Home Blog Page 1575

សុខ លីមរក្សា និង ខេនឌី ក្នុងសំណុំរឿងថតវីដេអូអា.សអាភា.សពេលនេះឈានដល់វាស់កម្ពស់ហើយ

0

ដូចមហាជនជ្រាបមកហើយថាកន្លងមកនេះរឿងរ៉ាវរបស់ក្រុមផលិតវីដេអូ Life Film ត្រូវបានអ្នកឧកញ៉ាបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់សម្តេចតេជោ បានតំណាងនារីរងគ្រោះទាំង៤នាក់ សម្រេចដាក់បណ្តឹងចូលទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញពីបទ«ផ្តើមគំនិតនិងសមគំនិតក្នុងករណីប្រទូស្តកេរ្តិ៍ខ្មាស»ទៅលើលោក សុខ លីមរក្សា និងលោក សេក ដារ័ត្ន ហៅខេនឌី រួមទាំងគ្នីគ្នា។ យ៉ាងណាមិញ សំណុំរឿងនេះបានឈានដល់ដំណាក់កាលមួយជំហានទៀតហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsMN0j7XEyFHfL2MSOCKzuCHoxBnymzjPwviMdN7QaZasC7NBafkBFlgRlZmVtS8TSqRBjPPy5GH33M5he5OgcVNAoK-E_arewq2wMG-QuszwRC-mU30CT5Yq8jEgMfzwpZAECKPxBZc2OSvbMx3M7ttgbj9rX5F5I73jjCwWx6QWpogoPYt5n8hIH0sI/s960/356250440_640238494805041_6352986026026007975_n%20(2).jpg

តាមការឱ្យដឹងពីបណ្តាញសង្គមហ្វេកប៊ុករបស់អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត នាល្ងាចថ្ងៃទី២៦ កក្កដា បានបង្ហាញពីដំណើរការរឿងក្តីដែលមានអ្នកឧកញ៉ាផ្ទាល់ជាតំណាងនារីរងគ្រោះគឺពេលនេះលោក សុខ លីមរក្សា និង ខេននី បានចូលខ្លួននៅនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនហើយតាមដីកាបញ្ជារបស់ព្រះរាជអជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7mDSVdf8A8an5ujO1Qif3b1sgWFvuZ34FsE-vJhICkQns-cVRh0vbtDfFe0DJpFcsXhQwZKMuyFWr3gBlCcH5UwNJ94DsfqpUcpczsD_5Sy7pBRSWGyalpHVmggL0v0utEEyv3vDKWftkxfkTBr-3vIqRLaQfdF-VouVBqaPvUa47xbmhsFPhQW89sUs/s2048/319128698_1533250053844290_5217009463221167494_n%20(2).jpg

ជាមួយគ្នានេះដែរ អ្នកឧកញ៉ាបណ្ឌិត លី សាម៉េត បានណែនាំដោយសរសេរនៅលើបណ្តាញសង្គមដែរថា «ប្រទេសមានច្បាប់ សូម្បីតែគ្រួសារ ក៏មានវិន័យដែរ ច្បាប់មិនអាចលើក លែងឱ្យជនល្មើសគ្រប់រូបប្រព្រឹត្តតាមអំពើចិត្តនោះទេ! ជនល្មើសត្រូវតែទទួលទោស ចំពោះមុខច្បាប់ បើច្បាប់រកឃើញថាពិតជាមានបទល្មើសមែននោះ។ សូមបងប្អូន កូនក្មួយ ចៅៗទាំងអស់ ធ្វើតែអំពើល្អ យើងនឹងមានកេរ្តិ៍ឈ្មោះនិងកិត្តិយស ថ្លៃថ្នូរ ក្នុងសង្គម»។
ទីប្រឹក្សាផ្ទាល់របស់សម្តេចតេជោ ក៏សង្សឹមថាជនល្មើសទាំងពីរអ្នកនោះដឹងខ្លួនខុស ហើយនិងកែខ្លួនជាថ្មី ធ្វើជាពលរដ្ឋល្អនៅក្នុងសង្គម ដោយអ្នកឧកញ៉ាជឿជាក់ថាច្បាប់នឹងសម្រាលទោសឱ្យអ្នកទាំងពីរមិនខាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxcw6HacWkvQ4mrb_YN1fCapEsjJsVS7fMx6t_682mXV5_ZMBupyGKuyIqhDTleC2vk_L3VOYyKBiA5DEWYezHx85q4EY7EAMEDKa8q7SNMRIrsKt49ttMsoohwIgRAQ9VMzrTMjH0B1ZUy7meCSWpHr6RmJ14dgVlLHNr2lXEZ1MCSwot1IEu6I-isco/s749/Capture%20(48).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUvv40AePjC07MdG0dp2UsAztF9yH9VtMSl1yUFhQp-XVKYiuguLRvF4TJDZw5xXcVHzxw4lnYlSzne47QHOha0UimW5_QD8s38Hj-XoqWYd35XHZACozmApOPkkkU7o3gw1I3PuD3caD87Wb4qLsgdmr_jlIksDEH_Qg4KbeLWXfJaV7tjUMpEQuS5As/s2048/%E1%9F%A1%20(4).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ_oOegMilX5IbqjkEdygrTazyHy4CT2JdvW7CsoplmLbXNFQduZ-brO5JkuTmPxFTXrUkllU5Exp7LK23T7OAzH2MC5NEof0-Ei_Tv0iTWXFJV4QiUNxgKsx8tLbRk_h8S1B9LmbHWnqLUxBO-xAMo6XMGurDLPmZfuQl4OzG0kBi80WK5xCP-YOVCJk/s2048/%E1%9F%A2%20(3).jpg

