែងផ្គត់ផ្គង់ដ៏សំខាន់សម្រាប់រថយន្តអគ្គិសនីនៅទីផ្សារអាមេរិកខាងជើង ។ ដំណាក់កាលដំបូងនៃគម្រោងនេះ គឺក្រុមហ៊ុននឹងវិនិយោគក្នុងទឹកប្រាក់២ពាន់លានដុល្លារអាមេរិក ហើយរោងចក្រនឹងអាចផលិតរថយន្តបានចំនួន១៥ម៉ឺនគ្រឿងក្នុង១ឆ្នាំ ។Vietnamese Carmaker To Build Electric Vehicles in North Carolina

ក្រុមហ៊ុន VinFast ស្ថិតក្នុងចំណោមក្រុមហ៊ុនដែលទើបចាប់ផ្តើមផលិតរថយន្តអគ្គិសនី ហើយក្រុមហ៊ុននេះត្រូវព្យាយាមដើម្បីទទួលបានអតិថិជន ។ ចំណែកក្រុមហ៊ុននាំមុខគេក្នុងទីផ្សារដូចជា Tesla និង BYD របស់ប្រទេសចិន ក៏បានចូលមកប្រកួតប្រជែងតម្លៃលើទីផ្សារផងដែរ ពីព្រោះតម្រូវការទិញធ្លាក់ចុះក្នុងទីផ្សារធំៗ ។

កាលពីខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុន VinFast បានប្រកាសថា នឹងសុំចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនអាមេរិក តាមរយៈការសហការជាមួយក្រុមហ៊ុន Black Spade Acquisition ក្រោយពីទទួលបានការគាំទ្រថវិកាចំនួន២,៥ពាន់លានដុល្លារអាមេរិកពីស្ថាបនិក និងក្រុមហ៊ុនមេឈ្មោះ Vingroup ដើម្បីជំរុញការលក់នៅទីផ្សារក្រៅប្រទេស ។ ក្រុមហ៊ុនរំពឹងថា នឹងអាចលក់រថយន្តអគ្គិសនីបានចំនួន៥ម៉ឺនគ្រឿងនៅឆ្នាំ២០២៣ ដែលកើនឡើងជិត៧ដង បើធៀបនឹងឆ្នាំ២០២២ ហើយក្រុមហ៊ុននឹងទទួលបានប្រាក់ចំណេញនៅចុងឆ្នាំ២០២៤ ៕ NC-bound VinFast cuts US workforce among other changes | Raleigh News &  Observerប្រភព ៖ AEC connect

ប្រទេសម៉ិកស៊ិកគ្រោងបង្កើតភ្លៀងសិប្បនិម្មិតដើម្បីការពារកម្ដៅថ្ងៃ

0

ម៉ិកស៊ិក៖ យោងតាមប្រភព The Guardian ដែលបានរាយការណ៍កាលពីថ្ងៃទី ២៤ ខែកក្កដាថា ថ្មីៗនេះរដ្ឋាភិបាលម៉ិកស៊ិកនឹងចាប់ផ្តើមគម្រោងភ្លៀងសិប្បនិម្មិតមួយក្នុងក្តីសង្ឃឹមនៃការធ្វើឱ្យប្រសើរឡើងនូវទឹកភ្លៀងចំពេលមានរលកកំដៅជាប្រវត្តិសាស្ត្រ និងគ្រោះរាំងស្ងួតជាច្រើនខែ។ គម្រោងដែលបានចាប់ផ្តើមដំបូងនៅខែកក្កដានេះ តម្រូវឱ្យយន្តហោះហោះចូលទៅក្នុងពពក ដើម្បីបញ្ចេញភាគល្អិតអ៊ីយ៉ូតប្រាក់ ដែលជួយបង្កើតដំណក់ទឹកកាន់តែច្រើន និងបង្កើនទឹកភ្លៀង។Mexico is seeding clouds to make rain — scientists aren't sure it works

