Home Blog Page 156

ខឹងចិត្តលាបពណ៌ខ្មែរខ្លាំងពេក ឆន ស្រីណេត និយាយម៉ាត់ៗបែបនេះទៅកាន់ជនជាតិវៀតណាម

0

គេចាំបានថាកាលពីកន្លងមកនេះមាននារីជាជនជាតិវៀតណាមម្នាក់បាននិយាយនៅក្នុងវីដេអូមួយបានជ្រើសប្រទេសកម្ពុជាបាត់ចេញពីផែនដីដោយលើកហេតុផលថាមានការការឆបោកអនឡាញ (scammer) ច្រើន។ នាគ្រានោះបានធ្វើឱ្យមានមតិប្រតិកម្មយ៉ាងខ្លាំងក្លាពីអ្នកលេងបណ្តាញសង្គមទាំងពីរប្រទេស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPu2aDNc0Wp97d19TGgqEQXDuJeOQg2ySHGSpH4LwxYaq-p5YOOmeS2o_QODIRQz5HnhJuiwazam2wegvMp-9uv3-n-aQPo4I0jJwsLhQvwi202SGCiy2R1_Xqicqz9PKqmTrOETyXNyzfhr39OCrsQMzIxeLRQidzvSfr7Odgy_RX7KDWvkmUxoeu0cxr/s2048/image_2026-01-31_09-00-02.png

ងាកមកកាន់ ឆន ស្រីណេត វិញដែលមានកំណើតនៅកម្ពុជាក្រោមជារឿយៗតែងតែមានមតិប្រតិកម្មតបតនឹងសារព័ត៌មានវៀតណាមមួយចំនួនដែលជារឿយៗបានចុះផ្សាយលាបពណ៌ខ្មែរខុសពីការពិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4qqPjcORZ6d5GYa-LlxH5cLr1DGrzDK2XSrVZ3RhVc7C0kHat99PFu68dil2oCC51DFPc4f7Nyh8VZoW2aJBNXFqGBa9Y22s5a76sY5hqAviXZqa33L-NsyNdzrTX-D-h3Vohtf9FQYWPwwY1nZyFlxRS4vsR-sJZESSeUmiDNQ7A9ehMag8k8YnR8hqN/s2048/image_2026-01-31_09-00-00.png
ជាក់ស្តែងថ្មីៗនេះ ឆន ស្រីណេត ក៏បានបញ្ចេញសារយ៉ាងក្តៅគគុកទាក់ទងនឹងការឆបោកអនឡាញ scammer ទាំងដែលជនឆបោកទាំងនោះជាជនជាតិវៀតណាម លួចចូលមកធ្វើការខុសច្បាប់យ៉ាងច្រើននាក់។ នៅយប់ថ្ងៃទី៣០ ខែមករា ឆន ស្រីណេត បានចែករំលែកការបង្ហោះរបស់ប្រព័ន្ធផ្សព្វផ្សាយវៀតណាម អមដោយខ្លឹមសារថា «គ្មានខ្មែរទេចា៎ … កុំពូកែឡាំប៉ាពេកបងៗយួនអើយ ស្រែកក្តែងៗហើយលាបពណ៌ខ្មែររាល់ថ្ងៃថាខ្មែរជាអ្នកបោក (scammer ) មើលក្នុងនេះសុទ្ធតែយួនហើយចិន»។ ការចុះផ្សាយនោះបានឱ្យដឹងថា «អាជ្ញាធរបានបង្ក្រាបក្រុមឆបោកឆ្លងដែនមួយនៅក្នុងប្រទេសកម្ពុជា ដោយចាប់ខ្លួនមនុស្សទាំងក្រុមចំនួន ៤៧ នាក់ (ជនជាតិចិន ៥ នាក់ និងជនជាតិវៀតណាម ៤២ នាក់)»។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHxgBq8RjQATNh4m21cT_qzMN4SVyPeohZWOuSPXK92KzxIDVZ9Msa53rKWHtvQNLZ0ZbczCiqtSUu7622YQM-hiiizjrM5Ng3YCJFZNlCjxqIi9NUlCAecligPwc2wENZNhHF9oP0uxzc0l3AcZcYCXU5oU8NLYjYbtoPJ54OOvaUtQwkdcUl85E3ZVFr/s1804/image_2026-01-31_08-59-54.png

    កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ តាមការឱ្យដឹងពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ជនជាតិវៀតណាមប្រុសស្រី៧៨នាក់ ត្រូវអាជ្ញាធរកម្ពុជាបណ្ដេញចេញក្រោយរកឃើញថា ពួកគេបានលួចប្រព្រឹត្តិបទល្មើសឆបោកតាមអនឡាញ ដឹកជញ្ជូនគ្រឿងផ្ទុះ និងប្រើគ្រឿងញៀន។ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ តាមការបញ្ជាក់ពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជនជាតិវៀតណាមប្រុសស្រី១៦៤នាក់ ត្រូវបានអាជ្ញាធរកម្ពុជាបញ្ជូនទៅស្រុកកំណើតវិញក្រោយរកឃើញលួចស្នាក់នៅធ្វើការងារខុសច្បាប់ដោយគ្មានលិខិតឆ្លងដែន៕

Rosé បង្ហើបពីរឿងមួយចំនួនដែលនាងបានធ្វើអំឡុងពេលមានទំនាក់ទំនងស្នេហា

0

ថ្មីៗនេះ Rosé សមាជិក Blackpink បានបង្ហាញខ្លួនជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីជជែកកម្សាន្ត «Call Her Daddy» ហើយបានទម្លាយរឿងរ៉ាវជាច្រើនទាំងនៅរង្វង់សិល្បៈនិងជីវិតឯកជន។ Rosé បានបង្ហាញខ្លួនជាសមាជិកក្រុម Blackpink ជិត១០ឆ្នាំមកហើយប៉ុន្តែនាងមិនដែលបង្ហាញទំនាក់ទំនងស្នេហាជាសាធារណៈទេ ប៉ុន្តែអ្នកគាំទ្របានដឹងថានាងធ្លាប់មានដៃគូដោយសារតែបទចម្រៀង «toxic till the end» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp7DsvsPo-oLQHCviGbXbs6Q73_7uaBYXc01xr9kWsZcGQidxMAXgF4nXiZBYKAZo48T6fGaFIuza8HXKnXP0Z-8JH6zGT256bClqI1wPhIdYTnoN5iuisBb_boEgVC4kzbegjLCNbQ_TsHFaOjLdo7paW5giiM4jWcTCJAo4JpRoZ2iWBL6AdoMwANDS8/s1351/image_2026-01-29_08-44-39%20(2).png
ទាក់ទងនឹងការរក្សាទំនាក់ទំនងផ្ទាល់ខ្លួនរបស់នាងជាឯកជនតារាចម្រៀងរូបនេះ បាននិយាយថា «ខ្ញុំមិនដែលបង្ហាញទំនាក់ទំនងរបស់ខ្ញុំជាសាធារណៈទេ ហើយហេតុផលចម្បងគឺខ្ញុំចង់ការពារមនុស្សដែលខ្ញុំស្រឡាញ់។ ខ្ញុំមានអារម្មណ៍ខូចចិត្តនៅពេលដែលអ្នកដែលជិតស្និទ្ធនឹងខ្ញុំត្រូវបានវាយប្រហារ។ ខ្ញុំទទួលយកការធ្វើជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ព្រោះនោះជាការងាររបស់ខ្ញុំ ប៉ុន្តែវាមិនយុត្តិធម៌ទេដែលនរណាម្នាក់ដែលខ្ញុំយកចិត្តទុកដាក់ត្រូវបានអូសទាញចូលទៅក្នុងនោះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioZX9M9vR5oJYFJCAujJdoTvn1fGRNLtGghAJB3Iv0INBRG219NEdUlrnTfVQhbZXR4H5FCpZfB1w3bUUE3prPl9limoMgKNT4zuFhuXX_NuE-LhDkV7I5C1p9-UblSaFPzG9BPgN13Kwv5kilmN8ziz5SQGpdKUb9SGgCKvPHL8Ty5RUoBmZzSRV9GAf2/s1088/image_2026-01-29_08-44-39%20(3).png

