Home Blog Page 1573

តើការដោះស្លាកលេខយានយន្តចោលពេលមានគ្រោះថ្នាក់ចរាចរណ៍ប្រឈមនឹងទោ.សទណ្ឌឬអត់?

0

គ្រោះថ្នាក់ចរាចរណ៍គឺជាឃា.តករលាក់មុខហើយបានសម្លា.ប់មនុស្សជារៀងរាល់ថ្ងៃដែលទាមទារឱ្យអ្នកបើកបរប្រុងប្រយ័ត្នខ្ពស់ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាជៀសវាងគ្រោះថ្នាក់ខូចខាតសម្ភារៈ បាត់បង់ប្រាក់កាក់ និងអាយុជីវិតខ្លួនឯងនិងអ្នកដទៃ។

មូលហេតុដែលនាំឱ្យកើតមានគ្រោះថ្នាក់ចរារណ៍មានច្រើនករណីដូចជា បើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ បញ្ហាផ្លូវ អាកាសធាតុ មិនគោរពច្បាប់ បើកបរក្នុងស្ថានភាពស្រវឹងជាដើម។ នៅពេលមានគ្រោះថ្នាក់ មួយក្នុងចំណោមករណីជាច្រើនគេសង្កេតឃើញថាមានអ្នកបើកបរខ្លះបានព្យាយាមដោះស្លាកលេខយានយន្តទុកហើយរឿងនេះបានកើតឡើងជារឿយៗ។

ជុំវិញការដោះស្លាកលេខយានយន្តទុកពេលមានគ្រោះថ្នាក់ចរាចរណ៍នេះក៏មានមតិពីប្រជាពលរដ្ឋ បង្ហាញពីការងឿងឆ្ងល់ថាជនដែលបានប្រព្រឹត្តទង្វើបែបនេះអាចមានទោសដែរឬទេ?
តាមអនុក្រឹត្យលេខ៧៣ ស្តីពី ការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ អនុក្រឹត្យនេះមានគោលបំណងកំណត់បទប្បញ្ញត្តិពាក់ព័ន្ធនឹងការចុះបញ្ជីផ្តល់បណ្ណសម្គាល់យានជំនិះ និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះ ដើម្បីធានាឱ្យបានរឹងមាំនូវសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងផ្តល់ភាពងាយស្រួលលើការងារគ្រប់គ្រងយានជំនិះគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា។

ដោយឡែក លោក ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ធ្លាប់បានបញ្ជាក់ថាច្បាប់ចរាចរណ៍ផ្លូវគោក មានចែងពីការដាក់ទោសទណ្ឌ និងការពិន័យករណីភាគីណាមួយ ព្យាយាមកែប្រែស្ថានភាពដើមទីតាំងកន្លែងកើតហេតុ ដូចករណីដោះស្លាកលេខចេញនេះជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយដែលបានសម្រង់សម្តីរបស់លោក ថី វិសាល។

ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍ ហើយម្ចាស់រថយន្តដោះស្លាកលេខចេញ អាចរងការចោទប្រកាន់មានទោសតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ អំពើលុបបំបាត់ ផ្លាស់ប្ដូរទីកន្លែង ឬយកវត្ថុណាមួយក៏ដោយនៅទីកន្លែងប្រព្រឹត្តបទឧក្រិដ្ឋ ឬបទមជ្ឈិមធ្វើជាឧបសគ្គស្វែងរកការពិត អាចជាប់ទោសពី ១ឆ្នាំទៅ ៣ឆ្នាំ ហើយរងការពិន័យជាប្រាក់ពី ២លានរៀល ទៅ ៦លានរៀល។

លោកបញ្ជាក់ថា ការដោះស្លាកលេខចេញជាប់បណ្ដឹងអាជ្ញា ពាក់ព័ន្ធដល់ការធ្វើជាឧបសគ្គដល់ការស្វែងរកការពិត ឬអត្តសញ្ញាណយានយន្ត ដែលធ្វើឱ្យប៉ះពាល់ដល់ការស៊ើបអង្កេតរបស់មន្ត្រីយុត្តិធម៌៕

រ៉ូស ត្រូវអ្នកលេងបណ្តាញសង្គមជេរទក់សាច់ក្រោយប្រើសម្តីមិនសមរម្យដាក់លោក ឃុំ ប៉ុណ្ណាដែត

0

ថ្មីៗនេះលោក ឃុំ ប៉ុណ្ណាដែត អតីតតារាចម្រៀងល្បីឈ្មោះនិងត្រូវជាស្វាមីអ្នកនាង យក់ ឋិតរដ្ឋា បានបង្ហាញអារម្មណ៍ក្នុងចិត្តទៅលើពាក្យថា តារា ត្រូវបានប្រើយ៉ាងទូលំទូលាយទាំងបុគ្គលខ្លះមិនសមនិងប្រើពាក្យនេះជាមួយឡើយ។ យ៉ាងណា រឿងនេះបានធ្វើឱ្យ រ៉ូស ឆេះឆួលយ៉ាងខ្លាំងព្រមទាំងបានប្រើពាក្យមិនសមរម្យប្រើពាក្យកប់ៗដាក់លោក ឃុំ ប៉ុណ្ណាដែត រហូតធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេកប៊ុកចូលទៅរិះគន់និងជេរនាងយ៉ាងទក់សាច់ និងថាឱ្យរ៉ូសគួរតែប្រើសម្តីឱ្យសមរម្យដាក់រៀមច្បង។No photo description available.

