Home Blog Page 1574

ឯកសារចាំបាច់ ដើម្បីធ្វើសៀវភៅ​ស្នាក់នៅ និងសៀវភៅគ្រួសារ

0

យោងតាម​សេចក្តីណែនាំ​ស្តីពី​បែបបទ និង​នីតិវិធី​នៃការងារចុះបញ្ជី​ និង​គ្រប់គ្រង​ការស្នាក់នៅ របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​បាន​ឱ្យដឹងថា ឯកសារភ្ជាប់​សម្រាប់ចុះបញ្ជីផ្តល់សៀវភៅ​ស្នាក់នៅ និង​សៀវភៅគ្រួសារ រួមមានដូចខាងក្រោម៖

សៀវភៅគ្រួសារ

សហព័ទ្ធ (ប្តីឬប្រពន្ធ) នៃ​គ្រួសារ​ណាមួយ ត្រូវដាក់ពាក្យ​ស្នើសុំ​ចុះបញ្ជីផ្តល់​សៀវភៅ​គ្រួសារ​នៅប៉ុស្តិ៍នគរបាល​រដ្ឋបាលឃុំសង្កាត់ ដោយភ្ជាប់​ជាមួយ​នូវ​ឯកសារ​ណាមួយ​មានដូចខាងក្រោម៖

  • ពលរដ្ឋខ្មែរ ត្រូវមាន​សៀវភៅ​ស្នាក់នៅ និង​សេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្រ​បញ្ជាក់កំណើត (ក្នុងករណីប្តី ប្រពន្ធ ត្រូវមាន​សេចក្តីចម្លង​សំបុត្រ​អាពាហ៍ពិពាហ៍​ ឬសំបុត្រ​បញ្ជាក់​អាពាហ៍ពិពាហ៍)
  • កូនស្មុំ ត្រូវមាន​សាលក្រមតុលាការ
  • ជនបរទេស​ដែល​ចូលសញ្ជាតិ​ខ្មែរ ត្រូវមាន​ច្បាប់ចម្លង​ព្រះរាជក្រឹត្យចូលសញ្ជាតិខ្មែរ

មន្រ្តី​បុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំសង្កាត់ ត្រូវបំពេញ​សំណុំ​បែបបទតាមការស្នើសុំ​របស់​មេគ្រួសារ ដោយមានភ្ជាប់​ជាមួយនូវ​ឯកសារ​ដាក់ជូននាយប៉ុស្តិ៍នគរបាល​រដ្ឋបាល ពិនិត្យ និងសម្រេច បន្ទាប់ពី ចម្លង​ទិន្នន័យ​ចូល​ក្នុងបញ្ជីគ្រួសារ និង​សៀវភៅ​គ្រួសារបាន​ត្រឹមត្រូវ តាមខ្លឹមសារ​នៃទម្រង់​នីមួយៗ​ដោយមិនអនុញ្ញាតឱ្យ​សរសេរ​អក្សរកាត់ ឬប្រើប្រាស់​សញ្ញាអ្វីឡើយ និងមេគ្រួសារ​ត្រូវផ្តិមេដៃលើ​បញ្ជីគ្រួសារ រួចនាយប៉ុស្តិ៍នគរបាល​រដ្ឋបាលត្រូវចុះហត្ថលេខា និងបោះត្រា​លើបញ្ជីគ្រួសារ ព្រមទាំង​បញ្ជូនសៀវភៅ​គ្រួសារនោះ​ទៅសុំការ​សម្រេចពីអធិការ​នគរបាលក្រុង ស្រុក ខណ្ឌ ដើម្បី​ចុះហត្ថលេខា និងបោះត្រា​លើសៀវភៅគ្រួសារ

សៀវភៅស្នាក់នៅ

មេគ្រួសារ ឬអ្នកតំណាង​ត្រូវដាក់​ពាក្យ​ស្នើសុំចុះ​បញ្ជី​ផ្តល់​សៀវភៅ​ស្នាក់នៅ នៅប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ សង្កាត់ ដោយភ្ជាប់​ជាមួយ​នូវ​ឯកសារ​ណាមួយមានដូចខាងក្រោម៖

  • ពលរដ្ឋខ្មែរ ត្រូវមាន​សេចក្តីចម្លង​សំបុត្រ​កំណើត ឬ​សំបុត្រ​បញ្ជាក់​កំណើត (ក្នុង​ករណី​អ្នកទើប​រៀប​អាពាហ៍ពិពាហ៍ ត្រូវ​ភ្ជាប់​ជាមួយ​សេចក្តី​ចម្លង​សំបុត្រ​អាពាហ៍ពិពាហ៍ ឬសំបុត្រ​បញ្ជាក់​អាពាហ៍ពិពាហ៍)
  • ជនបរទេស​អន្តោប្រវេសន្ត​ដែល​ស្នាក់នៅស្របច្បាប់ ដែលមាន​ប្រកាស​ទទួលស្គាល់​របស់​ក្រសួងមហាផ្ទៃ និងបណ្ណស្នាក់នៅអចិន្រ្តៃយ៍ (មាន​សុពលភាព)
  • ជនបរទេស​ដែល​ចូលសញ្ជាតិខ្មែរ ត្រូវមាន​ច្បាប់​ចម្លងព្រះរាជក្រឹត្យ​ចូលសញ្ញាជាតិខ្មែរ
  • សមាជិក​គ្រួសារ​ខ្មែរ​ដែលវិលត្រឡប់​មកពីក្រៅប្រទេស ត្រូវមាន​លិខិត​បញ្ជាក់​អំពី​ការធានាអះអាងពីមេគ្រួសារ ឬសាក្សី
  • អ្នកជួល​លំនៅឋាន​ដែល​ពុំទាន់​បានចុះបញ្ជី​ស្នាក់នៅ​អចិន្រ្តៃយ៍​នៅតាមលំនៅឋាន​ណាមួយ ត្រូវមាន​ឯកសារ​បន្ថែម​ដូចជា​កិច្ចសន្យា​ជួលលំនៅឋាន និង​លិខិត​បញ្ជាក់​ពីម្ចាស់​លំនៅឋាន ឱប្រើប្រាស់​អាសយដ្ឋាន ដែលមានការបញ្ជាក់​ទទួលស្គាល់ពីមេឃុំ ឬចៅសង្កាត់៕

