Home Blog Page 1568

ភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានការរញ្ជួយដីក្នុងប្រទេសបារាំង

0

បរទេស៖ ការរញ្ជួយដីមិនធម្មតាមួយបានបំផ្លាញភូមិនៅជ្រលងភ្នំ Rhône ក្នុងប្រទេសបារាំង ដែលជំរុញឱ្យអ្នកវិទ្យាសាស្ត្រស្វែងរកការពន្យល់បន្ថែម។
យោងតាមប្រភពព័ត៌មាន IFL Science ដែលបានរាយការណ៍នៅថ្ងៃទី ៤ ខែសីហា ថា ខណៈពេលដែលគ្មាននរណាម្នាក់ត្រូវបានរងរបួសនៅក្នុងព្រឹត្តិការណ៍នេះក៏ដោយ ឥទ្ធិពលនៃការរញ្ជួយដីគឺមានទំហំធំខ្លាំងណាស់ ដែលវាអាចមកពីផលប៉ះពាល់របស់មនុស្សលើអាកាសធាតុនឹងអាចមានផលវិបាកដោយប្រយោលលើសពីការរំពឹងទុក។Our Guide To Cotes Du Rhone Wine | Wine Affairs

ជាទូទៅការរញ្ជួយដីភាគច្រើនកើតឡើងនៅតាមបណ្តោយព្រំដែននៃបន្ទះ tectonic។ ហេតុនេះ នៅពេលដែលការរញ្ជួយដីមានទ្រង់ទ្រាយធំខ្លាំង វានឹងបណ្តាលឱ្យមានការខូចខាតនៅខាងក្នុងបន្ទះ tectonic។ ទោះជាយ៉ាងណាក៏ដោយ អ្នកភូគព្ភវិទូមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍នៃការរញ្ជួយដីនេះ ដែលវាស្រាប់តែកើតឡើងជាលើកដំបូងក្នុងតំបន់ដែលគ្មានបន្ទះ tectonic ទៅវិញ។Evidence for rainfall-triggered seismicity in intraplate domain at the  earthquake of 11 November 2019 in France

ក្រុមអ្នកវិទ្យាសាស្ត្រនៅ French Geological Survey បានសាងសង់គំរូភូគព្ភសាស្ត្រ 3D នៃតំបន់ជុំវិញការរញ្ជួយដី និងរួមបញ្ចូលថ្មដែលមានអាយុកាលតាំងពីឆ្នាំ ១៨៥០។ ពួកគេបានរកឃើញថាសម្ពាធទឹកក្នុងតំបន់នេះគឺខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំមុនការរញ្ជួយដីឈានដល់ ១ លានប៉ាស្កាល់នៅជម្រៅ ១.២ គីឡូម៉ែត្រខាងក្រោមដីនៅជិតចំណុចដែលខ្សែបន្ទាត់ទាំងពីរប្រសព្វគ្នា។ ក្រុមការងារប៉ាន់ប្រមាណថាសម្ពាធដែលបង្កើតឡើងដោយទឹកគឺធំជាងសម្ពាធដែលបញ្ចេញពីការជីកយករ៉ែ ២.៥ ដងឯណោះដែលវាគ្រប់គ្រាន់ដើម្បីបង្កឱ្យមានកំហុសរាក់នៅក្នុងតំបន់។1 injured, buildings damaged in France earthquake

ដូចនេះ ការរញ្ជួយដីអាចមកពីបញ្ហាទាំងនេះដែលវាកើតឡើងនៅជម្រៅប្រហែល ១ គីឡូម៉ែត្រ នឹងបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ។ សម្ពាធដែលបង្កើតឡើងដោយការទាញយកប្រេង និងឧស្ម័ន ជាពិសេសការបញ្ចេញទឹកសំណល់ជាបន្តបន្ទាប់ ក៏ត្រូវបានកើតឡើងនៅក្នុងតំបន់ជាច្រើននៃពិភពលោកផងដែរ៕ Where you are most likely to get hit by an earthquake in France - The Localប្រភព៖vnexpress

វៀតណាមដាក់គោលដៅពង្រីកអាកាសយានដ្ឋានឱ្យបានជាង៣០កន្លែង

0

ប្រទេសវៀតណាម ៖ ប្រទេសវៀតណាមបានរៀបចំផែនការពង្រីកអាកាសយានដ្ឋានឱ្យបានជាង៣០កន្លែងនៅឆ្នាំ២០៣០ ។ ការពង្រីកអាកាសយានដ្ឋាននេះ គឺជាការព្យាយាមជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្មនៅប្រទេសវៀតណាម ។ បច្ចុប្បន្ន វៀតណាមមានអាកាសយានដ្ឋានប្រមាណ២២កន្លែង ប៉ុន្តែរដ្ឋាភិបាលជឿជាក់ថា វៀតណាមនឹងមានអាកាសយានដ្ឋានច្រើនជាងនេះ ដើម្បីលើកកម្ពស់ឧស្សាហកម្មអាកាសចរណ៍ដែលកំពុងរីកចម្រើន ។TPA to launch Master Plan Update to shape the next 20 years of airport  growth