Rosé បាននិយាយទៀតថា «ដោយសារអ្វីដែលខ្ញុំបានឆ្លងកាត់ជាមួយសហគមន៍អ្នកគាំទ្រ ខ្ញុំមិនប្រាកដថាខ្ញុំមានអារម្មណ៍ថាមានសុវត្ថិភាពទាំងស្រុងឬអត់នោះទេ។ ប្រហែលជានៅពេលអនាគត ប្រសិនបើខ្ញុំពិតជាជឿថាប្រព័ន្ធផ្សព្វផ្សាយអាចការពារខ្ញុំបាន នោះខ្ញុំនឹងមានអារម្មណ៍ស្រួលជាងមុន។ ប៉ុន្តែឥឡូវនេះ ខ្ញុំគិតថាមនុស្សជាច្រើនអាចយល់ពីអារម្មណ៍នោះបាន។
មានពេលខ្លះ Rosé មានការងប់ងល់យ៉ាងខ្លាំងចំពោះការត្រូវបានគេស្គាល់ រហូតដល់ចំណុចដែលនាងបានបញ្ជាទិញសក់ក្លែងក្លាយ និងសម្លៀកបំពាក់តាមអ៊ីនធឺណិត ហើយបានស្រាវជ្រាវយ៉ាងល្អិតល្អន់អំពីរបៀបដែលស្ត្រីវ័យចំណាស់នៅក្នុងប្រទេសកូរ៉េស្លៀកពាក់ ដើម្បីជៀសវាងការថតរូបពេលកំពុងណាត់ជួបជាមួយអតីតគូស្នេហ៍របស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibeP_GP21DX6xpJDcETzksphvUfEB0gl4W-QG9U5x33nDl7yT_VQ61-OvlHZQW89NE0T308V2cyB5jaApIStZ_4oJi_JuAwSP_7ba2cWa6fHcQT5Go9pHBTMlFi0902MA07Wu9OkPirnmC8v36ZqeO2IdfGxpDrRcFKNN0Kbir_vjglUSJRSQoMQs1Nf8e/s1798/image_2026-01-29_08-44-39.png

Rosé បានពន្យល់ថា ដោយសារតែនាង និងអតីតគូស្នេហ៍របស់នាងមិនអាចបង្ហាញខ្លួនជាមួយគ្នានៅកន្លែងណាបានទេ នាងត្រូវក្លែងខ្លួនរាល់ពេលដែលនាងទៅផ្ទះរបស់គូស្នេហ៍។ សារព័ត៌មាន Dispatch ត្រូវបានគេស្គាល់ថា តែងតែថតគូស្នេហ៍ក្នុងឧស្សាហកម្មកម្សាន្តកូរ៉េកំពុងជួបគ្នានៅមុខផ្ទះឯកជនរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX3j3uuCHJZCDx_NL6FD3lx1uH9RDF3qayLbCyytFejJkFypg1XEDSBzCGIXwbWssqe6zGMjWi-F00tmzkjCEQ8LhgeVNWhcZussWQHhljOX-wq8zccDsfsWYVLWYy_dofLB_4lpFS1057n4A14opPkZO2xwr1jkOBYZn6OdFDGMNov-SPSePBcgxuGYbl/s1205/image_2026-01-29_08-44-40.png

តារាចម្រៀង Blackpink រូបនេះបាននិយាយថា នាងធ្វើបែបនេះច្រើនណាស់ ដែលនាងថែមទាំងមានជ្រុងមួយនៅក្នុងផ្ទះរបស់នាងដែលមានរបស់របរសុទ្ធតែមនុស្សចាស់។ ជុំវិញសំណួរថានាងកំពុងណាត់ជួបជាអ្នកនៅក្នុងអាជីពសិល្បៈ Rosé បានញញឹមដោយមិនដឹងខ្លួនហើយឆ្លើយដោយកំប្លែងថា «ខ្ញុំមានអារម្មណ៍ថាបើខ្ញុំនិយាយថាទេ វានឹងជាការកុហក ហើយអ្នករាល់គ្នានឹងដឹងភ្លាមៗ។ និយាយឱ្យត្រង់ទៅ ខ្ញុំកំពុងតែស្វែងរកស្នេហា»៕

វត្តមានកូនត្រីបាឡែនមួយក្បាលនៅឆ្នេរតាបារាំង នាំមកនូវក្ដីបារម្ភអំពីបញ្ហាក្រោមបាតសមុទ្រ

0

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ មានការចែករំលែកព្រោងព្រាតនូវវីដេអូរបស់ត្រីបាឡែនមួយក្បាល ដែលបានហែលមកផ្ទៃខាងលើក្នុងខេត្តព្រះសីហនុត្រង់ចំណុចឆ្នេរតាបារាំង។ ការលេចវត្តមានឡើងមកខាងលើរបស់ត្រីបាឡែននេះ បានធ្វើឲ្យមនុស្សជាច្រើនមានការព្រួយបារម្ភថានេះអាចជាសញ្ញានៃគ្រោះធម្មជាតិនៅក្រោមបាតសមុទ្រជាមិនខាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8_vo5-mK1cVbrP5NAIWBfACuSmBg0-fN3UFM_jW9YrBvoUkkXhy5DCP4ELO1nrWQS-A0pPzNw2glsU7JTCLydnEYkooFveeqYc2h2b9YfJFiAUReM55jk2yBn-yOKZBzmYeOzsVEwAfcjHWHbm2r8xD38IkVbYyTXHhD1AHALA3JOVm-M5s2i5fXdE9GQ/s1280/622787219_1252608723636855_5825856870465478116_n.jpg
ជាការពិតណាស់ ត្រីបាឡែនគឺជាសត្វដែលរស់នៅក្នុងទឹកជ្រៅ វាមិនងាយនឹងឡើងមកផ្ទៃខាងលើក្បែរឆ្នេរ ឬច្រាំង ឬចូលជិតតំបន់ដែលមានមនុស្សរស់នៅឡើយ លុះត្រាតែវាមានជំងឺ, របួស, ឬព្យាយាមគេចចេញពីការរំខានណាមួយនៅក្រោមផ្ទៃទឹក។ ជាក់ស្ដែងសម្រាប់ត្រីបាឡែនដែលប្រជាពលរដ្ឋប្រទះឃើញលើឆ្នេរតាបារាំងនោះត្រូវបានមជ្ឈដ្ឋានជាច្រើនធ្វើដាក់ការសង្ស័យថា អាចជាការគេចចេញពីមជ្ឈដ្ឋានដែលវារស់នៅឡើងមកផ្ទៃខាងលើដើម្បីស្វែងរកជំនួយ។ ដូច្នេះតើការឡើងមកផ្ទៃខាងលើរបស់ត្រីបាឡែននេះបណ្ដាលមកពីមូលហេតុអ្វីឲ្យប្រាកដ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1Vya7ZqRKkuqXsW3M2UXxhiKCwnFk1aFXQHjtD7B1Q9DyZLdhyYbJgVf1O7Rq7G2KtktaytrspyRvj4-U1v9Ykt6kKfBadVecmRYQAjs6a22s0KJgUHDLH2KDh9oYImTFxP7xf1KjM_Sf1J-Su053QsWAYMw-YMo_2kXpGEkbUhCJRBctDviraWQRAaa8/s1280/623790744_1252608666970194_5334179187590843206_n.jpg