គោលបំណងដ៏ធំនៃការបង្កើតភ្លៀងសិប្បនិម្មិតនេះ គឺដើម្បីទប់ទល់នឹងផលប៉ះពាល់នៃគ្រោះរាំងស្ងួតនៅតំបន់ជនបទ និងរួមចំណែកដល់ការបំពេញអាងទឹក។ ទោះជាយ៉ាងណាក៏ដោយ អ្នករូបវិទ្យាពពកកំពូលរបស់ប្រទេសម៉ិកស៊ិកបានសម្តែងការព្រួយបារម្ភអំពីលទ្ធភាពនៃបច្ចេកវិទ្យានេះ។ លោក Fernando García García និង Guillermo Montero Martínez អ្នករូបវិទ្យាពពកពីររូបនៅសកលវិទ្យាល័យជាតិស្វយ័តម៉ិកស៊ិក (Unam) បាននិយាយថា “មិនមានភស្តុតាងបច្ចេកទេសណាមួយដែលបង្ហាញថាទឹកភ្លៀងសិប្បនិម្មិតបង្កើនទឹកភ្លៀងនៅក្នុងតំបន់សេដ្ឋកិច្ចសំខាន់ៗនោះទេ ហើយវាមិនអាចទៅរួចទេក្នុងការដឹងច្បាស់អំពីផលប៉ះពាល់នៅខាងក្រៅតំបន់គោលដៅ”។Cloud seeding initiative in drought-stricken Mexico aims to create rain |  TPR

ទោះបីជារដ្ឋាភិបាលម៉ិកស៊ិកបានអះអាងថាសកម្មភាពទឹកភ្លៀងដែលបង្កើតឡើងដោយមនុស្សនឹងបង្កើនទឹកភ្លៀង ៤០% បើប្រៀបធៀបទៅនឹងការព្យាករណ៍ ប៉ុន្តែអ្នកវិទ្យាសាស្ត្រនិយាយថាការព្យាករណ៍ទឹកភ្លៀងមានភាពប្រែប្រួលខ្លាំង ហើយភស្តុតាងមិនឆ្លុះបញ្ចាំងពីទឹកភ្លៀងសិប្បនិម្មិតដែលទាក់ទងនឹងការកើនឡើងទឹកភ្លៀងនោះទេ។ ដូចនេះ យើងមិនទាន់ដឹងទេថា គម្រោងបង្កើតភ្លៀងសិប្បនិម្មិតរបស់ប្រទេសម៉ិចស៊ិចជោគជ័យ ឬអត់នោះទេ។Mexico swelters as 'atypical' heat wave grips nation | Reuters

បច្ចុប្បន្ន កសិករនៅភាគខាងជើងប្រទេសម៉ិកស៊ិកកំពុងជួបប្រទះនឹងគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ។ កំដៅបានសម្លាប់សត្វពាហនៈ ធ្វើឱ្យតម្លៃសាច់ជ្រូក និងសាច់គោឡើងថ្លៃនៅក្នុងតំបន់ជាច្រើននៃប្រទេស។ ចំនួនសត្វរុយក្នុងព្រៃសើមក៏ងាប់ដែរ ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍។ នៅឯព្រំដែនរវាងសហរដ្ឋអាមេរិក និងម៉ិកស៊ិកក្នុងទីក្រុង Mexicali សីតុណ្ហភាពគឺ ៥០.២ អង្សាសេ ដែលបង្កើតកំណត់ត្រាជាតិ នឹងមានជនជាតិម៉ិកស៊ិកចំនួន ១៦៧ នាក់បានស្លាប់ដោយសារកំដៅផងដែរ៕A Closer Look: Is this rain due to the UAE's cloud seeding programme? ប្រភព៖vnexpress

ពីក្រោយភាពស្រស់ស្អាតនៃសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យ Taj Mahal មានរបងមួយខណ្ឌចែកវណ្ណៈនៅប្រទេសឥណ្ឌា