មហាជនងឿឆ្ងល់ជាខ្លាំង ក្រោយឃើញមនុស្សមួយក្រុមកាន់ស្រាពេញដៃ ឈររាំនៅមុខកន្លែងសែនលោកយាយម៉ៅ

0

នៅប៉ុន្មានថ្ងៃកន្លងទៅនេះ គេឃើញមានការបង្ហោះវីដេអូមួយ ដែលឃើញមនុស្សមួយក្រុមបានរាំ និងម្នាក់កាន់ស្រាផឹកពេញៗដៃ អ្នកខ្លះទៀតកាន់បារីជក់ នៅមុនកន្លែងសែនលោកយាយម៉ៅពេជ្យនិល ដោយបានអបជាមួយខ្លឹមសារថា៖”បួងសួងនៅអាស្រមលោកជំទាវម៉ៅពេជ្យនិល”។

ការធ្វើបែបនេះ​ បានបង្កការងឿងឆ្ងល់ជាខ្លាំង ដែលលេងបណ្តាញសង្គមជាច្រើនសម្តែងការរិះគន់ដោយអ្នកខ្លះលើកឡើងថា៖”កោតតែទៅរួច” និងអ្នកខ្លះទៀតថា” ការធ្វើដូច្នេះហាក់មិនឱ្យតម្លៃដល់លោកយាយម៉ៅ និងបង្កភាពអសន្តិសុខដល់កន្លែងសែនលោកយាយ។

តែយ៉ាងណាមិញ គេមិនទាន់ឃើញមានប្រភព ឬចំណាត់ការណាមួយចេញមកបញ្ជាក់ថា តើពួកគេធ្វើបែបនេះ ដើម្បីអ្វីនៅឡើយទេ។

សូមបញ្ជាក់ផងដែរថា លោកយាយម៉ៅ គឺជាវីរៈនារីក្នុងរឿងព្រេង ដែលប្រជាជនខ្មែរមានជំនឿជឿថាជាទេវតាស័ក្តិសិទ្ធតាមបែបព្រហ្មញ្ញសាសនានៅក្នុងប្រទេសកម្ពុជាយើង។ លោកយាយម៉ៅ ត្រូវបានគេគោរពបូជាយ៉ាងខ្លាំងនិងបានធ្វើជាទីសក្ការៈនៅតាមឆ្នេរសមុទ្រ ដូចជា​នៅ​ចន្លោះផ្លូវពីក្រុងភ្នំពេញទៅកំពង់ផែក្រុងព្រះសីហនុ ជិតតំបន់ជ្រោះពេជ្រនិល និងនៅភ្នំបូកគោក្នុងខេត្តកំពតជាដើម៕

 

 

អាមេរិកហាមងូតទឹក លាងចាន និងលាងដៃពេលមេឃកំពុងភ្លៀង ដោយសារហេតុផលនេះ

0

សហរដ្ឋអាមេរិក ៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា រន្ទះបាញ់អាចឆ្លងកាត់តាមរយៈបំពង់ទឹកបាន ។ មជ្ឈមណ្ឌលនេះបានប្រកាសថា ពលរដ្ឋអាមេរិកគួរតែចៀសវាងការប្រើប្រាស់ទឹកទាំងអស់ក្នុងអំឡុងពេលមានភ្លៀងធ្លាក់ និងផ្គររន្ទះ ដូចជា ហាមងូតទឹក, លាងចាន ឬសូម្បីតែលាងដៃ ក៏ពុំគួរធ្វើដែរ ។The Rainiest Cities in the U.S. - TheStreet

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិកលើកឡើងថា សំឡេងរបស់រន្ទះបាញ់ខ្លាំងឬតិច ដែលវាឆ្លងកាត់តាមរយៈបំពង់ទឹក គឺអាស្រ័យលើសម្ភារៈរបស់បំពង់ទឹកដែលយើងបានប្រើប្រាស់ ។ មជ្ឈមណ្ឌលនេះបន្តថា បំពង់ផ្លាស្ទិកមានគ្រោះថ្នាក់តិចជាងបំពង់ដែក ។Rainfall is becoming more intense in the United States • Earth.com

ទោះយ៉ាងណា វិធីល្អបំផុត យើងគួរតែចៀសវាងការប្រើប្រាស់ទឹកក្នុងអំឡុងពេលមេឃកំពុងភ្លៀង ឬមានផ្គររន្ទះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់នានាដោយអាចកើតឡើងដោយសាររន្ទះ ។ ការប្រើប្រាស់ទឹកនៅពេលមានផ្គរលាន់ ឬរន្ទះបាញ់ មិនមែនជាគ្រោះថ្នាក់តែម្យ៉ាងទេ ប៉ុន្តែចំណុចមួយទៀតដែលយើងគួរប្រុងប្រយ័ត្នផងដែរ គឺគួរនៅឱ្យឆ្ងាយពីរានហាលនៅខាងក្រៅផ្ទះ ឬមិនគួរឈរនៅលើរានហាលទេ ។ លើសពីនេះ យើងមិនត្រូវដើរទៅជិតបង្អួច និងទ្វារ ហើយកុំសម្រាកនៅលើឥដ្ឋផ្ទាល់ ៕