ព្រឹកថ្ងៃទី២៨ ខែកក្កដា អ្នកលេងបណ្តាញសង្គមល្បីឈ្មោះ រ៉ូស ដែលទើបមានរឿងអាស្រូវលើគ្រែហើយបង្ហោះជាសាធារណៈ បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងទៅលើលោក ឃុំ ប៉ុណ្ណាដែត ព្រមទាំងបានប្រើពាក្យសម្តីមិនសមរម្យទាល់តែសោះប្រើពាក្យ «ហែង» កប់ៗមាត់ ដោយបង្ហាញថា លោក ឃុំ ប៉ុណ្ណដែត រិះគន់ និងប៉ះពាល់ប្រមាថមើលងាយនាងមុន ហើយប្រយ័ត្នកម្មពារនោះធ្លាក់ទៅលើ ក្រុមគ្រួសាររបស់លោក ឃុំ ប៉ុណ្ណាដែត វិញ។May be an image of 1 person and braids

បន្ថែមពីលើនេះ រ៉ូស បានសរសេរទៀតថា «បើតាំងខ្លួនថាជាតារារៀមច្បងជាមនុស្សល្អ គួរតែហៅទៅប្រាប់រឺហៅទៅប្រដៅស្ងាត់ៗ រឺតទល់នឹងមុខហើយមនុស្សនិយាយគ្នាស្តាប់បានតើមិនមែនមកបំបាក់មុខអ្នកដទៃយកខ្លួនឯងល្អនៅមុខមហាជនទេ នេះគេហៅថាពេលគេធ្លាក់យកមុខខ្លួនឯងល្អ មនុស្សបែបនេះគេមិនហៅថាជាមនុស្សល្អទេគេហៅថាជាមនុស្សអាត្មានិយម ហើយខ្ញុំចង់ប្រាប់ពូថាខ្ញុំមិនមែនតារាចំរៀងល្បីច្រៀងដូចអានអក្សរសល់ពីសម័យមុនរឺជំនាន់មុនដូចពូទេ ខ្ញុំគ្រាន់តែចូលចិត្តច្រៀងហើយធ្វើអីដែលខ្ញុំចូលចិត្ត ហើយឈប់ទើសរឺរិះគន់ខ្ញុំទៀតប្រយ័ត្នកម្មពារវាឆ្លងកូនពូកើតមក អត់គ្រប់ទឹក រឺកើតមកពិការដៃជើងរឺពិការទាំងខួរក្បាលទៀត និយាយមែនបទចំរៀងពូសល់ពីជំនាន់មុនអាបទចិត្តស្រីនឹងច្រៀងដូចគេសូត្រមេលេខ និយាយទៅដូចអានអក្សរស្បថ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrtXAbDfphvE7b9P4OWbKJkySmPOtd5UzzJUect3uKttZGO9JAv-aEyhnMN3j5SQFnicsBDjBEXqS2tFE4I_hrTYoBagP6ECr_4KPT7IVfD8J0B9XemrlXiNga3lqqavqql6nQy3sPkdRQt3DHgOUyQkXAkGbKKsymgymgNOyg2KMRJbtTmgNGkFZx1nc/s1026/1%20(4).jpg

ការប្រើពាក្យសម្តីមិនសមរម្យរបស់ រ៉ូស ក៏បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមចូលទៅរិះគន់និងជេរនាងកប់ៗមាត់ដូចគ្នា ដោយបានលើកឡើងថា ការប្រើពាក្យសម្តីរបស់នាងលើសហើយ មិនមានសីលធម៌ក្នុងខ្លួន ព្រមទាំងសរសេរទៀតថា សម្តីសជាតិមាយាទសពូជ រ៉ូសគួរគិតពិចារណាឡើងវិញចំពោះសម្តីរបស់ខ្លួន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMUmtqTm60b9AJT6YkyioWDIBXprh1duDWIL1VKxJxOLjr7Zgdexaypi_AQTNvjCrKH62V3kMktzd-ipdVipWmTvXNx6w5vYghP9tMYwreSR0QW_AsdWwRf8EKM8mzYkl7A638TbYRMzQj9g21Benu7M6ZKotQBEKdmUtS0fqd9BB-oA6YMXrtXMVc0Do/s1018/2%20(4).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_pygBy9lBiUR_C8QsddZz8zRGhuO96QNcLHmxDSIqC7cLpBpn_g7qZwFQ8togah6-aRKxXJ4-c9WL8w_Bt6ZvArJQIOjyA_fy4jqCCGDWOPe9sfjkbZ7A2imQEtgOe9zTGnKXcwKAORfDpVIDnLWbNOuZdAPbE2Ev_4ywOXO7T0WFpxIkLH-f7ieHAus/s1034/3%20(4).jpg

វេជ្ជបណ្ឌិតថៃប្រកាសឱ្យពលរដ្ឋថែទាំសុខភាពចៀសផុតពីជំងឺគ្រុនឈាម

0

ប្រទេសថៃ ៖ បច្ចុប្បន្ន មានអ្នកកើតជំងឺគ្រុនឈាមជាង៤ម៉ឺននាក់ហើយនៅប្រទេសថៃ ក្នុងចំណោមនោះ អ្នកជំងឺភាគច្រើនមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ ។ ក្រសួងសុខាភិបាលថៃបានប្រកាសទៅកាន់មន្ទីរពេទ្យនានាហាមចេញវេជ្ជបញ្ជាថ្នាំប្រភេទ Nsaid ទៅឱ្យអ្នកជំងឺដែលមានអាការៈក្តៅខ្លួន ដោយសារបារម្ភពីផលប៉ះពាល់ដល់អាយុជីវិតរបស់អ្នកជំងឺគ្រុនឈាម ។Dr Opas to Become Next Permanent Secretary for Public Health

កាលពីថ្ងៃទី២៧ ខែកក្កដា កន្លងមក លោកវេជ្ជបណ្ឌិត Opas Karnkawinpong មន្ត្រីក្រសួងសុខាភិបាលប្រទេសថៃ បានលើកឡើងថា ស្ថានការណ៍ជំងឺគ្រុនឈាមនាពេលបច្ចុប្បន្ននេះ គឺមានអ្នកជំងឺជាង៤ម៉ឺននាក់ និងស្លាប់ជាង៤០នាក់ ហើយភាគច្រើនជាក្រុមមនុស្សមានអាយុចាប់ពី១៥ឆ្នាំឡើង និងច្រើនជាងក្មេងតូច ។ គេសង្កេតឃើញថា អ្នកស្លាប់ប្រមាណ១០% បានទទួលទានថ្នាំអាស្ពេរីន ឬថ្នាំបំបាត់ការឈឺចាប់ប្រភេទ Nsaid ដូចជា ថ្នាំ Ibuprofen ជាដើម ដែលវាបណ្តាលឱ្យពួកគេងាយហូរឈាម និងឈានដល់ការស្លាប់ ។

