Home Blog Page 1579

ប្រទេសថៃ បញ្ជាឲ្យសភាផ្អាកការបោះឆ្នោត ជ្រើសរើសនាយករដ្ឋមន្រ្ដី

0

រាជធានីបាងកក៖ ក្រោយពេលមានបណ្ដឹងតវ៉ា ជុំវិញការជំទាស់នឹងការតែងតាំងជាថ្មីរបស់មេដឹកនាំគណបក្សប្រឆាំងឈ្នះឆ្នោត ក្រោយការខកខានមិនទទួលបានសំឡេងគាំទ្រភាគច្រើន ពីសមាជិកសភាទាំង២រួចមក ឥឡូវនេះ សភាថៃ បានសម្រេចពន្យារពេលបោះឆ្នោត ដោយគ្មានការកំណត់ ហើយរង់ចាំរហូតដល់មានការសម្រេច ពីតុលាការធម្មនុញ្ញ។House Speaker saga concludes as Wan Muhamad Noor Matha elected uncontested  | Prachatai English

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ នៅថ្ងៃពុធ ទី២៦ ខែកក្កដា ថា លោកប្រធានសភា វ៉ាន់ មូហាម៉ាត់ ណ័រ ម៉ាថា (Wan Muhamad Noor Matha) បានសម្រេចពន្យារពេល ដោយគ្មានការកំណត់ ចំពោះគម្រោងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្ដី នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ដោយរង់ចាំ រហូតដល់តុលាការធម្មនុញ្ញ សម្រេច លើករណីបដិសេធតែងតាំងជាថ្មីរបស់សភា សម្រាប់ប្រធានគណបក្សឆ្ពោះទៅមុខ (Move Forward Party) ហៅកាត់ MFP លោក ភីថា លីមចារឿនរ៉ាត (Pita Limjaroenrat) ឈរឈ្មោះជានាយករដ្ឋមន្រ្ដីទី៣០របស់ប្រទេសថៃ។

លោក វ៉ាន់ មូហាម៉ាត់ ណ័រ ម៉ាថា បានបញ្ជាក់ កាលពីថ្ងៃអង្គារ ថា គាត់បានសម្រេចចិត្តពន្យារការប្រជុំរួមរបស់សភាទាំង២ ដោយគ្មានការកំណត់ រហូតដល់មានការសម្រេចចិត្តរបស់តុលាការ។ សកម្មភាពបែបនេះ បានកើតឡើង ក្រោយពេលគាត់មានការពិគ្រោះយោបល់ជាមួយនឹងក្រុមមន្រ្ដីច្បាប់របស់រដ្ឋសភា និង ក្រុមទីប្រឹក្សារបស់គាត់។Thailand's reformist Pita Limjaroenrat suspended over ownership of shares  in a media company | Euronewsលោក វ៉ាន់ មូហាម៉ាត់ ណ័រ ម៉ាថា ប្រធានសភា និង អតីតប្រធានសភា បានបញ្ជាក់ ថា ពួកគេមានទស្សនៈយល់ឃើញ ថា ប្រសិនបើការបោះឆ្នោតនាយករដ្ឋមន្ត្រី នឹងនៅតែបន្តធ្វើ តាមការគ្រោងទុក នៅថ្ងៃព្រហស្បតិ៍ (ទី២៧ ខែកក្កដា) ខាងមុខនោះ វាអាចនឹងនាំឱ្យមានបញ្ហា ក្រោយពេលតុលាការធម្មនុញ្ញ ធ្វើសេចក្តីសម្រេចរបស់ខ្លួន នាពេលក្រោយ។ ដូច្នេះការពន្យារពេលកិច្ចប្រជុំ នៅថ្ងៃព្រហស្បតិ៍ នឹងធ្វើឲ្យកិច្ចប្រជុំជាច្រើន ដែលមានគ្រោងនឹងធ្វើ នៅថ្ងៃពុធ ជាមួយនឹងសម្ពន្ធភាពចម្រុះ គណបក្សនយោបាយផ្សេងៗទៀត និង សមាជិកព្រឹទ្ធសភា នាពេលឥឡូវនេះ វាមិនមែនជាការចាំបាច់នោះដែរ។

លោកប្រធានសភា វ៉ាន់ មូហាម៉ាត់ ណ័រ ម៉ាថា បានសង្កត់ធ្ងន់ ថា ហេតុផលមួយផ្សេងៗទៀត សម្រាប់ការពន្យារពេលកិច្ចប្រជុំរួមគ្នារបស់សភាទាំង២នេះ ក៏ដោយសារតែសមាជិកសភាជាន់ទាបជាប់ឆ្នោត និង សមាជិកព្រឹទ្ធសភាជាច្រើនរូប មានការព្រួយបារម្ភ ថា ពួកគេនឹងមិនអាចទៅចូលរួមអបអរសារទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រ នៅក្នុងខេត្តរៀងៗខ្លួនរបស់ពួកគេ នៅថ្ងៃសុក្រ ខាងមុខនេះ ប្រសិនបើការអង្គុយប្រជុំយូរ នៅក្នុងរដ្ឋសភា។ ប៉ុន្ដែក្រោយការសម្រេចរបស់តុលាការធម្មនុញ្ញ សមាជិកសភាទាំង២របស់ប្រទេសថៃនឹងវិលត្រឡប់ មកអង្គុយប្រជុំរួមគ្នា ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្ដីម្ដងទៀត។Thai PM candidate Pita willing to let ally form government | The Japan Times