រដ្ឋាភិបាលវៀតណាមបានដាក់គោលដៅថា ប្រទេសវៀតណាមនឹងមានអាកាសយានដ្ឋានអន្តរជាតិសរុបចំនួន១៤កន្លែង និងអាកាសយានដ្ឋានក្នុងប្រទេស ចំនួន១៦កន្លែងទៀតនៅឆ្នាំ២០៣០ ។ ចំណែកទឹកប្រាក់សម្រាប់វិនិយោគលើអាកាសយានដ្ឋាន នឹងប្រមូលពីថវិកាជាតិ, ថវិកាមិនមែនជាថវិកាជាតិ និងថវិកាតាមច្បាប់ផ្សេងៗ ។

កាលពីឆ្នាំ២០២១ រដ្ឋាភិបាលវៀតណាមបានសម្រេចឱ្យមានការសាងសង់អាកាសយានដ្ឋានអន្តរជាតិ Long Thanh ហើយគេសង្ឃឹមថា អាកាសយានដ្ឋាននេះនឹងសាងសង់រួចរាល់នៅឆ្នាំ២០២៥ ។ អាកាសយានដ្ឋានអន្តរជាតិ Long Thanh នឹងក្លាយជាអាកាសយានដ្ឋានដ៏ធំបំផុតនៅប្រទេសវៀតណាម ហើយអាចទទួលអ្នកដំណើរបានច្រើនរហូតដល់១០០លាននាក់ក្នុង១ឆ្នាំ ។Tampa International Airport to add first new terminal in nearly 20 years

ក្រៅពីនេះ រដ្ឋាភិបាលវៀតណាមក៏មានគម្រោងលើកកម្ពស់ និងពង្រីកអាកាសយានដ្ឋានចាស់ៗដែលមានស្រាប់ផងដែរ ។ ហេតុនេះ ការពង្រីកអាកាសយានដ្ឋាន ក៏រួមបញ្ចូលទាំងអាកាសយានដ្ឋានអន្តរជាតិ ដូចជា Noi Bai, Tan Son Nhat និង Cam Ranh ផងដែរ ។

គម្រោងពង្រីកអាកាសយានដ្ឋានឱ្យបានជាង៣០កន្លែងនៅឆ្នាំ២០៣០ គឺជាសញ្ញាមួយផ្សេងទៀតនៃការអភិវឌ្ឍឧស្សាហកម្មអាកាសចរណ៍របស់ប្រទេសវៀតណាម ។ រដ្ឋាភិបាលជឿជាក់ថា ឧស្សាហកម្មអាកាសចរណ៍នឹងដើរតួនាទីសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជារួម ៕ ប្រភព ៖ AEC connect

ក្រសួងសុខាភិបាលប្រកាសបិទមជ្ឈមណ្ឌលថែរក្សាសម្ផស្ស S88 BEAUTY ព្រោះបើកសាខាជាច្រើនកន្លែងគ្មានច្បាប់អនុញ្ញាតពីក្រសួង

0

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីសម្រេចបិទមជ្ឈមណ្ឌលថែរក្សាសម្ផស្សអេសប៉ែតសិបប្រាំបី ប៊ីយូធី (S88 BEAUTY) ដោយមូលហេតុម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្សនេះ បានបើកសាខាជាច្រើនកន្លែងដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។ ក្នុងនោះមានមួយកន្លែងបានធ្វើឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនរងគ្រោះ។ សេចក្តីសម្រេចនេះធ្វើឡើងនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣។

តាមសេចក្តីប្រកាសនេះបានបញ្ជាក់យ៉ាងដូច្នេះថា ៖
ប្រការ១៖ បិទ និងដកហូតសេចក្ដីសម្រេចឱ្យបើកដំណើរការមជ្ឈមណ្ឌលថែរក្សាសម្ផស្ស អេសប៉ែតសិបប្រាំបី ប៊ីយូធី (S88 BEAUTY) ដែលមានទីតាំងផ្ទះលេខA៣៧ ផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបន្តអនុវត្ត គោលការណ៍ច្បាប់ដែលមានជាធរមាន ដោយមូលហេតុម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្សនេះ បានបើកសាខាជាច្រើនកន្លែងដោយ គ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ហើយក្នុងចំណោមនោះមានទីតាំងមួយកន្លែងស្ថិតនៅផ្ទះលេខ១១០ ផ្លូវលេខ៥៣ ភូមិ៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានធ្វើការផ្តល់សេវាកម្មដាក់សេរ៉ូមឱ្យសាច់ស បណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់ជនរងគ្រោះ ដែលកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ប្រការ២៖ ត្រូវបានទុកជាមោឃៈនូវសេចក្តីសម្រេចលេខ៦៨៦៩ អបស/ឱអបស ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ក្រសួងសុខាភិបាល។
ប្រការ៣៖ អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង និង លោក ទេព ពិសិដ្ឋ ម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្ស អេសប៉ែតសិបប្រាំបី ប៊ីយូធី ត្រូវអនុវត្តសេចក្ដីសម្រេចនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ទន្ទឹមនឹងសេចក្តីប្រកាសបិទមជ្ឈមណ្ឌលថែរក្សាសម្ផស្ស អេសប៉ែតសិបប្រាំបី ប៊ីយូធី ក្រសួងសុខាភិបាលក៏ប្រកាសកាបិទ និងដកហូតសេចក្តីសម្រេចឱ្យបើកអគារលក់ឱសថបុរាណ សញ្ញាក្អមមាសដោយមូលហេតុបានល្មើសក្នុងការផ្សព្វផ្សាយលើសពីការពិត … និងព្យាបាលដោយគ្មានបច្ចេកទេសដែលបណ្ដាលឱ្យអ្នកជំងឺមានគ្រោះថ្នាក់ដល់ជីវិត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy9DjfkHKariYSaLJPcwiJX8xVAVF6WNBudW7ixxF-rIwLc8MYy-TBgUwOwuJ9VIlHhGOeFuvnL2ez9gvtXojWDUSePxlWMYFnpUMmGZyM9uA366HmjBBXuHjA74YrePbrzMb32gIXFkDn2DSaWlhrfcP49Wjd99VfwrgTHTBYGvGy4TJlP4KN12MTyo0/s1280/365453571_685623000261133_2739088734148074632_n.jpg