ថៃចាប់ផ្តើមដំណើរការព្រះអាទិត្យសិប្បនិម្មិតជាលើកដំបូង

0

ប្រទេសថៃ៖ ថៃគឺជាប្រទេសដែលបានចាប់ផ្តើមដំណើរការព្រះអាទិត្យសិប្បនិម្មិតដំបូងគេបង្អស់របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ម៉ាស៊ីនរ៉េអាក់ទ័រ Tokamak-1 របស់ប្រទេសថៃ បានចាប់ផ្តើមដំណើរការនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៣។Chinese tokamak donation helps fuel Thailand's ambitions in fusion energy  research | South China Morning Post

រ៉េអាក់ទ័រ Tokamak-1 របស់ថៃ ត្រូវបានប្រដូចទៅនឹង “ព្រះអាទិត្យសិប្បនិម្មិត” ដែលមានសមត្ថភាពក្លែងធ្វើការលាយបញ្ចូលគ្នាជាមួយនុយក្លេអ៊ែរ ឬប្រតិកម្មផ្សំឡើងនៅក្នុងព្រះអាទិត្យ។ Tokamak-1 គឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងវិទ្យាស្ថានបច្ចេកវិទ្យានុយក្លេអ៊ែរថៃ និងវិទ្យាស្ថានរូបវិទ្យាប្លាស្មានៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន។ ថៃក៏មានគម្រោងរចនា និងសាងសង់ឡដុត tokamak ផ្ទាល់ខ្លួនសម្រាប់ប្រើប្រាស់ក្នុងទសវត្សរ៍ក្រោយផងដែរ ដោយមានគោលដៅចង់ក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍន៍អាស៊ីអាគ្នេយ៍ដំបូងគេសម្រាប់បច្ចេកវិទ្យាទំនើបៗ។Thailand launches first experimental tokamak device in collaboration with  China - Global Times

គោលបំណងដ៏ធំនៃការបង្កើតម៉ាស៊ីនរ៉េអាក់ទ័រ Tokamak-1 ដែលដំណើរការដោយព្រះអាទិត្យសិប្បនិម្មិតនេះគឺដើម្បីស្វែងរកមធ្យោបាយប្រកបដោយនិរន្តរភាព និងសន្សំសំចៃ ដើម្បីបំពេញតម្រូវការថាមពលរបស់ពិភពលោក។
Tokamak-1 ត្រូវបានធ្វើឱ្យប្រសើរឡើងពី HT-6M ដែលត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានចិននៃរូបវិទ្យាប្លាស្មាក្នុងឆ្នាំ ១៩៨៤ ។ ឧបករណ៍នេះត្រូវបានបញ្ឈប់ជាផ្លូវការនៅឆ្នាំ ២០០២ បន្ទាប់ពីប្រតិបត្តិការរយៈពេល ១៨ ឆ្នាំ។Thai Tokamak One (TT1) - Thailand's first 'artificial sun' - will begin  operations next month - Pattaya Mail

រ៉េអាក់ទ័រ Tokamak បានឆ្លងកាត់ការសាកល្បងអស់ជាច្រើនឆ្នាំ ហើយត្រូវបានបញ្ជូនទៅវិទ្យាស្ថានបច្ចេកវិទ្យានុយក្លេអ៊ែរថៃក្នុងខែធ្នូ ឆ្នាំ ២០២២។ ម៉ាស៊ីនទាំងមូលមាន ៤៦២ ផ្នែកសំខាន់ៗដែលមានទម្ងន់ជាង ៨៤ តោន។ យោងតាមលោក Nopporn Poolyarat ប្រធានផ្នែក fusion និងប្លាស្មានៃវិទ្យាស្ថានបច្ចេកវិទ្យានុយក្លេអ៊ែរថៃ បាននិយាយថា ការធ្វើតេស្តម៉ាស៊ីននេះដោយជោគជ័យបានធ្វើឡើងនៅថ្ងៃទី ២១ ខែមេសា នឹងចាប់ផ្តើមដំណើរការជាលើកដំបូងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣៕Thailand launches first experimental tokamak device in collaboration with  China - Global Times ប្រភព៖vnexpress

មេដឹកនាំរដ្ឋប្រហារយោធា គាំទ្រដល់ការវិលត្រឡប់របស់ថាក់ស៊ីន មកកាន់ប្រទេសថៃ

0

រាជធានីបាងកក៖ នាយករដ្ឋមន្រ្ដីដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសថៃ ត្រូវបានមេដឹកនាំយោធា ធ្វើរដ្ឋប្រហារ បណ្ដាញចេញពីអំណាច កាលពី១៧ឆ្នាំមុន ប៉ុន្ដែឥឡូវមេដឹកនាំយោធាទាំងនោះ បានបង្ហាញសញ្ញាគាំទ្រ ដល់ដំណើរវិលត្រឡប់របស់លោក ថាក់ស៊ីន មកកាន់ប្រទេសកំណើត ហើយពួកគេចង់មើលឃើញ ពីឱកាសផ្សះផ្សាជាតិឡើងវិញផងដែរ។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ថា លោកឧត្ដមសេនីយ៍ សុនធី ប៊ូនយ៉ារ៉ាតគ្លីន (Sonthi Boonyaratglin) អតីតអគ្គមេបញ្ជាការកងយោធពលភូមិន្ទថៃ បានដឹកនាំធ្វើរដ្ឋប្រហារយោធា ផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកនាយករដ្ឋមន្រ្ដី ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០០៦។ ប៉ុន្ដែក្រោយពេលលោក ថាក់ស៊ីន រស់នៅនិរទេសខ្លួន អស់រយៈពេល១៧ឆ្នាំកន្លងមក ខណៈប្រទេសថៃ ក៏នៅតែមានជម្លោះនយោបាយបន្ថែមទៀតនោះ ទើបមេដឹកនាំរដ្ឋប្រហារថៃ ងាកមកគាំទ្រ ដល់ដំណើរវិលត្រឡប់របស់លោក ថាក់ស៊ីន មកកាន់ប្រទេសថៃ ហើយចង់ឃើញប្រទេសអាស៊ានមួយនេះ មានឱកាសល្អ សម្រាប់ការផ្សះផ្សាជាតិ។Sonthi Boonyaratglin — Wikipédia