ប្រធានសភាថៃ បានកំណត់យកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា សម្រាប់តំណាងរាស្រ្ដជាប់ឆ្នោត និង សមាជិកព្រឹទ្ធសភា វិលត្រឡប់មកប្រជុំរួមគ្នា បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីជាថ្មី ក្រោយការខកខានបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្ដី កាលពីថ្ងៃទី១៩ ខែកក្កដា រួចមក។ បើតាមគម្រោងការនោះ គឺបេក្ខជន អាចនឹងមកពីគណបក្សភឿថៃ ដែលជាគណបក្សធំលំដាប់ទី២ នៅក្នុងចំណោមសម្ពន្ធភាពចម្រុះទាំង៨គណបក្ស ដឹកនាំដោយគណបក្សឆ្ពោះទៅមុខ (MFP) របស់លោក ភីថា លីមចារឿនរ៉ាត។

លោក ភីថា និង គណបក្សឆ្ពោះទៅមុខរបស់គាត់ បានបើកផ្លូវដល់គណបក្សភឿថៃ ដើម្បីតែងតាំងបេក្ខជនរបស់ខ្លួន សម្រាប់តំណែងនាយករដ្ឋមន្ត្រី និង ការបង្កើតរដ្ឋាភិបាល ក្រោយពេលគាត់មិនអាចស្វែងរកសំឡេងគ្រប់គ្រាន់ ចំនួន៣៧៥សំឡេង ដើម្បីក្លាយជានាយករដ្ឋមន្រ្ដីថៃ។ គណបក្សភឿថៃ ក៏ប្រឈមមុខនឹងបញ្ហាជាច្រើន ដោយសារតែបណ្ដាគណបក្សនយោបាយរបស់ពួកយោធានិយម នៅខាងក្រៅប្លុកចម្រុះទាំង៨គណបក្សនេះ បានប្រឆាំងនឹងគោលនយោបាយរបស់គណបក្សឆ្ពោះទៅមុខ (MFP) ដែលគ្រោងនឹងធ្វើវិសោធនកម្ម លើមាត្រា១១២ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធនឹងការប្រមាថដល់ព្រះមហាក្សត្រ។Thailand postpones parliamentary PM vote - Nikkei Asia

ស្របគ្នានេះដែរ គណបក្សចំនួន៨ នៅក្នុងសម្ពន្ធភាពចម្រុះ ដឹកនាំដោយគណបក្សឆ្ពោះទៅមុខ គ្រោងនឹងជួបប្រជុំគ្នា នៅរសៀល ថ្ងៃអង្គារ ដើម្បីស្តាប់របាយការណ៍វឌ្ឍនភាព មកពីគណបក្សភឿថៃ។ ប៉ុន្តែកិច្ចប្រជុំនោះ បានលុបចោលទៅវិញ នៅនាទីចុងក្រោយ ក្រោយពេលគណបក្សភឿថៃ បានទទួលស្គាល់ ថា វាមានដំណើរការតិចតួច នៅក្នុងសេចក្ដីរាយការណ៍នោះ រហូតមកដល់ពេលនេះ ។

គណបក្សឆ្ពោះទៅមុខ បានទទួច ថា គណបក្ស MFP នឹងនៅតែបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន សម្រាប់ជំរុញដល់លោក ភីថា ត្រូវតែងតាំងជានាយករដ្ឋមន្ត្រី ថ្វីបើគាត់មិនបានឈ្នះសំឡេងភាគច្រើន ពីសមាជិកសភាទាំងពីរ នៅក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី កាលពីនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣យ៉ាងណាក្ដី។Thai Parliament blocks leader of party that won election from being  renominated for prime minister | DC News Now | Washington, DC

លោក ភីថា ត្រូវបានតែងតាំងជាថ្មី សម្រាប់តំណែងកំពូលមួយនេះ ដើម្បីឲ្យសមាជិកសភាទាំង២ បោះឆ្នោត នៅថ្ងៃទី១៩ ខែកក្កដា ម្ដងទៀត ប៉ុន្តែសភាបានបដិសេធនូវការតែងតាំងនោះ ដោយផ្អែកលើមូលដ្ឋាននីតិវិធី។ ក្រុមអ្នកប្រឆាំងបានអះអាង ថា ការតែងតែងជាថ្មីបែបនេះសម្រាប់លោក ភីថា បំពារបំពាននឹងបទប្បញ្ញត្តិរបស់សភា លើមាត្រា៤១ ដោយបានហាមមិនឲ្យមានការដាក់សំណើដែលបានទទួលបរាជ័យ នៅក្នុងសម័យប្រជុំសភាដដែល។

ដោយឡែក ក្រុមអ្នកគាំទ្ររបស់លោក ភីថា លីមចារឿនរ៉ាត និង ក្រុមអ្នកសិក្សាស្រាវជ្រាវជាច្រើន បានប្រឆាំងនឹងដំណោះស្រាយរបស់សភា។ ជាមួយគ្នានេះដែរ ពួកគេបានស្នើសុំទៅកាន់តុលាការធម្មនុញ្ញ ដើម្បីសម្រេចអំពីភាពស្របច្បាប់ នៅក្នុងការតែងតាំងជាថ្មីជូនលោក ភីថា សម្រាប់តំណែងនាយករដ្ឋមន្ត្រី៕

