Home Blog Page 1576

លេចឮមកថា iPhone 15 មានអង្គចងចាំដល់ទៅ 2TB?

0

កាលពីខែមិថុនា ឆ្នាំ២០២៣ ក្រុមបច្ចេកវិទ្យាដ៏ធំមួយរបស់ពិភពលោក Apple បានដាក់ដំណើរការផលិត iPhone15 ដែលត្រូវបានគេរំពឹងថានឹងចេញលក់ជាផ្លូវការនៅខែកញ្ញានេះ តាមទម្លាប់រាល់ដងរបស់ Apple។Is the iPhone's 'Made in India' era beginning as Apple breaks with China? | CNN Business

បើតាមព័ត៌មានដែលបែកធ្លាយ បានចេញផ្សាយថា iPhone 15 ទាំងអស់ គឺសុទ្ធតែមាន Dynamic Island, រន្ធ USB-C និងបំពាក់ឈីប A17 ដូចៗគ្នា។ មិនតែប៉ុណ្ណោះម៉ូឌែល iPhone 15, iPhone 15 Plus, iPhone 15 Pro និង iPhone 15 Pro Max។ សម្រាប់ម៉ូឌែល Pro និង Pro Max នឹងមានគែម bezel តូចជាងមុន និងជ្រុងរាងកោង។iPhone 15 release date predictions, price, specs, and must-know features -  PhoneArena

អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺទំហំផ្ទុកអង្គចងចាំរបស់វា ប្រហែលជានឹងមិនមាន128GB ដូចមុនទៀតនោះឡើយ ពោលមានចាប់ពី256GB ដល់ 2TB តែម្តង។

រីឯតម្លៃវិញ​ត្រូវបានគេរំពឹងថា តម្លៃទាបបំផុតប្រហែលជា១១០០ដុល្លារ និងថ្លៃបំផុតអាចដល់ទៅ២០០០ដុល្លារឯណោះ៕May be an image of phone and text that says 'iPhone 15 Pro Max Expected Storage Options & Pricing 256GB $1299 512GB $1499 1TB $1699 2TB $2099 Concept: @konstantin_m @appledsign @appledsign'

ប្រភព៖ Mac Rumors 

អ្នកធ្លាប់បាត់ម៉ូតូអាចទៅរកមើលបាន អភិបាលរងរាជធានីភ្នំពេញ ដកហូតម៉ូតូ២៦២គ្រឿងពីហាងបញ្ចាំមួយកន្លែង

0

នាថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០២៣ ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញបានចុះត្រួតពិនិត្យឃ្លាំងបញ្ចាំមួយកន្លែងនៅឃ្លាំងរំសេវ ដោយដកហូតម៉ូតូចំនួន ២៦២ គ្រឿង ប្រគល់ជូនដល់ពលរដ្ឋណាដែលបានបាត់កន្លងមក។

ឯកឧត្តម ឃ្លាំង ហួត បានអំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀត ដែលបានបាត់ម៉ូតូឬបានដាក់បញ្ចាំម៉ូតូ ត្រូវមកលួស យកម៉ូតូវិញ បើរកម៉ូតូមិនឃើញនោះ ត្រូវប្រញាប់រួតរះដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឱ្យអាជ្ញាធរបានរៀបចំធ្វើការត្រួតពិនិត្យឯកសារ និងប្រគល់ម៉ូតូជូនទៅពួកគាត់វិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh05uA7lTeXx8zGmrLh2mw7wUNKiLsgCe188fW_KItD3mcdmE3HlCQPKWeR35NPGYpxXnOHMdusAagysoxX6x_8LTPbu4wUYwuQ2TKhrOXfmoC8263TV0UAchgKtv383RZSPt4DBh7XZxiE05XjbkjzpRsne0P_gARvzct781e_zlm2vquhyXW_DdKe_3Q/s1204/Screenshot%202023-09-08%20085313.jpg

ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យមើលទីតាំងឃ្លាំងបញ្ចាំ គឺធ្វើជាប់ជាប្រចាំដូចភ្លៀងរលឹម ប៉ុន្តែដែលមានការផ្អាកមួយរយៈនេះដោយសារតែពុំមានកន្លែងគ្រប់គ្រាន់សម្រាប់ស្តុកម៉ូតូដែលត្រូវបានដករហូត។

លោកអភិបាលរង បានបន្ថែមទៀតថា កន្លងមកកម្លាំងអាជ្ញាធរបានដកហូតម៉ូតូបានជាង១០០០គ្រឿង។ ដូច្នេះនៅព្រឹកថ្ងៃនេះបានដកហូតម៉ូតូចំនួន ២៦២ គ្រឿងប្រគល់ជូនប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹង និងនៅសល់ម៉ូតូជាង ៩០០ គ្រឿងបន្តទៀត រក្សារទុកនៅឃ្លាំង OCIC។ សូមប្រជាពលរដ្ឋប្រញាប់ដាក់ពាក្យបណ្ដឹងបន្តដើម្បីអាជ្ញាធរបានត្រូវពិនិត្យនិងប្រគល់ម៉ូតូជូន៕

