នាថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០២៣ ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញបានចុះត្រួតពិនិត្យឃ្លាំងបញ្ចាំមួយកន្លែងនៅឃ្លាំងរំសេវ ដោយដកហូតម៉ូតូចំនួន ២៦២ គ្រឿង ប្រគល់ជូនដល់ពលរដ្ឋណាដែលបានបាត់កន្លងមក។

ឯកឧត្តម ឃ្លាំង ហួត បានអំពាវនាវដល់ប្រជាពលរដ្ឋផ្សេងទៀត ដែលបានបាត់ម៉ូតូឬបានដាក់បញ្ចាំម៉ូតូ ត្រូវមកលួស យកម៉ូតូវិញ បើរកម៉ូតូមិនឃើញនោះ ត្រូវប្រញាប់រួតរះដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីឱ្យអាជ្ញាធរបានរៀបចំធ្វើការត្រួតពិនិត្យឯកសារ និងប្រគល់ម៉ូតូជូនទៅពួកគាត់វិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh05uA7lTeXx8zGmrLh2mw7wUNKiLsgCe188fW_KItD3mcdmE3HlCQPKWeR35NPGYpxXnOHMdusAagysoxX6x_8LTPbu4wUYwuQ2TKhrOXfmoC8263TV0UAchgKtv383RZSPt4DBh7XZxiE05XjbkjzpRsne0P_gARvzct781e_zlm2vquhyXW_DdKe_3Q/s1204/Screenshot%202023-09-08%20085313.jpg

ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យមើលទីតាំងឃ្លាំងបញ្ចាំ គឺធ្វើជាប់ជាប្រចាំដូចភ្លៀងរលឹម ប៉ុន្តែដែលមានការផ្អាកមួយរយៈនេះដោយសារតែពុំមានកន្លែងគ្រប់គ្រាន់សម្រាប់ស្តុកម៉ូតូដែលត្រូវបានដករហូត។

លោកអភិបាលរង បានបន្ថែមទៀតថា កន្លងមកកម្លាំងអាជ្ញាធរបានដកហូតម៉ូតូបានជាង១០០០គ្រឿង។ ដូច្នេះនៅព្រឹកថ្ងៃនេះបានដកហូតម៉ូតូចំនួន ២៦២ គ្រឿងប្រគល់ជូនប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្ដឹង និងនៅសល់ម៉ូតូជាង ៩០០ គ្រឿងបន្តទៀត រក្សារទុកនៅឃ្លាំង OCIC។ សូមប្រជាពលរដ្ឋប្រញាប់ដាក់ពាក្យបណ្ដឹងបន្តដើម្បីអាជ្ញាធរបានត្រូវពិនិត្យនិងប្រគល់ម៉ូតូជូន៕