LISA BLACKPINK ក្លាយជាសិល្បករកូរ៉េដំបូងគេដែលទទួលបានសមិទ្ធផលនេះច្រើននៅប្រទេសបារាំង

0

LISA សមាជិកក្រុម BLACKPINK បន្តបង្ហាញពីឥទ្ធិពលដ៏ធំធេងរបស់នាងមិនធម្មតា មានវត្តមាននៅលើវេទិកាតន្ត្រីផ្សេងៗ បើទោះបីជាអាល់ប៊ុមទោលរបស់តារាចម្រៀងរូបនេះបានទម្លាក់តាំងពីឆ្នាំ២០២១ក្តី។BLACKPINK star Lisa 'couldn't sing' for a long time during 'tough' period  with band

តាមការចុះរបស់សារព័ត៌មាន allkpop នៅថ្ងៃទី២៥ ខែកក្កដា នេះបានឱ្យដឹងថា បទ “Money” របស់ Lisa គឺជាបទចម្រៀងទោលតែមួយគត់របស់ Kpop ដែលអាចទទួលបាន Gold Single ពី SNEP នៅប្រទេសបារាំង ជាមួយនឹងការទាញយកនិងស្ទី្រមចំនួន ១៥ លានដងលើបទចម្រៀងនេះ។LISANATIONS on Twitter: "#LISA becomes the FIRST ever K-pop soloist in  history to have multiple GOLD certified singles in France. Her songs #MONEY  and #SG both have 15,000,000 equivalent streams in the

បន្ថែមពីលើនេះ សមិទ្ធផលខាងលើនេះ Lisa សម្រេចបានដោយកំពូលតារាជាមួយនឹងស្នាដៃនាពេលថ្មីៗនេះនោះគឺក្លាយជាសិល្បករកូរ៉េដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលទទួលបានវិញ្ញាបនបត្រមាសជាច្រើននៅប្រទេសបារាំង ចាប់តាំងពីបទចម្រៀង “SG” សហការជាមួយ DJ Snake, Megan Thee Stallion និង Ozuna ។LISA becomes the FIRST ever K-pop soloist in history to have multiple GOLD  certified singles in France. Her songs #MONEY and #SG both have… | Instagram

បន្ទាប់ពីឃើញឥទ្ធិពលនេះហើយអ្នកគាំទ្ររបស់ Lisa ស្ងើចសរសើរតារាចម្រៀងរូបនេះយ៉ាងខ្លាំងដែលអាចទទួលបានលទ្ធផលនេះក្នុងនាមជាតារាចម្រៀងកូរ៉េដែលក្តោបឱកាសទទួលបានវិញ្ញាបនបត្រមាសជាច្រើននៅប្រទេសបារាំងរួមទាំងទទួលបានពានរង្វាន់ជាច្រើនទៀតសម្រាប់សមាជិក BLACKPINK រូបនេះ៕BLACKPINK's Lisa to feature on BIGBANG's Taeyang's album

អូស្ត្រាលី នឹងផ្តល់ជំនួយជាង៨៣លានដុល្លារអូស្ត្រាលី ដល់កម្ពុជា

0

រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសថា ប្រទេសអូស្ត្រាលី នឹងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ ចំនួន ៨៣,៦ លានដុល្លារអូស្ត្រាលី ដល់កម្ពុជា ក្នុងឆ្នាំ២០២៣-២៤ ដែលរួមមាន ៤៧,៩ លានដុល្លារ អូស្ត្រាលី ក្នុងក្របខ័ណ្ឌទ្វេភាគី ខណៈចំនួនទឹកប្រាក់ដែលនៅសល់ត្រូវផ្ដល់តាមរយៈកម្មវិធីសកល និងតំបន់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនាល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។

ការប្រកាសនេះធ្វើឡើងនៅក្នុងលិខិតរួមថ្មីៗនេះរបស់លោកស្រី ផេននី វង (Penny wong) រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម ផាត ខន់រ៉យ រដ្ឋមន្ត្រីអភិវឌ្ឍន៍អន្តរជាតិ និងប៉ាស៊ីហ្វិក និងជារដ្ឋមន្ត្រីឧស្សាហកម្មសម្រាប់វិស័យការពារជាតិរបស់អូស្ត្រាលី ផ្ញើជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស។

ជំនួយអភិវឌ្ឍន៍នេះ បញ្ជាក់ឱ្យឃើញពីការកើនឡើងពីទឹកប្រាក់ចំនួន ៨០,៨ លាន ដុល្លារអូស្ត្រាលី ក្នុងឆ្នាំ២០២២-២៣។ ជំនួយអភិវឌ្ឍន៍របស់អូស្ត្រាលី ដែលស្របតាមការខិតខំប្រឹងប្រែងរបស់កម្ពុជា និងផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ នឹងបន្តគាំទ្រដល់ការរីកចម្រើនផ្នែកសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា តាមរយៈ ការបង្កើនការទទួលបាននិងបទដ្ឋាននៃសេវាសាធារណៈ ការលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនា- សម្ព័ន្ធ ការជួយសម្រួលដល់កំណែទម្រង់ និងវិនិយោគលើវិស័យថែទាំសុខភាព និងការរួមចំណែក បង្កើតប្រព័ន្ធគាំពារសង្គម ដែលផ្តោតសំខាន់ជាពិសេសលើស្ត្រី និងជនពិការ៕