លោកឧត្ដមសេនីយ៍ អតីតអគ្គមេបញ្ជាការកងយោធពលភូមិន្ទថៃ រូបនេះ កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ ថា លោក ថាក់ស៊ីន មានសិទ្ធិវិលមកប្រទេសកំណើតរបស់គាត់វិញ ហើយនឹងផ្ដល់ឱកាសដល់គាត់ ចូលទៅក្នុងប្រព័ន្ធយុត្ដិធម៌ និង ដោះស្រាយសំណុំរឿងតាមផ្លូវច្បាប់ ប្រឆាំងនឹងរូបគាត់។

បើតាមលោកឧត្ដមសេនីយ៍ សុនធី បានឲ្យដឹងទៀត ថា លោក ថាក់ស៊ីន បានប្រាប់គាត់ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការធ្វើរដ្ឋប្រហារយោធា នាអំឡុងខែកញ្ញា ឆ្នាំ២០០៦ ថា គាត់ជាសុភាពបុរស និង មានអត្តចរិតល្អ ហើយគាត់ក៏កំពុងតែទន្ទឹងរង់ចាំនូវការផ្សះផ្សាជាតិ។Ex-PM Thaksin going home | The Star

ដោយសារតែគណបក្សភឿថៃ កំពុងតែព្យាយាមដឹកនាំបង្កើតរដ្ឋាភិបាលថ្មីនោះ លោកឧត្ដមសេនីយ៍ សុនធី បានបញ្ជាក់ ថា គណបក្សភឿថៃ ទំនងជានឹងផ្តោត ទៅលើការស្វែងរកដំណោះស្រាយ ជុំវិញបញ្ហាជម្លោះ នៅក្នុងប្រទេស។ កូនស្រីពៅរបស់លោក ថាក់ស៊ីន គឺលោកស្រី ផេថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ក៏ជាបេក្ខនារីនាយករដ្ឋមន្ត្រីមួយរូបរបស់គណបក្សភឿថៃ ផងដែរ។

លោកឧត្ដមសេនីយ៍ បានសង្កត់ធ្ងន់ ថា «ប្រសិនបើកើតមានជម្លោះ នៅក្នុងប្រទេស វាមានការពិបាកខ្លាំង នៅក្នុងការគ្រប់គ្រងប្រទេសជាតិ។ បញ្ហានេះ ក៏ជាឱកាសដ៏ល្អបំផុត សម្រាប់ប្រទេសជាតិ ត្រូវតែដោះស្រាយបញ្ហាទាំងនេះ»។Paetongtarn needs nod from mum to run as party's candidate for PM

លោកឧត្ដមសេនីយ៍ សុនធី បានបន្ដ ថា គាត់ជាសិស្សជំនាន់ទី៦ នៃសាលាត្រៀមរបស់កងយោធពលខេមរភូមិន្ទថៃ ហើយលោក ថាក់ស៊ីន ជាសិស្សប្អូន នៅសាលាដូចគ្នានេះ។ សិស្សទាំងអស់ ត្រូវបានអប់រំឲ្យចេះស្រឡាញ់ជាតិ សាសនា និង ព្រះមហាក្សត្រ។

លោកឧត្ដមសេនីយ៍ សុនធី បានបន្ថែម ថា «យើងដឹង ថា ស្ថាប័នរាជវង្ស បានរួមចំណែកអ្វីខ្លះ សម្រាប់កសាងប្រទេសជាតិ។ ខ្ញុំជឿជាក់ ថា ព្រះអង្គ នៅតែមានភក្តីភាពបែបនេះជានិច្ច»។

លោកស្រី ផេថុងថាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ជាកូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) អតីតនាយករដ្ឋមន្រ្ដីថៃ បានប្រកាស នៅលើបណ្ដាញសង្គម Instagram កាលពីថ្ងៃពុធ ថា លោក ថាក់ស៊ីន នឹងមកដល់អាកាសយានដ្ឋាន ដន មឿង (Don Mueang) នាថ្ងៃទី១០ ខែសីហា។Daughter of Thaksin Shinawatra running for PM

លោកស្រី ផេថុងថាន ជាបេក្ខនារីមួយរូប នៅក្នុងចំណោមបេក្ខជននាយករដ្ឋមន្រ្ដី ទាំង៣រូបរបស់គណបក្សភឿថៃ បានសរសេរ នៅចំថ្ងៃខួបកំណើត គម្រប់៧៤ឆ្នាំរបស់លោក ថាក់ស៊ីន ជាឪពុករបស់លោកស្រី ថា «ខ្ញុំស្ទើរតែមិនគួរឲ្យចង់ជឿ ថា អ្វីៗដែលខ្ញុំកំពុងតែសរសេរ នៅពេលនេះ គឺឪពុករបស់ខ្ញុំ នឹងធ្វើមាតុភូមិនិវត្ដន៍ មកដល់អាកាសយានដ្ឋានដនមឿង នៅថ្ងៃទី១០ ខែសីហា ខាងមុខនេះ»។

លោកស្រី បានសរសេរបន្ដ ថា « ដំណឹងនេះ ធ្វើឲ្យគ្រួសាររបស់យើង មានទាំងសេចក្ដីត្រេកអរផង និង ការព្រួយបារម្ភផង។ ប៉ុន្ដែយើងទាំងអស់គ្នា ត្រូវតែគោរពនូវការសម្រេចចិត្តរបស់ឪពុកយើង»។

ជាមួយគ្នានេះដែរ លោកស្រី ផេថុងថាន បានជូនពរដល់ឪពុករបស់លោកស្រី ជាមួយនឹងក្ដីសង្ឃឹម ថា ឪពុករបស់លោកស្រី នឹងមានសុខភាពល្អ ហើយមានសុវត្ថិភាព។ គាត់អាចបំពេញតាមគោលបំណងរបស់គាត់បាន ដោយនាំចៅៗរបស់គាត់ ទៅសាលារៀន ជាប្រចាំថ្ងៃ។ ឪពុករបស់លោកស្រី ជានាយករដ្ឋមន្ត្រី ហើយត្រូវបានប្រជាជនថៃទូទៅ ទទួលស្គាល់ ថា គាត់បានចូលរួមចំណែក ជួយកសាងដល់ប្រទេសជាតិ ច្រើនជាងគេ។ ប៉ុន្តែគាត់ក៏បានប្រឈមនឹងការលំបាកខ្លាំង និង ការបៀតបៀនជាច្រើនផងដែរ៕