ប្រភព ៖ The Better New

Kris Wu ប្តឹងឧទ្ធរណ៍លើសាលក្រមតុលាការដែលបានកាត់ទោស ១៣ឆ្នាំក្នុងពន្ធនាគារ

0

អតីតតារាចម្រៀង និងជាតារាសម្តែងដ៏ល្បីលោក Kris Wu ដែលត្រូវបានគេស្គាល់ឈ្មោះពិតថា Wu Yi Fan និងជាអតីតសមាជិកក្រុម EXO បានបង្ហាញខ្លួនជាថ្មីម្តងទៀតនៅក្នុងតុលាការ ដើម្បីចូលមកដោះស្រាយនិងប្តឹងឧទ្ធរណ៍ចំពោះការផ្តន្ទាទោសខ្លួន។Kris Wu thought to be sentenced on rape charges following secret trial in  Beijing

កាលពីឆ្នាំ ២០២១ អតីតតារា K-pop លោក Kris Wu ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ១ ឆ្នាំ ១០ ខែ ពីបទរំលោភបំពានផ្លូវភេទ និងបៀតបៀនអនីតិជន ដោយប្រើឥទ្ធិពលបោកប្រាស់ទំនុកចិត្តបំផ្លាញអនាគតក្មេង។ នៅឆ្នាំដដែលនោះ លោក Kris Wu ក៏បានបដិសេធនូវការចោទប្រកាន់ទាំងអស់។ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេលមួយឆ្នាំ យោងតាមច្បាប់តុលាការដំបូងក្រុងប៉េកាំង បានចេញសេចក្តីសម្រេចទាក់ទងនឹងករណីរំលោភសេពសន្ថវៈដោយបានកាត់ទោសលោក Kris Wu ឱ្យជាប់ពន្ធនាគារបន្ថែមទៀតរយៈពេល ១១ ឆ្នាំ ៦ ខែ បូករួមទាំងការនិរទេសផងដែរ។Kris Wu, former EXO member, appeals against rape sentence

យោងតាមប្រភពព័ត៌មាន Koreaboo កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្មីៗនេះ Kris Wu បានបង្ហាញខ្លួននៅតុលាការក្នុងទីក្រុងប៉េកាំង ដើម្បីប្តឹងឧទ្ធរណ៍ចំពោះសាលក្រមតុលាការដែលបានកាត់ទោសលោកឱ្យជាប់ពន្ធនាគារសរុប ១៣ឆ្នាំ។
ដូច្នេះហើយបច្ចុប្បន្ននេះ មានសេចក្ដីរាយការណ៍មួយទាក់ទងនឹងសំណុំរឿងរបស់តុលាការ ដែលត្រូវបានធ្វើឡើងក្នុងរយៈពេលមួយថ្ងៃ ដើម្បីរក្សាការសំងាត់ និងការពារឯកជនភាពរបស់ជនរងគ្រោះ។ មិនតែប៉ុណ្ណោះ សាលក្រមឧទ្ធរណ៍ នឹងត្រូវបង្ហាញក្នុងពេលខាងមុខឆាប់ៗនេះ៕

មកស្គាល់ទឹកធ្លាក់មួយកន្លែង កំពុងពួនសម្ងំលាក់សម្រស់កណ្ដាលព្រឹក្សា ជាប់ផ្លូវបុប្ផាលាក់ខ្លួន

0

ទឹកធ្លាក់នេះត្រូវបានអ្នកស្រុកហៅថា “ទឹកធ្លាក់ថ្មដាធំ” ដែលកើតចេញពីការរញ្ជួយដីបាតស្ទឹងជ្រែកកាត់ជ្រលងភ្នំ និងមានលេចចេញនូវផ្ទាំងថ្មជ្រុងៗយ៉ាងធំសម្បើមជាច្រើនផ្ទាំង ប្រៀបដូចគេដាប់បម្រុងជញ្ជូនយកទៅធ្វើមហាវិមាន ឬមហាប្រាសាទយ៉ាងអញ្ចឹង គួបផ្សំនឹងខ្សែទឹកសថ្លា ញ៉ាំងទិដ្ឋភាពកណ្ដាលព្រៃនៃតំបន់ថ្មដា រឹតតែមានបរិយាកាសស្រស់ស្រាយ។ទឹកធ្លាក់ថ្មដាធំ សម្ងំលាក់ឆោមកណ្ដាលព្រឹក្សា ជាប់ផ្លូវបុប្ផាលាក់ខ្លួន (Video  inside) - រដ្ឋបាលខេត្តពោធិ៍សាត់

ប្រសិនបើមើលទិដ្ឋភាពទេសភាពពីលើអាកាសទៀតសោត ទឹកធ្លាក់ថ្មដាធំហាក់កំពុងសណ្ដោងសណ្ដូងគ្នាឆ្ពោះទៅកាន់ឈូងសមុទ្រថៃ លើទឹកដីខេត្តត្រាត ពីព្រោះតំបន់នេះនៅជាប់ព្រំដែនកម្ពុជា-ថៃស្រាប់ ហើយនៅមិនឆ្ងាយពីសមុទ្រប៉ុន្មានឡើយ។ទឹកធ្លាក់ថ្មដាធំ សម្ងំលាក់ឆោមកណ្ដាលព្រឹក្សា ជាប់ផ្លូវបុប្ផាលាក់ខ្លួន (Video  inside) - រដ្ឋបាលខេត្តពោធិ៍សាត់

ថ្វីដ្បិតទឹកធ្លាក់ធម្មជាតិមានសក្ដានុពលទេសចរណ៍ដ៏ល្អឯកក៏ពិតមែន ប៉ុន្តែកន្លែងនេះមិនទាន់មានការកែច្នៃឱ្យមានភាពទាក់ទាញបន្ថែមទៀតនៅឡើយទេ ខណៈមានប្រជាពលរដ្ឋតិចតួចណាស់ដែលបានទៅដល់ទីនោះ។ទស្សនាវិដេអូកម្មវិធីទេសចរណ៍ប្រចាំសប្ដាហ៍៖ ទឹកធ្លាក់ថ្មដាធំ  សម្ងំលាក់ឆោមកណ្ដាលព្រឹក្សា តែខ្វះអ្នកកែច្នៃបន្ថែម (Video inside)