យោងតាមប្រភពព័ត៌មានពីមូលដ្ឋានបានប្រាប់ទៅកាន់ក្រុមការងារអង្គការអភិរក្សសមុទ្រកម្ពុជា (MCC)ថា វាគឺជាកូនត្រីបាឡែន (baleen whale) ដែលមានរបួសនៅផ្នែកខាងលើនៃខ្នងរបស់វា ក៏ដូចជាមានស្នាមរឹត ដែលមើលទៅដូចធ្លាប់បានវ័ណ្ឌជាប់នឹងរបស់អ្វីម្យ៉ាង។ យ៉ាងណាមិញ គេពុំទាន់អាចសនិ្នដ្ឋានដឹងពីមូលហេតុពិតប្រាកដនៃវត្តមានរបស់វានៅឡើយទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA0UALyKMpZHWiQCYRjmlNw1Xv6IkqsC9ZPsyu3dHDioGc9oq-y2tkGEHU5rIengz2xJRljQnjyV16d31IUu0xMdzqqIVeTNKHrvMJthDyv3ZWFLNT7gv-JthxJR36zwY3DmSZazgggYbO_t3VALWzmpIOA-JQmeMoVjVpqSj1hSzGszgW_Uz5u8w3YUAl/s1280/625033080_1252608663636861_6176174913906595162_n.jpg
ក្រុមការងារបច្ចេកទេសក្នុងតំបន់និងប្រជាជនបានព្យាយាមជួយសង្រ្គោះព្រមទាំងបានទាញកូនត្រីបាឡែននោះចូលទៅក្នុងទឹកជ្រៅវិញ ប៉ុន្តែវាហាក់ដូចជាមិនព្រមហែលត្រឡប់ទៅវិញទាល់តែសោះ។ អ្វីដែលជារឿងគួរឲ្យអាណិ.តអាសូ.រសម្រាប់កូនត្រីបាឡែននេះ គឺវាប្រហែលជាហែលតាមរកម្ដាយរបស់វា ហើយវានឹងពុំព្រមហែលចូលទឹកជ្រៅវិញឡើយប្រសិនបើវាមិនអាចជួបម្ដាយរបស់វាវិញនោះ។ នេះបើផ្អែកតាមការសន្និដ្ឋានរបស់ក្រុមការងារបច្ចេកទេស (MCC) និងវិទ្យាសាស្រ្តថនិកសត្វសមុទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHVjIn6w9S_WDdZNcUF8WAy1xz3CBU_D1Gdfo4N9r_K3C6ri36bY32Fjh1yFb9o_RtC4Ii-t4Fvci7K2rCO12U4SvgqwZOqpRuLbKLZhL5NZfi_CWvxdEttrFusjXCahT-qePhj3CgGB3Z4yvJH_JssmmuVKyYNAhqP4QtR-Xhv_I-rs78uPwMigUYZtFF/s1280/625330010_1252608643636863_5612565664671912427_n.jpg

ដោយយើងតាមការសន្និដ្ឋានរបស់អ្នកជំនាញដូចខាងលើនេះ បញ្ហាទំនងជាកើតមានតែលើកូនត្រីបាឡែនមួយក្បាលនេះប៉ុណ្ណោះ ខណៈពុំមានសេចក្ដីរាយការណ៍ណាមួយរាយការណ៍អំពីត្រីបាឡែន ឬសត្វសមុទ្រផ្សេងទៀតបានឡើងមកផ្ទៃខាងលើ ដែលជាសញ្ញាគួរឲ្យសង្ស័យអំពីគ្រោះធម្មជាតិនៅបាតសមុទ្រឡើយ៕

ឱកាសពិសេស! ស្ថានទូតអាមេរិកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់និសិ្សតកម្ពុជា

0

(ភ្នំពេញ) ៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាឱ្យទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅសហរដ្ឋអាមេរិក ក្រោមគម្រោងអាហារូបករណ៍Fulbright ក្នុងគោលបំណងបង្កើនការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជនសហរដ្ឋអាមេរិក និងប្រជាជនកម្ពុជា។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYsTqnWvEaQkv6KMy1pns_OgAjR4Z18cluarqlCFDU-9E-h0RLFY5fnKwcJZ_0XHQ-4g6DhzYq8iTva6V3Dbdy8QIe7Defpk9aRNqH7ho2E58c-K8g6Auoho6xucfUFkAIBqU3SszDV5O8dfx650bCEClpRF-f4wZbNaXjR8WMoib3Gd0UOZMWZAxUuCcC/s960/photo_2026-01-31_09-14-20%20(2).jpg

យោងតាមសេចក្ដីជូនដំណឹងនៅថ្ងៃសុក្រ ទី៣០ ខែមករា អាហារូបករណ៍នៃកម្មវិធីនិស្សិតបរទេស Fulbright ឆ្នាំ២០២៧-២០២៨ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសហរដ្ឋអាមេរិក ដែលនាំទៅដល់សញ្ញាបត្រអនុបណ្ឌិត ឬបណ្ឌិតនេះ ត្រូវបានផ្តល់ជូនលើមូលដ្ឋានប្រកួតប្រជែងដល់បេក្ខជនដែលមានសមត្ថភាព ក្រោមការឧបត្ថម្ភរបស់កម្មវិធីអាហារូបករណ៍បរទេស J. William Fulbright ដោយអាស្រ័យលើភាពអាចរកបាននៃមូលនិធិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg73BwCCcvbJilWq8ilIIyP4Z1C5XziRzaqNJm_Ke6mNAORlfZpGEXA_Rt3J_K1l6i7SuIvmGRBS4JrcVvMXE3IaNjb-179cyRnjYrLyjK2ym__xol3ftzv60WrS197OS-yn0sHi_esO-nk223qt0a-ynG5kxMBITBSn538PutlQMXaYq-pLPiaRD7OcPAT/s1252/photo_2026-01-31_09-14-20%20(3).jpg

ដើម្បីមានសិទ្ធិស្នើសុំអាហាររូបករណ៍នេះ បេក្ខជនត្រូវតែ៖ ជាជនជាតិខ្មែរ, មានប្រវត្តិការសិក្សាល្អ និង លិខិតបញ្ជាក់ការអប់រំ, មានសញ្ញាបត្របរិញ្ញាបត្រសម្រាប់អ្នកដាក់ពាក្យថ្នាក់អនុបណ្ឌិត ឬសញ្ញាបត្រអនុបណ្ឌិតសម្រាប់អ្នកដាក់ពាក្យថ្នាក់បណ្ឌិត, មានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសល្អ (ពិន្ទុ TOEFL អប្បបរមា 570 ឬ តេស្តផ្សេងទៀតដែលមានកម្រិតស្មើ),
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6o5SVvDpWn50rBgLv5lSXcF4z-xabnneEtAGVKokGo8rxaWA4pUf795cC3jlLBRmzeomJj6oGtokoeQQBbY78YsvsE_GgjZJ85oG5r-2QLdyPzieTJ2DHi9rTggmbmp3bMP0z0CP27rKmN4e6VmMMv9Q0yW2cLAiCAJL3iKpbv4fs29nD1QfGQZxpStXw/s750/photo_2026-01-31_09-14-20%20(4).jpg
ជាមួយគ្នានេះផងដែរ បេក្ខជនត្រូវតែអាចសម្របខ្លួននៅសហរដ្ឋអាម៉េរិក មានសុខភាពល្អ និងមានបទពិសោធន៍តិចតួច ឬក៏គ្មានក្នុងការរស់នៅសហរដ្ឋអាម៉េរិក។ បើសិនជាបេក្ខជនមានចំណាប់អារម្មណ៍សូមចូលទៅកាន់ តំណរភ្ជាប់ ដើម្បីបានព័ត៌មានបន្ថែមនិងដាក់ពាក្យឱ្យបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAH-_tt9dB5YsokhTZrTVhwvLX2rbOuApt7cAemPaWL5Js0KjdJlzT9HAjFP7jRGXXa3c23sh37vzozlMrPPjGUAJ0miveQCAx-0CGwPS9cGxAk-3AgXPEz_oKclrvHNM39CuyUtGk9dgiyNzYVT4NcldGpQiB2vvvlxyp5TVzT64YDBmoD7sNxDDomw9c/s800/photo_2026-01-31_09-14-20%20(5).jpg