ពេជ្រ សោភា បង្ហាញការអន់ចិត្តក្រោយមានអ្នកថាឱ្យនាងជោរពេលបង្ហោះសេដៗលើហ្វេកប៊ុក

0

ប្រិយមិត្តតាមដានវិស័យសិល្បៈខ្មែរជ្រាបមកហើយថាដំណឹងដែលតារាចម្រៀង ពេជ្រ សោភា បានផ្តាច់ពាក្យជាមួយតារាសម្តែង ឆឹម សក្កដា ធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងតែរឿងនេះបានធ្វើឱ្យអ្នកមួយចំនួនវាយបកទៅនាងវិញដោយសារតែខាងប្រុសចេញមកបង្ហោះវីដេអូដែលអាចបញ្ជាក់ថាទំនាក់ទំនងអ្នកទាំងពីរមិនទាន់បញ្ចប់នោះទេគ្រាន់តែចង់ទាញចំណាប់អារម្មណ៍ប៉ុណ្ណោះ។ យ៉ាងណាមិញ តារាចម្រៀងរូបនេះក៏បានបញ្ចេញសំណេរថ្មីមួយទៀតនៅលើបណ្តាញសង្គមបង្ហាញដោយក្តីអន់ចិត្តព្រោះមានអ្នកថាឱ្យនាងជោរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG_Q5uIuwtH73oGlyMkmUo-o1fdy3SWZuNqCJUHH0k4lEBynREfE3qbMjqmj88wr7j3TbZHOdGYP5IirDLbijkJ2qJB6URkOZZ2GAcWiZ2DL-9ev4Ob47ZzaVhJpofwYTsVWTNomT5urCr-7uLODCJkhCXfmFsk9B0O44OvXAngEPTYBBXxNao-TObGjs/s1080/349895328_773190887638250_2203688356460938825_n.jpg

ជិតមួយឆ្នាំហើយដែលតារាចម្រៀង ពេជ្រ សោភា បានភ្ជាប់ពាក្យជាមួយលោក ឆឹម សក្កដា ហើយពិធីមង្គលជ័យពួកគេអ្នកគាំទ្រពុំទាន់ដឹងច្បាស់នៅឡើយទេ ខណៈគេសង្កេតឃើញថាអ្នកទាំងពីរសុទ្ធតែរវល់ការងារសិល្បៈរៀងៗខ្លួន។ ជាក់ស្តែង ក្នុងឱកាសខួបកំណើតអ្នកនាង ពេជ្រ សោភា ក្នុងគម្រប់៤០ឆ្នាំ គេពុំឃើញលោក ឆឹម សក្កដា មានវត្តមានក្នុងពិធីជប់លៀងនោះទេ ផ្ទុយមកវិញឃើញវត្តមានរបស់លោក ឆន សុវណ្ណារាជ ប្រារព្ធខួបកំណើតយ៉ាងរីករាយជាមួយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcF-8hiHRpe4P_oddIlr5QFwm5q1BCGtpykc-sFHTQEeINOaM99ZwN10ZHfcdMZj2rE5ZJVaz3U5pGquRrnwhrPt_abIUts9lfaI55j9UlSwsTuN5vdEXx0XgxT0Oh1vKxwsEDVPeSKBfko8rGcV3Bbbq-mnIxwopb0DExYzvd0ZS96pdgpIMwSR1SJFk/s1218/356652934_837849604379136_1437986731881123431_n.jpg

ការពុំមានពេលវេលាច្រើនឱ្យគ្នាទៅវិញទៅមក ព្រមទាំងមានជំងឺជាប់ខ្លួនជាប្រចាំចូលមន្ទីរពេទ្យញឹកញាប់តារាចម្រៀងនិងជាគ្រូបង្វឹក ពេជ្រ សោភា បានបង្ហោះសារដោយក្តីក្រៀមក្រំជាញយដងនៅលើបណ្តាញសង្គមដោយក្តីនឿយណាយពីជំងឺពេកនាងបានបង្ហោះពាក្យយ៉ាងភ្ញាក់ផ្អើលថា បើបាត់នាងចេញពិភពលោកនេះមានអ្នកនឹកនាងទេទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmGuAkAGq5yIqsTEllPAXZ40naMhFY1ZMlSHXXHext6PSePSlhQfKSilMelvFyyu-FGi2JR5pcTUw7zY4Y5l2ggdeuqLWArxcxTXrvFAsoQBLBKOpC3YjjI613cTq_8CwlR9OiL1vGrGqbfba6z0xgsRDaOaSS3rcDVVMz7lOTFwsy0ektQOxawg3v6NE/s1385/361189775_850014236496006_7897130356922690783_n.jpg
ការបង្ហាញអារម្មណ៍សោកសៅ បង្ហាញរូបភាពគ្មានចិញ្ចៀនភ្ជាប់ពាក្យ ហើយលោក ឆឹម សក្កដា បង្ហាញពីវីដេអូរីករាយផ្តិតមេដៃដោយនិយាយថាជាការចុះអេតាស៊ីវិលនោះក៏មានមតិមួយចំនួនរិះគន់ចំពោះសកម្មភាពតារាចម្រៀង ពេជ្រ សោភា វិញថាចូលចិត្តទាញចំណាប់អារម្មណ៍មហាជន និងហ្វេនៗខ្លះទៀតបង្ហាញនូវអារម្មណ៍រំភើបព្រោះអ្នកទាំងពីរមិនបែកបាក់គ្នានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3oKBkoE4W_KX6QKMMzv19COkEDYk-II2YdFvKH8F_HwQ9sXkhqZ5v8f5IX2dcR7wVYEe_k78mCDm4JzE-6oN4PjKQH5Ojl4JA5Ubg2ipD8fWcMp-fWzyG80lPhcuDETUdrJZ4c6Sk9KY3KM7Cuv0KzkmrR-mugbpTI6ulKk32z3xN6Px7RfODdqEoFPs/s1440/361878490_853721359458627_8611916881622711311_n.jpg