ប្រទេសចិនហាមមន្ត្រីរាជការប្រើប្រាស់ទូរស័ព្ទ iPhone

0

ប្រទេសចិន ៖ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ សារព័ត៌មាន Wall Street Journal (WSJ) បានចុះផ្សាយថា នៅខែកញ្ញា មន្ត្រីរាជការចិនបានទទួលបញ្ជាឱ្យឈប់ប្រើប្រាស់ទូរស័ព្ទ iPhone ប៉ុន្តែនៅពុំទាន់ច្បាស់ថា ការបញ្ជានេះនឹងតម្រូវឱ្យស្ថាប័នផ្សេងៗអនុវត្តដែរឬទេ ។ ចិន គឺជាទីផ្សារធំបំផុតរបស់ក្រុមហ៊ុន Apple ហើយប្រាក់ចំណូលជិត១ ក្នុងចំណោម៥ របស់ Apple គឺបានមកពីអតិថិជនចិន ។

អ្នកវិភាគលើកឡើងថា ការហាមឃាត់នេះកើតឡើងមុនពេលក្រុមហ៊ុន Apple គ្រោងរៀបចំកម្មវិធីនៅខែកញ្ញា ហើយក្រុមហ៊ុនសង្ឃឹមថា នឹងបង្ហាញទូរស័ព្ទ iPhone ជំនាន់ថ្មីផងដែរ ។ លើសពីនេះ វាធ្វើឱ្យក្រុមហ៊ុនអន្តរជាតិនានាដែលដំណើរការនៅប្រទេសចិនព្រួយបារម្ភ ។China's iPhone Ban Throws Wrench In Apple Profit Engine: 30M Units At Risk,  Bank Of America Warns | Markets Insider

សារព័ត៌មាន Wall Street Journal មិនបានបញ្ជាក់ថា ប្រទេសចិននឹងហាមឃាត់យីហោទូរស័ព្ទអ្វីខ្លះទេ ក្រៅពីរបស់ក្រុមហ៊ុន Apple ។ ចំណែកការិយាល័យ State Council Information ដែលមានតួនាទីឆ្លើយតបទៅកាន់សាធារណជនក្នុងឋានៈរដ្ឋាភិបាល ក៏ពុំបានឆ្លើយតបទៅកាន់សារព័ត៌មានរ៉យទ័រពាក់ព័ន្ធនឹងរឿងនេះដែរ ។ រយៈពេល១០ឆ្នាំកន្លងមក រដ្ឋាភិបាលចិនព្យាយាមកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាក្រៅប្រទេស និងស្នើឱ្យក្រុមហ៊ុនស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ដូចជា ធនាគារផ្សេងៗ ប្តូរទៅប្រើប្រាស់ Software ផលិតនៅចិន រួមទាំងគាំទ្រឧស្សាហកម្ម Semiconductor នៅចិន ។

កាលពីខែឧសភា ឆ្នាំ២០២៣ ប្រទេសចិនបានអំពាវនាវឱ្យសហគ្រាសរដ្ឋធំៗពឹងផ្អែកខ្លួនឯងផ្នែកបច្ចេកវិទ្យា ហើយធ្វើឱ្យមានការប្រកួតប្រជែង និងជម្លោះជាមួយអាមេរិក ព្រមទាំងបង្កើនភាពតានតឹង ។ អាមេរិកព្យាយាមសហការជាមួយប្រទេសផ្សេងៗដើម្បីរារាំងចិនចូលទៅកាន់ឧបករណ៍ និងបច្ចេកវិទ្យាចាំបាច់សម្រាប់ផលិតបន្ទះឈីបឈានមុខ ខណៈចិនបានឆ្លើយតបដោយការរារាំងផលិតផលរបស់ក្រុមហ៊ុនអាមេរិកធំៗ ដូចជា Boeing និង Micron Technology ។Xi meets representatives of overseas Chinese-Xinhua

អ្នកវិភាគជាច្រើននិយាយថា ការហាមឃាត់របស់ទីក្រុងប៉េកាំងបង្ហាញឱ្យឃើញថា ចិនត្រូវការកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាអាមេរិក និងគ្មានក្រុមហ៊ុនអាមេរិកណាមួយទទួលបានការលើកលែងទេ ។ Davidson ជាអ្នកវិភាគមកពី Tom Forte និយាយថា ៖ «ក្រុមហ៊ុន Apple នៅតែមិនរួចខ្លួន ខណៈក្រុមហ៊ុននេះបានជួលបុគ្គលិកនៅប្រទេសចិនរាប់សែននាក់ ឬអាចរាប់លាននាក់ក្នុងផ្នែកផលិតទំនិញ ដោយសហការជាមួយ Foxconn ។ នេះជាសញ្ញាបង្ហាញទៅកាន់ក្រុមហ៊ុនផ្សេងទៀតឱ្យស្វែងរកវិធីបង្កើនការផ្គត់ផ្គង់ និងអតិថិជន ដើម្បីកាត់បន្ថយការពឹងផ្អែកទីផ្សារចិន បើស្ថានការណ៍កាន់តែអាក្រក់ជាងនេះ» ៕ ប្រភព ៖ mgronline