ប្រទេសវៀតណាមអនុវត្តយុទ្ធសាស្ត្រថ្មី «ទេសចរណ៍ម្ហូបអាហារ»

0

ប្រទេសវៀតណាម ៖ វៀតណាមបានរៀបចំគម្រោងអភិវឌ្ឍន៍វិស័យទេសចរណ៍ម្ហូបអាហារ (Culinary Tourism) ឱ្យក្លាយជាផលិតផលយុទ្ធសាស្ត្រថ្មីរបស់ប្រទេស ដើម្បីរួមចំណែកជួយដល់ការអភិវឌ្ឍសមត្ថភាពប្រកួតប្រជែង និងវិស័យទេសចរណ៍ ។ ភ្ញៀវទេសចរអន្តរជាតិភាគច្រើនដែលបានមកកម្សាន្តនៅប្រទេសវៀតណាម ពួកចូលចិត្តបរិភាគអាហារវៀតណាម និងសរសើរថា មានមន្តស្នេហ៍ ។The Best Food In Vietnam: 9 Traditional Dishes You Must Eat - Rainforest  Cruises

ភ្នាក់ងារទេសចរណ៍ជាតិវៀតណាមបានលើកឡើងពាក់ព័ន្ធនឹងកិច្ចសហការយុទ្ធសាស្ត្រដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ការធ្វើម្ហូបអាហារ និងផ្សព្វផ្សាយវប្បធម៌វៀតណាមទៅកាន់ពិភពលោកឱ្យគេបានស្គាល់ តាមរយៈគម្រោង «ការបង្ហាញវត្ថុធាតុដើមនៃគ្រឿងផ្សំ និងការធ្វើម្ហូបអាហារវៀតណាមជាច្រើនមុខ» ។ ការបង្កើតគម្រោងនេះឡើង គឺក្នុងគោលបំណងកសាងកេរ្តិ៍ឈ្មោះដល់ម្ហូបអាហារជាច្រើនមុខ និងគុណតម្លៃវប្បធម៌ផ្សេងៗរបស់ប្រទេស ។Event planned to celebrate Vietnamese culinary, tourism products | World |  Vietnam+ (VietnamPlus)

គម្រោងនេះនឹងផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ដើម្បីឱ្យតំបន់ផ្សេងៗរបស់វៀតណាមអាចបង្ហាញព័ត៌មានអំពីផលិតផលម្ហូបអាហាររបស់ពួកគេក្នុងប្រព័ន្ធផ្សព្វផ្សាយរួមគ្នា ។ តាមរយៈវិធីនេះ គេនឹងបង្កើតផែនទីឌីជីថលសម្រាប់ទីតាំងម្ហូបអាហារ និងកន្លែងលក់អាហារនៅតាមខេត្តផ្សេងៗនៅទូទាំងប្រទេស ។All About Gastronomy Tourism in Vietnam: Vietnam's Best Culinary Experiences

ពិធីបុណ្យអាហារអន្តរជាតិមានឈ្មោះថា «Quang Nam 2023» នឹងរៀបចំឡើងនៅថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ នៅខេត្ត Quang Nam ។ គេរំពឹងថា ពិធីនេះនឹងជួយអភិរក្ស លើកកម្ពស់ និងប្រើប្រាស់ប្រយោជន៍គុណតម្លៃផ្នែកវប្បធម៌ ការធ្វើម្ហូបអាហារ និងដំណើរកម្សាន្តយ៉ាងមានប្រសិទ្ធភាព ។ ក្រៅពីនេះ នៅក្នុងពិធីក៏មានការបង្ហាញអាហារបុរាណរបស់ខេត្ត Quang Nam ចំនួន២៦មុខ ។