យ៉ាងណាមិញ នៅយប់ថ្ងៃទី២៦ ខែកក្កដា ពេជ្រ សោភា ក៏បានបង្ហាញអារម្មណ៍អន់ចិត្តព្រោះមានអ្នកថាឱ្យនាងជាមនុស្សជោរ។ ម្ចាស់បទ«នារីល្ងីល្ងើស្មោះស្នេហ៍» បានសរសេរថា «អ្នកចម្រៀងគាត់ជាមនុស្សដែរតើ គាត់ចេះឈឺ ចេះយំ ចេះមានរឿងក្នុងចិត្ត ចង់និយាយរឿងក្នុងចិត្ត តែបែរជាថាជោរ មិនដឹងផុសធ្វើអី ទុកក្នុងចិត្តម្នាក់ឯងទៅបានហើយ មនុស្សណាមិនមែនថ្ម»។ ពេជ្រ សោភា បន្ថែមថា «ទ្រាំរហូតដួលទើបហៅថាទ្រាំមែនទេ?ញញឹមរហូតចូលពេទ្យទើបគេហៅថាពិបាកចិត្តមែនទេ?»។

បន្ទាប់ពីលើកឡើងបែបនេះហើយ ហ្វេនៗរបស់តារាចម្រៀងរូបនេះបានចូលទៅខំមិនលើកទឹកចិត្តនាងយ៉ាងច្រើននិងកុំឱ្យខ្វល់ពីពាក្យសម្តីរបស់អ្នកដទៃផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKxiDPi8GtK0B90VtAZPqNyro_eYJUpMs0W1KdBRCID6lfXtAYaH9hi74QxAyqgZpMkN0EYC1PMSwWsDNYJxtLwIPcA_SPSU_dwpNnOiRiwHjDHZvj_dLbFIBS9NM6IYQxch6TzdUNAqBjjnpTmBwgOY2qRZ7PWJS5wtSCp0KDFe4f1VpY98Ts7PleK4M/s719/Capture%20(49).PNG

វិធីរក្សាទុកបង្គាឱ្យបានយូរខែ និងមិនស្អិតជាប់គ្នា

0

គេអាចរក្សាទុកបង្គាឱ្យបានយូរខែដើម្បីបរិភោគ ហើយបង្គានៅតែមានសភាពស្រស់ៗ និងសាច់ក្រហមដូចដើម ។ វិធីងាយៗ គឺត្រូវយកស្ករសមករោយពីលើបង្គាឱ្យសព្វ ពីព្រោះស្ករសនឹងជួយកុំឱ្យបង្គាស្អិតជាប់គ្នាជាដុំៗ និងរក្សាបង្គាកុំឱ្យស្អុយផងដែរ ។Large Shrimp Raw w/Shell 1lb 16-18ct » Goodale Farms

យើងអាចសាកល្បងតាមវិធីខាងក្រោមនេះ ៖
-កាត់ព្រុយបង្គាចេញ និងយកវាមកលាងទឹកឱ្យស្អាត
-ដាក់បង្គាចូលកញ្ច្រែង និងទុកវាឱ្យស្ងួតទឹក
-យកបង្គាដាក់ក្នុងចានដែកតូចល្មម និងរោយស្ករសពីលើឱ្យសព្វបង្គា (បង្គាចំនួន៣ខាំ ត្រូវដាក់ស្ករសប្រមាណ២ស្លាបព្រាបាយ) រួចក្រឡុកវាឱ្យចូលគ្នា
-យកបង្គាមកដាក់ក្នុងប្រអប់បិទគ្របឱ្យជិត និងយកមកដាក់ក្នុងទូរទឹកកកជាន់លើបំផុត ។ វិធីនេះងាយស្រួលឱ្យយើងយកវាទៅឆាជាមុខម្ហូបផ្សេងៗ ។2 lbs Raw Jumbo Shrimp, P&D 8-12

*ចំណុចគួរកត់សម្គាល់ ៖
-ស្ករសនឹងមិនធ្វើឱ្យសាច់បង្គាផ្អែមទេ ដោយសារស្ករសស្ថិតនៅខាងក្រៅសម្បកបង្គាប៉ុណ្ណោះ ។ ការក្រឡុកបង្គាជាមួយស្ករស គឺវាជួយឱ្យបង្គានៅស្រស់បានយូរ និងមានរសជាតិឆ្ងាញ់ផងដែរ ។
-នៅពេលយកបង្គាចេញពីទូរទឹកកកមកធ្វើម្ហូប យើងត្រូវទុកវាឱ្យបាត់ត្រជាក់សិន ។ នៅពេលវាបាត់ត្រជាក់ហើយ ត្រូវបកសម្បកចេញ ទើបយកមកធ្វើម្ហូប ៕ ប្រភព ៖ Maeban

ផ្ទុះការវែកញែករឿងស្លាកលេខ! ហ្វេន វណ្ណដា បញ្ចេញវីដេអូក្រៅឆាកនិងបញ្ជាក់ថា វណ្ណដា មិនចេះបើកឡានទេ

0

គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងហើយបានដោះស្លាកលេខ កម្ពុជា BOK.KALO ចោលមិនជាប់រថយន្តនៅទីតាំងកើតហេតុបានក្លាយជាប្រធានបទថ្មីជជែកវែកញែកលើបណ្តាញសង្គមថែមទាំងតម្រង់មុខព្រួញថាជាឡានរបស់តារាចម្រៀង វណ្ណដា ។ យ៉ាងណាមិញប្រធានបទក្តៅគគុកនេះហ្វេន វណ្ណដា បានបញ្ចេញវីដេអូក្រៅឆាកមួយនៅពេលបើកឡានគឺមានតួជំនួស វណ្ណដា មិនបើកឡានដោយផ្ទាល់ទេថែមទាំងបញ្ជាក់ថាតារាចម្រៀងរូបនេះមិនចេះបើកឡានឡើយ។May be an image of 1 person

នៅយប់ថ្ងៃទី២៦ ខែកក្កដា គ្រោះថ្នាក់ចរាចរណ៍ខូចខាតរថយន្តដោយមិនមានមនុស្សរងរបួសបានក្លាយជាប្រធានបទកាន់តែក្តៅនៅថ្ងៃទី២៧ ខែកក្កដា ដោយសារភាគីម្ខាងបានដោះស្លាកលេខចោល តែនៅជាប់ក្រដាសឆៀក កម្ពុជា BOK.KALO ហើយត្រូវបានគេប៉ាន់ស្មានថាជារថយន្តរបស់តារាចម្រៀង វណ្ណដា។ ខណៈរឿងនេះក៏មានមតិជជែកវែកញែកយ៉ាងច្រើនព្រោះជាឡានរបស់តារាចម្រៀងល្បីឈ្មោះបើទោះបីជាតារាចម្រៀងរូបនេះនៅឬមិននៅក្នុងរថយន្តក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrYRVwi5_YYowQO6kL_4IYhkqNmyDpzpAF6EKkK-QRY9nbNt-spbFMYXKnhdQcu31rEbhI_-5bfDmTSnRqRaLxmDIV1uxtx4faH9rxJrzIFausVawdwGK-hLIUvVKnmV0TH69ER7EcLJTSgqjwpM4730FQ5ijYKgmfvlao89kDefTCcIsG2YHbUoIvHAI/s1280/361666185_710694367767060_2247903522000607585_n.jpg

