Home Blog Page 157

បន្ទាន់! Toyota ប្រកាសប្រមូលរថយន្ត Prius ស៊េរីឆ្នាំទាំងនេះចូលវិញក្រោយរកឃើញថាមានបញ្ហាធំមួយ

0

បងប្អូនអ្នកជិះ Prius សូមប្រុងប្រយ័ត្ន! ឥឡូវនេះក្រុមហ៊ុនតូយ៉ូតា បានប្រកាសថា រថយន្ត Prius ប្រមាណជាង ២៤ម៉ឺនគ្រឿង ត្រូវបាន recall ឬ ប្រមូលចូលវិញជាបន្ទាន់ដើម្បីជួសជុល ក្រោយគេបានពិនិត្យឃើញមានបញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធបញ្ជារទ្វារខាងក្រោយរបស់វា។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Nippon របស់ជប៉ុន កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvc-VSGJnQBnShUpsd3vBCW1Is3DdqiHyD0oLdh9yyWI29U2w9mDTHEcy0Cw5obuTsEU1rb5v91geuzjQs2WqGv8aenq389UbnvM-0LelrcTCGjjDDk12Lmxn-xMxxOLL1TtFBtevJ6coSn6dbkB2P441YTPyk3ZebHlvyEEz7mZF36KAPfaglGLztVTvF/s1280/photo_2026-01-31_08-34-16.jpg
យោងតាមប្រភពខាងលើ ក្រុមហ៊ុន Toyota Motor Corporation បានប្រកាសប្រមូលរថយន្ត Prius hybrid ប្រមាណ 240,000 គ្រឿង ដែលផលិតរវាងថ្ងៃទី 24 ខែវិច្ឆិកា ឆ្នាំ 2023 និងថ្ងៃទី 4 ខែវិច្ឆិកា ឆ្នាំ 2025 បន្ទាប់ពីរកឃើញបញ្ហាដែលអាចអនុញ្ញាតឱ្យទ្វារក្រោយរបស់វារបើកដោយខ្លួនឯង ក្នុងអំឡុងពេលដែលរថយន្តកំពុងបើកបរលើផ្លូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8nUYWy7OCrqGEYSNOAxjvzcLe9XNG9o7gQ-Cslu-W-0RXJpBuvq9MchA3ef0RMmUOosCnC29MaE69UOuAwuvu1ItgzNEXhGvMA4fKjESL94AxlAtmVuixLlGScQVTYtPO2QeHGW7hkjBKX9PThPF0DndroqPlE7RYDK820HLyc9beN01o-dcbvmx2wlTd/s1280/photo_2026-01-31_08-34-17%20(2).jpg

ក្នុងករណីអាក្រ.ក់បំផុត ទ្វារខាងក្រោយអាចបើកដោយស្វ័យប្រវត្តិ ខណៈពេលដែលរថយន្តកំពុងធ្វើចលនា ដែលទាំងនេះបណ្ដាលមកពី switch របស់វាត្រូវបានបង្កើតឡើងនៅក្នុងខ្សែតែមួយជាមួយកុងតាក់បើក-បិទទ្វារ ដែលជាកំហុសធំមួយ អាចអនុញ្ញាតឱ្យទឹកចូលទៅក្នុងប្រព័ន្ធអគ្គិសនីនៅជិតទ្វារក្រោយនៅពេលលាងសម្អាត ឬមានភ្លៀងធ្លាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq2q_W2UmthfntZMrHoUjRbKMi0jbFBZ7IGm5jXaoD0wFRK9r5y1korZGNKV3_ME-uoR-npWn3B-alaJKELNHoAvLO2lgtR2o3uYLTwhRQEPcih-7yntVPBxqlHPZB8ho3FEpXjpspNDkey8GGAFbU9n6AWc_SwTr2aEvPr1aZFyaLV7L0IiQjNKZV54NK/s1280/photo_2026-01-31_08-34-17.jpg

រហូតមកដល់ពេលនេះ មានឧបទ្ទវហេតុពីរហើយដែលបានកើតឡើងទាក់ទងនឹងបញ្ហានេះនិងត្រូវបានរាយការណ៍នៅក្នុងប្រទេសជប៉ុន។ បច្ចុប្បន្ន ក្រុមហ៊ុនតូយ៉ូតា កំពុងអនុវត្តការងារនេះដោយមិនគិតថ្លៃសម្រាប់ម្ចាស់រថយន្ត ហើយកំពុងជូនដំណឹងដល់អតិថិជនផ្សេងៗទៀតអំពីការប្រមូលរថយន្តមកវិញ ជាមួយនឹងការណែនាំអំពីរបៀបប្រើប្រាស់បន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQUvdPLfwzKwQJnPBzxBwL6qESL4KLkdAPSU4as1nd1zcYVnyNTBNuNXA6sBN1MmOMck7hTtxUCORuDTIbTcDfGT5ObdH9yuzhzZdr_wqLZo5POHKBsQehLXefeQ-XGsTbDJ7HtF-ODeMc3r3_wfxnmIOAl14z4PULTGX52C7_u7PvspcefDEEiv6Vh3vB/s1280/photo_2026-01-31_08-34-18.jpg

គួរជម្រាបថា រថយន្ត Prius ម៉ូដែល hybrid គឺជារថយន្តដ៏ពេញនិយមបំផុតមួយរបស់ក្រុមហ៊ុន Toyota នៅទូទាំងពិភពលោក។ វាត្រូវបានគេស្គាល់ថាជាប្រភេទរថយន្តដែលសន្សំសំចៃប្រេងឥន្ធនៈ និងការទទួលយកបច្ចេកវិទ្យាកូនកាត់តាំងពីដំបូង។ ទោះជាយ៉ាងណាក៏ដោយ ដូចក្រុមហ៊ុនផលិតរថយន្តផ្សេងៗទៀតដែរ ក្រុមហ៊ុន Toyota បានប្រឈមមុខនឹងការប្រមូលរថយន្តមកវិញជាច្រើនម៉ឺនគ្រឿងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ជាពិសេសពាក់ព័ន្ធនឹងម៉ូដែល និងប្រព័ន្ធផ្សេងៗ ដើម្បីធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់៕