អត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ទឹកកក

0

ទឹកកកត្រូវបានពេញនិយមយ៉ាងខ្លាំងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ ហើយវាក៏ជួយក្នុងការថែរក្សាសម្រស់របស់យើងឱ្យមានភាពប្រសើរឡើងផងដែរ។ ដូច្នេះហើយតើទឹកកកមានអត្ថប្រយោជន៍អ្វីខ្លះចំពោះសុខភាព និងសម្រស់? ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ទឹកកក៖10 surprising beauty hacks using ice cubes | The Times of India

យោងតាមការសិក្សាឆ្នាំ ២០១២ បានឱ្យដឹងថា ការផឹកទឹកកកអំឡុងពេលហាត់ប្រាណអាចជួយរក្សារាងកាយរបស់អ្នកត្រជាក់ពីការឡើងកម្តៅខ្លាំង និងធ្វើឱ្យការហាត់ប្រាណរបស់អ្នកទទួលបានជោគជ័យ។ លើសពីនេះវានឹងធ្វើឱ្យរាងកាយរបស់អ្នកកាន់តែងាយស្រួលរក្សាសីតុណ្ហភាព បន្ថែមពីនោះការផឹកទឹកកកក៏អាចជួយដុតកាឡូរីលើសមួយចំនួនផងដែរ។

ការប្រើប្រាស់ទឹកកកនៅលើស្បែកអាចជួយឱ្យ៖
-ស្បែកមុខមានភាពស្រស់ស្រាយ
-ប្រយុទ្ធប្រឆាំងជាមួយនឹងមុខមុន និងមុខជាំ
-កាត់បន្ថយការជ្រាវជ្រួញលើស្បែក
-ជួយឱ្យស្បែកមានភាពរលោង
-មានប្រសិទ្ធភាពក្នុងការបំបាត់ការហើមភ្នែក
-ជួយបង្កើនលំហូរនៃចរន្តឈាមឱ្យបានប្រសើរឡើង ដែលអាចជួយឱ្យស្បែករបស់យើងមានសុខភាពល្អ និងភ្លឺថ្លា។What Does Icing Your Face Do? Experts Reveal All

ទោះជាយ៉ាងណាក៏ដោយ ទឹកកកក៏មានគុណវិបត្តិខ្លះដែរ ដោយអាស្រ័យលើស្ថានភាពសុខភាពរាងកាយរបស់អ្នក។ ក្នុងករណីដែលលោកអ្នក មានជំងឺផ្តាសាយ ជំងឺផ្លូវដង្ហើម និងជំងឺរ៉ាំរ៉ៃណាមួយដែលនាំឱ្យមានការរំលាយអាហារយឺត នោះការផឹកទឹកកកអាចមិនមែនជាជម្រើសល្អនោះឡើយ៕
ប្រភព៖sanook

អ្នកជំនាញព្រមានពីល្បិចថ្មីក្នុងការលួចគណនី Facebook

0

បរទេស៖ នេះគឺជាល្បិចថ្មីមួយ ដែលក្រុម Hecker ឆ្លៀតឱកាស ដើម្បីធ្វើសកម្មភាពឃុបឃិត បោកប្រាស់អ្នកប្រើប្រាស់។
យោងតាមសារព័ត៌មាន The Hacker News អ្នកស្រាវជ្រាវមកពីក្រុមហ៊ុន WithSecure (អតីត F-Secure ដែលមានមូលដ្ឋាននៅហ្វាំងឡង់) បាននិយាយថា ពួកគេបានរកឃើញមេរោគ Ducktail ដែលផ្តោតលើអាជីវកម្ម និងអ្នកប្រើប្រាស់សកម្មនៅលើ Facebook ក្នុងយុទ្ធនាការព្យាបាទថ្មី។ Ducktail ត្រូវបានគេនិយាយថាជាមេរោគមួយក្នុងចំណោមមេរោគជាច្រើនដែលក្រុម Hecker កំពុងឆ្លៀតយកប្រយោជន៍ពីការឃុបឃិតគ្នាដើម្បីបញ្ឆោតអ្នកប្រើប្រាស់។Trojan:MSIL/DUCKTAIL.EH!MTB Virus Removal Guide

យុទ្ធសាស្ត្ររបស់ក្រុមឧក្រិដ្ឋជនតាមអ៊ីនធឺណែតដោយប្រើ Duckport គឺដើម្បីដឹកនាំជនរងគ្រោះទៅកាន់គេហទំព័រដែលទាក់ទងនឹងម៉ាកដែលពួកគេបានក្លែងបន្លំ ហើយបន្ទាប់មកបញ្ឆោតអ្នកប្រើប្រាស់ឱ្យទាញយកឯកសារព្យាបាទពីសេវាកម្មផ្ទុកឯកសារដូចជា Dropbox ជាដើម។ Dropbox ក៏មានមុខងារថ្មីផងដែរ ដោយពង្រីកសមត្ថភាពលួចព័ត៌មាន និងកាន់កាប់គណនី ថតអេក្រង់ ឬបំពានសេវាកម្មកត់ចំណាំតាមអ៊ីនធឺណែត ដើម្បីជំនួស Telegram និងបញ្ជូនពាក្យបញ្ជាទៅកាន់ម៉ាស៊ីនរបស់ជនរងគ្រោះ។

