បច្ចេកវិទ្យា AI ពិតជាមិនធម្មតានោះទេ ដោយមនុស្សអាចប្រើបច្ចេកវិទ្យានេះធ្វើរឿងជាច្រើនដូចជាយកសំឡេងតារាខ្មែរទៅច្រៀងបទបរទេសជាដើម។ អ្វីកាន់តែចាប់អារម្មណ៍ថ្មីៗនេះនៅលើបណ្តាញសង្គមទិកតុកមានគណនីមួយបង្ហោះវីដេអូតារាចម្រៀង២រូបដែលមានរឿងអាស្រូវជាមួយគ្នាគឺ វណ្ណដា និង ជី ដេវីត ដោយបានប្រើបច្ចេកវិទ្យានេះឱ្យពួកគេច្រៀងបទគ្នាទៅវិញទៅមក។
កន្លងមកនេះនៅក្នុងវិស័យសិល្បៈឃើញថាតារាចម្រៀង ជី ដេវីត និង វណ្ណដាសម្បូររឿងអាស្រូវជាមួយគ្នាណាស់មិនត្រឹមតែអាយដលមើលមុខគ្នាមិនចំនោះទេ តែងាកទៅកាន់ហ្វេនៗទាំងសងខាងវិញកាន់តែមិនធម្មតាតែងតែមានជម្លោះពាក្យសម្តីនៅលើបណ្តាញសង្គមមិនដាច់អស់ពីមួយរឿងចូលមួយរឿងបណ្តក់គ្នាដូចខ្យង។ រឿងនេះក៏មានអ្នកមួយចំនួនលើកឡើងដែរថា អាយដលមិនប៉ុន្មានទេ ណាស់តែហ្វេនមួយចំនួនចូលចិត្តដុតកំហឹងឱ្យគ្នាទៅវិញទៅមក ហើយបើនៅតែបន្តសកម្មភាពឱ្យគ្នាផ្លែផ្កាបែបនេះពិតណាស់មានរឿងមិនចេះចប់នោះទេ។
ដ្បិតតែហ្វេនៗមួយចំនួនសង្កៀតធ្មេញដាក់គ្នាក្តីប៉ុន្តែហ្វេនមួយចំនួនក៏បង្ហាញអារម្មណ៍រួបរួមសាមគ្គីឱ្យអាយដលដូចគ្នា។ តួយ៉ាងនាពេលថ្មីៗនេះគណនីទិកតុកមួយឈ្មោះថា «FanVanda» បានប្រើបច្ចេកវិទ្យា AI ឱ្យ ជី ដេវីត និង វណ្ណដា ច្រៀងបទឱ្យគ្នាទៅវិញទៅមកដោយសំឡេង វណ្ណដា បានច្រៀងបទ «ញីកែងជើង» របស់ ជី ដេវីត និងឱ្យ ជី ដេវីត ច្រៀងបទ «កំលោះស្រុកខ្មែរ» ត្រង់កន្លែង វណ្ណដា ច្រៀង។
ការប្រើបច្ចេកវិទ្យានេះបានធ្វើឱ្យហ្វេនៗខ្លះផ្ទុះសំណើចមិនតិចនោះទេហើយពួកគេបានបញ្ចេញមតិផ្សេងៗគ្នាផងដែរ៕
@pichmony217 Replying to @THORN នេះដូចប៉ុន្មាន%ដែលបង❤️????អូន#ksk #vanda #baromey #fanvanda #therealvannda
@pichmony217 Replying to @Pøv តោះៗមកស្ដាប់បងវិតរ៉េបបទ#កំម្លោះស្រុកខ្មែរ ម្ដង????#ksk #fanvanda