LG បង្ហាញរ៉ូបូតមេផ្ទះជំនាន់ថ្មី! មានតែមួយគ្រឿងក្នុងដៃ ជំនួសការងារផ្ទះបានមួយចប់

0

ឡាសវីហ្គាស៖ ក្រុមហ៊ុន LG Electronics កាលពីថ្មីៗនេះ បានបើកបង្ហាញនូវរ៉ូបូតក្នុងផ្ទះ ដើរដោយបច្ចេកវិទ្យា AI ជំនាន់ថ្មីមួយប្រភេទ មានសមត្ថភាពបោសជូតផ្ទះ បោកគក់ លាងចាន និងអាចចម្អិនម្ហូបអាហារបានមួយឆ្ងាញ់ ស័ក្តិសមបំផុតសម្រាប់អ្នករស់នៅម្នាក់ឯង ឬមិនចូលចិត្តធ្វើការងារផ្ទះ ទិញតែមួយគ្រឿងនេះទុក ចំណេញពេលចំណេញកម្លាំងតែម្ដង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZDw_cBU1v_HtlQH0dYKdrqeOu-5fPtLwlux6MnfKBlSg_wh0vX4UdOSc4hIviSqqyrJhoVTNUwT0e_NSSbf70rRy9cAYbv4BQEQZ1KVfmk7q_q862CXducF2Lg-6tAhS96QlRqJz-p6gsJq5_dU4yHv828-Ca9EHIZK2Kw_StoSYFiXXzor8gTkoE9Hwx/s1024/photo_2026-01-31_08-26-48%20(2).jpg
តាមរយៈការធ្វើបទបង្ហាញនៅក្នុងកម្មវិធីតាំងពិព័រណ៍គ្រឿងអេឡិចត្រូនិច ប្រចាំឆ្នាំ 2026 នៅទីក្រុងឡាសវេហ្គាស ក្រុមហ៊ុន LG បានឲ្យដឹងថា មនុស្សយន្តមេផ្ទះនេះមានឈ្មោះថា LG CLOiD ដែលជាមនុស្សយន្តក្នុងផ្ទះដំណើរការដោយ AI ថ្មីមួយ ត្រូវបានរចនាឡើងដើម្បីជួយសម្រួលកិច្ចការផ្ទះប្រចាំថ្ងៃ និងជំរុញចក្ខុវិស័យរបស់ក្រុមហ៊ុនអំពីអនាគតដែល «គ្មានការងារផ្ទះ» របស់មនុស្ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyntPxabwBhjbeEo8ParCFj0xT87EHH-pxpniscDh1vyUXsGCT_-WXuF726yuCKXEYPFvElr8pGTMmJi408SB_OoOe8nw4GkWHaSOwQzwcYBoK3dM92lnim0QpoqEoiZBkJxZSFI_94NMVvOWbi6OO-qIW8G6HegDmDIsez0x3IDVnwaIxsKyEA0mWTdSb/s1280/photo_2026-01-31_08-26-48.jpg

មនុស្សយន្តឆ្លាតវៃមួយប្រភេទនេះ ត្រូវបានបំពាក់ដោយ ThinQ ដែលជា AI ជំនាន់ចុងក្រោយបង្អស់ អាចរៀនសូត្រពីទម្លាប់រស់ប្រចាំថ្ងៃរបស់មនុស្ស ចេះបត់បែនបាន និងចល័តដោយស្វ័យប្រវត្តិ។ ដូច្នេះមិនថាការងារចម្អិនម្ហូប ដាក់ខោអាវចូលម៉ាស៊ីនបោកគក់ទំនើប បត់ រៀបចំទុកដាក់ និងធ្វើការងារផ្សេងៗទៀតនោះទេ គឺមេផ្ទះតូចនេះអាចធ្វើបានទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi386lxObuB8D-kx1kyhp1o2ne_ykW9NLIQtOCNqzM9WQVqls92mHQtLI9QKJZkJHjQlY1uif5H-IrKgeQJIdAzv89kI-ZdXorJGNnjiPZBn17SMOnhbYUvZh7Yl0ObJs7uXnF0Nk4Yxf30zIyqSA4vZCUrqAz6qyaIuMdUL3cwRFitZnQ3BsibpsRwOKuW/s1280/photo_2026-01-31_08-26-49%20(2).jpg

ជាមួយនឹងការរចនាឲ្យមានដៃ២ ជើង២ ម្រាមដៃ១០សម្រាប់ចាប់កាន់ ភ្នែកទាំងគូរដែលអាចស្កេនមើលវត្ថុជុំវិញខ្លួនក្នុងកម្រិត 3D មនុស្សយន្តនេះអាចដើរជៀសវាងឧបសគ្គដោយខ្លួនឯង ហើយពិសេសនោះ អាចធ្វើចលនានិងសកម្មភាពផ្សេងៗដូចជាមនុស្សពិតៗអញ្ចឹង។ កាន់តែពិសេស យើងអាចធ្វើការបញ្ជាទៅលើវាតាមរយៈសម្លេង ឬកម្មវិធីលើទូរស័ព្ទដៃពីចម្ងាយផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPwlR6P7BiRwpYzlrwTCCEEJPmCWQf2d4lTVcvAixCuAOqsBSwK6IYcc3TW93_Rd2hK0bS-Zn-zhn5KnmIH6m9uJYvDYVicK9uhu7vZiKjBQVof4hCtuh7MCOLGa-jFM_-LNZqqF8V6l6573mdB3kS_chIVManxFjKfLScyqbs2lAV27ql0zCl9dqbJuZN/s1280/photo_2026-01-31_08-26-49.jpg

យ៉ាងណាសូមបញ្ជាក់ថា បើទោះជាមិនទាន់បានប្រកាសជាផ្លូវការអំពីកាលបរិច្ឆេទចេញលក់ ឬតម្លៃជាក់លាក់របស់រ៉ូបូតថ្មីនេះ ប៉ុន្តែក្រុមហ៊ុន LG បានទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សម្នាជាច្រើននៅជុំវិញពិភពលោក ចំពោះការច្នៃបង្កើតបច្ចេកវិទ្យាដ៏អស្ចារ្យក្នុងការផ្លាស់ប្តូររបៀបនៃការរស់នៅរបស់មនុស្សនៅក្នុងជីវិតប្រចាំថ្ងៃ៕

អ្នកគាំទ្រថៃឡាំប៉ាក្រោយឃើញ Ahyeon រាំបទ N.John

0

ជនជាតិថៃមួយចំនួនធំទើបតែកើតទុក្ខមិនសុខចិត្តអំពីក្រុមចម្រៀង TREASURE ក្រោយក្រុមចម្រៀងនេះជ្រើសរើសធ្វើជា BA និងមកប្រគំតន្រ្តីនៅស្រុកខ្មែរ ខណៈពេលនេះត្រូវមកក្តៅក្រហាយម្តងទៀតជាមួយនឹង Ahyeon សមាជិក BABYMONSTER បន្ទាប់ពីនាងរាំបទរបស់ N.John។ ជនជាតិថៃ Toxic ទាំងនោះបានចូលទៅខម្មិនជាច្រើននៅក្រោមវីដេអូចម្រៀងដែល Ahyeon រាំ ខណៈអ្នកគាំទ្រអព្យាក្រឹតទទូចឱ្យជនជាតិថៃកុំដាក់សម្ពាធមកកាន់ Ahyeon។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6a7D0B90fKWVDjS5I650ACVGDvU_hshQR_GeaDmumKnHBDTYPeCTq86lDE-pGva21BXnyk-tqYPeIZ2iQaEHFBzg52vyJPJAnaIyqtX0X4jelB14pI899TABk78-ZiXfEwIT7tSe_VdCnRN4zvhITZChR5eez1Y0qe7cWy_0OwgF76p6bg3hhtVVqnwbn/s853/Snapinst_app_470902365_18476772271010433_5164095097026513249_n_1080.jpg

ដូចប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថា Ahyeon បានរាំបទ «Pop out» របស់ N.John ធ្វើឱ្យអ្នកគាំទ្រទូទាំងពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំងជាពិសេសអ្នកគាំទ្រកម្ពុជាស្ទើរតែមិនចង់ជឿថាសមាជិកក្រុមចម្រៀង KPop ដ៏ល្បីមួយនេះបានជ្រើសរើសបទរបស់ N.John យកមករាំយ៉ាងឡូយ។ វីដេអូរបស់ Ahyeon បានបង្ហោះនៅលើយូធូប ទិកតុក និង អ៊ីនស្ត្រាក្រាម និងបានរីកសាយភាយយ៉ាងឆាប់រហ័សមានការទស្សនារាប់លានដង ធ្វើឱ្យមានអ្នកគាំទ្រជាច្រើនបានចូលមកស្តាប់បទរបស់ N.John តាមរយៈ Ahyeon។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0YgfwqKRdMlR7TsKeW6stsJxOhlOPgLoSFpErgzNRDZv8y21ZbtSYF9NymxjaxQQq__dUlJ0EDD0TA99kt9bwbXuBS9XZMGHNj8W2kpxWBCQfKFgbrLb52rNifq8ADXJJ3Tu_jDs_GWOKdYvElqKx6TsEjXSbYyTR9JYzuWlYTCfrWIY445B7i4SH4SL1/s1173/image_2026-01-30_13-54-12.png