ជនរងគ្រោះត្រូវបានទាក់ទងតាមរយៈវេទិកាជាច្រើន ចាប់ពី Facebook, LinkedIn ទៅ WhatsApp និងវេទិកាស្វែងរកការងារតាមអ៊ីនធឺណែតដូចជា Upwork, Freelancer,…Facebook ឬ LinkedIn InMail មនុស្សដែលនៅពីក្រោយ Ducktail ទាក់ទាញជនរងគ្រោះដោយការផ្សាយពាណិជ្ជកម្មការងារ។ ទោះជាយ៉ាងណាក៏ដោយ ការពិពណ៌នាការងារដែលបានភ្ជាប់មកពិតជាតំណភ្ជាប់ទៅកាន់ឯកសារព្យាបាទដែលត្រូវបានក្លែងបន្លំដោយឧក្រិដ្ឋជនសម្រាប់គោលបំណងនៃការកាន់កាប់គណនី។Facebook Hacks: Prevention Tips & Strategies

យន្តការចែកចាយដែលគេស្គាល់មួយទៀតគឺការបំពុលម៉ាស៊ីនស្វែងរកដើម្បីទាក់ទាញអ្នកប្រើប្រាស់ឱ្យទាញយកកម្មវិធីក្លែងក្លាយនៃ CapCut, Notepad++, ChatGPT, Google Bard និង Meta Threads… ទាំងនេះគឺជាកំណែដែលបង្កើតឡើងដោយឧក្រិដ្ឋជនតាមអ៊ីនធឺណែត ក្នុងគោលបំណងដើម្បីដំឡើងកូដព្យាបាទ (malware) នៅលើកុំព្យូទ័ររបស់ជនរងគ្រោះ។
ដូច្នេះ ដើម្បីកំណត់ការវាយប្រហារ ម្ចាស់គណនី Facebook គួរប្រើពាក្យសម្ងាត់ខ្លាំង និងបើកការផ្ទៀងផ្ទាត់ ២-factor authentication ដាច់ខាតកុំចូលមើលតំណចម្លែក និងទាញយកឯកសារភ្ជាប់ ឬកម្មវិធីថ្មីៗ ព្រោះទាំងអស់នេះអាចនឹងជាវិធីសាស្ត្ររបស់ពួកHecker៕
ប្រភព៖cafef.com

អេមណាស់! វណ្ណដា ត្រូវបានអញ្ជើញចូលរួមជាតារាកិត្តិយសនៅក្នុងកម្មវិធីរ៉េបមួយនៅវៀតណាម

0

ពិតជាពិសេសនិងមានកិត្តិយសណាស់សម្រាប់សិល្បករកម្ពុជាដែលតារាចម្រៀងល្បីឈ្មោះ វណ្ណដា ត្រូវបានខាងកម្មវិធី Rap Viet អញ្ជើញជាតារាកិត្តិយសនៅក្នុងកម្មវិធីនេះក្នុងវគ្គផ្តាច់ព្រ័ត្រ។ ការបង្ហាញវត្តមាននៅក្រៅស្រុកលើកនេះរបស់ វណ្ណដា ពិតជាធ្វើឱ្យមហាជនហ្វេនៗអ្នកគាំទ្របានបង្ហាញអារម្មណ៍មានមោទនភាពកាន់តែខ្លាំងចំពោះតារាចម្រៀងរូបនេះ។No photo description available.

នៅថ្ងៃទី៧ កញ្ញា នេះ នៅលើហ្វេកប៊ុកកម្មវិធី Rap Viet របស់ប្រទេសវៀតណាម បានបង្ហោះរូបរបស់តារាចម្រៀង វណ្ណដា ដោយបានសរសេរថា វណ្ណដា ជាកំពូលតារាចម្រៀងរ៉េបប្រចាំអាស៊ីអាគ្នេយ៍ នឹងបង្ហាញខ្លួននៅក្នុងកម្មវិធីនេះដែលជារដូវកាលទី៣ក្នុងជុំចុងក្រោយ។ វគ្គនេះនឹងមានការចាក់ផ្សាយនៅថ្ងៃទី៩ កញ្ញា វេលាម៉ោង៨យប់តទៅ ដែលមានការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ឆាណែលយូធូប និងនៅលើapp របស់ប្រទេសវៀតណាម។May be an image of 1 person and text

កម្មវិធីប្រលងចម្រៀងរ៉េបខាងលើនេះជាកម្មវិធីដ៏ពេញនិយមមួយ។ កម្មវិធីនេះក៏មានវត្តមាននៅប្រទេសកម្ពុជាដូចគ្នាគឺកម្មវិធី The Rapper Cambodia នឹងមានការចាក់ផ្សាយនាពេលឆាប់ៗខាងមុខនេះផងដែរ ខណៈវណ្ណដាគឺជាផលិតករម្នាក់នៅក្នុងកម្មវិធី។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២១ ខែមិថុនា កន្លងទៅនេះ វណ្ណដា បានហោះទៅកាន់ទីក្រុងហូជីមិញ នឹងចំណាយពេលនៅទីនោះជាច្រើនថ្ងៃព្រមទាំងបានជួបជាមួយតារារ៉េបវៀតណាមផងដែរ៕

 