ដោយឡែកចំពោះការដាក់ពាក្យស្នើសុំ នឹងត្រូវធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណេតតែមួយគត់។ ក្នុងនោះបេក្ខជនតម្រូវឱ្យមានឯកសារមួយចំនួនដូចជា អត្ថបទគម្រោងនៃការសិក្សាមិនលើសពី ៥០០ពាក្យ។ លិខិតសេចក្តីថ្លែងការផ្ទាល់ខ្លួនមិនលើសពី ៥០០ពាក្យ។ បន្ថែមលើនោះ បេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញបត្រសម្រាប់ថ្នាក់អនុបណ្ឌិត និងសញ្ញាបត្រអនុបណ្ឌិតសម្រាប់ថ្នាក់បណ្ឌិត រួមទាំងព្រឹត្តិបត្រពិន្ទុ និងលទ្ធផលតេស្តភាសាអង់គ្លេស លិខិតណែនាំចំណួន៣ ប្រវត្តិរូបសង្ខេប និងអត្តសញ្ញាបណ្ណមកជាមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8XEF8xpID4uWP58lqQ6UNUDPhAukCX-K3blF13kz6DhuHf91tr4cI3ouODHJ54WGMUcHphSUrn4Go4jSQ_rhxwkEGAK2jjbLN7FCb4Oov03XisvoYoGfWmScqQzgZKTX3I4D84TbWWtd_dQEA_PCJm8QvupOoTz7W0gq96DZRlDpDDToTiQNIVBwJCqR2/s1140/photo_2026-01-31_09-14-20.jpg

គួរបញ្ជាក់ផងដែរថា អាហារួបករណ៍នេះនឹងគ្រប់ដណ្តប់ទៅលើថ្លៃសិក្សា ការធ្វើដំណើរទៅមក កន្លែងស្នាក់នៅ ការហូបចុក និងការចំណាយនានា ប៉ុន្តែចំពោះការចំណាយទាំងអស់ដែលទាក់ទងនឹងការធ្វើតេស្តភាសាអង់គ្លេសគឺបេក្ខជនត្រូវរ៉ាប់រងបន្ទុកដោយខ្លួនឯង៕

វិធីរកលុយងាយៗ បុរសម្នាក់យកស៊ីមកាតនិងទូរស័ព្ទខូចៗរំលាយចេញជាមាសមួយដុំលក់បានជិត ៣ម៉ឺនដុល្លារ

0

ក្វាងទុង៖ បុរសជនជាតិចិនម្នាក់បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ផ្អើលនឹងភាពវ័យឆ្លាតរបស់គាត់ជាខ្លាំង បន្ទាប់ពីគាត់បានដើរប្រមូលស៊ីមកាតចាស់ៗ ទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិចខូចៗ មករំលាយយកលោហៈធាតុមាសបានមួយដុំមានទម្ងន់ 191.73 ក្រាម បើគិតតាមតម្លៃបច្ចុប្បន្នអាចលក់បានប្រហែល 28,000 ដុល្លារឯណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMRchVLUCHhTBm8q9qTLuYrTh0mkcX5EeORW_GyPnpyhKTXBoYbaGSmt7xUg_N8XYPImVkYKZVx72Y0KEz5pReLo25mPU439vfVu6Hp-iNLIxTBWYxoRbxysDGv8iQM6SHR5bGbX0LDzimv4sOPbWDK_nh2cr6jdUNyxlXnmBF0gCyOxfsDUIG54yIFcdY/s1024/photo_2026-01-30_16-06-12.jpg
វីដេអូដ៏ល្បីមួយនៅលើប្រព័ន្ធផ្សព្វផ្សាយប្រទេសចិន បានបង្ហាញពីរបៀបដែលបុរសម្នាក់ដែលមានឈ្មោះថា Qiao បានចម្រាញ់យកមាសសុទ្ធទម្ងន់ជិត 192 ក្រាម ដោយគ្រាន់តែប្រើប្រើប្រាស់ស៊ីមកាត និងបន្ទះឈីបចាស់ៗដែលមាននៅលើគ្រឿងអេឡិចត្រូនិចខូចៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY7XArv41_Jv__mFADRIxzdbbiFr9uZ569DdAlUUk9R0Cayc7HGZmNqqafMcmQlJIMIprBztGLF3qlacs7FwavkFD-epv8fDYRt-FHrzO3Ra2eYhPnfflsoETYFNPr_h_Uh3SXBP1G43Iu5blj48P1t_8IQkuMT_fj5F6-Qd1w5sTWwnyjjV-rSBs3pukz/s599/photo_2026-01-30_16-06-11.jpg
ស្តាប់ទៅវាដូចជាការលុយបែបងាយស្រួលមែនទេ? ប៉ុន្តែតាមពិតទៅ លោក Qiao បានទទួលស្គាល់ថា លោកបានកែច្នៃកាកសំណល់អេឡិចត្រូនិចចំនួនរហូតដល់ 2 តោន ទើបចម្រាញ់បានចេញជាមាសមួយដុំនេះឡើងមក។ យ៉ាងណាមិញ វាអាចជាវិធីរកលុយដ៏ងាយមួយបែបដែរ ដោយសារតែយើងមិនត្រូវការចំណាយដើមទុន និងមិនបារម្ភខ្លាចខាតបង់ ប៉ុន្តែទាំងអស់នេះទាមទារឲ្យយើងមានការអត់ធ្មត់ជាខ្លាំង។

យោងតាមអ្នកជំនាញម្នាក់ឈ្មោះ Sun Yafei ស៊ីមកាត និងគ្រឿងបន្លាស់អេឡេត្រូនិចពិតជាស្រោបមាសប្រាកដមែន ប៉ុន្តែវាមានបរិមាណតិចតួចបំផុត។ ជាក់ស្ដែងនៅលើស៊ីមកាតមួយ វាមានមាសតិចជាងគ្រាប់ខ្សាច់ទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS45nS3yvLAdiPMjSGPO1ujIDbXqkWYgCGYr8P-JXqh7_4q-rTMbWiJDnVOGVXdPT_a93xUjRB78pOBzqjo2jO3K3ctuw9Ou2fGN33P6RFnZOzHGTY6tFuI-m1jBJpVYr_XD8DocU7KweBD0rAqhyphenhyphenuka5O3oG9v9ShGEki_FPo79uwqaKVElR02xSpEcmD/s593/photo_2026-01-30_16-06-11%20(3).jpg

ខណៈពេលដែលវីដេអូលោក Qiao មានបំណងបង្ហាញពីតម្លៃនៃការកែច្នៃកាកសំណល់អេឡិចត្រូនិច វាក៏បានបង្កឱ្យមានការជជែកវែកញែកតាមអ៊ីនធឺណិតអំពីលទ្ធភាពនៃ “ការចម្រាញ់យកមាស” ពីរបស់របរប្រើប្រាស់ប្រចាំថ្ងៃ និងចំណាប់អារម្មណ៍ឡើងវិញអំពីរបៀបដែលកាកសំណល់អេឡិចត្រូនិចអាចជាប្រភពនៃធនធានដ៏មានតម្លៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicSZeVlgfK7eg4iQx0nN3QDVC7r4Pa-C_kZnxudK14hzSHvnrp9Q49J0f3VrhjRcR6JeZCtH1BDX1eAu8bOVSfvrY8QcUN_rHGmI_hqzJtPf-PufkjT4bM1_OiGrsFXd88JSW3LYp2IpLVUp8adDAATQn3-YVv4fpG2_gTMwJTRRmHbqinpBF7ZpKkIu3m/s650/photo_2026-01-30_16-06-11%20(2).jpg

ប៉ុន្តែទោះជាយ៉ាងនេះក្ដី អាជ្ញាធរ និងអ្នកវិទ្យាសាស្ត្របានព្រមា.នប្រឆាំងនឹងការប៉ុនប៉ងទាញយកលោហៈធាតុមានតម្លៃទាំងនេះនៅផ្ទះ ដោយសារតែរាល់ការចម្រាញ់នីមួយៗត្រូវប្រើប្រាស់សារធាតុគីមី និងមានជំហានជាច្រើន ដែលបង្កហានិភ័យសុវត្ថិភាព និងគ្រោះថ្នាក់ដល់បរិស្ថាន៕