លោកវេជ្ជបណ្ឌិត Opas បញ្ជាក់ថា មុខសញ្ញាចាប់ផ្តើមនៃជំងឺគ្រុនឈាម រួមមាន ក្តៅខ្លួន ក្អួតចង្អោរ និងឈឺពោះជាដើម ហើយគ្រូពេទ្យពិបាកធ្វើរោគវិនិច្ឆ័យណាស់ ដែលវាខុសគ្នាពីជំងឺផ្សេងៗ ដូចជា គ្រុនផ្តាសាយ ។ ហេតុនេះ សូមឱ្យបងប្អូនពលរដ្ឋថៃទាំងអស់ប្រុងប្រយ័ត្នដោយថែរក្សាសុខភាពឱ្យបានល្អ និងមិនទិញថ្នាំទាំងនេះមកទទួលទាន ។ យើងបានណែនាំទៅកាន់មន្ទីរពេទ្យនានា និងគ្រូពេទ្យថា ប្រសិនបើអ្នកជំងឺមានគ្រុនក្តៅ និងមិនជ្រាបពីមូលហេតុច្បាស់លាស់នោះ ត្រូវចៀសវាងកុំផ្តល់ថ្នាំប្រភេទ Nsaid ឱ្យសោះ ហើយបើរោគសញ្ញាមិនប្រសើរឡើងទេ អ្នកជំងឺត្រូវទៅជួបគ្រូពេទ្យម្តងទៀត ។Dengue Fever: Learn about its symptoms, prevention, tests, and treatment

លោកវេជ្ជបណ្ឌិតបន្តថា សម្រាប់ការប្រកាសពីតំបន់ណាដែលមានជំងឺគ្រុនឈាមឆ្លងរាតត្បាត គឺទាល់តែនៅតំបន់នោះមានជំងឺឆ្លងរាលដាលខ្លាំង រហូតដល់ខ្វះឧបករណ៍ប្រើប្រាស់នៅក្នុងតំបន់ ឬខេត្ត ហើយខេត្តពិបាកទប់ទល់នឹងស្ថានការណ៍ ដូចជា ខ្វះខាតថវិកា ខ្វះថ្នាំព្យាបាល ខ្វះគ្រូពេទ្យ ឬតំបន់នោះចាំបាច់ត្រូវចំណាយថវិកាពិសេស ។ ដូច្នេះ តំបន់នោះត្រូវរាយការណ៍ទៅអគ្គនាយកដ្ឋានគ្រប់គ្រងជំងឺដើម្បីពិចារណា ហើយយើងនឹងអាចប្រកាសនៅតាមភូមិ ឃុំ ស្រុក និងខេត្ត ដើម្បីឱ្យពួកគេបង្កើនការទប់ស្កាត់ជំងឺនេះ ៕ ប្រភព ៖ Thai PBS

គួរឱ្យសរសើរ! តារាចម្រៀង វេហាស៍ ប្រកាសមិនទទួលផ្សព្វផ្សាយហ្គេមអនឡាញទោះមានលក្ខខណ្ឌបែបណាក៏ដោយ

0

ជឿជាក់ថាសម្រាប់អ្នកប្រើបណ្តាញសង្គមជា្របមកហើយថានាបច្ចុប្បន្ននេះហ្គេមអនឡាញមានច្រើនប្រភេទហើយរីកដុះដាលយ៉ាងខ្លាំងនាពេលនេះព្រមទាំងមានតារាល្បីៗជាច្រើន ទទួលផ្សព្វផ្សាយ ប្រូម៉ូត ល្បែងនេះ។ យ៉ាងណាទន្ទឹមនឹងតារាមួយចំនួនទទួលផ្សព្វផ្សាយនោះគេក៏សង្កេតឃើញថាតារាមួយចំនួនក៏សម្រេចចិត្តមិនទទួលប្រូម៉ូតហ្គេមអនឡាញដូចគ្នាដូចជាតារាសម្តែងជើងចាស់ លោក សាវិន ហ្វីលីព ជាដើម ខណៈតារាចម្រៀង វេហាស៍ ក៏បានប្រកាសជាសាធារណៈតែម្តងថាលោកមិនទទួលប្រូម៉ូតហ្គេមអនឡាញដូចគ្នាព្រមទាំងបញ្ជាក់ថាការងារនេះមិនសមនឹងលោកទេទោះបីជាមានលក្ខខណ្ឌបែបណាក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcp7sAFYdmU2Yii7igPc37p8cAK_69k6w5qZ9etmhRkY_h8MPE6u0Z1Yfo29TcIiLJiDjlFbpUIq0L58FAv90fqWbQzaZhYrneQXkReTG_jFtq_Nr3xNNKQ7MIZEYND9MPw_7XZeJBA4AMV7zLCjM5bf2Z37v7_y7WuekpI3QQihhSP8718jkXm5SthmY/s2048/356636061_839126320913071_427321474001082_n.jpg

នៅយប់ថ្ងៃទី២៧ ខែកក្កដា លោក វេហាស៍ តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា «ការពិតទៅខ្ញុំមិនចង់ផុសនិយាយរឺបកស្រាយអ្វីនោះទេ តែដោយសារខាងក្រុមហ៊ុនជាច្រើនដែលពាក់ព័ន្ធជាមួយនឹងការងារមួយនេះគាត់តែងតែទាក់ទងមកជាហូរហែមិនចេះដាច់ ហើយខ្ញុំចាំតបម្តងមួយៗវានាំតែធ្វើឱ្យខាតពេលវេលាយើងទាំងសងខាង។ អ៊ីចឹងថ្ងៃនេះខ្ញុំសុំផុសជាសាធារណៈនិងប្រកាសឱ្យដឹងតែម្តង សម្រាប់បងៗដែលទាក់ទងខ្ញុំឱ្យប្រូម៉ូតជាមួយនិងហ្គេមអនឡាញគ្រប់ប្រភេទ ខ្ញុំបាទសុំទោសក៏ដូចជាអធ្យាស្រ័យ គឺខ្ញុំបាទមិនទទួលប្រូម៉ូតទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilcmyITz-4FlBbb-y5SN2wW7p67MbaJx75NtVVSkUhTkJkci340YVc7KPWZrn2joZQSotsbEJzCEA2Zil4iDL99OM2IklIVv80Dp1rn0hgHq-hioBol5p8ggPf_jGfXO4XwvK7ohomYawYIOAyp8C62mvuh_oH8iuZQGrmmzy1Ed9n0zzUlaF8ySPdsxw/s2048/347564543_658776876260601_885241741167178530_n.jpg