ពូទីន កាន់តែភ្លឺភ្នែក ក្រោយពេលឃើញដ្រូនបន្ដចូលវាយប្រហារដល់ក្រុងមូស្គូ

0

រដ្ឋធានីមូស្គូ៖ ក្រុមរបស់មន្រ្ដីអ៊ុយក្រែន បានរាយការណ៍ អំពីការវាយប្រហារ ដោយដ្រូនទៅលើរដ្ឋធានីមូស្គូ ក្រោយពេលលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានប្រកាស អំពីការវាយប្រហារសងសឹក បន្ទាប់ពីការវាយប្រហារទៅលើស្ពានឧបទ្វីបគ្រីមៀ ដែលរុស្ស៊ី បានរឹបអូសយក ដោយគ្មានការបង្ហូរឈាម កាលពីអំឡុងឆ្នាំ២០១៤។

គេហទំព័ររបស់បណ្ដាញទូរទស្សន៍របស់សហរដ្ឋអាមេរិក CNN បានផ្សាយ កាលពីថ្ងៃចន្ទ ទី២៤ ខែកក្កដា ថា មន្រ្ដីរដ្ឋាភិបាលក្រុងកៀវ បានប្រាប់ដល់ CNN ថា កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បានប្រើប្រាស់ដ្រូន វាយប្រហារទៅលើរដ្ឋធានីមូស្គូ កាលពីព្រឹក ថ្ងៃចន្ទ។ រីឯទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ក្រសួងការពារជាតិអ៊ុយក្រែន បានទទួលខុសត្រូវ ចំពោះប្រតិបត្តិការ តាមអ្វីដែលរុស្ស៊ី បានពិពណ៌នា ថា វាជាការវាយប្រហារភេរវកម្មរបស់របបក្រុងកៀវ។Russia Says Ukrainian Drones Hit Central Moscow, Crimea - The Moscow Times

បើទោះជាយ៉ាងណា មន្រ្ដីរូបនេះ បានសុំលក្ខខណ្ឌ មិនបញ្ចេញអត្ដសញ្ញាណ ព្រោះតែពួកគេមិនមានសិទ្ធិ និយាយជាសាធារណៈ ជុំវិញការវាយប្រហារនេះ។

លោក ស៊ើហ្គេ សូប៊ីយ៉ានីន (Sergei Sobyanin) អភិបាលក្រុងមូស្គូ បានសរសេរ នៅលើបណ្ដាញសង្គមតេឡេក្រាម កាលពីថ្ងៃចន្ទ ថា ឧបទ្ទវហេតុនេះ បានបង្កឡើង ដោយយន្តហោះគ្មានមនុស្សបើក ឬ ដ្រូនរបស់រដ្ឋាភិបាលក្រុងកៀវ ព្រោះអ៊ុយក្រែន កំពុងតែព្យាយាម បង្កើតសង្រ្គាម ចូលមកកាន់តែជិត ដល់ផ្ទះរបស់ប្រជាជនរុស្ស៊ី។ ប៉ុន្ដែឧបទ្ទវហេតុនោះ មិនបានបណ្តាលឱ្យមានការខូចខាត ឬ ធ្វើឲ្យមានមនុស្ស រងរបួសធ្ងន់ធ្ងរនោះឡើយ។Russia Blames Ukraine for “terrorist” Drone Attack on Moscow - The Japan  News

ក្រសួងការពារជាតិរុស្ស៊ី បានអះអាង ថា ដ្រូនចំនួន២គ្រឿង ត្រូវបានបាញ់ទម្លាក់។ រីឯរដ្ឋាភិបាលក្រុងកៀវ កាលពីព្រឹក ថ្ងៃចន្ទ បានប៉ុនប៉ង ប្រើប្រាស់ដ្រូន វាយប្រហារ ពប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងទីក្រុងមូស្គូ។

លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) អ្នកនាំពាក្យ វិមានក្រឹមឡាំង បានប្រាប់ដល់ក្រុមអ្នកកាសែត កាលពីល្ងាច ថ្ងៃចន្ទ ថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី បានដំណើរការ ប្រកបដោយជោគជ័យ។ ដ្រូនទាំងនោះ ត្រូវបានបាញ់ទម្លាក់ នៅថ្ងៃនេះ។Russia news: Moscow building goes up in flames after being struck by Ukrainian  drone

ក្រសួងការពារជាតិរុស្ស៊ី បានចោទប្រកាន់ដល់អ៊ុយក្រែន កាលពីថ្ងៃចន្ទ អំពីការវាយប្រហារ ដោយដ្រូន ចំនួន១៧គ្រឿង ប្រឆាំងនឹងតំបន់គ្រីមៀ (Crimea) គ្រប់គ្រងដោយរុស្ស៊ី។ ប៉ុន្ដែដ្រូនទាំងអស់នោះ ត្រូវបានប្រព័ន្ធការពាររបស់រុស្ស៊ី បាញ់ទម្លាក់ ប្រកបដោយជោគជ័យ៕Russia accuses Ukraine of 'terrorism' after drone strike near Moscow army  HQ | The Straits Times

តើបច្ចេកវិទ្យា AI នឹងដណ្តើមការងារអ្នកសរសេរព័ត៌មានមែនទេ ?

