គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងហើយបានដោះស្លាកលេខ កម្ពុជា BOK.KALO ចោលមិនជាប់រថយន្តនៅទីតាំងកើតហេតុបានក្លាយជាប្រធានបទថ្មីជជែកវែកញែកលើបណ្តាញសង្គមថែមទាំងតម្រង់មុខព្រួញថាជាឡានរបស់តារាចម្រៀង វណ្ណដា ។ យ៉ាងណាមិញប្រធានបទក្តៅគគុកនេះហ្វេន វណ្ណដា បានបញ្ចេញវីដេអូក្រៅឆាកមួយនៅពេលបើកឡានគឺមានតួជំនួស វណ្ណដា មិនបើកឡានដោយផ្ទាល់ទេថែមទាំងបញ្ជាក់ថាតារាចម្រៀងរូបនេះមិនចេះបើកឡានឡើយ។May be an image of 1 person

នៅយប់ថ្ងៃទី២៦ ខែកក្កដា គ្រោះថ្នាក់ចរាចរណ៍ខូចខាតរថយន្តដោយមិនមានមនុស្សរងរបួសបានក្លាយជាប្រធានបទកាន់តែក្តៅនៅថ្ងៃទី២៧ ខែកក្កដា ដោយសារភាគីម្ខាងបានដោះស្លាកលេខចោល តែនៅជាប់ក្រដាសឆៀក កម្ពុជា BOK.KALO ហើយត្រូវបានគេប៉ាន់ស្មានថាជារថយន្តរបស់តារាចម្រៀង វណ្ណដា។ ខណៈរឿងនេះក៏មានមតិជជែកវែកញែកយ៉ាងច្រើនព្រោះជាឡានរបស់តារាចម្រៀងល្បីឈ្មោះបើទោះបីជាតារាចម្រៀងរូបនេះនៅឬមិននៅក្នុងរថយន្តក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrYRVwi5_YYowQO6kL_4IYhkqNmyDpzpAF6EKkK-QRY9nbNt-spbFMYXKnhdQcu31rEbhI_-5bfDmTSnRqRaLxmDIV1uxtx4faH9rxJrzIFausVawdwGK-hLIUvVKnmV0TH69ER7EcLJTSgqjwpM4730FQ5ijYKgmfvlao89kDefTCcIsG2YHbUoIvHAI/s1280/361666185_710694367767060_2247903522000607585_n.jpg

យ៉ាងណាមិញ បន្ទាប់ពីរឿងខាងលើសាយភាយពេញបណ្តាញប្រព័ន្ធផ្សព្វផ្សាយពេកហ្វេនរបស់ វណ្ណដា បានបញ្ចេញវីដេអូសកម្មភាពក្រៅឆាកមួយពេលមានឈុតឆាក វណ្ណដា ត្រូវបើកឡាន តារាចម្រៀងរូបនេះមិនបានបើកដោយផ្ទាល់នោះទេគឺមានតួជំនួស។ បន្ថែមពីលើនេះហ្វេនរបស់ វណ្ណដា ក៏បានបញ្ជាក់ថា វណ្ណដា មិនចេះបើកឡាននោះទេ ហើយហ្វេនខ្លះទៀតក៏បានលើកឡើងដែរថា ធ្វើជាហ្វេនរបស់ វណ្ណដា យូរហើយប៉ុន្តែគេពុំដែលឃើញ វណ្ណដា បើកឡានដោយផ្ទាល់ម្តងណាទេ៕

@mannvannda19000

និយាយរួម ទោះថតឬមិនថត ការពិតគឺVannda មិនដែលបើកឡានខ្លួនឯងទេ You Understand?#VANNDA #bokkilo #vannda_វណ្ណដា #barameyofficial #vannda19000

♬ original sound – ⭐????????Mann Vannda????????⭐ – Mann Vannda