ចំណែកខេត្តផ្សេងៗនៅទូទាំងប្រទេសវៀតណាម ក៏បានរៀបចំកម្មវិធីលើកកម្ពស់ទេសចរណ៍គួរឱ្យចាប់អារម្មណ៍ដូចគ្នាដែរ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងភ្ញៀវអន្តរជាតិឱ្យមកកម្សាន្តនៅវៀតណាមក្នុងរដូវក្តៅ ៕ ប្រភព ៖ AEC connect

សមត្ថកិច្ចរឹបអូសគ្រឿងញៀនជាង ៧៨០គីឡូក្រាម ពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ-កម្ពុជា

0

សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបក្រុមឧក្រិដ្ឋជន ចរាចរណ៍គ្រឿងញៀនឆ្លងដែន ជាង ៧៨០ គីឡូក្រាម ពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ-កម្ពុជា បន្តចេញទៅកោះតៃវ៉ាន់ ប្រទេសចិន តាមលំហរសមុទ្រ។May be an image of 5 people and table

បន្ទាប់ពីបានទទួលព័ត៌មានចារកម្មពី(DEA) កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកការស៊ើបអង្កេត រយៈពេលជាង៤ខែ ដើម្បីស្រាវជ្រាវ តាមរកមុខសញ្ញា ឧក្រឹដ្ឋជនគ្រឿងញៀន ដែលមានអង្គការចាត់តាំង ជនជាតិចិន(តៃវ៉ាន់) ០១ក្រុម។May be an image of 3 people, money and text

កាលពីថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១+ក៤) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដឹកនាំសម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ បានបើកកិច្ចប្រតិបត្តិការ បង្ក្រាបដោយបែងចែកកម្លាំងជា ០២ក្រុម ។May be an image of 12 people

នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ច បានឃាត់ខ្លួនមនុស្ស៦នាក់ នៅក្នុងនោះមានម្នាក់ជាមេខ្លោងផងដែរ​ ដែលជាជនជាតិចិន (តៃវ៉ាន់)៕May be an image of 7 people

 

ពេញលេងហើយ! ហ្វេនៗនាំគ្នាប្រើ AI ឱ្យ ជី ដេវីត និង វណ្ណដា ច្រៀងបទគ្នាទៅវិញទៅមក

0

បច្ចេកវិទ្យា AI ពិតជាមិនធម្មតានោះទេ ដោយមនុស្សអាចប្រើបច្ចេកវិទ្យានេះធ្វើរឿងជាច្រើនដូចជាយកសំឡេងតារាខ្មែរទៅច្រៀងបទបរទេសជាដើម។ អ្វីកាន់តែចាប់អារម្មណ៍ថ្មីៗនេះនៅលើបណ្តាញសង្គមទិកតុកមានគណនីមួយបង្ហោះវីដេអូតារាចម្រៀង២រូបដែលមានរឿងអាស្រូវជាមួយគ្នាគឺ វណ្ណដា និង ជី ដេវីត ដោយបានប្រើបច្ចេកវិទ្យានេះឱ្យពួកគេច្រៀងបទគ្នាទៅវិញទៅមក។No photo description available.

កន្លងមកនេះនៅក្នុងវិស័យសិល្បៈឃើញថាតារាចម្រៀង ជី ដេវីត និង វណ្ណដាសម្បូររឿងអាស្រូវជាមួយគ្នាណាស់មិនត្រឹមតែអាយដលមើលមុខគ្នាមិនចំនោះទេ តែងាកទៅកាន់ហ្វេនៗទាំងសងខាងវិញកាន់តែមិនធម្មតាតែងតែមានជម្លោះពាក្យសម្តីនៅលើបណ្តាញសង្គមមិនដាច់អស់ពីមួយរឿងចូលមួយរឿងបណ្តក់គ្នាដូចខ្យង។ រឿងនេះក៏មានអ្នកមួយចំនួនលើកឡើងដែរថា អាយដលមិនប៉ុន្មានទេ ណាស់តែហ្វេនមួយចំនួនចូលចិត្តដុតកំហឹងឱ្យគ្នាទៅវិញទៅមក ហើយបើនៅតែបន្តសកម្មភាពឱ្យគ្នាផ្លែផ្កាបែបនេះពិតណាស់មានរឿងមិនចេះចប់នោះទេ។No photo description available.