0

ថាច់ ម៉ាហាល់ (Taj Mahal) គឺជាសំណង់អគារអស្ចារ្យមួយ  នៃស្ថាបត្យកម្មសំណង់ផ្សេងៗទៀតនៅលើពិភពលោក។ វិមាននេះ មានទីតាំងនៅ រដ្ឋ អុិតតា ប្រាដេស ប្រទេសឥណ្ឌា ដែលត្រូវបានសាងសង់នៅឆ្នាំ ១៦៣១ ដោយព្រះចៅអធិរាជ Shah Jahan ដើម្បីឧទ្ទិសក្នុងការចងចាំដល់ភរិយាទី ៣ របស់លោកឈ្មោះ Mumtaz Mahal។Taj Mahal, India

វិមានដ៏ធំស្កឹមស្កៃនេះ មានកម្ពស់ ៧៣ម៉ែត្រ និងទំហំ ១៧ហិចតា ដែលត្រូវបានសាងសង់ដោយមនុស្ស ២២ ០០០មុឺននាក់ និងចំណាយពេលរហូតដល់១៧ឆ្នាំក្នុងការសាងសង់។ ដើមឡើយវិមាននេះ មានកន្លែងតម្កល់ត្បូងពេជ្យជាច្រើន ក៏ប៉ុន្តែ ត្រូវបានលួចយកទៅ ដោយកងទ័ពអង់គ្លេសអំឡុងពេលមានការបះបោរ របស់ប្រជាជនឥណ្ឌា ក្នុងឆ្នាំ១៨៥៧។Either shut Taj Mahal, destroy it or restore it' | Condé Nast Traveller India

រចនាបថនៃការសាងសង់វិញ បានរួមបញ្ចូលគ្នានូវស្ថាបត្យកម្មបែប អ៊ីស្លាម តួកគី និង ឥណ្ឌា នៅក្នុងសំណង់តែមួយ។ អ្វីដែលពិសេសនោះ វិមាននេះនឹងផ្លាស់ប្តូរពណ៌វិមាននៅពេលវេលាខុសគ្នានៃថ្ងៃនីមួយៗ។ នៅពេលព្រឹកពណ៌ស និង នៅពេលល្ងាចពណ៌មាស ខណៈនៅពេលយប់វិមាននេះត្រូវបានបំភ្លឺដោយពន្លឺព្រះច័ន្ទដ៏ស្រស់ត្រកាល។

ក៏ប៉ុន្តែនៅពីក្រោយភាពស្រស់ស្អាតទាំងនេះ យើងក្រលេកឃើញថាមានរបងមួយបានព័ទ្ធជុំវិញ វិមាននេះ ដែលឆ្លុះបញ្ចាំងពីភាពក្រីក្រ និងការប្រកាន់វណ្ណៈនៅប្រទេសឥណ្ឌា។

របងនេះត្រូវបានគេសាងសង់ឡើង ចាប់តាំងពីការសាងសង់វិមាននេះមកម្ល៉េះ ដោយកាលនោះអង់គ្លេសជាអ្នកគ្រប់គ្រងប្រទេសឥណ្ឌា ដោយពួកគេមិនចង់ឱ្យជនមានវណៈទាបចូលមកទស្សនាវិមានដ៏អស្ចារ្យនេះ៕
A view of the Taj Mahal that you do not usually see. The contrast between  decadence and poverty separated by one wall. - Awesome | Taj mahal, Taj  mahal india, Aerial view

ប្រភព៖ Wikipedia

ក្រុមហ៊ុន Adidas បង្ខំចិត្តលក់ស្បែកជើងម៉ាក Yeezy បន្តទៀត

0

ក្រុមហ៊ុន Adidas បានបង្ខំចិត្តលក់ស្បែកជើងម៉ាក Yeezy បន្តទៀត ដោយសារក្រុមហ៊ុនទទួលបានការបញ្ជាទិញស្បែកជើងប្រភេទនេះច្រើនពីអតិថិជន គឺស្មើនឹងទឹកប្រាក់ប្រមាណ៥០៨លានអឺរ៉ូ ហើយការបញ្ជាទិញនេះខ្ពស់ជាងក្រុមហ៊ុនរំពឹងទុកទៅទៀត ។ តម្រូវការខ្ពស់បានធ្វើឱ្យក្រុមហ៊ុន Adidas មានចំនួនលក់ស្បែកជើងកើនឡើង និងគ្មានសល់ស្បែកជើងរាប់លានគូនៅក្នុងស្តុកទេ ។Adidas begins selling off Yeezy brand sneakers, 7 months after cutting ties with Ye | WUSF Public Media