បច្ចេកវីទ្យាថ្មី! ក្រចកដៃឌីជីថលឆ្លាតវៃ ត្រឹមតែ ១វិនាទី អាចប្ដូរពណ៌ណាក៏បាន

0

ឡាសវេហ្គាស៖ ធ្លាប់តែប្រើប្រាស់ smart phone ឬ smart watch ឥឡូវនេះក្រុមហ៊ុនបច្ចេកវិទ្យាសម្រស់ iPolish បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងពិព័រណ៍បច្ចេកវិទ្យាដ៏ធំបំផុតរបស់ពិភពលោក CES ២០២៦ ជាមួយនឹងការដាក់បង្ហាញនូវ “ក្រចកដៃឌីជីថលឆ្លាតវៃ” ដំបូងគេ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្លាស់ប្តូរពណ៌ក្រចកបានរាប់រយពណ៌ ក្នុងរយៈពេលត្រឹមតែ ១វិនាទី ប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOB3i8dm6ARhVMVmmAXDnAAlmZ-3iI7zK5bbufFR1sV1VPc07Ud6DcItKkxCxA3yeNi9CTzNscgnoyYRRS6C7RDkZtK6PdwHty2I_9GVZ0xEi2fGZnR7Ck72_PtBqS8NRY3DghGz_WXNuUExmxamXTRoYQAM5xPO2cQenkt5BFV3SRwzRGmQJXYPlxdWOG/s1280/photo_2026-01-30_14-23-44.jpg
វាមិនមែនជាថ្នាំលាបក្រចកធម្មតានោះទេ iPolish ប្រើប្រាស់បច្ចេកវិទ្យា Electrophoretic Nanopolymers ដែលស្រដៀងទៅនឹងបច្ចេកវិទ្យា E-ink (ដែលជាអេក្រង់អានសៀវភៅអេឡិចត្រូនិច)។ ក្រចកដៃឆ្លាតវៃប្រភេទបិទ (Press-on) នេះ មិនត្រូវការប្រើថ្មឡើយ ប៉ុន្តែវាដំណើរការតាមរយៈរលកសញ្ញាដែលបញ្ជាចេញពីឧបករណ៍បញ្ជូនថាមពលតូចមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDZsTKpP5QAy8JHyy_mN3ntVnitd-cmklDLaGU2fRSZLztjMG1BELEgTdpBZDqPXajKON5CD3MxkGVIyyg3ZDDdqImLRAIAiFVOhA9hyphenhyphenSP8CJdGKG6ifIBDZ9Gule4uSAHLA-DL0E54KXNiWo1U6Lu3OHLxV5tBgnVhLjomq-w_YDum-2UMydz4eOQkkCf/s1280/photo_2026-01-30_14-23-42.jpg

មិនចាំបាច់ទៅដល់ហាង ហើយអង្គុយចាំរាប់ម៉ោងទើបបានក្រចកស្អាតនោះទេ អ្នកប្រើប្រាស់គ្រាន់តែធ្វើការជ្រើសរើសពណ៌ដែលខ្លួនស្រឡាញ់ ដែលមានជាង ៣០០ ពណ៌ តាមរយៈកម្មវិធី iPolish នៅលើស្មាតហ្វូន។ បន្ទាប់មក ប្រើប្រាស់ឧបករណ៍បញ្ជា ហៅថា Magic Wand មកប៉ះ ឬបក់ពីលើក្រចកដៃ នោះពណ៌ក្រចកនឹងផ្លាស់ប្តូរភ្លាមៗទៅតាមការចង់បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAebONbANWQOY2djGm3KCLpV_6XsRg43JWvbDfRWYnxq-iqzjn6rnFVSUOaurxrZ7qomelY7-y97otGMHuVxXjwCnrYf4Vf_Elv9rW_yCAZadh3LzNpvs3mVc4lujjKTCjd0lOsB-TQfvlPWKCU_unfI4wko922D4CW9dNVHAv7T-IoQJhmHkxYPU1lQuS/s1280/photo_2026-01-30_14-23-43.jpg

វាពិសេសត្រង់ថាចំណាយពេលតិច មិនពិបាកអង្គុយចាំក្រចកស្ងួត កាត់បន្ថយការប្រើប្រាស់សារធាតុគីមី និងទឹកលាងថ្នាំក្រចកដែលធ្វើឱ្យខូចក្រចកធម្មជាតិ ហើយវាព្រមទាំងមានសមត្ថភាពការពារទឹក (Waterproof) និងមានរូបរាងស្តើងស្រដៀងនឹងក្រចកពិតៗទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR2Hh7L43tCW_E1wZSsp4wGvRtPzqAVf_urAtiEyGbyqkEY8KYVdJKj0uhxvI-SJvFUWPo1R2daiW-z_e5ODQLKHO-293znuxp2ZLw3n8vfGezWSrOMDyI01rvPLDarxFpN39bpaZXWifeHbH9mE-aq4SixV-aCuoNqSFh9eWF9qZbYVFhavZ7hrO-cvFL/s1280/photo_2026-01-30_14-23-44%20(2).jpg

ក្រុមហ៊ុន iPolish គ្រោងនឹងដាក់លក់ឈុតដំបូង ក្នុងតម្លៃ ៩៥ ដុល្លារអាមេរិក ដែលរួមមានក្រចកដៃ ២៤ គ្រាប់ និងឧបករណ៍បញ្ជា Magic Wand។ ផលិតផលនេះត្រូវបានគេរំពឹងថា នឹងកាន់តែផ្ដល់ភាពងាយស្រួល សម្រាប់អ្នកដែលចូលចិត្តតុបតែងខ្លួនតាមសម័យកាលឌីជីថល និងផ្លាស់ប្តូរស្ទីលជារៀងរាល់ថ្ងៃ។ ទោះជាយ៉ាងណា នេះក៏ជាកង្វល់មួយសម្រាប់ជាងក្រចកផងដែរ ដែលធ្វើឲ្យពួកគេបាត់បង់អតិថិជនមួយផ្នែក ដោយសារតែបច្ចេកវិទ្យាកាន់តែទំនើប អាចឲ្យមនុស្សធ្វើក្រចកដោយខ្លួនឯងនៅផ្ទះបាន៕

ការ Live របស់ Zhao Lusi ដើម្បីគាំទ្រដល់កសិករទាញចំណូលបានជាង៤លានដុល្លារ

0

ថ្មីៗនេះតារាសម្តែង Zhao Lusi បានផ្សាយផ្ទាល់នៅលើបណ្តាញសង្គមចិន(Xiaohongshu )ដើម្បីគាំទ្រដល់កសិករ។ ត្រឹមតែមួយម៉ោងបន្ទាប់ពីការផ្សាយផ្ទាល់បានចាប់ផ្តើមការលក់បានលើសពី ១០ លានយ័ននិងឈរនៅលំដាប់កំពូលនៃចំណាត់ថ្នាក់លក់របស់វេទិកា។ គេដឹងថាផលិតផលកសិកម្មភាគច្រើនដែលបង្ហាញនៅក្នុងការផ្សាយផ្ទាល់នេះបានមកពីស្រុកកំណើតរបស់ Zhao Lusi គឺខេត្តស៊ីឈួន ប្រទេសចិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5L_NqvgDtAmWtPP083ewLeaMcKCDXZVhScRGwq_eDcK4toXeraIXenx998DnHHUmO6J4LXtHVGZTdUghIfcpJP_iAQiZKJ9C2OoI0UIfoObArIYwaKwJ-Cpi1jV-A-IiZa27WK60tX4Ztmg7ljADSGKSTPWmgPx021w5Me5qXmhfPVfjuvzdB7_cLETUv/s811/image_2026-01-30_15-58-42.png
ផលិតផលដែលត្រូវបានជ្រើសរើសសម្រាប់ការផ្សាយផ្ទាល់ត្រូវតែមានលិខិតណែនាំពីរដ្ឋាភិបាលមូលដ្ឋាន ដើម្បីធានាថាផលិតផលទាំងនោះជាផលិតផលកសិកម្មដែលគាំទ្រដោយរដ្ឋាភិបាល។ ក្នុងពេលជាមួយគ្នានេះ អ្នកលក់ក៏ត្រូវផ្តល់លិខិតប្តេជ្ញាចិត្តដែលធានាគុណភាពផលិតផល និងសេវាកម្មរបស់ពួកគេផងដែរ។ ក្នុងរយៈពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះការលក់ផលិតផលរបស់ Zhao Lusi បានលើសពី ១០ លានយ័នប្រមាណ ១.៤លានដុល្លារអាម៉េររិក។ ពេញមួយការផ្សាយ ផ្លែឈើជិត ១,៤០០ តោនត្រូវបានលក់ចេញ។ ការលក់សរុបនៃទំនិញទាំងអស់បានលើសពី ២០ លានយ័នក្នុងរយៈពេលត្រឹមតែ៣ម៉ោងប៉ុណ្ណោះ ហើយបានឈានដល់ ៣០ លានយ័នប្រមាណ៤.៣លានដុល្លារបន្ទាប់ពីការផ្សាយផ្ទាល់ជាបន្តបន្ទាប់រយៈពេល៦ម៉ោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir0xAOgdX2DUhvhu4Ya1tEwv3ARCwI3hezseRRMl3-1i9nT0RKCdvvsGB9BrSzzHjNvZyOP9rlWXh4DtcvidbbtX23P4I3m1TRcmZEMm5srx6ZrDJ2jo96bXbatEADyHsr8MP4hUSut9SQis9gwnPt4OuLlFmWBOm9Umsj9mtpu93SrdF1pZYhN4hECVSn/s810/image_2026-01-30_15-58-42%20(2).png