ទោះយ៉ាងណា អ្នកគាំទ្រជុំវិញពិភពលោកសុទ្ធតែបង្ហាញការរីករាយជាមួយនឹង Ahyeonលើកឡើងតែអ្នកគាំទ្រជនជាតិថៃមួយផ្នែកប៉ុណ្ណោះដែលកើតទុក្ខមិនសុខចិត្តក្តៅក្រហាយជាខ្លាំង។ អ្នកលេងបណ្តាញសង្គមទាំងនោះបានចូលទៅខម្មិនវាយប្រហារមកកាន់ Ahyeon សម្តែងអារម្មណ៍ហាក់មិនពេញចិត្តនឹងនាងដែលជ្រើសរើសបទដែលច្រៀងដោយសិល្បករមានដើមកំណើតខ្មែរ។ ជនជាតិថៃខ្លះថែមទាំងបានអះអាងថាផលិតកម្ម YG បានលុបការបញ្ចេញមតិរបស់គេ ដែលទំនងពួកគេបានបញ្ចេញមតិរិះគន់មិនសមរម្យមកកាន់ Ahyeon។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvy3y8derwoXC90BfpsET6VXlQhZtrrcRvCvn4LM94K5krzFPVb1acd9IodKHEON2J7-2OO5jRcpAXUjq39I4W3bNPOWtK27FAmZQ8Al2LzyPIKzS1DcHzujgrSqSyhLCCj8LEvkMY1UklLvx29wIzJh7fOCOLMN48YlJAtEmeeKCRnhjlMkzUswQ72uUF/s2048/image_2026-01-30_13-54-10.png
អ្នកធ្វើវីដេអូមួយចំនួនបានបង្ហោះលួងចិត្តខ្លួនឯងថាការដែល Ahyeon លេងបទរបស់ N.John ដោយសារតែរូបនាងមិនដឹងថាអ្នកច្រៀងគឺជាជនជាតិខ្មែរប៉ុន្តែត្រូវបានអ្នកគាំទ្រកម្ពុជាអះអាងថាមុននឹងបង្ហោះវីដេអូនេះគឺគ្រប់ការងារ YG សុទ្ធតែបានពិនិត្យ មិនមែន Ahyeon ផុសដោយឯកឯងនោះទេ។

បន្ទាប់ពី Ahyeon លេងបទចម្រៀង «Pop out» របស់ខ្លួន N.John ក៏បានចែករំលែកបន្តនៅលើ Story របស់លោកផងដែរ។ ងាកទៅកាន់ឧកញ៉ា ព្រាប សុវត្ថិ វិញបន្ទាប់ពីឃើញកូនប្រុសកំពុងទទួលបានប្រជាប្រិយភាពមានតារា Kpop ល្បីឈ្មោះលេងបទចម្រៀងនេះបានធ្វើឱ្យលោកនិងភរិយាសម្តែងនូវអារម្មណ៍មានមោទនភាពយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqcqZ0lOBjmOMeuUrcp4GRRU0Zy-bHGEQK95B3LVqF11zg4-7IkDbBz3tI3JSSPCdhoVm9PleVEPDAilDDuQ-rxn3sGkZbv9nww-DC2InfD9RpLEXFj2s4U3FM-RJYl4Q9IWJWttKDW8od7rO3ooJtb95TBjaRwLOMbF9a2-UZEMn7SPQip-tCo1uiniYE/s613/image_2026-01-30_13-44-07.png

នៅយប់ថ្ងៃទី២៩ ខែមករា ឧកញ៉ា ព្រាប សុវត្ថិ បានបង្ហោះថា «ពុក ម៉ែ សប្បាយចិត្តខ្លាំងណាស់ដែលវិថីសិល្បៈរបស់កូនប្រុសកាន់តែឈានឡើងទូលំទូលាយ កាន់តែមានការគាំទ្រលើកទឹកចិត្តពីបណ្ដាប្រទេសជាច្រើនបន្តបន្ទាប់ »៕

ក្រុមហ៊ុន Amazon ត្រៀមបញ្ឈប់បុគ្គលិក ១៦,០០០នាក់ ហើយងាកទៅប្រើ AI ជំនួសវិញ

0

ញូវយ៉ក ៖ ក្រុមហ៊ុនលក់រាយតាមអ៊ីនធឺណិតខ្នាតយក្សរបស់សហរដ្ឋអាមេរិក Amazon កាលពីថ្ងៃពុធនេះបាននិយាយថា ពួកគេត្រៀមនឹងកាត់បន្ថយការងារពីមនុស្សចំនួន ១៦,០០០ នាក់នៅទូទាំងពិភពលោក ដើម្បីធ្វើឲ្យប្រសើរឡើងនូវបច្ចេកវិទ្យា AI ក្នុងការចូលមកបំពេញតួនាទីជំនួសមនុស្ស។ នេះបើតាមការចេញផ្សាយរបស់ BBC នៅថ្ងៃទី២៨ ខែមករា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjpzfdHtq18NRV52Jzmi3iPasu0x6alodhPnqEY_dtMSqta0YARNT16KeV_kZlJ4ohQonIDk8LXzEK8zrdOhHhP2hngBeyj1rOt4MDMzBX-YV8yNAmANuyEj5cnJNB_8E_3B2ujGWG6NhcZ8NY3Lv_EoaAuOAwVg1cENs3yXoC4_A32tRRyziSqaNLvJCv/s1140/photo_2026-01-30_11-07-30.jpg
បន្ទាប់ពីបានបញ្ឈប់បុគ្គលិកចំនួន ១៤ ០០០ នាក់កាលពីខែ តុលា ២០២៥ មក នៅខែមករា ២០២៦ នេះ ក្រុមហ៊ុនលក់ទំនិញអនឡាញ Amazon បានបន្តកាត់បន្ថយបុគ្គលិកចំនួន ១៦ ០០០ នាក់ថែមទៀត ដោយបញ្ចូលជំនួសវិញនូវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ( AI ) ។ អាស្រ័ដោយបច្ចេកវិទ្យាថ្មី Amazon អាចបន្ថយចំណាយទាំងលើកម្មករផង និងបន្ថែមប្រសិទ្ធភាពការងារផង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTC8h9eEjBMNBai54Q2JAWLcCwpNn64RM63i0RqoxYvZkQBMa5pPBv5a4AlknycyfOwQmBgwLgE-YVFsOJpTVR5bxT4tRAVm_sgiXP_Oi77I81L86ANVR7X2NPsMbCeSc3jN3E7PwcuzoBbmxcjxYQ7MrRJsd0dCJFYRaYT3c1wd3zuwCMzqy71KQy1186/s770/photo_2026-01-30_11-07-29%20(2).jpg
កាលពីខែកក្កដា ដល់ ខែកញ្ញា ២០២៥ Amazon លក់ទំនិញចេញបាន ១៨០,០០០ លានដុល្លារ និង ចំណេញបាន ២១,០០០ លានដុល្លារ។ Amazon បាននិយាយថា ការផ្លាស់ប្តូរនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយ ដើម្បីកាត់បន្ថយស្រទាប់នៃការគ្រប់គ្រង កាត់បន្ថយថ្លៃដើម និងបង្កើនប្រសិទ្ធភាព ខណៈដែលក្រុមហ៊ុនកំពុងពឹងផ្អែកកាន់តែខ្លាំងឡើងលើឧបករណ៍ AI ដើម្បីធ្វើស្វ័យប្រវត្តិកម្មកិច្ចការប្រចាំថ្ងៃ និងដំណើរការធ្វើការសម្រេចចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTlbOcF40ux7khCcBSt71qfcyQodZca_yEaHk9qYaiqoCrtJGNxBmu2EHSlwibDWj7ivx8GjYtDs5yUcr0Q4TgK2kd8OQ10idgy873ph_5ynUXdamz3iDADcqG5FAxW_buivxjoY2vtLtXfF5Kt72ZJ5wX0zudpbeZmZrhyphenhyphen5udqZ3rQTxZaaZootEbUQfw/s560/photo_2026-01-30_11-07-29.jpg