តែ ៥ ប្រភេទជួយកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃដ៏គ្រោះថ្នាក់

0

តែ គឺជាភេសជ្ជៈដែលមនុស្សជុំវិញពិភពលោកចូលចិត្តផឹក មិនថាពេលព្រឹក ថ្ងៃ ឬពេលរសៀលនោះទេ ក៏តែអាចទទួលទានបានគ្រប់ពេលវេលា និងពេញនិយមសម្រាប់មនុស្សគ្រប់វ័យ។ មិនតែប៉ុណ្ណោះ តែក៏មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរបស់យើងផងដែរ ដែលវាអាចជួយកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃដ៏គ្រោះថ្នាក់មួយចំនួន។ ដូច្នេះហើយខាងក្រោមនេះគឺជាតែ ៥ ប្រភេទដែលល្អបំផុតសម្រាប់សុខភាព៖

១.តែបៃតង៖ តែបៃតងមានសារធាតុប្រឆាំងអុកស៊ីតកម្មហៅថា catechin ដែលជួយកាត់បន្ថយការរលាក និងកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃដូចជាមហារីក ជំងឺទឹកនោមផ្អែមប្រភេទទី ២ និងជំងឺសរសៃឈាមបេះដូង វាក៏ជួយកាត់បន្ថយប្រូតេអ៊ីនបន្ទះដែលបង្កគ្រោះថ្នាក់ផងដែរ។Can Green Tea Help You Lose Weight? The Truth About Green Tea and Weight  Loss

២.តែខ្ញី៖ តែខ្ញីត្រូវបានគេប្រើដើម្បីព្យាបាលជំងឺផ្សេងៗ វាក៏មានសារធាតុម្យ៉ាងហៅថា Gingerol (gingerol) ដែលប្រើសម្រាប់ព្យាបាល និងការពារជំងឺមហារីក លើសឈាម និងទឹកនោមផ្អែម។5 Powerful Benefits of Garlic Tea | Organic Facts

៣.តែ Chamomile៖ គឺជាតែមួយប្រភេទដែលមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាថ្នាំទប់ស្កាត់បាក់តេរី ត្រូវបានគេប្រើប្រាស់ជាញឹកញាប់មុនពេលចូលគេងដើម្បីជួយឱ្យអ្នកគេងលក់ស្រួល និងជួយបង្កើនភាពស៊ាំរបស់រាងកាយ វាក៏ជួយបន្ធូរប្រព័ន្ធសរសៃប្រសាទផងដែរ។5 Ways Chamomile Tea Benefits Your Health

៤.តែជីអង្កាម៖ តែជីអង្កាម ឬតែ Peppermint ត្រូវបានគេប្រើជាញឹកញាប់ដើម្បីជួយដល់ដំណើរការរបស់ប្រព័ន្ធរំលាយអាហារ និងជួយប្រឆាំងជំងឺមហារីក វាក៏ត្រូវបានគេប្រើដើម្បីព្យាបាល IBS ឬរោគសញ្ញាពោះវៀនក្នុងរយៈពេលខ្លីផងដែរ។12 Science-Backed Benefits of Peppermint Tea and Extracts

៥.តែ Hibiscus៖ តែ Hibiscus អាចជួយកាត់បន្ថយសម្ពាធឈាម ជំងឺលើសសម្ពាធឈាម ជំងឺបេះដូង ជំងឺទឹកនោមផ្អែម ជំងឺមហារីក ជំងឺខ្លាញ់រុំថ្លើម និងជួយកាត់បន្ថយហានិភ័យនៃការធាត់ផងដែរ៕Hibiscus tea: Health benefits and risks
ប្រភព៖sanook

តើគួរមើលទូរស័ព្ទដៃយូរកម្រិតណាក្នុងមួយថ្ងៃ ?

0

វាជាចំណេះដឹងដែលមនុស្សទូទៅបានជ្រាបច្បាស់ ប៉ុន្តែមានមនុស្សតិចណាស់ដែលអាចអនុវត្តតាមបានសម្រាប់ពេលវេលាមើលទូរស័ព្ទដៃក្នុង១ថ្ងៃៗ ។ អង្គការសុខភាពពិភពលោក (WHO) ណែនាំថា មនុស្សពេញវ័យគួរសម្លឹងមើលទូរស័ព្ទដៃមិនលើស២ម៉ោងក្នុង១ថ្ងៃ ។ បើមើលទូរស័ព្ទដៃរយៈពេលយូរជាងនេះ នឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពដូចជា ឈឺភ្នែក ភ្នែកស្ងួត ឈឺក ឈឺខ្នង ឈឺក្បាល សម្រាកមិនលក់ មានជំងឺធ្លាក់ទឹកចិត្ត និងបារម្ភ ។Staring at your phone at night could be linked to depression, study finds |  The Independent | The Independent

ក្រៅពីនេះ អង្គការសុខភាពពិភពលោក បានណែនាំថា កុមារអាយុក្រោម៥ឆ្នាំ គួរតែចៀសវាងការមើលទូរស័ព្ទដៃ ខណៈកុមារអាយុចាប់ពី៦ឆ្នាំ ដល់១៧ឆ្នាំ គួរមើលទូរស័ព្ទដៃមិនលើសពី១ម៉ោងក្នុង១ថ្ងៃ ។ ចំណែកមនុស្សពេញវ័យមានអាយុចាប់ពី១៨ឆ្នាំ ដល់២៤ឆ្នាំ គួរមើលទូរស័ព្ទដៃមិនលើស២ម៉ោងក្នុង១ថ្ងៃ ។