ជាការឆ្លើយតបទៅនឹងករណីនៃការប្រគល់ទំនិញវិញដោយចេតនា ឬមតិយោបល់ព្យាបាទដែលមានគោលបំណងបំផ្លិចបំផ្លាញ Zhao Lusi បាននិយាយដោយត្រង់ៗថា «មិនថាអ្នកស្អប់ខ្ញុំប៉ុណ្ណាទេ សូមកុំប្រើវិធីសាស្ត្រនេះដើម្បីធ្វើបាបអ្នកដទៃ។ Xiaohongshu មានយន្តការការពារការសងប្រាក់វិញ ហើយខ្ញុំក៏នឹងទូទាត់សងសម្រាប់ការខាតបង់ផងដែរ។ ខ្ញុំប្រាកដជាមិនអនុញ្ញាតឱ្យអ្នកលក់ និងកសិកររងការខាតបង់នោះទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLOFWo-K1d3sGi0EwcSqRtya-GX4CSNx29NzcDz_dNxov6OYNsm7INqGg0MUWHofhEcwC1I62pIByuTiyIQRJCyo9sGSE7a3Y4Tsb86dRNe5Wlr_7Do9ZsZE2sW3HITYf8UjtgZTQ23FYoTH_akVZy18W_J1tPSzjLInWRthhy2Qx1dBlyaU8lH3c-8CTV/s1101/image_2026-01-30_15-58-42%20(3).png
តារាសម្តែងរូបនេះបានបន្ថែមថា ម៉ាកយីហោ និងកសិករដែលទុកចិត្តលើផលិតផលរបស់ពួកគេលើនាងគឺជាហានិភ័យដ៏ធំមួយពីព្រោះខណៈពេលដែលមនុស្សជាច្រើនចូលចិត្តនាង ក៏មានមនុស្សជាច្រើនផ្សេងទៀតស្អប់នាងដែរ។ ពីមុនមានឧទាហរណ៍ជាច្រើនដែលផលិតផលរបស់នាងទទួលបានការវាយតម្លៃអវិជ្ជមានយ៉ាងខ្លាំង ហើយត្រូវបានប្រគល់មកវិញជាទម្រង់នៃការវាយប្រហារតាមអ៊ីនធឺណិតតែប៉ុណ្ណោះ។ តារាសម្តែងរូបនេះនិយាយថា «បើអ្នកស្អប់ខ្ញុំ សូមអត់ឱនឱ្យខ្ញុំលើកនេះ។ ធ្វើអ្វីដែលអ្នកចង់ធ្វើនៅកន្លែងផ្សេង ប៉ុន្តែសូមកុំធ្វើវានៅទីនេះ។ សូមមានសតិសម្បជញ្ញៈខ្លះផង»៕

មកប្រតិបត្តិតាមវិធីទាំងនេះ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិនដើម្បីយកលាភសំណាងពេញមួយឆ្នាំ

0

ជារៀងរាល់ឆ្នាំ អ្នកជាប់ខ្សែស្រឡាយចិនតែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំចិនលើទឹកដីកម្ពុជានៅពាក់កណ្តាលខែកុម្ភៈ ដែលថ្ងៃចូលឆ្នាំចិនចាត់ទុកជាថ្ងៃសិរីសួស្តី ផ្លាស់ប្តូរពីឆ្នាំចាស់ចូលឆ្នាំថ្មី ។ យើងមកដឹងពីអ្វីគួរប្រតិបត្តិ និងត្រណមអ្វីខ្លះនៅក្នុងថ្ងៃដ៏សំខាន់នេះ ដើម្បីប្រតិបត្តិឱ្យបានត្រឹមត្រូវ និងទទួលបាននូវលាភសំណាង ហេងហេងពេញមួយឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_yJO9Ql9vvLUK68ssZhVazdr7A_CVdh2lXI65Hvxp09ACNCv2-0qpHOeM6_UNtvT7rxgg9WwaemZuGzec3ccGjELJzDMc7cQNWGqyJM8GSUePHqbjxM-vbj2l8G1qZb0823gKwFzkYKQYl6kj0UF-roGWQDVfJbTZwTUV7qdPpGOOYrsftspd8a3No1Zr/s862/photo_2026-01-31_10-09-02%20(2).jpg

*គួរប្រតិបត្តិដូចខាងក្រោមក្នុងថ្ងៃបុណ្យចូលឆ្នាំចិនដើម្បីឱ្យជីវិតរុងរឿង និងទទួលបានលាភសំណាង ៖

១-ស្លៀកពាក់ពណ៌ក្រហម ពីព្រោះក្រហម គឺជាពណ៌មង្គល ជួញបណ្តេញរឿងរ៉ាវអាក្រក់ៗ និងនាំមកនូវលាភសំណាងhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTUhQWDcrhUgEVOr8220nRwQE09kziOAjy7LAsMqNaIUowxktEXSSZC9d1HkD2LsHpzm4g2h62p32vGL3CK1R2ND-hEIAG2YF49QDwTdhkUeyJvSbsiVTWUJDSGQ526fJaASRDo-n_3Kg-qbzVwZ8_Qe7_Zwzl8L1X45lixQqP3yXmK4MHg_r1dD4pWjTb/s1280/photo_2026-01-31_10-09-04.jpg
២-ទទួលទានអាហារល្អៗដោយរីករាយ រួមមាន ៖ ក្រូច តំណាងឱ្យលាភសំណាង, ត្រី តំណាងឱ្យសម្បូរអាហារហូបចុក និងមានរបស់របរប្រើប្រាស់មិនចេះខ្វះ, មីកញ្ចប់ តំណាងឱ្យអាយុវែង និងការងារយូរអង្វែងhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc6SXJQfMdAqXTsFHx7hKLXixWRXJVCjHRFI-sk44UbgZZ957pZGllDaRN5AKtMLFImUMC4AwW1meC56zyN90PczJNk1TcVVzzfyiG2CYVcCcDvV30FDtl6Vbtbrw27iiRFFwFNUspFRQG1beJ4vZ3VASCqDGDoHYETeHzEIj1JF21atQh6caerGGhwrDi/s1280/photo_2026-01-31_10-09-04%20(2).jpg
៣-ចែកអាំងប៉ាវទៅអ្នកអាយុតិចជាង ដើម្បីបើកផ្លូវឱ្យលុយកាក់ហូរចូលហោប៉ៅរបស់យើង រីឯអ្នកទទួលអាំងប៉ាវត្រូវនិយាយពាក្យ «សួស្តីឆ្នាំថ្មីប្រពៃណីចិន» ឱ្យខ្លាំងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFHxVpOiLXwr2Jmj-5SKpLI_6t4quPSsCkY91oLaboq8TBstVcz7hwjRnndpOGGr9bbh4SL_wnrJ1LMWCG3NyNkRhEdz-FZPkDjk_vvRoZzEXjV2Jlv2x6hr7Kn6LUFVlE5SqREOJB-KrzVQo3sfkEZfJVvNZtHuoAVTAEiCzMh9CEGn7ITGcRiRKKv7_k/s1280/photo_2026-01-31_10-09-03.jpg