ម្ចាស់បទ «លួងបង» បានបន្តទៀតថា ការងារមួយនេះមិនសាកសមជាមួយលោកទេ មិនបានថាក្រុមហ៊ុនគេយ៉ាងម៉េច រឺអ្នកដែលទទួលប្រូម៉ូតអោយគេយ៉ាងម៉េចទេ តែគ្រាន់តែសម្រាប់លោកមួយមិនទទួលប្រូម៉ូតទេមិនថាក្នុងលក្ខខណ្ឌ័បែបណានោះទេ។
គួរបញ្ជាក់ផងដែរថា ពេលនេះលោក វេហាស៍ កំពុងស្ថិតនៅសហរដ្ឋអាម៉េរិកជាមួយគ្រួសារបងប្រុសគឺលោក មាស សាលី ខណៈកាលពីប៉ុន្មានខែមុន លោក មាស សាលី និងភរិយា ក៏បានមកលេងកម្សាន្តស្រុកខ្មែរផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6hd7g4h_K8J7_ssTEcfq4V4BG91C4C1sHww5vyCVMg5f67BzAum_shBNH1jlQa5F-ey1RA0lMRgxpkUwGT-QTBtz-9IVkfY7UQCrsC2nezCkJkjP9qYBWqvSiZohU0EzS-bFwsxsrS00Wfo0exKT718RErlcljYS-ArVcCMy3i7zX8BmtzZ_i5zWDzJI/s753/Capture%20(50).PNG

ស្អាតខ្លាំង! កោះមួយមិនសូវមានអ្នកស្គាល់ ជាទីឋានស្ងំស្ងាត់សម្រាប់លំហែកាយ

0

កោះទទឹង គឺជាកោះមួយ ដែលស្ថិតនៅក្នុងទឹកដី ឃុំ​កោះ​ស្ដេច ស្រុក​គី​រី​សាគរ ខេត្តកោះកុង បើតាមមើលទេសភាពនៃកោះនេះ ពិតជាស្រស់ស្អាតមិនចាញ់កោះដទៃឡើយ។ កោះនេះលាតសន្ធឹងប្រមាណជាជិត ១គីឡូម៉ែត្រការ៉េ។​ កោះទទឹង ជាដែនកោះដ៏តូចមួយ មានទេសភាពគួរអោយចង់គយគន់មិនជិនណាយ ក៏ប៉ុន្តែកោះនេះមិនសូវមានភ្ញៀវទេសចរណ៍ទៅដល់ ឬ ស្គាល់នោះទេ។កោះទទឹង ដែលមានទីតាំងស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។ ប្រភព : ទេសចរណ៍ស្រុកយើង https://t.me/Phum55 - រដ្ឋបាលខេត្តកោះកុងកោះទទឹងគឺជាទីស្ថានដ៏សមប្រកបបំផុតសម្រាប់ភ្ញៀវទេសចរ​ដែលចូលចិត្តបរិយាកាសស្ងប់ស្ងាត់ និងរស់នៅជាមួយធម្មជាតិ។រដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនវិនិយោគអភិវឌ្ឍន៍កោះទទឹងជារមណីយដ្ឋានអេកូទេសចរណ៍កម្សាន្តលំដាប់ពិភពលោក - Asean Properties

ដើម្បីបានទៅកម្សាន្តនៅលើកោះនេះ​ ភ្ញៀវទេសចរ​អាចធ្វើដំណើរតាមអូប័រ ពីផែកោះស្ដេច ឆ្ពោះទៅទិសពាយព្យ ក្នុងចម្ងាយប្រមាណ ៥គីឡូម៉ែត្រប៉ុណ្ណោ។ ប្រសិនបើចង់សម្រាកស្នាក់នៅគេត្រូវកក់ទុកជាមុន ព្រោះកន្លែងសម្រាក មិនមានច្រើននោះទេ។

បើនិយាយពីសម្រស់ធម្មជាតិវិញ មានខ្យល់បរិសុទ្ធ បរិយាកាសស្ងបើស្ងាត់ល្អ និងមានទឹកថ្លាខៀវខ្ចីមើលធ្លុះដល់បាតសមុទ្រ ឃើញសម្រស់ហ្វូងមច្ឆា និងផ្កាថ្មជាច្រើនប្រភេទ។ ទាំងនេះជាអ្វីដែលកោះទទឹងបានទាក់ទាញភ្ញៀវទេសចរណ៍ដែលមកកម្សាន្តហើយ ចង់មកម្តងទៀត៕ស្អាតបំផុត! កោះទទឹង សម្រាប់តែ​អ្នកចូលចិត្តភាពស្ងប់ស្ងាត់ រស់នៅជាមួយធម្មជាតិ! - Sabay Newsកោះទទឹង

សហរដ្ឋអាមេរិកភ័យខ្លាចចិន ទាញយកបច្ចេកវិទ្យាទំនើបៗរបស់ខ្លួន ប្រើប្រាស់លើវិស័យយោធា

0

រដ្ឋធានីវ៉ាស៊ីនតោន៖ ដោយសារតែក្រុងវ៉ាស៊ីនតោន មានការព្រួយបារម្ភ កាន់តែខ្លាំងពីចិន លួចបច្ចេកវិទ្យដ៏ទំនើបរបស់ខ្លួន ទៅអភិវឌ្ឍវិស័យយោធារបស់រដ្ឋាភិបាលក្រុងប៉េកាំង នោះ ទើបសហរដ្ឋអាមេរិក ផ្ដោតកំណត់គោលដៅ លើការនាំចេញរបស់ខ្លួន ទៅកាន់ប្រទេសមហាយក្សអាស៊ីមួយនេះ ប៉ុន្ដែការបង្កើតច្បាប់បែបនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុនជាច្រើនរបស់ប្រទេសមហាអំណាចមួយនេះ។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ថា រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោកស្រី ហ្គីណា រេម៉ុនដូ (Gina Raimondo) បានបញ្ជាក់ កាលពីថ្ងៃពុធ ថា រដ្ឋបាលរបស់លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក កំពុងតែផ្ដោតយ៉ាងខ្លាំង ទៅលើការកំណត់គោលដៅយ៉ាងប្រុងប្រយ័ត្ន ចំពោះការគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន។ បទប្បញ្ញត្ដិនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណូលមួយចំនួនរបស់ក្រុមហ៊ុនជាច្រើនរបស់សហរដ្ឋអាមេរិក ។Designated survivor: Commerce Secretary Gina Raimondo fills role during  Biden's SOTU | CNN Politics