ដ្បិតតែហ្វេនៗមួយចំនួនសង្កៀតធ្មេញដាក់គ្នាក្តីប៉ុន្តែហ្វេនមួយចំនួនក៏បង្ហាញអារម្មណ៍រួបរួមសាមគ្គីឱ្យអាយដលដូចគ្នា។ តួយ៉ាងនាពេលថ្មីៗនេះគណនីទិកតុកមួយឈ្មោះថា «FanVanda» បានប្រើបច្ចេកវិទ្យា AI ឱ្យ ជី ដេវីត និង វណ្ណដា ច្រៀងបទឱ្យគ្នាទៅវិញទៅមកដោយសំឡេង វណ្ណដា បានច្រៀងបទ «ញីកែងជើង» របស់ ជី ដេវីត និងឱ្យ ជី ដេវីត ច្រៀងបទ «កំលោះស្រុកខ្មែរ» ត្រង់កន្លែង វណ្ណដា ច្រៀង។

ការប្រើបច្ចេកវិទ្យានេះបានធ្វើឱ្យហ្វេនៗខ្លះផ្ទុះសំណើចមិនតិចនោះទេហើយពួកគេបានបញ្ចេញមតិផ្សេងៗគ្នាផងដែរ៕

@pichmony217

Replying to @THORN នេះដូចប៉ុន្មាន%ដែលបង❤️????អូន#ksk #vanda #baromey #fanvanda #therealvannda

♬ original sound – Fanvanda – Pī Ch

@pichmony217

Replying to @Pøv តោះៗមកស្ដាប់បងវិតរ៉េបបទ#កំម្លោះស្រុកខ្មែរ ម្ដង????#ksk #fanvanda

♬ original sound – Fanvanda – Pī Ch

សុគន្ធ និសា នឹងឃ្លាតឆ្ងាយពីអាជីពសិល្បៈទៅក្រៅប្រទេសទំនងត្រៀមខ្លួនពរពោះ

0

នៅក្នុងកម្មវិធីប្រគំតន្រ្តីមួយពិធីការិនី ប៉ែន ស្រីពេជ្រ បានទម្លាយថាតារាចម្រៀង សុគន្ធ និសា នឹងចេញទៅស្រុកក្រៅបន្ទាប់ពីបំពេញបេកសកម្មរួចនៅក្នុងកម្មវិធីប្រលងចម្រៀងកុមារ Cambodian Idol Idol Junior រដូវកាលទី២ និងឃ្លាការងារសិល្បៈនៅសល់មួយចំនួនទៀត។ ការបង្ហើបដំណឹងដែលអ្នកនាង សុគន្ធ និសា សម្រាកពីអាជីពសិល្បៈនេះក៏ធ្វើឱ្យអ្នកគាំទ្របង្ហាញការសោកស្តាយផងដែរ ខណៈអ្នកមួយចំនួនលើកឡើងថាតារាចម្រៀងរូបនេះទំនងត្រៀមខ្លួនពរពោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDTPdAkepS5off_IK52vrBezq7h_5-U-a7SzpFP2C3SDOMvDY7Jqx0UOh5Vtr26XAdlg10OwWxu_k8kqk95nTeGL3X6BLEtHIml-6vax1fMTexHC0g4ks9WxgInF8EnRew-rmOijdJpScU0xjH4b38jo8NJhMoEFREaJp_2u_ZvaVIVzw07k2zVZhSpU4/s1800/dec26780-dcb0-11ec-bc3a-a77c1923ed9e_original.jpg

គិតមកទល់ពេលនេះមានរយៈពេលជាង៥ឆ្នាំមកហើយដែលអ្នកនាង សុគន្ធ និសា សាងគ្រួសារជាមួយលោក ចៅ សម្បត្តិ ហៅ សាំបា អាណិកជនខ្មែរ-អាម៉េរិក ដែលជាអ្នកជំនួញមួយរូប។ ទោះបីជាកន្លងមកអ្នកទាំងពីរពុំសូវទៅណាមកណាជាមួយគ្នាញឹកញាប់ ឬបង្ហោះរូបផ្អែមល្ហែមជាមួយគ្នាច្រើនដូចគូស្នេហ៍ឯទៀតក្តីប៉ុន្តែចំណងស្នេហ៍ពួកគេនៅតែល្អដូចដើម។ ក្រោយពីរៀបអាពាហ៍ពិពាហ៍រួចកាលពីចុងឆ្នាំ២០១៧ មកទល់ពេលនេះអ្នកទាំងពីរពុំទាន់មានតំណក់ឈាមរួមគ្នានោះទេ ខណៈងាកទៅកាន់ការងារសិល្បៈរបស់ សុគន្ធ និសា ហាក់មានភាពមមាញឹកច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqlG_B2jUNmMIbsokn35rMTWJg8InivDp9G9P7sSHN9ILh5XAYwnUBBudSj8cOV4iHBXYVUkelfMn3ShDSd7egnKKTeGuSn6SZUXXG7kDMoPZxS_lIiZUfOx5mr9hGANf1zmXt3a2wG_wa_MiEMKVNDjalV5I19mpOyPyuqNHfwpjMyRdYzvwMIf5sZqU/s2048/362689828_852213552933419_2357563242276261426_n.jpg