*ត្រណមក្នុងថ្ងៃបុណ្យចូលឆ្នាំចិន រួមមាន ៖

១-ហាមកក់សក់ និងកាត់សក់ដាច់ខាត ពីព្រោះជាការបណ្តេញលាភសំណាងពីខ្លួនយើង ចូរអត់ធ្មត់ឱ្យបានដើម្បីឱ្យលុយកាក់ហូរចូលពេញមួយឆ្នាំ
២-ហាមបោសផ្ទះ និងបោះចោលសំរាម ពីព្រោះថ្ងៃបុណ្យចូលឆ្នាំចិន គឺជាពេលវេលាសម្រាក ។ ការបោសផ្ទះ ដូចគ្នានឹងការបោសមាសប្រាក់ចេញពីផ្ទះ បើចង់បោសផ្ទះ គួរធ្វើមុនថ្ងៃបុណ្យចូលឆ្នាំចិនមកដល់
៣-កុំនិយាយពាក្យមិនល្អ ឬឈ្លោះគ្នា ចូរធ្វើចិត្តឱ្យស្ងប់ ញញឹមទទួលយកទ្រព្យសម្បត្តិ និងនិយាយតែពាក្យល្អៗ ។ ពាក្យសម្តីនិយាយក្នុងថ្ងៃបុណ្យចូលឆ្នាំចិននឹងក្លាយជាថាមពលនៅជាប់ខ្លួនពេញមួយឆ្នាំ
៤-ហាមធ្វើរបស់របរបែកបាក់ ចូរប្រុងប្រយ័ត្នកុំឱ្យធ្លាក់ទូរស័ព្ទដៃ ឬបែកចានឱ្យសោះ ពីព្រោះជាប្រផ្នូលមិនល្អ ។ ករណីយើងធ្វើបែករបស់របរក្នុងថ្ងៃដ៏សំខាន់នេះ ចូរនិយាយពាក្យ «ស៊ុយស៊ុយភីងអាន់» មានន័យថា សុវត្ថិភាពពេញមួយឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGmpJUWe6OjEP6D4JPTSzYcUhoIrLdzs_V6RaSdXkadRqK7GdUpbmjPd9WiJ1wwwQ8GDhM4z9HA-_9ekY8DLJ8Dxd20ifC_PyFLuO2eR6XBkrF8VUIQqOcG6HeBvP83fBs4jzw8jC9ybeAlullUFB8IQTOKZhcU8QpwrTSw0-oud8bGJHb4-zHWfK5gSSw/s900/photo_2026-01-31_10-09-02.jpg

ថ្ងៃបុណ្យចូលឆ្នាំចិន គឺជាថ្ងៃដែលសមាជិកគ្រួសារទាំងអស់បានជួបជុំគ្នាយ៉ាងមានសេចក្តីសុខ និងចំណាយពេលវេលាសប្បាយរីករាយជាមួយគ្នា ។ បើក្រុមគ្រួសារណាជាប់ខ្សែស្រឡាយចិនដែលធ្លាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំចិន គួរតែប្រារព្ធបន្តទៀត ពីព្រោះរឿងល្អៗនឹងចូលក្នុងជីវិតយើង និងកុំភ្លេចស្លៀកពាក់ពណ៌ក្រហម ទទួលទានអាហារមង្គល ព្រមទាំងចែកអាំងប៉ាវទៅអ្នកអាយុតិចជាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFHxVpOiLXwr2Jmj-5SKpLI_6t4quPSsCkY91oLaboq8TBstVcz7hwjRnndpOGGr9bbh4SL_wnrJ1LMWCG3NyNkRhEdz-FZPkDjk_vvRoZzEXjV2Jlv2x6hr7Kn6LUFVlE5SqREOJB-KrzVQo3sfkEZfJVvNZtHuoAVTAEiCzMh9CEGn7ITGcRiRKKv7_k/s1280/photo_2026-01-31_10-09-03.jpg

ក្រៅពីការសែនព្រេន ពលរដ្ឋចិននិយមផ្តល់ចំណីអាហារឱ្យគ្នាទៅវិញទៅមក ដោយពួកគេមានជំនឿថា ប្រសិនបើយើងចំណាយ ឬចែករំលែកដល់អ្នកដទៃកាន់តែច្រើនក្នុងឱកាសបុណ្យចូលឆ្នាំចិន នឹងធ្វើឱ្យលាភសំណាង មាសប្រាក់ហូរចូលក្នុងផ្ទះកាន់តែច្រើនដូចគ្នា ៕

អង្គការសុខភាពពិភពលោក ៖ «ការឆ្លងរាតត្បាតរបស់មេរោគនីប៉ាហ៍ចេញពីប្រទេសឥណ្ឌាស្ថិតក្នុងកម្រិតទាប»

0

តាមសេចក្តីប្រកាសរបស់អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ ការឆ្លងរាតត្បាតរបស់មេរោគនីប៉ាហ៍ (Nipah) ចេញពីប្រទេសឥណ្ឌា គឺស្ថិតក្នុងកម្រិតទាប ហើយអង្គការសុខភាពពិភពលោក មិនបានណែនាំឱ្យប្រទេសនានាកំណត់វិធានការរឹតបន្តឹងត្រួតពិនិត្យអ្នកដំណើរចេញ-ចូលប្រទេសទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyd_jQZcz1Oush-_GmAFtpDHatLrLHFz3QxaGkRhmMO-jF7bf_Da1lYSef4-_73wUkpxkoHpFO08OA5L53956Dir_gu14-S7jNIt3_jtfRQ5zsNYO0drJy-x200FbnQfjsQ5a1j0zwYx5evUCAoEpuzZ9VhYHF_5o3PpaPpRXPRcRKBHKx5aq-regoqbAf/s760/photo_2026-01-31_09-44-53%20(2).jpg

ហុងកុង ម៉ាឡេស៊ី សិង្ហបុរី ថៃ និងវៀតណាម បានកំណត់វិធានការត្រួតពិនិត្យអ្នកដំណើរនៅតាមអាកាសយានដ្ឋានក្នុងសប្តាហ៍ទី៤ ខែមករា ឆ្នាំ២០២៦នេះ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតមេរោគនីប៉ាហ៍ពីឥណ្ឌា បន្ទាប់ពីឥណ្ឌាបញ្ជាក់ថា ពលរដ្ឋខ្លួនបានឆ្លងមេរោគនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQEBKhbbV2byvC31lSEfzlzeD_cXGJqZ508nnL_VbuPAP-kZd9ehDn9pigS0iRzoAH151ihgJzAXqjjndwZxmqH8Yzyql7JqslkwXzauHuBWGAsCfGIeaHzufo03p0hENSK01JSdbLKnhxaQnhAz8TxUxQrE3AIjwZ8-4CPYm2cehdoaPidfQ8JMidayN_/s1280/photo_2026-01-31_09-44-53.jpg

តាមការវាយតម្លៃរបស់អង្គការសុខភាពពិភពលោក ដែលបានជូនដំណឹងមកកាន់សារព័ត៌មាន Reuters តាមអ៊ីម៉ែលនៅថ្ងៃទី៣០ ខែមករា គឺការឆ្លងរាតត្បាតមេរោគនេះចេញពីប្រទេសឥណ្ឌាស្ថិតក្នុងកម្រិតទាប ហើយអង្គការសុខភាពពិភពលោក ថែមទាំងបញ្ជាក់ថា ឥណ្ឌាអាចទប់ស្កាត់មិនឱ្យមេរោគនេះឆ្លងទៅក្រៅប្រទេស ។ មន្ត្រីអង្គការសុខភាពពិភពលោកថា ៖ «មិនទាន់មានភស្តុតាងពីមេរោគនីប៉ាហ៍ឆ្លងពីមនុស្សទៅមនុស្សបន្ថែមទៀតទេ យើងបានជូនដំណឹងទៅមន្ត្រីសុខាភិបាលឥណ្ឌារួចហើយ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj82jUBx6_qQw5HkDPKL301ipNIwei3TAxK7wAqgrRmv_Z-vDpdJAdErqRkWyhCGo0yU6q_aeKDPvBUckWbVfFFpNzUkasrJm5ad4gh5W_dvht9fEr3SOnK7Rtr2azJ3Y65jDm6keoKU7hSaQFvG9Zn1ATIPmj3NfTwK0Hauu543DEs0Mn0D4qWXj9y2B9I/s640/photo_2026-01-31_09-44-54%20(2).jpg

