រដ្ឋធានីវ៉ាស៊ីនតោន៖ ដោយសារតែក្រុងវ៉ាស៊ីនតោន មានការព្រួយបារម្ភ កាន់តែខ្លាំងពីចិន លួចបច្ចេកវិទ្យដ៏ទំនើបរបស់ខ្លួន ទៅអភិវឌ្ឍវិស័យយោធារបស់រដ្ឋាភិបាលក្រុងប៉េកាំង នោះ ទើបសហរដ្ឋអាមេរិក ផ្ដោតកំណត់គោលដៅ លើការនាំចេញរបស់ខ្លួន ទៅកាន់ប្រទេសមហាយក្សអាស៊ីមួយនេះ ប៉ុន្ដែការបង្កើតច្បាប់បែបនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុនជាច្រើនរបស់ប្រទេសមហាអំណាចមួយនេះ។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ នៅថ្ងៃសុក្រ ទី២៨ ខែកក្កដា ថា រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោកស្រី ហ្គីណា រេម៉ុនដូ (Gina Raimondo) បានបញ្ជាក់ កាលពីថ្ងៃពុធ ថា រដ្ឋបាលរបស់លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក កំពុងតែផ្ដោតយ៉ាងខ្លាំង ទៅលើការកំណត់គោលដៅយ៉ាងប្រុងប្រយ័ត្ន ចំពោះការគ្រប់គ្រងការនាំចេញរបស់សហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន។ បទប្បញ្ញត្ដិនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណូលមួយចំនួនរបស់ក្រុមហ៊ុនជាច្រើនរបស់សហរដ្ឋអាមេរិក ។Designated survivor: Commerce Secretary Gina Raimondo fills role during  Biden's SOTU | CNN Politics

លោកស្រី រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានអះអាង នៅក្នុងវេទិកាមួយ ថា «ការរឹតបន្តឹង មិនគួរធ្វើគ្របដណ្ដប់យ៉ាងទូលំទូលាយខ្លាំងពេកនោះឡើយ ព្រោះវាប្រៀបបីដូចជា អ្នករារាំងដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុនជាច្រើនរបស់សហរដ្ឋអាមេរិក អ៊ីចឹងដែរ។ ប្រទេសចិន អាចនឹងទទួលយកផលិតផល មកពីកន្លែងផ្សេងៗ ឬ អាចទទួលយកផលិតផល មកពីប្រទេសផ្សេងៗទៀត តាមតម្រូវការរបស់ពួកគេ។ ច្បាប់នេះ នឹងរាំងខ្ទប់ដល់ប្រាក់ចំណូលមួយចំនួន សម្រាប់ក្រុមហ៊ុនជាច្រើនរបស់សហរដ្ឋអាមេរិក ប៉ុន្តែយើងគិត ថា វាមានតម្លៃខ្លាំងណាស់ សម្រាប់ប្រទេសជាតិ»។

បណ្ដានាយកប្រតិបត្ដិក្រុមហ៊ុនបន្ទះឈីបជាច្រើនរបស់សហរដ្ឋអាមេរិក កាលពីសប្ដាហ៍មុន បានជួបពិភាក្សា ជាមួយនឹងមន្រ្ដីកំពូលៗ នៃរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន ដោយរាប់បញ្ចូលទាំងលោកស្រី រេម៉ុនដូ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ផងដែរ។ ជំនួបរបស់ពួកគេ បានពិភាក្សាគ្នា ផ្ដោតទៅលើអំពីគោលនយោបាយរបស់សហរដ្ឋអាមេរិក សម្រាប់ប្រទេសចិន ខណៈក្រុមអ្នកបញ្ចុះបញ្ចូល សម្រាប់ក្រុមហ៊ុនផលិតបន្ទះឈីបដ៏មានឥទ្ធិពលបំផុត បានជំរុញឱ្យបញ្ឈប់នូវការរាំងខ្ទប់បន្ថែមទៀត ដោយសារតែច្បាប់នេះកំពុងតែស្ថិតក្នុងការពិចារណានៅឡើយ។Tech talent shortage slows reshoring of chip manufacturing in US |  Computerworld

លោកស្រី រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបន្ថែម ថា «រដ្ឋបាលរបស់លោកប្រធានាធិបតី បៃដិន កំពុងតែពិភាក្សាគ្នា ជាមួយនឹងក្រុមហ៊ុនជាច្រើនរបស់សហរដ្ឋអាមេរិក ដើម្បីទទួលយកចំណុចដ៏ត្រឹមត្រូវ។ ដូច្នេះយើងនឹងមិនធ្វើឲ្យខូចខាត ដល់ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក នោះឡើយ ប៉ុន្តែយើងពិតជាការពារ ដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយស្មោះត្រង់»។