យ៉ាងណាមិញ បន្ទាប់ពីរឿងខាងលើសាយភាយពេញបណ្តាញប្រព័ន្ធផ្សព្វផ្សាយពេកហ្វេនរបស់ វណ្ណដា បានបញ្ចេញវីដេអូសកម្មភាពក្រៅឆាកមួយពេលមានឈុតឆាក វណ្ណដា ត្រូវបើកឡាន តារាចម្រៀងរូបនេះមិនបានបើកដោយផ្ទាល់នោះទេគឺមានតួជំនួស។ បន្ថែមពីលើនេះហ្វេនរបស់ វណ្ណដា ក៏បានបញ្ជាក់ថា វណ្ណដា មិនចេះបើកឡាននោះទេ ហើយហ្វេនខ្លះទៀតក៏បានលើកឡើងដែរថា ធ្វើជាហ្វេនរបស់ វណ្ណដា យូរហើយប៉ុន្តែគេពុំដែលឃើញ វណ្ណដា បើកឡានដោយផ្ទាល់ម្តងណាទេ៕

@mannvannda19000

និយាយរួម ទោះថតឬមិនថត ការពិតគឺVannda មិនដែលបើកឡានខ្លួនឯងទេ You Understand?#VANNDA #bokkilo #vannda_វណ្ណដា #barameyofficial #vannda19000

♬ original sound – ⭐????????Mann Vannda????????⭐ – Mann Vannda

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងដាក់ដំណើរការនៅខែតុលាខាងមុខនេះ

0

រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល​ បានចេញសេចក្តីប្រកាស ជម្រាបជូន លោក-លោកស្រី ជា ប្រតិបត្តិករប្រកបរបរអាជីវកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាតិ អន្តរជាតិ និងសាធារណជន នូវការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០៦៣។

អាកាសយានដ្ឋានអន្តរជាតិថ្មី ដែលមានទីតាំងស្ថិតនៅភូមិកៀលពង ឃុំពពេល និងភូមិបវាំល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជីរដ្ឋាភិបាល កម្ពុជា សម្រេចដាក់ឈ្មោះជាផ្លូវការ ថា៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Sier Reap_Angkor International Airport)។

ក្រោយការដាក់ដំណើរការអាកាសយានដ្ឋានថ្មីនេះ អាកាសយានដ្ឋានសៀមរាបចាស់នឹងត្រូវបិទដំណើរការជាស្ថាពរ ដោយសារតែអាកាសយានដ្ឋានថ្មី មានសមត្ថភាពអាចទទួលអ្នកដំណើរបានច្រើន រហូតដល់៧លាននាក់ក្នុងមួយឆ្នាំ។

លោកបញ្ជាក់ថា ចំពោះទីតាំងអាកាសយានដ្ឋានសៀមរាបចាស់ បន្ទាប់ពីបិទដំណើរ មិនទាន់មានគម្រោងថានឹងយកទៅធ្វើអ្វីនោះទេ អាស្រ័យលើការសម្រេចរបស់ថ្នាក់ដឹកនាំ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiToa29u3zavBaXFZvTDcLmQJoljNxQtoh4IUAp0Yb3Q4g-VpXY1kJHepMNhHOzNvi6e0kfbwJgA8jqQiHjydRwdqGynlYq99hjlht-9LN4j4cdm97DlOOIuHfeyIsfBde45-OXR3Wri142WAyMACLA7Ig5ley2o9WA5lde9xHnFAX0ufLhvSwLN1rEW7A/s960/photo_2023-07-27_16-35-02.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIqn8395UsRtAP-47XP28MvA007z-uyn3DGrdOrQsn7yFhk7V1DWKxUz9cwZyctM639kJqTB8Mw_gpGvDL1-A1Gra4r_vI_gCkxwjGlDlPRyxqt7pegxZZZM9SOGcflXbs-h-i06bnzNnJohPD8MHfUnp2LMgirXxGolVEG6anUe5f82xDgV3xHyxab04/s960/photo_2023-07-27_16-35-03.jpg

 

អនុវត្តតាមវិធីទាំងនេះការពារកុំឱ្យរមាស់ដៃពេលចិតត្រាវ

0

គេតែងយកត្រាវមកធ្វើជាបង្អែម នំផ្សេងៗ ស្ងោរហូប ឬស្លរជាដើម ប៉ុន្តែមុននឹងយើងយកត្រាវមកធ្វើបង្អែម ឬស្លរ គឺត្រូវឆ្លងកាត់ការលាងសម្អាតឱ្យត្រឹមត្រូវ ដោយសារត្រាវឆៅមានជាតិអាស៊ីត Oxalic និងកាល់ស្យូម Oxalate ។ សារធាតុទាំងនេះអាចជ្រាបចូលក្នុងស្បែករបស់យើងយ៉ាងងាយ ហើយធ្វើឱ្យយើងកើតអាការៈរមាស់ករ និងដៃ ។ តើគេមានវិធីអ្វីខ្លះដើម្បីការពារកុំឱ្យរមាស់ដៃ ឬរមាស់ករ នៅពេលបរិភោគត្រាវ ?No photo description available.

១-កំបោរក្រហម ៖
ដំបូង យើងត្រូវលាបកំបោរក្រហមឱ្យសព្វនៅលើប្រអប់ដៃ ហើយទុកឱ្យស្ងួត បន្ទាប់មក យើងយកត្រាវមកបកសម្បកចេញ និងហាន់វាជាចំណិតៗតាមធម្មតា ។ ក្រោយមកទៀត ត្រូវយកត្រាវដែលបានហាន់រួចទៅលាងទឹកឱ្យស្អាត ទើបយកវាមកធ្វើជាបង្អែម និងស្លរតាមតម្រូវការ ។No photo description available.