ដូច្នេះទឹកធ្លាក់ថ្មដាធំ គួរតែត្រូវរៀបចំកែលម្អឱ្យបានស្អាត និងមានភាពទាក់ទាញជាងមុន ដើម្បីរួមចំណែកទាក់ទាញភ្ញៀវទេសចរឱ្យទៅលេងកម្សាន្ត និងចូលរួមលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុកផងដែរ៕ទឹកធ្លាក់ថ្មដាធំ សម្ងំលាក់ឆោមកណ្ដាលព្រឹក្សា ជាប់ផ្លូវបុប្ផាលាក់ខ្លួន (Video  inside) - រដ្ឋបាលខេត្តពោធិ៍សាត់

ស្មាតហ្វូតអេក្រង់បត់ជំនាន់ថ្មី Galaxy Z Fold5 & Galaxy Z Flip5 បានសម្ពោធជាផ្លូវការហើយ!! ដោយមានវត្តមាន Influencer និងភ្ញៀវកិត្តិយសជាច្រើនរូបអញ្ចើញចូលរួមផងដែរ!

0

(ភ្នំពេញ) ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២៣៖ មហាព្រឹត្តិការណ៍ដ៏រំភើបអស្ចារ្យបំផុត “Global Unpacked” របស់កំពូលស្មាតហ្វូនអេក្រង់បត់ដ៏ល្អឯក Galaxy Z ស៊េរី ប្រចាំឆ្នាំ 2023 បានសម្ពោធជាផ្លូវការហើយនៅឯសណ្ឋាគារសុខាភ្នំពេញ។ក្នុងកម្មវិធីសម្ពោធដ៏អស្ចារ្យមួយនេះ ក៏មានវត្តមានភ្ញៀវកិត្តិយស និង Influencer ល្បីៗជាច្រើនរូបអញ្ចើញចូលរួម ដែលក្នុងនោះយើងឃើញមានដូចជា៖ អ្នកនាង ដេត ម៉ាលីណា, កញ្ញា ជេននី ស៊ីន និង កញ្ញា សុគា គីមលាង (Kon Ant) ដើម្បីធ្វើការទស្សនាផ្ទាល់…ប៉ះផ្ទាល់…ធ្វើការតេស្តផ្ទាល់…និងចូលរួមអបអរព្រឹត្តិការណ៍ដ៏រំភើបមួយនេះផងដែរ…! អ្វីដែលកាន់តែអ៊ែមទៅទៀតនោះ គឺការបង្ហាញម៉ូត “Fashion Show” ជាមួយទូរស័ព្ទ Galaxy Z ស៊េរីថ្មីថែមទៀត គឺកាន់តែឡូយធ្វើឱ្យភ្ញៀវកិត្តិយសទាំងអស់កាន់តែមានអារម្មណ៏រំភើបសប្បាយរីករាយខ្លាំងមែនទែន!!ក្រោមបរិយាកាសដ៏សប្បាយរីករាយនេះ លោក ជា សុជាតិ ប្រធានគ្រប់គ្រងផ្នែកទីផ្សារនៃក្រុមហ៊ុនសាខាថៃសាមសុងអេឡិកត្រូនិកប្រចាំប្រទេសកម្ពុជាក៏បានបញ្ជាក់យ៉ាងច្បាស់ថា៖ “ពីមួយជំនាន់ទៅមួយជំនាន់ ក្រុមហ៊ុន សាងសុង តែងតែខិតខំប្រឹងប្រែងដុសខាត់លើគុណភាព ផលិតផល និងអភិវឌ្ឍន៍ពីជំនាន់ចាស់មកជំនាន់ថ្មីឱ្យកាន់តែល្អប្រសើរជាងមុនថែមទៀត ដើម្បីធ្វើ យ៉ាងណាឱ្យអ្នកប្រើប្រាស់ទូទាំងពិភពលោកទទួលបាននូវកំពូលបទពិសោធន៍ថ្មីៗដ៏សម្បូរបែបពីសាមសុង!

 

ស្របពេលនៃព្រឹតិ្តការណ៍ Unpacked (បង្ហាញខ្លួនជាផ្លូវការ) នេះ ក្រុមហ៊ុនក៏បានដាក់ឱ្យអតិថិជន ក្នុងព្រះរាជាណាចក្រកម្ពុជាទាំងអស់ធ្វើការកម្មង់ទុកមុនចាប់ពីថ្ងៃទី 27 កក្កដា រហូតដល់ថ្ងៃទី 10 សីហា ឆ្នាំ2023 នៅតាមហាងនានា និងអាចទទួលបានផលិតផលចាប់ពីថ្ងៃទី 17 សីហា 2023 អាស្រ័យតាមទីតាំងដែលបានកក់ (ឬស្ថានភាពស្តុកជាក់ស្តែង)។ លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត។

ជាមួយនឹងកម្មវិធីប្រូម៉ូសិនថែមជូនដ៏អស្ចារ្យដូចជា៖

Galaxy Z Fold5

– ទទួលបានការអាប់ដេតទំហំផ្ទុក x2 (ឧ៖ Pre-order 512GB ទទួលបាន 1TB)

– ទទួលបានកញ្ចប់ Note Package (Travel Adapter 25W+ Slim S-pen Case)

– ទទួលបានកញ្ចប់ No-worry Crack (1ឆ្នាំ) ចាប់ពីថ្ងៃទិញទូរស័ព្ទ សម្រាប់ការផ្លាស់ប្តូរអេក្រង់ដែលមានតម្លៃ $150