បើតាមសមាគមឧស្សាហកម្មក្រុមហ៊ុនផលិតបន្ទះឈីប បានឲ្យដឹងថា កាលពីឆ្នាំកន្លងទៅ ប្រទេសចិន ត្រៀមទុកលុយ រហូតដល់ ១៨០ពាន់លានដុល្លារ សម្រាប់ទិញ Semiconductor ដែលស្មើនឹងជិត១ភាគ៣ នៃចំនួនសរុប នៅទូទាំងពិភពលោក ដែលមានចំនួន ៥៧៤,១ពាន់លានដុល្លារ និង ជាទីផ្សារដ៏ធំបំផុតតែមួយគត់ នៅលើពិភពលោក។Nvidia's DGX Cloud: Revolutionizing AI Training for Investors | PRAI News

ជាមួយគ្នានេះ ក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិសាសន៍សហរដ្ឋអាមេរិក Nvidia, ក្រុមហ៊ុនសាជីវកម្មពហុជាតិសាសន៍អាមេរិក Qualcomm និង ក្រុមហ៊ុនសាជីវកម្ម និង បច្ចេកវិទ្យាពហុជាតិសាសន៍អាមេរិក Intel មានការលក់ដ៏សំខាន់ ទៅកាន់ប្រទេសចិន។ ស្របគ្នានេះដែរ ក្រុមហ៊ុន Qualcomm ក៏ក្លាយជាក្រុមហ៊ុនតែមួយគត់ ទទួលបានអាជ្ញាប័ណ្ណ ពីនិយតករអាមេរិក លក់ឈីបទូរស័ព្ទចល័ត ទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ។

រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន កំពុងតែពិចារណា អំពីការធ្វើបច្ចុប្បន្នភាពលើច្បាប់ដ៏ធំទូលាយមួយ នឹងត្រូវដាក់ចេញ នៅក្នុងខែតុលា សម្រាប់ការទាក់ទាញឧស្សាហកម្មបន្ទះឈីបរបស់ប្រទេសចិន និង មានបទបញ្ជាប្រតិបត្តិថ្មី ដោយដាក់កម្រិតទៅលើការវិនិយោគនៅក្រៅប្រទេសមួយចំនួនទៀត។Huawei's focus on digitalisation of traditional industries at home has  stopped the bleeding but will it work overseas? | South China Morning Post

លោកស្រី រេម៉ុនដូ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានបន្ថែម ថា «ការបង្កើតច្បាប់នេះ មិនមែនរារាំងដល់ប្រទេសចិន ឬ បដិសេធបច្ចេកវិទ្យាទំនិញនោះឡើយ។ ប៉ុន្ដែប្រទេសចិន ចង់ប្រើប្រាស់បច្ចេកវិទ្យាដ៏ទំនើបបំផុតរបស់សហរដ្ឋអាមេរិក សម្រាប់ជំរុញវិស័យយោធារបស់ក្រុងប៉េកាំង។ ដោយសារតែបញ្ហានេះ ទើបយើងរារាំងដល់វិស័យយោធារបស់ចិន។

លោកស្រី រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបន្ដ ថា «តារាងពេលវេលា គឺលឿន តាមអ្វីដែលយើងអាចធ្វើទៅបាន ហើយត្រូវតែប្រាកដ ថា វាត្រឹមត្រូវ»។

លោក អេនតូនី ប្ល៊ីនខេន (Antony Blinken) រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក, លោកស្រីរដ្ឋមន្រ្ដី រេម៉ុនដូ, លោក ឡាអែល ប្រេណាដ (Lael Brainard) នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និង លោក ជេក ស៊ូលលីវ៉ាន់ (Jake Sullivan) នាយកក្រុមប្រឹក្សាសន្តិសុខជាតិ សហរដ្ឋអាមេរិក ក៏បានស្ថិតក្នុងចំណោមមន្ត្រីជានខ្ពស់ នៃរដ្ឋាភិបាលរបស់លោកប្រធានាធិបតី បៃដិន បានជួបពិភាក្សា ជាមួយនឹងប្រធានក្រុមហ៊ុន Intel, Qualcomm និង Nvidia កាលពីសប្តាហ៍មុន៕