ទេព បូព្រឹក្ស ប្រកាសយកថវិកាដែលលក់សំបុត្របានពីការប្រគំតន្រ្តីរបស់ខ្លួនជូនមន្ទីរពេទ្យកុមារអង្គរ
តារាចម្រៀង ទេព បូព្រឹក្ស បានប្រកាសនៅក្នុងវីដេអូផ្សព្វផ្សាយពីការលក់សំបុត្រដើម្បីចូលរួមប្រគំតន្រ្តីរបស់ខ្លួននាថ្ងៃទី១៦ ខែកញ្ញា ខាងមុខនេះដោយបាននិយាយថាថវិកាដែលទទួលបានពីការលក់សំបុត្រនេះនាងនឹងប្រគល់ជូនទៅមន្ទីរពេទ្យកុមារអង្គរ។
ស្វាគមន៍ត្រលប់មកវិញជាមួយអ្នកគាំទ្រ កាលពីថ្ងៃទី៣ កញ្ញា ទេព បូព្រឹក្ស បានទម្លាក់បទថ្មីមួយបទរបស់ខ្លួនមានចំណងជើងថា «ជនក្បត់» បន្ទាប់ពីប្រកាសវិលមកវិញជាមួយសមិទ្ធផល៣ធំៗនៅក្នុងដៃនិងឱ្យអ្នកគាំទ្រត្រៀមខ្លួនជាមួយព្យុះទឹកកកទេព បូព្រឹក្ស ផងដែរ។
ក្រោយពីប្រកាសហើយ ទីបំផុតតារាចម្រៀងរូបនេះបានចេញមកប្រកាសថានាងនឹងមានការប្រគំតន្រ្តីផ្ទាល់ខ្លួននៅថ្ងៃទី១៦ កញ្ញា ផងដែរ។ អ្វីដែលកាន់តែចាប់អារម្មណ៍នោះនៅល្ងាចថ្ងៃទី៥ ខែកញ្ញា ទេព បូព្រឹក្ស បានចេញវីដេអូមួយជាមួយកូនប្រុសដ៏គួរឱ្យស្រលាញ់របស់នាងដោយបានប្រាប់ហ្វេនៗអាចមកទិញសំបុត្រដោយផ្ទាល់បាននៅទីតាំងដែលនាងបានបញ្ជាក់ក្នុងវីដេអូ។ ក្នុងនោះដែរ ទេព បូព្រឹក្ស បញ្ជាក់ថាសំបុត្រធម្មតាមានតម្លៃ៣ដុល្លារ និងសំបុត្រ VIP មានតម្លៃ១០ដុល្លារថែមទាំងមានកាដូជូនបន្ថែមទៀត។
លើសពីនេះទៅទៀត ទេព បូព្រឹក្ស បាននិយាយទៀតថា ដើម្បីអបអរនាងត្រលប់មកវិញ ហើយមានការប្រគំតន្រ្តីដំបូងផ្ទាល់ខ្លួនតែម្តងរាល់ថវិកាដែលទទួលបានពីការលក់សំបុត្រ នាងនឹងយកទៅជូនមន្ទីរពេទ្យកុមារអង្គរ។
គួរបញ្ជាក់ផងដែរថា កន្លងមកនេះទន្ទឹមនឹងការរស់នៅស៊ីវិល័យ ទិញឡានទំនើបៗ ពាក់គ្រឿងពេជ្រធំៗជ្រោងខ្លួន ទេព បូព្រឹក្ស ក៏ជាតារាម្នាក់ដែលចូលចិត្តធ្វើអំពើសប្បុរសធម៌ជារឿយៗផងដែរ៕







នៅក្នុងចំណោមសារាយទាំងនោះ មានសារាយម៉្យាង ឈ្មោះថា Dunaliella salina ជាអ្នកផលិតជាតិពណ៌ដ៏ច្រើនឈ្មោះ Carotenoids ដែលធ្វើឱ្យបឹងឡើងពណ៌ផ្កាឈូកបែបនេះ។





ក្រសួងការបរទេសជប៉ុន បាននិយាយ ថា ការពិភាក្សា ជាមួយនាយករដ្ឋមន្រ្ដីចិន លោក លី ឈាង គឺជាលើកទីមួយ ខណៈមេដឹកនាំទាំងពីរ បានជួបគ្នា ដោយផ្ទាល់។ ជំនួបនេះវក៏ជាកិច្ចពិភាក្សាកម្រិតខ្ពស់លើកដំបូង រវាងប្រទេសទាំងពីរ ចាប់តាំងពីការបញ្ចេញទឹក ចេញពីរោងចក្រហ៊្វូគូស៊ីម៉ា។ ទឹកទាំងនោះ បានបន្សាបធាតុវិទ្យុសកម្ម ភាគច្រើន លើកលែងតែទ្រីទីយ៉ូម (Tritium) ដែលជារ៉ាឌីយ៉ូនូគ្លីដ (Radionuclide) ពិបាកបំបែក ចេញពីទឹក ហើយក៏បានទទួលស្គាល់ពីអន្តរជាតិ នៅមុនពេលបញ្ចេញទឹកទាំងនោះ បង្ហូរចូលទៅក្នុងមហាសមុទ្រ៕






ការផ្លាស់ប្តូរឈ្មោះនេះ ក៏ព្រោះតែពាក្យថា ឥណ្ឌា(india) បានមកពីប្រទេសលោកខាងលិច ដែលងតំណាងឱ្យទាសករក្នុងសម័យអាណានិគម ដូច្នេះពាក្យនេះ គួរតែត្រូវលុបចេញពីរដ្ឋធម្មនុញ្ញឥណ្ឌា។
តែយ៉ាងណាមិញ ការផ្លាស់ប្តូរឈ្មោះនេះ ត្រូវរងចាំដល់ការបោះឆ្នោតមួយក្នុងកិច្ចប្រជុំពិសេសរបស់សភាឥណ្ឌាជាមុនសិន ទើបអាចប្រកាសសម្រេចជាផ្លូវការបាន។
សូមបញ្ជាក់ផងដែរ នៅក្នុងកិច្ចប្រជុំ G20 ដែលប្រទេសឥណ្ឌានឹងធ្វើជាម្ចាស់ផ្ទះថ្ងៃទី៧ដល់ទី១០ ខែកញ្ញឆ្នាំ២០៣នេះ ក្នុងលិខិតអញ្ជើញទទួលទានអាហារពេលល្ងាចពីប្រធានាធិបតីឥណ្ឌាដែលផ្ញើទៅកាន់មេដឹកនាំ G20 បានសរសេរថា “ពីប្រធានាធិបតីប្រទេស Bharat” មិនមែន “ពីប្រធានាធិបតីប្រទេសឥណ្ឌា” នោះឡើយ៕