0

តើអ្នកសារព័ត៌មានអាចត្រូវបានបច្ចេកវិទ្យា AI ដណ្តើមការងារដែរឬទេ ? នៅពេល Google បានសាកល្បងឱ្យបច្ចេកវិទ្យា AI សរសេរព័ត៌មានផ្សេងៗ ហើយ Google បានស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយបរទេសជាច្រើនសាកល្បងប្រើប្រាស់កម្មវិធីនេះ ។

វាគ្មានអ្វីចម្លែកទេ ដែលបច្ចេកវិទ្យា AI បានអភិវឌ្ឍន៍ខ្លួនឈានដល់អាជីពជាអ្នកសរសេរព័ត៌មាន ហើយវាឆ្លាតលើសពីមនុស្សរំពឹងទុក ។ បើតាម The New York Times រាយការណ៍ថា Google បានអភិវឌ្ឍន៍ និងសាកល្បងប្រព័ន្ធ AI មានឈ្មោះថា Genesis ដែលវាជាកម្មវិធីមួយមានសមត្ថភាពអាចសរសេរព័ត៌មានដោយខ្លួនឯងបាន ។Will Artificial Intelligence Replace Writers?

គេបានបង្កើតកម្មវិធីនេះឡើង ក្នុងគោលបំណងជួយដល់អ្នកសារព័ត៌មានទាំងឡាយ ហើយគេក៏បានស្នើទៅកាន់នាយកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយធំៗជាច្រើនផងដែរ ដូចជា The New York Times, The Washington Post និង News Corp ឱ្យសាកល្បងប្រើប្រាស់កម្មវិធីថ្មីនេះ ដើម្បីជួយសរសេរព័ត៌មានឱ្យឆាប់រហ័សជាងមុន ។

លក្ខណៈពិសេសរបស់កម្មវិធី A.I. Genesis គឺវាអាចទទួលបានព័ត៌មានផ្សេងៗដូចជា ព័ត៌មានលម្អិតរបស់ហេតុការណ៍បច្ចុប្បន្ន ហើយវាយកព័ត៌មានទាំងនេះមកសរសេរជាខ្លឹមសារអត្ថបទ និងរៀបរៀងជាពាក្យពេចន៍របស់អ្នកនិយាយឱ្យក្លាយទៅជាអត្ថបទ ។Will AI bots ever replace science journalists? (And no, this was written by  a human) – Physics World

អ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានសរសើរកម្មវិធី A.I. Genesis របស់ Google ប៉ុន្តែពួកគេបញ្ចេញយោបល់ថា កម្មវិធីនេះមិនស្ថិតស្ថេរទេ ខណៈអ្នកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយខ្លះទៀតនិយាយថា កម្មវិធីនេះបានព្យាយាមសរសេរព័ត៌មានត្រឹមត្រូវ និងមានសិល្បៈ ។ ចំណែកមនុស្សជាច្រើនទៀតសួរថា តើកម្មវិធី A.I. Genesis នឹងដណ្តើមការងារអ្នកសរសេរព័ត៌មានដែរឬទេ ?

លោកស្រី Jenn Crider អ្នកនាំពាក្យរបស់ Google ប្រាប់ថា គេផលិតកម្មវិធីនេះឡើង មិនមែនសម្រាប់ជំនួសការងាររបស់អ្នកសារព័ត៌មានទេ ។ វាមិនអាចជំនួសតួនាទីសំខាន់របស់អ្នកសារព័ត៌មានក្នុងការរាយការណ៍ព័ត៌មាន ឬសរសេរខ្លឹមសារអត្ថបទ ឬពិនិត្យព័ត៌មានពិតបានទេ ប៉ុន្តែវាអាចជួយបន្ថែមជម្រើសសម្រាប់ចំណងជើងអត្ថបទ និងណែនាំអំពីការសរសេរអត្ថបទផ្សេងទៀតប៉ុណ្ណោះ ៕Robots could take over 20 million jobs by 2030, study claims ប្រភព ៖ bangkokbiz news

ដឹងទេ! Jungkook ធ្លាប់និយាយអ្វីខ្លះក្នុងទំនាក់ទំនងស្នេហានិងការណាត់ជួប?

0

Jungkook ជាសមាជិកក្រុម BTS ដែលពេញដោយទេពកោសល្យលើវិស័យតន្រ្តីបើនិយាយពីរូបសម្រស់វិញគឺថាស្រស់សង្ហាតែម្តងដែលមាននារីៗជាច្រើនប៉ងប្រាថ្នាចង់ធ្វើជាគូស្នេហ៍។ប្រសិនជាចង់បានបេះដូងរបស់តារាចម្រៀងល្បីឈ្មោះរូបនេះតើត្រូវមានចំណុចអ្វីខ្លះ? ហើយដឹងទេថា Jungkook ធ្លាប់និយាយអ្វីខ្លះក្នុងទំនាក់ទំនងស្នេហារបស់គេ?Jungkook | BTS member Jungkook admits to feeling more pressure during solo  performances, having low self-esteem - Telegraph India

១. ប្រភេទមនុស្សស្រីដែល Jungkook ពេញចិត្ត
Jungkook ធ្លាប់បានប្រាប់ថា ចរិតមនុស្សស្រីដែលគេពេញចិត្តនោះគឺជាមនុស្សដែលមានរាងកាយមាំមួន ឆ្លាតវៃ និងមានជើងស្អាត ចេះធ្វើម្ហូប ពូកែច្រៀង និងចូលចិត្តប្រកួតប្រជែង។ បន្ថែមពីលើនោះគឺចង់បានមិត្តស្រីដែលមានកម្ពស់ទាបជាងលោក ។ ជាឧទាហរណ៍ជាក់ស្តែងមនុស្សស្រីមានចរិតលក្ខណៈដូចជា តារាចម្រៀង IU និងតារាសម្ដែង Emma Watsonជាដើម។Jungkook still doesn't think he's a 'giant pop star' despite massive BTS  success - CNA Lifestyle