២-លាងទឹក ៖
ជាតិអាស៊ីត Oxalic និងកាល់ស្យូម Oxalate បានប្រមូលផ្តុំច្រើននៅលើសម្បកត្រាវ ហើយវាអាចរលាយបានដោយសារទឹក ប៉ុន្តែយើងត្រូវលាងសម្អាតវាឱ្យស្អាតបំផុត ។ បន្ទាប់ពីលាងសម្អាតរួច ត្រូវយកវាមកបកសម្បកចេញភ្លាមៗ ។No photo description available.

៣-ដុតជាមួយភ្លើង ៖
គេអាចយកត្រាវដែលពុំទាន់បកសម្បកទៅដុតជាមួយភ្លើង ដើម្បីកម្ចា.ត់ជ័រនៅលើសម្បែកដែលជាដើមហេតុធ្វើឱ្យរមាស់ដៃ ។ នៅពេលដុតវារួចរាល់ហើយ ទើបយកវាមកបកសម្បកចេញតាមធម្មតា ។ ប៉ុន្តែបើអ្នកណាភ្លាត់ទៅប៉ះជាមួយជ័រត្រាវ យើងសូមណែនាំឱ្យយកខ្ញីស្រស់មកជូតនៅលើដៃ ពីព្រោះវាអាចជួយបំបាត់អាការៈរមាស់បាន ៕ ប្រភព ៖ Maeban

៥ បច្ចេកទេសបោកខោអាវក្នុងរដូវវស្សា ស្ងួតលឿន គ្មានក្លិនស្អុយ

0

តើអ្នកណាខ្លះកំពុងពិបាកចិត្តរឿងហាលខោអាវអត់ស្ងួត ឬធុំក្លិនផ្អួរ? ដោយសារឥឡូវគឺជាខែភ្លៀងចឹងយើងជៀសមិនផុតទេរឿងហាលខោអាវអត់បានស្ងួតល្អ ដែលបណ្តាលឱ្យខោអាវមានក្លិនផ្អួរ។ ដូច្នេះខាងក្រោមនេះគឺជាបច្ចេកទេសបោកខោអាវក្នុងរដូវវស្សាឱ្យឆាប់ស្ងួត និងគ្មានក្លិនស្អុយដែលយើងគួរយល់ដឹង៖

១.ពិនិត្យអាកាសធាតុមុនពេលបោកគក់៖ ការពិនិត្យអាកាសធាតុគឺជារឿងមួយដ៏សំខាន់ ព្រោះបើយើងមិនបានពិនិត្យមើអាកាសធាតុ អាចធ្វើឱ្យខោអាវរបស់យើងហាលមិនស្ងួត ឬធុំក្លិនផ្អួរជាដើម ដូច្នេះអ្នកគួរពិនិត្យមើលអាកាសធាតុមុនពេលបោកខោអាវ ដើម្បីធានាថាសម្លៀកបំពាក់ដែលបានបោកគក់អាចស្ងួតបានយ៉ាងល្អ និងគ្មានក្លិនស្អុយ។Laying it on the line: how to air-dry your clothes in all weather  conditions | Life and style | The Guardian

២.ប្រើផលិតផលដែលជួយកាត់បន្ថយក្លិនស្អុយ៖ ជំនួយមួយទៀតដើម្បីកាត់បន្ថយក្លិនស្អុយនៃក្រណាត់គឺ ទឹកក្រអូប ដែលវានឹងជួយកាត់បន្ថយក្លិនស្អុយក្នុងកម្រិតជាក់លាក់មួយ។

៣.សម្ងួតវាយ៉ាងយកចិត្តទុកដាក់៖ មិនថាបោកម៉ាស៊ីន ឬបោកដៃនោះទេ ពេលដែលយកទៅហាល គួរតែពូត ឬ សម្ងួតឱ្យបានស្រស់ទឹក មុននឹងយកទៅហាល ព្រោះខែភ្លៀងចឹង មេឃមិនសូវអំណោយផលទេ ដូច្នេះបើសម្ងួតមិនបានល្អ នៅមានទឹកច្រើន វានឹងក្រស្ងួត។How to get the smell out of gym clothes

៤.កង្ហារ ឬម៉ាស៊ីនត្រជាក់អាចសម្ងួតបានលឿន៖ ការសម្ងួតសម្លៀកបំពាក់ត្រូវតែស្ងួតនៅកន្លែងដែលមានពន្លឺព្រះអាទិត្យ និងមានខ្យល់ចេញចូលបានល្អ។ ប៉ុន្តែបើនៅរដូវវស្សា តើអាចរកកន្លែងស្ងួត និងខ្យល់ចេញចូលបាននៅឯណា? ដូច្នេះការបើកម៉ាស៊ីនត្រជាក់ ឬកង្ហារ វានឹងជួយឱ្យខ្យល់ក្នុងបន្ទប់ធ្វើដំណើរបានស្រួល និងធ្វើឱ្យក្រណាត់ស្ងួតរហ័សដោយគ្មានក្លិនស្អុយ។

៥.ជៀសវាងកន្សែងពោះគោ ឬ ខោអាវសាច់ក្រាស់៖ បើករណីមានបោកកន្សែងពោះគោ ឬ ខោអាវក្រាស់ៗដូចជាខោខោវប៊យ គួរដាក់វាដោយឡែកពីសាច់កំណាត់ស្តើងៗ បើមិនចឹងវានឹងក្រស្ងួត៕ How to remove musty smell from clothes due to washing in a smelly washing  machine (tried washing with detergent and vinegar already) - Quoraប្រភព៖sanook

ជី ដេវីត រងមតិរិះគន់ថាទាញចូលគ្រប់រឿងក្រោយបង្ហោះរូបមួយសន្លឹកយន្តហោះមានស្លាកលេខឬអត់

0

អ្នកលេងបណ្តាញសង្គមក្រៅពីអ្នកគាំទ្ររបស់ខ្លួន ជី ដេវីត ត្រូវរងនៅមតិរិះគន់ថាលោកចូលចិត្តទាញខ្លួនឯងចូលគ្រប់រឿងក្រោយពីបង្ហោះរូបមួយសន្លឹកយន្តហោះមានស្លាកលេខឬអត់ ស្របពេលផ្ទុះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយមានស្លាកលេខកម្ពុជា BOK.KALO ហើយបានដោះស្លាកលេខចោលនៅកន្លែងកើតហេតុ។null