Yeezy គឺជាម៉ាកស្បែកជើងដែលក្រុមហ៊ុន Adidas បានសហការជាមួយលោក Kanye West ជាតារាចម្រៀងរ៉េប និងអ្នករចនាម៉ូដដ៏ល្បីល្បាញម្នាក់ ប៉ុន្តែក្រោយពីកើតបញ្ហាផ្ទៃក្នុងមក ដោយសារលោក Kanye West បានរិះគន់ និងនិយាយមិនល្អពីក្រុមហ៊ុន Adidas ជាច្រើនលើក ។ ហេតុនេះ ក្រុមហ៊ុន Adidas បានប្រកាសផ្តាច់ទំនាក់ទំនងជាមួយអ្នកចម្រៀងរូបនេះ ដោយសារវាអាចធ្វើឱ្យប៉ះពាល់ដល់មុខមាត់ក្រុមហ៊ុន ។

ចាប់តាំងពីមានជម្លោះជាមួយគ្នាកាលពីចុងឆ្នាំ២០២២ មក ក្រុមហ៊ុន Adidas ក៏ប្រកាសឈប់លក់ស្បែកជើងម៉ាក Yeezy ហើយធ្វើឱ្យស្បែកជើងនេះជាប់នៅក្នុងស្តុករាប់លានគូ ។ លើសពីនេះ វាបានធ្វើឱ្យក្រុមហ៊ុនទទួលបានប្រាក់ចំណេញធ្លាក់ចុះយ៉ាងខ្លាំង ព្រោះស្បែកជើង Yeezy ជាផលិតផលដែលរកប្រាក់ចំណូលចូលក្រុមហ៊ុនបានច្រើនគួរសមដែរ ។First Look: Kanye West x Adidas Just Walked the Runway | SELF

ទោះយ៉ាងណា តម្រូវការទិញស្បែកជើង Yeezy មិនបានធ្លាក់ចុះទេ ហើយវានៅតែជាស្បែកជើងដែលមនុស្សនៅទូទាំងពិភពលោកស្វែងរកទិញ ។ ហេតុនេះ ក្រុមហ៊ុន Adidas ត្រូវលេបទឹកមាត់ខ្លួនឯង ហើយបញ្ចេញស្បែកជើង Yeezy លក់ឡើងវិញ នៅខែឧសភា ឆ្នាំ២០២៣ កន្លងមក ។ ជាលទ្ធផលបង្ហាញថា ស្បែកជើងនេះមានតម្រូវការច្រើនពីអតិថិជន ហើយវាបានជួយក្រុមហ៊ុន Adidas កុំឱ្យខាតបង់ច្រើនជាងនេះ ។ ជំហានបន្ទាប់ គឺត្រូវកាត់បន្ថយភាគហ៊ុននៅសល់របស់ Yeezy បន្តិចម្តងៗ ហើយនៅថ្ងៃអនាគត Adidas នឹងលក់ភាគហ៊ុន Yeezy នៅសល់ផងដែរ ។

ក្នុងអំឡុងពេលគេយកស្បែកជើង Yeezy មកលក់ឡើងវិញនៅខែឧសភា ក្រុមហ៊ុន Adidas ប្រាប់ថា នឹងបរិច្ចាគប្រាក់ចំណូលមួយចំនួនដែលបានពីការលក់ស្បែកជើងជួយដល់អង្គការការពារក្រុមប្រឆាំងនឹងពួកយូដា និងការរើសអើងជាតិសាសន៍ ដើម្បីកែកំហុសដែលអ្នកចម្រៀងឈ្មោះ Kanye West ធ្លាប់បង្ហាញអាកប្បកិរិយារបស់ខ្លួន និងជាមូលហេតុធ្វើឱ្យ Adidas ឈប់សហការជាមួយគាត់ ៕ ប្រភព ៖ beartai BRIEF

