(ភ្នំពេញ) ៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាឱ្យទៅសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅសហរដ្ឋអាមេរិក ក្រោមគម្រោងអាហារូបករណ៍Fulbright ក្នុងគោលបំណងបង្កើនការយោគយល់គ្នាទៅវិញទៅមករវាងប្រជាជនសហរដ្ឋអាមេរិក និងប្រជាជនកម្ពុជា។
.jpg)
យោងតាមសេចក្ដីជូនដំណឹងនៅថ្ងៃសុក្រ ទី៣០ ខែមករា អាហារូបករណ៍នៃកម្មវិធីនិស្សិតបរទេស Fulbright ឆ្នាំ២០២៧-២០២៨ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសហរដ្ឋអាមេរិក ដែលនាំទៅដល់សញ្ញាបត្រអនុបណ្ឌិត ឬបណ្ឌិតនេះ ត្រូវបានផ្តល់ជូនលើមូលដ្ឋានប្រកួតប្រជែងដល់បេក្ខជនដែលមានសមត្ថភាព ក្រោមការឧបត្ថម្ភរបស់កម្មវិធីអាហារូបករណ៍បរទេស J. William Fulbright ដោយអាស្រ័យលើភាពអាចរកបាននៃមូលនិធិ។.jpg)
ដើម្បីមានសិទ្ធិស្នើសុំអាហាររូបករណ៍នេះ បេក្ខជនត្រូវតែ៖ ជាជនជាតិខ្មែរ, មានប្រវត្តិការសិក្សាល្អ និង លិខិតបញ្ជាក់ការអប់រំ, មានសញ្ញាបត្របរិញ្ញាបត្រសម្រាប់អ្នកដាក់ពាក្យថ្នាក់អនុបណ្ឌិត ឬសញ្ញាបត្រអនុបណ្ឌិតសម្រាប់អ្នកដាក់ពាក្យថ្នាក់បណ្ឌិត, មានសមត្ថភាពប្រើប្រាស់ភាសាអង់គ្លេសល្អ (ពិន្ទុ TOEFL អប្បបរមា 570 ឬ តេស្តផ្សេងទៀតដែលមានកម្រិតស្មើ),
.jpg)
ជាមួយគ្នានេះផងដែរ បេក្ខជនត្រូវតែអាចសម្របខ្លួននៅសហរដ្ឋអាម៉េរិក មានសុខភាពល្អ និងមានបទពិសោធន៍តិចតួច ឬក៏គ្មានក្នុងការរស់នៅសហរដ្ឋអាម៉េរិក។ បើសិនជាបេក្ខជនមានចំណាប់អារម្មណ៍សូមចូលទៅកាន់ តំណរភ្ជាប់ ដើម្បីបានព័ត៌មានបន្ថែមនិងដាក់ពាក្យឱ្យបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។.jpg)
ដោយឡែកចំពោះការដាក់ពាក្យស្នើសុំ នឹងត្រូវធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណេតតែមួយគត់។ ក្នុងនោះបេក្ខជនតម្រូវឱ្យមានឯកសារមួយចំនួនដូចជា អត្ថបទគម្រោងនៃការសិក្សាមិនលើសពី ៥០០ពាក្យ។ លិខិតសេចក្តីថ្លែងការផ្ទាល់ខ្លួនមិនលើសពី ៥០០ពាក្យ។ បន្ថែមលើនោះ បេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញបត្រសម្រាប់ថ្នាក់អនុបណ្ឌិត និងសញ្ញាបត្រអនុបណ្ឌិតសម្រាប់ថ្នាក់បណ្ឌិត រួមទាំងព្រឹត្តិបត្រពិន្ទុ និងលទ្ធផលតេស្តភាសាអង់គ្លេស លិខិតណែនាំចំណួន៣ ប្រវត្តិរូបសង្ខេប និងអត្តសញ្ញាបណ្ណមកជាមួយ។
គួរបញ្ជាក់ផងដែរថា អាហារួបករណ៍នេះនឹងគ្រប់ដណ្តប់ទៅលើថ្លៃសិក្សា ការធ្វើដំណើរទៅមក កន្លែងស្នាក់នៅ ការហូបចុក និងការចំណាយនានា ប៉ុន្តែចំពោះការចំណាយទាំងអស់ដែលទាក់ទងនឹងការធ្វើតេស្តភាសាអង់គ្លេសគឺបេក្ខជនត្រូវរ៉ាប់រងបន្ទុកដោយខ្លួនឯង៕










