ជារៀងរាល់ឆ្នាំ អ្នកជាប់ខ្សែស្រឡាយចិនតែងតែប្រារព្ធពិធីបុណ្យចូលឆ្នាំចិនលើទឹកដីកម្ពុជានៅពាក់កណ្តាលខែកុម្ភៈ ដែលថ្ងៃចូលឆ្នាំចិនចាត់ទុកជាថ្ងៃសិរីសួស្តី ផ្លាស់ប្តូរពីឆ្នាំចាស់ចូលឆ្នាំថ្មី ។ យើងមកដឹងពីអ្វីគួរប្រតិបត្តិ និងត្រណមអ្វីខ្លះនៅក្នុងថ្ងៃដ៏សំខាន់នេះ ដើម្បីប្រតិបត្តិឱ្យបានត្រឹមត្រូវ និងទទួលបាននូវលាភសំណាង ហេងហេងពេញមួយឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_yJO9Ql9vvLUK68ssZhVazdr7A_CVdh2lXI65Hvxp09ACNCv2-0qpHOeM6_UNtvT7rxgg9WwaemZuGzec3ccGjELJzDMc7cQNWGqyJM8GSUePHqbjxM-vbj2l8G1qZb0823gKwFzkYKQYl6kj0UF-roGWQDVfJbTZwTUV7qdPpGOOYrsftspd8a3No1Zr/s862/photo_2026-01-31_10-09-02%20(2).jpg

*គួរប្រតិបត្តិដូចខាងក្រោមក្នុងថ្ងៃបុណ្យចូលឆ្នាំចិនដើម្បីឱ្យជីវិតរុងរឿង និងទទួលបានលាភសំណាង ៖

១-ស្លៀកពាក់ពណ៌ក្រហម ពីព្រោះក្រហម គឺជាពណ៌មង្គល ជួញបណ្តេញរឿងរ៉ាវអាក្រក់ៗ និងនាំមកនូវលាភសំណាងhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTUhQWDcrhUgEVOr8220nRwQE09kziOAjy7LAsMqNaIUowxktEXSSZC9d1HkD2LsHpzm4g2h62p32vGL3CK1R2ND-hEIAG2YF49QDwTdhkUeyJvSbsiVTWUJDSGQ526fJaASRDo-n_3Kg-qbzVwZ8_Qe7_Zwzl8L1X45lixQqP3yXmK4MHg_r1dD4pWjTb/s1280/photo_2026-01-31_10-09-04.jpg
២-ទទួលទានអាហារល្អៗដោយរីករាយ រួមមាន ៖ ក្រូច តំណាងឱ្យលាភសំណាង, ត្រី តំណាងឱ្យសម្បូរអាហារហូបចុក និងមានរបស់របរប្រើប្រាស់មិនចេះខ្វះ, មីកញ្ចប់ តំណាងឱ្យអាយុវែង និងការងារយូរអង្វែងhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc6SXJQfMdAqXTsFHx7hKLXixWRXJVCjHRFI-sk44UbgZZ957pZGllDaRN5AKtMLFImUMC4AwW1meC56zyN90PczJNk1TcVVzzfyiG2CYVcCcDvV30FDtl6Vbtbrw27iiRFFwFNUspFRQG1beJ4vZ3VASCqDGDoHYETeHzEIj1JF21atQh6caerGGhwrDi/s1280/photo_2026-01-31_10-09-04%20(2).jpg
៣-ចែកអាំងប៉ាវទៅអ្នកអាយុតិចជាង ដើម្បីបើកផ្លូវឱ្យលុយកាក់ហូរចូលហោប៉ៅរបស់យើង រីឯអ្នកទទួលអាំងប៉ាវត្រូវនិយាយពាក្យ «សួស្តីឆ្នាំថ្មីប្រពៃណីចិន» ឱ្យខ្លាំងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFHxVpOiLXwr2Jmj-5SKpLI_6t4quPSsCkY91oLaboq8TBstVcz7hwjRnndpOGGr9bbh4SL_wnrJ1LMWCG3NyNkRhEdz-FZPkDjk_vvRoZzEXjV2Jlv2x6hr7Kn6LUFVlE5SqREOJB-KrzVQo3sfkEZfJVvNZtHuoAVTAEiCzMh9CEGn7ITGcRiRKKv7_k/s1280/photo_2026-01-31_10-09-03.jpg