២. Jungkook ចង់សាកបទពិសោធស្នាមថើបជាមួយមិត្តស្រីដូចក្នុងរឿងមួយ
នៅក្នុងបទសម្ភាសន៍មួយ Jungkook ត្រូវបានគេសួរថាតើមានឈុតឆាកក្នុងភាពយន្តដែលរូបគេចង់ជួបក្នុងជីវិតពិតឬអត់?ពេលនោះតារាប្រុសរូបនេះបានឆ្លើយថា គេចង់សាកបទពិសោធការថើបក្នុងឈុតមួយពីរឿង Love 911។BTS' Jungkook shares two new remixes of 'Seven'

៣. ការគេងរបស់ Jungkook សំខាន់ជាងការណាត់ជួប
នៅក្នុងបទសម្ភាសន៍ជាមួយ Dave Holmes សមាជិកក្រុម BTS ត្រូវបានគេសួរសំណួរយ៉ាងទូលំទូលាយមួយចំនួនក្នុងទំនាក់ទំនងស្នេហា ខណៈ Jungkook បានចែករំលែកថាការគេងគឺសំខាន់សម្រាប់រូបគេនាពេលនេះព្រោះគេមិនមានពេលណាត់ជួបនោះទេ៕

៦ វិធីសម្រកទម្ងន់បែបចិត្តសាស្ត្រ

0

ការសម្រកទម្ងន់ មិនងាយស្រួលទេ ប៉ុន្តែវាក៏មិនពិបាកពេកដែរ ប្រសិនបើអ្នកយល់ពីគោលការណ៍នៃចិត្តវិទ្យាដែលនឹងជួយយើងសម្រកទម្ងន់ដោយការលើកទឹកចិត្ត និង ការគ្រប់គ្រងភាពតានតឹង។ ខាងក្រោមនេះគឺជាវិធីសម្រកទម្ងន់បែបចិត្តសាស្ត្រងាយៗ ដែលមានដូចជា៖

១.កំណត់គោលដៅច្បាស់លាស់៖ អ្វីដែលត្រូវធ្វើដំបូងគឺត្រូវកំណត់គោលដៅច្បាស់លាស់ និងសមហេតុផល ឧទាហរណ៍ តើអ្នកចង់ស្រកប៉ុន្មានគីឡូក្រាមក្នុងរយៈពេលប៉ុន្មានខែ? ការកំណត់គោលដៅច្បាស់លាស់អាចជួយឱ្យអ្នកមានការលើកទឹកចិត្តក្នុងការសម្រកទម្ងន់។18 Best Weight Loss Apps for 2022

២.ផ្លាស់ប្តូរទម្លាប់នៃការញ៉ាំ៖ ការផ្លាស់ប្តូរទម្លាប់នៃការញ៉ាំមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការសម្រកទម្ងន់ ដូចនេះ ចូលអ្នកទទួលទានអាហារដែលមានជាតិសរសៃខ្ពស់ ជៀសវាងអាហារដែលមានជាតិខ្លាញ់ និងជាតិស្ករខ្ពស់។10 behaviors for healthy weight loss - Harvard Health

៣.ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់៖ លំហាត់ប្រាណមានសារៈសំខាន់ក្នុងការសម្រកទម្ងន់ និងរក្សារាងកាយរបស់អ្នកឱ្យមានសុខភាពល្អ។ ការធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ៣០ នាទីក្នុងមួយថ្ងៃនឹងជួយអ្នកដុតកាឡូរីធ្វើឱ្យអ្នកមានរាងស្អាត។Weekend workout: 10 easy indoor exercises when you don't want to hit the  gym | Health - Hindustan Times

៤.អត់ធ្មត់ ហើយកុំបាក់ទឹកចិត្ត៖ ការសម្រកទម្ងន់ត្រូវការពេលវេលា និងទាមទារការអត់ធ្មត់ ដូចនេះ កុំបាក់ទឹកចិត្ត បើមិនឃើញលទ្ធផលភ្លាមៗ គ្រាន់តែអនុវត្តតាមជំហានខាងលើជាប់លាប់ អ្នកនឹងស្រកទម្ងន់ដោយជោគជ័យ។Is Yoga Enough for Your Exercise and Fitness Needs?

៥.ស្វែងរកការបំផុសគំនិត៖ ការស្វែងរករូបអ្នកណាដែលមានរាងកាយមាំមួនគឺជាការបំផុសគំនិតអាចជួយអ្នកក្នុងការសម្រកទម្ងន់ដោយជោគជ័យ។7 Surprising Things I Learned About Teaching Group Fitness Classes When I  Became an Instructor | SELF

៦.ប្រឹក្សាជាមួយអ្នកជំនាញ៖ ប្រសិនបើអ្នកមានបញ្ហាក្នុងការសម្រកទម្ងន់ អ្នកអាចពិគ្រោះជាមួយអ្នកឯកទេសដូចជាវេជ្ជបណ្ឌិត អ្នកជំនាញអាហារូបត្ថម្ភ ឬគ្រូបណ្តុះបណ្តាល ដែលអាចជួយអ្នកបង្កើតផែនការសម្រកទម្ងន់ និងផ្លាស់ប្តូរទម្លាប់នៃការញ៉ាំរបស់អ្នកឱ្យសមនឹងអ្នក៕ ប្រភព៖sanook