វេលាម៉ោង១១ ជាងយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ តារាចម្រៀង ជី ដេវីត បានបង្ហោះរូបមួយសន្លឹកនៅលើហ្វេកប៊ុកផ្ទាល់ខ្លួនដែលមានគណនី Ngoun Chan Davith ដោយអត្ថន័យក្នុងរូបនោះសរសេរថា « I’m about to sleep យន្តហោះមានស្លាកលេខអត់» ភ្ជាប់ជាមួយចំណងជើងថា «គិតមិច?»។ ការបង្ហោះរូបភាពនេះ ជី ដេវីត ក៏ត្រូវអ្នកលេងបណ្តាញសង្គមហ្វេកប៊ុក ក្រៅពីអ្នកគាំទ្ររបស់ខ្លួនរិះគន់ថាលោកចូលចិត្តទាញខ្លួនឯងចូលគ្រប់រឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD-XY4XPCNtfJ732RdIwKha-u9oP4VWR0fl-vTgDOGNt1myc1w0FXdfgEJeuDlxPhmwg_AnirMzz9T8ymb4iPV8jXUcBFBD3FV1DNG5YGbUN9XNPA6Fr6dcCmaUrX2WU91IKW7CkYRdk5siPX1q-jfWgp7QDhWevCFK7MlsUKgKFKtnAvUFMvYbtmN0RU/s1280/361666185_710694367767060_2247903522000607585_n.jpg

លោក ម៉ៃ សុគន្ធ បានសរសេរថា «ក្នុងខ្លួនចេះតែម៉េច ក្នុងនាមជារៀមច្បងគេនៅវិស័យសិល្បៈ Rap ហេតុអីចូលចិត្តផ្លុំភ្លើងឱ្យកាន់តែក្តៅចឹង ម៉េច អាងដើរតួកំសត់មែនខ្លួន»។ ក្រៅពីនោះអ្នកផ្សេងទៀតបានស៊ែរនិងបញ្ចេញមតិថា «ដល់ចឹងពេកអត់ដឹងត្រូវនិយាយម៉េច អត់អ្នកហៅទេ ចូលខ្លួនឯងហ្មង , និយាយត្រង់ពីមុនគ្រាន់អាណិតខ្លះ ឥលូវគេជេរសមហើយ, ប៉ាខ្ញុំដកដង្ហើមក៏ខុស តែ….អត់ឈប់ចូលចិត្តអូសប៉ាៗខ្ញុំចូលម៉េស ខ្ពើមណាស់និយាយមែន ចូលចិត្តដៀមដាមគេ តែអត់ទទួលចៃដន្យដល់ងាប់,មនុស្សចរិតពិនឌឺដងគេ ដល់តែគេរករឿងធ្វើ តួកំសត់»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJUbaJTpJad13K_KwSipZC4C4TgBuQ4KvHsp6uN0gHw1eSxDMTYfIVphi0Ygk8KdCo3PvjDGWnZxnNwoTaT3abL3hiGB4f24uIybbcHaK2kBqILB55y4gGSokBQGVwphgGlE0jpdVI2t7l1kLfCeqDwp5cV1V_9MQM0cw4NHHGLJ-TmTeoDcA5vu5UIiE/s1280/362964103_710694294433734_29848334754596550_n.jpg

ដំបៅមិនឈឺ យកឈើរុក ,កុំភ្លេចឆ្ងល់ម៉េចបានគេជេរពូឯង ផង ពូតារាល្បី ចរិតបានFan: Idol ដេកសុខៗក៏ខុស And idol:ដេកសុខៗៗ, I’m about to sleep : also me ឆ្ងល់មិចសុខៗ គេ ជេរអញ The សុខៗ ,គ្មានអាណាទំនេរទាញគាត់ចូលទេ មានតែគាត់ទេដើរចូលខ្លួនឯង តាំងគេបុក រួចធ្វើ បាក់ជើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3jZyNZ1my1WBDZ_1nq3LAnHzlJ6iLDvkTLxTBZ-JUmg67QfHQ_3MqHqKqfBXUGCtmPsxUDuXp28EL13nOjmMZiwwKylv926zijaR_gAepsCpeuEXtlDx0oqJD57YfkSCkkaNJm873YzoHCLMrScc8XXWheOHSjPYco1VhZr0GNpZ-F9FAJldqXjjQ77w/s1080/363743584_9653991764675688_1351462758354576698_n.jpg

ការដែល ជី ដេវីត ត្រូវរងការរិះគន់គ្រាន់តែបង្ហោះរូបមួយសន្លឹកនេះព្រោះតែស៊ីនឹងស្ថានការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង ១០:១០នាទីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈម្ចាស់រថយន្តបានដោះផ្លាកលេខកម្ពុជា-BOK.KALO ចេញនៅកន្លែងកើតហេតុ។ បើតាមប្រភពព័ត៌មានបានឱ្យដឹងទៀតថា គ្រោះថ្នាក់នេះមិនបង្កឱ្យមនុស្សរងរបួសទេប៉ុន្តែខូចខាតរថយន្តទាំងសងខាង ហើយភាគីទាំងពីរក៏បានសម្រួលគ្នារួចហើយដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcBuyLav7mZxmZwzA9WywDeAbkmjNq_Ua565axB_I6XHwJU19J5N0JS2gucbL6506DEBRjbXPHNuhy5yc362CG4Ck4Wwx7XgElRVDJYfUHf2RWIR9yqtRMM4Tx8m_4A3xwBhJT__iUh8fcoKOnc7cE8Y5rtNXmjd3Nn3DyWQ7h6_lbfy3TwlkDNF71Ybs/s786/Capture%20(5).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDPV1wFTd6F1E28wBE6TF4hx9mGaeDQfNNh3Iy1aEZofC8buE0oN1iFBG3SBFQ5abpaePgoBMOpxRH2eGW81ynBy0INzq6UDlwQZvsm-KevGUJADlThhCQqIrfr2jteyHUiUvSTzTKl0fEbzhMt7Fhu4jEaAivAzHPJP83ru_E3mlXWrnymmZSZWUjjUk/s818/%E1%9E%8F%20(2).jpg