លោកស្រី រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានអះអាង នៅក្នុងវេទិកាមួយ ថា «ការរឹតបន្តឹង មិនគួរធ្វើគ្របដណ្ដប់យ៉ាងទូលំទូលាយខ្លាំងពេកនោះឡើយ ព្រោះវាប្រៀបបីដូចជា អ្នករារាំងដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុនជាច្រើនរបស់សហរដ្ឋអាមេរិក អ៊ីចឹងដែរ។ ប្រទេសចិន អាចនឹងទទួលយកផលិតផល មកពីកន្លែងផ្សេងៗ ឬ អាចទទួលយកផលិតផល មកពីប្រទេសផ្សេងៗទៀត តាមតម្រូវការរបស់ពួកគេ។ ច្បាប់នេះ នឹងរាំងខ្ទប់ដល់ប្រាក់ចំណូលមួយចំនួន សម្រាប់ក្រុមហ៊ុនជាច្រើនរបស់សហរដ្ឋអាមេរិក ប៉ុន្តែយើងគិត ថា វាមានតម្លៃខ្លាំងណាស់ សម្រាប់ប្រទេសជាតិ»។

បណ្ដានាយកប្រតិបត្ដិក្រុមហ៊ុនបន្ទះឈីបជាច្រើនរបស់សហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន បានជួបពិភាក្សា ជាមួយនឹងមន្រ្ដីកំពូលៗ នៃរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន ដោយរាប់បញ្ចូលទាំងលោកស្រី រេម៉ុនដូ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ផងដែរ។ ជំនួបរបស់ពួកគេ បានពិភាក្សាគ្នា ផ្ដោតទៅលើអំពីគោលនយោបាយរបស់សហរដ្ឋអាមេរិក សម្រាប់ប្រទេសចិន ខណៈក្រុមអ្នកបញ្ចុះបញ្ចូល សម្រាប់ក្រុមហ៊ុនផលិតបន្ទះឈីបដ៏មានឥទ្ធិពលបំផុត បានជំរុញឱ្យបញ្ឈប់នូវការរាំងខ្ទប់បន្ថែមទៀត ដោយសារតែច្បាប់នេះកំពុងតែស្ថិតក្នុងការពិចារណានៅឡើយ។Tech talent shortage slows reshoring of chip manufacturing in US |  Computerworld

លោកស្រី រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបន្ថែម ថា «រដ្ឋបាលរបស់លោកប្រធានាធិបតី បៃដិន កំពុងតែពិភាក្សាគ្នា ជាមួយនឹងក្រុមហ៊ុនជាច្រើនរបស់សហរដ្ឋអាមេរិក ដើម្បីទទួលយកចំណុចដ៏ត្រឹមត្រូវ។ ដូច្នេះយើងនឹងមិនធ្វើឲ្យខូចខាត ដល់ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក នោះឡើយ ប៉ុន្តែយើងពិតជាការពារ ដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយស្មោះត្រង់»។

បើតាមសមាគមឧស្សាហកម្មក្រុមហ៊ុនផលិតបន្ទះឈីប បានឲ្យដឹងថា កាលពីឆ្នាំកន្លងទៅ ប្រទេសចិន ត្រៀមទុកលុយ រហូតដល់ ១៨០ពាន់លានដុល្លារ សម្រាប់ទិញ Semiconductor ដែលស្មើនឹងជិត១ភាគ៣ នៃចំនួនសរុប នៅទូទាំងពិភពលោក ដែលមានចំនួន ៥៧៤,១ពាន់លានដុល្លារ និង ជាទីផ្សារដ៏ធំបំផុតតែមួយគត់ នៅលើពិភពលោក។Nvidia's DGX Cloud: Revolutionizing AI Training for Investors | PRAI News

ជាមួយគ្នានេះ ក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិសាសន៍សហរដ្ឋអាមេរិក Nvidia, ក្រុមហ៊ុនសាជីវកម្មពហុជាតិសាសន៍អាមេរិក Qualcomm និង ក្រុមហ៊ុនសាជីវកម្ម និង បច្ចេកវិទ្យាពហុជាតិសាសន៍អាមេរិក Intel មានការលក់ដ៏សំខាន់ ទៅកាន់ប្រទេសចិន។ ស្របគ្នានេះដែរ ក្រុមហ៊ុន Qualcomm ក៏ក្លាយជាក្រុមហ៊ុនតែមួយគត់ ទទួលបានអាជ្ញាប័ណ្ណ ពីនិយតករអាមេរិក លក់ឈីបទូរស័ព្ទចល័ត ទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ។

រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន កំពុងតែពិចារណា អំពីការធ្វើបច្ចុប្បន្នភាពលើច្បាប់ដ៏ធំទូលាយមួយ នឹងត្រូវដាក់ចេញ នៅក្នុងខែតុលា សម្រាប់ការទាក់ទាញឧស្សាហកម្មបន្ទះឈីបរបស់ប្រទេសចិន និង មានបទបញ្ជាប្រតិបត្តិថ្មី ដោយដាក់កម្រិតទៅលើការវិនិយោគនៅក្រៅប្រទេសមួយចំនួនទៀត។Huawei's focus on digitalisation of traditional industries at home has  stopped the bleeding but will it work overseas? | South China Morning Post

លោកស្រី រេម៉ុនដូ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានបន្ថែម ថា «ការបង្កើតច្បាប់នេះ មិនមែនរារាំងដល់ប្រទេសចិន ឬ បដិសេធបច្ចេកវិទ្យាទំនិញនោះឡើយ។ ប៉ុន្ដែប្រទេសចិន ចង់ប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិក សម្រាប់ជំរុញវិស័យយោធារបស់ក្រុងប៉េកាំង។ ដោយសារតែបញ្ហានេះ ទើបយើងរារាំងដល់វិស័យយោធារបស់ចិន។

លោកស្រី រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបន្ដ ថា «តារាងពេលវេលា គឺលឿន តាមអ្វីដែលយើងអាចធ្វើទៅបាន ហើយត្រូវតែប្រាកដ ថា វាត្រឹមត្រូវ»។

លោក អេនតូនី ប្ល៊ីនខេន (Antony Blinken) រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក, លោកស្រីរដ្ឋមន្រ្ដី រេម៉ុនដូ, លោក ឡាអែល ប្រេណាដ (Lael Brainard) នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និង លោក ជេក ស៊ូលលីវ៉ាន់ (Jake Sullivan) នាយកក្រុមប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិក ក៏បានស្ថិតក្នុងចំណោមមន្ត្រីជានខ្ពស់ នៃរដ្ឋាភិបាលរបស់លោកប្រធានាធិបតី បៃដិន បានជួបពិភាក្សា ជាមួយនឹងប្រធានក្រុមហ៊ុន Intel, Qualcomm និង Nvidia កាលពីសប្តាហ៍មុន៕