ទោះយ៉ាងណា អង្គការសុខភាពពិភពលោក មិនបានបដិសេធពីមេរោគនេះឆ្លងរាតត្បាតក្នុងចំណោមសត្វប្រជៀវនៅឥណ្ឌា និងបង់ក្លាដែសទេ ។ មេរោគនេះឆ្លងតាមរយៈសត្វប្រជៀវ ផ្លែឈើមានស្នាមប្រជៀ់វខាំ និងជ្រូក ហើយអាចបណ្តាលឱ្យក្តៅខ្លួន និងរលាកខួរក្បាល ដោយមានគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិត គឺចាប់ពី៤០% ទៅ៧៥% ។ បច្ចុប្បន្ន មិនទាន់មានវិធីព្យាបាលអ្នកឆ្លងមេរោគទេ ទោះជារកឃើញវ៉ាក់សាំងក៏ដោយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPhyphenhyphen48eGqpiJyV4G3GqfEfSAJTGM61wrP_nsxa8CwyOXJ48GbSk3qsfPNrNzvN5wDwgYJKaHs0aYuhx-qmlC36a86QAsUpB0cQdSB6T5Ik0rFtURr4VE2CQ81ofKR1JUbL9sF7GxGCTkf_M7Q-5vjnWdyE9mSbxmxeIf7YNkBzTvU942qsjHru0tMIUbWB/s1140/photo_2026-01-31_09-44-54.jpg
មេរោគនីប៉ាហ៍ ឆ្លងពីសត្វប្រជៀវមកមនុស្ស ឬបរិភោគផ្លែឈើមានស្នាមប្រជៀវខាំ ប៉ុន្តែពិបាកនឹងឆ្លងពីមនុស្សទៅមនុស្ស លុះត្រាតែប៉ះពាល់អ្នកឆ្លងមេរោគនេះរយៈពេលយូរ ។ បើតាមអ្នកជំនាញមេរោគ ការឆ្លងរាតត្បាតមានចំនួនតិចតួចប៉ុណ្ណោះ ហើយហានិភ័យសម្រាប់មនុស្សលើពិភពលោក នៅមានកម្រិតទាប ។ វាមិនមែនជាមេរោគថ្មីដែលទើបតែឆ្លងរាតត្បាតនៅឥណ្ឌាទេ ពលរដ្ឋឥណ្ឌាបានឆ្លងមេរោគនេះតាំងឆ្នាំ២០១៨ មកម៉្លេះ ៕

បែកធ្លាយតម្លៃខ្លួនតារាចម្រៀង ណូលី ច្រៀងក្នុងពិធីមង្គលការកូនកំលោះកម្ពុជានិងកូនក្រមុំវៀតណាម

0

ថ្មីៗនេះនៅលើបណ្តាញសង្គមផ្ទុះការចាប់អារម្មណ៍ភ្លូកទឹកភ្លូកដីអំពីពិធីមង្គលការកូនអភិជនដែលមានកូនកំលោះជាជនជាតិខ្មែរនិងកូនក្រមុំជាជនជាតិវៀតណាម។ បន្ទាប់ពីរៀបចំតាមប្រពៃណីវៀតណាមរួច កូនក្រមុំកូនកំលោះក៏បានដឹកដៃគ្នាមករៀបចំពិធីមង្គលការតាមបែបប្រពៃណីខ្មែរយ៉ាងអធិកអធម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDHdT9WBpN3MAjBq2-YaxjomO22VpZv43Y7lEr01DazLnddBA2GboTPQsYAOdhckduDnGpGpKiJP_Nr_GjcMQarTPQ4xNZ6n351Iyilhc8EckyA320TVMg5DRhgUVRfk_DXT1vFdHuv3TUkVpJ71f5lWJqQ5jFm-l7w4EUrez-dM47hXlaKzSyzElX833J/s2048/image_2026-01-30_14-54-05.png

កម្មវិធីដែលប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមករា កូនកំលោះមានឈ្មោះថា អាន ឡុងហួរ និងកូនក្រមុំជាជនជាតិវៀតណាមមានឈ្មោះថា ង្វៀន ធីយៀន បានប្រមូលផ្តុំសិល្បករ សិល្បការិនីល្បីៗជាច្រើនចូលរួមដូចជា មាស សុខសោភា រ៉ាប៊ី សុភ័ក្រ កុសុម៉ា គី សាវីន វីឌីណែត រួមទាំងតារាចម្រៀង ណូលី និងសិល្បករផ្សេងទៀត។ ពិធីមង្គលការដ៏ល្បីល្បាញមានការចាប់អារម្មណ៍ពីសាធារណជននេះត្រូវបានតារាចម្រៀង ណូលី បានបង្ហើបថាលោកច្រៀងតែមួយបទទទួលបានរហូតដល់២០០០ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTOMVLM7EdHy6O1V3KLCiyQQXs_5KtuFs5AlRE26D5rfH63DLcKc7tY-v268efoCGABdAd6_fMRvAUWdf2dFBck0aGktxoDr5aYqZL6N-gO8lKw3Zqy40FuoboYA1o0QxGZlkprpWbcWTcOnu_7zKMdrQXNlXUMcUyy3Y7UdFdT1wrEtKUK7Ifz4KUadph/s2048/image_2026-01-30_15-10-04.png

នៅរសៀលថ្ងៃទី៣០ ខែមករា តារាចម្រៀង ណូលី បានបង្ហោះវីដេអូមួយដែលលោកបានបកស្រាយជាមួយនឹងពាក្យពេចន៍ថា «ភាសាបេះដូង ជាបទចម្រៀងសម្រាប់គូស្នេហ៍មួយគូដែលមានជាតិសាសន៍ខុសគ្នា ពេលខ្លះពិបាកសន្ទនា តែពួកគេអាចស្រឡាញ់គ្នាបានដោយសារភាសាបេះដូង»។ ក្រៅពីបង្ហាញបទចម្រៀងដ៏មានអត្ថន័យពីគូជីវិតដែលមានជាតិសាសន៍ខុសគ្នានេះ ណូលី បានចែករំលែកទៀតថា «ឡើងច្រៀងម៉ាបទ 2k ចឹងសុំច្រៀង១០បទទៀតបានអត់? លើសហ្នឹងទៀតក៏អត់ហត់ដែរ…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiozRRJyDzAMQWHkWkNqQB7Wf-3xFJbrg-U9yzUJJqHvYkPD9jkITFq_TFStVPv1DKh_1sucSShhShXe4qc9iBvvu5FvpBpsusrSNmnEoZUfccnxBWPZ8FEvKt487xc78dEYBiPbxyM8WcAb1LgfkFFBn1to0pMXosZGNbwezqUFPtyU0-zmxKT9dPNbBZ0/s2048/image_2026-01-30_14-54-06.png

តាមការចែករំលែកព័ត៌មានបន្តគ្នាបានឱ្យដឹងថាក្រុមគ្រួសាររបស់ អាន ឡុងហួរ គឺជាអ្នករកស៊ីខាងដំឡូងនិងស្វាយចន្នី ចំណែកឯគ្រួសារខាងកូនក្រមុំ ង្វៀន ធីយៀន វិញត្រូវបានគេនិយាយថាបើកលក់គ្រឿងអលង្ការនៅ ជាគ្រួសារអ្នកមាននៅវៀតណាម។ នៅពេលគួចដៃមិនថានៅស្រុកខ្មែរឬស្រុកវៀតណាមកូនកំលោះ កូនក្រមុំទទួលបានចំណងដៃយ៉ាងច្រើនសន្ធឹកសន្ធាប់មានដុល្លារទាំងដុំៗ៕