អ្នកលេងបណ្តាញសង្គមក្រៅពីអ្នកគាំទ្ររបស់ខ្លួន ជី ដេវីត ត្រូវរងនៅមតិរិះគន់ថាលោកចូលចិត្តទាញខ្លួនឯងចូលគ្រប់រឿងក្រោយពីបង្ហោះរូបមួយសន្លឹកយន្តហោះមានស្លាកលេខឬអត់ ស្របពេលផ្ទុះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយមានស្លាកលេខកម្ពុជា BOK.KALO ហើយបានដោះស្លាកលេខចោលនៅកន្លែងកើតហេតុ។.jpg)
វេលាម៉ោង១១ ជាងយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ តារាចម្រៀង ជី ដេវីត បានបង្ហោះរូបមួយសន្លឹកនៅលើហ្វេកប៊ុកផ្ទាល់ខ្លួនដែលមានគណនី Ngoun Chan Davith ដោយអត្ថន័យក្នុងរូបនោះសរសេរថា « I’m about to sleep យន្តហោះមានស្លាកលេខអត់» ភ្ជាប់ជាមួយចំណងជើងថា «គិតមិច?»។ ការបង្ហោះរូបភាពនេះ ជី ដេវីត ក៏ត្រូវអ្នកលេងបណ្តាញសង្គមហ្វេកប៊ុក ក្រៅពីអ្នកគាំទ្ររបស់ខ្លួនរិះគន់ថាលោកចូលចិត្តទាញខ្លួនឯងចូលគ្រប់រឿង។
លោក ម៉ៃ សុគន្ធ បានសរសេរថា «ក្នុងខ្លួនចេះតែម៉េច ក្នុងនាមជារៀមច្បងគេនៅវិស័យសិល្បៈ Rap ហេតុអីចូលចិត្តផ្លុំភ្លើងឱ្យកាន់តែក្តៅចឹង ម៉េច អាងដើរតួកំសត់មែនខ្លួន»។ ក្រៅពីនោះអ្នកផ្សេងទៀតបានស៊ែរនិងបញ្ចេញមតិថា «ដល់ចឹងពេកអត់ដឹងត្រូវនិយាយម៉េច អត់អ្នកហៅទេ ចូលខ្លួនឯងហ្មង , និយាយត្រង់ពីមុនគ្រាន់អាណិតខ្លះ ឥលូវគេជេរសមហើយ, ប៉ាខ្ញុំដកដង្ហើមក៏ខុស តែ….អត់ឈប់ចូលចិត្តអូសប៉ាៗខ្ញុំចូលម៉េស ខ្ពើមណាស់និយាយមែន ចូលចិត្តដៀមដាមគេ តែអត់ទទួលចៃដន្យដល់ងាប់,មនុស្សចរិតពិនឌឺដងគេ ដល់តែគេរករឿងធ្វើ តួកំសត់»
ដំបៅមិនឈឺ យកឈើរុក ,កុំភ្លេចឆ្ងល់ម៉េចបានគេជេរពូឯង ផង ពូតារាល្បី ចរិតបានFan: Idol ដេកសុខៗក៏ខុស And idol:ដេកសុខៗៗ, I’m about to sleep : also me ឆ្ងល់មិចសុខៗ គេ ជេរអញ The សុខៗ ,គ្មានអាណាទំនេរទាញគាត់ចូលទេ មានតែគាត់ទេដើរចូលខ្លួនឯង តាំងគេបុក រួចធ្វើ បាក់ជើង»។
ការដែល ជី ដេវីត ត្រូវរងការរិះគន់គ្រាន់តែបង្ហោះរូបមួយសន្លឹកនេះព្រោះតែស៊ីនឹងស្ថានការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង ១០:១០នាទីយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈម្ចាស់រថយន្តបានដោះផ្លាកលេខកម្ពុជា-BOK.KALO ចេញនៅកន្លែងកើតហេតុ។ បើតាមប្រភពព័ត៌មានបានឱ្យដឹងទៀតថា គ្រោះថ្នាក់នេះមិនបង្កឱ្យមនុស្សរងរបួសទេប៉ុន្តែខូចខាតរថយន្តទាំងសងខាង ហើយភាគីទាំងពីរក៏បានសម្រួលគ្នារួចហើយដែរ៕.jpg)
.jpg)