– Protection Film សម្រាប់អេក្រង់ខាងមុខ

– ស៊ីមស្មាត Bronze ភ្ជាប់ជាមួយ Data 4GB ក្នុងមួយខែ (រយៈពេល 12 ខែ)

 

Galaxy Z Flip5

– ទទួលបានការអាប់ដេតទំហំផ្ទុក x2 (ឧ៖ Pre-order 256GB ទទួលបាន 512GB)

– ទទួលបាន Flipsuit Case + Travel Adapter 25W

– ទទួលបានកញ្ចប់ No-worry Crack (1ឆ្នាំ) ចាប់ពីថ្ងៃទិញទូរស័ព្ទ សម្រាប់ការផ្លាស់ប្តូរអេក្រង់ដែលមានតម្លៃ $100

– Protection Film សម្រាប់អេក្រង់ខាងមុខ ថែមទាំងទទួលបាននូវស៊ីមស្មាត Bronze ភ្ជាប់ជាមួយ Data 4GB ក្នុងមួយខែ (រយៈពេល 12 ខែ) ផងដែរ។

រីឯលក្ខណៈសម្បត្តិពិសេសៗរបស់កំពូលស្មាតហ្វូនអេក្រង់បត់ទាំងពីរដួងនេះ គឺអ៊ែមខ្លាំងមែនទែន៖

*សម្រាប់ Galaxy Z Fold5

– បំពាក់នូវកាមេរ៉ាក្រោយ 50MP, កាមេរ៉ាពង្រីកមុំ 12MP និងកាមេរ៉ាមុខ 10MP

– អង្គផ្ទុក/ Storage: 1TB + Ram 12GB

– ល្បឿនដំណើរការខ្លាំង Snapdragon 8 Gen 2 for Galaxy 4nm

– អេក្រង់គោលធំ 7.6 អ៊ីញ និងថាមពលថ្មរហូតដល់ 4,400mAh Super-Fast Charging

 

*ចំណែក Galaxy Z Flip5

– បំពាក់នូវកាមេរ៉ាក្រោយ 12MP, កាមេរ៉ាពង្រីកមុំ 12MP និងកាមេរ៉ាមុខ 10MP

– អង្គផ្ទុក/ Storage: 512GB + Ram 8GB

– ល្បឿនដំណើរការខ្លាំង Snapdragon 8 Gen 2 for Galaxy 4nm

– អេក្រង់ខាងក្រៅធំ 3.4 អ៊ីញ Super AMOLED 60Hz, អេក្រង់គោល 6.7 អ៊ីញ FHD+ និងថាមពលថ្មរហូតដល់ 3,700mAh Super-Fast Charging

សូមរំលឹកបន្ថែមផងដែរថា ក្រុមហ៊ុន សាមសុង នៅតែបន្តធ្វើគ្រប់សកម្មភាពទាំងអស់មិនថាការជួយសង្គម, សប្បុរសធម៌, កម្មវិធីកម្សាន្តផ្សេងៗទៀត។ល។ ដើម្បីធ្វើយ៉ាងណាឱ្យទីក្រុង ប៊ូសាន នៃប្រទេសកូរ៉េ ក្លាយជាម្ចាស់ទីតាំងនៃព្រឹត្តិការណ៍ពិព័រណ៌ពិភពលោក World Expo 2030។

 

សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់ ឬតេស្តដោយផ្ទាល់ ដៃនៅតាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុត ទូទាំងប្រទេស ឬក៏អាចចូលទៅកាន់ Facebook: SamsungCambodia, IG: samsungcambodia, TikTok: samsungcambodia ឬ ក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជន 24/7 ឥតគិតថ្លៃតាម រយៈទូរស័ព្ទលេខ៖ 1800-20 32 32!

*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត…!   

ជប៉ុន ព្រួយបារម្ភខ្លាំង អំពីចំនួនពលរដ្ឋរបស់ខ្លួនធ្លាក់ចុះ

0

រាជធានីតូក្យូ៖ បច្ចប្បន្នថ្វីបើ ជប៉ុន ជាប្រទេសដ៏ជឿនលឿនបំផុតមួយ ហើយក្លាយជាប្រទេសមហាសេដ្ឋកិច្ចលំដាប់លេខ៣របស់ពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និង ចិន ក៏ពិតមែន ប៉ុន្ដែប្រទេសជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់ក្រុងវ៉ាស៊ីនតោន នៅតំបន់អាស៊ីបូព៌ាមួយនេះ កំពុងតែកើតក្ដីកង្វល់យ៉ាងខ្លាំងបំផុត ក្រោយពេលកំណើនប្រជាជនរបស់ខ្លួន បានធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងរយៈពេល១៤ឆ្នាំជាប់ៗគ្នាមកនេះ។4 in 10 Japanese Men in Their 20s Have Never Gone on a Date: Report

ទីភ្នាក់ងារសារព័ត៌មានរបស់សហរដ្ឋអាមេរិក AP បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដា ថា បើតាមទិន្នន័យរបស់រដ្ឋាភិបាល កាលពីថ្ងៃពុធ បានបង្ហាញ ថា ជប៉ុន បានជួបប្រទះនឹងកំណើនប្រជាជន ធ្លាក់ចុះយ៉ាងខ្លាំងបំផុត នៅក្នុងខេត្តទាំង៤៧របស់ខ្លួន កាលពីឆ្នាំ២០២២ ដែលមើលឃើញ អំពីចំនួនថយចុះជាលើកដំបូងបង្អស់។ បើទោះជាយ៉ាងនេះក្ដី ប៉ុន្ដែចំនួនជនបរទេសជាអ្នករស់នៅក្នុងប្រទេសជប៉ុន បានកើនឡើង ដល់កម្រិតខ្ពស់។