ទោះបីជាយ៉ាងនេះក្តីកាលពីពេលថ្មីៗនេះនៅក្នុងវិធីប្រគំតន្រ្តីមួយ ពិធីការិនី ប៉ែន ស្រីពេជ្រ បានបង្ហើបប្រាប់ថា សុគន្ធ និសា នឹងឃ្លាតឆ្ងាយពីអាជីពសិល្បៈទៅក្រៅស្រុកបន្ទាប់ពីបញ្ចប់បេសកម្មជាគណៈកម្មការ Cambodian Idol Idol Junior រដូវកាលទី២ ហើយតារាចម្រៀងសំឡេងស្រទន់រូបនេះផ្ទាល់ក៏ទទួលស្គាល់ថាជាការពិតផងដែរ។ បើតាមការបង្ហើបដំណឹងនៅព្រឹកថ្ងៃទី៥ សីហា នេះ ប៉ែន ស្រីពេជ្រ ថា សុគន្ធ និសា មានដំណើរកម្សាន្តទៅប្រទេសក្រៅ ដោយវេលានៃការឈប់សម្រាករបស់តារាចម្រៀងរូបនេះមានរយៈពេលយូរឬឆាប់ប៉ុណ្ណានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggxMKz3khzZMhM1XqGX9b058Ocw5CTCxv9_voVnqdVVnfFXwOT7RLaM4NAioeWWSarBUljgO6MV1KQzXHt5zyruU__WnXe6nuz5ayvu3C6VFFIdlb20AfxqnZ-emgc7XcfU-5mBGa5yb3FcbzThAP2T2FuXjSn043yaYAxbxXwsowLJvJ_inymjh_iNjE/s2048/361344880_847384183416356_4557369362740468238_n.jpg

ជាមួយការដកឃ្លានៃអាជីពសិល្បៈរបស់តារាចម្រៀងក្នុងទ្រនំហង្សមាសរូបនេះដែរ ក៏ត្រូវហ្វេនៗថា សុគន្ធ និសា អាចត្រៀមខ្លួនពរពោះកូនដំបូងជាមួយស្វាមីផងដែរព្រោះអ្នកទាំងពីររៀបការយូរឆ្នាំមកហើយពុំទាន់មាននៅឡើយទេ ខណៈមិត្តរួមអាជីពផ្សេងទៀតសុទ្ធតែមានកូនអស់ហើយ៕

ក្តៅដូចបាយពុះ! ហ្វេន តិចម៉េង សម្តែងការអន់ចិត្តនិងកាត់ផ្តាច់ទំនាក់ទំនងជាមួយអាយដលព្រោះជួបរឿងនឹកស្មានមិនដល់

0

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គមក្រោយពីមានគណនីទិកតុកមួយឈ្មោះថា Jenny បង្ហោះថាតារាចម្រៀង លីម តិចម៉េង ធ្វើឱ្យឆ្អែតចិត្តដោយរូបគេនិងគ្នីគ្នាខំធ្វើនំគម្រប់ខួប១ឆ្នាំមុនថ្ងៃកំណត់នៃភាពជាម្ចាស់ពានទុកពញាក់អារម្មណ៍ដល់អាយដលបែរត្រូវអាយដលលួចទៅបាត់ស្ងាត់ៗដោយមិនប្រាប់មួយម៉ាត់។No photo description available.

គណនី Jenny បានសរសេរកាលពីថ្ងៃទី៤ ខែសីហា ភ្ជាប់ជាមួយអក្សរធំៗថា «អរគុណដែលធ្វើឱ្យខ្ញុំឆ្អែតក្នុងថ្ងៃនេះ» ជាមួយខ្លឹមសារចំណងជើងថា «នំមួយនេះធ្វើសម្រាប់ជូនគាត់នៅហង្សមាសតែបែរជាជួបរឿងដែលខ្ញុំនឹកស្មានមិនដល់ អរគុណពេលវេលាកន្លងមកចាប់ពីពេលនេះទៅគ្មានពាក្យថា អាយដលនិងហ្វេនទៀតទេ ស្តាយទឹកចិត្តនិងពេលវេលា»។No photo description available.

មិនត្រឹមតែខ្លឹមសារខាងលើនេះទេ នៅថ្ងៃទី៥ ខែសីហា នេះម្ចាស់គណនីខាងលើក៏បានចេញវីដេអូបញ្ជាក់ឱ្យកាន់តែច្បាស់ថា រឿងដើមហេតុដំបូងថានាងនិងបងប្អូន៥នាក់បានទៅមើលការប្រគំតន្រ្តីនៅហង្សមាសនៅអំឡុងពេលមានការLiveផ្ទាល់បន្ទាប់មកបានចុះមកក្រៅមុនដើម្បីត្រៀម Surprise នំដល់ តារាចម្រៀង លីម តិចម៉េង និង តារាចម្រៀង នាង ដាវីនគម្រប់ខួប១ឆ្នាំនៃការប្រលងនិងភាពជាម្ចាស់ពានរបស់ពួកគេ។ យ៉ាងណាពួកគេមិនបានជួប លីម តិចម៉េង នោះទេទោះបីជាខំចាំនៅខាងក្រោមក្តីដោយមិនដឹងថាចេញទៅតាមផ្លូវណាដោយបានជួបតែ នាង ដាវីន ប៉ុណ្ណោះ។No photo description available.