តារាចម្រៀងវ័យក្មេង សុខ សុជាតា ត្រូវអ្នកលេងបណ្តាញសង្គមរិះគន់ក្រោយ Cover បទ Lisa BLACKPINK

0

តារាចម្រៀងក្នុងទ្រនំហង្សមាស សុខ សុជាតា ត្រូវអ្នកលេងបណ្តាញសង្គមទិកតុករិះគន់យ៉ាងចាស់ដៃក្រោយពីតារាចម្រៀងវ័យក្មេងរូបនេះ cover បទ «Money» របស់ Lisa សមាជិក BLACKPINK។ មហាជនមិនត្រឹមតែរិះគន់តារាចម្រៀងរូបនេះទេតែក៏រិះគន់ខាងផលិតកម្មដូចគ្នាដោយបានលើកឡើងថាជាផលិតកម្មធំមួយទាំងមូលបែរជាមិនផលិតបទដោយខ្លួនឯងយកបទតារាចម្រៀងកូរ៉េមានដើមកំណើតថៃមក Cover ទៅវិញ។

សុខ សុជាតា គឺជាតារាចម្រៀងវ័យក្មេងរបស់ផលិតកម្មហង្សមាសដែលកើតចេញពីកម្មវិធីប្រកួតប្រជែងលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី១ ក្នុងឆ្នាំ២០១៧ ទោះមិនមែនជាម្ចាស់ពានតែ សុជាតា ទទួលបានលាភសំណាងជាតារាចម្រៀងវ័យក្មេងមួយដួងជ្រកក្នុងទ្រនំនេះ។ ពេលវេលារំលងផុតរយៈពេល៥ឆ្នាំពេលនេះ សុខ សុជាតា កាន់តែចម្រើនវ័យមានអាយុ១៧ឆ្នាំហើយព្រមទាំងមានរូបសម្រស់ស្អាតគួរជាទីចាប់អារម្មណ៍របស់មហាជនផងដែរ។

យ៉ាងណាមិញ ថ្មីៗនេះនៅលើបណ្តាញសង្គមទិកតុកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាសបានបង្ហោះវីដេអូខ្លីមួយរបស់ សុខ សុជាតា ច្រៀង Cover បទ «Money» របស់ Lisa សមាជិក BLACKPINK ដែលជាបទទោលល្បីល្បាញមួយរបស់តារាចម្រៀងកូរ៉េមានដើមកំណើតថៃរូបនេះបន្ទាប់ពីបទ «Lalisa»។ ទោះយ៉ាងណាការច្រៀង Cover របស់ សុខ សុជាតា មិនបានទាញចំណាប់អារម្មណ៍របស់មហាជនកោតសរសើរដល់រូបនាងឡើយផ្ទុយមកវិញទទួលបានការរិះគន់យ៉ាងចាស់ដៃមកវិញ។ ក្នុងនោះមិនត្រឹមតែមានការរិះគន់ទៅលើតារាចម្រៀងវ័យក្មេងរូបនេះប៉ុណ្ណោះទេតែអ្នកលេងបណ្តាញសង្គមក៏រិះគន់ខាងផលិតកម្មដូចគ្នាដែលមានការផលិតបទចម្រៀងបែបនេះ។

អ្នកលេងបណ្តាញសង្គមទិកតុកមានសរសេរថា «ផលិតកម្មប៉ុណ្ណា ប៉ុណ្ណី, អររចប់បាត់, ពីរោះខ្លាំងណាស់ តែមិនបាច់ចេញថែមទៀតទេ យល់គ្រប់យ៉ាង , ចម្រៀងតុងច្រៀង good 99%ហើយ មិនខុសទេ ! តែសុំឱ្យproduction គិតជាថ្មីថា គួរណាចេញoriginalទៅ ! បើ coverដាក់នៅYT សិល្បករទៅកុំ post នៅchannel ធំអី ខ្មាសគេ,ចាំមើលអ្នកជិតខាង reaction សិន,ថ្មីរហូតស្រុកខ្ញុំ ,ច្បាស់ៗណាស់,មិចទៅជាចឹង»។

អ្នកផ្សេងទៀតបានលើកឡើងទៀតថា «ផលិតកម្មប៉ុណ្ណាណីនិពន្ធខ្លួនឯងលែងកើតហើយ, និយាយលែងចេញ , បទ អីហ្នឹង? , អត់ចេះឈឺខួរសោះ យកអ្នកណាមិនយក យកប៉ះបទអ្នកជិតខាងទៀត លើកមុខមាត់ណាស់, បែបនឹងហ្ន៎រ»៕

សញ្ញាទាំង ៦ បញ្ជាក់ថាអ្នកកំពុងមានជំងឺផ្លូវចិត្ត

0

ជំងឺផ្លូវចិត្ត សំដៅលើបញ្ហាផ្លូវអារម្មណ៍ ការបាក់ទឹកចិត្ត ការពិបាកចិត្តជាប់រហូត និងបាត់បង់ចំណង់ចំណូលចិត្តជាដើម។ ប្រសិនបើអ្នកមានរោគសញ្ញាដូចខាងក្រោមនេះ សូមប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ជៀសវាងមានបញ្ហាធ្ងន់ធ្ងរជាងនេះ។ សញ្ញាទាំងនោះមានដូចជា៖