ក្រសួងកិច្ចការផ្ទៃក្នុង និង ទំនាក់ទំនងរបស់ប្រទេសជប៉ុន បានបញ្ចេញទិន្នន័យរបស់ខ្លួន កាលពីថ្ងៃពុធ ដោយផ្អែកលើការចុះបញ្ជីស្នាក់នៅ គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ បង្ហាញ ថា ប្រជាជនជប៉ុន បានធ្លាក់ចុះ ប្រហែលចំនួន ៨០០ ០០០នាក់ ឬស្មើនឹងប្រហែល 0,៦៥ភាគរយ ដោយមានចំនួនប្រជាជនសរុប មកនៅត្រឹមតែ ១២២,៤លាននាក់ នៅក្នុងឆ្នាំ២០២២ បើធៀបនឹងឆ្នាំមុន គឺបានធ្លាក់ចុះ រយៈពេល១៤ឆ្នាំជាប់ៗគ្នា។The classic "Busiest Crosswalk In The World". It's the crosswalk in  Shibuya, Tokyo, that every show about Japan includes… | Tokyo, Shibuya  tokyo, The neighbourhood

ក្រសួងកិច្ចការផ្ទៃក្នុង បានបន្ដ ថា ប្រទេសជប៉ុន មានប្រជាជនសរុប ១២៥,៤១លាននាក់ ប៉ុន្ដែចំនួននេះ បានធ្លាក់ចុះជាងកន្លះលាននាក់ បើធៀបនឹងឆ្នាំមុន ប៉ុន្ដែមានការកើនឡើង ប្រហែល១០,៧ភាគរយ សម្រាប់ជនបរទេស បានចុះបញ្ជីស្នាក់នៅក្នុងប្រទេសជប៉ុន។

លោក យូ កូរេកាវ៉ា (Yu Korekawa) នាយកវិទ្យាស្ថានជាតិប្រជាជន និង ស្រាវជ្រាវសន្ដិសុខសង្គម (IPSS) បានអះអាង ថា គាត់មិនភ្ញាក់ផ្អើល ចំពោះការបន្ដថយចុះចំនួនប្រជាជនរបស់ជប៉ុន នោះឡើយ។ ប៉ុន្ដែគាត់បានកត់សម្គាល់ឃើញ ថា វាមានសារៈសំខាន់ខ្លាំង នៅក្នុងការយកចិត្តទុកដាក់ ចំពោះការកើនឡើង នៃចំនួនប្រជាជនបរទេស រស់នៅក្នុងប្រទេសជប៉ុន។Modern Japanese men dogged by stoic salaryman stereotype - The Japan Times

កំណើនប្រជាជនបរទេស រស់នៅក្នុងប្រទេសជប៉ុន បានកើនឡើងដ៏ច្រើនបំផុត ពីមួយឆ្នាំទៅមួយឆ្នាំ ចាប់តាំងពីក្រសួងកិច្ចការផ្ទៃក្នុង និង ទំនាក់ទំនង បានចាប់ផ្តើមធ្វើស្ថិតិ នៅក្នុងឆ្នាំ២០១៣។ បច្ចុប្បន្ន ប្រជាជនបរទេសរបស់ជប៉ុន មានចំនួនប្រហែល ២,៤ភាគរយ នៃចំនួនប្រជាជនជប៉ុនសរុប។

បច្ចុប្បន្ន ឥណ្ឌា ក្លាយជាប្រទេស មានប្រជាជនច្រើនជាងគេបំផុត នៅលើពិភពលោក ដោយមានប្រជាជនសរុប ១ ៤២៨ ៦២៧ ៦៦៣នាក់ (ជាង ១,៤២៨ពាន់លាននាក់) ខណៈចិន បានធ្លាក់មកលំដាប់លេខ២ ដោយមានប្រជាជនសរុប ១ ៤១១ ៧៥០ ០០០នាក់ (ជាង១,៤១១ពាន់លាននាក់)។

របៀបរក្សាទុកទឹកអប់ដើម្បីការពារក្លិនពីការខូចទ្រង់ទ្រាយ

0

ទឹកអប់គឺជាគ្រឿងសម្អាងដ៏ពេញនិយមមួយ ដែលមនុស្សជាច្រើនតែងតែប្រើប្រាស់វា។ ប៉ុន្តែទឹកអប់មានសក្តានុពលក្នុងការធ្វើឱ្យខូចគុណភាពណាស់ បើយើងមិនបានថែទាំឱ្យបានល្អ ទឹកអប់នឹងងាយបាត់ក្លិន ឬក្លិនខុសប្លែកពីធម្មតា។ ដូច្នេះខាងក្រោមនេះគឺជាគន្លឹះខ្លះៗក្នុងការរក្សាក្លិនទឹកអប់ឱ្យបានយូរ៖

១.ទុកទឹកអប់នៅកន្លែងត្រជាក់ និងស្ងួត៖ សីតុណ្ហភាពល្អបំផុតសម្រាប់រក្សាទុកទឹកអប់គឺ ១៥-២០ អង្សាសេ សំណើមមិនគួរលើសពី ៥០% ជៀសវាងការរក្សាទុកទឹកអប់នៅកន្លែងក្តៅ ឬសើម ដូចជាបន្ទប់ទឹក ឬផ្ទះបាយ។