នារីរូបនេះបាននិយាយទៀតថាគួរណាស់តែ លីម តិចម៉េង ប្រាប់ពួកគាត់មួយម៉ាត់ថាឥឡូវនេះមិនអាចថតបានដូចមុន អត់បាននិយាយលេងដូចមុន នោះពួកគេនឹងស្តាប់បានហើយតែនេះស្ងាត់ឈឹងគ្មានឃើញស្រមោល។ ជាមួយគ្នានេះ ម្ចាស់ទីកតុកឈ្មោះ Jenny រូបនេះក៏បានបញ្ជាក់យ៉ាងច្បាស់ៗថាខ្លួនមិនបានចង់តោងអាយដលល្បី ឬចង់ទាក់ទាញចំណាប់អារម្មណ៍អង្គុយតែចាំបង្ហោះវីដេអូនោះទេ រូបនាងក៏មានការងារធ្វើដែរ តែគ្រប់យ៉ាងព្រោះតែការស្រលាញ់ប៉ុណ្ណោះ។No photo description available.

យ៉ាងណាមិញ ក្រោយពីមានការបង្ហោះពីអ្នកគាំទ្រកាត់ផ្តាច់ទំនាក់ទំនងជាមួយអាយដលនេះមានហ្វេនៗផ្សេងទៀតបានបញ្ចេញមតិជាច្រើនតាមការយល់ឃើញរបស់ពួកគេ ខណៈគិតត្រឹមម៉ោង៣រសៀលថ្ងៃទី៥ សីហា នេះគេពុំទាន់ឃើញការបញ្ជាក់ណាមួយរបស់តារាចម្រៀង លីម តិចម៉េង នោះទេ៕

ថ្មីទៀតហើយ! ប្តីប្រពន្ធមួយគូសុខចិត្តលក់កូនអាយុ ៨ ខែដើម្បីទិញទូរស័ព្ទ iPhone 14

0

ប្រទេសឥណ្ឌា៖ ប្តីប្រពន្ធមួយគូនៅរដ្ឋ West Bengal ប្រទេសឥណ្ឌា ត្រូវបានចោទប្រកាន់ថាបានលក់កូនប្រុសអាយុ ៨ ខែរបស់ពួកគេដើម្បីទិញទូរស័ព្ទ។

យោងតាមប្រភពព័ត៌មាន The Times of India (TOI) បានរាយការណ៍ថា ប៉ូលីសរដ្ឋ West Bengal ទើបតែបានចាប់ខ្លួនម្តាយរបស់កុមារឈ្មោះ Sathi ខណៈដែលឪពុក Jaydev កំពុងរត់គេចខ្លួន។Couple sells baby for iPhone 14 to make reels in West Bengal

កន្លងមក អ្នកជិតខាងរបស់ប្តីប្រពន្ធនេះមានការសង្ស័យនៅពេលដែលកូនប្រុសអាយុ ៨ ខែបានបាត់ខ្លួនភ្លាមៗ មុនពេលគ្រប់គ្នាព្រួយបារម្ភ ប្តីប្រពន្ធមួយគូរនេះធ្វើព្រងើយកន្តើយថាបានបញ្ជូនកូនទៅឱ្យសាច់ញាតិមើលថែ។ ប៉ុន្តែមនុស្សជុំវិញខ្លួនបានដឹងថា គូស្នេហ៍មួយគូនេះ ស្រាប់តែមានទូរស័ព្ទ iPhone 14 ថ្មី ហើយតែងតែធ្វើវីដេអូដើម្បីបង្ហោះលើបណ្តាញសង្គម ដែលវាមិនមែនជារឿងធម្មតាទេ ព្រោះពួកគេមិនមានលទ្ធភាពទិញទូរស័ព្ទតម្លៃ ១,២០០ ដុល្លារនេះទេ។

ថ្មីៗនេះ អ្នកភូមិបានរាយការណ៍ទៅអាជ្ញាធរ ក្រោយមកប៉ូលីសបានជួយសង្គ្រោះក្មេងប្រុសនេះពីស្ត្រីម្នាក់នៅក្នុងតំបន់ Khadaha នៃរដ្ឋ West Bengal ។ ក្រៅពីត្រូវចោទប្រកាន់ពីបទជួញដូរមនុស្ស ប្ដីប្រពន្ធមួយគូនេះក៏ប្រឈមនឹងការប្រើប្រាស់គ្រឿងញៀនផងដែរ។They sell their 8-month-old baby to buy an iPhone 14 - Gearrice

គួរបញ្ជាក់ដែរថា នេះមិនមែនជាករណីលើកទីមួយក្នុងប្រទេសឥណ្ឌានោះទេ ការលក់កុមារដើម្បីទិញវត្ថុបច្ចេកវិទ្យាគឺបានកើតឡើងពីរដងហើយកាលពីឆ្នាំ២០១៦។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយករណីជួញដូរកុមារនេះ នៅតែកើតមានគ្រប់បណ្តាប្រទេសជុំវិញពិភពលោក៕ ប្រភព៖vnexpress