នាយកប្រតិបត្តិក្រុមហ៊ុនបានអះអាងថា ការរីកចម្រើននៃបញ្ញាសិប្បនិម្មិត ឬ AI អនុញ្ញាតឱ្យក្រុមការងារដំណើរការជាមួយមនុស្សតិចជាងមុន ខណៈពេលដែលវារក្សា ឬបង្កើនផលិតភាពបានច្រើនជាងមនុស្ស។ ទោះបីជាមានការបញ្ឈប់ការងារក៏ដោយ ក្រុមហ៊ុន Amazon បាននិយាយថា ខ្លួននឹងបន្តជួលបុគ្គលិកនៅក្នុងវិស័យកំណើនសំខាន់ៗមួយចំនួន ការគ្រប់គ្រងទិន្នន័យពីចម្ងាយ ការអភិវឌ្ឍAI រួមទាំងតួនាទីលក់រាយ និងភស្តុភារផ្សេងទៀតដែលបានជ្រើសរើស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimW6kdFOiJbCVKnOgJaMSQ5cqpJRSm1I7R0njIkzF0hVzZZKNzw7WToXG8IwGXNTUyf-F8WGWfzB-fBkq4cny_SFnroUNjKZLdW_xiqpKi5ZURbb9eRR23jyxtwaaCu6WjcWLBq7V1IpjVQY160Z6m2JvCSp8ZZystgF4cyyitA-YrcbKPKLnqFOmhR1XJ/s820/photo_2026-01-30_11-07-30%20(2).jpg

ការកាត់បន្ថយការងារនេះ ឆ្លុះបញ្ចាំងពីនិន្នាការកាន់តែទូលំទូលាយនៅទូទាំងសាជីវកម្មរបស់សហរដ្ឋអាមេរិក ដែលក្រុមហ៊ុនធំៗកំពុងកាត់បន្ថយបុគ្គលិក ហើយផ្ដល់ការវិនិយោគយ៉ាងច្រើនលើបច្ចេកវិទ្យា AI ដើម្បីជំរុញប្រសិទ្ធភាព ចំពេលមានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងសម្ពាធពីវិនិយោគិន ដើម្បីបង្កើនប្រាក់ចំណេញក្នុងក្រុមហ៊ុន៕

រដ្ឋមន្រ្តីការបរទេសហ្វីលីពីនហួសចិត្ត ដែលសារព័ត៌មានជាច្រើនមិនសូវអើពើលើជម្លោះរវាងកម្ពុជា-ថៃ

0

ទីក្រុងសេប៊ូ ៖ លោកស្រី Theresa P. Lazaro រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅឯកិច្ចប្រជុំចង្អៀតអាស៊ាន ដោយក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មាន លោកស្រីមិនឃើញមានទីភ្នាក់ងារព័ត៌មានណាមួយសួរនាំអំពីជម្លោះរវាងកម្ពុជា-ថៃឡើយ។ លោកស្រីបាននិយាយដោយងឿងឆ្ងល់ថា «តើការប៉ះទង្គិចគ្នារវាងកម្ពុជា និងថៃមិនធំល្មមសម្រាប់ការអើពើទេឬ?»
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmKC6IlKUbX8HCIBcyLUIo5PwTXM59xL-8SagsGbGNdiCXs-fV0EmVOvLWTiCP3zHJqfp2VFRvq8PKIvQqgzGmqMjPlqYczHx8HMuCzFI2bpAnduLSxjH5bGFv4zYXG9shDLvO36X7ekDBXlPwOp6nz2skv_16b8qG12FdW_VdBu45wej49hjUQySrI7oL/s700/photo_2026-01-30_09-31-22.jpg
យោងតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មានអន្តរជាតិ The Star លោកស្រី Lazaro បាននិយាយទៅកាន់អ្នកយកព័ត៌មានក្នុងព្រឹត្តិការនៃកិច្ចប្រជុំចង្អៀតអាស៊ានថា “ពួកអ្នកផ្តោតតែលើក្រមប្រតិបត្តិ និងបញ្ហាមីយ៉ាន់ម៉ាប៉ុណ្ណោះ។ ខ្ញុំសង្ឃឹមថាអ្នកនឹងសួរអំពីបញ្ហាផ្សេងទៀត ដូចជាអំពីព្រំដែនថៃ និងកម្ពុជា។ លោកស្រីបានចោ.ទសួរដោយត្រង់ថា តើជម្លោះរវាងកម្ពុជា និងថៃ ដែលបានឆក់យកជីវិតមនុស្សអស់ជាច្រើននាក់ វាមិនធំល្មមទេមែនទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-1ffy_kEwAftP6OODraUbiXKUhTBiHxX-jYrBsExcfWKrtLZx08Xf4VIaCe1MpYgdK4e-TihZD4ZYu8GIYDqlXfoHldR7TLROWzWYyUHUGeWHyV6Jp4Lcde3VDTpJU0u9uAXZXkBeBJb4jnE3uY58pHw8GSw3DCgaz3oYem_7lcDEclwuiJJbqJ9_PPYo/s1280/photo_2026-01-30_09-31-23.jpg

ទោះជាយ៉ាងណា លោកស្រី Lazaro ក៏បានឆ្លៀតគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការត្រួតពិនិត្យការអនុវត្តបទឈប់បា.ញ់រវាងកម្ពុជានិងថៃ ដោយផ្អែកលើអាណត្តិរបស់ខ្លួនផងដែរ។ ជាមួយគ្នានោះ លោកស្រីរដ្ឋមន្រ្តីបានធ្វើការស្វាគមន៍បន្ថែមទៀត ចំពោះការពង្រីកអាណត្តិរបស់ AOT និងបានកត់សម្គាល់ពីជំហានដែលបានធ្វើឡើងដោយប្រទេសម៉ាឡេស៊ី ដើម្បីធានាបាននូវការផ្លាស់ប្តូរដោយរលូននៃតួនាទីសម្របសម្រួលលើ AOT ទៅឱ្យប្រទេសហ្វីលីពីនជាប្រធានអាស៊ាន”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsP8Q64LIxoUGvl6Vv2kvea-_hlOyCOilI3FhiFeQdlTtb8Nfy_u6qrMbPJpSp0x5phsTJjaHyoUfL1c0f7c-lbj5ummj5kazreFMnHY7Uwzzl7CBfCZa7fNOQP3tbz2x_gl-J8kN51TwGNC__Ys_hJkAQQRmp90mEaQI9WCXLr-HnDI4h7S7CyawaKyjA/s770/photo_2026-01-30_09-31-23%20(2).jpg

