គេតែងយកត្រាវមកធ្វើជាបង្អែម នំផ្សេងៗ ស្ងោរហូប ឬស្លរជាដើម ប៉ុន្តែមុននឹងយើងយកត្រាវមកធ្វើបង្អែម ឬស្លរ គឺត្រូវឆ្លងកាត់ការលាងសម្អាតឱ្យត្រឹមត្រូវ ដោយសារត្រាវឆៅមានជាតិអាស៊ីត Oxalic និងកាល់ស្យូម Oxalate ។ សារធាតុទាំងនេះអាចជ្រាបចូលក្នុងស្បែករបស់យើងយ៉ាងងាយ ហើយធ្វើឱ្យយើងកើតអាការៈរមាស់ករ និងដៃ ។ តើគេមានវិធីអ្វីខ្លះដើម្បីការពារកុំឱ្យរមាស់ដៃ ឬរមាស់ករ នៅពេលបរិភោគត្រាវ ?No photo description available.

១-កំបោរក្រហម ៖
ដំបូង យើងត្រូវលាបកំបោរក្រហមឱ្យសព្វនៅលើប្រអប់ដៃ ហើយទុកឱ្យស្ងួត បន្ទាប់មក យើងយកត្រាវមកបកសម្បកចេញ និងហាន់វាជាចំណិតៗតាមធម្មតា ។ ក្រោយមកទៀត ត្រូវយកត្រាវដែលបានហាន់រួចទៅលាងទឹកឱ្យស្អាត ទើបយកវាមកធ្វើជាបង្អែម និងស្លរតាមតម្រូវការ ។No photo description available.

២-លាងទឹក ៖
ជាតិអាស៊ីត Oxalic និងកាល់ស្យូម Oxalate បានប្រមូលផ្តុំច្រើននៅលើសម្បកត្រាវ ហើយវាអាចរលាយបានដោយសារទឹក ប៉ុន្តែយើងត្រូវលាងសម្អាតវាឱ្យស្អាតបំផុត ។ បន្ទាប់ពីលាងសម្អាតរួច ត្រូវយកវាមកបកសម្បកចេញភ្លាមៗ ។No photo description available.

៣-ដុតជាមួយភ្លើង ៖
គេអាចយកត្រាវដែលពុំទាន់បកសម្បកទៅដុតជាមួយភ្លើង ដើម្បីកម្ចា.ត់ជ័រនៅលើសម្បែកដែលជាដើមហេតុធ្វើឱ្យរមាស់ដៃ ។ នៅពេលដុតវារួចរាល់ហើយ ទើបយកវាមកបកសម្បកចេញតាមធម្មតា ។ ប៉ុន្តែបើអ្នកណាភ្លាត់ទៅប៉ះជាមួយជ័រត្រាវ យើងសូមណែនាំឱ្យយកខ្ញីស្រស់មកជូតនៅលើដៃ ពីព្រោះវាអាចជួយបំបាត់អាការៈរមាស់បាន ៕ ប្រភព ៖ Maeban