ព្រះសង្ឃថៃថា នឹងជក់ថ្នាំ.ញៀ.នរហូតដល់ថ្ងៃចូលវស្សា តែប៉ូលិសចាប់ខ្លួនមុន

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៧ ខែកក្កដា កន្លងមក ប៉ូលិសបង្ក្រាបគ្រឿងញៀនប្រចាំខេត្តបុរីរាំ សហការជាមួយកងកម្លាំងយោធាបានចាប់ខ្លួនព្រះសង្ឃ១អង្គឈ្មោះ ណាត់ថាវុធ អាយុ២៦ឆ្នាំ គង់នៅវត្តក្នុងស្រុកឡាំផ្លាយម៉ាស ខេត្តបុរីរាំ និងលោក សមប៊ូន (ហៅឡិក) អាយុ៣៦ឆ្នាំ ព្រមទាំងថ្នាំញៀនចំនួន២.៣៨៩គ្រាប់ ប្រគល់ឱ្យមន្ត្រីស៊ើបអង្កេតនៅស្ថានីយប៉ូលិសស្រុកបុរីរាំ ដើម្បីចាត់ការតាមច្បាប់ ។

ព្រះសង្ឃឈ្មោះ ណាត់ថាវុធ សារភាពថា ខ្លួនទើបបានបួសជាព្រះសង្ឃត្រឹម៣ថ្ងៃប៉ុណ្ណោះ ហើយបានលាក់ថ្នាំញៀនជាង២ពាន់គ្រាប់នៅក្នុងកុដិ ។ ព្រះអង្គបានលក់ និងជក់ថ្នាំញៀនមុនពេលមកបួសជាព្រះសង្ឃទៅទៀត ហើយនៅមុនថ្ងៃហែរនាគ និងមុនពេលប៉ូលិសចាប់ខ្លួន ព្រះអង្គក៏បានជក់ថ្នាំញៀនដែរ ។ ព្រះអង្គតាំងចិត្តថា នឹងជក់វាឱ្យអស់រហូតដល់ថ្ងៃចូលវស្សា ព្រះអង្គនឹងឈប់ជក់ហើយ ។

តាមការត្រួតពិនិត្យក្នុងកុដិ ប៉ូលិសបានប្រទះឃើញឧបករណ៍ប្រើប្រាស់មួយចំនួន និងថ្នាំញៀន១គ្រាប់ដែលព្រះសង្ឃទើបជក់រួច ។ ប៉ូលិសបានដកហូតថ្នាំញៀនដែលលាក់ទុកក្នុងទូរសៀវភៅ បន្ទាប់មក ក៏បាននាំខ្លួនព្រះសង្ឃរូបនេះមកប្រគល់ឱ្យចៅអធិការវត្តធ្វើការផ្សឹក ។ ព្រះសង្ឃទទួលស្គាល់ថា នៅមានថ្នាំញៀនមួយចំនួនទៀតដែលលោក សមប៊ូន ឱ្យព្រះអង្គទៅយកពីទ្រង់មាន់ក្នុងផ្ទះរបស់ខ្លួន ដោយលោក សមប៊ូន ប្រាប់ថា ត្រូវយកថ្នាំញៀនទាំងនេះមកទុកក្នុងវត្ត ព្រោះវត្តមានសុវត្ថិភាពជាងនៅផ្ទះ ។

ព្រះសង្ឃ ណាត់ថាវុធ សារភាពថា ខ្លួនបានជក់ថ្នាំញៀន និងជិតស្និទ្ធជាមួយលោក សមប៊ូន យូរមកហើយ ។ មុនពេលបួសជាព្រះសង្ឃ ខ្លួនជាអ្នកចិញ្ចឹមមាន់ជល់ឱ្យលោក សមប៊ូន ហើយខ្លួនទើបបួសបាន៣ថ្ងៃប៉ុណ្ណោះ ។ ចំណែកថ្នាំញៀនដែលខ្លួនជក់នេះ គឺលោក សមប៊ូន បានយកមកឱ្យសម្រាប់ជាថ្លៃឈ្នួលចិញ្ចឹមមាន់ ។ ព្រះសង្ឃបន្តថា នៅថ្ងៃបួស ឬថ្ងៃហែរនាគ ខ្លួនបានជក់ថ្នាំញៀន ហើយពេលបួសរួច ក៏ខ្លួនជក់ដែរ ។

ព្រះសង្ឃបន្តថា នៅថ្ងៃប៉ូលិសចុះមកចាប់ ខ្លួនបានប្រើប្រាស់ថ្នាំញៀនអស់៤គ្រាប់ គឺប្រើនៅពេលព្រឹក, ពេលរសៀល និងក្បាលព្រលប់ ។ ព្រះសង្ឃចង់ប្រើប្រាស់ថ្នាំញៀនដែលនៅសេសសល់ឱ្យវាឆាប់អស់ ព្រោះបានតាំងចិត្តរួចហើយថា នឹងឈប់ប្រព្រឹត្តទៀតហើយនៅថ្ងៃចូលវស្សា ប៉ុន្តែបែរជាត្រូវប៉ូលិសចាប់ខ្លួនមុន ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixMZW8us9iYmKE60xhSrYkSfN2Qzr1lK8FBAyR29CJTeerxdE6WC0wbUV34-tGk9LwRQCZoWV0Nibvt-8TvBfIWINbjplX3UOf9cc_EKvqYvqWo19TbJTjW7cB2yFlxXqvhQhpWRWZZgZwXQcSFURJ4E0s4SryZX-_tv6y7CcNFoViskyyHMVDpm7cbw8/s1280/photo_2023-07-28_11-40-40.jpgប្រភព ៖ Thairath tv

ដឹងអត់! ការចាប់ដៃ រាក់ទាក់គ្នាកើតឡើងបានដូចម្តេច?