គួរបញ្ជាក់ថា ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ បានក្លាយជាប្រធានបទសំខាន់មួយនៅក្នុងប្លុកអាស៊ាន បន្ទាប់ពីការប៉ះទង្គិចគ្នាដោយអាវុធពីរជុំបានផ្ទុះឡើងនៅក្នុងខែកក្កដា និងខែធ្នូ។ យ៉ាងណាក៏ដោយ បទឈប់បា.ញ់គ្នានៅថ្ងៃទី ២៧ ខែធ្នូ បច្ចុប្បន្ននៅតែផុយស្រួយខ្លាំង ដោយមានផ្នែកជាងដប់នៃទឹកដីរបស់កម្ពុជាបច្ចុប្បន្នកំពុងស្ថិតនៅក្រោមការកាន់កាប់របស់យោធាថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtcnO0RoN7OlVAkklwWi35udC_M1QKBoZHC8V04WVLoAoIVMv6OdMOfWV5XTUlau8f6JVcrdhGBcTW-y6C1zN8oD9WcvoNk2g4FIVxcVr2qSSvZGJVAaNJnZByDxFw-IirYnU5hcT2FUPsktqBzU9kuMEtfMDa_1oRO9_AoYDc7Wfc7kMnpuC8KE2kcnHF/s770/photo_2026-01-30_09-31-23%20(3).jpg

ដូចគ្នានេះដែរ គេសង្កេតឃើញមានការប្រឈមមុខដាក់គ្នាជាច្រើនរវាងទាហានជួរមុខនៃប្រទេសទាំងពីរ ហើយយោធាថៃត្រូវបានគេរាយការណ៍ថាកំពុងជីកលេណដ្ឋានបន្ថែមទៀត និងរៀបចំបន្ទាយ ជាពិសេសនៅក្នុងតំបន់ជិតប្រាសាទព្រះវិហារ៕

Jungkook និង V បានស្លៀកសម្លៀកបំពាក់ដូចគ្នាហើយកាន់ដៃគ្នាយ៉ាងស្និទ្ធស្នាល

0

ថ្មីៗនេះ J-Hope បានបង្ហោះរូបថតជាច្រើនសន្លឹកនៅលើ Instagram ដែលទាក់ទាញចំណាប់អារម្មណ៍របស់អ្នកគាំទ្រភ្លាមៗ។ ក្នុងចំណោមរូបថតទាំងនោះ មានរូបភាពជាច្រើនសន្លឹករបស់សមាជិកក្រុម BTS រួមទាំង Jungkook និង V។ ក្នុងនោះរូបថតមួយសន្លឹកបានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiu8aIhBUH51CY9gzNH5vfZhvNtRQidRaIgsAFE1NH_XttcSUPT2vVWWNhO2IUgF3XKDQwmbIzMduKlvt3nLIBHf121t7qVwgI-6YLTcEVbqVUl4DzavDIxsoXYikr04L_XjbSe5pnMgr-9KuVS_oXYhhY0nRMW7xjA-FeAczaQGCDqT3nXABzXf_vj9mVE/s1331/image_2026-01-30_11-31-45%20(2).png
រូបថតបានបង្ហាញពី Jungkook និង V ឈរក្បែរគ្នា ដោយស្លៀកអាវដូចគ្នាពីការប្រមូលម៉ូតថ្មីៗរបស់ J-Hope។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែរីករាយថែមទៀតនោះគឺថា អ្នកទាំងពីរកាន់ដៃគ្នាយ៉ាងស្និទ្ធស្នាល។នៅក្នុងវិស័យ Kpop ពាក្យចចាមអារ៉ាមជាច្រើនអំពីការណាត់ជួបចាប់ផ្តើមដោយសារតែតារាល្បីៗស្លៀកពាក់សម្លៀកបំពាក់ស្រដៀងគ្នា ដូច្នេះសហគមន៍អ្នកគាំទ្រ BTS បានចូលរួមយ៉ាងឆាប់រហ័សជាមួយនឹងទ្រឹស្តីកំប្លែង និងលេងសើចមួយចំនួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlmJTXgWIm4501BfLOA_mtekx5kguLbdJloQJn2M-As7x5YnC996q8q2rbW8VWmijtGOo3NwNUPl0VNyNGbjlVt5zS0Nxo-daQclzwmNuX5gRn8jVYcQgknayfZpJChNG5DGd-nZLJmBhr3jlfThBzjLv-Tfk0r5D3lUTabIjxk2t8nSE1g8IE-Fty_DMj/s875/image_2026-01-30_11-31-45.png

អ្នកគាំទ្រកំពុងចែករំលែករូបថតរបស់ V និង Jungkook កាន់ដៃគ្នា និងស្លៀកសម្លៀកបំពាក់ដូចគ្នា ដោយនិយាយថា J-Hope «បានបង្ហាញអាថ៌កំបាំងស្នេហាដោយចៃដន្យ» រវាងសមាជិកទាំងពីរ។ អ្នកគាំទ្រជាច្រើនថែមទាំងបានបញ្ចេញមតិថា ពួកគេចង់ឃើញពេលវេលាដ៏ផ្អែមល្ហែមបែបនេះពីសមាជិកក្រុម ជំនួសឱ្យពាក្យចចាមអារ៉ាមស្នេហាជាបន្តបន្ទាប់ជាមួយសិល្បករដទៃទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6ACxa2Ey8iBp-a7T3zbQ5DkK6eTrgr3Eqq3LRlADdwwrdQ3LKU8sOPQuKFefHYYVuGVk3QiRM9tCnFlPeP-VteCVSWwCHPU6n5MVjS_V_oZgBbSETP5NnXjagQz6WIg-Ge6SMVXEP7wBZR3-n-zOU1iZdxrUc51dEG9hAbYietHSoYBcUDcagq2qtjVo7/s1600/image_2026-01-30_11-31-47.png
គួរបញ្ជាក់ផងដែរថា V និង Jungkook ថ្មីៗនេះ(២៣ មករា) ទើបតែទទួលបានសំណងបន្ថែមទៀតពីម្ចាស់ឆាណែលយូធូប Sojang ដែលសរុបចំនួន ៨៦លានវ៉ុន ប្រមាណ៦៥,០០០ដុល្លារ សម្រាប់ការបង្ហោះវីដេអូមិនពិតអំពី V និង Jungkook៕

តារាសម្តែង Gina Jin រងការចោទប្រកាន់បង្កគ្រោះថ្នាក់ចរាចរណ៍ហើយរត់គេចឱ្យជំនួយការរ៉ាប់រង

0

នៅថ្ងៃទី២៩ ខែមករា ព័ត៌មានដែលមានចំណងជើងថា Gina Jin ឬទស្សនិកជនស្គាល់ថា Jin Chen បណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍បានឈរនៅលំដាប់កំពូលនៃបញ្ជីស្វែងរកដែលកំពុងពេញនិយមនៅលើ Weibo។ នេះបានបង្កឱ្យមានរលកនៃការជជែកវែកញែកភ្លាមៗនៅក្នុងឧស្សាហកម្មកម្សាន្តនិងក្នុងចំណោមសាធារណជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnUJ2P5tjUy5RIPJ-ej52Sew4GjeX-5M075IodtAxlMse0uiMdSueH-PPIQbnSSOeGH4NampQ550fdsBV-Z1ntAGF_lhnR3xZkPJi1zPHgrb0LX8ydZbia5FscvAUXXh22AMBXqI4uHA30T898yyKTm9txRemeZsXQTH9Es9nRD5XebFOH9FuaW_SF_hIx/s1348/SnapInsta_to_613750507_18401139544134845_7794682000035552837_n.jpg