*វិធីកាត់បន្ថយពេលវេលាមើលទូរស័ព្ទដៃ រួមមាន ៖
-កំណត់ម៉ោងរំលឹកខ្លួនឯងរៀងរាល់២០នាទីម្តងដើម្បីសម្រាកភ្នែក បន្ទាប់មក ចូរសម្លឹងទៅកាន់កន្លែងឆ្ងាយៗប្រមាណ២០វិនាទី
-ជ្រើសរើសខ្លឹមសារអត្ថបទមានគុណភាព និងគួរឱ្យចាប់អារម្មណ៍ក្នុងទូរស័ព្ទ
-បែងចែកពេលវេលាធ្វើសកម្មភាពផ្សេងៗ ដូចជា អានសៀវភៅ ហាត់ប្រាណ ព្រមទាំងចំណាយពេលវេលាជាមួយគ្រួសារ និងមិត្តភក្តិ ។Don't Panic, but...Using Your Phone in Bed Can Cause Blindness | Women's  Health

*ការសម្លឹងមើលទូរស័ព្ទរយៈពេលយូរបណ្តាលឱ្យមានផលប៉ះពាល់ដូចជា ៖
-មានអាការៈក្រហាយភ្នែក ស្ងួតភ្នែក និងហូរទឹកភ្នែក
-ឈឺត្របកភ្នែក និងឈឺក្បាល
-ភ្នែកមើលអ្វីមិនច្បាស់ ឬឆាប់ខូចភ្នែក
-អាចកើតជំងឺដក់ទឹកក្នុងភ្នែក
-អាចបំផ្លាញសរសៃភ្នែក រហូតមើលអ្វីមិនច្បាស់
-អាចពិការភ្នែក (ប៉ុន្តែវាមិនមែនជាមហារីកភ្នែកទេ)Here's the right age to give your child a cellphone | Fortune Well

ប្រសិនបើសង្កេតឃើញថា យើងសម្លឹងមើលទូរស័ព្ទដៃច្រើនពេក គួរតែផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃបន្តិចម្តងៗ ទើបយើងកាន់តែងាយស្រួលសម្របខ្លួន ។ កែវភ្នែករបស់យើងមានតែ១គូប៉ុណ្ណោះ ចូរកុំប្រើវាខ្លាំងពេក រហូតភ្លេចផ្តល់ភាពសំខាន់ចំពោះវា ។ បើកែវភ្នែកមានបញ្ហា យើងនឹងសោកស្តាយថា ហេតុអ្វីយើងធ្វើបែបនេះ ហើយនៅពេលនោះ វានឹងហួសពេល ៕ ប្រភព ៖ sanook

ភិទិ ចេញមកទម្លាយពាក្យសម្តី អ៊ីងអ៊ីង ស្តាប់ហើយស្លុតចិត្ត ខណៈ Ecovak Song មិនលុបវីដេអូតាមការស្នើសុំ

0

ភ្លើងកម្តៅនៅលើបណ្តាយសង្គមស្ទើរតែបញ្ចប់ទាំងស្រុងទៅហើយតារាចម្រៀង ថុល សុភិទិ បានចេញវីដេអូមួយទម្លាយនូវពាក្យសម្តីរបស់កញ្ញាអ៊ីងអ៊ីង ដែលធ្វើឱ្យគ្រប់គ្នានឹកស្មានមិនដល់ដោយនាងមានចេតនាធ្វើខ្លួនជាអ្នកទី៣ដណ្តើមស្នេហ៍គេ។ ទន្ទឹមនឹងនេះ ភិទិ ក៏បាននិយាយពីលោក Ecovak Song ផងដែរថាខ្លួនបានទៅដល់កន្លែងថតផ្ទាល់ព្រមទាំងស្នើសុំឱ្យអ្នកដឹកនាំរឿងរូបនេះលុបវីដេអូទី២ ដែលជាភ្លើងកម្តៅនាំឱ្យកើតរឿងកាន់តែខ្លាំងប៉ុន្តែវីដេអូនោះមិនបានលុបតាមការស្នើសុំឡើយ។May be an image of 1 person and television

នៅយប់ថ្ងៃទី៦ កញ្ញា តារាចម្រៀងហង្សមាស ថុល សុភិទិ បានបង្ហោះវីដេអូជាង៨នាទីនៅលើគណនីហ្វេកប៊ុកមានឈ្មោះថា Doreamon ដើម្បីបកស្រាយនិងបញ្ចប់បញ្ហារឿងដែលបានកើតឡើងប៉ុន្មានថ្ងៃមកនេះក្រោយពីមានមតិជាច្រើនចង់ឱ្យលោកចេញមុខនិយាយផងដែរ។ លោកព្យាយាមរក្សាភាពស្ងៀមស្ងាត់ដើម្បីបញ្ចប់រឿងនិងគិតថាជារឿងត្រឹមត្រូវ ប៉ុន្តែពេលលោកបានគិតម្តងទៀតបើលោកមិនបកស្រាយគឺរឿងនៅតែមិនបញ្ចប់នៅតែមានការបង្ហោះឆ្លើយឆ្លងគ្នាឥតឈប់។May be an image of 1 person

