ប្រទេសឥណ្ឌា៖ ប្តីប្រពន្ធមួយគូនៅរដ្ឋ West Bengal ប្រទេសឥណ្ឌា ត្រូវបានចោទប្រកាន់ថាបានលក់កូនប្រុសអាយុ ៨ ខែរបស់ពួកគេដើម្បីទិញទូរស័ព្ទ។

យោងតាមប្រភពព័ត៌មាន The Times of India (TOI) បានរាយការណ៍ថា ប៉ូលីសរដ្ឋ West Bengal ទើបតែបានចាប់ខ្លួនម្តាយរបស់កុមារឈ្មោះ Sathi ខណៈដែលឪពុក Jaydev កំពុងរត់គេចខ្លួន។Couple sells baby for iPhone 14 to make reels in West Bengal

កន្លងមក អ្នកជិតខាងរបស់ប្តីប្រពន្ធនេះមានការសង្ស័យនៅពេលដែលកូនប្រុសអាយុ ៨ ខែបានបាត់ខ្លួនភ្លាមៗ មុនពេលគ្រប់គ្នាព្រួយបារម្ភ ប្តីប្រពន្ធមួយគូរនេះធ្វើព្រងើយកន្តើយថាបានបញ្ជូនកូនទៅឱ្យសាច់ញាតិមើលថែ។ ប៉ុន្តែមនុស្សជុំវិញខ្លួនបានដឹងថា គូស្នេហ៍មួយគូនេះ ស្រាប់តែមានទូរស័ព្ទ iPhone 14 ថ្មី ហើយតែងតែធ្វើវីដេអូដើម្បីបង្ហោះលើបណ្តាញសង្គម ដែលវាមិនមែនជារឿងធម្មតាទេ ព្រោះពួកគេមិនមានលទ្ធភាពទិញទូរស័ព្ទតម្លៃ ១,២០០ ដុល្លារនេះទេ។

ថ្មីៗនេះ អ្នកភូមិបានរាយការណ៍ទៅអាជ្ញាធរ ក្រោយមកប៉ូលីសបានជួយសង្គ្រោះក្មេងប្រុសនេះពីស្ត្រីម្នាក់នៅក្នុងតំបន់ Khadaha នៃរដ្ឋ West Bengal ។ ក្រៅពីត្រូវចោទប្រកាន់ពីបទជួញដូរមនុស្ស ប្ដីប្រពន្ធមួយគូនេះក៏ប្រឈមនឹងការប្រើប្រាស់គ្រឿងញៀនផងដែរ។They sell their 8-month-old baby to buy an iPhone 14 - Gearrice

គួរបញ្ជាក់ដែរថា នេះមិនមែនជាករណីលើកទីមួយក្នុងប្រទេសឥណ្ឌានោះទេ ការលក់កុមារដើម្បីទិញវត្ថុបច្ចេកវិទ្យាគឺបានកើតឡើងពីរដងហើយកាលពីឆ្នាំ២០១៦។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយករណីជួញដូរកុមារនេះ នៅតែកើតមានគ្រប់បណ្តាប្រទេសជុំវិញពិភពលោក៕ ប្រភព៖vnexpress