ចិនវ៉ាដាច់សហរដ្ឋអាមេរិកក្នុងការបាញ់បង្ហោះផ្កាយរណបលឿនបំផុតរបស់ពិភពលោក

0

ប្រទេសចិន៖ សហរដ្ឋអាមេរិកនាំមុខចិនក្នុងទិដ្ឋភាពអវកាសជាច្រើន ខណៈដែលចិនក៏បាននាំមុខសហរដ្ឋអាមេរិក ក្នុងការបាញ់បង្ហោះផ្កាយរណបលឿនបំផុតរបស់ពិភពលោកផងដែរ។

យោងតាមប្រភពព័ត៌មាន SCMP ដែលបានរាយការណ៍កាលពីថ្ងៃទី ២៤ ខែកក្កដា ថា ប្រទេសចិនអាចនឹងវ៉ាដាច់សហរដ្ឋអាមេរិក ក្នុងសមត្ថភាពនៃការបាញ់បង្ហោះ និងជំនួសផ្កាយរណបបានយ៉ាងឆាប់រហ័ស ក្នុងករណីមានជម្លោះ ឬឧបទ្ទវហេតុណាមួយកើតឡើង។ តាមរយៈការអភិវឌ្ឍរ៉ុក្កែតតូច ចល័ត និងឥន្ធនៈរឹង ដែលអាចបាញ់ចេញពីទូរស័ព្ទចល័ត ជំនួសឱ្យឧបករណ៍បាញ់បង្ហោះថេរ ប្រទេសចិនក៏បានបង្កើនសមត្ថភាពបាញ់បង្ហោះអវកាសលឿនជាយុទ្ធសាស្ត្រ (TRSL) របស់អាមេរិកក្នុងទសវត្សរ៍កន្លងមក។U.S. intelligence report: China's commercial space sector to become global  competitor by 2030 - SpaceNewsលោក Sam Bresnick សហអ្នកនិពន្ធនៃការសិក្សានៅ CSET បាននិយាយថា “ប្រទេសទាំងពីរបានសាងសង់គ្រឿងបរិក្ខារទំហំអវកាសជាមួយនឹងកម្មវិធីសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងយោធាដ៏ធំទូលាយ។ ការជំនួសផ្កាយរណបដែលបានបំផ្លាញ ឬខូចខាតយ៉ាងឆាប់រហ័ស គឺជាកត្តាសំខាន់ក្នុងភាពធន់នឹងលំហ។
ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នសហរដ្ឋអាមេរិកនៅតែនាំមុខចិនក្នុងទិដ្ឋភាពអវកាស ការស្រាវជ្រាវលំហ ការសិក្សានៅគន្លងនៃភពក្រៅ និងជាច្រើនទៀត លើកលែងតែការបាញ់បង្ហោះផ្កាយរណបលឿនតែប៉ុណ្ណោះ៕We're falling behind': 2022 seen as a pivotal lap in the space race with  China - POLITICO ប្រភព៖vnexpress

