ឡាសវេហ្គាស៖ ធ្លាប់តែប្រើប្រាស់ smart phone ឬ smart watch ឥឡូវនេះក្រុមហ៊ុនបច្ចេកវិទ្យាសម្រស់ iPolish បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅក្នុងពិព័រណ៍បច្ចេកវិទ្យាដ៏ធំបំផុតរបស់ពិភពលោក CES ២០២៦ ជាមួយនឹងការដាក់បង្ហាញនូវ “ក្រចកដៃឌីជីថលឆ្លាតវៃ” ដំបូងគេ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ផ្លាស់ប្តូរពណ៌ក្រចកបានរាប់រយពណ៌ ក្នុងរយៈពេលត្រឹមតែ ១វិនាទី ប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOB3i8dm6ARhVMVmmAXDnAAlmZ-3iI7zK5bbufFR1sV1VPc07Ud6DcItKkxCxA3yeNi9CTzNscgnoyYRRS6C7RDkZtK6PdwHty2I_9GVZ0xEi2fGZnR7Ck72_PtBqS8NRY3DghGz_WXNuUExmxamXTRoYQAM5xPO2cQenkt5BFV3SRwzRGmQJXYPlxdWOG/s1280/photo_2026-01-30_14-23-44.jpg
វាមិនមែនជាថ្នាំលាបក្រចកធម្មតានោះទេ iPolish ប្រើប្រាស់បច្ចេកវិទ្យា Electrophoretic Nanopolymers ដែលស្រដៀងទៅនឹងបច្ចេកវិទ្យា E-ink (ដែលជាអេក្រង់អានសៀវភៅអេឡិចត្រូនិច)។ ក្រចកដៃឆ្លាតវៃប្រភេទបិទ (Press-on) នេះ មិនត្រូវការប្រើថ្មឡើយ ប៉ុន្តែវាដំណើរការតាមរយៈរលកសញ្ញាដែលបញ្ជាចេញពីឧបករណ៍បញ្ជូនថាមពលតូចមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDZsTKpP5QAy8JHyy_mN3ntVnitd-cmklDLaGU2fRSZLztjMG1BELEgTdpBZDqPXajKON5CD3MxkGVIyyg3ZDDdqImLRAIAiFVOhA9hyphenhyphenSP8CJdGKG6ifIBDZ9Gule4uSAHLA-DL0E54KXNiWo1U6Lu3OHLxV5tBgnVhLjomq-w_YDum-2UMydz4eOQkkCf/s1280/photo_2026-01-30_14-23-42.jpg

មិនចាំបាច់ទៅដល់ហាង ហើយអង្គុយចាំរាប់ម៉ោងទើបបានក្រចកស្អាតនោះទេ អ្នកប្រើប្រាស់គ្រាន់តែធ្វើការជ្រើសរើសពណ៌ដែលខ្លួនស្រឡាញ់ ដែលមានជាង ៣០០ ពណ៌ តាមរយៈកម្មវិធី iPolish នៅលើស្មាតហ្វូន។ បន្ទាប់មក ប្រើប្រាស់ឧបករណ៍បញ្ជា ហៅថា Magic Wand មកប៉ះ ឬបក់ពីលើក្រចកដៃ នោះពណ៌ក្រចកនឹងផ្លាស់ប្តូរភ្លាមៗទៅតាមការចង់បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAebONbANWQOY2djGm3KCLpV_6XsRg43JWvbDfRWYnxq-iqzjn6rnFVSUOaurxrZ7qomelY7-y97otGMHuVxXjwCnrYf4Vf_Elv9rW_yCAZadh3LzNpvs3mVc4lujjKTCjd0lOsB-TQfvlPWKCU_unfI4wko922D4CW9dNVHAv7T-IoQJhmHkxYPU1lQuS/s1280/photo_2026-01-30_14-23-43.jpg

វាពិសេសត្រង់ថាចំណាយពេលតិច មិនពិបាកអង្គុយចាំក្រចកស្ងួត កាត់បន្ថយការប្រើប្រាស់សារធាតុគីមី និងទឹកលាងថ្នាំក្រចកដែលធ្វើឱ្យខូចក្រចកធម្មជាតិ ហើយវាព្រមទាំងមានសមត្ថភាពការពារទឹក (Waterproof) និងមានរូបរាងស្តើងស្រដៀងនឹងក្រចកពិតៗទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR2Hh7L43tCW_E1wZSsp4wGvRtPzqAVf_urAtiEyGbyqkEY8KYVdJKj0uhxvI-SJvFUWPo1R2daiW-z_e5ODQLKHO-293znuxp2ZLw3n8vfGezWSrOMDyI01rvPLDarxFpN39bpaZXWifeHbH9mE-aq4SixV-aCuoNqSFh9eWF9qZbYVFhavZ7hrO-cvFL/s1280/photo_2026-01-30_14-23-44%20(2).jpg

ក្រុមហ៊ុន iPolish គ្រោងនឹងដាក់លក់ឈុតដំបូង ក្នុងតម្លៃ ៩៥ ដុល្លារអាមេរិក ដែលរួមមានក្រចកដៃ ២៤ គ្រាប់ និងឧបករណ៍បញ្ជា Magic Wand។ ផលិតផលនេះត្រូវបានគេរំពឹងថា នឹងកាន់តែផ្ដល់ភាពងាយស្រួល សម្រាប់អ្នកដែលចូលចិត្តតុបតែងខ្លួនតាមសម័យកាលឌីជីថល និងផ្លាស់ប្តូរស្ទីលជារៀងរាល់ថ្ងៃ។ ទោះជាយ៉ាងណា នេះក៏ជាកង្វល់មួយសម្រាប់ជាងក្រចកផងដែរ ដែលធ្វើឲ្យពួកគេបាត់បង់អតិថិជនមួយផ្នែក ដោយសារតែបច្ចេកវិទ្យាកាន់តែទំនើប អាចឲ្យមនុស្សធ្វើក្រចកដោយខ្លួនឯងនៅផ្ទះបាន៕