២.ទុកទឹកអប់នៅកន្លែងងងឹត៖ ពន្លឺព្រះអាទិត្យអាចធ្វើឱ្យក្លិនទឹកអប់កាន់តែយ៉ាប់យ៉ឺន ដូច្នេះអ្នកគួរជៀសវាងការរក្សាទុកទឹកអប់នៅក្រោមពន្លឺព្រះអាទិត្យ។The 9 Different Perfume Scents You Need To Know
៣.រក្សាទឹកអប់ឱ្យឆ្ងាយពីកម្ដៅ៖ កម្ដៅក៏អាចធ្វើឱ្យទឹកអប់កាន់តែយ៉ាប់ដែរ ដូចនេះគួរជៀសវាងការរក្សាទុកទឹកអប់នៅជិតចង្ក្រានបាយ ឬឧបករណ៍អគ្គិសនីផ្សេងទៀត។

៤.រក្សាក្លិនក្រអូបឱ្យឆ្ងាយពីសារធាតុគីមី៖ សារធាតុគីមីមួយចំនួនដូចជា អាម៉ូញាក់ សាប៊ូបោកខោអាវ និងឧបករណ៍សម្អាត អាចធ្វើឱ្យក្លិនទឹកអប់កាន់តែយ៉ាប់យ៉ឺន ជៀសវាងការរក្សាទុកទឹកអប់នៅជិតសារធាតុគីមីទាំងនេះ។

៥.បិទគម្របទឹកអប់ឱ្យជិតបន្ទាប់ពីប្រើម្តងៗ៖ ត្រូវរក្សាគម្របទឹកអប់ឱ្យបានត្រឹមត្រូវ នឹងធ្វើឱ្យក្លិនទឹកអប់ហួត បិទគម្របទឹកអប់ឱ្យជិតបន្ទាប់ពីប្រើម្តងៗ ដើម្បីរក្សាក្លិនក្រអូបឱ្យបានយូរ៕Nude Skin Scents: The Latest Trend In Fragrance - Tira ប្រភព៖sanook

ឈ្វេងយល់ពីចំណុចទាំងនេះមុននឹងទៅប្រទេសហ្វីលីពីន

0

ប្រទេសហ្វីលីពីន ៖ ហ្វីលីពីន គឺជាប្រទេសទេសចរណ៍មួយដែលភ្ញៀវទេសចរជាច្រើននាក់ចង់ទៅកម្សាន្ត ។ បើទោះជាប្រទេសនេះស្ថិតក្នុងតំបន់អាស៊ានដូចកម្ពុជាក្តី ប៉ុន្តែហ្វីលីពីនមានវប្បធម៌ និងទំនៀមទម្លាប់ប្រពៃណីខុសគ្នាពីកម្ពុជា ។ ដូច្នេះ យើងគួរតែឈ្វេងយល់ពីចំណុចទាំងនេះសិន មុននឹងទៅកម្សាន្តនៅទីនោះ ។

១-ពលរដ្ឋរស់នៅក្នុងប្រទេសហ្វីលីពីនអាចទំនាក់ទំនងគ្នាជាភាសាអង់គ្លេសបានយ៉ាងល្អ ។ ហេតុនេះ យើងគួរតែនាំមិត្តភក្តិម្នាក់ ឬអ្នកដែលអាចនិយាយភាសាអង់គ្លេសបាន មកកម្សាន្តជាមួយយើងដែរ ។Walking for a cause – Ten Thousand Dancing Stars

២-ងាយស្រួលគ្រប់គ្រងការចំណាយលើការធ្វើដំណើរតាមរយៈ Grab Taxi ជាពិសេស ពេលត្រូវធ្វើដំណើរក្នុងទីក្រុងធំៗ ដូចជា ទីក្រុងម៉ានីល ។ ប៉ុន្តែបើត្រូវធ្វើដំណើរទៅកាន់ទីក្រុងផ្សេងទៀត គួរតែសិក្សាអំពីពេលវេលា និងការចាយវាយផ្សេងៗផងដែរ ។

៣-ពលរដ្ឋហ្វីលីពីនមានភាពរួសរាយរាក់ទាក់ និងចូលចិត្តរាប់អានមិត្តភក្តិ ។ ពួកគេនឹងស្វាគមន៍មិត្តភក្តិដោយការញញឹម និងញាក់ចិញ្ចើមដាក់គ្នា ហើយនៅពេលពួកគេគ្រវីដៃស្វាគមន៍ យើងគួរតែគ្រវីដៃតបវិញដើម្បីសម្តែងការរាប់អាន ។Mythos and Melodrama in the Philippines : Throughline : NPR

៤-ហ្វីលីពីនសម្បូរដោយប្រជុំកោះជាច្រើន ដែលធ្វើឱ្យប្រទេសនេះមានបរិយាកាសក្តៅ និងមានភ្លៀងធ្លាក់ ហើយងាយនឹងកើតខ្យល់ព្យុះច្រើនជាងប្រទេសផ្សេងៗ ប៉ុន្តែវាជាកត្តាធ្វើឱ្យប្រទេសនេះមានធនធានធម្មជាតិដ៏ស្រស់ស្អាត ជាពិសេស សមុទ្រ ។ ប៉ុន្តែគួរចៀសវាងកុំទៅកម្សាន្តនៅហ្វីលីពីន ចាប់ពីខែមិថុនា ដល់ខែតុលា ។