0

ដើម្បី​ជា​ការ​ស្វាគមន៍ ឬ​គោរព​គ្នា លោក​អ្នក​ភាគ​ច្រើន​តែង​ចាប់​រលាក់​ដៃ​ នៅ​ពេល​ជួប​គ្នា​ម្ដងៗ។ ទោះ​ជា​យ៉ាង​ណា​នេះ ប្រហែល​ជា​មាន​ប្រិយមិត្ត​មិន​តិច​ទេ ដែល​មិន​ដឹង​ពី​ប្រវត្តិ​នៃ​ទំនៀម​មួយ​នេះ។

ការ​ចាប់​រលាក់​ដៃ​គ្នា ត្រូវបានប្រទះឃើញឆ្លាក់នៅលើរូប​ចម្លាក់​មួយ​ដែល​មាន​អាយុ​កាល​តាំងពី​សតវត្ស​ទី ៩ មុន​គ.ស​មក​ម្ល៉េះ។ ក្នុង​រូប​នោះ បាន​បង្ហាញ​ពី រូប​មេ​ដឹកនាំ​នគរ អាស់ សុី រី (Assyria) គឺ​ស្ដេច សាល មែន នេស ហ្សឺ (Shalmaneser) ទី ៣ បាន​ចាប់​ដៃ​មេដឹកនាំ បេប៊ី ឡុន (Babylon) ដើម្បី​បង្ហាញ​ពី​ការ​ចង​សម្ព័ន្ធ​ភាព​គ្នា។ នគរ​ទាំង​ពីរ​ស្ថិត​នៅ​ផ្នែក​មួយ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​បច្ចុប្បន្ន។When Did We Start Shaking Hands? Plus The History Of 5 More Gestures | HistoryExtra

បន្ថែម​ពី​លើ​នេះ ក្នុង​កំណាព្យ​ក្រិក​ល្បី​ឈ្មោះ អុី ឡេត(Illiad) និង អូ ឌឺ សុី (Odyssey) របស់​អ្នក​និពន្ធ​ ហូម មឺរ(Homer) នៅ​សតវត្ស​ទី ៨​នៃ​គ.ស ក៏​បាន​រៀប​រាប់​ពី​ការ​ចាប់​រលាក់​ដៃ​ផង​ដែរ។ ក្នុង​នោះ ទំនៀម​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​និមិត្តរូប​នៃ​ការ​សន្យា និង​ការ​ជឿជាក់​លើ​គ្នា​ទៅ​វិញ​ទៅ​មក។ ទោះ​ជា​យ៉ាង​ណា ក្រោយ​មក ក្នុង​ផ្ទាំង​គំនូរ​សិល្បៈ​ជា​ច្រើន​របស់​ក្រិក​នៅ​សតវត្ស​ទី ៤ និង ៥ មុន​គ.ស ការ​ចាប់​រលាក់​ដៃ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ការ​លា​គ្នា​រវាង​អ្នក​រៀប​នឹង​ស្លាប់ និង​សាច់​ញាតិ​របស់​ខ្លួន​ទៅ​វិញ។

ដោយ​ឡែក ក្នុង​សម័យ​អាណាចក្រ​រ៉ូម​បុរាណ​វិញ ការ​ចាប់​រលាក់​ដៃ​ត្រូវ​បាន​ចាត់​ទុក​ជា​និមិត្តរូប​នៃ​មិត្ត​ភាព និង​ភាព​ស្មោះ​ត្រង់។Handshake - Wikiwand

បើ​ទោះ​ជា​មាន​វត្តមាន​ទាំង​ពី​យូរ​យារ​ក្ដី ការ​ចាប់​រលាក់​ដៃ​ទើប​តែ​ចាប់​ផ្ដើម​មាន​ប្រជាប្រិយ​នៅ​អំឡុង​សតវត្ស​ទី ១៧​ប៉ុណ្ណោះ។ អ្នក​ប្រវត្តិសាស្ត្រ​ជា​ច្រើន​បាន​យល់ឃើញ​ដូច​គ្នា​ថា មូលហេតុ​ដែល​នាំ​មាន​ប្រការ​ដូច្នេះ គឺ​ដោយ​សារ​ទំនៀម​នេះ​បង្ហាញ​ពី​ភាព​ស្មើ​ភាព​គ្នា​រវាង​មនុស្ស​ និង​មនុស្ស ជាង​ទំនៀម​ផ្សេងៗ​ទៀត​ដូច​ជា​ការ​អោន​ក្បាល​គោរព ឬ​ដោះ​មួក​ជា​ដើម។ តាំង​ពី​ពេល​នោះ​មក ការ​ចាប់​រលាក់​ដៃ​គ្នា បាន​សាយ​ភាយ​ឥទ្ធិពល​ខ្លួន រហូត​ស្ទើរ​តែ​ក្លាយ​ជា​ទម្លាប់​ទូទៅ​សម្រាប់​ប្រទេស​ជា​ច្រើន​ក្នុង​ពិភព​លោក​នា​ពេល​បច្ចុប្បន្ន៕What's in a handshake? A clue to whether or not you're hirable

ប្រភព៖ History

រកឃើញសាកសពមនុស្សបុរាណដែលមានលលាដ៍ក្បាលរាងបេះដូង

0

បរទេស៖ ក្រុមអ្នកវិទ្យាសាស្ត្រម៉ិកស៊ិក បានរកឃើញសាកសពមនុស្សបុរាណតាំងពីឆ្នាំ ៦០០ – ១៣៥០ ជាមួយនឹងលលាដ៍ក្បាលដ៏ចម្លែកមានរាងស្រដៀងនឹងបេះដូង។

យោងតាមសារព័ត៌មាន Newsweek កាលពីថ្ងៃទី ២៦ ខែកក្កដា បានរាយការណ៍ថា លលាដ៍ក្បាលទាំងនេះគឺជាកម្មសិទ្ធិរបស់សាកសពចំនួន ២ ក្នុងចំណោម ១៦ នាក់ដែលត្រូវបានកប់នៅក្នុងតំបន់បុរាណវិទ្យានៃទីក្រុង La Ferrería រដ្ឋ Durango ភាគពាយព្យប្រទេសម៉ិកស៊ិក។Ancient Human Remains With Heart-Shaped Skulls Discovered in Mexico;  Cranial Modification Was Intentional [Report] | Science Times