យោងតាមប្រភពបានឱ្យដឹងថាមនុស្សម្នាក់ដែលត្រូវបានចោទប្រកាន់ថាស្គាល់បញ្ហានេះបានបង្ហាញថា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ តារាសម្តែង Gina កំពុងបើកបររថយន្ត ហើយបានជួបគ្រោះថ្នាក់ចរាចរណ៍មួយនៅក្នុងភូមិ Lingxia ស្រុក Keqiao ទីក្រុង Shaoxing ខេត្ត Zhejiang ប្រទេសចិន។ តាមរបាយការណ៍បានឱ្យដឹងថា រថយន្តនេះបានបុកជាមួយផ្លាកសញ្ញាព្រមាន និងរបង បណ្តាលឱ្យខូចខាតដល់រថយន្ត និងរចនាសម្ព័ន្ធជុំវិញ។ ជំនួយការដែលធ្វើដំណើរក្នុងរថយន្ត បានរងរបួសស្រាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJEpL5Te-29FAUBwms-EoGRRLWQje6a1SgStZsrjfdNI6N25SrRlBstndJuw7SRfEkpe-wXsvF3rbG3-C15uUD1x5mqxlbwO10GzvBjxAQeOxA2zheEAv1-2tNWTeqj2dRx0p1T1KvsswWrdMU7IAXMNRoYWwwA8WxhPSVvfL_MfUnUoZLWvuW2ruhkVz7/s2000/image_2026-01-30_09-19-45%20(2).png

យោងតាមការចោទប្រកាន់ទាំងនោះ Gina Jin មិនបាននៅកន្លែងកើតហេតុបន្ទាប់ពីគ្រោះថ្នាក់នោះទេ ប៉ុន្តែបានចាកចេញជាមួយអ្នកគ្រប់គ្រងរបស់នាង ដោយទុកឱ្យជំនួយការរបស់នាងគឺ Xu Changqing ទទួលខុសត្រូវ។ ក្រោយមកជំនួយការបានសារភាពចំពោះមុខប៉ូលិសចរាចរណ៍ថាខ្លួនជាអ្នកបើកបរ ហើយបានចុះហត្ថលេខាលើរបាយការណ៍គ្រោះថ្នាក់ ដោយទទួលស្គាល់ការទទួលខុសត្រូវទាំងស្រុងចំពោះគ្រោះថ្នាក់នេះ។
ចលនា «ទទួលខុសត្រូវ» នេះហាក់ដូចជាបានបញ្ឈប់បញ្ហានេះជាបណ្ដោះអាសន្ន។ ប៉ុន្តែចំណុចរបត់មួយបានលេចឡើងនៅខាងក្រុមហ៊ុនធានារ៉ាប់រង។ យោងតាមសារព័ត៌មាន ក្នុងអំឡុងពេលនៃការស៊ើបអង្កេតជាបន្តបន្ទាប់ ក្រុមហ៊ុនធានារ៉ាប់រងបានទាញយកវីដេអូពីកាមេរ៉ាសុវត្ថិភាពរបស់ប៉ូលីសចរាចរណ៍ ហើយបានរកឃើញថាអ្នកបើកបរពិតប្រាកដនៅពេលមានគ្រោះថ្នាក់គឺតារាសម្តែង Gina Jin ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0PoO7f5Sysn3aTRtVceGUtxJrV5Jb8_AdEicyqPjKy9f7WULbt_DBRbolvgR_wIQgZWvWTLwDp5TTs-5O2a6LtUSuqWzp3crkJcxlQw__2lhWYwUZ4S6HKknOujbl39AkJ1lgZPxHoc5RMtctptgsW-vCOWUz_-Tij-y1q5CWF72R9Ia2jQuogNe6l0Xr/s875/image_2026-01-30_09-19-45.png
ការរកឃើញនេះបង្កើតការសង្ស័យយ៉ាងខ្លាំងអំពីគ្រោះថ្នាក់បុកហើយរត់ និងការប្រើប្រាស់អ្នកទទួលកំហុសដើម្បីប្រព្រឹត្តការក្លែងបន្លំធានារ៉ាប់រង។ យោងតាមប្រភពព័ត៌មាន ក្រុមហ៊ុនធានារ៉ាប់រងបានប្រើប្រាស់រឿងនេះជាលេសដើម្បីរាយការណ៍ពីហេតុការណ៍នេះ។ទោះជាយ៉ាងណាក៏ដោយ ស្ថានភាពបានប្រែប្រួលខុសគ្នា នៅពេលដែល Gina Jin បានទាក់ទងក្រុមហ៊ុនធានារ៉ាប់រង ដោយបង្ហាញពីឆន្ទៈរបស់នាងក្នុងការសងថ្លៃខូចខាតទាំងអស់ដោយខ្លួនឯង និងស្នើសុំដកពាក្យបណ្តឹង។ នៅទីបំផុត ក្រុមហ៊ុនធានារ៉ាប់រងបានយល់ព្រមដកសំណុំរឿងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyhPD6kMqIaAcMgKUjHwPkUc07dnfiqkVjdJyIDysUgx36spD84Op6GVNC7ZMY5k52aV_0RryvhLfynW8nVOXfMgmatgMbwLEMCeitLDC7WdxtD7MSArXr4PyViPBHPO7rqq6pRvIOHeBHvnc1Xf2pTmzvPtlw-sys1OFaegJ0zYBHM_7rSSDbnYKTaUel/s1920/image_2026-01-30_09-19-46.png

អ្នកថតរូប paparazzi ម្នាក់បានបង្ហាញជាសាធារណៈនូវកំណត់ហេតុជជែកដែលបង្ហាញថា ការសម្រេចចិត្តរបស់ Gina Jin ក្នុងការចេញផ្សាយពីគ្រោះថ្នាក់ចរាចរណ៍គឺដោយសារតែការបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងលើថ្លៃសេវាទំនាក់ទំនងសាធារណៈ (ប្រាក់បំបិទមាត់)។បន្ទាប់ពីហេតុការណ៍នេះបានរីករាលដាល សារព័ត៌មានបានទាក់ទងទៅកាន់ប៉ុស្តិ៍ផ្លូវការយ៉ាងរហ័ស ដើម្បីធ្វើការផ្ទៀងផ្ទាត់។ ប៉ូលិសចរាចរណ៍ដែលទទួលបន្ទុកតំបន់នោះបានឆ្លើយតបថា «គ្រោះថ្នាក់នេះបានកើតឡើងកាលពីឆ្នាំមុននៅក្នុងតំបន់ដែលស្ថិតនៅក្រោមយុត្តាធិការរបស់យើង។ របាយការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលចរាចរតាមអ៊ីនធឺណិតគឺជាការពិត ហើយហេតុការណ៍នេះកំពុងស្ថិតក្រោមការស៊ើបអង្កេត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy93tzJ0hcAPtT946BsDCXgYBTUeigrlAKRh_18HP7w2oEJlNBtnB0h41Au9Sek2xxTNCib99cpjN2OskDY2pzzUha3PA_mk02mHiza0N74_yljMiExKcQDzKPip0wMs8cKmHbH6zaUrZd1xPybWNccjAul-I_PPV8yxglrFTLe6fXlfj8JSDfj9BQc8QP/s1350/SnapInsta.to_457627802_305224742652309_8302964094263840097_n.jpg