៥-ហ្វីលីពីនជាឋានសួគ៌សម្រាប់អ្នកចូលចិត្តអាហារសមុទ្រ ដោយសារប្រទេសនេះសម្បូរដោយប្រជុំកោះ ទើបធ្វើឱ្យហ្វីលីពីនសម្បូរអាហារសមុទ្រមិនចាញ់ប្រទេសណាឡើយ ។ ដូច្នេះ ភ្ញៀវទេសចរអាចមកទិញចំណីអាហារឆ្ងាញ់ៗនៅទីនេះ ហើយធានាថា វានឹងឆ្ងាញ់ត្រូវមាត់អ្នកបរិភោគមិនខាន ។ ភ្ញៀវទេសចរជាច្រើននាក់បាននិយាយដូចៗគ្នាថា អាហារហ្វីលីពីនឆ្ងាញ់ខ្លាំងណាស់ ។Philippines | UNOPS

៦-យើងគួរតែងខ្លួនឱ្យសុភាពរៀបរយ និងសមស្របតាមកាលៈទេសៈ ព្រោះពលរដ្ឋហ្វីលីពីននឹងវាយតម្លៃមនុស្សតាមរយៈការតែងខ្លួន ។ ម្យ៉ាងទៀត បើពួកគេអញ្ជើញយើងឱ្យបរិភោគអាហារជុំគ្នា យើងគួរតែមាននំចំណី ឬផ្កាទៅផ្ញើម្ចាស់កម្មវិធីផង ។

*មិនគួរប្រព្រឹត្តចំណុចទាំងនេះនៅហ្វីលីពីន ៖
-មិនគួរហៅភរិយារបស់ម្ចាស់ផ្ទះថា «មេផ្ទះ» ព្រោះពួកគេចាត់ទុកថា វាជាពាក្យមើលងាយ
-ពេលទទួលបានកាដូពីពលរដ្ឋហ្វីលីពីន យើងមិនគួរបើកមើលកាដូនៅចំពោះមុខអ្នកផ្តល់ឱ្យទេ
-មិនបរិភោគអាហារ ឬដួសអាហារមុនម្ចាស់កម្មវិធី
-មិនយកដៃចង្អុលទៅកាន់អ្នកណាម្នាក់ ឬរបស់របរផ្សេងៗទេ ព្រោះមិនសុភាព ប៉ុន្តែពលរដ្ឋហ្វីលីពីននិយមប្រើមាត់ជំនួសវិញ
-មិននិយាយខ្លាំងៗ បង្ហាញការខឹងសម្បារ ឬមិនគោរព រួមទាំងរិះគន់អ្នកណាម្នាក់នៅចំពោះមុខ
-មិនគួរធ្វើការណាត់ជួបពលរដ្ឋហ្វីលីពីននៅថ្ងៃអាទិត្យទេ ព្រោះវាជាថ្ងៃដែលពួកគេទៅព្រះវិហារ និងជាថ្ងៃគ្រួសារ ៕ Know before you go: the Philippinesប្រភព ៖ lapak teaw

អ្នកឧកញ្ញ៉ា និងឧកញ្ញ៉ាទាំងអស់ នឹងមានឯកសណ្ឋានផ្លូវការផ្ទាល់ខ្លួន

0

សមាគមឧកញ៉ា នៅកម្ពុជា ដែលមានអ្នកឧកញ្ញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដាក់សំណើសុំផ្ដល់សិទ្ធិដល់សមាគមឧកញ៉ាកម្ពុជា ក្នុងការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះអ្នកទទួល បានគោរមងារឧកញ៉ា និងរៀបចំចាត់ចែងឯកសណ្ឋានផ្លូវការរបស់អ្នកទទួលបានគោរមងារឧកញ៉ ទាំងអស់នៅកម្ពុជា។

យោងតាមលិខិតលេខ៩២២-៦២ សឧក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ របស់អ្នកឧកញ៉ាប្រធានសមាគម ឧកញ៉ាកម្ពុជា -លិខិតលេខ៤៣៨ ខន/០២៣ សជណ ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ របស់ខុទ្ទកាល័យសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំណារដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣។

សេចក្ដីដូចមានចែងក្នុងកម្មវត្ថុនិងយោងខាងលើ ទីស្ដីការគណៈរដ្ឋមន្ត្រីសូមជម្រាបជូនអ្នកឧកញ៉ា ជ្រាបថា រាជរដ្ឋាភិបាលយល់ព្រមជាគោលការណ៍ដូចខាងក្រោម៖

  • ផ្តល់សិទ្ធិឱ្យសមាគមឧកញ៉ាកម្ពុជា ធ្វើបច្ចុប្បន្នភាពនូវបញ្ជីឈ្មោះ និងរៀបចំចាត់ចែងឯកសណ្ឋាន ផ្លូវការរបស់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា នឹងឧកញ៉ាទាំងអស់នៅកម្ពុជា ដូចមានក្នុងសៀវភៅភ្ជាប់មក ជាមួយ
  • ទីស្តីការគណៈរដ្ឋមន្ត្រី និងក្រសួងស្ថាប័នពាក់ព័ន្ធនានាត្រូវផ្ដល់នូវរាល់សេចក្តីចម្លងលើលិខិតឯកសារ ពាក់ព័ន្ធនឹងគោរមងារឧកញ៉ា ជាពិសេសនូវរាល់សេចក្តីចម្លងព្រះរាជក្រឹត្យផ្ដល់គោរមងារឧកញ៉ាឱ្យទៅ សមាគមឧកញ៉ាកម្ពុជា
  • ឯកសណ្ឋានដូចមានក្នុងសៀវភៅភ្ជាប់មកជាមួយនេះ ត្រូវបញ្ចូលក្នុងព្រះរាជក្រឹត្យដែលបាននិងកំពុង តាក់តែង។ អាស្រ័យដូចបានជម្រាបជូនខាងលើសូម អ្នកឧកញ៉ាជ្រាបនិងចាត់ចែងអនុវត្ត៕