ពិធីបុណ្យភ្ជុំបិណ្ឌ ឬបុណ្យកាន់បិណ្ឌ ធ្វើឡើងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ។ រយៈពេល១៥ថ្ងៃនេះប្រជាពលរដ្ឋខ្មែរនាំគ្នាទៅវត្តយកចង្ហាន់ប្រគេនព្រះសង្ឃដើម្បីឧទ្ទិសដល់បុព្វការីជន ជីដូនជីតា ញាតិកាដែលបានចែកឋានទៅ។

ទន្ទឹមនឹងនេះក៏មានទំនៀមទម្លាប់បោះបាយបិណ្ឌក្នុងជំនឿលើព្រលឹងអ្នកស្លាប់តែលតោលអនាថាផងដែរ។ ទាក់ទិននឹងពិធីបុណ្យទំនៀមទម្លាប់ប្រពៃណីខ្មែរមួយនេះ ក្នុងបណ្ដាប្រទេសមួយចំនួននៅអាស៊ី ក៏មានបុណ្យប្រពៃណីស្រដៀងនឹងប្រទេសកម្ពុជាដែរ គឺជប៉ុន។

អូបុណ ឬ ជាភាសាអង់គ្លេស Obon ជាពិធីបុណ្យរយៈពេលបីថ្ងៃរបស់ជប៉ុនដើម្បីជាភក្ដីភាពរំលឹកដល់ព្រលឹងបុព្វបុរស សាច់ញាតិដែលបានស្លាប់ឬ ជាការចងចាំមួយ។ ថ្ងៃនោះគ្រួសារជប៉ុនជាច្រើនគឺមានទំនៀមទម្លាប់សម្អាតនិងតុបតែងនៅកន្លែងសក្ការបូជាក្នុងផ្ទះ និងនៅផ្នូរសាច់ញាតិរបស់ពួកគេ ដោយមានរៀបចំផ្កា និងបង្អែម។
មានការពិធីរាំ bon odori សម្រាប់ស្វាគមន៍ដល់ព្រលឹងខ្មោចផងដែរ ហើយនៅថ្ងៃបញ្ចប់គេមានអុជបំភ្លឺគោមក្រដាសបណ្ដែតតាមខ្សែទឹកដើម្បីនាំផ្លូវព្រលឹងទៅកាន់ទីឋានរបស់ពួកគេវិញ៕

ប្រភព៖ Japan Guide