ក្នុងវីដេអូនោះដែរ ភិទិ បាននិយាយថាលោកបានទៅថតរឿងមួយហើយវគ្គហ្នឹងលោកមិនបានអានស្គ្រីបជាមុនហើយមិនដឹងថាឈុតថើបគេរបៀបណានោះទេពេលលោកទៅដល់ភ្លាមទើបបានស្គ្រីបនោះមកមើល។ លោកក៏បានទទួលស្គាល់ដែរថាអ្នកដឹកនាំរឿងនិងតួស្រី អ៊ីងអ៊ីង ពិតជាបានសួរលោកពិតមែនថាថតឈុតថើបបានឬអត់ ហើយលោកពិតជាបានឆ្លើយថាថតបានពិតមែន ត្រឹមជាការថើបមាត់ហើយក៏ផ្តួលខ្លួនទៅ ព្រោះលោកក៏ចង់បានបទពិសោធនថ្មីជូនមហាជនថាលោកមិនត្រឹមតែចេះច្រៀងតែមួយមុខ។ អ្វីដែលនឹកស្មានមិនដល់រឿងបានក្លាយជាបញ្ហាធំទៅវិញហើយកាន់តែរីករាលដាលកាន់តែខ្លាំង។ ជាមួយគ្នានោះលោកក៏ទទួលស្គាល់កំហុសដូចគ្នាដែលលោកបានសន្យាជាមួយគូស្នេហ៍ថាមិនថតឈុតបែបហ្នឹងតែលោកបានក្បត់ពាក្យសន្យា។No photo description available.

បន្ថែមពីលើនេះ ភិទិក៏បាននិយាយពីគូស្នេហ៍ខ្លួនដែរថា វីដេអូដំបូងដែលនាងបង្ហោះគឺសម្តៅលើលោកតែម្នាក់ប៉ុណ្ណោះព្រោះតែមានការអន់ចិត្ត មិនបាននិយាយទៅអ្នកណាឬតួស្រីឡើយ។ តែអ្វីដែលជាភ្លើងកម្តៅកាន់តែខ្លាំងនោះហើយនាំឱ្យដៃគូរកស៊ីមិត្តជិតស្និទ្ធម៉ានីនចេញមកនិយាយនោះព្រោះមានការខឹងសម្បារបន្ទាប់ពីឃើញវីដេអូទី២។
ដោយស្ថានភាពកាន់តែតានតឹងហើយមហាជនទូទៅសម្លឹងឃើញថាវីដេអូទី២នោះប្រៀបដូចជាដុតភ្លើងបន្ថែមមែន លោកបានទៅកន្លែងថតផ្ទាល់ដើម្បីសុំឱ្យអ្នកដឹកនាំរឿងលុបវីដេអូទី២ នោះចេញដោយលោក Ecovak song ក៏ឆ្លើយយល់ព្រមតែវីដេអូនោះមិនបានលុបតាមការស្នើសុំឡើយ។ នៅថ្ងៃនោះដែរលោក Ecovak song បាននិយាយជាមួយលោក និងកំពុងនិយាយជាមួយតួស្រីថា អ៊ីងឥឡូវបើជ្រុលជាគេខឹងហើយយើងបុកលុយថែមយក scene គេម៉ងទៅ ហើយ ភិទិ បានឮ អ៊ីងអ៊ីង ក៏ឆ្លើយវិញថា ឥឡូវនាងកំពុងតែដណ្តើមហើយមិនបានអត់ដណ្តើមឯណា។May be an image of 2 people

ម្ចាស់បទ «មួយឆាវ» អះអាងទៀតថាដោយសារតែមានអ្នកមួយចំនួនដែលមិនដឹងរឿងចេះតែដាក់សម្ពោធលើលោកខ្លាំងពេលដែលថាលោកជាមូលហេតុនាំឱ្យស្រីៗឈ្លោះដណ្តើមរូបគេ លោកមិនមែនជាតារាកូរ៉េទេគ្មានគំនិតចង់ឱ្យរឿងនេះកើតឡើងដែរ។ ភិទិ បញ្ជាក់ចុងក្រោយថា អ្វីដែលលោកនិយាយទាំងប៉ុន្មានសុទ្ធតែជារឿងពិត បើលោកនិយាយមិនពិតសូមឱ្យលោកជួបតែបញ្ហាមិនចេះចប់ ហើយលោកក៏ស្នើឱ្យមហាជនឈប់ជជែកវែកញែករឿងនេះបន្តទៀតដែរ៕

លឹម សេរីហាន់នីកា កូនក្រុម ពេជ្រ សោភា នាំកម្ពុជាកាន់តែរីកមុខរីកមាត់ល្បីល្បាញដល់ក្រៅប្រទេស