បច្ចុប្បន្ននេះ Jin Chen និងក្រុមគ្រប់គ្រងរបស់ខ្លួនដែលជាចំណុចកណ្តាលនៃភាពចម្រូងចម្រាសជាសាធារណៈ នៅតែស្ងៀមស្ងាត់ ហើយមិនបានចេញប្រតិកម្មជាសាធារណៈណាមួយឡើយ។ ប្រសិនបើព័ត៌មានដែលលេចធ្លាយនេះជាការពិត នេះមិនមែនគ្រាន់តែជាការរំលោភចរាចរណ៍ធម្មតានោះទេ ប៉ុន្តែវាក៏ពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់ និងសីលធម៌ជាច្រើនដូចជាការរត់គេចខ្លួនពីកន្លែងកើតហេតុ ការឱ្យអ្នកផ្សេងទទួលខុសត្រូវ និងការក្លែងបន្លំធានារ៉ាប់រងជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi36bPeRM2DqloGgd6aBd1g6xNApYAjW_8fYBCRxPm7BRI25ikXJm9PBw7-jwF5qsAxVwNWon5tw6aR7mvCCch2iIHVP_ujPF83-aHLCkdDLmAWRGcSs9XHj_E2tkO3gAkKtUa9Df8LraKTgmomSY4Y2VhPTHKH91BidibEudkB08vvnSkTU7RMGK_PJfH9/s2048/image_2026-01-30_09-19-44.png

គួរឱ្យដឹងថាតារាសម្តែង Jin Chen មានគម្រោងចំនួនបីដែលកំពុងរង់ចាំការចាក់ផ្សាយ ក៏ដូចជាគម្រោងភាពយន្តថ្មីមួយដែលហៀបនឹងចាប់ផ្តើមថត។ នាងក៏ជាមុខមាត់របស់ម៉ាកល្បីៗចំនួន ១០ ផ្សេងៗគ្នាផងដែរ៕

ក្រុមហ៊ុនអាមេរិក ពិចារណាលក់ស្ថានីយឥន្ធនៈ Caltex ទាំងអស់នៅកម្ពុជា

0

ក្រុមហ៊ុនប្រេងរបស់សហរដ្ឋអាមេរិក Chevron កាន់តែជិតឈានដល់កិច្ចព្រមព្រៀង លក់ទ្រព្យសម្បត្តិប្រេងរបស់ខ្លួននៅក្នុងតំបន់អាសុី ទៅឱ្យក្រុមហ៊ុនប្រេងជប៉ុន Eneos និងក្រុមហ៊ុនស្វ៉ីស Glencore។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj88giNmTW2st0TOeh6HrYZ3uxbC-boyqcWk4a46A9feqip7zI6eWFzjiaMHjPoHTjLllEIEDpGtAiIwF4w5sik3Vw9xkPd2HjgJ5C94IQKSOO8Imp8M6uheGJnk2oaH9DYGQUGsG6bycPbEBX-yybafFGxKJzHduXRSe1y_T-SkLgrNwGdDQR4gYQjDAyo/s1016/image_2026-01-29_10-32-39%20(2).png

Chevron មានគោលដៅចម្បងលក់ភាគហ៊ុន៥០ភាគរយ នៅក្នុងក្រុមហ៊ុនចម្រាញ់ប្រេង SRC រួមជាមួយមូលដ្ឋានស្តុកប្រេង និងស្ថានីយប្រេងឥន្ធនៈ នៅប្រទេសសិង្ហបុរី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhasCmf2Yy8Nsta7JrKKOl8x-gDkv0LuGP6AnnGEYCK45KHUj26E_MJ3jLZWzt95ZVlSQwPA7ouLuPZPsNynK8PM-R_OU-TNTharYTDbt9CO6Kps1G6dg3W7Q0IVjbRozhKreTxqMbfgbFfzruyI14KQm0UBMXeGzg9DX3Vl2791Zf6z7cgI5XygoDl4CP/s1920/image_2026-01-29_10-32-58.png

បន្ថែមពីនេះ នៅក្នុងកិច្ចព្រមព្រៀងលក់ ក្រុមហ៊ុនChevron ក៏បានរាប់បញ្ចូល ស្ថានីយប្រេងឥន្ធនៈនៅកម្ពុជា និងម៉ាឡេសុី ដែលមានតម្លៃប្រមាណ១ពាន់លានដុល្លារផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQvgAaqzmsQZJQtSr08_o5C35kymqak9LLhRpqTZIBfn-F0isZvQgpnJxSi50pbsxXFItHJtIG9uwV7xlWNFNKYatfDv-hyHWChD3lqXsb4t38TiYAF5qGHvamQ0rADK3BYh93GHFPCG6wdwOCHNa0qfdxSKxJp_mzFqRqhmV0iXesdbMSyqRcczOA6NZp/s1200/image_2026-01-29_10-32-39.png

ការប្រកាស់លក់ខាងលើ គឺជាផ្នែកមួយនៃផែនការរបស់ក្រុមហ៊ុន Chevron ក្នុងការកាត់បន្ថយការវិនិយោគលើទ្រព្យសម្បតិ្តប្រេង នៅក្នុងតំបន់អាសុី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipdALODTeE_etKupEK2yLaenFFJkKtBQYmG28cVJvbJinDF4EaZGaeO75CPrvYPcctbUppvEVYWqZmvDqxuNRrYKG9QUse3f026qHo0yM_WVQQ_WtPxdhwFPigZ_-2yTX5MiGsek6DryNA-wiLn6W1-9bAVcJ70OH2ncWhjwjhkjOwM45r5zh3cffxf3mo/s4032/image_2026-01-29_10-32-40.png

គួរបញ្ជាក់ថា ស្ថានីយប្រេងឥន្ធនៈ Caltex បានចូលក្នុងទីផ្សារកម្ពុជាជាលើកដំបូងនៅឆ្នាំ១៩៩៦ ដែលមកទល់ពេលនេះមាន៥៣ទីតាំងនៅទូទាំងប្រទេសកម្ពុជា៕

មនុស្សស្លា.ប់និងរបួសជាច្រើននាក់ ព្រោះឆេះរោងចក្រផលិតកាំជ្រួចនៅថៃ

0

ប្រទេសថៃ ៖ រោងចក្រផលិតកាំជ្រួចមួយកន្លែងនៅភូមិដងកាក់សា ឃុំរ៉ៃរុត ស្រុកដនជេឌី ខេត្តសុផាន់បុរី ប្រទេសថៃ បានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅកាលពីវេលាម៉ោង៧និង១២នាទីព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បណ្តាលឱ្យមនុស្សស្លា.ប់ រងរបួសធ្ងន់ជាច្រើននាក់ និងខូចខាតផ្ទះ១ខ្នង ។ ហេតុការណ៍នេះបង្កការភ័យស្លន់ស្លោយ៉ាងខ្លាំងដល់អ្នករស់នៅក្បែរនោះ និងអ្នកធ្វើដំណើរឆ្លងកាត់ ដោយសារសំឡេងផ្ទុះឮខ្លាំងរហូតដល់៣ស្រុក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAq5xsJ4T4cCPIJ5tYj9EdTnj1mbHG7qzMrFUJITvEuzw7nuYyY5JZeQTruwCmZuBdEBWYp5lDe0EAVlZ4jxuOD3A03rZq2kHk8AjASoBX_iEMzgGhvdPB07m9N7eup2kfZ4jMMLykpZv7X1EWnKv7othAsrHaX9wGX4Fp5oMOznpk1QL5uhrfnW2oz-n4/s1280/photo_2026-01-30_14-27-42.jpg
ក្រោយពីទទួលដំណឹងឆេះរោងចក្រផលិតកាំជ្រួច មជ្ឈមណ្ឌលបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយខេត្តសុផាន់បុរី បានបញ្ជូនភ្នាក់ងារពន្លត់ភ្លើង និងក្រុមសង្គ្រោះជាច្រើននាក់ ព្រមជាមួយឧបករណ៍សង្គ្រោះទៅកាន់កន្លែងកើតហេតុដើម្បីគ្រប់គ្រងស្ថានការណ៍ និងជួយជនរងគ្រោះដោយសារភ្លើងឆេះជាបន្ទាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl7DLc7ocfhBFyfHIPKZUNy5EGRYHQceRJjrffnVnS9d0OLQ5NwucvuxTy8TZOdRimz96o-kidcLHnd0_htWV8veFEYim_b2DubxKHOSybpTKMZbwvzH4wZNEEL31MSKYVCZdmtdQ8S1fvr6HEaMYx66UE6a9lE2ooCLmPLPwHwDXSrcatSkOlEh91fBJm/s640/photo_2026-01-30_14-27-41%20(2).jpg

