ថ្មីៗនេះតារាសម្តែង Zhao Lusi បានផ្សាយផ្ទាល់នៅលើបណ្តាញសង្គមចិន(Xiaohongshu )ដើម្បីគាំទ្រដល់កសិករ។ ត្រឹមតែមួយម៉ោងបន្ទាប់ពីការផ្សាយផ្ទាល់បានចាប់ផ្តើមការលក់បានលើសពី ១០ លានយ័ននិងឈរនៅលំដាប់កំពូលនៃចំណាត់ថ្នាក់លក់របស់វេទិកា។ គេដឹងថាផលិតផលកសិកម្មភាគច្រើនដែលបង្ហាញនៅក្នុងការផ្សាយផ្ទាល់នេះបានមកពីស្រុកកំណើតរបស់ Zhao Lusi គឺខេត្តស៊ីឈួន ប្រទេសចិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5L_NqvgDtAmWtPP083ewLeaMcKCDXZVhScRGwq_eDcK4toXeraIXenx998DnHHUmO6J4LXtHVGZTdUghIfcpJP_iAQiZKJ9C2OoI0UIfoObArIYwaKwJ-Cpi1jV-A-IiZa27WK60tX4Ztmg7ljADSGKSTPWmgPx021w5Me5qXmhfPVfjuvzdB7_cLETUv/s811/image_2026-01-30_15-58-42.png
ផលិតផលដែលត្រូវបានជ្រើសរើសសម្រាប់ការផ្សាយផ្ទាល់ត្រូវតែមានលិខិតណែនាំពីរដ្ឋាភិបាលមូលដ្ឋាន ដើម្បីធានាថាផលិតផលទាំងនោះជាផលិតផលកសិកម្មដែលគាំទ្រដោយរដ្ឋាភិបាល។ ក្នុងពេលជាមួយគ្នានេះ អ្នកលក់ក៏ត្រូវផ្តល់លិខិតប្តេជ្ញាចិត្តដែលធានាគុណភាពផលិតផល និងសេវាកម្មរបស់ពួកគេផងដែរ។ ក្នុងរយៈពេលត្រឹមតែមួយម៉ោងប៉ុណ្ណោះការលក់ផលិតផលរបស់ Zhao Lusi បានលើសពី ១០ លានយ័នប្រមាណ ១.៤លានដុល្លារអាម៉េររិក។ ពេញមួយការផ្សាយ ផ្លែឈើជិត ១,៤០០ តោនត្រូវបានលក់ចេញ។ ការលក់សរុបនៃទំនិញទាំងអស់បានលើសពី ២០ លានយ័នក្នុងរយៈពេលត្រឹមតែ៣ម៉ោងប៉ុណ្ណោះ ហើយបានឈានដល់ ៣០ លានយ័នប្រមាណ៤.៣លានដុល្លារបន្ទាប់ពីការផ្សាយផ្ទាល់ជាបន្តបន្ទាប់រយៈពេល៦ម៉ោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir0xAOgdX2DUhvhu4Ya1tEwv3ARCwI3hezseRRMl3-1i9nT0RKCdvvsGB9BrSzzHjNvZyOP9rlWXh4DtcvidbbtX23P4I3m1TRcmZEMm5srx6ZrDJ2jo96bXbatEADyHsr8MP4hUSut9SQis9gwnPt4OuLlFmWBOm9Umsj9mtpu93SrdF1pZYhN4hECVSn/s810/image_2026-01-30_15-58-42%20(2).png

ជាការឆ្លើយតបទៅនឹងករណីនៃការប្រគល់ទំនិញវិញដោយចេតនា ឬមតិយោបល់ព្យាបាទដែលមានគោលបំណងបំផ្លិចបំផ្លាញ Zhao Lusi បាននិយាយដោយត្រង់ៗថា «មិនថាអ្នកស្អប់ខ្ញុំប៉ុណ្ណាទេ សូមកុំប្រើវិធីសាស្ត្រនេះដើម្បីធ្វើបាបអ្នកដទៃ។ Xiaohongshu មានយន្តការការពារការសងប្រាក់វិញ ហើយខ្ញុំក៏នឹងទូទាត់សងសម្រាប់ការខាតបង់ផងដែរ។ ខ្ញុំប្រាកដជាមិនអនុញ្ញាតឱ្យអ្នកលក់ និងកសិកររងការខាតបង់នោះទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLOFWo-K1d3sGi0EwcSqRtya-GX4CSNx29NzcDz_dNxov6OYNsm7INqGg0MUWHofhEcwC1I62pIByuTiyIQRJCyo9sGSE7a3Y4Tsb86dRNe5Wlr_7Do9ZsZE2sW3HITYf8UjtgZTQ23FYoTH_akVZy18W_J1tPSzjLInWRthhy2Qx1dBlyaU8lH3c-8CTV/s1101/image_2026-01-30_15-58-42%20(3).png
តារាសម្តែងរូបនេះបានបន្ថែមថា ម៉ាកយីហោ និងកសិករដែលទុកចិត្តលើផលិតផលរបស់ពួកគេលើនាងគឺជាហានិភ័យដ៏ធំមួយពីព្រោះខណៈពេលដែលមនុស្សជាច្រើនចូលចិត្តនាង ក៏មានមនុស្សជាច្រើនផ្សេងទៀតស្អប់នាងដែរ។ ពីមុនមានឧទាហរណ៍ជាច្រើនដែលផលិតផលរបស់នាងទទួលបានការវាយតម្លៃអវិជ្ជមានយ៉ាងខ្លាំង ហើយត្រូវបានប្រគល់មកវិញជាទម្រង់នៃការវាយប្រហារតាមអ៊ីនធឺណិតតែប៉ុណ្ណោះ។ តារាសម្តែងរូបនេះនិយាយថា «បើអ្នកស្អប់ខ្ញុំ សូមអត់ឱនឱ្យខ្ញុំលើកនេះ។ ធ្វើអ្វីដែលអ្នកចង់ធ្វើនៅកន្លែងផ្សេង ប៉ុន្តែសូមកុំធ្វើវានៅទីនេះ។ សូមមានសតិសម្បជញ្ញៈខ្លះផង»៕