នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ មានការចែករំលែកព្រោងព្រាតនូវវីដេអូរបស់ត្រីបាឡែនមួយក្បាល ដែលបានហែលមកផ្ទៃខាងលើក្នុងខេត្តព្រះសីហនុត្រង់ចំណុចឆ្នេរតាបារាំង។ ការលេចវត្តមានឡើងមកខាងលើរបស់ត្រីបាឡែននេះ បានធ្វើឲ្យមនុស្សជាច្រើនមានការព្រួយបារម្ភថានេះអាចជាសញ្ញានៃគ្រោះធម្មជាតិនៅក្រោមបាតសមុទ្រជាមិនខាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8_vo5-mK1cVbrP5NAIWBfACuSmBg0-fN3UFM_jW9YrBvoUkkXhy5DCP4ELO1nrWQS-A0pPzNw2glsU7JTCLydnEYkooFveeqYc2h2b9YfJFiAUReM55jk2yBn-yOKZBzmYeOzsVEwAfcjHWHbm2r8xD38IkVbYyTXHhD1AHALA3JOVm-M5s2i5fXdE9GQ/s1280/622787219_1252608723636855_5825856870465478116_n.jpg
ជាការពិតណាស់ ត្រីបាឡែនគឺជាសត្វដែលរស់នៅក្នុងទឹកជ្រៅ វាមិនងាយនឹងឡើងមកផ្ទៃខាងលើក្បែរឆ្នេរ ឬច្រាំង ឬចូលជិតតំបន់ដែលមានមនុស្សរស់នៅឡើយ លុះត្រាតែវាមានជំងឺ, របួស, ឬព្យាយាមគេចចេញពីការរំខានណាមួយនៅក្រោមផ្ទៃទឹក។ ជាក់ស្ដែងសម្រាប់ត្រីបាឡែនដែលប្រជាពលរដ្ឋប្រទះឃើញលើឆ្នេរតាបារាំងនោះត្រូវបានមជ្ឈដ្ឋានជាច្រើនធ្វើដាក់ការសង្ស័យថា អាចជាការគេចចេញពីមជ្ឈដ្ឋានដែលវារស់នៅឡើងមកផ្ទៃខាងលើដើម្បីស្វែងរកជំនួយ។ ដូច្នេះតើការឡើងមកផ្ទៃខាងលើរបស់ត្រីបាឡែននេះបណ្ដាលមកពីមូលហេតុអ្វីឲ្យប្រាកដ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1Vya7ZqRKkuqXsW3M2UXxhiKCwnFk1aFXQHjtD7B1Q9DyZLdhyYbJgVf1O7Rq7G2KtktaytrspyRvj4-U1v9Ykt6kKfBadVecmRYQAjs6a22s0KJgUHDLH2KDh9oYImTFxP7xf1KjM_Sf1J-Su053QsWAYMw-YMo_2kXpGEkbUhCJRBctDviraWQRAaa8/s1280/623790744_1252608666970194_5334179187590843206_n.jpg

យោងតាមប្រភពព័ត៌មានពីមូលដ្ឋានបានប្រាប់ទៅកាន់ក្រុមការងារអង្គការអភិរក្សសមុទ្រកម្ពុជា (MCC)ថា វាគឺជាកូនត្រីបាឡែន (baleen whale) ដែលមានរបួសនៅផ្នែកខាងលើនៃខ្នងរបស់វា ក៏ដូចជាមានស្នាមរឹត ដែលមើលទៅដូចធ្លាប់បានវ័ណ្ឌជាប់នឹងរបស់អ្វីម្យ៉ាង។ យ៉ាងណាមិញ គេពុំទាន់អាចសនិ្នដ្ឋានដឹងពីមូលហេតុពិតប្រាកដនៃវត្តមានរបស់វានៅឡើយទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA0UALyKMpZHWiQCYRjmlNw1Xv6IkqsC9ZPsyu3dHDioGc9oq-y2tkGEHU5rIengz2xJRljQnjyV16d31IUu0xMdzqqIVeTNKHrvMJthDyv3ZWFLNT7gv-JthxJR36zwY3DmSZazgggYbO_t3VALWzmpIOA-JQmeMoVjVpqSj1hSzGszgW_Uz5u8w3YUAl/s1280/625033080_1252608663636861_6176174913906595162_n.jpg
ក្រុមការងារបច្ចេកទេសក្នុងតំបន់និងប្រជាជនបានព្យាយាមជួយសង្រ្គោះព្រមទាំងបានទាញកូនត្រីបាឡែននោះចូលទៅក្នុងទឹកជ្រៅវិញ ប៉ុន្តែវាហាក់ដូចជាមិនព្រមហែលត្រឡប់ទៅវិញទាល់តែសោះ។ អ្វីដែលជារឿងគួរឲ្យអាណិ.តអាសូ.រសម្រាប់កូនត្រីបាឡែននេះ គឺវាប្រហែលជាហែលតាមរកម្ដាយរបស់វា ហើយវានឹងពុំព្រមហែលចូលទឹកជ្រៅវិញឡើយប្រសិនបើវាមិនអាចជួបម្ដាយរបស់វាវិញនោះ។ នេះបើផ្អែកតាមការសន្និដ្ឋានរបស់ក្រុមការងារបច្ចេកទេស (MCC) និងវិទ្យាសាស្រ្តថនិកសត្វសមុទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHVjIn6w9S_WDdZNcUF8WAy1xz3CBU_D1Gdfo4N9r_K3C6ri36bY32Fjh1yFb9o_RtC4Ii-t4Fvci7K2rCO12U4SvgqwZOqpRuLbKLZhL5NZfi_CWvxdEttrFusjXCahT-qePhj3CgGB3Z4yvJH_JssmmuVKyYNAhqP4QtR-Xhv_I-rs78uPwMigUYZtFF/s1280/625330010_1252608643636863_5612565664671912427_n.jpg

ដោយយើងតាមការសន្និដ្ឋានរបស់អ្នកជំនាញដូចខាងលើនេះ បញ្ហាទំនងជាកើតមានតែលើកូនត្រីបាឡែនមួយក្បាលនេះប៉ុណ្ណោះ ខណៈពុំមានសេចក្ដីរាយការណ៍ណាមួយរាយការណ៍អំពីត្រីបាឡែន ឬសត្វសមុទ្រផ្សេងទៀតបានឡើងមកផ្ទៃខាងលើ ដែលជាសញ្ញាគួរឲ្យសង្ស័យអំពីគ្រោះធម្មជាតិនៅបាតសមុទ្រឡើយ៕