0

ក្នុងនាមជាគ្រូបង្វឹកម្នាក់ ពេជ្រ សោភា បានបង្ហាញអារម្មណ៍មានមោទនភាពយ៉ាងខ្លាំងចំពោះបេក្ខនារី លឹម សេរីហាន់នីកា ដែលជាកូនក្រុមរបស់ខ្លួននាំកម្ពុជាល្បីល្បាញឱ្យស្រុកគេបានស្គាល់បន្ទាប់ពីបកស្រាយបទ «ក្តាមស្រែ» ច្រើនចង្វាក់ក្នុងបទតែមួយរហូតចូលក្នុងតារាងឆាណែលយូធូប Best The Voice ។

បេក្ខនារី លឹម សេរីហាន់នីកា បានបង្ហាញខ្លួនក្នុងវគ្គ Live Show សប្តាហ៍ទី១ដោយជ្រើសបទ ក្តាមស្រែ មកបញ្ចេញសមត្ថភាពក្រោមការបង្វឹករបស់ខូចស៍ សោភា។ ទោះយ៉ាងណាក្នុងការបកស្រាយបទចម្រៀងមួយបទនេះមិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ ព្រោះបទនេះត្រូវបានអ្នកនាង ពេជ្រ សោភា យកមកកែច្នៃថ្មីមានលាយចង្វាក់ជាច្រើនទាំងការច្រៀងបែបមនោសញ្ចេតនាធម្មតា លាយជាមួយចង្វាក់ប្រពៃណីពីដើម រួមទាំងចង្វាក់រ៉ក និងរ៉េបទៀតផង។ ក្រោយបញ្ចេញសកម្មភាពរួចបេក្ខនារីរូបនេះបានទាញបេះដូងមហាជន និង
គ្រូបង្វឹកផ្សេងទៀតយ៉ាងខ្លាំងពីសមត្ថភាពរបស់នាងរហូត លឹម សេរីហាន់នី អាចឆ្លងផុត Live Show សប្តាហ៍ទី១បាន។May be an image of 1 person and text

អ្វីដែលកាន់តែធ្វើឱ្យមហាជនភ្ញាក់ផ្អើល រួមទាំងសាមីខ្លួននិងគ្រូបង្វឹកផ្ទាល់ បទ ក្តាមស្រែ រសជាតិច្រើនចូលគ្នានេះត្រូវបានជ្រើសរើសចូលទៅក្នុងតារាង Best The Voice ដែលចម្រាញ់ទៅដោយបេក្ខជន បេក្ខនារីប្រលង The Voice ផ្សេងៗទូទាំងពិភពលោកដែលមានភាពលេចធ្លោជាងគេទើបអាចមកដល់តារាងក្នុងឆាណែលយូធូបនេះបាន។

ភាពអស្ចារ្យនេះបានធ្វើឱ្យគ្រូបង្វឹក ពេជ្រ សោភា មានមោទនភាពយ៉ាងខ្លាំងទៅលើកូនក្រុមរបស់ខ្លួនដែលនាំឱ្យបទ ក្តាមស្រែ ល្បីដល់ស្រុកគេ។ ជាមួយគ្នានេះ នីកា ក៏បានបង្ហាញអារម្មណ៍រំភើបដូចគ្នានិងមិនភ្លេចគុណបំណាច់គ្រូបង្វឹក និងលោកគ្រូភ្លេងដែលមានការកែច្នៃទើបរូបនាងអាចឈានដល់ចំណុចនេះ។May be an image of 4 people and text that says '10:42 TVM ហង្សមាស្ LIVE SHOW WEEKI Alibaba.com B2B Trade App Ad.4.7* FREE Install views The best performances this week on The Voice HIGHLIGHTS 01-09-2023 TheVoice #Hig ago Best The Voice ..more 8.95M 493 Share Save Comments Clip @bestofthevoice this week your favor te? Which oer mance The Voice BESTOF KIDS TOP 10 Subscriptionadded MOST PO The Voice'

គួរបញ្ជាក់ថា លឹម សេរីហាន់នីកា ជាអ្នកខេត្តកំពង់ធំ មានវ័យ១៦ ឆ្នាំ។ ការប្រលងនេះនាងទទួលបានតែ១កៅអីប៉ុណ្ណោះប៉ុន្តែសមត្ថភាពរបស់នាងពិតជាមិនធម្មតាឆ្លងផុតវគ្គជាបន្តបន្ទាន់ខណៈពេលនេះនាងជាTop4នៅក្នុងក្រុម ពេជ្រ សោភា ផងដែរដែលត្រូវប្រកួតប្រជែងក្នុងវគ្គLive Show ជាបន្តទៀត៕May be an image of 6 people and text that says 'Best of The Voice BEST OF the The World's Best Voices BESTOF BEST Best of The Voice @bestofthevoice 8.95M subscribers 850 850videos Thebe BlindAuditions, together one tiktok.com/@thevoicehqar more link Subscribe Home Videos Shorts TOP 10 Weekl Playlists Community featur best. most The Voice. sing, and ng USTRALIA2 BEST BLNDS &MOME 44:05 The Voice Australia 2023: Best Blind Auditions & Moments Voice views days ago TOP10 The Most ICONIC Blind Auditions of The Voice of Ukraine Top 10 Voice views days ago OFUKRAIN BLINDS 21:46 ICONIC The best performancesthis Best ome Shorts Subscriptions Library'