១.ការផ្លាស់ប្តូរអារម្មណ៍៖ ជំងឺផ្លូវចិត្តគឺជាភាពច្របូកច្របល់ចិត្តដែលមានឥទ្ធិពលលើអារម្មណ៍និងការគិតចំពោះជិវិតរបស់ខ្លួនឯង។ ការដែលគេមានអារម្មណ៍ថាអស់សង្ឃឹមក្នុងជីវិតគឺជាសញ្ញាទូទៅរបស់មនុស្ស។ ជួនកាលមានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃ ស្អប់ខ្លួនឯង មានអារម្មណ៍ថាមានកំហុស ឬតែងបន្ទោសខ្លួនឯងចំពោះអ្វីដែលកើតឡើងជាដើម។Depression is still considered to be a weakness' | Dhaka Tribune

២.បាត់បង់ចំណង់ចំណូលចិត្ត៖ ពេលមានការធ្លាក់ទឹកចិត្តគឺមនុស្សហាក់ដូចជាភ្លេចនូវអ្វីដែលខ្លួនចូលចិត្តនិងអ្វីដែលជាការសប្បាយរបស់ខ្លួន មានដូចជា ការលេងកីឡា ការកម្សាន្ត ដើរលេងជាមួយមិត្តភក្តិ និងអ្វីច្រើនទៀតដែលធ្លាប់ជាចំណូលចិត្តរបស់ខ្លួន។

៣.អស់កម្លាំង៖ ជំងឺផ្លូវចិត្តនេះធ្វើឱ្យយើងគ្មានថាមពល គ្មានសមត្ថភាព គេងច្រើន ឬក៏មិនគេងតែម្តង ភាពទាំងអស់នេះអាចនាំឱ្យពួកគេទៅជាខឹងច្រើនអត់ហេតុផលក៏មាន។Anxiety and Depression Wellness Checklist - Alpha Kappa Psi

៤.មិនអាចគ្រប់គ្រងអារម្មណ៍បាន៖ ជំងឺផ្លូវចិត្តនេះគឺធ្វើឱ្យអ្នកមានអារម្មណ៍មិននឹងនរ ប្រើសម្លេងខ្លាំងៗ ផ្លាស់ប្តូរអត្តចរិត ហើយមានអារម្មណ៍ប្តូរលឿន អ្វីទាំងនេះហើយធ្វើឱ្យយើងអាចសង្កេតខ្លួនឯងបាន។

៥.ត្រូវការជំនួយ៖ ជំងឹនេះគឺធ្វើឱ្យមនុស្សបាត់បង់ចិត្តគំនិតក្នុងការដោះស្រាយបញ្ហាឬក៏គ្មានសមត្ថភាពដោះស្រាយតែម្តង ហេតុនេះពួកគេត្រូវការការជួយពីអ្នកដទៃ ហើយក៏ត្រូវការការលើកទឹកចិត្តផងដែរ។

៦.គិតអវិជ្ជមាន ឬគិតខ្លី៖ អ្វីដែលគួរឱ្យខ្លាចជាងគេសម្រាប់ជំងឺនេះគឺវាទាក់ទងនឹងការធ្វើអត្តឃាត។ ជាធម្មតាអ្នកមានជំងឺនេះអាចនឹងមិនមានអាការៈអ្វីដែលបង្ហាញថាចង់ធ្វើអត្តឃាតទេ ហេតុនេះវាមានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះមនុស្សបែបនេះ៕ Depression too often gets deemed 'hard to treat' when medication falls shortប្រភព៖sanook

ក្រសួង ប្រកាសអំពីតម្លៃសាកថាមពលយានយន្តអគ្គិសនី នៅតាមស្ថានីយ៍ដែលគ្រប់គ្រងដោយក្រសួងសាធារណការ

0

យោងតាមលិខិតរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ ៦៣៧៦ សហវ.ល.ស.អទច ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ស្ដីពីការអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន យកកម្រៃសេវាសាធារណៈលើ ការបញ្ចូលថាមពលយានយន្តអគ្គិសនីជាបណ្តោះអាសន្ន ដើម្បីធ្វើជាមូលដ្ឋានក្នុងការកំណត់តម្លៃជាក់លាក់ លើការធ្វើអាជីវកម្មស្ថានីយបញ្ចូលថាមពលអគ្គិសនីរវាងប្រតិបត្តិករ និងអ្នកប្រើប្រាស់ទាំងអស់ឱ្យមាន គណនេយ្យភាព ប្រសិទ្ធភាព ប្រកបដោយនិរន្តភាព។ស្ថានីយសាកភ្លើងឡានអគ្គិសនីរបស់​រដ្ឋ​ដំបូង​គេ  ដំឡើង​នៅ​ទីតាំង​មួយ​នេះ​រួចរាល់ហើយ [Sabay News], 2022-03-28

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូន សាធារណជនដែលប្រើប្រាស់សេវាបញ្ចូលថាមពលយានយន្តអគ្គិសនី មេត្តាជ្រាបថា៖ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ តទៅ រាល់ការប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ស្ថិតក្រោមការ គ្រប់គ្រង និងផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងត្រូវគិតតម្លៃ ១.៦០០រៀល (មួយពាន់ ប្រាំមួយរយរៀល) ក្នុង១គីឡូវ៉ាត់ម៉ោង៕May be an image of text