Lisa BLACKPINK ទម្លាប់រស់នៅជាមួយការគិតវិជ្ជមាន និងលើកទឹកចិត្តខ្លួនឯងពេលមានបញ្ហា

0

ជីវិតជាតារាចម្រៀងដែលមានភាពល្បីល្បាញខ្លាំងការរស់នៅក៏មិនមានភាពងាយស្រួលដែរមានគេចាំឃ្លាំងមើលគ្រប់សកម្មភាពមានសម្ពាធក៏ខ្លាំង មុននឹងធ្វើអ្វីមួយត្រូវមានការគិតច្រើនណាស់។ ជាការពិតទន្ទឹមនឹងមានការស្រលាញ់ ការស្អប់មិនពេញចិត្តក៏មានដូចគ្នាទោះបីជាតារានោះរះខ្ពស់កម្រិតណាសម្ពាធក៏ស្ពាយមកជាមួយដែរ។Exclusive: Lisa of K-Pop's BLACKPINK Is the Beauty Industry's Latest Muse |  Vanity Fair

នៅក្នុងបទសម្ភាសន៍ផ្តាច់មុខទៅទស្សនាវដ្តីម៉ូដ W Korea Lisa សមាជិកក្រុម BLACKPINK បានទម្លាយទម្លាប់របស់នាងក្នុងរបត់ជីវិតជាតារាចម្រៀង K Pop ល្បីល្បាញទូទាំងពិភពលោក។
ខណៈពេលដែលនិយាយអំពីចំណុចរបត់ជីវិត Lisa ក៏បានបើកចំហរអំពីការរស់នៅតាមស្តង់ដារផ្ទាល់ខ្លួន និងរបៀបដែលនាងនៅតែមានភាពវិជ្ជមានជារៀងរាល់ថ្ងៃរក្សានូវផ្នត់គំនិតវិជ្ជមាន ហើយមិនចូលរួមក្នុងគំនិតអវិជ្ជមាន ឬអារម្មណ៍មិនល្អនោះទេ។BLACKPINK member Lisa begins solo career by smashing YouTube record |  Guinness World Records

«ខ្ញុំព្យាយាមមិនឱ្យមានអារម្មណ៍ថាជាប់ដោយគំនិតអវិជ្ជមាន ឬអារម្មណ៍មិនល្អ។ ខ្ញុំក៏ព្យាយាមបំបែកគំនិតអវិជ្ជមានផងដែរដូចជាចោទសួរខ្លួនឯងថា ហេតុអ្វីបានជាខ្ញុំមានអារម្មណ៍មិនល្អថ្ងៃនេះ?’ ឬនិយាយជាមួយខ្លួនឯងថា ‘អ្វីៗនឹងប្រសើរឡើង ប្រសិនបើខ្ញុំមានអារម្មណ៍ល្អជាងមុន»។ នេះជាសម្តីរបស់ Lisa នៅក្នុងបទសម្ភាសន៍។La Lisa, No Lisa: Blackpink superstar won't play Phuket NYE show | Coconuts

បន្ថែមពីលើនោះ Lisa ក៏បានឱ្យដឹងទៀតថា ប្រសិនបើបញ្ហាមិនដំណើរការល្អ នាងនៅតែបន្តលើកទឹកចិត្តខ្លួនឯងហើយត្រលប់ទៅបាវចនាជីវិតបច្ចុប្បន្នរបស់នាងក្នុងស្ថានភាពលំបាកដោយប្រាប់ខ្លួនឯងថា «រឿងអាក្រក់អាចកើតឡើងនាងនឹងធ្វើបានល្អនៅពេលក្រោយ»។Uncovering The Religious Background Of Lisa Blackpink: What Faith Does The  K-Pop Star Follow? | JulieAnneSanJose.com

«សូម្បីតែពេលដែលខ្ញុំមានអារម្មណ៍មិនល្អក៏ដោយ ខ្ញុំដឹងខ្លួនធ្វើឱ្យខ្លួនឯងមានអារម្មណ៍ប្រសើរឡើងយ៉ាងឆាប់រហ័ស។ ខ្ញុំមិនចង់ឱ្យអ្នកដទៃមានអារម្មណ៍មិនស្រួលដោយសារតែអារម្មណ៍អាក្រក់របស់ខ្ញុំ។ ប្រសិនបើវាកើតឡើង ខ្ញុំពិតជាមានអារម្មណ៍មិនល្អសម្រាប់អ្នកជុំវិញខ្លួនជាពិសេសសម្រាប់អ្នកគាំទ្ររបស់ខ្ញុំ»។ Lisa បានបញ្ជាក់បន្ថែម។BLACKPINK Lisa | BLACKPINK's Lisa's guide to styling black for every  occasion | Times Now

ជាមួយបទសម្ភាសនេះដែរ Lisa បានបង្ហាញថានាងកំពុងគិតគូរយ៉ាងម៉ត់ចត់អំពីជីវិតរបស់នាង និងរៀនពីរបៀបកំណត់អាទិភាពសុភមង្គលរបស់នាងដើម្បីកុំឱ្យពេលវេលាហួសទៅស្តាយនៅពេលក្រោយ៕