*ត្រណមក្នុងថ្ងៃបុណ្យចូលឆ្នាំចិន រួមមាន ៖

១-ហាមកក់សក់ និងកាត់សក់ដាច់ខាត ពីព្រោះជាការបណ្តេញលាភសំណាងពីខ្លួនយើង ចូរអត់ធ្មត់ឱ្យបានដើម្បីឱ្យលុយកាក់ហូរចូលពេញមួយឆ្នាំ
២-ហាមបោសផ្ទះ និងបោះចោលសំរាម ពីព្រោះថ្ងៃបុណ្យចូលឆ្នាំចិន គឺជាពេលវេលាសម្រាក ។ ការបោសផ្ទះ ដូចគ្នានឹងការបោសមាសប្រាក់ចេញពីផ្ទះ បើចង់បោសផ្ទះ គួរធ្វើមុនថ្ងៃបុណ្យចូលឆ្នាំចិនមកដល់
៣-កុំនិយាយពាក្យមិនល្អ ឬឈ្លោះគ្នា ចូរធ្វើចិត្តឱ្យស្ងប់ ញញឹមទទួលយកទ្រព្យសម្បត្តិ និងនិយាយតែពាក្យល្អៗ ។ ពាក្យសម្តីនិយាយក្នុងថ្ងៃបុណ្យចូលឆ្នាំចិននឹងក្លាយជាថាមពលនៅជាប់ខ្លួនពេញមួយឆ្នាំ
៤-ហាមធ្វើរបស់របរបែកបាក់ ចូរប្រុងប្រយ័ត្នកុំឱ្យធ្លាក់ទូរស័ព្ទដៃ ឬបែកចានឱ្យសោះ ពីព្រោះជាប្រផ្នូលមិនល្អ ។ ករណីយើងធ្វើបែករបស់របរក្នុងថ្ងៃដ៏សំខាន់នេះ ចូរនិយាយពាក្យ «ស៊ុយស៊ុយភីងអាន់» មានន័យថា សុវត្ថិភាពពេញមួយឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGmpJUWe6OjEP6D4JPTSzYcUhoIrLdzs_V6RaSdXkadRqK7GdUpbmjPd9WiJ1wwwQ8GDhM4z9HA-_9ekY8DLJ8Dxd20ifC_PyFLuO2eR6XBkrF8VUIQqOcG6HeBvP83fBs4jzw8jC9ybeAlullUFB8IQTOKZhcU8QpwrTSw0-oud8bGJHb4-zHWfK5gSSw/s900/photo_2026-01-31_10-09-02.jpg

ថ្ងៃបុណ្យចូលឆ្នាំចិន គឺជាថ្ងៃដែលសមាជិកគ្រួសារទាំងអស់បានជួបជុំគ្នាយ៉ាងមានសេចក្តីសុខ និងចំណាយពេលវេលាសប្បាយរីករាយជាមួយគ្នា ។ បើក្រុមគ្រួសារណាជាប់ខ្សែស្រឡាយចិនដែលធ្លាប់ប្រារព្ធពិធីបុណ្យចូលឆ្នាំចិន គួរតែប្រារព្ធបន្តទៀត ពីព្រោះរឿងល្អៗនឹងចូលក្នុងជីវិតយើង និងកុំភ្លេចស្លៀកពាក់ពណ៌ក្រហម ទទួលទានអាហារមង្គល ព្រមទាំងចែកអាំងប៉ាវទៅអ្នកអាយុតិចជាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFHxVpOiLXwr2Jmj-5SKpLI_6t4quPSsCkY91oLaboq8TBstVcz7hwjRnndpOGGr9bbh4SL_wnrJ1LMWCG3NyNkRhEdz-FZPkDjk_vvRoZzEXjV2Jlv2x6hr7Kn6LUFVlE5SqREOJB-KrzVQo3sfkEZfJVvNZtHuoAVTAEiCzMh9CEGn7ITGcRiRKKv7_k/s1280/photo_2026-01-31_10-09-03.jpg

ក្រៅពីការសែនព្រេន ពលរដ្ឋចិននិយមផ្តល់ចំណីអាហារឱ្យគ្នាទៅវិញទៅមក ដោយពួកគេមានជំនឿថា ប្រសិនបើយើងចំណាយ ឬចែករំលែកដល់អ្នកដទៃកាន់តែច្រើនក្នុងឱកាសបុណ្យចូលឆ្នាំចិន នឹងធ្វើឱ្យលាភសំណាង មាសប្រាក់ហូរចូលក្នុងផ្ទះកាន់តែច្រើនដូចគ្នា ៕