រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល​ បានចេញសេចក្តីប្រកាស ជម្រាបជូន លោក-លោកស្រី ជា ប្រតិបត្តិករប្រកបរបរអាជីវកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាតិ អន្តរជាតិ និងសាធារណជន នូវការដាក់ឱ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០៦៣។

អាកាសយានដ្ឋានអន្តរជាតិថ្មី ដែលមានទីតាំងស្ថិតនៅភូមិកៀលពង ឃុំពពេល និងភូមិបវាំល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជីរដ្ឋាភិបាល កម្ពុជា សម្រេចដាក់ឈ្មោះជាផ្លូវការ ថា៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Sier Reap_Angkor International Airport)។

ក្រោយការដាក់ដំណើរការអាកាសយានដ្ឋានថ្មីនេះ អាកាសយានដ្ឋានសៀមរាបចាស់នឹងត្រូវបិទដំណើរការជាស្ថាពរ ដោយសារតែអាកាសយានដ្ឋានថ្មី មានសមត្ថភាពអាចទទួលអ្នកដំណើរបានច្រើន រហូតដល់៧លាននាក់ក្នុងមួយឆ្នាំ។

លោកបញ្ជាក់ថា ចំពោះទីតាំងអាកាសយានដ្ឋានសៀមរាបចាស់ បន្ទាប់ពីបិទដំណើរ មិនទាន់មានគម្រោងថានឹងយកទៅធ្វើអ្វីនោះទេ អាស្រ័យលើការសម្រេចរបស់ថ្នាក់ដឹកនាំ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiToa29u3zavBaXFZvTDcLmQJoljNxQtoh4IUAp0Yb3Q4g-VpXY1kJHepMNhHOzNvi6e0kfbwJgA8jqQiHjydRwdqGynlYq99hjlht-9LN4j4cdm97DlOOIuHfeyIsfBde45-OXR3Wri142WAyMACLA7Ig5ley2o9WA5lde9xHnFAX0ufLhvSwLN1rEW7A/s960/photo_2023-07-27_16-35-02.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIqn8395UsRtAP-47XP28MvA007z-uyn3DGrdOrQsn7yFhk7V1DWKxUz9cwZyctM639kJqTB8Mw_gpGvDL1-A1Gra4r_vI_gCkxwjGlDlPRyxqt7pegxZZZM9SOGcflXbs-h-i06bnzNnJohPD8MHfUnp2LMgirXxGolVEG6anUe5f82xDgV3xHyxab04/s960/photo_2023-07-27_16-35-03.jpg