បើតាមការព័ត៌មានបឋម ហេតុការណ៍នេះបណ្តាលឱ្យមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ចំនួន៣នាក់ ខណៈក្រុមសង្គ្រោះបានបញ្ជូនមនុស្សរងរបួសទៅកាន់មន្ទីរពេទ្យនៅក្បែរនោះភ្លាមៗ ។ ជាមួយគ្នានេះ ក៏មានការបិទផ្លូវនៅតំបន់ជុំវិញដើម្បីការពារកុំឱ្យកើតគ្រោះថ្នាក់បន្ថែមទៀត និងផ្តល់ភាពងាយស្រួលដល់ភ្នាក់ងារពន្លត់ភ្លើង និងក្រុមសង្គ្រោះគ្រប់គ្រងស្ថានការណ៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJd9cFOxrVEqAOl9zLiDdgjl9_TuWEWiD_WVW9S2XSfdG3d5Tw59sNUrTkmKcrvoYFnk15fDoXO_RzG_EWtdebGObEZm83Tsr10Jp2fIs_VLNcj5OVHu4-rtY2nrUFPO2xoqopjXVLjI_93ZIMAJPv9oIbo_rIivO0KWNT5uKGvzjByeSS4liOtVsA3w4H/s1200/photo_2026-01-30_14-27-41.jpg
ចំណែកមូលហេតុបណ្តាលឱ្យឆេះរោងចក្រផលិតកាំជ្រួចមិនទាន់ដឹងនៅឡើយទេ និងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងលម្អិតពីសមត្ថកិច្ច ថាតើរោងចក្រនេះបានទុកដាក់កាំជ្រួច ឬប្រើប្រាស់កាំជ្រួចត្រឹមត្រូវតាមច្បាប់កំណត់ដែរឬទេ ។ ក្រៅពីនេះ សមត្ថកិច្ចនឹងប្រមូលភស្តុតាង ព្រមទាំងសាក្សីនៅកន្លែងកើតហេតុដើម្បីស្រាវជ្រាវចាត់វិធានការតាមច្បាប់បន្តទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0wnHrkPvW7D4U_rlV8SpTDwoLVuXG1TWrgcMTOzl9A1NnEwtgsmcjOVY8sXci0wNMgbhLtRiaNWRiOPHeazlkO5iWP8-4xEscB04Rp4S7eEMC5wocHjxA7XKQpjRe4e6prLwx9SjBcnqxCOaW23IUHJwnevP1RUXqyocUZumiYhswOUd9paqTQRbetUw3/s1280/photo_2026-01-30_14-27-42%20(2).jpg

មន្ត្រីស្ថាប័នពាក់ព័ន្ធបានជូនដំណឹងឱ្យពលរដ្ឋចៀសវាងធ្វើដំណើរមកក្បែរកន្លែងកើតហេតុ និងសុំឱ្យចូលរួមសហការផងដែរ ប្រសិនបើមានព័ត៌មានបន្ថែម ឬឃើញអ្វីគួរឱ្យសង្ស័យ ត្រូវរាយការណ៍មកអាជ្ញាធរជាបន្ទាន់ដើម្បីសុវត្ថិភាពពលរដ្ឋទាំងអស់ ៕

រដ្ឋ ដាក់ជួលកោះចំនួន២ ឱ្យក្រុមហ៊ុនឯកជនអភិវឌ្ឍន៍

0

រដ្ឋាភិបាលកម្ពុជា បានអនុម័តធ្វើអនុប្បយោគកោះចំនួន២ ទៅឱ្យក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍបន្តជារមណីយដ្ឋានអេកូទេសចរណ៍ និងរីស៊ត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJWjB3tUlt-DPiN8sCWjueKGFKQhLOyr1G5AcXqIsxUhXyEL6D38OynDE2m8K54F6Jd7ofFHAAzrmW69KkA7zoETx1g_Pv09W4SYG1IheEcwDwr3kFPZtofIBulTV1rFywO0mhYi5sijsf4stEHv9ZTeAoM-Y-8eDG0Ep5DIEQpogWEceliObh0v754jvt/s1280/photo_2026-01-29_10-59-24.jpg
កោះចំនួន២នេះរួមមាន “កោះមួយ” ទំហំ១,១ហិកតា ស្ថិតនៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ដោយឡែកកោះមួយទៀត គឺ”កោះគី” ស្ថិតនៅក្នុងខេត្តកំពត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4qCWwtYy36UT4uN41gqgu-WSCC_RL9zI_HE0NG4c4sC89nIPqkSNbiLAP6EKlerZs5ZKWOkq5lvwu0RcQh5V7-zh3qv_24tldB-v1dxFRk9lYiFid9XWpAXqmbkGiaGU7aAhVWl6bXhEImHxk_ZcxtSFUDJ9fzUAlG8hU-fPSqH_VQkQxFJS7KiyfH4GZ/s1092/Screenshot%202026-01-29%20110250.png

កោះទាំងពីរខាងលើ គឺជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ ដែលរាជរដ្ឋាភិបាលនឹងធ្វើការជួលទៅឱ្យក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍន៍បម្រើឱ្យវិស័យទេសចរណ៍ តាមគោលនយោបាយ និងច្បាប់ជាធរមាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6ZegPsTilcLNzwYENu5R6_j7FSUlDlzDtGFo5eFMgDsbU4uyamM2q00gGHdefHUnpMncB7VjbOMEl8bn0VbQ9u5DnRy8_35LJj_8G8mLvEfs0-CORK9aqUJgx5hGAhleg6Tfl-PNRtEjEfJEF76lNMMmECw_hheE5CNS0SLuuPK1Vr4_1qAJEAwAsX6XR/s1280/photo_2026-01-29_10-59-24%20(3).jpg
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ច្បាស់ៗថា៖” កោះទាំង២នេះ មិនត្រូវបានលក់ឱ្យក្រុមហ៊ុនឯកជនឡើយ ហើយក៏មិនដែលមានការលក់កោះណាមួយនៅក្នុងដែនសមុទ្រកម្ពុជាទៅឱ្យក្រុមហ៊ុនឯកជនដែរ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip_oxWI-ansQZFJunLKSffqSKAcJg-yMYlv7HSEl57toLQ66tAG3J7pwwUxhtHOjm4ot9lGC3LOaF2lL-kT3qIpJoUCoZfOY4yHi_oEuZSOznNEOqjD8FvTlOnVwTgw_hcQ03U5rQRzgSbp5S2bWiZBZzRfvrf8GdGc0lryeehywV6K_6z5ELS2Q2KQCT_/s1024/photo_2026-01-29_11-15-40.jpg
សូមរំលឹកថា កាលពីឆ្នាំ២០២៣ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុន G.T.V.C IMPORT EXPORT CO., LTD លើគម្រោងវិនិយោគអភិវឌ្ឍន៍ “កោះមួយ” ក្នុងទុនវិនិយោគប្រមាណ ៧,៧លានដុល្លារអាម៉េរិក៕