អ្នកជំនាញបានកត់សម្គាល់ឃើញថា មានលលាដ៍ក្បាលពីរដែលត្រូវបានបង្ខូចទ្រង់ទ្រាយដោយចេតនា ក្លាយជារាងបេះដូង នៅពេលមើលពីមុំជាក់លាក់។ ការខូចទ្រង់ទ្រាយលលាដ៍ក្បាលដោយចេតនានេះ គឺជាការអនុវត្តដែលត្រូវបានចងក្រងជាឯកសារនៅក្នុងវប្បធម៌បុរាណមួយចំនួន រួមទាំងជនជាតិ Mesoamerica ម៉ិកស៊ិក និងអាមេរិកកណ្តាល។Human remains at La Ferrería site, Mexico ក្រុមអ្នកវិទ្យាសាស្ត្រដែលមកពីវិទ្យាស្ថានជាតិនរវិទ្យា និងប្រវត្តិសាស្ត្ររបស់ប្រទេសម៉ិកស៊ិក (INAH) បានសន្និដ្ឋានថា លលាដ៍ក្បាលដ៏ចម្លែកមានរាងស្រដៀងនឹងបេះដូងនេះ អាចត្រូវបានមនុស្សសម័យមុនធ្វើទារុណកម្មដោយចងក្បាលមនុស្សពីរនាក់ជាប់គ្នា។ ដូច្នេះគេជឿថាការអនុវត្តបែបនេះនៅតែបន្តក្នុងកន្លែងមួយចំនួនជុំវិញពិភពលោ។Ancient Bones Spark Fresh Debate over First Humans in the Americas -  Scientific American

La Ferrería គឺជាតំបន់ស្ថាបត្យកម្មបុរាណដែលមានអាយុកាល ៦០០ – ១៣៥០ អ្នកស្រាវជ្រាវក៏បានរកឃើញផ្នូរ និងសាកសពមនុស្សជាច្រើននៅក្នុងតំបន់នេះផងដែរ ដែលនាំឱ្យអ្នកស្រាវជ្រាវសន្និដ្ឋានថា នេះគឺជាកន្លែងទុកសម្រាប់មនុស្សស្លាប់៕ ប្រភព៖vnexpress

លោក ថាក់ស៊ីន ត្រឡប់មកប្រទេសថៃរឿងគ្រួសារ មិនពាក់ព័ន្ធនឹងនយោបាយ

0

ប្រទេសថៃ ៖ អ្នកនាង Paethongthan Shinawatra បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ បាននិយាយពាក់ព័ន្ធនឹងការត្រៀមធ្វើដំណើរត្រឡប់មកប្រទេសថៃរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra ថា គឺជាការសម្រេចចិត្តផ្ទាល់ខ្លួន ហើយវាជារឿងក្នុងគ្រួសារ មិនពាក់ព័ន្ធនឹងនយោបាយទេ ។ អ្នកនាងបន្តថា អស់រយៈពេល១៧ឆ្នាំហើយ ដែលឪពុករបស់នាងបានចាកចេញពីប្រទេសថៃ ។Ex-PM Thaksin plans return to Thailand as post-poll deadlock drags on |  Reuters

អ្នកនាង Paethongthan លើកឡើងថា នាងមានអារម្មណ៍រំភើបនៅពេលបានបង្ហោះក្នុងហ្វេសប៊ុក អំពីពេលវេលាកំណត់របស់លោក Thaksin នឹងធ្វើដំណើរត្រឡប់មកប្រទេសថៃ ។ ចំណែកហេតុផលថា ហេតុអ្វីបានជាលោកជ្រើសយកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ការពិត លោកចង់ត្រឡប់មកប្រទេសថៃមុនថ្ងៃនេះ ប៉ុន្តែវាស្របគ្នានឹងថ្ងៃឈប់សម្រាក ទើបលោកត្រូវជ្រើសរើសថ្ងៃធ្វើដំណើរសមស្រប ។

អ្នកនាង Paethongthan បង្ហើបថា ឪពុករបស់នាងជាអ្នកវាយតម្លៃស្ថានការណ៍ផ្សេងៗដោយខ្លួនឯង ជាពិសេស ស្ថានការណ៍នយោបាយស្រុកទេស ហើយហេតុការណ៍ផ្សេងៗមិនទាន់បញ្ចប់ ។ ហេតុនេះ លោក Thaksin ត្រូវរង់ចាំឱ្យស្ថានការណ៍នយោបាយស្ងប់សិន ចំណែកការទៅទទួលលោក Thaksin នោះ អ្នកនាង Paethongthan មិនជ្រាបទេ ដោយសារឪពុកនាង ជាអ្នកចាត់ចែងខ្លួនឯង ហើយនាងមានតួនាទីត្រឹមតែជម្រាបទៅបងប្អូនពលរដ្ឋថៃ និងប្រព័ន្ធផ្សព្វផ្សាយប៉ុណ្ណោះ ។Former PM Thaksin Shinawatra plans to return to Thailand in August, says  his daughter - CNA

អ្នកនាង Paethongthan បញ្ជាក់ថា ការសម្រេចចិត្តធ្វើដំណើរត្រឡប់មកប្រទេសថៃរបស់លោក Thaksin នោះ គឺជារឿងក្នុងគ្រួសារ ហើយមិនមែនជារឿងនយោបាយទេ ។ អ្នកនាងថា ៖ «លោកឪពុកធ្លាប់បានបង្ហោះសាររួចហើយតាំងពីឆ្នាំ២០២២ ថា លោកនឹងត្រឡប់មកប្រទេសថៃវិញ ។ ដូច្នេះ វាជារឿងគ្រួសារ ហើយមិនពាក់ព័ន្ធនឹងនយោបាយទេ ព្រោះលោកបានចាកចេញពីប្រទេសថៃ អស់រយៈពេល១៧ឆ្នាំហើយ» ។

ចុងក្រោយ អ្នកនាង Paethongthan ក៏បានថ្លែងអំណរគុណដល់ពលរដ្ឋថៃទាំងអស់ដែលបារម្ភ និងស្វាគមន៍ការធ្វើដំណើរត្រឡប់មកប្រទេសថៃរបស់លោក Thaksin ហើយអ្នកនាងជឿថា បើឪពុករបស់នាងបានជ្រាបថា ពលរដ្ឋថៃទទួលស្វាគមន៍លោកត្រឡប់មកផ្ទះវិញនោះ លោក Thaksin មុខជាសប្បាយចិត្តខ្លាំង ។ អ្នកនាងមានអារម្មណ៍សប្បាយចិត្តជំនួសឪពុកនាង ប៉ុន្តែនាងក៏បារម្ភពីសុវត្ថិភាពដូចគ្នាដែរ ៕Thaksin Reappears in Thai Scenario - by John Berthelsen ប្រភព ៖ pheuthai party