មកដឹងប្រវត្តិដ៏ជក់ចិត្តនៃបឹងកំពីងពួយ

0

ភ្ញៀវទេសចរណ៍ធ្វើដំណើរតាមផ្លូវលេខ៥៧ កាត់តាមភ្នំសំពៅពីទីរួមខេត្តបាត់ដំបងឆ្ពោះទៅទិសនិរតីប្រហែលជា៦០នាទី នោះយើង និងបានទៅដល់ខ្នងទំនប់ដ៏ធំវែងហើយមានផ្ទៃទឹកធំល្វឹងល្វើយ ដែលជាអាងទឹកសិប្បនិមិត្តមួយមានឈ្មោះថា “អាងកំពីងពួយឫបឹងកំពីងពួយ”។អាងទឹកកំពីងពួយ
បឹងនេះ មានទីតាំងស្ថិតនៅក្នុងឃុំពីរ គឺឃុំតាគ្រាម និងឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។ លើសពីនេះទៅទៀត បឹងនេះ ក៏ស្ថិតនៅចន្លោះរវាង ភ្នំខ្ពស់ឫភ្នំតាង៉ែន និងភ្នំព្រះ ឫភ្នំកំពីងពួយ ដោយលាតសន្ធឹងជារាងទ្រវែង ពីជើងទៅត្បូង ដែលមានខ្នងទំនប់យ៉ាងក្រាស់ប្រវែងរហូតដល់ទៅ៦០០០ម៉ែត្រ និង ១៩០០ម៉ែត្រ។ ចំណែកទទឹងនៃទំនប់ផ្នែកបាតខាងក្រោមមានប្រវែង៧០ម៉ែត្រ និងខ្នងទំនប់ប្រវែងប្រហែល៣០ម៉ែត្រ ហើយវាមានកំពស់ចាប់ពី ១០ម៉ែត្រ ទៅ១៥ម៉ែត្រ តាមសណ្ឋានដីជាក់ស្ដែង។រដ្ឋាភិបាល អនុញ្ញាតឱ្យ ADB និង EIB វិនិយោគ ធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយ ខេត្តបាត់ដំបង - Khmerhome
កាលពីដើមឡើយ បឹងនេះ មិនមែនជាអាងទឹក ឫជាបឹង ឫជាទំនប់ទឹក ដូចអ្វីដែលយើងបានឃើញពេលនេះទេ តែជាវាលរាបស្មើ និងជាវាលស្រែរបស់ប្រជាពលរដ្ឋធម្មតាប៉ុណ្ណោះ។ ដោយពាក្យថា”កំពីងកំពួយ” មកពីប្រភេទរុក្ខជាតិម៉្យាងដែលមានសណ្ឋានជាស្មៅ ហើយដុះអណ្ដែតទឹកឫជ្រុះលើដីសើមវាមានឬសដុះចេញពីថ្នាំងមានផ្កា ស ឫក្រហម ហើយក៏អាចយកមកធ្វើជាអន្លក់ហូបបានផងដែរ។អាងកំពីងពួយ គឺជាដំណល់អនុស្សាវរីដ៏ឈឺចាប់ នៃសមិទ្ធផលធារាសាស្រ្តដែលបានបន្សល់ទុកពីរបបដ៏ខ្មៅងងឹតមួយនៅក្នុងប្រវត្តិសាស្រ្តប្រទេសកម្ពុជា គឺជារបបកម្ពុជាប្រជាធិបតេយ្យ ឫក៏គេហៅម្យ៉ាងថារបបប៉ុលពត។
គ្រានោះ ពួកខ្មែរក្រហមចូលមកកាន់កាប់អំណាច គ្រប់គ្រងលើប្រទេសកម្ពុជាឆ្នាំ ១៩៧៥ ដល់១៩៧៩។ ក៏ប៉ុន្តែនៅក្នុងឆ្នាំ១៩៧៦ ទើបមានផែនការលើកទំនប់នេះឡើង ក្នុងគោលបំណងស្ដុកទឹកទុកដើម្បីផ្គត់ផ្គង់ការស្រោចស្រព ក្នុងវិស័យកសិកម្មនៅទីជនបទនៃខេត្តបាត់ដំបងនេះដោយទីតាំងនេះវាអំណោចផលខ្លាំងមែនទែន ដល់ការកសាងទំនប់នៃអាង ពីព្រោះវាមានភ្នំព័ទ្ធជុំវិញ។
ហើយកសាងអាងដ៏ធំល្វឹងល្វើយនេះដែរ គឺត្រូវចំណាយពេលតែពីរឆ្នាំគត់ គឺនៅក្នុងអំឡុងឆ្នាំ១៩៧៦ និងឆ្នាំ១៩៧៧ ដោយប្រើកំលាំងមនុស្សរាប់ម៉ឺននាក់។No photo description available.សូមបញ្ជាក់ផងដែរថា ដោយសារផ្ទៃបឹងដ៏ធំល្វឹងល្វើយនេះទើបអាងនេះអាចផ្ទុកទឹកបានរហូតដល់១១០លានគូបនៅរដូវវស្សា ដែលលក្ខណៈងាយស្រួលដល់ប្រជាកសិករ ដែលមានទីតាំងនៅផ្នែកខាងក្រោមអាង៕